Sunday, October 20, 2019
Home Authors Posts by Joshua Wilwohl

Joshua Wilwohl

145 POSTS 0 COMMENTS
Online editor

ក្រុម​ហ៊ុនអុីនធើណិត​ ​Google ចាប់​ផ្ដើម​គម្រោង​ Street View នៅ​កម្ពុជា​

កាលពី​ម្សិលមិញ ក្រុម​ហ៊ុន​ហ្គូហ្គល (Google) បាន​ចាប់​ផ្ដើម​គម្រោង​ប្រមូលរូប​ភាព​របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា ស្ទ្រីត វ្យូ (Street View) សម្រាប់​រាជ​ធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ជាង​១០​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយអនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​គម្រោង​នេះ​អាច​ស្វែង​រក​រូប​ភាព​​កម្រិត​៣៦០​ដឺក្រេ​​នៃ​ផ្លូវ​ ផ្សារ និង​ទីតាំង​ប្រវត្តិសាស្ត្រ​នានា​នៅ​ក្នុង​ទីក្រុង​ និង​ខេត្ត​ទាំង​នេះ​បាន​។ អ្នក​ប្រើ​ប្រាស់​អាច​ស្វែង​រក​បាន​នូវ​រូប​ភាព​វត្តភ្នំ​ សួនច្បារ​ព្រះបរមរាជវាំង​ ​ផ្លូវ​ និង​ផ្សារ​ភាគ​ច្រើន​នៅ​ក្នុង​រាជធានី។ ពួកគេ​ក៏អាច​ចូល​ទៅ​កាន់​​ និង​ស្វែង​រក​ច្រក​ជា​ច្រើន​នៃ​ផ្សារ​ធំថ្មី​បាន​ផង​ដែរ​។ នៅ​ខាង​ក្រៅ​រាជធានី​ភ្នំពេញ​ អ្នក​ប្រើ​ប្រាស់​អាច​មើល​ឃើញ​ផ្លូវ​ និង​តំបន់​ទេសចរណ៍​មួយចំនួន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ក្រចេះ...

ក្រុម​ហ៊ុ​ន​ បាយ័ន អ៊ែរឡាញ ​សម្ពោធ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ជើង​​ហោះហើរ​ដំបូង​​​គ្រោង​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ​

ក្រុម​ហ៊ុនខេមបូឌា បាយ័ន អ៊ែរឡាញ (Cambodia Bayon Airlines) ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដំបូង​របស់​ចិន​ ដែល​បង្កើត​ឡើង​នៅ​បរទេស​ បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ ដោយ​មន្ត្រី​កោត​សរសើរ​ចំពោះ​សក្ដានុពល​របស់​វា​ក្នុង​ការ​​ជួយ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនរដ្ឋ​របស់​ចិនឈ្មោះ​ថា សាជីវ​កម្ម​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (​​Aviation Industry Corporationof China) ឬហៅ​កាត់​ថា​AVIC កំពុង​មាន​គម្រោង​ដំណើរ​ការ​ជើង​ហោះ​ហើរ​ក្នុង​ស្រុកនៅ​​កម្ពុជា​ ព្រម​ទាំង​ជើង​ហោះហើរ​ទៅ​កាន់​បណ្ដា​ក្រុង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ឡាវ ថៃ និង​ចិន​ទៀត​ផង។ តាម​ការ​រំពឹង​ទុក​ថា ជើង​ហោះ​ហើរ​ដំបូង​របស់​ក្រុម​ហ៊ុន​នេះ​នឹង​មិន​ដំណើរ​ការ​​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​។ លោក​ លីន...

