28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5783 POSTS
0 COMMENTS

ក្រុមអ្នកច្បាប៖ កម្ពុជាគួរដាក់ទោសឧក្រិដ្ឋជន មុននឹងបញ្ជូនចេញពីកម្ពុជា

ក្រុមអ្នកច្បាប់៖ កម្ពុជាគួរដាក់ទោសឧក្រិដ្ឋជនអ៊ិនធឺណែតមុននឹងបញ្ជូនចេញពីកម្ពុជា សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃម្សិលមិញ បានបញ្ជូនឧក្រិដ្ឋជនដែលបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណែតចំនួន៨៩នាក់ជនជាតិចិន ចេញពីកម្ពុជា ដោយមិនទាន់បានផ្តន្ទាទោសដោយតុលាការកម្ពុជានោះឡើយ។

រដ្ឋាភិបាលប្រកាសបើកដំណើររថភ្លើងពីក្រុងភ្នំពេញទៅព្រលានអន្តរជាតិក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃអង្គារបានសំរេចដាក់ឱ្យដំណើរការសាកល្បងខ្សែរថភ្លើងពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោក ហ៊ុន សែន ប្រកាសបន្ថែមចំនួនរថយន្ដក្រុងសំរាប់ដឹកអ្នកដំណើរឥតគិតថ្លៃ ចំនួន២រយគ្រឿងនៅឆ្នាំក្រោយ

ខណៈការបោះឆ្នោតជាតិនាខែកក្កដាខាងមុខកាន់តែខិតជិតចូលមកដល់ លោក ហ៊ុន សែន បានចាប់ផ្តើមឃោសនាឲ្យពលរដ្ឋងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោករួចទៅហើយ។

លោក ហ៊ុន សែន ថា មេដឹកនាំចលនារណៈសិរ្សរំដោះជាតិខ្មែរមានគំរោងបំផ្ទុះគ្រាប់នៅភ្នំពេញ និងសៀមរាប

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារបានប្រកាសថា សមត្ថកិច្ចរបស់លោកបានទប់ស្កាត់រួចរាល់ហើយ ចំពោះគំរោងរបស់លោក សម សេរី មេដឹកនាំចលនារណៈសិរ្សរំដោះជាតិខ្មែរ ដែលមានបំណងចង់បំផ្ទុះគ្រាប់នៅម្ដុំវត្តភ្នំ កណ្តាលទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប នៅថ្ងៃទី១២មេសា ខាងមុខ។

លោក ហ៊ុន សែន បន្តជំរុញឲ្យពលរដ្ឋនាំគ្នាចេញទីបោះឆ្នោតឲ្យបានច្រើន

លោក ហ៊ុន សែន កាលពីថ្ងៃអង្គារបានឈ្លាតយកពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីឃោសនាឲ្យពលរដ្ឋចេញទៅបោះឆ្នោតជូនគណបក្សកាន់អំណាចរបស់លោក។

លោកសម រង្ស៊ីកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុនដើម្បី ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

លោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានទៅដល់ទីក្រុងតូក្យូ ហើយកាលពីម្សិលមិញដើម្បីរាយការណ៍លំអិតអំពីវិបត្តិស្ថានការណ៍ នយោបាយនៅកម្ពុជា។

លោកហ៊ុន សែនបានសម្តែងមោទនភាពថា កម្ពុជាកំពុងមានការរីកចំរើនខាងវិស័យឧស្សាហកម្ម និងសិប្បកម្ម

លោក ហ៊ុន សែន អះអាងថា វិស័យឧស្សាហកម្ម និងសិប្បកម្មរបស់កម្ពុជាកំពុងមានការរីកចំរើនលូត​លាស់ជាបន្តបន្ទាប់ ស្របពេលដែល​រោង​ចក្រសរុបចំនួនជាង១ពាន់៥រយ ដែលភាគច្រើនជារោង​ចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសិប្បកម្មជាង៣ម៉ឺន ៩ពាន់កន្លែង ដែលបានស្រូបកម្លាំងពលកម្មសរុបប្រមាណជាង១លាននាក់។

ពលរដ្ឋខ្មែរនៅថៃនាំគ្នាមកកម្ពុជាដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី

ពលរដ្ឋខ្មែរដែលកំពុងធ្វើការជាកម្មករនៅក្នុងប្រទេស​​ថៃជាច្រើនកំពុងនាំគ្នាសម្រុកចូលមកកម្ពុជាវិញ​ក្នុងមួយថ្ងៃមានពី៤រយ ទៅ៥រយនាក់ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ពួកគេ។

គ.ជ.ប.ព្រមានប្រើវិធានការច្បាប់ទៅលើអ្នកទាមទារឲ្យពលរដ្ឋពហិការការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)​ កាលពីម្សិលមិញបាន ព្រមានចាត់​វិធាន​ការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលហ៊ានអំពាវ​នាវឲ្យពលរដ្ឋបោះបង់ការចូលរួមបោះឆ្នោត និងការអំពាវនាវមិនឱ្យអ្នក​សង្កេតការណ៍ជាតិអន្តរជាតិចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនាខែកក្កដា ខាងមុខ ។

មន្រ្តីការបរទេសជប៉ុនជំរុញឲ្យកម្ពុជាធានាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នាខែកក្កដា

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកតារ៉ូ កូណូ (Taro Kono) បានជំរុញអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធានាថា ការបោះឆ្នោត នាពេលខាងមុខធ្វើឡើងឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

Latest news