34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

ឯកអគ្គរាជទូតថ្មីរបស់អាមេរិក បង្ហាញភាពវិជ្ជមានថានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា

ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy អះអាងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែ ខាងមុខទៀតនេះ សហរដ្ឋអាមេរិកនឹងពង្រឹងទំនាក់ទំនងដ៏សំខាន់ សម្រាប់ភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីថ្ងៃម្សិលមិញបានលើកឡើងថា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ហើយបានពិភាក្សាគ្នាអំពីការគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្រាប់កម្ពុជា ដើម្បីភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។ លោក Patrick Murphy បានបញ្ជាក់ពីក្តីសង្ឃឹមចំពោះជំហានបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក...

តើតំបន់​អាស៊ី​ខាងជើង​នឹង​ប្រែ​យ៉ាងណា​​ពេល គីម យុងអ៊ុន ជិះសេះស​ឡើងលើភ្នំពិសិដ្ឋប៉េកឌូ?

Idea Talk, October 23 2019: តើតំបន់​អាស៊ី​ខាងជើង​នឹងមាន​ប្រែប្រួល​យ៉ាងណា​នៅ​ពេល គីម យុងអ៊ុន ជិះសេះស​ឡើងលើកំពូលភ្នំពិសិដ្ឋប៉េកឌូ?

អូស្រ្ដាលីនិងអាមេរិកពង្រឹកវិស័យយោធាកាន់តែធំខណៈចិនចាប់យកប្រទេសដីកោះ ធ្វើជាមូលដ្ឋានទ័ពចិនកាន់តែច្រើនឡើង

ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប្រកាសវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពយោធានៅលើទឹកដី ភាគខាងជើងនៃប្រទេសអូស្ត្រាលី ក្នុងគោលដៅទប់ទល់នឹងឥទិ្ធពលរបស់ប្រទេសចិនដែលកំពុងដាក់ពង្រាយកងទ័ពនៅលើ ប្រទេសដែនដីកោះនៃតំបន់មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិច។ សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយដូចនេះកាលពីថ្ងៃទី២២ ខែតុលា ដោយស្រង់ប្រភពព័ត៌មាន របស់ក្រសួងការពារជាតិអូស្រ្ដាលី។ ប្រភពដដែលឲ្យដឹងទៀតថា នៅប៉ុន្មានខែខាងមុខទៀតនេះដែនដីភាគខាងជើងនៃប្រទេសអូស្រ្ដាលីនឹងមានការដាក់តាំង នូវនាវាមុជទឹកនិងយន្ដហោះចម្បាំងរបស់អាមេរិកជាច្រើនបន្ថែមទៀត។ ព្រឹទ្ធសភាអាមេរិកលោក Sam McMahon បានបញ្ជាក់បន្ថែមលើក្រសួងការពារជាតិអូស្ត្រាលីដែលថា ក្រុងវ៉ាស៊ីនតោន និងកង់បេរ៉ា នឹងពង្រីកការវិនិយោគវិស័យយោធាដោយបន្ថែមនូវយន្ដហោះចម្បាំងទំនើបជាច្រើនគ្រឿងទៀតព្រមទាំងគាំទ្រដល់ ការហ្វឹកហាត់ក្នុងតំបន់ បន្ថែមទៀតដល់កងទ័ពនៃប្រទេសអូស្ត្រាលី។ ការថ្លែងរបស់ ព្រឹទ្ធសភា Sam McMahon ដូច្នេះធ្វើឡើង នៅចំពោះមុខយោធានិងអ្នកសារព័ត៌មានជាច្រើននៅឯមូលដ្ឋានកងទ័ពជើងគោក អូស្រ្ដាលីនៅមូលដ្ឋាន Base Darwin។ ក្រសួងការពារជាតិអូស្រ្ដាលីឲ្យដឹងថា ចំនួនទឹកប្រាក់ដែលយកទៅវិនិយោគលើវិស័យយោធា អាមេរិក...

គណបក្សប្រជាធិបតេយ្យមូលដ្ឋានថាការរក្សាEBA ជាយន្តការមួយដែលអាចលើកកម្ពស់សេរីភាពនយោបាយ និងឆ្លុះបញ្ចាំងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានលើកឡើងអំពីអនុវត្តកាតព្វកិច្ចរដ្ឋមួយចំនួន ដែលបង្ហាញថារដ្ឋាភិបាល លោក ហ៊ុន សែន គោរព និងមិនគោរពនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី ២៣តុលានេះ GDP បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ភាគីខ្មែរទាំងបួន និងភាគីអន្តរជាតិដែលពាក់ព័ន្ធបានឯកភាពនាំមកនូវសន្តិភាព ឯកភាពជាតិបូរណភាពទឹកដី និងការកសាងកម្ពុជាតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលក្រោយមកបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ បក្សមួយនេះបន្តថា រយៈពេល ២៨ឆ្នាំក្រោយមក កម្ពុជាកំពុងប្រឈមនឹងការដកអនុគ្រោះពន្ធ EBA ពីសភាពអ៊ឺអ៉ុប...

ពលរដ្ឋរាប់រយនាក់ ប្រារព្ធខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព អ្នកវិភាគ និងកម្មកររាប់រយនាក់នាំគ្នាប្រារព្ធខួបលើកទី២៨ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្រោមប្រធានបទ “២៣ តុលា នាំមកនូវការរួបរួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ”។ ការប្រារពន្ធពិធីនេះ ត្រូវបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនាព្រឹកនេះ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានថ្លែងក្នុងពិធីនោះថា ស្មារតីនៃកិច្ចព្រមព្រៀងនេះនៅតែមានសារសំខាន់សម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។ លោកបន្តថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះហើយ...

