Wednesday, September 18, 2019
Home Authors Posts by Van Roeun

Van Roeun

77 POSTS 0 COMMENTS
Weekend editor

លោក ហ៊ុន សែន ​គំរាម​សម្លាប់​​ពាក់ព័ន្ធ​​នឹង​ពាក្យ​ចចាម​អារ៉ាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗចំពោះអ្នកដែលលោកចោទប្រកាន់កាលពីម្សិលមិញ ថាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីបញ្ហាសុខភាពរបស់លោក ហើយលោកលើកឡើងថា ជីវិតរបស់អ្នកដែលបន់ឱ្យលោកស្លាប់នឹងមានគ្រោះថ្នាក់។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានពាក្យចចាមអារ៉ាមសុសសាយថា លោក ហ៊ុន សែន ឈឺធ្ងន់ និងបានទៅព្យាបាលជំងឺនៅបរទេស។ ការប៉ាន់ស្មានតាមបណ្ដាញទំនាក់ទំនងសង្គមមានកាន់តែខ្លាំងឡើង នៅពេលមានការបញ្ជាក់កាលពីខែមុនថា ទីស្ដីការគណៈរដ្ឋមន្ត្រីដែលលោកតែងតែចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំ មិនបានកោះប្រជុំប៉ុន្មានសប្ដាហ៍។ ថ្លែងខ្លាំងៗដូចសព្វមួយដងក្នុងពីធីប្រគល់សញ្ញាបត្រនៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានចោទប្រកាន់គណបក្សសង្គ្រោះជាតិ ថាជាអ្នកបង្កើតពាក្យចចាមអារ៉ាមទាំងនេះ។ លោកមានប្រសាសន៍ថា "រឿងអញ្ចឹងច្រើនតែចេញពីបក្សប្រឆាំង។ បើមេបក្សប្រឆាំងមិនគ្រប់គ្រងបញ្ហាហ្នឹងទេ អ្នកដែលគ្រោះថ្នាក់ជាងគេគឺអស់លោក"។ លោកលើកឡើងទៀតថា "ខ្ញុំសូមអំពាវនាវដល់មេបក្សប្រឆាំង...

នគរ​​​បាល​​​កំពុង​​​តាម​​​ស្វែង​​​រក​​​មនុស្ស​៤​​​នាក់​​​ទៀត​​​ដែល​​​សង្ស័យ​​​ថា​ជញ្ជូន​​​អាវុធ​​​ឆ្លង​​​ព្រំដែន​​​ថៃ

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យមួយរូបបានលើកឡើងថា នគរបាលកំពុងតាមស្វែងរកជនសង្ស័យ៤នាក់ដែលគេជឿថា បានជញ្ជូនអាវុធខុសច្បាប់ឆ្លងកាត់ព្រំដែននៅក្នុងសំណុំរឿងមួយដែលជនជាតិខ្មែរបីនាក់ និងជនជាតិថៃ៦នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុនពីបទជួញដូរអាវុធ។ លោក សិទ្ធ ឡោះ ស្នងការរងខេត្តនេះបានលើកឡើងថា "កម្មករ៤នាក់ត្រូវបានគេជួលឲ្យលីអាវុធរុំក្នុងបាវឆ្លងកាត់ព្រំដែនដោយមានបុរសជនជាតិថៃជាអ្នកចាំទទួល។ឥឡូវនេះពួកគេកំពុងរត់គេចខ្លួន"។ ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានលើកឡើងទៀតថា អាជ្ញាធរមានបំណងសាកសួរជនសង្ស័យទាំង៤នាក់នោះ ដែលគេអះអាងថា ត្រូវបានជួលដោយជនជាតិខ្មែរដែលកំពុងឃុំខ្លួន៣នាក់ដើម្បីឲ្យជញ្ជូនអាវុធឆ្លងដែនពីស្រុកម៉ាឡៃ។ អប់ វីរៈ អាយុ៤៨ឆ្នាំ ជាបុគ្គលិកនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ដែលឥឡូវត្រូវបានព្យួរពីការងារ ជិន លីន អាយុ៣៦ឆ្នាំ និង យិន សាវី អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ខែកក្កដា ក្នុងខេត្តបាត់ដំបង ហើយត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យ ជាកន្លែងដែលពួកគេត្រូវបានចោទប្រកាន់ពីបទជួញដូរអាវុធ និងគ្រាប់រំសេវ។លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យបានលើកឡើងកាលពីម្សិលមិញថា សាលាដំបូងខេត្តនេះកំពុងសើុបអង្កេតថា តើមានមនុស្សជាប់ពាក់ព័ន្្ធបន្ថែមទៀត ឬក៏អត់។ លោកបានថ្លែងថា "ចៅក្រមកំពុងសើុបអង្កេតករណីនេះនៅឡើយ"។ លោកបានបន្ថែមថា ជនសង្ស័យទាំង៣នាក់នោះកំពុងឃុំខ្លួននៅពន្ធនាគារខេត្តរង់ចាំការបើកសវនាការ។ លោក វីរៈ ដែលលោក ហេង រតនា ប្រធាន CMAC ប្រាប់អត្តសញ្ញាណកាលពីសប្តាហ៍មុនថា ឈ្មោះ អប់ ឡេងជឺ ជាបុគ្គលិក CMAC  តាំងពីឆ្នាំ១៩៩៧មកនោះ បានប្រាប់អាជ្ញាធរថា ខ្លួនបានរក្សាអាវុធដែលរកឃើញក្នុងដីទុកកាលពីឆ្នាំ២០០៨ នេះបើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ។ ជនជាតិថៃចំនួន៦នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុននៅក្នុងប្រទេសថៃ ដោយមាន៥នាក់ត្រូវបានចាប់ខ្លួនពេលដឹកជញ្ជូនគ្រាប់ផ្លោង កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដុតឈ្នួន៕ ស៊ុយឈាង

