លោក ហ៊ុន សែន បដិសេធសំណើរបស់ លោក សម រង្ស៊ី ក្នុងការចុះចេញពីតំណែង
លោក ហ៊ុន សែន បដិសេធសំណើរបស់ លោក សម រង្ស៊ី ដែលបានស្នើឲ្យលោកចុះចេញពីតំណែង ដោយសន្ដិវិធី។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិនិងមន្រ្តីជាន់ខ្ពស់របស់ រដ្ឋាភិបាលមានគំនិតផ្ទុយគ្នាលើបញ្ហាច្បាប់
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណាស្មីត(Rhona Smith)និងលោក កែវ រ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានការខ្វែងគំនិតគ្នាច្រើនលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
ជប៉ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាខាងផ្នែកបរិស្ថាន
លោក យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារបរិស្ថាន ពិភពលោកនៃក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនកាលពីថ្ងព្រហ្បតិ៍ម្សិលម៉ិញបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបរិស្ថាន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនមួយដែលមានឈ្មោះថា ចៃកា (JICA)។
កម្ពុជានឹងដាក់តាំងពិពណ៌រូបសត្វស្លាបក្នុងបុព្វហេតុការពារបរិស្ថាន ធម្មជាតិជាលើកដំបូង
ពិធីតាំងពិព័រណ៍សត្វស្លាបព្រមទាំងមានកម្មវិធីប្រកួតប្រជែងថតរូបសត្វស្លាបនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ មីនា នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ កណ្តាលទីក្រុងភ្នំពេញ។
កម្ពុជា និងចិនគ្រោងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយនៅសប្តាហ៍ក្រោយ
ក្រសួងការពារជាតិកម្ពុជាប្រកាសថា យោធាកម្ពុជា និងយោធានៃប្រទេសកុម្មុយនីស្តចិននឹងធ្វើលំហាត់យោធារួមគ្នាមួយដែលមានឈ្មោះថា នាគមាសឆ្នាំ ២០១៨ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ខែមីនា ខាងមុខ។
តុលាការក្រុងភ្នំពេញបដិសេធសំណើរបស់លោកស្រី រ៉ូណា ស្មីត ដែលសុំចូលជួបលោក កឹម សុខា
តុលាការក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ បានទាល់ចោលសំណើរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលចង់ចូលជួប លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង។
យោធាខេត្តក្រចេះបាញ់សម្លាប់អ្នកស្រុក៨នាក់ក្នុងរឿងជំលោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់របស់កូនស្រីលោក ហ៊ុន សែន
ក្រុមសង្គមស៊ីវិល និងពលរដ្ឋខេត្តក្រចេះឲ្យដឹងនៅថ្ងៃទី៨ មីនា នេះថា ក្រុមសមត្ថកិច្ចចម្រុះបានបាញ់ពលរដ្ឋដែលនាំគ្នាតវ៉ាករណីជម្លោះដីធ្លីនៅក្នុងស្រុកស្នួល ខែត្រក្រចេះ បណ្តាលឲ្យស្លាប់ចំនួន៨នាក់ ជាង១០នាក់ទៀតរបួស ៤០នាក់ទៀតត្រូវចាប់ខ្លួន ហើយផ្ទះចំនួនជាង១០ខ្នងទៀតត្រូវបានដុតបំផ្លាញចោល។
សមាគមគ្រូបង្រៀនស្នើឲ្យលោក ហ៊ុន សែនអន្ដរាគមន៍ចំពោះបុគ្គលិកអប់រំដែលត្រូវលុបឈ្មោះចេញពីក្រសួង
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារឲ្យលោកហ៊ុន សែនអន្ដរាគមន៍លើករណីបុគ្គលិកអប់រំមួយចំនួនដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡា។
ស្ថានទូតអាមេរិកនៅកម្ពុជា ឆ្លើយតបទៅនឹងលោក ហុ៊ន សែនករណីកាត់ផ្ដាច់ជំនួយផ្នែកពន្ធដា
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលក្រុងភ្នំពេញកន្លងមកបានស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយផ្នែកពន្ធដាជាច្រើនលើកច្រើនសារ ហើយសហរដ្ឋអាមេរិកបានដាក់ការស្នើសុំនេះ ស្ថិតក្នុងភាពពិចារណារហូតមកដល់ពេលបច្ចុប្បន្ន គឺក្រោយពេលរដ្ឋាភិបាលអាមេរិកបានផ្ដាច់ជំនួយនេះតាំងពីឆ្នាំ២០១៦។
បេសកជនពិសេសរបស់អសបអះអាងថាក្រសួង យុត្តិធម៌បានព្រមព្រៀងលើអ្វីដែលភាគីទាំងពីរបានជជែកកាលពីពេលមុន
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រីរ៉ូណាស្មីត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង្គវង្សវឌ្ឍានា កាលពីម្សិលម៉ិញដើម្បីពិភាក្សាអំពីការលើកកម្ពស់ដល់ការកែលំអរប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។