តុលាការ​ផ្តន្ទាទោស​មនុស្ស​ប្រាំ​នាក់​នៅ​ក្នុង​រឿង​ក្តី​លួច​បន្លំ​លុុយ​ធនាគារ​ជិត​បី​លាន​ដុល្លារ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើញ​ពិរុទ្ធភាព​អតីត​ប្រធាន​ផ្នែក​ពីរ​នាក់​នៅធនាគារ​កាណាឌីយា៉ និង​អ្នក​សម​គំនិត​បីនាក់​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុង​រឿ​ងក្ដី​លួច​បន្លំ​លុយ​ជា​ច្រើន​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​វិស័យ​ធនាគារ​ ដោយ​មាន​ការ​ផ្ដន្ទាទោស​ធ្ងន់​ចំពោះ​មេខ្លោង​នៅ​ក្នុង​រឿង​នេះ​ដែល​បាន​សារភាព​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ កញ្ញា យ៉េត សុភក្ត្រា អាយុ​៣០​ឆ្នាំ អតីត​ប្រធាន​ផ្នែក​ម្នាក់​នៅ​ធនាគារ​នេះ​ ដែល​បានអះអាង​ថា នាង​បាន​លួច​បន្លំ​លុយ​​២,៧​លាន​ដុល្លារ​តែ​ម្នាក់​ឯង​ពី​ធនាគារ​កាណាឌីយ៉ា​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​តុលា ឆ្នាំ​២០១៣​ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​បំពាន​លើ​សេចក្ដី​ទុក​ចិត្ត​ពិសេស​ចំពោះ​ការ​បង្កើត​គណនី​ឥណទាន​ក្លែង​ក្លាយ​ និង​បំពាន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ធនាគារ​នេះ​។ ចុង​ចោទ​បួន​នាក់​ទៀត ដែល​មាន​ឈ្មោះ​ ឡេង ស៊ុនទ្រី អាយុ​៣៤​ឆ្នាំ ​អតីត​​ប្រធាន​ផ្នែក​ប័ណ្ណ​ឥណទាន​នៃ​ធនាគារ​នេះ​ ស៊ុន សៅនិន...

ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមលក់ទូរស័ព្ទ iPhone ជាផ្លូវការនៅកម្ពុជានៅថ្ងៃនេះ

ក្រុម​ហ៊ុន​ Apple នឹង​ចាប់​ផ្ដើម​ចេញលក់​ទូរស័ព្ទ​ iPhone ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​ថ្ងៃ​នេះ តាម​រយៈ​​ iOne ជា​ក្រុម​ហ៊ុន​ចែក​ចាយ​បន្ត​របស់​ខ្លួន​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ ដោយ​ផ្ដល់​ឱកាស​ដល់​អតិថិជន​ដែល​ធ្លាប់​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ iPhone នៅ​ក្នុង​ទីផ្សារ​ ដែល​គ្មាន​ការ​ធានា​ត្រឹម​ត្រូវ​ជា​យូរ​មក​ហើយ ឲ្យ​ទទួល​បាន​ការ​ធានា​ពីក្រុម​ហ៊ុន Apple។ សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​លើក​ឡើង​ថា " ការ​បើក​លក់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា។ iOne ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​នាំ​ចូល​ផលិត​ផល​របស់​ក្រុម​ហ៊ុន Apple មក​កាន់​ទីផ្សារ​កម្ពុជា​ បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ក្រុម​ហ៊ុន Apple ដើម្បី​នាំចូល​ទូរស័ព្ទ​ iPhone...

ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​របស់​សមាជិក​ព្រឹទ្ធ​សភា​ដក​ខ្លួន​ចេញ​ពី​ធនាគារ​អេអិន​ហ្សិត​រ៉ូយ៉ាល់

