Thursday, February 25, 2021
Home Authors Posts by ធឹម រចនា

ធឹម រចនា

3 POSTS 0 COMMENTS

កំណែទម្រង់​​​ការ​​​ប្រឡង​​​ទុតិយ​​​ភូមិ​​​ធ្វើ​​​ឱ្យ​​​គ្រួសា​​រ​​​ក្រីក្រ​​​ភាគ​​​ច្រើន​​​​​​នៅ​​​តាម​​​ជន​​​បទ​​​កាន់​​​តែ​​​យ៉ាប់​​​យឺន​​​

ស្រុកសំរោងទង/ខេត្តកំពង់ស្ពឺ-សាររបស់ក្រសួងអប់រំ យុវជន និងកីឡាចាប់តាំងពីមានការធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិទូទាំងប្រទេស៤ឆ្នាំកន្លងមកនេះសម្រាប់សិស្សានុសិស្សបញ្ចប់វិទ្យាល័យបញ្ជាក់យ៉ាងច្បាស់ថា គុណភាពនៃការសិក្សានឹងជួយឱ្យប្រឡងជាប់ មិនមែនប្រាក់នោះទេ។ មុនការប្រឡងនៅឆ្នាំនេះចាប់ផ្តើម កាលពីព្រឹកម្សិលមិញលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំបានមានប្រសាសន៍ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថា "ហេតុដូច្នេះសម្រាប់ សិស្សានុសិស្សដែលខិតខំរៀនសូត្រ ពួកគាត់នឹងទទួលបានលទ្ធផលល្អនៅឆ្នាំនេះ"។ ប៉ុន្តែ វាមិនងាយស្រួលដូចអ្វីដែលលោកបានលើកឡើងនោះឡើយ។ សម្រាប់សិស្សានុសិស្សជាច្រើននៅតំបន់ជនបទក្នុងខេត្តកំពង់ស្ពឺ ការធ្វើកំណែទម្រង់ហាក់ដូចជាធ្វើឱ្យមានការចំណាយខ្ពស់ ដោយធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ក្នុងស្ថានភាពក្រីក្រខ្លាំង។ លោក អ៊ុច វន ជាកសិករអាយុ៥០ឆ្នាំដែលរង់ចាំកូនស្រីអាយុ២១ឆ្នាំ បញ្ចប់ការប្រឡងនៅថ្ងៃទី១យ៉ាងអន្ទះសានៅខាងក្រៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ក្នុងឃុំវល្លិ៍សស្រុកសំរោងទងបាននិយាយថា "កូនស្រីខ្ញុំប្រាប់ខ្ញុំថា ម៉ោងរដ្ឋគ្រូអត់យកចិត្តទុកដាក់ដិតដល់ទេ"។ ដើម្បីទទួលបានចំណេះដឹង និងជំនាញដែលអាចប្រឡងជាប់ នាងនិងសិស្សភាគច្រើនក្នុងចំណោមសិស្សចូលរួមការប្រឡងសរុបចំនួន១០១.៤១០នាក់ បានបង់លុយសម្រាប់រៀនគួរបន្ថែម ព្រោះលោកគ្រូអ្នកគ្រូពន្យល់បានក្បោះក្បាយ និងដាក់ការងារសាលាឱ្យធ្វើបន្ថែមច្រើនជាងនៅក្នុងម៉ោងរដ្ឋ ដែលជូនកាលលោកគ្រូអ្នកគ្រូបានលាក់មិនបង្រៀនមេរៀនសំខាន់ៗ...

បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​លើ​​​មន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​

បុរសពីរនាក់នៅខេត្តពោធិ៍សាត់ ដែលជាប់សង្ស័យក្នុងអំពើឃាតកម្មលើមន្ត្រីក្រសួងរៀបចំដែនដីម្នាក់កាលពីខែមុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកឯជនសង្ស័យបីនាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនគរបាល។ នគរបាលជឿថា ឈ្មោះ កែវ លាង អាយុ៣២ឆ្នាំ និងឈ្មោះ ប៊ុន ភ័ស្ស អាយុ២៣ឆ្នាំ គឺជាជនសមគំនិតក្នុងអំពើឃាតកម្មលើឈ្មោះ ហេង រតនៈ អាយុ២៦ឆ្នាំដែលសាកសពត្រូវគេប្រទះឃើញប្រឡាក់ឈាមជោក និងហើមស្អុយនៅលើគ្រែនៃបន្ទប់ជួលរបស់ជនរងគ្រោះនៅស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៨ ខែមិថុនា។ យោងតាមមន្ត្រីមានសមត្ថកិច្ចបានឱ្យដឹងថា បុរសទាំងពីរនាក់នេះជិតស្និទ្ធនឹងជនរងគ្រោះ។ លោក វង សាវេត...

តំបន់​​​ប្រាសាទសំបូរ​​​ព្រៃគុកត្រូវបានចុះក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោក​​​ទី៣​​​របស់​​​កម្ពុជា​​​

សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រូវបានសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។ ប្រាសាទកសាងក្នុងសតវត្សរ៍ទី៧នេះ ដែលបង្ហាញពីលក្ខណៈបុរាណល្អឯកពីសម័យចេនឡារយៈពេលខ្លីនោះ ស្ថិតនៅរាយប៉ាយលើដីព្រៃទំហំជាង២.០០០ហិកតា។ តំបន់ប្រាសាទនេះរួមជាមួយឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍កាលពីម្សិលមិញថា "វាជាកិត្តិយសចំពោះប្រទេសកម្ពុជា និងចំពោះបុព្វបុរសរបស់យើង"។ លោកស្រីថ្លែងថា បន្ថែមពីលើស្ថាបត្យកម្ម ទីតាំងប្រាសាទរក្សាបាននូវលក្ខណៈប្រពៃណីនិងវប្បធម៌ដ៏យូរលង់។ តំបន់ប្រាសាទស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញ និងចម្ងាយ១៧០គីឡូម៉ែត្រភាគអាគ្នេយ៍ខេត្តសៀមរាប។ យោងតាមសេចក្ដីថ្លែងការណ៍ចុះផ្សាយក្នុងគេហទំព័របេតិកភណ្ឌពិភពលោកកាលពីថ្ងៃសៅរ៍ ទីតាំងបុរាណវត្ថុនេះគឺជាតំបន់ប្រាសាទស្ថិតក្នុងតំបន់ព្រៃ ហើយជាអតីតរាជធានីនៃអាណាចក្រចេនឡា។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា "ធាតុ ផ្សំពីថ្មភក់នៅក្នុងទីតាំងប្រាសាទនេះគឺលក្ខណៈរចនាបថសម័យមុនអង្គរ ដែលគេស្គាល់ថា រចនាបថសំបូរព្រៃគុក។ធាតុផ្សំមួយចំនួនក្នុងចំណោមធាតុផ្សំទាំងនេះគឺ ធ្នឹម ហោជាង និងជួរសសរទ្រជាដើម គឺជាស្នាដៃដ៏មហស្ចារ្យពិតៗ"។...