Wednesday, September 18, 2019
Home Authors Posts by Joshua Wilwohl

Joshua Wilwohl

145 POSTS 0 COMMENTS
Online editor

រដ្ឋាភិបាល​​ស្នើសង្គម​​ហ្វេស​ប៊ុក​ប្រគល់​​​ទិន្ន​ន័យដើម្បី​សន្តិសុខជាតិ

​​យោងតា​ម​​​សេចក្តី​រាយ​កា​រណ៍មួយ​​បា​ន​ឲ្យ​ដឹង​ថា ​កា​ល​​ពី​ដើមឆ្នាំ​នេះ ​រដ្ឋាភិបាល​កម្ពុជា​​​បា​ន​​ស្នើ​ឲ្យ​​​បណ្តាញ​​ភ្ជាប់​​​ទំនាក់ទំនង​​​សង្គម​ហ្វេស​ប៊ុក​ប្រគល់ទិន្ន​​​ន័​យ​​​របស់​អ្នក​ប្រើ​​ប្រាស់​ ​ ​​​ម្នាក់​​​​​​ក្នុង​​​គោល​​បំណង​​​​​ការពារ​​​សន្តិ​​សុខ​​ជាតិ ឬ​​​ស៊ើប​អង្កេត​បទ​​ល្មើស​​​ព្រហ្មទណ្ឌ​​​​ ក៏​ប៉ុន្តែ​ក្រុ​ម​ហ៊ុន​​​​ភ្ជាប់​​​បណ្តាញ​​​​​​ទំនាក់ទំនង​​​សង្គមនេះ ​​​ដែល​​​​មា​ន​មូល​ដ្ឋាន​​​នៅ​សហ​រដ្ឋ​​អា​មេរិក​​​ បាន​​​​​​បដិសេធ​​​មិន​​​​​​​ធ្វើ​តា​ម​សំ​ណើ​​នេះឡើយ​។ ​របាយការណ៍​​​​​​​​ស្តីពី​​​សំ​ណើ​​របស់​​​រដ្ឋា​​ភិបាល​​​​​​ជុំវិញ​​​ពិភពលោក​​​ ​ដែល​​​​​​ហ្វេស​ប៊ុក​​​​​​​​បាន​​​បញ្ចេញ​​​​​​កា​ល​​ពី​ថ្ងៃ​​អង្គារ​​​នេះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​  កម្ពុជា​បា​ន​​ធ្វើ​សំ​ណើ​​​សុំ​​ទិ​ន្ន​ន័​យ​​របស់​អ្នក​​ប្រើ​ប្រាស់​​​ម្នាក់​​​នេះ​​​ចន្លោះ​​​​​ពី​​​ខែ​​មករាដល់​​​​ខែ​​​មិថុ​នា។ របាយការ​​ណ៍​​នេះ​មិ​ន​បា​ន​​​​បញ្ចេញ​​​ឈ្មោះ​​​​​ស្ថាប័ន ​ឬ​​មន្ត្រី​​រដ្ឋា​​​ភិបាល​ដែល​​​​បាន​​​ធ្វើ​សំ​​​ណើ នេះ​ឬឈ្មោះរបស់​​​អ្នក​ប្រើ​ប្រាស់​​​​​​ដែលត្រូវ​​​គេ​​​​​ស្នើ​សុំ​ព័ត៌​មា​ន​​​របស់​​​ខ្លួន​​​ទេ​។ លោក ខូលីន ស្ទ្រិច ទីប្រឹក្សា​​​ច្បាប់​​​​របស់​​ហ្វេស​ប៊ុក បាន​​​​ឲ្យ​​​ដឹង​​​តាម​រយៈ​​​សារ​​​ដែល​​​ភ្ជាប់​​​នឹង​​​របាយការណ៍​​​តាម​​​អ៊ីនធើណិត​​​នេះ​​​ថា​​​  ​​បណ្តាញ​​​​ភ្ជាប់​​​ទំនាក់ទំនង​​​សង្គម​​ហ្វេសប៊ុក​​​នេះ​​​ធានា​ការណ៍​​​​សម្ងាត់​​​របស់​អ្នក​ប្រើ​ប្រាស់ហើយ​​​​ពេលខ្លះ​​​ត្រូវ​​​​​​​តែ​​​បដិសេធ​​សំ​ណើ​​​របស់​​រដ្ឋា​ភិ​បាល​​​នានា​​​ទៀតផង​​​​​​។ លោក​​មា​ន​ប្រ​សាសន៍​ថា “យើង​ពិនិត្យ​​​​ពិ​ច័យរាល់​សំ​ណើ​​​​​​ទាំងឡាយ​​​​ដើម្បី​​​ឲ្យ​​​វា​​​ស្រប​​​តាម​​​ច្បាប់​ តាម​​​​​លក្ខខណ្ឌ​​​របស់​យើង​ និង​​​​តាម​​​ការ​​​កំណត់​​​ក្នុង​​​​ច្បាប់​​​ ហើយ​​​តម្រូ​វ​ឲ្យ​មា​ន​សេចក្តី​​​​លម្អិត​អំ​ពី​មូ​លដ្ឋាន​ច្បាប់​និងអង្គហេតុ​​​​សម្រាប់​​​​​ការ​​​អនុវត្ត​​​តាម​​​សំណើ​នីមួយៗ។​ យើង​បាន ​​​បដិ​សេធ​​​សំ​ណើជា​​​ច្រើន​​ក្នុង​ចំ​ណោម​សំ​ណើ​​ទាំង​នោះ​​​​ ​ដោ​យ​​​បញ្ជូន​​​សំណើ​​​ណាមួយ​​​​ទៅ​វិញ នៅ​ពេលយើង​​មើលឃើញ​​​​​​​ភាព​​​មិន​​​ស្រប​​​​ច្បាប់។​ ប្រសិន​​​បើ​​​​យើង​​​ត្រូវបាន​​​តម្រូ​វ​ឲ្យ​​អនុវត្តតា​​ម​សំ​ណើ​ណា​មួយ​ ជា​រឿយៗ​​​យើង​ចែក​រំលែក​តែ​ព័ត៌មាន​អ្នក​​ប្រើ​មូលដ្ឋាន ដូច​ជា​ឈ្មោះ​​​ជាដើម​​​​​​ ប៉ុណ្ណោះ​​​​”។ យោងតាម​​សេចក្តី​រាយ​កា​រ​ណ៍​នេះ​​​បា​ន​ឲ្យ​​​ដឹង​ថា កម្ពុជា​ស្ថិត​​​ក្នុង​ចំ​ណោម​ប្រទេ​ស​​​ចំ​នួ​ន​៧៤​ដែល​បាន​​​ស្នើ​សុំ​ទិន្នន័យ​​អ្នក​ប្រើ​ប្រាស់​ ​និ​ងស្ថិត​​​ក្នុង​ចំណោមប្រទេ​ស​ចំនួន​ប្រាំ​​ពីរ ដែល​​​ធ្វើ​សំ​ណើតែ​មួយ​​​​សុំ​​​ទិន្នន័យ​​​របស់​​​អ្នក​ប្រើ​ប្រាស់​តែ​​​ម្នាក់​។មាន​​​សំ​ណើ​​សុំ​ទិន្នន័យ​អ្នក​ប្រើ​​ប្រាស់​​យ៉ាង​​តិច៣៨.