Wednesday, April 1, 2020
Home Authors Posts by Joshua Wilwohl

Joshua Wilwohl

145 POSTS 0 COMMENTS
Online editor

លុបឈ្មោះ​​​​កម្ពុជា​ចេញពី​បញ្ជីរបស់​សហរដ្ឋអាមេរិក​ស្តីពី​ប្រទេស​ងាយរង​គ្រោះ​ដោយអំពើ​ភរេវកម្ម

នេះជាលើក​ទី​១​ហើយ​ ក្នុងរយៈ​ពេល​ប្រាំពីរឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​បានបាត់​ឈ្មោះ​ពី​របាយការណ៍ប្រចាំឆ្នាំ​របស់​ក្រសួង​ការ​បរ​ទេស​​អាមេរិក ​និយាយអំពី​​ប្រទេស​មួយ​ចំនួន​ ដែល​គេជឿថា ងាយ​ទទួលរង​គ្រោះ​ដោយ​​​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវជន​ក្នុង​ស្រុក និង​​​​​មកពីក្រៅ​ប្រទេស​។ ចាប់​តាំង​ពី​មានរបាយ​ការណ៍​ប្រចាំឆ្នាំ​ចេញផ្សាយលើក​ទី​១​ និយាយ​​​​​​ពីអំពើ​​​ភេរវកម្ម​​នៅឆ្នាំ​២០០៤​មក​ សហ​រដ្ឋ​អាមេរិក​បាន​​​ចាត់ទុកប្រទេស​កម្ពុជា​ជា​ប្រទេសងាយ​រង​គ្រោះ ដោយសារ​ក្រុម​ភេរវជន ព្រោះ​​​តែ​​​ប្រទេសនេះ​មាន​អំពើ​ពុករលួយ​ ភាពក្រីក្រ និង​មានបញ្ហាចន្លោះប្រហេោងនៅតាមច្រក​ព្រំ​ដែន។ ប៉ុន្តែ​ របាយ​ការណ៍​ថ្មី​បំផុត​ ដែល​ចេញផ្សាយ​ កាល​ពីថ្ងៃទី​៣០ ខែមិថុនា មិន​បាន​និយាយ​ដល់​ឈ្មោះប្រទេស​កម្ពុជា​នោះ​ទេ​។ របាយការណ៍ ចេញផ្សាយលើកមុនៗ បាន​បង្ហាញ​នូវការ​ជឿនលឿន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដូច​ជា​ការ​អនុម័ត​ច្បាប់​ប្រឆាំង​​ភេរវកម្មក្នុង​ឆ្នាំ​២០០៧​ និង​ការ​បង្កើត​អង្គភាពស៊ើប​អង្កេត​​​​​​ចរាចរ​​​ផ្នែក​​ហិរញ្ញវត្ថុ​នៅ​ក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងឆ្នាំ​២០០៨ ​ដែល​ជា​អង្គការ​​​​មួយសម្រាប់ត្រួត​ពិនិត្យ​សកម្មភាព​ចរា​​​ចរលុយ ​ដែល​អាច​ផ្តល់​ទៅ​ឲ្យ​ក្រុម​ភេរវជន​។ លោក​...

