Saturday, July 11, 2020
Home Authors Posts by Van Roeun

Van Roeun

77 POSTS 0 COMMENTS
Weekend editor

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​វាយ​​​បក​​​​​​ទៅ​​​​​​អ្នក​​​រិះគន់​​​ដំណើរ​​ការ​​​​​បោះឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​​ឃុំ​​​ សង្កាត់​​​​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់យ៉ាងខ្លាំងដល់អង្គការមិនមែនរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលបានរិះគន់ដល់ដំណើរការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ដោយលើកឡើងថា គេស្ងប់ចិត្តជាមួយការបោះឆ្នោតបើវាបញ្ចប់ទៅដោយគណបក្សប្រឆាំងកាន់កាប់វិមានសន្តិភាព ឬក៏លោកស្លាប់នោះ។ ថ្លែងនៅពិធីប្រគល់វិញ្ញាបនបត្រកាលពីម្សិលមិញ លោក ហ៊ុន សែន បានជំរុញឱ្យគណបក្សទាំងអស់ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រកាសកាលពីថ្ងៃអាទិត្យ ដែលគេឃើញថា គណបក្សរបស់លោកទទួលបានប្រហែល៧០ភាគរយនៃអាសនៈមេឃុំ ចៅសង្កាត់ទាំងអស់។ សំដៅដល់ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោកបានថ្លែងថា "អារឿងហ្នឹងឡាំប៉ាមិនចេះចប់ រហូតដល់គេអាចចូលដល់វិមានសន្តិភាពទើបគេនិយាយថាវាសេរី"។ លោកបានបន្ថែមថា "គេមិនស្ងប់ទេ"។ លោកបានលើកឡើងពីបញ្ហាមួយដែលមានជាមួយអង្គការមែនមែនរដ្ឋាភិបាលមួយក្រុមឱ្យឈ្មោះថា បន្ទប់ស្ថានការណ៍ ដែលបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃសៅរ៍ថា បរិយាកាសនៃការបោះឆ្នោតគ្មានលក្ខណៈសេរី និងត្រឹមត្រូវយុត្តិធម៌ ដោយលើកឡើងពីការដាក់ពន្ធនាគារឥស្សរជនគណបក្សប្រឆាំង ការគំរាមកំហែងពីសំណាក់មេដឹកនាំគណបក្សកាន់អំណាច និងការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាស់ស្ដីពីគណបក្សនយោបាយ។ លោកបានថ្លែងថា "បក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចាត់ទុកថាមិនទាន់សេរីទេ"។ លោកបានបន្ថែមថា "ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេ គឺពេលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី...