០០០​សំណើ​​​នៅ​​​​​ទូទាំង​សាកល​​លោក​។ លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​​​គណៈ​​​​រដ្ឋ​​មន្ត្រី​​​បា​ន​​​​ឲ្យ​​​ដឹង​​​​​កា​ល​​ពី​ម្សិល​មិញ​ថា លោក​មិន​​​​​ដឹ​ង​​​ពី​សំ​ណើ​​​នេះ​ទេ ហើយ​បា​ន​​បន្ថែម​​ថា  ប្រទេ​ស​កម្ពុជា​លើកកម្ពស់​សេរី​ភាព​​​ក្នុ​ង​កា​រ​​បញ្ចេញ​មតិ។ លោក​​​បន្ត​​​ថា “​​សូម្បី​​​តែ​​​​ប្រទេស​​ធំៗ​ ​ដូ​ច​ជា​​​សហ​រដ្ឋ​​អា​មេរិក ​និ​ង​​ប្រទេ​ស​​​អ​ង់​​គ្លេស ជាដើម​​​ សុទ្ធតែ​​​​បាន​ចំណាយ​​​​​ប្រាក់យ៉ាង​​​​ច្រើន​​​ដើម្បី​គ្រប់​គ្រង​​ប្រជា​​ពល​រដ្ឋ​​​របស់​ខ្លួន ​​​ចំណែក​​​​យើង​​​វិញ​​​ គឺ​​​​យើង​លើក​កម្ពស់​សិទិ្ធ​​​​សេរីភាព​​ក្នុង​កា​រ​​បញ្ចេញ​​មតិ​ក្នុ​ង​សម័យ​ឌីជី​ថល​​​​នេះ​”។ លោក​ស្រី ​ណា​លី ​ពី​ឡូក (Naly Pilorge) ​នាយ​ក​​​អង្គការ​សិទ្ធិមនុស្ស​លី​កាដូ ​បា​ន​មា​ន​​ប្រ​សាស​ន៍​​កា​ល​ពី​ម្សិល​មិញ​ថា លោ​ក​ស្រី​​រី​ក​រា​យ​​​​​ណាស់​​​ដែល​​​បាន​​​ឃើញ​​​​​​ហ្វេសប៊ុក​​​ប​​ដិ​សេធ​សំណើ​​​របស់​​កម្ពុជា​។ លោក​ស្រី​បាន​លើក​ឡើងតាម​​​អ៊ី​ម៉េល​​ថា “នៅពេល​​​​​​ពិ​ចារណាអំពី​សំ​ណើ​​រដ្ឋា​ភិ​បាល​​​​ណាមួយ​​​ក្នុង​​​ពេល​​​​អនាគត យើង​​​សូម​​​ជំ​រុញ​ឲ្យ​​​​​ហ្វេសប៊ុក​​​​​​ពិ​ចា​រណា​អំ​ពី​កា​រ​​​ចាប់​​​ពិរុទ្ធ​​យ៉ាង​ខ្លាំង​​​​​​​​​ពីសំណាក់​​​​​រដ្ឋា​ភិ​បាល​កម្ពុជា​ ​លើ​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ​ទូទៅ​​​ ដែល​បា​ន​ធ្វើ​​​ឲ្យបណ្តាញ​​​​​​ភ្ជាប់​​​ទំនាក់ទំនង​​​​សង្គម​​​​​​មាន​​​​​​​​សារៈសំ​​ខាន់រឹត​​​​​​តែខ្លាំង​​​”។ លោកស្រី​ ឆាលែន​​​ ឈាន​​​ (Charlene​ Chian)​​​ អ្នក​​នាំ​​ពាក្យ​​​​​​ប្រចាំ​​​តំបន់​​​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​​​របស់​​ហ្វេ​សប៊ុក ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា លោក​ស្រី​​មិន​អា​ច​បរិយាយ​លម្អិត​​អំពី​មូល​​​ហេតុ​ដែល​​ហ្វេស​ប៊ុក​មិន​អើ​​​ពើ​នឹង​សំ​ណើ​​សុំ​ទិន្ន​​ន័យ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​កម្ពុ​ជា​​​ទេ​។ លោក​​​ស្រី​​​បាន​​​បញ្ជាក់​​​ថា​​​ “​​ជា​​​អកុសល យើង​គ្មាន​​ព័ត៌មា​ន​​​​​​​​​បន្ថែម​​​សម្រាប់​​​ចែក​​​រំលែក​​​ឡើយ​​​​”។ គួរ​​​បញ្ជាក់ថា​​​ ទំ​​​ព័រ​​ហ្វេស​ប៊ុក​​​​​​របស់​​បេក្ខជន​​​​តំណាង​​​រាស្ត្រ​​​គ​ណ​បក្ស​​​សង្គ្រោះ​​​​ជាតិ ​និង​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​​មានការ​​​​កើន​ឡើ់ង​យ៉ាង​​​​ខ្លាំ​ង​​នូ​វ​ចំនួន​​​អ្នក​​គាំ​​ទ្រ​ មុន​ថ្ងៃ​​​​​បោះ​ឆ្នោត​​​ជាតិ​កាល​​​ពី​ខែ​មុ​ន​ ហើយ​​បេក្ខ​​​ជ​ន​ខ្លះ​​​បា​ន​​អះអាង​​ថា​ ​​ខ្លួន​​ត្រូវ​​​បា​ន​​​​​​បង្ខូច​កេរ្តិ៍​ឈ្មោះ​លើ​ទំព័រ​​​​​ហ្វេសប៊ុក​​​នេះ​​​​។ គ​ណ​បក្ស​សង្គ្រោះ​ជាតិ​​ក៏​បា​ន​យក​​​​​ហ្វេសប៊ុក​ ​ធ្វើ​​​ជា​ឧប​ករណ៍​​​ទាក់​ទាញ​​​អ្នក​​​គាំ​​ទ្រ​​​វ័យក្មេង​​​របស់​ខ្លួន​​​នៅ​​​​​​​មុន​និង​ក្រោ​យ​ពេល​​​​បោះ​ឆ្នោត​​​​ផងដែរ​​​​ ជា​​ពិ​សេស​​​​គឺ​​​ដើម្បី​ រៀប​ចំ​កា​រ​ប្រ​មូល​ផ្តុំគ្នា​៕ ប្រែសម្រួលដោយ ចេវ​ ប៊ុននី​