ក្រុមហ៊ុន​ភ្នំពេញស៊ូហ្គើរ​ដ៏​ចម្រូង​ចម្រាស​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​បាន​សង​បំណុល​ចុង​ក្រោយ​របស់​ខ្លួន​ទាំង​អស់​ដែល​បាន​ជំពាក់​ធនាគារ​អេអិន​ហ្សិត​រ៉ូយ៉ាល់ (ANZ Royal) ចំ​ពេល​មាន​សម្ពាធ​ពី​ធនាគារ​នេះ​ឲ្យ​ជួយ​ប្រជាជន​រាប់​រយ​គ្រួ​សារ​នៅ​ខេត្ត​កំពង់​ស្ពឺ​ ដែល​ចោទ​ក្រម​ហ៊ុន​ចម្ការ​អំពៅ​នេះ​ថា បាន​ប្លន់​យ​ក​ដី​របស់​ពួក​គាត់។

ផ្សារទំនើប​អុីអន ត្រូវ​បាន​សម្ពោធ​យ៉ាង​អធិកអធ័ម​ក្រោមអធិបតីភាព​លោក ហ៊ុន សែន

ផ្សារ​ទំនើប​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​សម្ពោធ​ជាផ្លូវ​ការ​កាលពីម្សិលមិញ នៅ​ក្នុង​ពិធីមួយ​ក្រោមអធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បណ្ដា​វិនិយោគិន​ជប៉ុន​ នៅ​ពីក្រោយ​គម្រោង​ផ្សារ​ទំនើប​អុីអន (Aeon Mall) ដែល​ចំណាយ​ទឹក​ប្រាក់​អស់​​២០០​លាន​ដុល្លារ​នេះ​និយាយ​ថា ​ពួកគេ​គ្រោង​នឹង​បើក​​ដំណើរ​ការ​ផ្សារ​ទំនើប​បី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ​៥០០​នាក់​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ផ្សារ​ទំនើប​ថ្មីនេះតំណាង​ឲ្យ​​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ​ដែល​ផ្តោត​តែ​ទៅ​លើ​អ្នកប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​។ លោក​បាន​មាន​ប្រសាសន៍​​ទៀតថា "វិស័យ​នេះ​គឺ​ជា​វិស័យ​មួយ​ដែល​បង្ហាញ​​​ពី​សក្ដា​នុពល​សម្រាប់​ការ​អភិវឌ្ឍ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ត្រូ​វ​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​​​ប្រទេស​ជប៉ុន​មក​កាន់​កម្ពុជា​"។ បន្ទាប​់​មក​ លោក ហុ៊ន សែន និង​លោក​ ហ្វូ៊មីអុ...

កំណាត់​មហាវិថី​​​សុធា​​រស​នឹង​ត្រូវពង្រីក​សម្រាប់​ផ្សារ​ទំនើប អុីអន​

ក្រុមមន្ត្រី​បាននិយាយ​កា​ល​ពីម្សិល​មិញថា ​សាលារាជធានីភ្នំពេញ​​មាន​ផែនការ​​ពង្រីក​​កំណាត់ផ្លូវមហាវិថីសុធា​រស​​នៅ​ខាង​ក្រៅ​ច្រកទ្វារ​ធំ​​ចូល​​​ទៅកាន់​​ផ្សារ​​ទំនើប​ អុី​អនថ្មី​​ ដើម្បី​​ជួយ​សម្រួល​​ការ​កក​ស្ទះ​​ចរាចរណ៍​ នៅពេល​​​ផ្សារ​កម្ពស់​បួន​​ជាន់​នេះ​​បើក​ជាផ្លូវ​ការ​​នៅ​​ថ្ងៃ​ច័ន្ទ។ លោក សំ ពិសិដ្ឋ ប្រធានមន្ទីរ​​សាធារណការ​និងដឹក​ជញ្ជូន​រាជធានី​​ភ្នំពេញ​​ បានមាន​ប្រសាសន៍ថា​ "យើងមាន​ផែនការ​ពង្រីកផ្លូវ​​​ទទឹង​បួនម៉ែត្រ។ ប្រវែង​បីម៉ែត្រនឹង​ពង្រីក​​ផ្នែក​​ខាង​កើត​​​ផ្លូវនិង​មួយ​​ម៉ែត្រទៀត​នឹងពង្រីក​​​​​ផ្នែក​​​ខាង​លិច​ផ្លូវ"។ លោក ​ពិសិដ្ឋ ​បាន​បដិសេធ​មិន​ផ្តល់​​សេចក្តីលម្អិត​​ថែមទៀត​ ​ឬ​និយាយថា ​ពេល​ណា​គម្រោង​នេះ​នឹង​ចាប់ផ្តើមទេ។ ប៉ុន្តែគ្រាន់តែឲ្យដឹងថា ​ផ្លូវនេះ​​ក៏នឹង​​ត្រូវ​​ដាក់ភ្លើងស្តុប​ថ្មីផង​ដែរ​"នៅ​ឆ្នាំ​២០១៥"។ ផ្សារ​ទំនើប​ ​អុីអន ដែល​សាងសង់​​អស់​ប្រាក់​ចំនួន​​២០៥លាន​ដុល្លារមាន​១៩០​តូប​​​និង​ហាង​នឹង​បើក​​សម្រាប់​សាធារណជន​​នៅថ្ងៃ​ច័ន្ទនេះហើយ។ ផ្សារ​​ទំនើបនេះ​មានច្រក​ចូល​ធំ​ៗចំនួន​ពីរ មួយ​នៅ​តាម​មហាវិថី​សុធារស និងមួយ​ទៀត​ស្ថិតនៅ​តាម​ផ្លូវ​តូចមួយ​​នៅ​តាម​បណ្តោយ​ទន្លេបាសាក់​។ លោក ឡុង...

បញ្ញត្តិករ​ទូរគមនាគមន៍កម្ពុជា​មិនអាច​ទម្លាយ​ភាព​ទាល់​ច្រករវាង​qb និង​ Smart​

យោងតាម​ប្រភព​ពាក់ព័ន្ធ​ផ្ទាល់នឹង​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា កាលពីម្សិលមិញ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ qb និង Smart បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​មកពី​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​កំពុង​កើត​មាន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទេ។ លោក អាឡាន ស៊ីនហ្វៀល នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ qb និង​លោក ថូម៉ាស ហាន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ Smart បាន​ជួប​ជាមួយ​លោក អ៊ុក ដូរ៉ានី ​ជាមន្ត្រីទី២​នៃ​ TRC ព្រមទាំង​មន្ត្រី​ជាច្រើន​រូប​ផ្សេង​ទៀត​អស់​រយៈពេលជាង​១ម៉ោង...

បញ្ញត្តិករ​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​qb និង​​​ក្រុមហ៊ុន Smart ដោះ​​​ស្រាយ​​​បញ្ហា​​​

មន្ត្រី​​​បញ្ញត្តិ​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​ (TRC) ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បញ្ញត្តិ​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​ qb និង​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ Smart ដោះ​​​ស្រាយ​​​ជម្លោះ​​​ក្រៅ​​​តុលាការ​​​ ហើយ​​​បាន​​​ជូន​​​ដំណឹង​​​​​​ដល់​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​អំពី​​​គោល​​​បំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​សម្រប​​​សម្រួល​​​ការ​​​ចរចា​​​រវាង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​។ លោក អ៊ុក ដូរ៉ានី​​​ (AukDorany) ជា​​​សមា​​​ជិក​​​ទី២​​​នៃ​​​ TRC បាន​​​មាន​​​ប្រសាសន៍​​​​​​ថា " យើង​​​មិន​​​ចង់​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ​​​នៅ​​​តុលាការ​​​ទេ​​​។យើង​​​ចង់​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ជាមួយ​​​បញ្ញត្តិករ​​​។ យើង​​​មាន​​​ផែនការ​​​ធ្វើ​​​ការ​​​ចរចា​​​រវាង​​​ក្រុមហ៊ុន​​​ qb និង​​​ក្រុមហ៊ុន Smart”។ លោក​​​ ដូរ៉ានី បាន​​​ឲ្យដឹង​​​ទៀត​​​ថា TRC បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​កាល​​​ពី​​​ម្សិលមិញ​​​ ទៅ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​ ដោយ​​​ជូន​​​ដំណឹង​​​អំពី​​​ផែន​​​ការ​​​របស់​​​បញ្ញត្តិករ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​​​​ជម្លោះ​​​នេះ​​​នៅ​ក្រៅ​​​តុលាការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លិខិត​​​ផ្ញើ​​​ទៅ​​​ក្រសួង​​​​​​​​ជូន​​​ដំណឹង​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ថា យើ​​​​​​ង​​​នឹង​​​អញ្ជើញ​​​ក្រុមហ៊ុន​​​ទាំ​​​ង​​​ពីរ​​​មក​​​ចរចា។ លិខិត​​​នោះ​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​ប្រធាន​​​ TRC នៅ​​​ថ្ងៃ​​​នេះ​​​ និង​​​ត្រូវ​​​បញ្ជូន​​​នៅ​​​ថ្ងៃ​​​នេះ​​​"។ ក្រុមហ៊ុន qb ជា​​​ក្រុមហ៊ុន​​​មួយ​​​ក្នុ​​​ង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​តូច​​​បំផុត​​​នៅ​​​កម្ពុជា​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន Smart ដែល​​​ជា​​​ក្រុមហ៊ុន​​​ធំ​​​បំផុត​​​ទី​​​២​​​គិត​​​តាម​​​ចំនួន​​​អតិថិជន​​​នៅ​​​កម្ពុជា ថា​​​បាន​​​បង្ខូច​​​កិត្តិនាម និង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ផល​​​ប្រយោជន៍​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​មាន​​​យូរ​​​មក​​​​​​ហើយ​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​អតិ​​​ថិ​​​ជន​​​ qb “ ប្រើ​​​សេវា រូ៉ម​​​ីង" តាម​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​របស់​​​ក្រុម​​​ហ៊ុន​​​ Smart ។ មុន​​​ពេល​​​មាន​​​ការ​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ក្រុមហ៊ុន​​​ qb បាន​​​ចាប់​​​ផ្តើម​​​ទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​អតិថិ​​​ជន​​​ ដែល​​​បាន​​​ប្រាប់​​​ក្រុមហ៊ុន​​​នេះ​​​ថា ក្រុមហ៊ុន​​​ Smart កំពុង​​​តែ​​​ទាក់​​​ទង​​​ពួកគេ​​​ឲ្យ​​​ប្តូរ​​​ទៅ​​​ប្រើ​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​ Smart វិញ​​​។ លោក ដូ​​​រ៉ា​​​នី បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​ Smart បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​មាន​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ទី ២៩​​​ ខែ​​​ឧសភា​​​ និ​​​ង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ប្រធាន​​​ប្រតិបត្តិ​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​មក​​​ TRC  ដោយ​ជូន​ដំណឹង​​​​​ថា ខ្លួន​​​មាន​ឆន្ទៈ​​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ចរចា។ លោក ដូរ៉ានី បាន​​​មាន​​​ប្រសាសន៍​​​ថា " ក្រុមហ៊ុន Smart បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​ TRC និង​​​បាន​​​ឲ្យដឹង​​​ថា ពួក​​​គេ​​​ចង់​​​ចូល​​​រួម​​​ការ​​​ចរចា​​​។ យើង​​​ជឿ​​​ជាក់​​​ថា ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នឹង​​​អាច​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​បាន​​​" ។ កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ qb បាន​​​ប្តឹង​​​ក្រុមហ៊ុន​​​ Smart ទៅ​​​​​​ TRC បញ្ញត្តិករ​​​បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ក្រុម​​​ហ៊ុន  Smart ដោយ​​​ជូន​​​ដំណឹង​​​ដល់​​​ក្រុមហ៊ុន​​​នេះ​​​ថា ក្រុមហ៊ុន​​​នេះ​​​អាច​​​ប្រឈម​​​នឹង​​​បណ្តឹង​​​ ហើយ​​​បាន​​​ស្នើ​​​​​​ថា ត្រូវ​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​នេះ​​​ " ជា​​​បន្ទាន់​​​" ។ លោក​​​ អាឡាន សីុន​​​ហ្វៀល (AlanSinfield) នាយក​​​ប្រតិបត្ត​​ិ qb បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុមហ៊ុន​​​ព្រម​​​ធ្វើ​​​ការ​​​ចរចា​​​ប្រសិនបើ​​​ក្រុមហ៊ុន​​​ Smart ព្រម​​​បង់​​​សំណង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ បញ្ញត្តិករ​​​ទទួល​​​យក​​​ការ​​​ផ្តួច​​​ផ្តើម​​​នេះ​​​ ហើយ​​​​​ប្រសិន​​​បើ​​​ ក្រុមហ៊ុន Smart ព្រម​​​សង​​​ដល់​​​ការ​​​ខូច​​​ខាត​​​ផល​​​ប្រយោជន៍​​​ហិរញ្ញវត្ថុ​​​ ដូច្នេះ​​​យើង​​​នឹង​​​ព្រម​​​ពិភាក្សា​​​បញ្ហា​​​នេះ​​​ ប៉ុន្តែ បើ​​​មិន​​​ព្រម​​​ទេនោះ​ យើង​​​នឹង​​​ស្វែង​​​រក​​​សំណង​​​តាម​​​រយៈ​​​តុលាការ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា " ពេល​​​វេលា​​​គឺ​​​សំខាន់​​​ណាស់​​​ ពីព្រោះ​​​យើង​​​នឹង​​​បន្ត​​​បណ្តឹង​​​រដ្ឋ​​​ប្បវេណី​​​តាម​​​រយៈ​​​តុលាការ"។ លោក ថូម៉ាស ហាន (Thomas ​​​​​​​​​​​​​​​​​​​​​​​​Hundt) នាយ​​​ក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន...

ផ្សារ​មូល​បត្រ​កម្ពុជាដែល​មិនសូវ​មាន​​ដំណើ​រ​ការ​ ចុះ​បញ្ជី​ក្រុម​ហ៊ុន​ទី​២

ផ្សារ​មូល​បត្រ​មិន​រឹង​មាំ​របស់​កម្ពុជា​ ដែល​នៅតែគ្មានការ​រីក​ចម្រើន​ចាប់​តាំង​ពី​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០១២​មក​នោះ នៅទីបំផុត​បាន​ចុះ​បញ្ជី​ក្រុមហ៊ុនទី២កាលពីម្សិលមិញ ​នោះ​គឺរោងចក្រ​កាត់​ដេរ​ Grand Twins International របស់​តៃវ៉ាន់​។ បន្ទាប់ពី​ពន្យារ​កាល​បរិច្ឆេទ​ចំនួន​ពីរ​លើកដោយសារ​មាន " បញ្ហា​បច្ចេកទេស​" រួច​មក រោង​ចក្រ​ Grand Twins International ​ដែល​មាន​មូល​ដ្ឋាន​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ដែល​ផលិត​សម្លៀក​បំពាក់​កីឡា​ឲ្យ​ក្រុម​ហ៊ុនអាឌីដាស(Adidas) និង​ក្រុម​ហ៊ុន​សាឡូម៉ុន (Salomon) របស់​សហរដ្ឋអាមេរិក​ បាន​ក្លាយ​ជាក្រុម​ហ៊ុនឯកជន​ទី១​ដែល​ប្រកាស​លក់​ភាគ​ហ៊ុន​របស​់​ខ្លួន​ជាសាធារណៈ​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ ចាប់​តាំង​ពីផ្សារ​នេះ​បាន​បើក​ដំណើរ​ការជួញដូរ​មក​។ លោក ហ៊ាន សាហ៊ីប...