32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5597 POSTS
0 COMMENTS

តំណាងរាស្រ្តអាមេរិកព្រមានថា លោកហ៊ុន សែនត្រូវដោះស្រាយវិបត្តិនយោបាយ បើមិនចង់រងទណ្ឌកម្មសេដ្ឋកិច្ច

តំណាងរាស្រ្តអាមេរិកព្រមានថា លោកហ៊ុន សែនត្រូវដោះស្រាយវិបត្តិនយោបាយ បើមិនចង់រងទណ្ឌកម្មសេដ្ឋកិច្ច តំណាងរាស្រ្តអាមេរិកាំងពីខាងគណបក្សប្រជាធិបតេយ្យ និងជាជើង ឯកឲ្យមានការអនុម័តសេចក្តីព្រាងច្បាប់លេខ H.R. 5754 គឺលោកAlan Lowenthalព្រមានថា មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ជាច្រើនរូបទៀតនឹងទទួលរងទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិក។

ក្រុមសិទ្ធិមនុស្សអន្តរជាតិ៖ការរារាំងមិនឲ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតនាំឲ្យការបោះឆ្នោតនោះគ្មានន័យ

ក្រុមសិទ្ធិមនុស្សអន្តរជាតិ៖ ការរារាំងមិនឲ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតនាំឲ្យការបោះឆ្នោតនោះគ្មានន័យ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch កាលពីថ្ងៃទី២៥ ខែកក្កដា បានបន្តរំលឹកថាអវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការប្រកួតប្រជែងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះគឺជាការបោះឆ្នោតដែលគ្មានន័យអ្វីទាំងអស់។

តំណាងរាស្ត្របានចូលសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៥នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស

តំណាងរាស្ត្របានចូលសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៥នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស តំណាងរាស្ត្រមណ្ឌលខេត្តតាកែវពីខាងគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ដែលបានដឹកនាំក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំងចូលជួបសកម្មជន និង លោក អ៊ុំ សំអាន នោះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពការរស់នៅរបស់សកម្មជនគណបក្សប្រឆាំងទាំង១៥នាក់ក្នុងពន្ធនាគារកំពុងរងការរឹតត្បិតខ្លាំងពីឆ្មាំពន្ធនាគារក្រោយពេលលោកហ៊ុន សែនខឹងសម្បារនឹងលោកមាជ សុវណ្ណារ៉ា ករណីកែច្នៃឧបករណ៍អេឡិចត្រូនិចដើម្បីតាមដានព័ត៌មានពីក្នុងពន្ធនាគារ។

គណបក្សកាន់អំណាចទាមទារឲ្យបិទហ្វេសប៊ុកមេធាវីដែលតែងការពារក្តីឲ្យគណបក្សប្រឆាំង

គណបក្សកាន់អំណាចទាមទារឲ្យបិទហ្វេសប៊ុកមេធាវីដែលតែងការពារក្តីឲ្យគណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជាបានស្នើទៅគ.ជ.ប. ឲ្យបិទហ្វេសប៊ុកលោកមេធាវី ជូង ជូងី និង ចាត់វិធានការច្បាប់ផ្សេងទៀតទៅលើអតីតមេធាវីរបស់គណបក្សសង្គ្រោះជាតិរូបនេះ។

គណៈកម្មការបោះឆ្នោតខេត្តបាត់ដំបង ពិន័យសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនលានរៀល

គណៈកម្មការបោះឆ្នោតខេត្តបាត់ដំបង ពិន័យសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនលានរៀល គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ខែកក្កដា បានពិន័យមន្រ្តីគណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះ ចំនួន៥រូប ក្នុងម្នាក់ៗ១០លានរៀលពីបទញុះញង់ កុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

ស្ថានទូតអាមេរិកជំរុញឲ្យពលរដ្ឋអាមេរិកាំងប្រុងប្រយ័ត្នចំពោះនិងសុវត្ថិភាពនៅពេលបោះឆ្នោតជាតិ

ស្ថានទូតអាមេរិកជំរុញឲ្យពលរដ្ឋអាមេរិកាំងប្រុងប្រយ័ត្នចំពោះនិងសុវត្ថិភាពនៅពេលបោះឆ្នោតជាតិ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានប្រកាសឲ្យពលរដ្ឋអាមេរិក ដែល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសុន្តិសុខរបស់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នាតជាតិនៅថ្ងៃអាទិត្យទី២៩ ខែកក្កដាខាងមុខនេះ។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅថ្ងៃទី២៨ និងថ្ងៃទី២៨ ខែកក្កដា

ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជាព្រមៗគ្នានៅថ្ងៃទី២៨ និងថ្ងៃទី២៨ ខែកក្កដា ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកកាណាដា បារាំង ស្វីស នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជាដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដាខាងមុខ។

សមត្ថកិច្ចគ្រោងដាក់ពង្រាយកម្លាំងនគរបាលជាតិជាងបួនពាន់នាក់ ដើម្បីការពារសន្តិសុខការបោះឆ្នោត

សមត្ថកិច្ចគ្រោងដាក់ពង្រាយកម្លាំងនគរបាលជាតិជាងបួនពាន់នាក់ ដើម្បីការពារសន្តិសុខការបោះឆ្នោត សាលាក្រុងភ្នំពេញកាលពីថ្ងៃទី២៥ ខែកក្កដា ប្រកាសថា អាជ្ញាធរនឹងដាក់ពង្រាយកងកម្លាំងនគរបាលជាតិជាង៤ពាន់នាក់ដើម្បីការពារ សុវត្ថិភាពដល់ពលរដ្ឋ និងក្រុមអ្នកនយោបាយដែលកំពុងឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្តក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។

សង្គមស៊ីវិលអន្តរជាតិបារម្ភអំពីការបង្ក្រាបថ្មីលើសិទ្ធិរបស់ពលរដ្ឋមិន ចេញទៅបោះឆ្នោត

សង្គមស៊ីវិលអន្តរជាតិបារម្ភអំពីការបង្ក្រាបថ្មីលើសិទ្ធិរបស់ពលរដ្ឋមិន ចេញទៅបោះឆ្នោត អង្គការលើកលែងទោសអន្តរជាតិកាលពីទី២៥ខែកក្កដា បានសរសេរលិខិតចំហមួយទៅកាន់របបក្រុងភ្នំពេញ សម្តែងក្តីបារម្ភអំពីការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ និងការប្រើប្រាស់សិទ្ធិមិនចេញទៅបោះឆ្នោត ឬការធ្វើពហិការការបោះឆ្នោត។

ជប៉ុននឹងមិនបញ្ជូនខ្លួនអ្នកអង្កេតការណ៍បោះឆ្នោតទៅកម្ពុជា

ជប៉ុននឹងមិនបញ្ជូនខ្លួនអ្នកអង្កេតការណ៍បោះឆ្នោតទៅកម្ពុជា ប្រទេសជប៉ុននឹងមិនបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅកម្ពុជា ថ្ងៃទី២៩ខែកក្កដាខាងមុខនេះទេ ខណៈរបបលោក ហ៊ុន សែន កំពុងសម្តែងមោទនភាពថា ប្រទេសម្ចាស់ជំនួយមួយនេះអាចនឹងផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតនៅកម្ពុជា។

Latest news