ក្រុម​ហ៊ុន​សិង្ហ​បុរី​នឹងដាក់​​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​នៅ​ជន​បទដាច់​ស្រយាលក្នុង​​ខេត្តកំ​ពង់​ឆ្នាំង​

ក្រុម​ហ៊ុន​សិង្ហបុរី​មួយ​កំពុង​តែរៀបចំ​ផែន​ការ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ក្នុង​ភូមិ​ចំនួន​បី​ក្នុង​ខេត្ត​កំពង់​ឆ្នាំងនា​ចុង​ឆ្នាំ​នេះ ដើម្បី​បង្កើន​សុវត្ថិ​ភាព​សម្រាប់​ប្រជា​ពល​​រដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ពេល​យប់​។ លោក រ៉ូបឺត ហ៊ានឌែល (Robert Haendel) ប្រធាន​នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Fosera Lightning ដែលជា​បុត្រ​សម្ព័ន្ធ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ថាម​ពលពន្លឺ​ព្រះ​អាទិត្យ ​នៅប្រទេស​សិង្ហបុរី​ បានឲ្យដឹង​ថា ក្រុម​ហ៊ុន​ Fosera Lightning កំពុង​តែ​រៃ​អង្គាស​ប្រាក់​តាម​រយៈ​យុទ្ធនាការ​តាម​ប្រព័ន្ធ​​អីុន​ធើ​ណិត​ ដើម្បី​ដាក់​​​អំ​​​ពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ ដោយ​ប្រើ​​ថាមពល​ពន្លឺព្រះ​អាទិត្យ​នៅ​តាម​ផ្លូវ​ងងឹត​ក្នុង​​ភូមិ​​ក្រាំង​លាវ ទឹកល្អក់​ និង​ភូមិ​ត្រ​ពាំង​ក្រវ៉ាន់​។ លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​កម្មករ​រោង​ចក្រ​​វិល​ត្រឡប់​ពី​ធ្វើ​ការ​ងារ​មក​ផ្ទះ​ ហើយ​គ្មាន​ភ្លើង​នៅ​ក្នុង​ភូមិ​របស់​ពួក​គេ វា​អាច​មា​ន​គ្រោះ​ថ្នាក់​ ដូច្នេះ​ភ្លើង​អាច​ជួយ​ពួក​គេ​បា​ន​” ។ ​លោកបាន​មាន​ប្រសាសន៍​បន្ថែមទៀត​ថា ភ្លើង​​បំភ្លឺ​ផ្លូវ​នឹង​ត្រូវ​ដាក់​​នៅ​តាម​ផ្លូវ​ទៅ​កាន់​មណ្ឌល​សុខ​ភាព សាលា​រៀន អណ្តូង​ទឹក និង​វត្ត​នៅ​ក្នុង​ភូមិ។ ក្រុម​ហ៊ុន​ Fosera Lightning គ្រោង​នឹងដាក់​អំពូល​ភ្លើង​ចំនួន​១៩​ដើមនៅ​ក្នុង​ភូមិ​ក្រាំង​លាវ​ អំពូល​ភ្លើង​ចំនួន​២៦ដើម​នៅ​ភូមិទឹក​ល្អក់ និង​៣០ដើម​នៅ​ភូមិ​ត្រពាំង​ក្រវ៉ាន់​។ លោក ហ៊ានឌែល បាន​មាន​ប្រសាសន៍​ថា ​ក្រុម​ហ៊ុន​នេះ​នឹងសហកា​រ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ World Toilet Organization និង​អង្គការ​ BoP Hup ជា​អង្គការ​ដែល​ផ្តោត​លើ​ការ​បង្កើត​​សេវា​កម្ម​តម្លៃសម​រម្យ​សម្រាប់​​សហ​គមន៍​ក្រី​ក្រ​ ដើម្បី​ជ្រើស​រើស​​​ភូមិ​ត្រូ​វ​​ដាក់​អំ​ពូ​ល​ភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះគឺ​ជា​គម្រោង​​ដំបូងហើយរបស់​ក្រុម​ហ៊ុន Fosera​ ក្នុង​ការ​ផលិត​ប្រព័ន្ធ​អំពូល​ភ្លើង​ឯក​រាជ្យ​​ដោយ​បង់​ថ្លៃ​​​ឈ្មោះ​ថា Commlight​។ អំពូល​ភ្លើង​នេះ​មាន​ថាម​ពល​តាម​រយៈ​អាគុយ​​ហ្វូស្វាត​សាក​​ដោយ​ពន្លឺ​ព្រះ​អាទិត្យ ហើយ​អាច​​បើក​-បិទ​ស្វ័យ​ប្រវត្តិ​ដោយ​ឧបករណ៍​ចាប់​សញ្ញា​ នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ​ ឬ​លិច​។​ អំពូល​ភ្លើង​នីមួយៗ​ប្រើ​​បាន​១០​ឆ្នាំ​។ លោក ហ៊ានឌែល បាន​បន្ត​ថា “ យើង​ទើប​​តែ​ចាប់​ផ្តើម​ដំណើរ​ការរក​​ជំនួយ​​នៅ​ក្នុង​ខែ​សីហា សម្រាប់​ប្រទេស​កម្ពុជា​។ ដំណើរ​ការ​នេះ​បញ្ចប់​នៅ​ក្នុង​ខែ​កញ្ញា។ បន្ទាប់​មក យើង​នឹង​ផលិត​អំពូល​ភ្លើង​ ហើយដឹកអំពូល​នេះ​មក​ក្នុង​ខែ​តុលា​ ហើយ​នឹងដាក់​​អំពូល​ភ្លើង​នេះ​ឲ្យ​ចប់​ត្រឹម​ខែ​វិច្ឆិកា”។ តាម​រយៈ​គេហទំព័រ​រៃ​អង្គាស​មូលនិធិ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ ក្រុម​ហ៊ុន​ Fosera បានឲ្យ​ដឹងទៀតថា ខ្លួន​រៃ​អង្គាស​ប្រាក់​បា​ន​ប្រហែល​៣.៥០០​ដុល្លារ ឬក៏ជា​ចំនួន​ទឹក​ប្រាក់គ្រប់​គ្រាន់​នឹង​ដាក់​អំពូល​បាន​ចំនួន​១០។​ចំនួន​ទឹក​ប្រាក់​​ដែល​​ក្រុម​ហ៊ុន​នេះ​ត្រូវ​ការ ​គឺ​៣៣.៥០០​​ដុល្លារ។ អំពូល​ភ្លើង​មួយ​តម្លៃ​៣៦០​ដុល្លារ​។ លោក ហ៊ានឌែល បានមានប្រសាសន៍​ថា ទោះ​បីជា​ មាន​ផែន​ការ​ដំឡើង​អំពូល​ភ្លើង​​ចំនួន​៧៥ក៏ដោយ​ ក៏ក្រុម​ហ៊ុន Fosera ​នឹង​ដាក់​​ចំនួន​អំពូល​ភ្លើង​ទៅ​តាម​ប្រាក់​ដែល​ខ្លួន​រៃ​អង្គាស​បាន​ប៉ុណ្ណោះ។ លោក​ ហ៊ាន​ឌែល បាន​មានប្រសាសន៍​បន្តថា “​ គឺជា​គំរូ​មួយ​សម្រាប់​​បង្ហាញ​វិនិយោគិន​ទាំង​ឡាយ​”៕ ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

អ្នក​​​គាំ​​​ទ្រ​​គ​ណបក្ស​សង្គ្រោះ​ជាតិ​​​​​​រក្សា​​​ភាព​​​អត់​ធ្មត់​រង់​ចាំ​បទ​បញ្ជា​ថ្មី​​

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​​​​ឲ្យ​​​ដឹង​​​កាល​ពី​ម្សិលមិញ​ថា ខ្លួន​​​បាន​​​​ត្រៀម​​​រួច​​​ជាស្រេច​​​ក្នុងការ​​​​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ដង​​​ផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​​​នៃ​​​​ការ​បោះ​ឆ្នោត​ ឲ្យ​​​តែ​​​​​​​មាន​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​​​​បក្ស​​​​របស់​​​ខ្លួន​​​។ គិត​​​ចាប់​តាំង​ពី​​​ថ្ងៃ​​​បោះឆ្នោត​​​​​​ និង​ការ​អះអាង​​​​ស្ទើរតែ​​​ភ្លាម​ៗ​​អំពី​​​ជ័យ​​​ជន្នះ​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​រក្សា​ភាព​ស្ងាត់ស្ងៀម​​​ និង​​​ស្ទើរតែ​​​មិន​​​ចេញ​​​មុខ​​​​​​ទាល់តែ​​​សោះ​​​ ​​​ដែល​​​ទិដ្ឋភាព​​​បែបនេះ​​​គឺ​​​ខុសគ្នា​​​ឆ្ងាយណាស់​​​ពី​​​ទិដ្ឋភាព​​​​​អំឡុង​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​ផ្លូវ​ការ ​​​ពេល​​​មាន​​​ការ​ដង្ហែក្បួន​​​​​​​​អំពាវ​នាវ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ “ប្ដូរ​” ​​​តាមដង​ផ្លូវ​​​នានា​​​​ក្នុង​រាជ​ធានី​និងតាម​​​​តំបន់​ជន​បទ​ដាច់​ស្រយាល​​​​​ ដោយ​​​មាន​​​ការ​​​ចូល  រួម​​​ពី​​​មនុស្ស​រាប់​​ម៉ឺន​នាក់​តាមរយៈ​​​​​​ទោចក្រ​​​យានយន្ត​​​​​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​លើក​ឡើង​ថា ខ្លួន​កំពុង​​​ជាប់​រវល់​វាយ​តម្លៃ​​​ពី​​​​វិសាល​ភាព​នៃ​ភាព​មិន​ប្រក្រតី​នៅ​​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​​​​​ឆ្នោត​ ហើយ​បាន​​​អំពាវនាវ​​​ឲ្យ​​​អ្នក​គាំទ្រ​របស់​ខ្លួន​រក្សា​​​ភាព​​​អត់​ធ្មត់​។ យុវជន​​​​ គង់ ម៉ាស់ អាយុ​២៨​ឆ្នាំ​ ដែល​មាន​​​តួនាទី​​​ជា​​​អ្នក​​​​បញ្ជូន​សារ​របស់​គណបក្ស​ប្រឆាំង ​​​​ទៅ​​​​សាធារណ ជន​តាម​​ហ្វេសប៊ុក​ដែល​​​ជាមធ្យោបាយ​​​​​​ទាក់ទង​​​គ្នា​​​ក្នុង​​​ចំណោម​​​សកម្មជន​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​​​​ថា “មេ​ខ្ញុំ​បាន​​​ប្រាប់​ខ្ញុំ​​កុំឲ្យ​ធ្វើ​អ្វី​ដែល​មិន​សម​គួរ​។​​​...

រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​សភាព​​​ស្ងប់ស្ងាត់​​​ពេល​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​ពី​​​ខេត្ត​​​មក​​​វិញ

ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​​​យ៉ាង​​​ច្រើន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​ហាង​​​និង​​​ផ្សារ​​​នានា​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​នៅ​​​បិទ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ភាព​​​ស្ងប់​​​ស្ងាត់​​​នេះ​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​​​ចលាចល​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​​​​នោះ​​​ទេ។ នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ អ្នក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មួយ​​​ចំនួន​​​បាន​​​តម្រង់​​​ជួរ​​​គ្នា​​​​​​ចាំ​​​ដក​​​លុយ​​​ចេញ​​​​​​ពី​​​ម៉ាស៊ីន​​​អេធីអឹម​​​ (ATMS) រីឯ​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​នាំ​​​គ្នា​​​ទៅ​​​ស្ថានីយប្រេង​​​ឥន្ធនៈ​​​ដើម្បី​​​​​​ចាក់​​​សាំង​​​រថយន្ត​​​របស់​​​ខ្លួន​​​ ខណៈ​​​អំពើ​​​ហិង្សា​​​​​​បាន​​​ផ្ទុះ​​​ឡើង​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​កំហឹង​​​​​​មួយ​​​ក្រុម​​​ និង​​​មន្ត្រី​​​នគរបាល​​​នៅភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​។ លោក​​​ កើត​​​ ឆែ នាយ​​​ខុទ្ទកាល័យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​ក៏​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​​​ការ​​​បិទហាង​​​ និង​​​ផ្សារ​​​នេះ​​​ដែរ​​​​​​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ភ័យ​​​ខ្លាច​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​មិន​​​ទាន់​​​វិល​​​ត្រឡប់​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួនវិញ​​​ទេ​​​”​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា...

គ្មាន​នរណា​ម្នាក់​បារម្ភ​អំពី​ការ​ព្រមាន​ពី​សង្គ្រាម ​ប្រសិន​បើ​គណបក្ស​ប្រជាជនកម្ពុជា​​ចាញ់​ឆ្នោត​

នៅ​ពេល​មាន​ការ​គំរាម​​កាន់​តែខ្លាំង​​ពី​​អំពើ​​​ហិង្សា​តាម​រយៈ​រដ្ឋ​ប្រហារ​ឬ​សង្គ្រាម​ស៊ីវិល​នោះ​ ប្រជាពល​រដ្ឋ​នៅ​ក្នុងរាជធានី​​ភ្នំពេញ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ពួក​​គាត់​មិន​បារម្ភ​​អំពី​ហេតុការណ៍​បែប​នេះ​ទេ​ ហើយ​និយាយ​ថា ​កម្ពុជា​បាន​វិវឌ្ឍ​ហួស​សម័យ​កាល​សង្គ្រាម​ និង​​​​​​ភាព​ចលាចល​ផ្នែក​នយោបាយ​ទៅ​ហើយ​។ លោក ជា ពន្លឺ អាយុ​២៣​ឆ្នាំ​ជា​អ្នក​គាំទ្រ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ទិញ​អីវ៉ាន់​នៅ​ផ្សារ​កណ្ដាល​កាលពី​ម្សិលមិញ​​និយាយ​ថា “ ខ្ញុំ​មិន​បារម្ភ​ពី​រឿង​នេះ​ទេ។ ខ្ញុំ​គិត​ថា ប្រទេស​​​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ច្បាប់​ ហើយ​ប្រសិន​បើ​គណបក្ស​ណា​មួយ​ចង់​ធ្វើ​អ្វី​​នោះ​ ច្បាប់​មាន​ស្រាប់​ហើយ​”។ អ្នក​ស្រី ង៉ោ គឹមលី អាយុ​២៩​ឆ្នាំ​​នៅ​ផ្សារ​អូរ​ប្ញស្សី​ ដែល​មាន​មនុស្ស​ច្រើន​ ប៉ុន្តែ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​គណបក្ស​ដែល​គាត់​គំា​ទ្រ​នោះ ​បាន​​គំាទ្រ​គំនិត​បែប​នេះ​ ដោយ​​​និយាយ​ថា បរិយាកាស​នៅ​ក្នុង​ប្រទេស​មិន​អាច​កើត​មាន​សង្គ្រាម​បាន​​ទេ​ ថ្វីបើ​មាន​ការ​គំរាម​បែប​នេះ​ក្ដី​។ អ្នក​ស្រី​បាន​និយាយ​ថា“ ខ្ញុំ​មិន​ព្រួយ​បារម្ភ​ពី​រឿង​នេះ​​ទេ ព្រោះ​ប្រទេស​របស់​យើង​មាន​សន្ដិភាព​ហើយ​”។ ទស្សន​ទាំង​នោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​វោ​ហា​រសាស្ត្រ​ ដែល​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​កាល​ពី​​ខែ​មុន និង​​មន្ត្រី​ផ្សេងៗ​ទៀត​នៅ​មុន​ការ​បោះឆ្នោត​​ថ្ងៃ​អាទិត្យ​នេះ។ មុន​ពេល​ស្ថិត​នៅ​ស្ងៀមស្ងាត់​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ជា​ថ្ងៃ​ទី​១ នៃ​ការ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ផ្លូវការ​នោះ​ លោក​ ហ៊ុន​ សែន​ បាន​គំរាម​ជា​ច្រើន​ដង​ថា សង្គ្រាម​សីុវិល​នឹង​កើត​ឡើង​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​។...

