រដ្ឋមន្ត្រីអាមេរិកជំរុញឱ្យកម្ពុជាជម្រះមន្ទិលអំពីវត្តមានកងទ័ពចិននិងសេរីភាពលោក កឹម សុខា
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជំរុញឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បង្ហាញពីតម្លាភាពឱ្យបានច្បាស់លាស់អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាម និងធានាឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមដោយសេរីក្នុងដំណើរការនយោបាយនៅឆ្នាំ២០២៣ ខាងមុខ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ សីហា នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken...
IDEA TALK៖ តើពលរដ្ឋខ្មែរក្នុងទីក្រុងឡូវែល (Lowell) ត្រូវចូលរួមបែបណាដើម្បីរើសតំណាងរាស្ត្ររបស់ខ្លួនប្រកបដោយការជឿទុកចិត្ត?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «តើពលរដ្ឋខ្មែរក្នុងទីក្រុងឡូវែល (Lowell) ត្រូវចូលរួមបែបណាដើម្បីរើសតំណាងរាស្ត្ររបស់ខ្លួនប្រកបដោយការជឿទុកចិត្ត?»។
មន្ត្រីជាន់ខ្ពស់កម្ពុជាថាអ្នកខាតបង់ធ្ងន់ធ្ងរគឺជាចិនបើសង្គ្រាមផ្ទុះឡើងនៅតៃវ៉ាន់
មន្ត្រីជាន់ខ្ពស់កម្ពុជា អះអាងថា មហាអំណាចកុម្មុយនីស្តចិន មិនអាចគ្រប់គ្រងកោះតៃវ៉ាន់ដោយការបំផ្ទុះសង្គ្រាមបានឡើយ ព្រោះថាបើសង្គ្រាមផ្ទុះឡើង អ្នកខាតបង់ធ្ងន់ធ្ងរគឺជាចិន ហើយចិនក៏មិនអាចធ្វើជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកនៅថ្ងៃអនាគតតាមបំណងរបស់ខ្លួនបាននោះទេ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះថា ចិនមិនដែលប្រកាសធ្វើសង្គ្រាមដោយចំមុខនោះទេ តែចិនចូលចិត្តនៅពីក្រោយគ្រប់សង្គ្រាមទាំងអស់ ព្រោះថាចិនមានផែនការរក្សាទុកលុយ ជាជាងប្រើលើសង្គ្រាម។ ដូច្នេះហើយ បានជាចិនប្រើយុទ្ធសាស្ត្រកៀងគរសេដ្ឋកិច្ចគ្រប់បែបយ៉ាង ដើម្បីប្រមូលលុយ ដូចជាការជីករ៉ែ និងការបង្កើតសេដ្ឋកិច្ចតាមបណ្តាប្រទេសនានា គ្រប់រូបភាព...
រដ្ឋមន្ត្រីការបរទេសអាមេរិកប្រកាសគំនិតផ្ដួចផ្ដើមសន្តិសុខស្បៀងសម្រាប់កម្ពុជា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃព្រហស្បតិ៍ នេះ បានប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» (Feed the Future Cambodia Harvest III) ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី០៤ ខែសីហា នេះថា គម្រោងកម្ពុជាហាវែស...