រាជរដ្ឋា​ភិបាល​​ព្រាង​ច្បាប់​ស្តីពីអគ្គិភ័យ​ដើម្បីបង្ការ​កំុ​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើងច្រើនពេក​​​

កាលពី​ម្សិលមិញ ​​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ​ម្នាក់​បានថ្លែង​ថា ក្រសួង​​មហា​ផ្ទៃ​កំពុង​តែ​​ធ្វើ​សេចក្តី​​ព្រាង​ច្បាប់ស្តីពីការបង្ការអគ្គិភ័យ ដែល​តម្រូវឲ្យ​គ្រប់អាជី​វកម្ម​ និង​ប្រជា​ពល​រដ្ឋ​ចាំ​បាច់​ត្រូវបំពាក់​បំពង់ពន្លត់​​អគ្គិភ័យគ្រប់​ៗគ្នា ហើយ​​អគារ​​ខ្ពស់ៗ​ត្រូវមានច្រកអាសន្ន ដើម្បី​រត់​គេច​ចេញ​​នៅពេល​មាន​អគ្គិភ័យ​កើតឡើង​។ លោក​ អ៊ុក​ គឹម​ឡេក អនុរដ្ឋលេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា ប្រសិន​​បើ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​នោះ​អាជី​វករ ត្រូវ​ត្រៀមខ្លួនរើរបស់របរណាដែលងាយ​​ឆេះ​ចេញពី​តូប​របស់​ខ្លួន ​​ហើ​យ​ចំពោះ​អ្នកណា​មិន​គោរព​​តាមច្បាប់​នេះ​​ អាចត្រូវ​ប្រឈម​នឹង​ការផាក​ពិន័យ​ និង​ការជាប់​ពន្ធនាគារ​ទៀត​ផង​​។ លោក​ អ៊ុក​ គឹម​ឡេក​ ​អះអាងថា “​យើង​​នឹង​​ត្រួតពិនិត្យ​តាមបណ្តាអគារ​ខ្ពស់​ៗ​ មាន​ដូច​ជាសណ្ឋារគារ​ ផ្ទះ​សំណាក់​ និង​​ផ្សារទំនើបដើម្បី​ឲ្យច្បាស់​ថា ​ពួកគេមាន​ប្រព័ន្ធ​សម្រាប់​ពន្លត់អគ្គិភ័យ​ដូចដែលមានចែងក្នុង​ច្បាប់​​នេះដែរឬទេ”។លោកគឹមឡេក ​បដិសេធមិនពិភាក្សា​លម្អិត ​​អំពីកម្រិតទោសនិង​ថា​តើ​អគារកម្ពស់ណា​ទើបតម្រូវ​ឲ្យមាន​ច្រក​អាសន្ន​ដើម្បីរត់គេចពី​អគ្គិភ័យឡើយ​​​”។​ លោក​អះអាងបន្ដ​​​ថា “ ប្រសិន​​បើពួកគេ​​ពំុ​មាន​ប្រព័ន្ធ​ការពារអគ្គិភ័យទេនោះ​ទេ​​​ យើង​នឹង​មិន​អនុញ្ញាតឲ្យ​ពួកគេ​សាងសង់​ឡើយ​​”​។ ​អ្នក​ជំនាញ​ការ​ខាង​បង្ការ​​អគ្គិ​ភ័យ​បាន​មាន​ប្រសាសន៍ថា​ ​ច្បាប់​នេះមិន​ទំនង​ជាមិន​អាច​​អនុវត្ត​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​ ប៉ូល​ ហឺហ្វត​ ( Paul Hurford) អ្នក​ពិគ្រោះយោបល់របស់​រដ្ឋា​ភិបាលអំ​ពី​បញ្ហា​អគ្គិភ័យ​ និងជានាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ការពារសុវត្ថិភាព​អគ្គិភ័យនៅក្នុងប្រទេស​កម្ពុជា​ ដែល​លក់​ឧបករណ៍​សម្រាប់​ការ​ពារ​អគ្គិភ័យ​បាន​មាន​ប្រសាសន៍​ថា ​​ច្បាប់នេះ​គឺ​ជា​ការ​ជំហានក្នុង​ទិសដៅ​ត្រឹមត្រូវ​ ប៉ុន្ដែ​វា​មាន​ការលំបាក​ក្នុង​ការ​អនុវត្ត​។​ លោក​បានបន្តថា​ “ រដ្ឋាភិបាល​កំពុង​តែ​បោះ​ជំហាន​ទៅមុខ​​ ប៉ុន្ដែ​មានការ​យឺតយា៉វ​បន្តិច។​ច្បាប់នេះ​ត្រូវ​ប្រើ​រយៈពេល​យូរ​ ដើម្បី​អនុវត្តន៍”​​។ សេចក្តីព្រាង​ច្បាប់​ថ្មី​នេះ បានចាប់ផ្តើមក្នុងរយៈពេលជាង​​មួយ​សបា្ដាហ៍​​ ក្រោយ​ពី​មាន​អគ្គិភ័យដ៏ធំ​បាន​បំផ្លិច​បំផ្លាញផ្ទះ​សម្បែង​ប្រមាណ៥៧​ខ្នង​ នៅ​ផ្សារទួល​សង្កែ ​ក្នុង​រាជធានី​ភ្នំពេញ​​។​ កាលពី​ឆ្នាំមុន​​រដ្ឋាភិបាល​មាន​បំណង​កាត់​បន្ថយ​ករណីកើតមានអគ្គិភ័យក្នុង​រាជធានី​ភ្នំពេញ​ ដោយខិតខំ​លក់​បំពង់​ពន្លត់​អគ្គិភ័យ​តាមកន្លែងធ្វើអាជី​វកម្ម។​ប៉ុន្ដែ​ ការ​ខិតខំ​ប្រឹង​ប្រែង​នោះ ត្រូវទទួលរងការរិះគន់​​ភ្លាម​ៗ ​ក្រោយ​​ពីម្ចាស់អាជីវកម្មបានត្អូញត្អែ​រថា ​មន្ដ្រី​នគរបាល​បាន​​បង្ខំ​ឲ្យពួកគេ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យក្នុងតម្លៃខ្ពស់​ព្រម​ទាំង​ទារ​លុយ​​បន្ថែមទៀតផង​។​ លោក​​ អ៊ុក​ គឹម​ឡេក មាន​ប្រសាសន៍​ថា​ ច្បាប់​អគ្គិភ័យ​ថ្មី​ នឹងអាចជួួយកាត់បន្ថយអំពើ​ខុសឆ្គងទាំង​នេះ។ ​ លោកបានបន្ដថា “ យើងនឹងដាក់ទោស​មន្ដ្រី​ទាំាង​ឡាយណា ដែល​ទារប្រាក់​​ពី​ប្រជា​ពលរដ្ឋ​។យើងនឹង​​ផ្ដន្ទាទោសពួក​គេ​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពីប្រាំ​មួយ​ខែដល់​ពីរឆ្នាំ​”។​ ស្របពេល​មានការប្រណាំង​ប្រជែង​​ក្នុង​ការ​កសាង​អាគារ​​កប់​ពពកនៅក្នុងរាជធានី​ ភ្នំ​ពេញនាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ បានក្លាយ​ជា​ស្ថាប័នដ៏សំខាន់មួយដែលទាមទារ​ឲ្យ​មាន​ការពង្រឹងសមត្ថភាពរបស់ខ្លួនតាម​រយៈ​ការ​បំពាក់ឧបករណ៍ថ្មីៗថែមទៀត ដោយសារ​រថយន្ដពន្លត់អគ្គិភ័យ​នៅក្នុងរាជធានី​ នា​ពេល​ បច្ចុប្បន្ននេះ នៅ​តែ​មិន​ទាន់​អាច​បាញ់​ពន្លត់​អគ្គិភ័យនៅតាម​អាគារ ដែល​មាន​កម្ពស់​លើស​ ពី​១០ជាន់​បានឡើយ​៕​ ប្រែសម្រួល​ដោយ​​លីដារ៉ូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​​ប្រទេស​កម្ពុជា​​ កើន​ឡើង​គួ​រឲ្យកត់​សម្គាល់​

​ទិ​ន្ន​ន័យ​ផ្តល់​ដោយ​ក្រុម​ហ៊ុន​​តាម​ដាន​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហាញ​កាលពី​ម្សិល​មិញ​ថា ចំនួន​គណនី​អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ជា​​ប្រ​ចាំ​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា​​ បាន​កើ​ន​ឡើង​ជាង១១៣.