លោក ហ៊ុន សែន ប្តេជ្ញាបន្តពង្រីកនិងពង្រឹងទំនាក់ទំនងកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា កម្ពុជា នឹងបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែប្រសើរថែមទៀត។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោកហ៊ុន សែន ជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់ សហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក Patrick Murphy នៅរសៀលនេះនាទីស្តីការគណៈរដ្ឋមន្ត្រី។ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅរសៀលនេះបានលើកឡើងថា មូលហេតុដែលកម្ពុជាត្រូវពង្រីក និងពង្រឹងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ព្រោះកន្លងមកប្រទេសទាំងពីរមានកិច្ចសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកប្រទេសទាំងពីរមានចំណុចដែលបានឯកភាពគ្នាច្រើន ហើយនឹងបន្តសហការគ្នាជាបន្តបន្ទាប់ទៀត។ ការលើកឡើងរបស់លោកហ៊ុន...

តើរដ្ឋាភិបាលបរាជ័យ និងជោគជ័យចំនុចណាខ្លះក្នុងអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

Idea Talk, October 22 2019: តើរដ្ឋាភិបាលបរាជ័យ និងជោគជ័យចំនុចណាខ្លះក្នុងអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

ចិននៅតែនៅតែចង់បង្រួបបង្រួមប្រទេសជាមួយកោះតៃវ៉ាន់តែគំរាមលេបទាំងរស់ តើអាចទៅរួចឬទេ?

នៅខែមករា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ គឺជាការព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីទៀត នៃដែនដីកោះតៃវ៉ាន់ ដែលចិនគំរាមចង់ត្របាកលេបនោះ គឺព្រឹត្តិការណ៍នៃការបោះឆ្នោតប្រធានាធិបតី។ ក្រុមអ្នកឃ្លាំមើលនិយាយថា ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់ រដ្ឋាភិបាលបក្សកុម្មុយនិស្តចិន កាន់តែគំរាមកំហែង លើដែនដីកោះមួយនេះជាខ្លាំង។ ការណ៍នេះទំនងក្រុងប៉េកាំង គិតថាការបោះឆ្នោតប្រធានាធិបតីកោះតៃវ៉ាន់លើកនេះ អាចទទួលជ័យជម្នះបានទៅលើ លោកស្រី ប្រធានាធិបតីសាយ អ៊ឹងវែន ដែលកំពុងមានប្រជាប្រិយភាពជាខ្លាំង។ ជាក់ស្ដែង  កាលពីថ្ងៃទី២១ តុលា រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានថ្លែងថា ការដោះស្រាយក្នុងការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ គឺជាផលប្រយោជន៍ជាតិធំណាស់ សម្រាប់ប្រទេសចិន។...

សកម្មជនអង្គការចលនាមាតាធម្មជាតិ នៅតែបន្តធ្វើធម្មយាត្រា ទោះបីជាអាជ្ញាធរខេត្តព្រះសីហនុចេញលិខិតបំភ្លឺជុំវិញសំណង់កាស៊ីណូជីងទីងក្តី

ក្រុមសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងព្រះសង្ឃ នៅតែបន្តធ្វើធម្មយាត្រារបស់ខ្លួន ឆ្ពោះទៅគោលដៅខេត្តព្រះសីហនុ ដោយមិនបានបញ្ឈប់ត្រឹមការចេញលិខិត បំភ្លឺពាក់ព័ន្ធសំណង់ខុសច្បាប់របស់កាស៊ីណូឈ្មោះ ជីង ទីង នៅកោះរ៉ុងសន្លឹម ពីសំណាក់អាជ្ញាធរនោះឡើយ។ កាលពីថ្ងៃទី ៤តុលា អភិបាលក្រុងកោះរ៉ុង បានផ្ញើលិខិតមួយទៅកាន់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឱ្យដឹងថា ម្ចាស់សំណង់អាគារកាស៊ីណូឈ្មោះ ជីន ទីង បានស្នើសុំពន្យាពេលរុះរើសំណង់អាគាររបស់ខ្លួន ដើម្បីរក្សាសម្ភារៈក្នុងអគារជាបណ្តោះអាសន្ន ដោយរង់ចាំរកទីតាំងថ្មីសាងសង់អគារថ្មីជាមុនសិន។ លិខិតដដែលអះអាងថា មជ្ឈមណ្ឌលកម្សាន្ត និងកាស៊ីណូជីងទីង...

លោក ហ៊ុន សែន អះអាងថា បើត្រូវគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស វត្តមានព្រះមហាក្សត្រ នឹងត្រូវបញ្ចប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នជាពេលវេលាកម្ពុជា អនុវត្តតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនមែនជាការគោរពលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះឡើយ។  ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យមួយនារាជធានីភ្នំពេញនៅថ្ងៃនេះ  លោក ហ៊ុន សែន អះអាងថាបើកម្ពុជាត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស តាមរយៈការដោះលែងមេដឹកនាំខ្មែរក្រហម គឺលោក ខៀវ សំផន ដែលកំពុងជាប់ឃុំ ហើយរំលាយតុលាការកូនកាត់ខ្មែរក្រហមចោលតែម្តង។ លើសពីនេះ លោកថា បើកម្ពុជាអនុវត្តកិច្ចស្មារតីនៃកិច្ចព្រមព្រៀងនេះ វត្តមានព្រះប្រមុខរដ្ឋ ឬព្រះមហាក្សត្រ នឹងត្រូវបានបញ្ចប់ ដោយមិនត្រូវ មានទៀតឡើយ។ សម្រាប់អ្នកវិភាគវិញយល់ថា...

Latest news