28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5814 POSTS
0 COMMENTS

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិក្រៅប្រទេសមួយរូប លាឈប់ពីដំណែង ក្រោយដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី បរាជ័យ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយរូបនៅក្រៅប្រទេស ឬហៅថា CNRP-O បានប្រកាសលាពីដំណែងជាគណៈកម្មការចលនាយុវជនក្នុងរចនាសម្ព័ន្ធគណកប្សសង្រ្គោះជាតិក្រៅប្រទេស។ ក្នុងលិខិតមួយរបស់លោក អ៊ាប គឹមសេង ដែលជាមន្ត្រីគណៈកម្មការចលនាយុវជនគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសកាលពីថ្ងៃទី ១៥ វិច្ឆិកា បានផ្ញើទៅកាន់ថ្នាក់ដឹកនាំបក្សខ្លួនថា ការលាឈប់ពីគណបក្សដោយសារលោកគ្មានកម្លាំងចិត្តចំពោះកិច្ចសហការរួមការងារជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ព្រោះតែអស់ជំនឿចិត្តនឹងការរៀបយុទ្ធសាស្ត្រមួយចំនួន។  លិខិតដដែល អះអាងថា យុទ្ធសាស្ត្រទាំងនោះ ដូចជាការរៀបចំផែនការវិលចូលស្រុកខ្មែររបស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី នៅថ្ងៃទី៩ខែវិច្ឆិកា។ បន្ថែមពីនេះ ការប្រើប្រាស់សារនយោបាយដែលនាំឱ្យគណបក្សប្រឆាំងមួយនេះបាត់បង់ការគាំទ្រ ពីអន្តរជាតិ ពិសេសធ្វើឱ្យសកម្មជនគណបក្សក្នុងប្រទេសជាច្រើននាក់ធ្លាក់ក្នុងការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ លើសពីនេះ របៀបដឹកនាំCNRP-O បានធ្វើឱ្យបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិជាច្រើនកន្លែងដូចជា នៅកូរ៉េខាងត្បូង ព្រមទាំងសមត្ថភាពនៃការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីជួយជ្រោមជ្រែងដល់គណបក្សសង្រ្គោះជាតិជាដើម។ លោក...

ប្អូនប្រុសបុរសខ្លាំងស្រីលង្កាសន្យាពិនិត្យកម្ចីចិនរាប់ពាន់លានដុល្លារឡើងវិញ

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៃប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា គឺជ័យជម្នះបានទៅលើលោក Gotabaya Rajapaksa ដែលជាអតីតរដ្ឋមន្រ្ដីការពារជាតិ និងជាប្អូនប្រុសបង្កើតរបស់បុរសខ្លាំងMahida rajapaksa ដែលធ្លាប់កាន់តំណែងប្រធានាធិបតីអស់រយៈពេល១០ឆ្នាំ នៅចន្លោះឆ្នាំ២០០៥ ដល់២០១៥។ លទ្ធផលនៃការបោះឆ្នោតបានប្រកាសថាលោក Gotabaya បានឈ្នះឆ្នោតដោយសម្លេងជាង៥២% លើគូប្រជែងរបស់ខ្លួន គឺលោក Saith Premadasa ដែលទទួលបានជិត៤២% មកពីគណបក្សកាន់អំណាច UNP ។ សារព័ត៌មាន Daily Mail បានចុះផ្សាយថា ជ័យជម្នះរបស់ លោក Gotabaya  បានមកពីសហគមន៍ Sinhala និងអ្នកកាន់សាសនា ព្រះពុទ្ធ ។ នៅក្នុងពិធីស្បថចូលកាន់តំណែងនៅ ថ្ងៃច៍ន្ទទី១៨ ខែវិច្ឆិកានេះ លោក Gotabaya បានសច្ចាថានឹងធ្វើអោយប្រទេសស្ត្រីលង្កា មានសន្តិភាព និងការបង្រួបបង្រួមជាតិ...

លោក ហ៊ុន សែន ថាលោក កឹម សុខា គ្មានការទម្លាក់បទចោទ ប៉ុន្តែនឹងត្រូវបានយកទៅជំនុំជម្រះ

លោក ហ៊ុន សែន ព្រមានថាតុលាការ នឹងមិនទម្លាក់បទចោទប្រកាន់លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឡើយ ប៉ុន្តែលោកបង្ហើបថាសំណុំរឿងរបស់លោក នឹងត្រូវបញ្ជូនទៅជំនុំជម្រះបន្ត។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សកាលពីព្រឹកម៉ិញនេះលោក ហ៊ុន សែន  បានបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក កឹម សុខា រួចហើយ រីឯការជំនុំជម្រះជារឿងរបស់តុលាការ ដោយលោកអត់មានសិទ្ធិទៅជ្រៀតជ្រែកការងាររបស់តុលាការឡើយ។ លោកលើកឡើងថា នៅពេលតុលាការកាត់ទោសរួច ទើបលោកមានសិទ្ធិស្នើសុំព្រះមហាក្សត្រដើម្បីព្រះរាជទានលើកលែងទោសជាក្រោយ ប្រសិនបើតុលាការមិនទាន់ជំនុំជម្រះទេ គឺគ្មានការស្នើលើកលែងទោសនោះឡើយ។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា...

ប្រមុខរដ្ឋាភិបាល ហៅការយាងចូលទីរង្គត់របស់សម្តេចព្រះរាមបុប្ផាទេវី ជាការបាត់បង់តួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ខ្មែរ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាទ់ទុកការយាងចូលទីវង្គត់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ។ ក្នុងលិខិត របស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានថ្វាយលិខិតរំលែកទុក្ខទៅកាន់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅថ្ងៃនេះ ដោយសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខប្រកបដ៏ជ្រាលជ្រៅ ចំពោះការយាងសោយទីវង្គត់ របស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី កាលវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩...

លោក ហ៊ុន សែន អះអាងជាថ្មីទៀតថា ទោះបីគ្មានEBA ក៏កម្ពុជាមិនស្លាប់ដែរ

លោកនាយករដ្ឋមន្ត្រី និងជាបុរសខ្លាំងនៅកម្ពុជា បានប្រកាសជាថ្មីទៀតថា កម្ពុជានឹងមិនស្លាប់នោះទេ ដោយសារកម្ពុជានៅតែមានប្រាក់សម្រាប់បើកឱ្យមន្ត្រីរាជការ បើទោះបីជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ។ ការប្រកាសនេះ ធ្វើឡើងនៅមុខនិស្សិត សាស្ត្រាចារ្យ និងមន្ត្រីរាជការជិត២ពាន់នាក់ នៅព្រឹកនេះ នាឱកាសចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាមួយនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ លោក ហ៊ុន សែន អះអាងថា ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅថាEBA របស់អឺរ៉ុប ក៏កម្ពុជាមិនបានពិបាករហូតដល់លានអណ្តាតនោះទេ ព្រោះប្រាក់បៀវត្សមន្រ្តីរាជការខ្មែរ មិនបានមកពី EBA នោះឡើយ ពីព្រោះចំណូលពន្ធគយរបស់កម្ពុជាបានមកពីវិស័យនាំចូលទៅវិញទេ។ លោកអះអាងថា បច្ចុប្បន្នរដ្ឋាភិបាលរបស់លោកមានប្រាក់សុទ្ធឬ លុយសុទ្ធ ប្រមាណ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក...

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើបរិបទនយោបាយចុងក្រោយនៅកម្ពុជ

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើបរិបទនយោបាយចុងក្រោយនៅកម្ពុជ

