Wednesday, September 18, 2019
Home Authors Posts by Joshua Wilwohl

Joshua Wilwohl

145 POSTS 0 COMMENTS
Online editor

ធនាគារ​កាណាឌីយ៉ា​ស៊ើបអង្កេត​អំពីលុយ​ក្រដាស១០០ដុល្លារ​ក្លែង​ក្លាយ

កាល​ពីម្សិលមិញ​ធនាគារ​កាណាឌីយ៉ា​បាន​ឲ្យដឹង​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ថាតើ​គេ​បើក​ក្រដាស​១០០ដុល្លារ​​ក្លែង​ក្លាយ​ពីរ​សន្លឹក​ទៅឲ្យ​អតិថិជន​​ដែលមក​​បើកលុយ​​តាម​មូលប្បទាន​បត្រដោយ​របៀបណា។ អតិថិជន​ឈ្មោះ អៀម សុភាព ជា​អ្នក​គ្រប់​គ្រងធន​ធាន​មនុស្ស​នៅ​កាសែត ខេមបូឌា ដេលី បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ក្រដាស​​ប្រាក់​១០០​ដុល្លារ​ក្លែង​ក្លាយពី​រ​សន្លឹក​ពី​បេឡាករ​ម្នាក់​នៅ​ធនាគារ​កាណាឌីយ៉ាសាខាវិមាន​ឯករាជ្យ​​ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ នៅពេល​ដែល​លោក​មក​បើក​ប្រាក់​តាម​មូលប្បទាន​បត្រ​ចំនួន​២៨៥​ដុល្លារ​។ លោក សុភាព មិន​បានចាប់អារម្មណ៍​ថា ក្រដាស​ប្រាក់នោះ​ក្លែង​ក្លាយ​ទេ លុះ​ពេលលោក​យក​ទៅ​បង់​នៅ​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ក្នុង​រយៈ​ពេល​៣០​នាទី​​បន្ទាប់ពីការ​​ដក​ប្រាក់ទើប​លោក​ដឹង​។ លោក​បាន​មាន​ប្រសាសន៍​ថា "ពួកគេ​បាន​និយាយ​ថា វាជា​​លុយក្លែង​ក្លាយ​ មិន​មែន​ជា​លុយពិត​ឡើយ​"។ អ្នកស្រី ងួន វណ្ណីដា បុគ្គលិក​នៅ​ក្រុម​ហ៊ុន​អង្គរ​ខេមប្រ៊ូ ដែល​លោក​ សុភាព...

មានការ​ឆបោក​ឲ្យ​ផ្ទេរលុយ​តាម​វីង​ដើម្បី​ទទួល​បាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល

កាលពីម្សិលមិញ ​ខុទ្ទកាល័យ​របស​់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​ទូទាំង​ប្រទេស​អំពី​ការ​ឆបោក​ ឲ្យ​ផ្ទេរ​លុយ​តាម​លេខ​ទូរស័ព្ទ​ជា​ថ្នូរ​នឹ​ង​ការ​​ដំឡើង​បុណ្យស័ក្ដិ​។ យោងតាម​សេចក្ដី​ប្រកាស​មួយ​ដែល​ខុទ្ទកាល័​យនេះ​បា​ន​ចេញ​ឲ្យ​ដឹងថា មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​មនុស្ស​ដែល​អះអាង​ថា ធ្វើការ​នៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន និង​បាន​ស្នើ​ឲ្យ​ផ្ទេរ​លុយ​តាម​រយៈ​សេវា​ផ្ទេរ​លុយ​វីង ជា​ថ្នូរ​នឹង​ការ​ដំឡើង​បុណ្យ​ស័ក្ដិ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​ដែល​ចុះ​ហត្ថលេខា​ដោយលោក ហូ សិទ្ធី ប្រធាន​ខុទ្ទកាល័យ​នេះ​លើក​ឡើង​ថា "នៅពេល​ថ្មីៗ​នេះ ជន​ល្មើស​បា​ន​ឆបោក​មន្ត្រី​ខេត្ត​ និង​មន្ត្រី​ក្រុង​ ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​រយៈ​ការ​ហៅទូរស័ព្ទ​ ដោយ​និយាយ​ថា ពួកគេ​ធ្វើការ​នៅ​ខុទ្ទកាល័យ​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី"។ “ បន្ទាប់មក​ពួកគេ​និយាយ​ថា ពួកគេ​អាច​ដំឡើង​តំណែង...

​ម៉ម ​សូម៉ាលី​ លាលែង​ចេញ​ពីតំណែង​ បន្ទាប់​ពីរឿង​អាស្រូវ​ត្រូវ​បាន​លាតត្រ​​ដាង​​

អ្នកស្រី ម៉ម សូម៉ាលី ជា​សកម្មជន​ប្រឆាំង​ការជួញដូរ​មនុស្ស​ ដែល​ប្រវត្តិរបស់​អ្នកស្រី​ជា​អតីត​អ្នក​បម្រើ​ផ្លូវភេទ​នោះ​ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស់​ បន្ទាប់​ពី​ត្រូវ​បាន​លាត​ត្រដាង​ថា​ជា​ការ​ភរ​កុហក​ ឥឡូវនេះ​អ្នកស្រី​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​អង្គការ​មូលនិធិ សូម៉ាលី ​ម៉ម​ ហើយ​។ ការលាលែង​ចេញពី​មុខតំណែង​បស់អ្នកស្រី​ ម៉ម សូម៉ាលី​ បានកើត​ឡើង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បណ្ណោះ​ បន្ទាប់ពី​​ទស្សនាវដ្តី​​ Newsweek បាន ​លាតត្រដាង​អំពី​ប្រវត្តិភរកុហក​ ហើយ​​រយៈ​ពេលជា​ច្រើន​ខែ​ក្រោយ​ពីកាសែត ខេមបូឌា ដេលី​ បាន​បាន​លាតត្រដាង​នូវ​ភាព​មិន​ប្រត្រតី​នៅក្នុង​ជីវប្រវត្តិ​របស់​អ្នកស្រី ​ និង​ការអះអាងមិនពិត​...

បញ្ញត្តិករ​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ឲ្យ​​​ដោះស្រាយ​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​ qb

យោង​តាម​លិខិត​មួយ​ច្បាប់​ពី​បញ្ញត្តិករ​ទូរគមនាគមន៍​​កម្ពុជា​ ហៅកាត់​ TRC ជូន​ចំពោះ​ប្រធាននាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត (Smart)​ ដែល​​​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា កាលពី​សប្ដាហ៍​មុន TRC ​បាន​ព្រមានក្រុម​​ហ៊ុនទូរស័ព្ទ​ស្មាត​ថា ក្រុមហ៊ុន​នេះ​អាច​ប្រឈម​នឹង​បណ្ដឹង​​​​ពី​បទ​ព្យាយាម​ទាក់ទាញ​​​​អតិថិជន​ ពី​​​ក្រុម​​​ហ៊ុន​​​​​ qb ដែល​ជា​គូប្រជែង ​និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ដោះស្រាយ​បញ្ហា​នេះ​ជា​ បន្ទាន់។​ លិខិត ​ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ និង​ចុះ​ហត្ថលេខា​ដោយ​លោក​ ម៉ូវ ចរិយា ប្រធាន​ TRC ត្រូវ​បាន​បញ្ជូន​នៅ​ថ្ងៃ​ដដែល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឲ្យ​និយោជិត​​...

ក្រោយ​​​ពីការ​​​ដោះលែង​​​ប៉ូឡុនស្គី​មានផែនការអភិវឌ្ឍ​តំបន់ទេសចរណ៍នៅ​ខេត្តព្រះសីហនុ​

លោក សេរហ្គេ ប៉ូឡុនស្គី អតីត​មហាសេដ្ឋី​អចលនទ្រព្យ​រុស្ស៊ី និង​ជាជន​​​រត់​គេច​ខ្លួន​ ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផែនការ​អភិវឌ្ឍ​កោះ​មួយ​ចំនួននៅឆ្នេរ​​​សមុទ្រ​​​ក្នុងខេត្ត​​ព្រះសីហនុ។ រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​បដិសេធ​មិន​ធ្វើ​បត្យាប័ន​រូប​គាត់​ទៅ​ប្រទេស​រុស្ស៊ី​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​កិបកេង​​ប្រាក់​ លោក​​​ ប៉ូឡុនស្គី និយាយ​ថា ខ្លួន​ចង់​លើក​ស្ទួយ​ឧស្សាហកម្ម​ទេសចរណ៍​ តាម​​​រយៈ​​​ការ​​​​បង្កើត​តំបន់​​ទេសចរណ៍​មួយ​នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​​​ក្នុង​​​​ប្រទេស​កម្ពុជា​។ ប៉ូឡុនស្គី​ បាន​លើក​ឡើង​​ក្នុង​អីុម៉េល​នៅ​សប្ដាហ៍​នេះ​ថា "ខ្ញុំ​​មាន​កោះ​ចំនួន​ប្រាំបី​នៅ​ឆ្នេរ​ព្រះសីហនុ​ ជា​ទី​ដែល​ខ្ញុំ​កំពុង​មាន​ផែន​ការ​ធ្វើ​វិនិយោគ​​"។ គាត់​បាន​និយាយ​ថា "ខ្ញុំ​បាន​​​ចរចា​ជាមួយ​ភ្នាក់ងារ​ទេសចរណ៍​និង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នេះ​រួច​ហើយ​។ ឆ្នាំ​ក្រោយ​ យើង​មាន​ផែនការ​នាំ​ភ្ញៀវ​ទេសចរ​ប្រហែល​៥០.០០០​នាក់​មក​កាន់​ប្រទេស​កម្ពុជា​។ ខ្ញុំ​គិត​​​ថា អ្នក​ដែល​មក​​ទស្សនា​​​​ចង់​​​ទស្សនា​​​អ្វីច្រើន​​​ជាង​​​នេះក្រៅ​​​ពី​​​ប្រាសាទ​អង្គរ​វត្ត​​​ ហើយ​បន្ទាប់​មក​​​នឹង​​​ចំណាយ​ពេល​វិស្សមកាល​​​ដែល​​​នៅ​​​សេស​​​សល់​​​​របស់​ពួក​គេ​នៅ​លើ​ឆ្នេរ​​​​ខ្សាច់​​​ក្នុង​​​ប្រទេស​ថៃ​​និងប្រទេស​​វៀតណាម​"។ ប៉ូឡុនស្គី ដែល​កំពុង​ប្រឈម​នឹង​ការ​​ចោទ​ប្រកាន់​ពី​បទ​​​បង្ក​​​របួស​​​ស្នាម​​​នៅ​ក្នុង​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុនៅឡើយ ដោយ​សារ​យកកាំបិត​វាយ​​​ប្រហារ​​​បុរសដើរទូក​​​​ជន​ជាតិ​ខ្មែរ​ប្រាំមួយ​នាក់​ និយាយ​ថា...

វាល​​​ព្រះ​​​មេរុ​​​កំពុង​​​​​​ប្រែ​​​ក្លាយ​​​​​​ជា​​​សួន​​​ច្បារ​​​បណ្តើរ​​​ៗ​​​​​​ដូច​​​​​​កាល​​​ពី​​​មុន​​​

រយៈ​​​ពេល​​​មួយ​​​ខែ​​​បន្ទាប់​​​ពីកម្មករ​​​បាន​​​ចាប់​​​ផ្តើម​​​រុះ​​​រើ​​​ព្រះ​​​ពន្លាក្នុង​​​បរិវេណ​​​ព្រះ​​​មេរុ​​​សម្រាប់​​​ថ្វា​​​យ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេចឪ​​​ នរោត្តម​ សីហនុ​ កាល​​​​ពី​​​ឆ្នាំ​​​២០១៣​​​ សួន​​​​​​ស្មៅ​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ស្តារ​​​បន្តិច​​​ម្តង​​​ៗ​​​ឲ្យ​​​វិល​​​ទៅ​​​រក​​​សភាព​​​ដូច​​​ដើម​​​វិញ​​​។  សំណង់​​​តម្លៃ​​​រាប់​​​លាន​​​ដុល្លារ​​​នេះ​​​គ្រាន់​​​តែ​​​សង់​​​ជា​​​លក្ខណៈ​​​បណ្តោះ​​​អាសន្ន​​​ប៉ុណ្ណោះ ប៉ុន្តែ វា​​​មាន​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​បន្ទាប់​​​ពី​​ព្រះ​​​រាជពិធី​​​បុណ្យ​​​ព្រះសព​​​ មុន​​​ពេល​​​កម្មករ​​​ចាប់​​​ផ្តើម​​​រុះ​​​រើ​​​សំណង់​​​នេះ​​​កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​។ កាល​​​ពី​​​ម្សិលមិញ​​​​​​ គំន​​​រ​​​កម្ទេច​​​កម្ទី​​​ និង​​​សំរាម​​​ ដែល​​​​​​ខ្លះ​​​មាន​​​កម្ពស់​​​ត្រឹម​​​ក្បាល​​​ជង្គង់ មាន​​​សភាព​​​រាយ​​​ប៉ាយ​​​នៅ​​​ពាស​​​ពេញ​​​សួន​​​នេះ និង​​​គ្រោង​​​ដែក​​​គរ​​​ជំុវិញ​​​គំនរ​​​ទាំង​​​នោះ​​​។​​​កម្មករ​​​ប្រមាណ​​​១២​​​នាក់​​​នាំ​​​គ្នា​​​លើក​​​​​​គ្រោង​​​ដែក​​​ដាក់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ខណៈ​​​ដែល​​​កម្មករ​​​១២​​​នាក់​​​ផ្សេ​​​ងទៀត​​​ដើរ​​​ជុំ​​​វិញ​​​គំនរ​​​សំរាម​​​ និង​​​កម្ទេច​​​កម្ទី​​​ទាំង​​​នោះ​​​ ឬ​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ក្មេង​​​តូច​​​ៗ​​​នៅ​​​លើ​​​សួន​​​។ បុរស​​​ម្នាក់​​​ដែល​​​​​ប្រាប់​​​ថា ខ្លួន​​​ជា​​​អ្នក​​​គ្រប់​​​គ្រង​​​ម្នាក់​​​នៅ​​​ក្រុម​​​ហ៊ុនវីស្ប៉ាន ជា​​​ក្រុម​​​ហ៊ុន​​​ទទួល​​បាន​​​កិច្ច​​​សន្យា​​​សាង​​​សង់ និង​​​រុះ​​​រើ​​​វាល​​​ព្រះ​​​មេរុ​​​ និយាយ​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ទទួល​​​ខុស​​​ត្រូវ​​​តែ​​​លើ​​​ការ​​​យក​​​គ្រោង​​​ព្រះ​​​ពន្លា​​​ចេញ​​​តែ​​​ប៉ុណ្ណោះ មិនមែន​​​សំរាម​​​​​​នោះ​​​ទេ​​​។ បុរស​​​ដែល​​​ប្រាប់​​​ថា​​​ខ្លួនមាន​​​ឈ្មោះ ពៅ​​​ រូប​​​នេះនិយាយ​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា អ្នក​​​ណា​​​នឹង​​​មក​​​ប្រមូល​​​សំរាម​​​នេះ​​​ទេ​​​។ ការ​​​ងារ​​​របស់​​​យើង​​​គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រុះ​​​រើ​​​ព្រះ​​​ពន្លា​​​ទាំង​​​នេះ​​​"។ គាត់​​​និយាយ​​​ទៀត​​​ថា  ការ​​​សម្អាត​​​​​​សួន​​​នេះ​​​ គឺ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ដោយ​​​សារ​​​តែកម្មករ​​​មួយ​​​ចំនួន​​​ជាប់​​​រវល់​​​ត្រៀម​​​រៀប​​​ចំ​​​ចេតិយ​​​មួួយ​​​នៅ​​​ក្នុង​​​បរិវេណ​​​ព្រះបរម​​​រាជ​​​វាំង​​​នៅ​​​មុន​​​ពិធី​​ដង្ហែ​​​​​​ព្រះ​​​បរម​​​អដ្ឋិធាតុ​​​ ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេច​​​ឪ​​​ នៅ​​​ខែ​​​កក្កដា​​​។ គាត់​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា "យើង​​​គ្មាន​​​ចំនួន​​​កម្មករជាក់​​​លាក់​​​ធ្វើ​​​ការ​​​ងារ​​​នេះ​​​ទេ​​​។ ពេល​​​ខ្លះ​​​មានកម្មករ​​​ប្រាំពីរ​​​នាក់​​​ និង​​​ពេល​​​ខ្លះ​​​មាន​​​កម្មករ​​​២០​​​នាក់​​​ធ្វើ​​​ការ​​​នេះ​​​"។ លោក អ៊ុំ​​​ ដារ៉ា​​​វុធ ទីប្រឹក្សា​​​ព្រះរាជ​​​វង្សា​​​នុវង្ស​​​បានមាន​​​ប្រសាសន៍​​​ថា សំរាម​​​ដែល​​​នៅ​​​សេស​​​សល់​​​នៅ​​​វាល​​​ព្រះ​​​មេរុ​​​នឹង​​​ត្រូ​​​វ​​​បាន​​​សម្អាត​​​​​​  បន្ទាប់​​​ពី​​​ព្រះ​​​ពន្លា​​​ត្រូវ​​​បាន​​​រុះរើ​​​យក​​​ចេញ​​​អស់​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​​​​សំដៅ​​​ដល់​​​ព្រះ​​​ពន្លា​​​ថា "​​​យើង​​​បាន​​​រុះ​​​រើ​​​ចេញ​​​អស់​​​ហើយ។យើង​​​ធ្វើ​​​វា​​​មួយ​​​ជំហាន​​​ម្តង​​​ៗ​​​ ពីព្រោះ​​​ទី​​​១​​​ខ្វះ​​​កម្លាំង​​​កម្មករ​​​ ហើយ​​​ទី​​​២ គឺ​​​កម្មករ​​​មួយ​​​ចំនួន​​​ជាប់​​​ទៅ​​​រវល់​​​សម្អាត​​​ចេតិយ​​​មួយ ។ ពេល​​​នេះ​​​យើង​​​រង់​​​ចាំតែ​​​រថយន្ត​​​ប្រមូល​​​សំរាម​​​មក​​​យក​​​សំរាម​​​ទាំង​​​នេះ​​​ប៉ុណ្ណោះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ព្រះ​​​បរម​​​អដ្ឋិធាតុ​​​ ព្រះ​​​បរម​​​រតនកោដ្ឋ​​​​​​ សម្តេច​​​ឪ​​​នឹង​​​ត្រូវ​​​ដង្ហែ​​​នៅ​​​ខែ​​​កក្កដា​​​យក​​​ទៅ​​​តម្កល់​​​នៅ​​​ក្នុង​​​ប្រាសាទ​​​ព្រះកែវ​​​មរកត​​​។ លោក​​​បាន​​​បន្ត​​​ថា " របស់​​​ព្រះ​​​អង្គ​​​នឹង​​​ត្រូវ​​​ដង្ហែ​​​យក​​​ទៅ​​​តម្កល់​​​​​​នៅ​​​ក្នុង​​​ប្រាសាទ​​​មរកត​​​ វាល​​​ព្រះមេរុ​​​ នឹង​​​វិល​​​ទៅ​​​សភាព​​​ជាសួន​​​ច្បារ​​​ធម្មតាវិញ​​​"៕ សុខុម​​​​​​​​​​​​​​​

តុលាការផ្អាកការផ្ទេរសិទ្ធិជួលឆ្នេរជ័យជម្នះ

យោង​​​តាម​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​ឯកសារ​​​របស់​​​តុលាការ​ទទួល​បាន​កាល​​​ពី​​​ម្សិល​មិញឲ្យដឹងថា អ្នក​​ជំនួញ​​​ជន​​​ជាតិ​​​រុស្ស៊ី​​​​​ នីកូឡៃដូរ៉ូ​សេនកូ (Nikolai Doroshenko ) និង សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ​​ជាប់​​ពាក់​​ព័ន្ធ​ក្នុង​​វិវាទ​ផ្លូវ​​ច្បាប់​​​មួយ​ជុំវិញ​បញ្ហា​ផ្ទេរ​សិទ្ធិ​ជួល​ឆ្នេរ​​​ជ័យជម្នះ​ នៅ​​​ខេត្ត​ព្រះ​សីហនុបន្ទាប់​ពី​មាន​​ការ​​ដោះ​លែង​លោក ប៉ូឡុនស្គី​​ពី​​​ពន្ធនាគារ​​កាល​ពីខែ​មុន​។ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ​បាន​​​រារាំង​លោក ដូរ៉ូសេនកូ​​ជា​​​បណ្តោះ​​អាសន្ន​​មិន​​​ឲ្យ​ផ្ទេរ​សិទ្ធិ​​​​ជួល៩៩​​​ឆ្នាំ​​​ដែល​​​​​​ក្រុម​ហ៊ុន​របស់​លោក​កាន់កាប់​​ឆ្នេរ​​​មាន​ផ្ទៃដី​៣.៥៣៦​ម៉ែត្រ​​​ក្រ​​​ឡា​​​​ទៅ​​​ឲ្យ​ក្រុម​ហ៊ុន​​​តៃ​​​វ៉ាន់​​​មួយ​ពីព្រោះ​គាត់​​បាន​រំលោភ​លក្ខ​ខណ្ឌ​នៃកិច្ចសន្យា​ពីមុន​មួយ​​សម្រាប់​ដីធ្លី​​ជាមួយ​​លោក ប៉ូឡុន​ស្គី ជាអតីត​មហា​សេដ្ឋី​អចលនទ្រព្យ​​​ជនជាតិ​រុស្ស៊ី​។ ​ ​នៅ​​​ក្នុង​​​ច្បាប់​​​ចម្លង​​​នៃ​​​សេចក្តី​​​សម្រេច​របស់​តុលាការ "តុលាការ​​​​​​មិន​​អនុញ្ញាតជា​​​បណ្តោះ​​​អាសន្ន​ឲ្យលោក នីកូឡៃ​ ដូរ៉ូ​សេន​កូ លក់ ដោះដូរ...

តុលាការ​ចោទ​​ប្រកាន់​​ក្រុម​ហ៊ែកឃើ​អនាមិក​ពី​បទវាយ​​​ប្រហារ​​​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សមាជិក​ក្រុម​ហ៊ែកឃើ​អនាមិក​កម្ពុជា​ពីរ​នាក់​ទៀត​កាលពី​ម្សិលមិញ​ ខណៈ​ដែល​សមាជិក​អនាមិក​ផ្សេង​ទៀត​បាន​អះអាង​ថា បាន​ជ្រៀត​ចូល​គេហទំព័រ​រដ្ឋាភិបាល​យ៉ាង​តិច​បួន រាប់​ទាំង​​​​អគ្គស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​ជាតិ​ផង​ដែរ។ បុរស​ពីរ​នាក់​ឈ្មោះ កែវ ស៊ីផេង អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ហុក រតនា អាយុ​២៦​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​​ពី​បទ​ជ្រៀត​ចូល​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​​​សកម្មភាព​​​វាយ​​​ប្រហារ​​​ធ្វើ​​​ឲ្យ​​​រអាក់​​​រអួល​​​មិន​​​ដំណើរ​​​ការ​​​គេហទំព័រ​​​ ជ្រៀត​​​ចូល​​​បណ្ដាញ​​​ព័ត៌មាន​​​វិទ្យា​​​ដោយ​​​ខុស​​​ច្បាប់​​​ លួច​​​ទិន្នន័យ​​​សម្ងាត់​​​ពី​​​ប្រព័ន្ធ​​​ព័ត៌មាន​​​ និង​​​ការ​​​កែ​​​​​​ទិន្នន័យ​​​។ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​គ្មាន​ច្បាប់​ស្ដីពីបទ​​​ល្មើស​​​តាម​​​អុីនធើណិត​ទេ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​នេះ។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​បាន​មាន​ប្រសាសន៍​ថា "តុលាការ​បាន​​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ល្មើស​ទាក់​ទង​នឹង​ព័ត៌មាន​វិទ្យា​ក្រោម​មាត្រា ៤២៧​ និង​៤២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​"។ លោក ស៊ីផេង និង​លោក រតនា...

ក្រុម​​ហ៊ែកឃើ​​​អនាមិក​​​អះអាង​​​ថា បាន​​​វាយ​​​ប្រហារ​​​ក្រុមហ៊ុន​​​ Cellcard នឹងបន្ត​​​​​ការវាយ​​​ប្រហារ​​​

សមាជិក​​​ក្រុម​​​អនាមិក (Anonymous) ដែល​​​ជា​​​ក្រុម​​​ហ៊ែកឃើ​​​ពិភពលោក​​​បាន​​​អះអាង​​​ថា បាន​​​ជ្រៀត​​​ចូល​​​ម៉ាស៊ីន​​​មេ (Server) របស់​​​ក្រុមហ៊ុន​​​ប្រតិបត្តិករ​​​ទូរស័ព្ទ​​​ធំបំផុត​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​បាន​​​បញ្ចេញ​​​វីដេអូ​​​មួយ​​​គំរាម​​វាយ​​​ប្រហារ​​​​រដ្ឋាភិបាល​​​ និង​​​ស្ថាប័ន​​​គាំទ្រ​​​រដ្ឋាភិ​បាល​បន្ថែម​​​ទៀត។ ហេតុការណ៍​​​​​​នេះ​​​កើត​​​មាន​​​ឡើង​​​ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​សមាជិក​​​បួន​​​នាក់​​​នៃ​​​ក្រុម​​​អនាមិក​​​កម្ពុជា​​​ ដែល​​​ជា​​​សាខា​​​របស់​​​ក្រុម​​​អនាមិក​​​ ហើយ​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ពី​​​រ​​​នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយ​​​មាន​​​ជំនួយ​​​ពី​​​ការិយាល័យ​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​ FBI  របស់​​​សហរដ្ឋ​​​អាេមរិក​​​។ សមាជិក​​​ក្រុម​​​ហ៊ែក​​​ឃើ​​​បាន​​​លើក​​​ឡើង​​​តាម​​​ប្រព័ន្ធ​​​អីុន​​​ធើណិត​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​ថា ពួក​​​គេ​​​បាន​​​ជ្រៀត​​​ចូល​​​ម៉ាសីុន​​​មេ​​​របស់​​​ក្រុមហ៊ុន​​​ប្រតិបត្តិករ​​​ទូរស័ព្ទ​​​ចល័ត​​​ Cellcard និង​​​​​​​​លេខ​​​ទូរស័ព្ទ​​​រាប់ពាន់​​​ដែល​​​ចុះ​​​បញ្ជី​​​តាម​​​អីុនធើណិត​​​និង​​​កូដ​​​ PIN ដែលជា​​​របស់​​​អ្នក​​​ចុះ​​​បញ្ជី​​​ប្រើ​​​សេវា​​​ទូរស័ព្ទ​​​ និ​​​ងបុគ្គលិក​​​ក្រុមហ៊ុន​​​ Cellcard។ អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​បង្ហោះ​​​នោះបាន​​​ក៏​​​អំពាវនាវ​​​ឲ្យ​​​សមាជិក​​​វាយ​​​ប្រហារ​​​គេហទំព័រ​​​ទាំងអស់​​​  ដែល​​​មាន​​​ពាក្យ​​​កាត់​​​ដូច​​​ជា​​​ .gov.kh និង​​​ .mil.kh ឬ​​​ .kh ជា​​​ដើម​​​។ ក្រុមនេះ​​​បាន​​​សរសេរ​​​ថា "ការ​​​អញ្ជើញ​​​ FBI ឲ្យ​​​ចូល​​​មក​​​ប្រទេស​​​របស់​​​អ្នក​​​ដើម្បី​​​រារាំង​​​ក្រុម​​​អនាមិក​​​ គឺ​​​ជា​​​គំនិត​​​អាក្រក់​​​។ អ្នក​​​ណា​​​ដែល​​​បាន​​​អាន​​​សារ​​​នេះ​​​ គួរ​​​តែ​​​ឆ្ងល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​​​​​​​សូម្បី​​​ FBI ក៏​​​នៅ​​​កម្ពុជា​​​ដែរ​​​។ តើ​​​សហរដ្ឋ​​​អាមេរិក​​​ កំពុង​​​តែ​​​ប្រើប្រាស់​​​ប្រាក់​​​របស់​​​អ្នក​​​បង់​​​ពន្ធ​​​ដើម្បី​​​ដេញ​​​ចាប់​​​​​​និស្សិត​​​ដែល​​​ចូល​​​រួម​​ពាក់ព័ន្ធ​​​ការ​​​តវ៉ា​​​តាម​​​អីុនធើណិត​​​ជុំ​​​វិញ​​​ពិភពលោក​​​  ឬ​​?” ។ ក្រុម​​​នេះ​​​និយាយ​​​ទៀត​​​ថា "និយាយ​​​ដោយ​​​ស្មោះត្រង់​​​ទៅ​​​ យើង​​​មិន​​​សូវ​​​ស្ញប់ស្ញែង​​​ទេ​​​ យើង​​​គិត​​​ថា ប្រហែល​​​ជា​​​ការ​​​ប្រកាស​​​ពី​​​រដូវ​​​កាល​​​វាយ​​​ប្រហារ​​​លើ​​​ម៉ាសីុន​​​មេ​​​នៅ​​​កម្ពុជា​​​ នឹង​​​ផ្ដល់​​​មេរៀន​​​ដល់​​​ពួក​​​គេ​​​អំពី​​​ផល​​​វិបាក​​​ដែល​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​។ នៅ​​​ពេល​​​អ្នក​​​ប្រថុយ​​​គ្រោះ​​​ថ្នាក់ខ្លាំង​​​ អ្នក​​​នឹង​​​មាន​​​​​​គ្រោះ​​​ថ្នាក់កាន់​​​តែ​​​​​​ខ្លាំង​​​" ។ ក្រុមហ៊ុន​​​ Cellcard ជា​​​សាខា​​​មួយ​​​របស់​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​​​​ដ៏​​​ធំ​​​នៅកម្ពុជា​​​​របស់លោក​​​ឧកញ៉ា គិត ម៉េង​​​ ដែល​​​មាន​​​ទំនាក់ទំនងយ៉ាង​​​ជិត​​​ស្និទ្ធ​​​នឹង​​​រដ្ឋាភិបាល​​​​​​។ លោក​​​ អៀន​​​ វ៉ាត​​​សុន​​​ (Lan Watson) នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​ Cellcard​​​ បា​​​ន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទិន្នន័យ​​​បង្ហោះ​​​ដោយ​​​ក្រុម​​​អនាមិក​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ទំនង​​​ជា​​​ទិន្នន័យ​​​តែ​​​មួយ​​​ដែល​​​ខ្លួន​​​ទទួល​​​បាន​​​ អំឡុង​​​ការ​​​វាយ​​​ប្រហារ​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា "វា​​ទំនង​​​ជា​​​​ព័ត៌មាន​​​តែ​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ប្រព័ន្ធ​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ពង្រឹង​​​ និង​​​អភិវឌ្ឍ​​​" ។ កាល​​​ពី​​​ថ្ងៃសៅរ៍​​​ដដែល​​​ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា (Canadia Bank Plc.) បាន​​​បដិសេធ​​​ការ​​​អះអាង​​​របស់​​​ក្រុម​​​អនាមិក​​​កាលពី​​​សប្ដាហ៍​​​មុន​​​​​​ដែល​​​លើក​​​ឡើង​​​ថា បាន​​​វាយ​​​ប្រហារ​​​គេហ​​​ទំព័រ​​​ក្រុមហ៊ុន​​​មូលប័ត្រ​​​កាណា (Cana Securities Ltd.)​​​ ដែល​​​ជា​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​របស់ខ្លួន​​​ ហើយ​​​បាន​​​បញ្ចេញ​​​អ្វី​​​ដែល​​​ទំនង​​​ជា​​​ឈ្មោះ​​​អ្នក​​​ប្រើ​​​ប្រាស់​​​ និង​​​លេខ​​​កូដ​​​សម្ងាត់​​​នៅ​​​លើ​​​គេហទំព័រ​​​នេះ​​​។ លោក​​​ ថូមី ប៊ូគ្រីស (Tommy Boukhris) នាយ​​​ក​​​គម្រោង​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​អាច​​​និយាយ​​​បាន​​​ថា គ្មាន​​​ឈ្មោះ​​​អ្នក​​​ប្រើប្រាស់​​​ និង​​​/ឬ លេខ​​​កូដ​​​សម្ងាត់​​​របស់​​​អតិថិជន​​​ក្រុមហ៊ុន​​​មូលប័ត្រ​​​កាណា​​​ ណាមួយ​​​ត្រូវ​​​បាន​​​ជ្រៀត​​​ចូល​​​ឡើយ​​​ ហើយក៏​​​​​​គ្មាន​​​ព័ត៌មាន​​​ផ្ទាល់ខ្លួន​​​ណាមួយ​​​របស់​​​អតិថិជន​​​ណាម្នាក់​​​ត្រូវ​​​បាន​​​ជ្រៀត​​​ចូល​​​នោះ​​​ដែរ​​​" ។ កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​​​​​ អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ និង​​​FBI ដែលបាន​​​ប្រើ​​​ពេល​​​ប្រាំបី​​​ខែក្នុង​ការ​​​ស៊ើប​​​អង្កេត​​​រួម​​​គ្នា...

សមាជិក​ក្រុម​ហ៊ែក​ឃើ​អនាមិក​ពិភព​លោក​គំរាម​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល​បន្ថែម

កាល​ពី​ម្សិល​មិញ​ សមាជិក​នៃ​ក្រុម​ហ៊ែក​ឃើ​​អនាមិក​​ពិភព​លោក​ បាន​គំរាម​វាយ​ប្រហារ​​​គេហទំព័រ​របស់​នគរ​បាល​ជាតិ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​ហ៊ែក​ឃើ​​អនាមិក​កម្ពុជា​ចំនួន​ពីរ​នាក់ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ចូល​គេហ​ទំព័រ​របស់​​រដ្ឋាភិបាល​ចំនួន​៣០​​​ កាល​ពី​ដើម​ខែ​នេះ​។ ក្រុម​​ហ៊ែកឃើ​អនាមិក​ពិភព​លោក​បាន​សរ​សេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា   ​ “ គោល​ដៅ​វាយ​ប្រហារ​គឺ​ www.​police.​gov.​kh​។​ យើង​នឹង​ចាប់​ផ្តើម​ នៅ​ពេល​យើង​ទទួល​បាន​​អ្នក​គាំ​ទ្រ​កាន់​តែ​ច្រើន​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​ពីរ​នាក់​របស់​យើង​។ សូម​​រួម​​ដៃ​ទាំង​អស់​គ្នា​ជួយ​ចែក​រំលែក​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹងពួក​យើង​។  អនា​មិក​ទាំ​ង​អស់​នៅ​ទូ​ទាំង​ពិភពលោក​ នឹង​ចូល​រួម​ជា​មួយ​​ពួក​យើង​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​”។ ក្រុម​នេះបាន​​សរសេរ​បន្ត​ថា “នរណា​ចាប​់​ខ្លួន​សមាជិក​របស់​យើង​ យើង​នឹង​មិន​អត់​ឱន​ឲ្យ​ទេ​ ហើយ​យើង​មិន​អាច​បំភ្លេច​បានឡើយ​​​។ យើងនឹង​បន្ត​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​។ អ្នក​ឯង​​ចាប់​ខ្លួន​សមាជិក​របស់​យើង​បាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​នៅ​តែ​អាច​បន្ត​ការ​ងារ​របស់​យើង​ ហើយ​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន​ ពោល​គឺ​ ច្រើន​ជាង​មុន​ពី​១០​ដង​ទៅ​១.០០០​ដង​ និង​១០.០០០​ដង​ ។ វា​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​”។ យោង​តាម​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប៊ុន​ ឃីង​មង្គល​បញ្ញា​ អាយុ​២១​ឆ្នាំ​ ដែល​នៅ​តាម​អុីនធើណិត​ប្រើ​ឈ្មោះថា Sex Machine និង​ Black Cyber និង​ ជូ សុង​ហេង​ អាយុ​២១​ឆ្នាំ​ ដែល​នៅ​តាម​អុីន​ធើ​ណិត​ប្រើ​ឈ្មោះ​ថា​ Zoro ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​​ថ្ងៃ​ទី​៧​ ខែ​មេ​សា​ នៅ​ក្នុង​ប្រតិបត្តិ​ការ​​រួម​គ្នា​មួយ​រវាង​អាជ្ញា​ធរ​កម្ពុជា​ និងការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​ FBI របស់​សហ​រដ្ឋ​​អាមេរិក​ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​មិន​ត្រូវ​បាន​ប្រកាស​ឡើយ ពោល​​​គឺ​រហូត​ដល់​ដើម​សប្តាហ៍​នេះ​ ដោយ​សារ​តែ​ការ​ពន្យា​រ​ពេល​សម្រាប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​។ ឧត្ត​សេនីយ៍​ឯក​​ ឆាយ​ ស៊ី​ណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​​នៃ​ក្រសួង​មហា​ផ្ទៃ​ ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ជ្រែក​ចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់​។ អ្នកស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៅ​មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានចោទ​ជា​សំណួរ​​ថា តើ​រដ្ឋាភិបាល​នឹង​​ប្រើប្រាស់​​ការ​ចាប់​ខ្លួន​លោក បញ្ញា​ និង​លោក​​ សុង​ហេង​ ជា​មធ្យោបាយ​ដើម្បី​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីន​ធើ​ណិត​ដែល​កំពុងតែ​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​ជាសេចក្តី​ព្រាង​មួយ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​អុីន​ធើ​ណិត​​​កាល​ពី​បី​សប្តាហ​៍​មុន​ ​ឬ​យ៉ាង​ណា​​ ។ អ្នកស្រី សុភាព​ ​មាន​ប្រសាសន៍​ថា “ ការ​​​​​​ចាប់​ខ្លួន​នេះ​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​បង្កើត​​​ករណី​មួយ​សម្រាប់​ឲ្យ​​សាធារណ​ជន​គាំ​ទ្រ​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីនធើ​ណិតដ៏​តឹង​រុឹង​​ រួម​ទាំ​ង​ការ​ដាក់​ពិន័យ​ដ៏​ធ្ងន់​ធ្ងរ​ផង​ដែរ​”។ នៅ​លើ​គេហ​ទំព័រ​ធ្វីតទ័រ​ (Twitter) សមា​ជិក​​នៃ​ក្រុម​ហ៊ែក​ឃើ​ពិភពលោក​ បាន​ព្រ​មាន​ថា នឹង​មាន​ផែន​ការ​សង​សឹក​៕ ស៊ុយ​ឈាង​