ក្រុមហ៊ុនចម្ការ​​​កៅស៊ូ​​​​​​វៀត​​​ណាម​​​នឹង​​​ប្រគល់​​​ភ្នំអារក្ស​​​ឲ្យ​​អ្នកភូមិ​​​វិញ​​​​​​នៅ​​​​​​ក្នុង​​​សម្បទានដីចុង​​​ក្រោយ​​​

ចម្ការកៅស៊ូមួយរបស់ក្រុមហ៊ុនវៀតណាមដែលមានវិវាទដ៏អូសបន្លាយជាមួយអ្នកភូមិជាង១.០០០គ្រួសារក្នុងខេត្តរតនគិរីនោះ សុខចិត្តប្រគល់ត្រឡប់មកវិញនូវ "ភ្នំអារក្ស" ចំនួន១៥ដល់ភូមិជនជាតិដើមភាគតិចដើម្បីរម្ងាប់ចិត្តសហគមន៍ដែលរងផលប៉ះពាល់ដោយចម្ការកៅស៊ូរបស់ក្រុមហ៊ុន។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលដែលជួយដល់សហគមន៍ទាំងនេះបានឱ្យដឹងថា ក្រុមហ៊ុន ហ៊ងអានយ៉ាឡាយ (HAGL) បានយល់ព្រមប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សជាភ្នំតូចៗដែលជនជាតិដើមភាគតិចធ្វើសក្ការបូជាដល់ព្រលឹងដូនតារបស់ខ្លួននៅក្នុងភូមិចំនួន៩ក្នុងស្រុកអណ្តូងមាស និងស្រុកអូរជុំ។ ការស្តារឡើងវិញនូវអូរ ស្ទឹង និងការពង្រីកកន្លែងកប់សពដែលមានស្រាប់ស្ថិតក្នុងចំណោមការប្តេជ្ញាផ្សេងៗទៀតដែលបានយល់ព្រមអំឡុងជំនួបរវាងតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះនិងតំណាងក្រុមហ៊ុន HAGL កាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរចុះទៅកាន់សហគមន៍ទាំងនោះកាលពីខែមេសា និងខែឧសភា។ អ្នកភូមិប្រហែល១.៦០០គ្រួសារបានចោទប្រកាន់ក្រុមហ៊ុន HAGL ដែលមានចម្ការកៅស៊ូបីផ្សេងទៀតក្នុងស្រុកអូរជុំ និងស្រុកអណ្តូងមាសថា បានប្លន់យកដី ធ្វើឱ្យប៉ះពាល់ដល់អូរស្ទឹង និងរំខានដល់កន្លែងកប់សពដូនតារបស់ពួកគាត់។ ក្រុមហ៊ុននេះបានយល់ព្រមប្រគល់ត្រឡប់មកវិញនូវដីដែលមិនទាន់បានដាំដុះទំហំប្រហែល១០.០០០ហិកតាដល់សហគមន៍មូលដ្ឋាននេះ។ លោក សល់ នឿយ តំណាងអ្នកភូមិជនជាតិដើមភាគតិចកាចក់ក្នុងភូមិតាឡាវស្រុកអណ្តូងមាសបាននិយាយថា ការប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សទាំងនេះគួរបានធ្វើយូរមកហើយ។ លោក សល់ នឿយ បានថ្លែងថា "ឥឡូវ យើងកំពុងរង់ចាំមន្ត្រីចុះមក ហើយកំណត់ព្រំប្រទល់ភ្នំអារក្សទាំងនេះ"។ លោកបានបន្ថែមថា ដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានផ្តល់ដល់ក្រុមហ៊ុន HAGL ដោយមិនបានពិគ្រោះយោបល់ជាមួយសហគមន៍ឡើយ។ លោក យិន ផែន អភិបាលរងខេត្តបានយល់ស្របថា ការប្រគល់ត្រឡប់មកវិញនូវកន្លែងគោរពបូជាមិនគួរកើតមានទេ។ លោក យិន ផែន មានប្រសាសន៍ថា "វាមិនគួរជាជម្លោះទេ បើភ្នំអារក្សត្រូវកាត់ចេញ"។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា សម្បទានចុងក្រោយនេះជាជំហានមួយទៀតក្នុងទិសដៅត្រឹមត្រូវនៅក្នុងជម្លោះនេះ ប៉ុន្តែបានអះអាងថា មានកិច្ចការនៅសេសសល់ច្រើនទៀតដែលត្រូវធ្វើ។ លោកបានថ្លែងថា "នេះជាដំណើរវិវឌ្ឍដ៏ល្អ...រវាងក្រុមហ៊ុន HAGL និងសហគមន៍ទាំងនេះ"។ លោកបានមានប្រសាសន៍បន្ថែមថា "បន្ទាប់ពីការស៊ើបអង្កេត ឬការវាយតម្លៃមក ក្រុមហ៊ុនបានយល់ព្រមប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សនិងកន្លែងកប់សព ខណៈពេលរង់ចាំការពិភាក្សាបន្ថែមពីបញ្ហាដែលនៅសេសសល់"។ លោកបានថ្លែងថា "បញ្ហាដែលនៅសេសសល់គឺច្រើនណាស់។ មានការពិភាក្សាបន្តអំពីបញ្ហាដីធ្លី និងកង្វល់ផ្សេងៗទៀត"។ ក្នុងឆ្នាំ២០១៥ សហគមន៍ចំនួន១៤បានទទួលយកប្រាក់ចំនួន១.៧០០ដុល្លារក្នុងសហគមន៍នីមួយៗពីក្រុមហ៊ុន HAGL ទៅទិញក្របីមួយក្បាល ហើយធ្វើពិធីបួងសួងរម្ងាប់ចិត្តដល់ព្រលឹងដូនតាដែលត្រូវបានរំខានដោយចម្ការកៅស៊ូរបស់ក្រុមហ៊ុននេះ៕សារុន

នគរ​​​បាល​​​​​​លើក​​​ឡើ​​​ងថា បុគ្គលិក CMAC ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ រក្សា​​​ទុក​​​អាវុធ​​​ដែល​​​​ជួញដូរឆ្លងដែន​​​