លោក ហ៊ុន សែន អំពាវ​​​នាវ​​​ឲ្យ​​​​​​ធ្វើ​​​កំណែទម្រង់​​​ដ៏​​​កម្រ​​​ព្រោះ​​​ខ្លាចចាញ់ឆ្នោត​​​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេកែប្រែអត្តចរិត បើពុំដូច្នោះទេប្រឈមការចាញ់ឆ្នោត នៅក្នុងការអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ដ៏កម្រមិនធ្លាប់មាន ចាប់តាំងពីពេលលោកបានថ្លែងសុន្ទរកថាស្រដៀងនេះក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក។ លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីប្រគល់វិញ្ញាបនបត្រក្នុងរាជធានីភ្នំពេញថា "យើងមិនមែនជាចៅហ្វាយនាយរបស់ប្រជាជន តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់សម្រាប់ប្រជាជន"។ ទោះបីជាគណបក្សប្រជាជនកម្ពុជាឈ្នះប្រហែល៧០ភាគរយនៃអាសនៈមេឃុំចៅសង្កាត់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនាក៏ដោយ តែគណបក្សនេះក៏ត្រូវទទួលស្គាល់ផងដែរថា ខ្លួនបានបាត់បង់ឃុំសង្កាត់រាប់រយដែលខ្លួនធ្លាប់គ្រប់គ្រងកាលពីមុនដោយសារអ្នកបោះឆ្នោតធុញទ្រាន់នឹងមន្ត្រីដែលមានអត្តចរិតមិនល្អ នេះបើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន បានថ្លែងថា "ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋតាមរយៈអាកប្បកិរិយារបស់យើង"។ លោកបានបន្ថែមថា "សូមស្នើឲ្យយកចិត្តទុកដាក់ទៅលើភរិយា និងកូន"។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា មន្ត្រីបុណ្យស័ក្តិខ្ពស់"មួយចំនួនតូច" បានការពារប្រពន្ធ និងកូនរបស់ខ្លួនពីចំណាត់ការផ្លូវច្បាប់ក្នុងសំណុំរឿងដែលពួកគេមិនគោរពច្បាប់។ លោក ហ៊ុន សែន បានលើកឧទាហរណ៍ពាក់ព័ន្ធនឹង ដួង ឧត្តមឆវិន ហៅ ដួង ឆាយ កូនប្រុសរបស់ឧត្តមសេនីយ៍ត្រីមួយរូបនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីមានជម្លោះទាស់ទែងជាមួយអ្នកជំនួញវ័យក្មេងដែលមានទ្រព្យសមត្តិស្ដុកស្តម្ភម្នាក់ផ្សេងទៀតនៅក្នុងហាងចាក់សាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា លោកបានហៅទូរស័ព្ទទៅឪពុករបស់លោក ដួង ឆាយ គឺលោកឧកញ៉ា ដួង ងៀប ហើយបានចេញបទបញ្ជាឲ្យគាត់ប្រគល់កូនប្រុសឲ្យនគរបាល បើពុំដូច្នោះទេនឹងបាត់បង់តំណែងក្នុងជួររដ្ឋាភិបាល។ លោក ដួង ងៀប បានធ្វើតាម ហើយលោក ដួង ឆាយ បានអនុវត្តទោសរបស់ខ្លួននៅក្នុងពន្ធនាគារហើយបានក្លាយជាមនុស្សមានចិត្តសប្បុរសធម៌ បន្ទាប់ពីត្រូវបានដោះលែងមកវិញ។ លោក ហ៊ុន សែន បានសួរថា "បើយើងមិនដាក់ទោសទណ្ឌ ឯណាទៅយុត្តិធម៌រវាងអ្នកដែលប្រព្រឹត្តខុសដូចគ្នា ក៏ប៉ុន្តែស្ថានភាពខុសគ្នាអំពីការទទួលទោសទណ្ឌ?"។ លោកបានបន្តថា "យើងមិនត្រូវទម្រើសកូនទេ"។ ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ក៏រងការចោទប្រកាន់ថា...

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​គំរាម​​​សាជា​​​ថ្មី​​​អំពី​​​សង្គ្រាម​​​ ដើម្បី​​​រក្សា​​​អំណាច​​​តទៅ​​​មុខ​​​ទៀត​​​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកនិយាយរឿងសង្គ្រាមឡើងវិញ ដោយគំរាមសាជាថ្មីកម្ចាត់មនុស្សប៉ុន្មានរយនាក់ចោលដើម្បីបានគ្រប់គ្រងអំណាចទៅមុខទៀត និងបានចោទប្រកាន់គណបក្សប្រឆាំងថា បង្កសង្គ្រាមតាមរយៈពាក្យសំដីរបស់ខ្លួន ដោយមើលទៅហាក់បីដូចជាយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា មិនទាន់ចប់អ៊ីចឹង។       ស្ថិតក្នុងឯកសណ្ឋានយោធាលោកនាយករដ្ឋមន្ត្រីបានធ្វើដំណើរពីភ្នំពេញទៅខេត្តត្បូងឃ្មុំតាមឧទ្ធម្ភាគចក្រនាពេលព្រឹកព្រលឹមទៅកាន់កន្លែង ដែលកាលពី៤០ឆ្នាំមុន លោកជាមេបញ្ជាការរងប្រចាំភូមិភាគដ៏វ័យក្មេងរបស់ខ្មែរក្រហម និងកន្លែងដែលលោកបានចុះចូលជាមួយវៀតណាម ហើយបានជួយបង្កើតកងកម្លាំងបះបោរដែលជួយផ្តួលរំលំរបបនេះ នៅឆ្នាំបន្ទាប់។ អង្គុយនៅទីវាលក្រោមកម្ដៅថ្ងៃលើកៅអីឈើដែលមានបង្អែកក្នុងស្រុកកោះថ្ម អមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍កំពូលៗ លោក ហ៊ុន សែន ដែលនិយាយសំដៅចំៗដល់ការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យមានការផ្លាស់ប្តូរផ្នែកនយោបាយនោះ បានមានប្រសាសន៍ថា ពាក្យសម្តីអាចធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមដោយងាយ។ លោកបានមានប្រសាសន៍ថា "មិនចាំតែមានកាំភ្លើងទេ អណ្តាតអ្នកឯងក៏បង្កើតសង្គ្រាមដែរ"។ លោកបានបន្តថា "ដរាបណាអណ្តាតអ្នកឯង ការសរសេររបស់អ្នកឯងនៅតែប្រមាថមាក់ងាយ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់សង្គ្រាមនៅឡើយ។កុំធ្វេសប្រហែសឲ្យសោះ។ កងទ័ពត្រូវត្រៀមបម្រុង ជានិច្ចដើម្បីបង្ក្រាបរាល់ចលនានៃការផ្តួលរំលំ និងការធ្វើឲ្យខូចខាតប្រទេសជាតិ"។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងម្តងទៀតអំពីយុទ្ធនាការប្តេជ្ញាបង្ហូរឈាមដើម្បីរក្សាសន្តិភាពក្នុងតម្លៃណាក៏ដោយ ដោយ   ទំនងជាផ្តោតគោលដៅចំៗលើលោក សម រង្ស៊ី ដែលត្រូវបានដាក់សម្ពាធឲ្យលាឈប់ពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះ ដោយសារច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្ម។អតីតប្រធានគណបក្សប្រឆាំងរូបនេះក៏បានបង្ខំចិត្តនិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសផងដែរដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ...

គ.ជ.ប​​​ ដោះស្រាយបណ្តឹង​បោះឆ្នោត​​​ឃុំ​​​សង្កាត់​​​ចប់អស់​​​ហើយ​​​ ហើយ​​​ត្រៀម​​​ចុះឈ្មោះ​​​បោះឆ្នោត​​​បន្ត​​​ទៀត​​​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ស្ថាប័នបោះឆ្នោតជាតិបានដោះស្រាយបណ្ដឹងទាំង៦៤ដែលប្ដឹងដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ កន្លងមកនេះរួចរាល់អស់ហើយ ដោយបើកផ្លូវសម្រាប់ការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យនេះ។ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ គ.ជ.ប បានមានប្រសាសន៍ថា ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយវិញ ដែលបានដំណើរការហើយខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅខែកញ្ញា។ លោក ខន កែវមនោ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័ននេះបានដោះស្រាយបណ្ដឹងទាំងអស់ពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ ដែលក្នុងនោះបណ្ដឹង៤៣ត្រូវបានច្រានចោល។ លោកបានថ្លែងថា "បណ្ដឹងមួយចំនួនត្រូវទាត់ចោល ព្រោះវាមិនត្រឹមត្រូវតាមច្បាប់ ហើយគ្មានភ័ស្តុតាងជាមូលដ្ឋាន"។ លោកបានបន្ថែមថា បណ្ដឹងមួយចំនួនបានមកដល់បន្ទាប់ពីហួសអាជ្ញាយុកាល។ គ.ជ.ប គឺជាថ្នាក់ចុងក្រោយនៃការដោះ ស្រាយបណ្ដឹងមកពីគ្រប់គណបក្សដែលត្រូវបានបញ្ជូនបន្តដោយគណៈកម្មការរៀបចំការបោះឆ្នោតឃុំទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប្រសិនបើការចរចាបរាជ័យ។ លទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះប្រហែល៧០ភាគរយនៃអាសនៈមេឃុំចៅសង្កាត់ទាំងអស់ គឺប្រហែល៥១ភាគរយនៃសន្លឹកឆ្នោតសរុប។ ក្រៅពីនេះ គណបក្សសង្គ្រោះជាតិឈ្នះទាំងអស់លើកលែងតែអាសនៈមេឃុំមួយប៉ុណ្ណោះ គឺឈ្នះប្រហែល៤៤ភាគរយនៃសន្លឹកឆ្នោតសរុប។ លោក ខន កែវមនោ បានមានប្រសាសន៍ថា គណបក្សទាំងពីរបានដាក់បណ្តឹងចំនួន៤៦សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ប៉ុន្តែមានតែបណ្តឹង៣ប៉ុណ្ណោះត្រូវបានទទួលយកដោយគ.ជ.ប នៅក្នុងហេតុការណ៍ដ៏ចម្រូងចម្រាសដែលត្រូវបានឃ្លាំមើលដោយតំណាង គណបក្សកាលពីសប្តាហ៍មុន។ លោកស្រី ម៉េង...

លោក ហ៊ុន សែន​ ពន្យុះ​ឲ្យ ‘អ្នកក្លាហាន’ សម រង្ស៊ី វិលត្រឡប់​​​ចូលស្រុកវិញ​

មួយថ្ងៃបន្ទាប់ពីមានការដកចេញបទបញ្ជាដែលហាមមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានពន្យុះឲ្យ "អ្នកក្លាហាន" គឺអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលស្រុកវិញដើម្បីប្រឈមការចាប់ខ្លួន ខណៈលោក សម រង្ស៊ី លើកឡើងថា ការវិលត្រឡប់មកវិញនឹងជា "អំណោយដ៏លីលា" សម្រាប់នាយករដ្ឋមន្ត្រីដ៏កំសាក។ ពេលថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកបានចេញបទបញ្ជាឲ្យកែប្រែសារាចរកាលពីខែតុលាដែលហាមមន្ត្រីអន្តោប្រវេសន៍ និងក្រុមហ៊ុនអាកាសចរណ៍ នានាកុំអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ បន្ទាប់ពីឮលោក សម រង្ស៊ី ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារថា លោក ហ៊ុន សែន ខ្លាចជ្រុលទើបមិនហ៊ានអនុញ្ញាតឲ្យលោកចូលស្រុកវិញ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "មកមួយសេរី មកតាមទឹកក៏បាន មកតាមគោកក៏បាន ស្អីក៏បាន"។ លោកបានបន្ថែមថា "មើល! អ្នកក្លាហាន ទ្វារចំហហើយ" ។ នៅក្នុងសចក្តីថ្លែងការណ៍មាន៦កថាខ័ណ្ឌដែលផ្ញើជូនអ្នកយកព័ត៌មានកាលពីម្សិលមិញ លោក សម រង្ស៊ី បានអះអាងថា ការវិលត្រឡប់ចូលស្រុកវិញនឹងធ្វើឲ្យប៉ះពាល់ដល់បេសកកម្មរបស់គណបក្សលោក។ លោកបានសរសេរថា "ខ្ញុំមិនចាប់អារម្មណ៍ ក្នុងការក្លាយជា 'វីរបុរស' ដូចកូនក្មេង...

លោក កឹម សុខា ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ឡើ​​​ងថា កុំ​​​’បង្ហិន​​​’​សន្លឹកឆ្នោតលើ​​​គណបក្ស​​​តូច​​​ៗ​​​

កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រគណបក្សនយោបាយតូចៗកុំឲ្យ "បង្ហិន" សន្លឹកឆ្នោត ហើយងាកមកចូលរួមបោះឆ្នោតឲ្យគណបក្សរបស់លោកវិញ ដោយសារជាគណបក្សតែមួយគត់ដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជកម្ពុជាបាន ជាពាក្យពេចន៍ដែលប្រធានគណបក្សនយោបាយតូចមួយបានច្រានចោលថា ជាជម្រើសមិនត្រឹមត្រូវ។ ពេលថ្លែងទៅកាន់អ្នកគាំទ្រក្នុងខេត្តកំពង់ធំ លោក កឹម សុខា បានលើកឡើងថា "មានតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ ដែលមានលទ្ធភាពឈ្នះតំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។ លោកបានមានប្រសាសន៍ថា "មើលទៅមិនមាននរណាតាមទាន់ទេ វ៉ាដាច់ឆ្ងាយណាស់"។ លោកបានបន្ថែមទៀតថា "ប្រហែលជាមិនបង្ហិនសន្លឹកឆ្នោតចោលទៅណាទេ។ មានតែពីរក្រុមទេ មួយចង់ដូរ មួយមិនចង់ដូរ។ អ្នកចង់ដូរមកសង្គ្រោះជាតិ អ្នកមិនចង់ដូរនៅដដែល"។ ពាក្យសំដីទាំងនេះត្រូវបានច្រានចោលដោយលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលលើកឡើងថា ជម្រើសពិតប្រាកដដែលអ្នកបោះឆ្នោតត្រូវជ្រើសរើស គឺរវាងរបៀបគ្រប់គ្រងដែលសកម្មភាពឬគោលនយោបាយចេញតែពីថ្នាក់លើរបស់គណបក្សដ៏សំខាន់ទាំងពីរ និងគោលនយោបាយផ្តោតលើប្រជាធិបតេយ្យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកបានមានប្រសាសន៍ថា "យើងបានកើតមានជារូបរាង ហើយបន្តរីកធំឡើងៗ"។ លោកបានបន្តថា "នឹងមានការប្រកួតប្រជែងរវាងប្រព័ន្ធពីរ មិនមែនគណបក្សពីរទេ"។ លោក កឹម សុខា បានព្យាករថា ពលរដ្ឋខ្មែរប្រហែល...

ការរាប់​​សន្លឹក​ឆ្នោត​​យឺតយ៉ាវ​នៅ​ក្នុង​ការ​​បោះឆ្នោត​ឃុំ សង្កាត់ ​បង្ក​ឱ្យមានការ​មិនពេញ​​ចិត្ត​​

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តលើកឡើងថា អុីនធឺណិតដើរយឺត និងរូបថតព្រឹលៗជាហេតុបណ្តាលឱ្យមានការពន្យារពេលផ្សាយលទ្ធផលបោះឆ្នោតសម្រាប់ឃុំ សង្កាត់ ចំនួន ៣៤៤ ដោយអ្នកនាំពាក្យ គ.ជ.ប មិនបញ្ជាក់ពីពេលវេលាកំណត់ដែលសាធារណជនអាចទទួលបានលទ្ធផលពេញលេញឡើយ។ គណបក្ស និងអ្នកសង្កេតការណ៍មួយចំនួនបានសួរហេតុអ្វីបានជាដំណើរការនេះប្រើពេលយូរយ៉ាងនេះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនច្បាស់ថា លទ្ធផលនៅសល់នឹងត្រូវប្រកាសនៅពេលណាទេ ពីព្រោះកំពុងរង់ចាំរូបភាពនៃទម្រង់បោះឆ្នោតពីឃុំ សង្កាត់ ចំនួន...

បក្សធំៗ​​អះអាងឈ្នះ​រៀងៗខ្លួន

បក្សកាន់អំណាចបាត់បង់ឃុំ សង្កាត់រាប់រយ ពេលមានអ្នកបោះឆ្នោតច្រើនជាប្រវត្តិសាស្ត្រ កាលពីម្សិលមិញ ទោះបីជាមិនទាន់មានលទ្ធផលផ្លូវការក្តី ក៏គណបក្សនយោបាយធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលប្រឈមហានិភ័យបំផុត និងមានអ្នកទៅបោះឆ្នោតច្រើនបំផុតនៅកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនឈ្នះអាសនៈមេឃុំ ចៅសង្កាត់ច្រើនជាង ហើយគណបក្សសង្គ្រោះជាតិអួតថា ខ្លួនឈ្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតដែលបណ្ដាអ្នកសង្កេតការណ៍និយាយថាភាគច្រើនគ្មានភាពខុសប្រក្រតីដូចការបោះឆ្នោតមុនៗ។ លទ្ធផលក្រៅផ្លូវការបង្ហោះដោយគេហទំព័រ Fresh News ដែលគាំទ្ររដ្ឋាភិបាលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈមេឃុំ ចៅសង្កាត់ចំនួន១.១៦៣អាសនៈ ធៀបនឹង៤៨២អាសនៈសម្រាប់គណបក្សសង្គ្រោះជាតិ និង១អាសនៈសម្រាប់គណបក្សខ្មែររួបរួមជាតិ។ តួលេខទាំងនោះបង្ហាញពីសន្ទុះកើនឡើងខ្លាំងសម្រាប់គណបក្សប្រឆាំង។ គណបក្សពីរផ្សេងគ្នាគឺគណប្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សឈ្នះសរុបបានតែ៤០អាសនៈប៉ុណ្ណោះកាលពីឆ្នាំ២០១២ មុនពេលច្របាច់បញ្ចូលគ្នាតាមក្រោយក្នុងឆ្នាំនោះ។ ប៉ុន្តែលោកស្រី មូរ សុខហួរ...

អ្នក​​​យកព័ត៌មាន​​​កាសែត​​​ ខេមបូឌា ដេលី​​​ អាច​​​​នឹង​ត្រូវ​​​តុលាការ​កោះ​​​ហៅ​​​ក្រោយ​​​ពេល​​​បោះ​​​ឆ្នោត​​​

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយរូបមានប្រសាសន៍ថា អ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីររូបដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងរំលោភសិទ្ធិអ្នកបោះឆ្នោត ចំពោះការសួរសំណួរដេញដោលនៅមុនការការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ក្នុងខេត្តរតនគិរី ទំនងជានឹងត្រូវកោះហៅមកបំភ្លឺបន្ទាប់ពីថ្ងៃបោះឆ្នោត។ សេចក្ដីប្រកាសនេះកើតឡើងពីរថ្ងៃបន្ទាប់ពីព្រះរាជអាជ្ញារងមួយរូបបានលើកឡើងថា ពាក្យបណ្ដឹងដែលប្តឹងទៅតុលាការត្រូវបានច្រានចោលដោយសារខ្វះភ័ស្តុតាង ហើយបានបញ្ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត (PEC) ដែលបានលើកឡើងថា វាមិនមែនជាសមត្ថកិច្ចរបស់ខ្លួនទេ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា តុលាការទំនងជានឹងសាកសួរលោក ហ្សំប័រ ពីទ័រ (Zsombor Peter) ការីនិពន្ធជនជាតិកាណាដានៃកាសែត ខេមបូឌា ដេលី និងលោក អូន ភាព អ្នកយកព័ត៌មានជនជាតិខ្មែរ...

ពាក្យ​​​បណ្តឹង​​​ប្តឹង​​​អ្នក​​​យក​​​ព័ត៌មាន​​​ពីរ​​​នាក់​​​នៃ​​​ស្ថាប័ន​​​កាសែត​​​ ខេមបូឌា ដេលី​​​​​​ ត្រូវ​​​បានច្រានចោល​​​

ពាក្យបណ្តឹងប្តឹងអ្នកយកព័ត៌មានកាសែតខេមបូឌា ដេលី ពីររូបដោយចោទប្រកាន់ពីបទញុះញង់ និងរំលោភសិទ្ធិអ្នកបោះឆ្នោតដោយសួរសំណួរដេញដោលអំពីការបោះឆ្នោត ឃុំ សង្កាត់នៅពេលខាងមុខនោះ ត្រូវបានច្រានចោលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីដោយសារខ្វះភ័ស្តុតាង ។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តដែលពេលនោះបានពិនិត្យរឿងក្តីនេះ ក៏បានសម្រេចមិនបន្តរឿងក្តីនេះផងដែរ ដោយលើកឡើងថា វាស្ថិតនៅក្រៅយុត្តាធិការរបស់ខ្លួន ។ កាលពីថ្ងៃ អង្គារ មានការដាក់ពាក្យបណ្តឹងនៅតុលាការប្តឹងលោក ហ្សំប័រ ពីទ័រ (Zsombor Peter) ជាការីនិពន្ធជនជាតិកាណាដានៃកាសែត ខេមបូឌា ដេលី និងលោក អូន ភាព អ្នកយកព័ត៌មានជនជាតិខ្មែរ ជុំវិញការសម្ភាសរបស់លោកទាំងពីរ ជាផ្នែកនៃការយកព័ត៌មានឱ្យកាសែតនេះពាក់ព័ន្ធការបោះឆ្នោតនៅពេលខាងមុខនៅក្នុងឃុំ ប៉ាតេ ស្រុក អូរយ៉ាដាវ ។ ប៉ុន្តែ លោកព្រះរាជអាជ្ញារង ហាក់ ហួន បានមានប្រសាសន៍កាលពីម្សិលមិញថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការបន្តរឿងក្តីនេះទេ ។ លោក ហាក់ ហួន បានថ្លែងថា "យើងបានពិនិត្យពាក្យបណ្តឹងនេះហើយ ហើយឃើញថា វាមិនត្រឹមត្រូវតាមច្បាប់ឡើយ ។...