០០០​នាក់​ក្នុង​រយ:ពេល​ប្រាំ​មួយ​ខែ​កន្លង​មក​នេះ​គឺ​បាន​កើន​​​ដល់​ជិត៦០០.០០០​នាក់។ ក្រុម​ហ៊ុន Social Bakers ​ដែល​ប្រ​មូល​និង​ចែក​ចាយ​ទិន្និន័យ​​ហ្វេសប៊ុក​ ​លើ​ក​ឡើង​ថាគិត​មក​ទល់​ថ្ងៃ​ម្សិល​មិញ​នេះ មាន​គណ​នី​ហ្វេស​ប៊ុក​ ចំនួន៥៨៣​.៩២០​ក្នុង​ប្រទេស​កម្ពុជា ​ដែល​៥០ភាគ​រយ​ក្នុង​ចំណោមនោះ​ ជា​​​អ្នក​ប្រើ​ប្រាស់​ ដែល​មាន​អាយុ​ចន្លោះ​ពី​​១៨​ឆ្នាំ​ ដល់​២៤​ឆ្នាំ​។ក្រុម​ហ៊ុន​នេះបាន​​បន្ថែម​ថា៦២​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជា​បុរស​។ក្នុង​ពេល​ថ្មីៗ​នេះ​ ចំនួន​ប្រើ​ប្រាស់​គេហ​ទំព័រ​នេះ​ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​​ប្រហែល​១០.០០០​គណនី​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​សប្ដាហ៍​ក្នុង​រយៈពេល​ពីរ​ខែ​មក​នេះ។ និន្នាការ​ស្រដៀង​គ្នា​នេះក៏កើត​មាន​ក្នុង​ប្រទេស​ផ្សេង​ៗទៀតដែរ​​នៅ​អាស៊ី​អា​គ្នេយ៍​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី ឡាវហ្វីលីពីនថៃ និង​វៀតណាម​ជាដើម។ លោក (ជេរិមីយ៉ះ អ៊ូយ៉ាង) Jeremiah Owyang អ្នក​វិភាគផ្នែក​ឧស្សាហកម្ម​នៅ​ក្រុម​​ហ៊ុន ​អាល់ម៉េធឺគ្រុប​ (Altmeter Group) ដែល​មាន​មូល​ដ្ឋាន​នៅ​​ស៊ីលីខុន វ៉ាឡេ សហ​រដ្ឋ​អាមេរិក ​មាន​ប្រសាសន៍​ថា ហេតុផលខ្លះ​នៃ​ការកើន​ឡើង​ចំនួន​​ប្រជា​ជនកម្ពុជា ដែល​​ប្រើ​ប្រាស់​ហ្វេស​ប៊ុក អាច​ពាក់​ព័ន្ធ​នឹង​សមាជិក​ក្រុម​គ្រួសារ​ ដែល​ចង់​ទាក់​ទង​​ទៅ​សាច់​ញាត​ិ ដែល​បាន​ទៅ​បរទេស ដើម្បីស្វែង​រក​ការ​ងារ​ធ្វើ។ ​លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា​“ វា​ប្រហែល​ជា​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​ខ្ញុំបាន​ឃើញនៅ​​​ក្នុង​ទីក្រុង​ម៉ានីល និងក្នុង​​ប្រទេស​ផ្សេង​ៗទៀត នៅអាស៊ី​អាគ្នេយ៍ ដែល​មាន​វណ្ណៈ​អ្នក​ធ្វើការ​ច្រើន​ ដែល​កំពុង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួសារ។ យុវជន​ម្នាក់ឈ្មោះ ហេង រតនា​ពិសិដ្ឋ និស្សិត​នៅ​សាកល​វិទ្យាល័យ​លីម​កុកវីង (Limkokwing) ក្នុង​រាជ​ធានី​ភ្នំពេញ បាន​បង្កើត​​គណ​នីរបស់ខ្លួន​កាលពី​ពីរ​ឆ្នាំ​មុន​ ដើម្បី​ទំនាក់​ទំនង​ទៅ​សាច់ញាតិ​ម្នាក់​ ដែល​បាន​ចាក​ចេញ​ពី​កម្ពុជាទៅ​កាន់​អឺរ៉ុប។ យុវជន​វ័យ​១៨​ឆ្នាំរូប​នេះ ដែល​បាន​អង្គុយ​ជាមួយ​មិត្ត​ភក្ដិ​បើក​​មើល​គណនី​ហ្វេស​ប៊ុក...