វត្ត​មាន​របស់​ហាង​កាហ្វេ​កូរ៉េ​​មិន​ទំនង​ជា​ប​ង្ក​ផល​ប៉ះ​ពាល់​ដល់​ទីផ្សារ​កំពុង​រីក​ចម្រើ​ន​របស់​កម្ពុជា​ទេ​

ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េ​ បា​ន​រាយការ​ណ៍​ថា កាលពីម្សិល​មិញ​ ​ហាង​កាហ្វេ​ កា​ហ្វេ​ បេណេ ​(Caffe Bene) ដែល​ជាហាង​កា​ហ្វេ​ធំបំផុត​លំដាប់​ទី២​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ ​បាន​​​ប្រកា​ស​ផែនការ​បើក​ដំណើ​រ​ហាង​របស់​ខ្លួន​ ​នៅ​ប្រ​ទេស​កម្ពុជា​​។ ​ក៏ប៉ុន្តែ ​ខណៈ​ដែល​វត្តមាន​របស់​ហាង​កាហ្វេ​នេះ​នឹង​បន្ថែម​គូ​ប្រកួត​ប្រជែង​មួ​យ​ទៀត សម្រាប់​ហាង​កាហ្វេ​ជិត​ដប់​ ដែ​ល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ នៅ​ក្នុ​ង​ប្រទេស​នេះ​ ហាង​កាហ្វេ​ក្នុងស្រុក​បាន​លើកឡើង​ថា ​ទីផ្សារ​សម្រាប់​អាជីវកម្ម​នេ​ះ​មិន​ទាន់​ឈាន ​ដល់​ដំណាក់​កាល​ចង្អៀត​ទេ ដោយ​សារតែ​​​ប្រជាជន​ដែលមាន​ប្រាក​់​ចំណូល​មធ្យម​ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេ​ស​កម្ពុជា​ ​បន្ត​កើន​ឡើង​ ហើយ​និយម​ទទួ​ល​ទាន​កាហ្វេ​ទៀត​ផង​។ ​ហាង​កាហ្វេ​ កាហ្វេ​ បេណេ...

ស្ថាន​ទូត​នានា​ត្រៀម​ខ្លួន​ព្រោះ​ខ្លាច​ក្រែង​មាន​អំពើ​ហិង្សាពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត​កើត​ឡើង

មន្ត្រី​ស្ថានទូតនានា​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជា​ពល​​រដ្ឋ​របស់​ខ្លួនរួចរាល់​​ហើយ​អំពី​ភាព​ចលា​ចល​​ដែល​នឹង​អាច​កើត​​មាន​ឡើងពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​ និង​មាន​​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ខ្លាច​ក្រែង​មានការ​តវ៉ា​​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ឬ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទោះ​បី​ជា​​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​​នេះ​នៅ​មាន​ស្ថិរ​ភាព​នៅ​ឡើយក្ដី​។ មន្ត្រី​មក​ពី​ស្ថាន​ទូត​អូស្ត្រាលី​ អង់គ្លេស និង​សហ​រដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ខ្លួន​បាន​​​ក្រើន​រំឭក​ដល់​ប្រជាពល​រដ្ឋ​រប​ស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ត្រៀម​ខ្លួនទុក​ជា​មុន​​​​ ខ្លាច​ក្រែង​​​មាន​ភាព​ចលាចល​ផ្ទុះឡើង​។ កម្ម​វិធី​ណែនាំ​អំពីការ​ធ្វើ​ដំណើរ​របស់​ស្ថាន​ទូត​អង់គ្លេស​​ដែល​បង្ហោះ​​តាម​អីុនធើ​ណិត​ បាន​ផ្តល់​ដំណឹង​ឲ្យ​​ប្រជាពល​រដ្ឋ​របស់​ខ្លួន​​ចៀស​វាង​ពី​យុទ្ធនា​ការ​ឃោស​នា​​បោះ​ឆ្នោត​។ កម្ម​វិធី​នេះ​បាន​លើក​ឡើង​ដោយ​សំដៅ​ទៅលើ​ឧបទ្ទវហេតុ​កាល​ពីថ្ងៃ​ទី​៥​ខែកក្កដា​ នៅពេល​មាន​ការ​បាញ់​ឡើង​លើ​ប៉ុន្មាន​គ្រាប់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​អំឡុង​យុទ្ធ​នាការ​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានីភ្នំពេញ​ថា  “ ស្ថាន​ទូត​សូម​ក្រើន​​រំឭក​ដល់​ប្រជាពល​រដ្ឋ​ឲ្យ​​ចៀស​វាង​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រប​ស់​​គណ​បក្ស​នយោបាយ​ ការហែ​ក្បួន​ ឬក៏​ការ​ប្រមូល​ផ្តុំ​ផ្សេង​ៗ​ ដែល​អាច​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​”។ ហើយ​វរ​សេនីយ៍ឯក​ម្នាក់់​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ដែល​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ការបាញ់​បោះ​​នេះ​​​​​​​។ កាល​ពី​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​​ថ្ងៃ​សៅរ៍​ ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​ទៅលើ​ទ្វារ​កញ្ចក់​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រាប់នៅខណ្ឌ​ទួល​គោក​​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ គ្មាន​នរណាម្នាក់​រង​របួស​ឡើយ​។ ​ លោក​ សៀន ម៉ាកខិន​តូស (Sean McIntosh) អ្នក​នាំពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​លើ​កឡើង​ថា ស្ថាន​ទូត​បាន​ផ្តល់​ដំណឹង​​​ដល់​ប្រជាពល​រដ្ឋ​អាមេរិក​​ដែល​សព្វថ្ងៃ​កំពុង​រស់​នៅ​ ឬធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ អំពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ជិត​មក​ដល់​ ហើយ​​បាន​ស្នើ​​ឲ្យ​ពួក​គេ​ចុះ​ឈ្មោះ​នៅ​ក្នុង​កម្ម​វិធី​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​របស់​ខ្លួន​។ លោក​បាន​លើក​ឡើង​ថា “ ស្ថាន​ទូត​បាន​ក្រើន​រំឭក​ប្រជាពល​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​ពី​សន្តិសុខ​ផ្ទាល់​​ខ្លួន និ​ងគម្រោង​​ដែល​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច​​ ឲ្យ​តាម​ដាន​​ជាប់​ជា​និច្ច​អំពីការ​វិវឌ្ឍនៃ​សន្តិ​សុខ​​ក្នុង​ប្រទេស​កម្ពុជា​ និង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ ពួក​គេ​ក៏​ត្រូវ​បាន​ជំរុញ​ឲ្យ​តាម​ដាន​​របាយ​ការណ៍​ព័ត៌​មាន និង​ប្រយ័ត្ន​ប្រយែង​ចំពោះ​សកម្ម​របស់​ខ្លួន​ផង​ដែរ រួម​មាន​ការ​ចៀស​វាង​ពី​​បាតុ​កម្ម​ទ្រង់​ទ្រាយ​​ធំ​ និង​ការ​ប្រមូ​ល​ផ្តុំ​ផ្សេងៗ”។ នៅ​ពេល​​សួរ​ថា តើ​ស្ថាន​ទូត​សហ​​រដ្ឋអា​មេ​រិក​ព្រួយ​បារម្ភ​អំពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ជិត​មក​ដល់​​ឬ​​យ៉ាង​ណា​នោះ​លោក​ ម៉ាក​ខិន​តូស បាន​ថ្លែង​ថា “យើង​ជំរុញ​ឲ្យមាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិវិធី​​”។​ យោង​តាម​អ្នកនាំពាក្យ​ស្ថាន​ទូត​អូស្ត្រាលី​​បាន​ឲ្យដឹងថា ស្ថាន​ទូត​អូស្ត្រាលី​ក៏បា​ន​​​​​ប្រុង​ប្រយ័ត្ន​ទុក​ជាមុន​ស្រដៀង​គ្នា​ដែរ ​ ហើយ​​​បាន​ផ្តល់​ដំណឹង​ដល់​ប្រជាពល​រដ្ឋ​រប​ស់​ខ្លួន​ឲ្យ​ចៀស​វាង​​ពី​ទីតាំង​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​មួយ​ចំនួ​ន​ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នក​នាំពាក្យស្ថានទូត​​រូប​នេះ បាន​លើក​ឡើង​ថា “ ប្រជាពលរដ្ឋ​អូស្ត្រាលី​​គួរ​តែ​ចៀស​វាង​ពីការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ ឬក៏​បាតុ​កម្ម​នានា​ ជាពិសេស​ក្បែរ​​ទីស្នាក់​ការ​គណ​​បក្ស​នយោ​បាយ​ អគារដ្ឋ​សភា​ ភូមិ​គ្រឹះ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​(ក្បែរ​វិមានឯក​រាជ្យ) ​​​សាលា​រាជធានី​ភ្នំពេញ និង​អគារ​ ឬ​បរិវេណ​​នានា​របស់​រដ្ឋា​ភិបាល​ និង​របស់​យោធា​”។ យោង​តាម​​លោក​ ផៃ ស៊ីផាន​ អ្ន​ក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ឲ្យដឹង​ថា ប៉ុន្តែ​នៅ​ពេល​ស្ថាន​ទូត​កំពុង​ចាត់​វិធាន​ការ​ដើម្បី​ការពារ​​ប្រជាពល​រដ្ឋ​របស់​ខ្លួន គណប​ក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា នឹង​មាន​តែ​​សន្តិភាពប៉ុណ្ណោះ​សម្រាប់ការ​បោះ​ឆ្នោត​នេះ​​។ លោក​ ផៃ ស៊ីផាន​ បាន​មាន​ប្រសាសន៍ថា...

ប្រធាន​នាយក​ប្រតិបត្តិ​លើក​ឡើង​ថា ប្រាក់​ជំពាក់​​ក្រុម​ហ៊ុន​ អឹមហ្វូន មាន​​តិច​​​ជាង​​ចំនួនអះអាង​

ប្រធាននាយក​ប្រតិបត្តិក្រុម​ហ៊ុន​ទូរគមនា​គមន៍​មួយ​ចំនួន​ដែល​ជំពាក់​ប្រាក់​ក្រុម​ហ៊ុន​ប្រតិបត្តិ​ករ​​ទូរស័ព្ទចល័ត​ក្ស័យ​ធន​ អឹមហ្វូន បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា ខ្លួន​ជំពាក់​ប្រាក់​ក្រុម​ហ៊ុន​នេះ​ក្នុង​ចំនួន​​តិច​ជាង​ចំនួន​ដែល​​ក្រុម​​ហ៊ុន​នេះ​បាន​អះ​អាង​ ហើយ​​ត្រៀម​ចរចា​​ជាមួយ​​អភិបាល​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​ ​អឹម​ហ្វូន​ ដើម្បី​រក​ឲ្យ​ឃើញ​ដំណោះ​ស្រាយ​​ណា​មួយ​ មុន​ពេល​មាន​ការ​ប្តឹង​ទៅ​តុលាការ​។ លោក​ អៀន វ៉ាត់សុន (Ian Watson) បាន​មាន​ប្រសាសន៍​ថា “ យើង​ពិត​ជា​ជំពាក់​ប្រាក់​ក្រុម​ហ៊ុន​ អឹមហ្វូន មែន ក៏​ប៉ុន្តែ ប្រាក់​ជំពាក់​ទាំង​នេះ​មាន​ចំនួន​តិច​ជាង​ចំនួន​ដែល​ពួក​គេ​បាន​អះ​អាង​។ យើង​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​លោកអភិបាល​ក្រុម​ហ៊ុន​នេះប៉ុន្មាន​ដង​ហើយ​ ដើម្បី​ចាត់​ចែង​ជម្រះ​បញ្ហា​បំណុល​របស់​យើង​ ក៏​ប៉ុន្តែ យើង​មិន​ទាន់​ទទួល​បាន​នូវ​ចម្លើយ​តប​ណាមួយ​នៅ​ឡើយ​ទេ”។ លោក អ៊ុក រី អភិបាល​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន អឹមហ្វូន ដែល​ទទួល​បន្ទុក​​ការ​លក់​ទ្រព្យ​សម្បត្តិ​​របស់​ក្រុម​ហ៊ុននេះ បាន​លើក​​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មាន​ផែន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​​ភ្នំ​ពេញ​ ដើម្បី​ប្តឹង​ក្រុម​ហ៊ុន ម៉ូប៊ីថែល​​និង​ក្រុម​​ហ៊ុន​ទូរគមនាគមន៍​ប្រាំមួយ​ផ្សេង​ទៀត​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​នេះ​មិន​បាន​ទូ​ទាត់​​ប្រាក់​ថ្លៃ​សេវាកម្ម​ ដែល​ខ្លួន​បាន​ផ្តល់​ឲ្យ​ ចំនួន​ជាង​១លាន​ដុល្លារ។ លោក​ អ៊ុក រី បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធថា ក្រុម​ហ៊ុន​ម៉ូប៊ីថែល​តែ​ឯង​ជំពាក់​ក្រុម​​ហ៊ុន​ អឹមហ្វូន ចំនួន​៣៥៩.០៥៣ដុល្លារ​។ លោក វ៉ាត់សុន បាន​បដិសេធ​មិន​ប្រាប់​ថា តើ​ក្រុម​ហ៊ុន​ម៉ូប៊ីថែល​ជំពាក់​តិច​ជាង​នេះ​ប៉ុន្មាន​ទេ​។ លោក អ៊ុក រី ​មាន​ប្រសាសន៍ថា “​ ពួក​គេ​​គួរ​តែ​មក​ជួប​ពិភាក្សា​ជាមួយ​យើង ប្រសិន​បើ​ពួក​គេ​មិន​ឯក​ភាព​នឹង​ចំនួន​នេះ​​... យើង​នឹង​​ដាក់​ពាក្យ​ប្តឹងក្រុម​ហ៊ុន​ទាំង​ប្រាំមួយ​នេះ​ទៅ​សាលា​ដំបូង​រាជ​ធានី​ យ៉ាង​យូរ​នៅ​សប្តាហ៍​ក្រោយ​ ប្រសិន​បើ​ពួក​គេ​មិន​សង​ទេ​នោះ​”។ ក្រៅ​ពី​ក្រុម​ហ៊ុន ម៉ូប៊ីថែល ក្រុម​ហ៊ុន​ មិត្ត​ហ្វូន​ ជំពាក់​៥៥២.៤៥២ដុល្លារ ក្រុមហ៊ុន​វីង ខេមបូឌា ជំពាក់​១៥៧.១៩១ដុល្លារ​ ក្រុម​ហ៊ុន តែលខូតិច ជំពាក់​៩៧.៩០០ដុល្លារ ក្រុម​ហ៊ុន​រ៉ូយ៉ាល់ តេលេខេម អីុនធើណេសិនណល ខូ អិលធីឌី ជំពាក់​៥៦.៤៥៣ដុល្លារ​ និង​ក្រុម​ហ៊ុន​​អេធូ ខំម្ញូនីខេសិន ខូ អិលធីឌី ជំពាក់​១.០០៤​ដុល្លារ​។ លោក អាន់ថូនី ភើគីន (Anthony Perkins) ប្រធាន​នាយក​ប្រតិបត្តិ ក្រុម​ហ៊ុនវីង បាន​លើក​​ឡើង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​របស់​លោក​​កំពុង​ចរចាជាមួយ​ក្រុម​ហ៊ុន អឹម​ហ្វូន អំពី​បំណុល​​ដែលក្រុម​ហ៊ុន​ទាំង​ពីរ​ជំពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​មុន​ពេល​ក្ស័យ​ធន​ ក្រុម​ហ៊ុន​ អឹម​ហ្វូន​ ​មិន​បាន​ប្រគល់​ឧបករណ៍​ដែល​ខ្លួន​បាន​ខ្ចី​ពី​ក្រុម​ហ៊ុន វីង ឲ្យ​ក្រុម​ហ៊ុន​វីង​ វិញទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “​ ទោះ​បី​ជា​​មាន​សំណើ​សំុ​ឲ្យ​ប្រគល់​ឧបករណ៍​ទាំង​នេះ​ជាច្រើន​លើក​ក៏​ដោយ ក៏​មិន​មាន​ការ​ឆ្លើយ​តប​មក​វិញ​ដែរ។ ដូច្នេះ​ ទំនាក់​ទំនង​របស់​យើង​​ជាមួយ​លោក​អភិបាល​ មាន​គោល​បំណង​​កាត់​​​ថ្លៃឧបករណ៍​ចេញពី​ចំនួន​ប្រាក់​ជំពាក់​។ នៅ​ពេល​  ឯក​ភាព​​ជាមួយ​អភិ​បាល​ ក្រុម​ហ៊ុន​ វីង​ នឹង​ទូទាត់​​សង​ពេញ​ចំនួន​”៕ ប្រែសម្រួល​ដោយ កង សុធា