ចិនបាញ់មីស៊ីលរំលងកោះតៃវ៉ាន់ឆ្លើយតបប្រធានសភាអាមេរិកដែលបានទៅទស្សនកិច្ចកោះនេះ
ចិនដែលជាមហាអំណាចអាស៊ីនៅពេលនេះ កំពុងបង្ហាញកម្លាំងទ័ពដ៏ក្ដៅគគុកដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ហើយឡោមព័ទ្ធកោះតៃវ៉ាន់ ដែលនាំឱ្យតៃវ៉ាន់ប្រកាសឱ្យទ័ពប្រមូលផ្ដុំគ្នា ហើយចាកចេញពីបន្ទាយទៅកាន់ទីតាំងដំឡើងកាំភ្លើង។
បើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ឲ្យដឹងថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់កងទ័ពចិន ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ធ្លាក់នៅក្បែរកោះតៃវ៉ាន់ ហើយយ៉ាងតិចមីស៊ីល ១១គ្រាប់បានហោះរំលងដែនកោះនេះដោយធ្លាក់ទៅក្នុងសមុទ្រចិនខាងកើត។
ការធ្វើសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន ដែលឡោមព័ទ្ធកោះតៃវ៉ាន់ គឺពិតណាស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានរដ្ឋសភា អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលបានដឹកនាំប្រតិភូសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ សីហា ដែលក្រុងប៉េកាំងចាត់ទុកក្រុងវ៉ាស៊ីនតោន ជាអ្នករំលោភធ្ងន់ធ្ងរដល់ដែនអធិបតេយ្យរបស់ចិន ព្រោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន។
ដោយបង្ហាញការឈឺចាប់ដូចនេះ...
ក្រសួងដែនដីបញ្ជាឱ្យសាលារាជធានីដោះស្រាយបន្ទាន់នូវករណីពលរដ្ឋរស់នៅលើដីបឹងតាមោក
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយជាបន្ទាន់នូវករណីពលរដ្ឋ ២៥០គ្រួសារដែលស្នើសុំសិទ្ធិកាន់កាប់ដីធ្លី ក្រោយពីពួកគេរស់នៅ និងអាស្រ័យផលជាង ៣០ឆ្នាំលើដីបឹងតាមោក។
រដ្ឋលេខាធិការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ឆាន់ សាផាន បានចេញលិខិតមួយទៅកាន់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យដោះស្រាយជាបន្ទាន់នូវករណីពលរដ្ឋ ២៥០គ្រួសារដែលបានរស់នៅ និងអាស្រ័យផលលើដីបឹងតាមោក...
ភ្នាក់ងារ UN ព្រមានពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកឡើងថា ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរនៅកម្ពុជាបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលបានរឹតបន្តឹងលើលំហសេរីភាពពលរដ្ឋទូទៅ ហើយជាពិសេសលើសេរីភាពសារព័ត៌មាន។
ចំពោះច្បាប់ និងឯកសារច្បាប់ផ្សេងទៀត រដ្ឋាភិបាលកម្ពុជាបានអនុម័តនោះ បានផ្តល់អំណាចដល់អាជ្ញាធរក្នុងការរឹតត្បិតដាក់អ្នកសារព័ត៌មាន ព្រមទាំងអ្នកផ្សេងទៀតឲ្យស្ថិតនៅក្រោមការឃ្លាំមើល និងបានពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធតុលាការ។
របាយការណ៍ដដែលបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នកំពុងទទួលរងនូវការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗ និងអំពើហិង្សាកាន់តែច្រើន ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងលើលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។ ករណីនេះវាជាឧបសគ្គជាក់លាក់ដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ...
ទស្សនកិច្ចរបស់លោក Blinken បញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះអាស៊ាននិងទំនាក់ទំនងកម្ពុជា-អាមេរិក
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈត្តភាពរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិក។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាន ព្រមទាំងមានជំនួបជាលក្ខណៈទ្វេភាគីជាមួយបុរសខ្លាំង លោក ហ៊ុន...
រដ្ឋាភិបាលកម្ពុជាប្រកាសប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយឥតងាករេ
ក្រសួងការបរទេសកម្ពុជា បង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលកម្ពុជានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយដោយឥតងាករេ និងចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីពេលកន្លងទៅរវាងភាគីទាំងពីរ។
ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងរក្សានូវស្ថានភាពដើម ចៀសវាងការបង្កហេតុមិនប្រក្រតីណាមួយនៅច្រកសមុទ្រតៃវ៉ាន់នេះ ដើម្បីបុព្វហេតុក្នុងការរក្សានូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់...
IDEA TALK៖ តើសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងមានការវិវឌ្ឍបែបណាដែរ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «តើសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងមានការវិវឌ្ឍបែបណាដែរ?»។