អ្នក​ភូមិ​ភ្នំ​ពេញ​តវា៉​ចំពោះ​ការ​បណ្ដេញ​ចេញពី​លំនៅ​ដ្ឋាន​របស​់ខ្លួន​​នៅ​ក្បែរ​អាកាស​យានដ្ឋាន​

ប្រជាពល​រដ្ឋ​ជាង​២៥០​គ្រួសារ​ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​​ភ្នំពេញដើម្បីបើក​ផ្លូវ​សម្រាប់​ផែន​ការ​ពង្រីក​ បាន​ដាក​់​ពាក្យ​បណ្ដឹង​កាលពី​ម្សិល​មិញទៅ​សាលា​រាជ​ធានី​ ដើម្បី​តវ៉ាចំពោះ​ការ​បណ្ដេញ​ចេញ​នេះ។ ប្រជា​ពល​រដ្ឋ​ចំនួន២៦២​គ្រួសារ​​ ដែល​រស់​នៅ​ក​្នុង​ភូមិ​ចំនួនបី ក្នុង​សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​តែ​ទាម​ទារ​សំណង​​ពីព្រោះ​ពួកគេ​អះអាង​ថា ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ ហើយ​និយាយ​ថា សេចក្ដី​ជូន​ដំណឹង​អំពីការ​បណ្ដេញ​ចេញ​នេះ បាន​រំលោភ​សិទ្ធិ​របស់​ពួកគាត់។ អ្នក​ភូមិ​បាន​ទទួល​លិខិត​មួយ​ច្បាប់​ ចុះ​ហត្ថ​លេខាដោយលោកគិតសុផាអភិ​បាល​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា បញ្ជា​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​លំនៅ​ដ្ឋានត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លើក​ឡើង​ថាលំនៅ​​ដ្ឋាន​នេះ​សាង​សង់​ដោយ​អនាធិប​តេយ្យ​”។នៅ​ក្នុង​លិខិត​នេះ​ លោក​ សុផាក៏​បាន​លើក​ឡើង​ដែរ​​ថា “ រដ្ឋា​ភិបាល​នឹង​ចាត់​វិធានការ​រដ្ឋបាល​ ដើម្បី​រុះ​​រើ​លំនៅ​ដ្ឋាន​ទាំង​នេះដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ឡើយ ប្រសិន​បើ​អ្នក​ភូមិ​មិន​ព្រម​ចេញ​នោះ”។ អ្នក​ស្រីខុងឌីណាអាយុ​៤២​ឆ្នាំដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​មួយជាន់ដែល​អ្នក​ស្រីរស់​នៅ​ជាមួយ​កូន​ប្រុស​របស់​គាត់​​នៅ​ក្នុង​ភូមិ​ថ្មគោលដែល​រង​ការ​ប៉ះ​ពាល់​​យ៉ាងខ្លាំង ​ហើយ​នៅ​កៀក​ទៅ​នឹង​អាកាស​យាន​ដ្ឋាន​ បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​សុំ​ឲ្យមាន​ការ​​ពន្យា​រពេល​ការ​រុះរើ​ ដើម្បី​យក​ពេល​ចរចា​គ្នា​។យើង​នឹង​បន្ដ​អំពាវ​នាវ​ដល់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនឲ្យ​ធ្វើ​អន្ដរា​គមន៍​ ដោយ​ស្នើ​សុំ​សំណង​ ប្រសិន​បើ​ពាក្យ​បណ្ដឹង​ដំបូង​បរាជ័យ​”។ អ្នក​​ស្រី​ ឌីណាបាន​មាន​ប្រសាសន៍​ថា អ្នក​​ស្រីបាន​ចំណាយ​​ប្រាក់​៥.