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើការបន្ធូរបន្ថយការរឹតត្បិតស

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើការបន្ធូរបន្ថយការរឹតត្បិតស

ប្រធានាធិបតីចិនអះអាង​ថាបាតុករ​ហុងកុង​បំផ្លាញគោលនយោបាយប្រទេស​១ប្រព័ន្ធ២

ចាប់តាំងពីចក្រភពអង់គ្លេស ប្រគល់ដែនដីហុងកុងមកឲ្យចិនវិញនៅឆ្នាំ ១៩៩៧មក ក្រុងហុង កុង បានស្ថិតនៅក្រោមការគ្រប់គ្រងក្រោមប្រព័ន្ធពិសេសមួយ គឺប្រទេសមួយប្រព័ន្ធ២ ដែលធានាការផ្តល់សិទ្ធិសេរីភាពធំធេងជាងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះហុងកុងគឺជាតំបន់សេដ្ឋកិច្ចពិសេស ព្រោះ ទីក្រុងនេះ ធ្លាប់ស្ថិតនៅក្រោម របបសេដ្ឋកិច្ចសេរី ប្រជាធិបតេយ្យ សេរី ជាច្រើន ទសវត្ស មកហើយកាលពេលដែលទីក្រុងនេះស្ថិតក្រោមរបបអាណានិគមអង់គ្លេស។ ប៉ុន្តែទីក្រុងហុងកុងនៅពេលនេះ បានធ្លាក់នៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមានបាតុកម្មជាទ្រង់ទាយធំមួយ បានផ្ទុះឡើងកាលពីខែមិថុនាកន្លងទៅ ហើយនៅពេលនេះបាតុកម្មនេះ បានធ្វើការពង្រឹងខ្លួនកាន់តែរឹងមាំឡើងៗ ស្របពេលដែលស្ថានភាពកាន់តែអាក្រក់និងធ្ងន់ធ្ងរឡើងៗ រហូតដល់មានហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាការប្រើប្រាស់ព្រួញភ្លើង ពីសំណាក់ក្រុមបាតុករបាញ់ទៅលើកងកម្លាំងប៉ូលិសក្រុងហុងកុងផងដែរនោះ។ បណ្ដាញផ្សាយព័ត៌មាន Channel...

លោក រ៉ាត់ រត្ន មុនី ទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើខ្លួន

ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងចំពោះរូបលោក និងផ្តល់សេរីភាពឱ្យលោកឡើងវិញ។ ការស្នើនេះ ធ្វើឡើងនៅមុខប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ ក្នុងអង្គសវនាការកាលពីព្រឹកម៉ិញនេះ។ ថ្លែងក្នុងអង្គសវនាការនៅសាលាឧទ្ធរណ៍នាព្រឹកនេះ លោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែឱ្យទូរទស្សន៍RT បានបដិសេធថា ខ្លួនពុំមែនជាអ្នកដឹកនាំការផលិតវីដេអូឯកសាររឿង ម្តាយខ្ញុំលក់ខ្ញុំ នោះឡើយ ដោយលោកគ្រាន់ជាអ្នកស៊ីឈ្នួលបកប្រែភាសាឱ្យទូរទស្សន៍របស់រុស្ស៊ី ក្នុងមួយថ្ងៃទទួលកម្រៃ១២០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ លើសពីនេះ លោកក៏មិនបានរៀបចំឈុតឆាក ឬបង្គាប់ឱ្យប្រភពនិយាយតាមការចង់បានរបស់ខ្លួននោះឡើយ។  យ៉ាងនេះក្តី ក្នុងសវនាការនោះប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសថា មានភស្តុតាងដាក់បន្ទុកមួយចំនួន ដូចជាក្នុងវីដេអូឯកសារដែលមានដាក់ឈ្មោះលោកជាអ្នកផលិត។ លើសពីនេះ...

លោក សម រង្ស៊ី បន្តប្រើសារផ្តួលរំលំលោកហ៊ុន សែន បើមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងមានវត្តមាននៅក្រៅប្រទេស អះអាងថា លោកនឹងតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប្រសិនបើលោក ហ៊ុន សែន មិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុបទេនោះ។ លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកថា បរិបទនយោបាយនៅប្រទេសកម្ពុជា កំពុងតែមានការវិវឌ្ឍន៍យ៉ាងលឿន ដោយសារតែការតស៊ូរបស់ប្រជារាស្ត្រខ្មែរ ពីខាងក្នុងប្រទេសផង និងដោយសារតែសម្ពាធអន្តរជាតិ ពីក្រៅប្រទេសផង។ លោកថា ជាពិសេស សហភាពអឺរ៉ុប ទើបតែបានដាក់ឱសានវាទ...

Latest news