នគរបាល​​​ឃុំ​​​ខ្លួន​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​មួយ​​​ក្រុមពី​​​ប​​​ទ​​​បំផ្លាញប័ណ្ណ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​របស់បក្ស​​​ប្រជាជន​​​

មន្ត្រី​​​មួយរូប​​​នៅ​​​ស្ថាន​​​ទូត​​​អាល្លឺម៉ង់ បាន​​​ឲ្យ​​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ប្រាំមួយ​​​នាក់ បាន​​​ស្រវឹងស្រាដែលធ្វើការ​​​ជា​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ប្រចាំនៅ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​​នគរបាល​​​ឃុំ​​​ខ្លួន​​​មួយរយៈ​​​ខ្លី កាលពី​​​ព្រឹក​​​ព្រលឹម​​​​ថ្ងៃសៅរ៍​​​ បន្ទាប់​​​ពី​​​សន្តិសុខ​​​ម្នាក់​​​បាន​​​ចាប់​​​ពួកគេ​​​​ពី​​​បទ​​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​សង្កាត់​​​បឹង​​​ទំពុន​​​ក្នុង​​​ខណ្ឌមាន​​​ជ័យ​​​រាជធានី​​​ភ្នំពេញ។ លោក​​​ ហ៊ស ទ្រីលល័រ (Horst Triller)​លេខា​​​ទី១​​​ប្រចាំ​​​​​​ស្ថានទូត​​​អាល្លឺម៉ង់​​​ បាន​​​មាន​​​ប្រសាសន៍ថា ជន​​​ជាតិអាល្លឺម៉ង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​ក្រោម​​​កម្មវិធី​​​ស្ម័គ្រ​​​ចិត្ត​​​អន្តរជាតិ​​​​​​​​​​​​នៃ​​​ក្រសួង​​​ការបរទេស​​​អាល្លឺម៉ង់​​​ ហើយ​​​ថា អ្នក​​​ទាំង​​​នោះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញហើយ ​បន្ទាប់​​​​ពី​​​ធ្វើការ​​​អប់​​​រំពួក​​​គេ​​​រួច​​​មក​​​។ លោក ទ្រីលល័រ បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ម៉ោង​ប្រហែល​​​​​១រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃសៅរ៍ បុរស​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​​ប្រាំ​​​មួយ​​​នាក់​​​នេះ ដែល​​​នៅ​​​ស្រវឹង​​​ស្រា​​​នៅ​​​ឡើយ​​​នោះ ទំនង​​​ជាបាន​​​ចេញ​​​ពី​​​ពិធី​​​ជប់​​​លៀង​​​​មួយ​​​ ហើយ​​​បុរស​​​ម្នាក់​​​ ឬពីរនាក់​​​ក្នុង​​​ចំណោម​​​ពួកគេ​​​បាន​​​ហែក​​​ប័ណ្ណ​ឃោសនា​​​បោះ​​​ឆ្នោត​របស់​​​គណបក្ស​​​ដែល​​​កំពុង​​​កាន់​​​អំណាច​​​។ អ្វី​​​ដែល​​​ពួកគេ​​​មិន​​​បាន​​​គិត​​​ដល់​​​នោះ​​​គឺ​​​ថា​​​ សន្តិ​សុខ​​​​ម្នាក់​​​ដែល​​​ប្រចាំ​​​ការនៅ​​​យប់​​​នោះ​​​បាន​​​ប្ដឹង​​​​នគរបាល...​​​ ជា​​ដំបូង​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​អះ​​​អាង​​​​ថា ពួកគេ​​​មិន​​​បាន​​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រោយមក​​​សន្តិសុខ​​​បាន​យក​​រូប​​​ថត ដែលគាត់​​​បាន​​​ប្រើ​​​ទូរស័ព្ទដៃ​ថត​មក​​​​​បង្ហាញ​​​ពួកគេ​​​”។ លោក ​ទ្រីលល័រ​​​ ​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​ត្រូវ​​​បាន​​​នាំ​​​ខ្លួន​​​ទៅ​​​ប៉ុស្តិ៍​​​នគរបាល ​ហើយ​នគរ​បាល​​បានដក​​​ហូត​​​យក​​​របស់​​​របរ​​​ពួកគេ​​​ និង​​​​​​បាន​​​​សាក​​​សួរ​​​រហូត​​​ដល់​​​ម៉ោង​​​ប្រហែល​​​៣ទៀប​​​ភ្លឺ។ ​លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា ​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នេះ កំពុង​​​ធ្វើ​​​ការ​​​នៅ​​​មជ្ឈមណ្ឌល​​​វប្បធម៌អាល្លឺម៉ង់​​​ មេតា​ហៅ (MetaHouse) និងអង្គការ​​​​​​ជាដៃគូ​​​អភិវឌ្ឍន៍​​​​របស់រដ្ឋាភិបាល​​​អាល្លឺម៉ង់​​ GIZ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ភេទ​​​ ឈ្មោះ និងអាយុ​​​របស់​​​ពួក​គេ​​​​ទាំង​​​នោះ​​​ទេ ឬក៏​​​អ្នក​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នោះ ​នឹង​​​​​ប្រឈម​​​មុខ​​​ចំពោះ​​​ការ​​​ដាក់​​​ពិន័យអ្វី​​​ពី​​​ក្រសួង​​​សាមីុរបស់​​​ពួក​​​គេ ឬក៏​​​ពីនិយោជកក្នុង​​​ស្រុក​​​របស់​​​ពួកគេ​​​នោះ​​​ឡើយ។ លោក នីខូ មិស្ទ័រហាម (Nico Mesterham)​នាយកអង្គការ​​​មេតាហៅ បាន​​​មាន​​​ប្រសា​សន៍​​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ហេតុការ​ណ៍​​​នេះ​​​ទេ ហើយ​​​លោក​​​ អេដេល​បើក អីុប័រ​ហាដ ​(Adelbert Eberhardt​​​) នាយក​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ GIZ បាន​​​បង្វែរ​​​សំណួរ​​​ទាំងអស់​​​ទៅ​​​ស្ថាន​​​ទូត​​​អាល្លឺម៉ង​់​​​វិញ។ លោកឧត្តម​​​សេនីយ៍ឯក​​​ គៀត ច័ន្ទ​​​ថារិទ្ធ ​អ្នក​​​នាំពាក្យ​​​នគរបាល​​​ជាតិ​​​ និង​​​លោក មុំ​​​​ ស៊ីថា ​ប្រធាន​​​​​​នគរបាល​​​អន្តោរ​​​ប្រវេសន៍​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​សាក​​​សួរ​​​ជនជាតិ​​អាល្លឺម៉ង់​​​ពីរនាក់​​​ ដែល​​​សង្ស័យ​​​​ថា បាន​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នោះ​​​​រួចហើយ។ លោក​​​ មុំ ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា  “ យើង​​​បាន​​​សាក​​​សួរ​​​ជន​​​បរទេស​​​ទាំង​​​ពី​​​នាក់​​​នេះ​​​រយៈពេល​​​ប្រហែល​​​២ម៉ោង​​​ ប៉ុន្តែ យើង​​​បាន​​​ដោះ​​​លែង​​​ពួកគេ​​​វិញ ពី​​​ព្រោះ​​​យើង​​​មិន​​​មាន​​​ភ័ស្តុតាង​​​”។ លោកឧត្តមសេនីយ​​​ឯក ​គៀត ច័ន្ទថារិទ្ធ ​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា យ៉ាងហោច​​​ណាស់​​​នគរបាល​​​បាន​​​សាកសួរ​​​​​​​​​ជន​​​ជាតិ​​​អាល្លឺម៉ង​​់​ម្នាក់​​​ហើយ​​​ថា ប័ណ្ណឃោសនា​​​បោះ​​​ឆ្នោត​​​​​​មាន​​​រូប​​​លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​​​លោក​​​ ជា ​សុីម ប្រធាន​​ព្រឹទ្ធសភា និង​​​លោក ហេង​ សំរិន​ ប្រធាន​​​រដ្ឋ​​​សភា។ លោក ទេព នីថា អគ្គលេខា​​​ធិការ​​​នៃ​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា ​លោក​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ហេតុ​​​ការណ៍​​​កាលពី​​​ថ្ងៃសៅរ៍​​​នេះ​ទេ ប៉ុន្តែថា ការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​អាល​្លឺ​ម៉ង់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ នឹង​​​ស្ថិត​​​នៅ​​​លើ​​​ចេតនា ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើងមិន​​​បាន​​​ដឹង​​​ច្បាស់​​​ថា តើពួកគេ​​​មាន​​​ចេតនា​​​ប្រព្រឹត្ត​​​​បទ​​​ឧក្រិដ្ឋនេះ ឬក៏​​​មិន​​​មាន​​​ចេតនា​​​​​​នោះ​​​ទេ។  ប្រសិន​​​បើ​​​មិន​​​មាន​​​ចេតនា​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​ទេ​​​នោះ យើង​​​គ្រាន់​​​តែ​​​ធ្វើការ​​​ណែនាំ​​​ពួកគេ​​​តែ​​​ប៉ុណ្ណោះ​​​”។ ច្បាប់​​​បោះ​​​ឆ្នោត​​​​​​ចែង​​ថា ប័ណ្ណ​​​ឃោស​នា​​​​​បោះ​​​ឆ្នោត​​​មិន​​​អាច​​​​​​​បំផ្លាញ​​​បាន​​​ទេ​​​ អំឡុង​​​ពេល​​​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​រក​​​សំឡេង​ឆ្នោត​​​​​​មុន​ការ​​​បោះ​​​ឆ្នោត​​​រយៈពេល​​​៣០​ថ្ងៃ៕     ប្រែសម្រួលដោយ ស៊ុំ សុខភុំ

អាវ​យឺត​​មាន​ស្លាក​សញ្ញា​ហាង​កាហ្វេ Starbucks​ ត្រូវ​បាន​គេ​ឃើ​ញ​ពាក់​ព្រោង​ព្រាត​នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ

ទី​ផ្សារ​ហាង​កាហ្វេ​បាន​រីក​ព្រោង​ព្រាត​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ។ ​ក៏​ប៉ុន្តែ ​ហាង​កាហ្វេ​ដ៏​ល្បី​ដែល​មិន​បាន​​ចូល​មក​ប្រកួត​ប្រជែង​នោះ​ គឺ​ហាង​កាហ្វេ​ ស្តាបាក់ (Starbucks) ដែល​ជា​ហាង​កាហ្វេ​ដ៏​ធំ​របស់​សហ​រដ្ឋ​អាមេរិក​។ ក៏ប៉ុន្តែ  ការ​មិន​បាន​ចូល​មក​ប្រកួត​ប្រ​ជែង​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​មិន​បាន​បញ្ឈប់​ពល​រដ្ឋ​វ័យ​ក្មេង​មិន​ឲ្យ​នាំ​គ្នា​ទៅ​ផ្សារ​ក្នុង​​ប្រទេស​កម្ពុជា​ ​ដើម្បី​ទិញ​អាវ​យឺត​​ដែល​មាន​ស្លាក​សញ្ញា​របស់​ហាង​កាហ្វេ​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ឡើយ។ ភាគ​ច្រើន​គេ​មិន​សូវ​ដឹង​ថា​ ស្តាបាក់​ ជា​អ្វី​នោះ​ទេ​ ប៉ុន្តែ​ គេ​ឃើញ​យុវវ័យ​ និង​មនុស្ស​ពេញ​វ័យ​ក្មេងៗ​នៅក្នុង​រាជ​ធានី​នាំ​គ្នា​ទិញ​អាវ​​យឺត​នេះ​ ដែល​បាន​ក្លាយ​ជា​​សម្លៀក​បំ​ពាក់​ដ៏​ពេញ​និយម​បំផុត​ដែល​គេ​ឃើញ​ក្មេងៗ​ពាក់​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។ យុវ​ជន​អាយុ​១៦​ឆ្នាំ​ម្នាក់​ ឈ្មោះ​ ហែម​ សុវណ្ណារិទ្ធ​ ដែល​កំពុង​ឈរ​នៅ​ ក្រៅ​វិទ្យា​ល័យ​​ព្រះ​ស៊ីសុវត្ថិ​ តាម​បណ្តោ​យ​ម​ហា​វិថី​ព្រះ​នរោត្តម​បាន​និយា​យ​ថា “ នៅ​ពេល​ខ្ញុំ​ពាក់​វា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ឡូយ​ ហើយ​សង្ហា​ ពី​ព្រោះ​វា​ស្អាត​សម្រាប់​ខ្ញុំ​ មាន​សិស្ស​ពាក់​អាវ​យឺត​នេះ​​ច្រើន​ណាស់​នៅ​ក្នុង​សាលា​របស់​ខ្ញុំ​។​ ខ្ញុំ​មិន​ដឹង​ថា​ ស្តាបាក់​ ជា​អ្វី​នោះ​ទេ​ ក៏​ប៉ុន្តែ​ វា​ពេញ​​និយម​ណាស់​”។ ក្មេង​ជំទង់​អាយុ​១៤​ឆ្នាំ​ម្នាក់​ឈ្មោះ​ មឿន​ ថាន់​រ័ត្ន​ ជា​សិស្ស​នៅ​អនុ​វិទ្យា​ល័យ​ចតុមុខ​បាន​​និយាយ​ថា ​អាវ​យឺត​នេះ​ធ្វើ​ឲ្យ​ខ្លួន​គេ​មាន​​អារម្មណ៍ថា​ ទាន់​សម័យ​។ ​គេ​បាន​និយាយ​ថា “ ខ្ញុំ​មាន​អារម្មណ៍​ថា​ ឡូយ​ជាង​មុន​ នៅ​ពេល​ខ្ញុំ​ពាក់​វា”។ ក្រុម​ហ៊ុន​ហាង​កាហ្វេ​ ស្តាបាក់​ មាន​ហាង​រាប់​រយ​កន្លែង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជា​ នៅ​ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម​ជា​ដើម​ ប៉ុន្តែ​ ក្រុម​ហ៊ុន​នេះ​មិន​មាន​ហាង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​នោះ​ទេ​ ហើយ​តំណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​គ្មាន​គម្រោង​បើក​ហាង​កាហ្វេ ស្តាបាក់ ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នោះ​ទេ​។ លោក​...