០០០​ដុល្លារ សម្រាប់​អចលន​ទ្រព្យ​ទំហំ​៥៥​ម៉ែត្រ​ក្រឡាកាល​ពី​​ឆ្នាំ​២០០៨។ លោក​ ចាន់​ សុវ៉េតអនុ​ប្រធាន​ផ្នែក​សើុប​អង្កេត​​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុកបាន​មាន​ប្រសាសន៍​ថា ប្រជាពល​រដ្ឋ​ចំនួន​៣០០​គ្រួសារ​មក​ពី​ភូមិ​ទាំង​បី​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ឡែក​ពី​គ្នា​មក​អង្គការ​របស់​លោក​។ លោក​បន្ថែម​ថា “ រដ្ឋាភិ​បាលគួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្របជា​ជាង​ប្រើ​កម្លាំង​អាជ្ញាធរ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​។ ប្រជា​ពល​រដ្ឋ​ដែល​​បណ្ដេញ​​ចេញ​ទាំង​អស់​ត្រូវ​តែ​ទទួល​សំណង​”។ នៅ​ពេល​ត្រូវ​បាន​សួរថា តើ​អាកាស​យាន​​ដ្ឋាន​កម្ពុជានឹង​ផ្ដល់​ជំនួយ​ ឬ​ប្រាក់​ដល់​អ្នក​ភូមិ​ ឬយ៉ាង​ណា​នោះលោក​ ខែកណូរិនដាអ្នក​នាំ​ពាក្យ​របស់​អាកាស​យាន​ដ្ឋាន​បាន​បង្វែ​រ​សំណួរ​ទៅ​អាជ្ញា​ធរមូល​ដ្ឋាន។ លោកសូត្រសាតចៅ​សង្កាត់​ចោម​ចៅបាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាំង​នេះ​អាច​រស់​នៅ​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់​ ក៏ប៉ុន្ដែលោក​មិន​អាច​ដោះ​ស្រាយ​បាន​។ លោក​មាន​​ប្រសាសន៍​ថា “ តើ​ខ្ញុំ​​អាច​ជួយ​ពួកគាត់​​យ៉ាង​មេ៉ច​កេើត​? នេះជា​បទ​បញ្ជា​ពី​ថ្នាក់​លើ​”។ ​មន្ត្រី​សាលា​រាជ​ធានី និង​មន្ត្រី​ខណ្ឌ​មិន​អាច​​ទាក់​ទង​បាន ឬ​បដិសេធ​មិនធ្វើ​ការ​​​អត្ថា​ធិប្បាយ​៕ ប្រែ​សម្រួល​ដោយចេវប៊ុននី

ក្រុមហ៊ុន​​​​​ហ្គូហ្គលជួយ​​​អភិ​រក្ស​​​ភាសារបស់​ជនជាតិ​​​ដើម​ភាគ​​ តិច​​​ដែល​​​ជិត​​​បាត់បង់​នៅ​​​​​​​​កម្ពុជា

ភាសាចំនួន​​​ប្រាំ​​​មួយ​​​ដែល​​​គេ​​​និយាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា គឺ​​​ស្ថិត​​​នៅក្នុង​​​ចំណោម​​​ភាសាជាង​​​៣.