មន្ត្រីនគរបាលមួយរូបបានលើកឡើងកាលពីម្សិលមិញថា បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលត្រូវបានចាប់ខ្លួនដោយសារសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរអាវុធឆ្លងកាត់ព្រំដែននោះបានប្រាប់អាជ្ញាធរថា គាត់បានរក្សាទុកអាវុធដែលរកឃើញនៅក្នុងដីកាលពីឆ្នាំ២០០៨។  លោក សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា "តាមព័ត៌មានយើង គាត់ទុកកាំភ្លើង អាកា-៤៧ចំនួន ២០ដើម និងគ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួន៣គ្រាប់នៅផ្ទះរបស់គាត់" ក្នុងក្រុងបាត់ដំបង។ ឧត្តមសេនីត្រី សិទ្ធ ឡោះ បានលើកឡើងថា បុគ្គលិកដោះមីនរូបនេះដែលលោកប្រាប់អត្តសញ្ញាណថា ឈ្មោះ វីរៈ "បានសារភាពថា គាត់បានលក់អាវុធទៅប្រទេសថៃ៣លើកមកហើយ"។ គេហទំព័រព័ត៌មាន Fresh News ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលមុននោះបានកំណត់អត្តសញ្ញាណបុរសរូបនេះថា មានឈ្មោះ អប់ វីរៈ អាយុ៤៨ឆ្នាំ។ ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានលើឡើងទៀតថា លោក វីរៈ និងជនជាតិខ្មែរពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងស្រុកភ្នំព្រឹក្ស និងស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យដើម្បីសាកសួរ។ ការចាប់ខ្លួនជនជាតិខ្មែរទាំងបីនាក់នេះកើតមានឡើងក្រោយពេលមានការចាប់ខ្លួន ជនជាតិថៃចំនួន៥នាក់ កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងខេត្តស្រះកែវ ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យជនជាតិថៃទាំងនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ដោយសារដឹកជញ្ជូនគ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួន៣គ្រាប់ កាំភ្លើងផ្លោងធុន៨២មិល្លីម៉ែត្រចំនួន២ដើម កាំភ្លើងផ្លោងធុន៨១មិល្លីម៉ែត្រ១ដើម និងគ្រាប់រ៉ុក្កែតដុតឈ្នួនចំនួន៣ឈុតពីប្រទេសកម្ពុជាទៅប្រទេសថៃ នេះបើយោងតាម អ្នកនាំពាក្យនគរបាលថៃ និងកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃដដែលនោះថា ជនជាតិថៃទី៦ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកមានបំណងទិញអាវុធទាំងនេះត្រូវបានចាប់ខ្លួនក្នុងខេត្តមែហុងសុន នាភាគខាងជើងប្រទេសថៃកាលពីថ្ងៃសុក្រ។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងកាលពីថ្ងៃអាទិត្យថា...

ពេលស្ថិត​​​ក្រោម​​​សម្ពាធ ​​​មន្ត្រី​​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​

អ្នកនាំពាក្យមួយរូបបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីជាន់ខ្ពស់មួយចំនួនមកពីគណបក្សខ្មែររួបរួមជាតិ ដែលកំពុងប្រឈមនឹងបញ្ហាបាននាំគ្នាចុះចូលជាមួយគណបក្ស ហ៊្វុនសិុនបិុច ក្រោយពេលមានការបណ្តេញទីប្រឹក្សារដ្ឋាភិបាលចំនួ១២រូប និងមានការព្រមានពីគណបក្សកាន់អំណាចថា មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងអស់ដែលមានទំនាក់ទំនងជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ នឹងជាគោលដៅ។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណ បក្សហ៊្វុនសិុនបិុចបានលើកឡើងកាលពីម្សិល មិញថា មន្ត្រីប្រហែល១០រូបនៅក្នុងគណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិបានចាកចេញពីគណបក្សនេះកាលពីសប្តាហ៍មុន។ លោក ញ៉េប ប៊ុនជិន បានមានប្រសាសន៍ថា "ពួកគេមានឈាមជ័រជារាជនិយម។ អ៊ីចឹងបានជាពួកគេត្រឡប់មកវិញ"។ លោកបានមានប្រសាសន៍បន្តថា "យើងស្វាគមន៍ពួក គាត់យ៉ាងកក់ក្តៅ"។ គណបក្ស KNUP ឬគណបក្សខ្មែររួបរួមជាតិត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំមុនដោយលោក ញឹក ប៊ុនឆៃ ក្រោយពេលបែកចេញពីគណបក្សហ៊្វុនសិុនបិុច ដែលធ្លាប់ជាគណបក្សគូប្រជែងដ៏សំខាន់សម្រាប់គណ បក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ទោះជាយ៉ាងណា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា គណបក្សហ៊្វុនសិុនបិុចមិនឈ្នះបានមួយឃុំណាឡើយ រីឯគណបក្សខ្មែររួបរួមជាតិវិញឈ្នះបានឃុំមួយ ជាគណបក្សតូចតែមួយគត់ដែលទទួលបានអាសនៈឃុំសង្កាត់។ លោក ញ៉េប ប៊ុនជិន បានលើកឡើងទៀតថា គណបក្សហ៊្វុនសិុនបិុចបាត់បង់សំឡេង ឆ្នោតយ៉ាងច្រើនដោយសារគណបក្សខ្មែររួបរួមជាតិ។ លោក ច័ន្ទ ណូរ៉ា ដែលជាអគ្គលេខាធិការខ្មែររួបរួមជាតិរហូតដល់ពេលលោកចាកចេញកាលពីសប្តាហ៍មុនបានលើកឡើងថា លោកបានចូលរួមជាមួយ គណបក្សហ៊្វុនសិុនបិុច េហតុដូច្នេះគណបក្សនេះនឹងខ្លាំងនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ និងដោយសារលោកមិនដឹងពីគោលបំណងរបស់លោក ញឹក ប៊ុនឆៃ។ លោក ច័ន្ទ ណូរ៉ា បានលើកឡើងទៀតថា លោកនៅតែជាទីប្រឹក្សាក្រសួងកសិកម្ម។ សមាជិកប្រហែល១០០នាក់របស់គណបក្សខ្មែររួបរួមជាតិ និង គណបក្សហ៊្វុនសិុនបិុចមានមុខតំណែងនៅក្នុងជួររដ្ឋាភិបាលតាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក ជាពេលដែល គណបក្សហ៊្វុនសិុនបិុចត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ។ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានលាលែងពីតំណែងជាអនុប្រធានទី១គណបក្សហ៊្វុនសិុនបិុចកាលពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ព្រះរាមមាតាទីទៃគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានជំនួសព្រះអង្គម្ចាស់ក្សត្រីក្នុងនាមជាប្រធានគណបក្ស។ អង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានដឹកនាំគណបក្សហ៊្វុនសិុនបិុចនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និងការបោះឆ្នោតឆ្នាំ២០១៣ ដោយសារអនុវត្តមានរបស់ព្រះអង្គម្ចាស់...

ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​និយាយ​​​ថា អាវុធដែល​​​ជន​សង្ស័យ​ជួញដូរ​​​​​​មិនមែន​​​ចេញពី​​​​ប្រទេស​​​កម្ពុជាទេ

បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសជនជាតិថៃប្រាំនាក់ត្រូវបានចាប់ខ្លួនខណៈពេលកំពុងដឹកអាវុធ និងគ្រាប់រំសេវនោះ មន្ត្រីក្រសួងការពារជាតិម្នាក់បានអះអាងកាលពីម្សិលមិញថា អាវុធដែលតាមព័ត៌មានថាបានដឹកពីប្រទេសកម្ពុជាឆ្លងព្រំដែនចូលទៅប្រទេសថៃនៅសប្ដាហ៍នេះនោះ មិនមែនចេញពីឃ្លាំងអាវុធរបស់ប្រទេសកម្ពុជាទេ។ យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា នគរបាលថៃបាននិយាយថា ពួកគេរឹបអូសបានកាំភ្លើងផ្លោងធុន៨២មិល្លីម៉ែត្រពីរដើម កាំភ្លើងផ្លោងធុន៨១មិល្លីម៉ែត្រមួយដើម គ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួនបីគ្រាប់ គ្រាប់រ៉ុក្កែតដុតឈ្នួនចំនួនបីឈុត និងទូរស័ព្ទដៃចំនួនប្រាំមួយគ្រឿងពីជនសង្ស័យទាំងនេះនៅម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ក្នុងខេត្តស្រះកែវ។ ខេត្តស្រះកែវមានព្រំដែនជាប់ខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា។ កាសែតបាងកកប៉ុស្តិ៍ដដែលនេះបានលើកឡើងថា ជនសង្ស័យទាំងនេះធ្វើដំណើរតាមរថយន្តវ៉ែនដឹកអ្នកដំណើរពីរគ្រឿង និងរថយន្តតូយ៉ូតា Vios sedan មួយគ្រឿង ហើយត្រូវបានចាប់ខ្លួននៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងស្រុកមឿង កន្លែងដែលពួកគេឈប់ដើម្បីចាក់សាំង។ ដោយលើកឡើងអំពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ កាសែតបាំងកកប៉ុស្តិ៍ដដែលនេះបានបន្ថែមថា "ជនទាំងនេះសារភាពថា បានដឹកអាវុធពីប្រទេសកម្ពុជាកាត់តាមតំបន់ថាប់ព្រីក ក្នុងស្រុកអារញ្ញ ដើម្បីបញ្ជូនទៅក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា"។ សេចក្តីរាយការណ៍ព័ត៌មានដដែលបន្តថា ជនទាំងប្រាំនាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធ និងគ្រាប់រំសេវដែលគ្មានការចុះបញ្ជី ហើយដឹកអាវុធទាំងនោះតាមផ្លូវសាធារណៈ។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍កាលពីម្សិលមិញថា អាវុធទាំងនោះដែលត្រូវបានរឹបអូសក្នុងប្រទេសថៃ មិនមែនមានប្រភពក្នុងប្រទេសកម្ពុជាទេ។...

អតីត​​​ចៅសង្កាត់​​​បក្ស​​​ប្រជាជន​​​មិន​​​​​ប្រគល់​បន្ទប់​ធ្វើ​​ការ​ឱ្យ​ចៅសង្កាត់​ថ្មី

ការប្រគល់ការិយាល័យសង្កាត់មួយទៀតពីមន្ត្រីគណបក្សកាន់អំណាចទៅឱ្យចៅសង្កាត់គណបក្សសង្គ្រោះជាតិនោះ បង្ហាញថាមានបញ្ហា ដោយចៅសង្កាត់ទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិក្នុងក្រុងសៀមរាប បានបង្ខំចិត្តធ្វើការនៅខាងក្រៅការិយាល័យរបស់ខ្លួន ដោយសារអតីតចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាមិនព្រមរើចេញ។ លោក ជិន សុខង៉េង អាយុ២៦ឆ្នាំ ដែលឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនានៅក្នុងសង្កាត់សាលាកំរើក ហើយដល់ពេលចូលកាន់តំណែងផ្លូវការបន្តពីលោក សំ លន អាយុ៦០ឆ្នាំកាលពីថ្ងៃសុក្រ។ ប៉ុន្តែមន្ត្រីជើងចាស់គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានរូបនេះបានចាក់សោបន្ទប់ការិយាល័យ ហើយមិនព្រមរើចេញ។ លោក ជិន សុខង៉េង បានមានប្រសាសន៍កាលពីម្សិលមិញថា "គាត់បានចាក់សោបន្ទប់មិនឱ្យខ្ញុំចូលធ្វើការក្នុងនាមជាចៅសង្កាត់ ហើយសុំឱ្យខ្ញុំធ្វើការនៅកន្លែងផ្សេង"។លោកបន្ថែមថា "វាបង្ហាញថាគាត់ក្រាញនឹងអំណាច"។ វីដេអូឃ្លីបដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកបង្ហាញថា មន្ត្រីវ័យក្មេងមកពីគណបក្សសង្គ្រោះជាតិរូបនេះអង្គុយធ្វើការនៅខាងក្រៅបន្ទប់ជាប់សោនៅក្នុងសាលាសង្កាត់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់។ លោក ជិន សុខង៉េង ថ្លែងថា "គាត់មិនសហការជាមួយពួកយើង"។...

ចៅសង្កាត់​​​ CPP ​​​ដែល​​​ចាញ់​​​ឆ្នោត​​​​​​មិន​​​ព្រម​​​ប្រគល់​​​ការិយាល័យ​​​ឲ្យ​​​ចៅ​​​សង្កាត់​​​បក្សប្រឆាំង

លោក ឈិត សូផាត ធ្វើជាចៅសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ រយៈពេល១៥ឆ្នាំ មុនពេលលោកទីបំផុតបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា។ ឥឡូវ ចៅសង្កាត់ចាញ់ឆ្នោតរូបនេះបដិសេធមិនព្រមប្រគល់ការិយាល័យចាស់របស់លោកទៅឲ្យចៅសង្កាត់ថ្មីនោះឡើយ ដោយលើកឡើងថា លោកបានចំណាយប្រាក់ទិញគ្រឿងសិង្ហារិម និងម៉ាស៊ីនត្រជាក់មកបំពាក់ ហើយថា ឯកសារផ្ទាល់ខ្លួនរបស់លោកអាចនឹងបាត់បង់ បើរើចេញ។ ខណៈមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាទើបជាប់ឆ្នោត ឡើងកាន់តំណែងទូទាំង ប្រទេសក្នុងសប្តាហ៍នេះ លោក ឈិត សូផាតមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងឥឡូវជាចៅសង្កាត់រងទី២នៃសង្កាត់លេខ១នោះ បានលើកឡើងថា ចៅសង្កាត់ដែលទើបជាប់ឆ្នោតអាចទៅធ្វើការនៅក្នុងបន្ទប់មួយក្នុងចំណោមបន្ទប់ស្រដៀងគ្នាចំនួន៣ផ្សេងទៀតនៅក្នុងអគារនេះជំនួសបាន។ លោក ឈិត សូផាត ដែលឥឡូវមានអាយុខ្ទង់៦០ឆ្នាំ...

មេឃុំ ចៅសង្កាត់​​​ និង​សមាជិកក្រុមប្រឹក្សា​​​​​​ជាប់ឆ្នោត​​ថ្មី​​​​​​​​​ចូលកាន់​​​តំណែង

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ យោងតាមលោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាចំនួន១១.៥៧២រូប និងមេឃុំ ចៅសង្កាត់១.៦៤៦រូប ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា នឹងចូលកាន់តំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះតាមប្រតិទិនដែលបានកំណត់ដោយអាជ្ញាធរខេត្ត។ លោកស្រី តៅ សុខម៉ារ៉ា មានប្រសាសន៍ថា មន្ត្រីថ្មីទាំងនេះនឹងធ្វើពិធីចូលកាន់តំណែងរហូតដល់ថ្ងៃអាទិត្យ រយៈពេលពីរសប្ដាហ៍បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ដែលគេឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានប្រហែល៥១ភាគរយនៃសំឡេងឆ្នោតសរុប គឺ៧០ភាគរយនៃអាសនៈមេឃុំ ចៅសង្កាត់ទាំងអស់ ដោយគណបក្សសង្គ្រោះជាតិទទួលបានស្ទើរតែទាំងអស់នៃសំឡេងឆ្នោតដែលនៅសល់។ លោកស្រី តៅ សុខម៉ារ៉ា មានប្រសាសន៍ថា "ឥឡូវយើងកំពុងធ្វើការរៀបចំដើម្បីឱ្យទាន់ពេល"។ លោក កាន់ ឡឹង...

បន្ទាប់​ពី​តក់ស្លុត​ដោយសារ​​ការ​​​ជាប់​ពន្ធនាគារ​​​ មន្ត្រី​អាដហុក​ទាំង​ប្រាំប្ដេជ្ញា​​បន្ត​ការ​ងារ​របស់​ខ្លួន

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែការឃុំខ្លួនបានប៉ះពាល់យ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្តលើមន្ត្រីសិទ្ធិមនុស្សទាំងអតីត និងបច្ចុប្បន្នទាំងនេះ។ លោក នី សុខា មានប្រសាសន៍កាលពីម្សិលមិញថា "ពេលនេះការគិតរបស់ខ្ញុំងងឹតស្លុប ខ្ញុំគិតអីក៏មិនចេញដែរ"។ លោក នី សុខា អាយុ៥១ឆ្នាំ ដែលជាប្រធានផ្នែកឃ្លាំមើលនៃអង្គការអាដហុក និងសហចុងចោទបួនរូបរបស់លោកបានជាប់ឃុំបណ្ដោះអាសន្នរយៈពេលជាង១ឆ្នាំរួចទៅហើយ នៅពេលពួកលោកត្រូវបានចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ សម្រេចដោះលែងគួរឱ្យភ្ញាក់ផ្អើល។ សូមបញ្ជាក់ថា ពួកលោកទាំងប្រាំនៅតែប្រឈមនឹងសវនាការជំនុំជម្រះ គ្រាន់តែកាលបរិច្ឆេទមិនទាន់កំណត់នៅឡើយ។ លោក នី សុខា និងអនុប្រធានរបស់លោក គឺលោក...