០០០​​​ ដែល​​​គេ​​​ជិត​​​ឈប់យក​មក​​​ប្រើនៅ១០០​​​ឆ្នាំ​​​ក្រោយ​​​ ដូច្នេះគេហ​​​ទំព័រ​​​​​សម្រាប់​​​ស្វែង​​​រក​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​តាម​​​អីុន​​​ធើ​​​ណិត គឺ​​​គេហទំព័រ​​​ហ្គូហ្គល បាន​​​ផ្តួច​​​ផ្តើម​​​ដំបូងដើម្បី​​​ជួយ​​​អភិរក្ស​​​ភាសា​​​ដែល​​​គេ​​​ជិត​​​ឈប់​យកមក​​​ប្រើ​​​​​​ទាំង​​​នោះ។ គោល​​​ដៅ​​​របស់​​​ក្រុមហ៊ុន​​​​​​ហ្គូហ្គល ក្នុង​ពេលចាប់​​​ផ្តើម​​​គម្រោង​​​អភិរក្ស​​​ភាសា ដែល​​​ជិតបាត់បង់​​​​​​ទាំង​​​នេះ​​​ គឺដើម្បី​​​ចែក​​​រំលែកការ​​​យល់​​​ដឹង​​​ជា​​​ច្រើន​​​ និងប្រមែ​​​ប្រមូល​​​​​​ព័ត៌មានថ្មី​ៗអំពី​​​ភាសាចំនួន​​​៣.០៥៤ដែល​​​គេ​​អាច​​​នឹង​​​​​​ឈប់យកមក​​​ប្រើនៅ​​​​​​ថ្ងៃ​​​អនាគត។ ក្នុង​​​ប្រទេស​​​កម្ពុជា គម្រោង​​​របស់​​​ក្រុម​ហ៊ុន​​​​ហ្គូហ្គល បាន​​​ចុះ​​​បញ្ជី​​​ភាសាចំនួន​​​ពីរ​​​ ដែល​ជិត​បាត់បង់ទាំង​​​ស្រុង គឺ​​​ភាសា​​​សំរែ និង​​​ភាសា​កាចក់ និង​​​បាន​​​ចុះ​​​បញ្ជី​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​​យក​​​ប្រើ​​​​​​ផ្សេង​​​ទៀត មានភាសា ​​​ព្នង ​កាវែ៉ត ​និង​​​​ភាសាគ្រឹង។ យោង​​​តាម​​​គម្រោង​​​នេះ ភាសាសំរែគឺ​​​ជា​​​ភាសាមួយ​​​ដែល​​​ជិត​​​បាត់បង់​​​ជាង “​​​ភាសា​ចំណាស់​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត “ ដែល​​​គេ​​​នៅ​​​​ប្រើ​​​នៅ​​​ឡើយ​​​ក្នុង​​​ខេត្ត​ពោធិ​៍សាត់​។​យោង​​​តាម​​​គម្រោងនេះ​​​ ភាសាកាចក់​​​ គឺត្រូវ​បាន​ប្រើ​​​នៅក្នុងខេត្ត​​​រតនគិរី​ ហើយ​មានភាសា​ជនជាតិ​​​ដើម​​​ភាគតិចពី១០០ទៅ​​​៩៩៩​​​ ​ដែលគេ​​​នៅ​​​ប្រើ​​​ទូទាំង​​​ពិភព​​​លោក​​​។​​​ គម្រោង​ នេះ នឹងចុះបញ្ជីភាសាបួន​​​ផ្សេង​​​ទៀត​​​ ដែល​រកឃើញនៅ​​​ក្នុង​​​ខេត្ត​​​កំពង់ធំ​​​ មណ្ឌលគិរី​​​និងខេត្តរតនគិរី​​​ដោយភាសាបួន​​​នេះក៏​​​មាន​​​នៅ​​​ក្នុង​​​ភាសាជនជាតិ​​​ដើមភាគតិច​​​​​​ចំនួន​​​ចន្លោះពី​​​១.៩៦០ ទៅ​​​៥២.៥០០​ទូទាំង​ពិភព​លោក​ផងដែរ​​​។ គម្រោងនេះ គេ​​​សង្ឃឹម​​​ថា​​​នឹង​​​ជួយ​​​​​​អភិរក្ស​​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​យក​​​មក​​​ប្រើ​​​ ដោយ​​​ជំរុញ​​​ឲ្យអ្នក​​​ប្រើភាសាជន​​​ជាតិដើម ​​​និងអ្នក​ប្រើ​​​ភាសាផ្សេង​​​ៗទៀត​​​ អាច​​​បង្ហោះ​​​ សំឡេង​អូឌីយូ រូបភាព​​​វីដេអូ​​​ និងអត្ថបទ​​​ទៅក្នុង​កន្លែង​ផ្ទុក​​​ទិន្នន័យ​​​របស់​​​គេហទំព័រ​​​​​​ហ្គូហ្គល​​​ ដែល​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​កន្លែង​​​ផ្ទុកទិន្នន័យ​​​ដ៏ច្រើន​​​បំផុត​​​សម្រាប់​​​មនុស្ស​​​គ្រប់ៗ​​​គ្នា​​​​​​។តាំង​​​ពីយូរមក​​​ហើយ  មានមនុស្សម្នាក់​​​បាន​​​បង្ហោះ​​​ភាសាមួយ​​​ក្នុងចំណោម​​​ភាសា​​​ចំនួន​​​ប្រាំមួយ​​​ ដែលជិតបាត់បង់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ ​​​គឺជា​​​របៀបប្រើប្រាស់​​​វេយ្យា​ករណ៍​​​​នៃ​​​ភាសាព្នង​​​។ លោក ចន​​​ វ៉ែនវេ (John Van Way)អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​សម្រាប់​​​កាតាឡុក​​​នៃ​​​ភាសា គេ​​​ជិត​​​ឈប់​​​យក​​​ប្រើ​​​ដោយជួយ​​​កំណត់​​​អត្តសញ្ញាណ​​​ភាសាជា​​​ច្រើន​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ “វិសាលភាព​​​នៃ​​​អ្នក​​​និយាយ​​​​ភាសា ដែល​​​គេ​​​ជិតឈប់ប្រើ និង​​​អាច​​​ចូល​​​ទៅ​​​កាន​​់​ផ្នែក​​​ដ៏​​​ធំ​​​ទូលាយ​​​នៃ​​​ពិភព​​​លោក​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​”។ លោក​​​​​​ វ៉ែនវេ បាន​​​លើក​​​ឡើង​​​ដោយ​​​ពន្យល់​​​​អំពី​​​រ​​​បៀប​​​ចូលទៅកាន់​​​​​​កន្លែង​​​ផ្ទុកនិង​​​ចែក​​​រំលែកទិន្នន័យថា​​​ “ប្រ​​​សិន​​​​​​​​​បើ​​​នរណា​​​ម្នាក់បាន​​​ដឹងពី​​​ភាសា​​​ជន​​​ជាតិ​​​ដើម​​​ដែល​​​ស្ទើរ​បាត់បង់ណាមួយ ហើយតាមរយៈការ​​​ប្រើ​ប្រាស់​​​​​​គេហទំព័រ​​​នេះ​​​ ពួកគេ​​​ប្រហែល​​​ជា​​​ចែក​​​​រំ​​​លែក​​​​​​ព័ត៌មាន​​​អំពី​​​ភាសា​​​នេះ​​​ ឬក៏ខ្សែ​​​អាត់​​​​​​មួយ​​​ចំនួន​​​នៃ​​​ភាសានេះផងដែរ​​​។ លោក ម៉ាធ្យូ ហ្វាអើស្តូន​​​ (Matthew Firestone)អ្នកនាំ​​​ពាក្យរបស់ក្រុមហ៊ុន​​​ហ្គូហ្គល ​លើក​​​ឡើងថា​​​ ក្រុម​​ហ៊ុន​​​ហ្គូហ្គល មាន​​​គម្រោងផ្តល់​​​ការ​​​គ្រប់​​​គ្រង​​​នៃ​​​គម្រោង​​​នេះ​ទៅកាន់​​​អង្គការ​​​សម្ពន្ធ​​​អភិរក្សភាសាចម្រុះ​​​ ដែល​​​ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​អភិរក្ស​​​ភាសាជា​​​ច្រើន​​​នៅ​​​ប៉ុន្មាន​​​ខែក្រោយ​​​នេះ៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង