Wednesday, April 1, 2020
Home Authors Posts by Joshua Wilwohl

Joshua Wilwohl

145 POSTS 0 COMMENTS
Online editor

អគ្គស្នងការ​​​​​​នគរបាល​​​ជាតិ​​​​​​​​​បញ្ចេញ​​​​​​ខ្សែ​​​វីដេអូ​​​ស្ដី​​​ពី​​​ការ​​​ចាប់ខ្លួនក្រុម​​​​​​ហ៊ែកឃើអនាមិក​​​កម្ពុជា​​​

កាល​​​ពី​​​ម្សិលមិញ​​​ អគ្គស្នង​​​ការ​​​​​​នគរបាល​​​ជាតិ​​​បាន​​​បញ្ចេញ​​​ខ្សែ​​​វីដេអូ​​​មួយ​​​តាម​​​ប្រព័ន្ធ​​​អីុនធើណិត​​​​​​​​​ ដែល​​​បង្ហាញពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​​​​សមា​​​ជិក​​​​​​ពីរ​​​នាក់​​​​​​នៃ​​​ក្រុម​​​អនាមិក​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​​​ ដែល​​​​​​ជាប់​​​ចោទពី​​​បទ​​​ជ្រៀត​​​ចូល​​​​​​​​​គេហ​​​ទំព័រ​​​របស់​​​រដ្ឋាភិបាល​​​ និង​​​លួច​​​ទិន្នន័យ​​​​​​សម្ងាត់។ ជា​​​ដំបូង​​​ខ្សែ​​​វីដេអូ​​​នេះ​​​បង្ហាញ​​​ពី​​​ការ​​​​​​ចាប់​​​ខ្លួន​​​​​​យុវជន​​​ ប៊ុន ឃីង​​​មង្គល​​​បញ្ញា​​​ អាយុ​​​២១​​​ឆ្នាំ​​​​​​ ដែល​​​​​​​​​នៅ​​​តាម​​​អីុនធើណិត​​​ប្រើ​​​ឈ្មោះ​​​ថា​​​ Sex Machine និង Black Cyber ។ វា​​​បង្ហាញ​​​​​​ពី​​​សកម្ម​​​ភាព​​​នគរបាល​​​គោះ​​​ទ្វារ​​​ និង​​​ចូល​​​ឆែក​​​ឆេរ​​​បន្ទប់​​​​​​របស់​​​យុវជន​​​រូប​​​នេះ​​​ ដោយ​​​រក​​​ឃើញ​​​​​​ស៊ីឌី របាំង​​​មុខ​​​​​ Guy Fawkes និង​​​របស់​​​របរ​​​​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ បន្ទាប់​​​មក​​​​​​ដល់​​​ឈុត​​​ឆាក​​​ត្រង់​​​នគរបាល​​​ចាប់​​​ខ្លួន​​​​​​​​​ជន​​​ហ៊ែក​​​ឃើ​​​ទី២ ឈ្មោះ​​​​​​ ជូ សុង​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​តាម​​​អីុនធើណិត​​​​​​ប្រើ​​​​​​ឈ្មោះ​​​ថា...

រដ្ឋាភិបាល​​​នឹង​ប្តូរ​ទី​តាំង​​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរស៊ីវិលនៅ​ឆ្នាំក្រោយ​

ក្រុម​​មន្ត្រី​អាកាស​ចរ​សីុវិល​បាន​បញ្ជាក់​​កាល​​ពីម្សិលមិញ​ថា រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរ​សីុវិល​បាន​ដោះដូរ​ទី​ស្នាក់​ការ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម ហើយ​នឹង​ផ្លាស់​ទៅ​កាន់​ទី​កន្លែង​មួយ​ស្ថិត​នៅ​ជាប់​អាកាស​យាន​​ដ្ឋាន​អន្តរ​​ជាតិ​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយ​។ លោក​ សិុន ចាន់សេរីវុត្ថា អគ្គនាយក​រង​នៃ​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរ​សីុ​វិល​​បាន​មាន​ប្រសាសន៍​ថា ការ​សាង​សង់​ទីស្នាក់​ការ​ថ្មី​ដែល​ចំណាយទឹក​ប្រាក់​​អស់​៣​លាន​ដុល្លារ​បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ឆ្នាំ​២០១៣ ហើយ​រំពឹង​ថា នឹង​រួច​រាល់​នៅ​ឆ្នាំ​ក្រោយ​​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​នឹង​រើ​ពី​ទីតាំង​ចាស់​ទៅកាន់​ទីតាំង​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៥​។ ខ្ញុំ​​គិត​ថា វា​ជាការ​ល្អ​ក្នុង​ការ​ដោះ​ដូរ​ ព្រោះ​ទីតាំង​ចាស់​មាន​ទំហំ​តូចពេក ហើយ​​​មាន​កន្លែង​មិន​គ្រប់​គ្រាន់​សម្រាប់​បុគ្គលិក​បម្រើការ​នៅ​អាកាសចរ​សីុវិល​ដែល​​មាន​ជាង​៥០០នាក់​នេះ​ទេ​”។ លោក ចាន់​សេរីវុត្ថា មាន​ប្រសា​សន៍​ថា ការ​ផ្លាស់ប្តូរនេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះ​ដូរ​ដី​ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​​និយាយ​លម្អិត​ទេ​។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​មួយ​ណា​ទទួល​បាន​កិច្ច​សន្យា​សាង​សង់​ទី​ស្នាក់​ការថ្មី និង​ក្រុម​ហ៊ុន​ណា​​កាន់​កាប់​អគារ​បច្ចុប្បន្ន​របស់​រដ្ឋ​លេខាធិការ​ដ្ឋាន​​ស្ថិត​នៅ​កណ្តាល​ក្រុ​ង​នេះទេ​។ លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​​ដឹង​ថា តើ​ក្រុម​ហ៊ុន​ណា​​នឹង​ទទួល​បាន​ទីតាំង​ចាស់​​​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកា​ស​ចរសីុវិល​នេះទេ ពីព្រោះ​នេះគឺ​ជា​ដោះ​ដូរ​ដីរបស់​រដ្ឋាភិបាល​”។ ទោះ​ជាយ៉ាង​ណា ​តាម​ប្លង់​ដែល​បាន​បិទ​នៅ​ខាង​ក្រៅ​ការ​ដ្ឋាន​សាង​សង់​អគារថ្មី​នេះ អគារ​ថ្មី​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​​​ហ៊ុន​ SOMA Group ជា​ក្រុម​ហ៊ុន​កាន់​កាប់​ដោយ​​​លោក សុខ ពុទ្ធី​វុធ កូន​​ប្រុស​របស់​លោក​ សុខ អាន រដ្ឋ​មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ។ លោក ពុទ្ធីវុធ បាន​អះអាង​កាល​ពី​ម្សិល​មិញ​​ថា ក្រុម​ហ៊ុន​​លោក​ទទួល​បាន​​កិច្ច​សន្យា​សាង​សង់​ទីស្នាក់ការ​ថ្មី​នេះ​ ប៉ុន្តែបាន​បដិសេធ​​ថា ក្រុមហ៊ុន SOMA...

ក្រុម​​​ហ៊ែក​​​ឃើ​​​អនា​​​មិក​​​កម្ពុជាពីរ​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​មាន​​​ការ​​​សហ​​​ការ​​​ពី​​​FBI

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​របស់​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​កាល​​​ពីម្សិលមិញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មេដឹកនាំ​​​​​​ពីរ​​​នាក់​​​​​​នៃ​​​ក្រុម​​​​​​អនាមិក​​កម្ពុជា​​​ ដែល​​​ជា​​​សាខា​​​របស់​​​​​​ក្រុម​​​​​​ហ៊ែកឃើ​​​ពិភពលោក​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ខែ​​​នេះ​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​ពី​​​បទ​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​និង​​​លួច​​​ទិន្នន័យ​​​សម្ងាត់​​​ ក្រោយ​​​ពី​​អាជ្ញាធរ​​​កម្ពុជា​​​និង​​​ការិយាល័យ​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​ FBI របស់​​​សហរដ្ឋ​​​អាេមរិក​​​​​​បាន​​​ធ្វើ​​​​​​​ប្រតិបត្តិការ​​​​​​​​​ស៊ើប​​​អង្កេត​​​​​​រយៈ​​​ពេល​​​ប្រាំបី​​​ខែ​​​​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​បញ្ជាក់​​​ថា យុវ​​​ជន​​​ឈ្មោះ​​​ ប៊ុន ឃីងមង្គល​​​បញ្ញា អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​នៅ​​​តាម​​​​​អីុនធើណិត​​​ប្រើ​​​ឈ្មោះ​​​ Sex Machine និង​​​ Black Cyber និង​​​យុវជន​​​ឈ្មោះ​​​ ជូ សុង​​​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​​​​ប្រើ​​​រហស្ស​​​នាម​​​​​​ Zoro ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​មេសា​​​ពី​​​បទ​​​​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​សរុប​​​ចំនួន​​​៣០​​​ រួម​​​ទាំង​​​​​​​​​គេហទំព័រ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​...

​រូប​សំណាកសម្តេច​ឪ​ត្រូវ​បាន​សាង​សង់​លើ​អគារ​មួយដែលខ្ពស់ជាងព្រះ​បរម​រាជ​វាំង

ម្ចាស់​អគារ​ខ្ពស់​​មួយកន្លែង​បានសាង​​សង់​​រូបសំណាក​សម្តេច​​ឪ នរោត្តម​ សីហនុ​ នៅ​លើ​អគារ​របស់​ខ្លួន​ នៅជិតព្រះ​បរម​រាជ​វាំង​ ដែល​អាជ្ញា​ធរក្រុងភ្នំពេញបាន​ចេញ​បទ​បញ្ជា​ឲ្យ​វាយកម្ទេចចោលកាល​ពី​ខែ​តុលា​ ដោយសារតែ​អគារ​​នេះ​បាន​សាង​សង់​លើស​កម្ពស់​ដែលគេ​កំណត់ នៅ​​ជុំ​វិញ​តំបន់ព្រះ​បរម​រាជ​វាំង​។ លោក​ សុិន​ គឹមហេង​ ម្ចាស់​អគារ​​សណ្ឋា​​​គារ​​​​មួយ​​​ដែលមាន​​​​ទី​តាំង​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ១៩​​​ហ្សិត​​​ក្រោយ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​បាន​និយាយ​ថា “ខ្ញុំ​បាន​សាង​សង់​​​​​​​ព្រះ​បរម​រូប​សម្តេច​ឪ​នៅ​លើ​​អគារ​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​និង​គោរព​ព្រះ​អង្គ​”។ ព្រះ​បរម​រូប​សម្តេច​ឪ​ដែល​ត្រូវ​បាន​គេ​សាង​សង់​នៅ​លើ​អគារ​នេះ​ព្រះ​ពស្ត្រអាវ​ធំ​និង​ក្រ​វាត់​ក​ ហើយ​​ទ្រង់​ឈរ​ដោយ​លើ​ក​ព្រះ​​ហស្ត​ស្តាំ​ឡើង​លើ​ និង​លា​បាត​​ព្រះ​ហស្ត​សម្លឹង​​​​​​​​​​​ឆ្ពោះ​ទៅ​មុខ​។ ព្រះ​បរម​រូប​សម្តេច​ឪ​នេះ​​មាន​​​​​​​​​​ទី​តាំាង​នៅ​លើ​ជាន់​ផុត​ភាគ​ខាង​ជើង​នៃ​អគារ​កម្ពស់​៣៤,៥​ម៉ែត្រ​ ដែលជា​អគារ​​មាន​កម្ពស់​ខ្ពស់​ជាង​អគារ​ផ្សេង​ៗ​នៅ​ជុំវិញ​ព្រះ​បរម​រាជ​វាំង​។ លោក គឹម​ហេង​ បាន​ទទួល​ស្គាល់​កាល​ពី​ឆ្នាំ​មុន​ថា លោក​ពិត​ជា​បាន​សាង​សង់​អគារ​​ខ្ពស់នេះ​លើស​ចំនួន​១០​ម៉ែត្រ​ពិត​មែន ​ព្រោះ​​​​​ក្នុង​កិច្ច​សន្យា​ជាមួយ​មន្ទីរ​រៀប​ចំ​ដែន​ដី​ នគរូប​នីយកម្ម ​និង​សំណង់​​អនុញ្ញាត​ឲ្យ​សាងសង់​តែ​២៤​,៥​ម៉ែត្រប៉ុណ្ណោះ។​ លោក​​​បាន​និយាយថា គាត់​បាន​សម្រេច​សាង​សង់​លើស​កម្ពស់​នេះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​លុប​ចោល​បម្រាម​​​​ជា​​​សាធារណៈ​​​ដែល​ហាម​មិន​ឲ្យ​សាង​​​សង់​អគារ​ខ្ពស់​ជាង​១៤​ម៉ែត្រ​នៅ​តំបន់​ជុំវិញ​ព្រះ​បរម​រាជ​វាំង។ ព្រះ​​ហស្ត​ស្តាំ​ឡើង​លើ លោក​ ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​​​ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​​​ថា​ សាលា​រាជ​ធានី​បាន​បង្កើត​គណៈ​កម្ម​ការ​មួយ​​​​​​​​​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អគារ​​ខ្ពស់​ដែល​ត្រូវ​បាន​​​​​​​សាង​សង់​នៅ​ក្បែរ​ព្រះបរម​រាជ​វាំង​។ អគារ​ខ្ពស់​មួយ​ផ្សេង​ទៀត​ ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​កាត់​បន្ថយ​កម្ពស់​ កាល​ពី​ឆ្នាំ​មុន​ គឺ​មាន​ទី​តាំង​នៅ​តាម​តីរវិថីព្រះ​ស៊ី​សុវត្ថិ នឹង​ត្រូ​វបាន​គ្រប់​​​គ្រង​​​​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​វឌ្ឍនៈ​។ អគារ​ខ្ពស់​នេះ​​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​សាង​សង់​​​ត្រឹម​តែ​កម្ពស់​១៤​ម៉ែត្រប៉ុណ្ណោះ​ ប៉ុន្តែ​វា​ត្រូវ​​​​​​​បាន​សាង​សង់​ លើស​២០​ម៉ែត្រ​ទៅ​ទៀត​ នៅ​ពេល​​​​អគារ​នេះ​ត្រូវ​បាន​បញ្ឈប់​ការ​សាង​សង់​ កាល​ពី​ខែ​តុលា​។ លោក​ ឡុង ឌី​ម៉ង់​ បាន​មាន​ប្រសាសន៍​ថា​ “យើង​នឹង​សហការ​ជាមួយ​ព្រះ​បរម​រាជ​​​​វាំង​ ហើយ​ស្នើ​ឲ្យ​ព្រះ​បរម​រាជ​វាំង​ មើល​ចេញ​ពី​ខាង​ក្នុង​ព្រះ​បរម​រាជ​វាំ​ងមក​វិញ​ ប្រសិន​បើ​អគារ​ណា​មួយ​នៅ​តែ​ខ្ពស់​ជាង​​ព្រះ​បរម​រាជ​វាំង​នោះ​ អ៊ីចឹង​យើង​នឹង​ស្នើ​ឲ្យ​ម្ចាស់​អគារ​កាត់​បន្ថយ​កម្ពស់​អគារ​របស់​ខ្លួន​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ពាក់​ព័ន្ធ​នឹង​ការ​យក​ព្រះ​បរម​រូប​សម្តេច​ឪចេញ​​ពី​លើ​អគារ​នេះ​ ខ្ញុំ​មិន​ដឹង​ទេ​ ព្រោះ​វា​ជា​ការ​សម្រេច​របស់​ព្រះ​បរម​រាជ​វាំង​។ ព្រះ​បរម​រាជ​វាំង​អាច​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​ អភិ​បាល​រាជ​ធានី​ ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​​ប្រសិនបើ​ព្រះ​បរម​រាជ​វាំង​គិត​ថា ព្រះ​បរម​រូប​សម្តេច​ឪ​មិន​អាច​​​អនុញ្ញាត​ឲ្យ​រក្សាទុក​នៅ​លើ​អគារ​នោះ​បាន​​​”។ ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ ដែល​ធ្លាប់​ជា​លេខាផ្ទាល់​របស់​សម្តេច​ឪ​បាន​មាន​បន្ទូល​ថា​ បទ​បញ្ជា​កាល​ពី​ឆ្នាំ​មុន​គួរ​តែ​ត្រូវ​បាន​អនុ​វត្ត​ ប៉ុន្តែ​ព្រះ​បរម​រូប​សម្តេច​ឪ​គួរ​តែ​រក្សា​ទុក​។ ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ បាន​​​​​មាន​បន្ទូល​​ទៀតថា “យើង​​គួរ​តែ​រក្សា​ព្រះ​បរម​រូប​សម្តេច​ឪ​ ព្រោះ​ព្រះ​បរម​រូប​នេះ​ត្រូវ​បាន​សាង​សង់​រួច​ហើយ​ ប៉ុន្តែ​រដ្ឋាភិ បាល​គួរ​តែ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​អគារ​ខ្ពស់​ដែល​ខ្ពស់​ជាង​ព្រះ​បរម​រាជ​វាំង​នេះ​”៕​ស៊ុយ​ឈាង​

ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិត​ចម្លង​ពី​សន្ធិសញ្ញាអឺរ៉ុប​ឆ្នាំ​២០០១

ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​​ព្រះ​រាជាណា​ចក្រ​​​កម្ពុជា​ ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្នែក​ជាច្រើននៅ​ក្នុងសេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋ​កម្ម​អីុន​ធើណិត​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចម្លង​ស្ទើរ​តែ​ទាំង​ស្រុង​ពី​សន្ធិសញ្ញា​អឺរ៉ុប​ឆ្នាំ​២០០១ស្តី​ពី​ឧក្រិដ្ឋកម្ម​អីុន​ធើណិត។ លោក ភូ លីវូត (Phu Leewood) ដែល​ជា​ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន ​បាន​ឲ្យ​ដឹង​ថា ផ្នែក​មួយ​ចំនួន​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ចម្លង​ទាំង​ស្រុង​ពី​សន្ធិសញ្ញា​ឆ្នាំ​២០០១​ស្តី​ពី​ឧក្រិដ្ឋកម្ម​អីុន​ធើណិតដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អឺរ៉ុប​។ លោក លីវូត បាន​មាន​ប្រសាសន៍​ថា “ រដ្ឋ​សភា​មិន​អាច​អនុម័ត​ច្បាប់​នេះ​បាន​ទេ​។ មាន​អ្នក​ចម្លង​ច្បាប់​នេះ​ចេញ​ពី​សន្ធិសញ្ញា​អឺរ៉ុប​ និង​បក​ប្រែ​ ហើយ​បន្ទាប់​មក​គ្រាន់​តែ​ដាក់​ចំណង​ជើង​ច្បាប់​ប៉ុណ្ណោះ”។ គួរ​រំឭកដែរ​​ថា លោក លីវូត ធ្លាប់​ចំណាយរយៈ​​ពេល​មួយ​ទស​វត្សរ៍​​ធ្វើ​ជា​អគ្គលេខា​ធិការ​អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មាន​វិទ្យា​ (NiDA)។ បើ​បៀប​ធៀប​ឯកសារ​ច្បាប់​ទាំង​ពីរ​នេះ ឃើញ​ថា ផ្នែក​មួយ​ចំនួន​នៃ​ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិតកម្ពុជា ដូចជា មាត្រា​ដែល​ចែង​ពី​រូប​អាសគ្រាម​កុមារ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិច​ត្រូនិក​ខុស​គោល​ដៅ​ជាដើម ត្រូវ​បាន​ចម្លង​ដោ​យ​ផ្ទាល់​ចេញ​ពី​សន្ធិ​សញ្ញា​នោះ​។ មាន​ចំណុច​ខុស​គ្នា​តែ​មួយ​គត់​គឺ​ថា ច្បាប់​កម្ពុជា​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​បទ​ល្មើស​។ លោក លីវូត បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​ហាក់​ដូចជា​ត្រូវ​បាន​បង្កើត​ឡើង​ និង​ព្រាង​ដោយ​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​បន្តិច​បន្តួច​អំពី​ព័ត៌មាន​វិទ្យា។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​នេះ​ថា “មើល​ទៅ​​​ដូច​ជា​ ប្រជា​ជន​ខ្មែរ​ ជា​ឧក្រិដ្ឋជន​ទៅ​ហើយ​”។ ផ្នែក​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​របស់​កម្ពុជា ដែល​មិន​ត្រូវ​បាន​ចម្លង​ចេញ​ពី​សន្ធិ​សញ្ញា​ស្តី​ពី​ឧក្រិដ្ឋកម្ម​អីុន​ធើណិតគឺ​មាត្រា​២៨​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ ពីព្រោះ​មាត្រា​នេះ​អនុញ្ញាត​ឲ្យ​ការ​ដាក់​ទោស​ជន​ណា​ដែល​បង្ខូច​ ឬក៏​បន្ទាប​តម្លៃ​របស់​រដ្ឋាភិបាល​។ ច្បាប់​នេះ​ក៏​បាន​បង្កើត​ស្ថាប័ន​មួយ​ដែល​មាន​សមាជិក​គណៈកម្មាធិការ​១៤នាក់​ផង​ដែរ គឺ​គណៈកម្មាធិការ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អីុន​ធើណិត ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អនុវត្ត​ច្បាប់​នេះ។ នៅ​ពេល​ចូល​ជា​ធរមាន​ ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិតនេះទំនង​ជាការ​ពារ​រដ្ឋាភិបាល​ជា​ជាង​ប្រជាជន​ខ្មែរ​ នេះ​បើ​យោង​តាម​ប្រ​សា​ស​ន៍​របស់​អតីត​ប្រធាននាយកដ្ឋាន​​ឧក្រិដ្ឋ​កម្ម​កំុព្យូទ័រ​នៃ​ក្រសួង​យុត្តិធម៌​​សហរដ្ឋ​អាមេរិក​។ លោក ម៉ាក រ៉ាច (Mark Rasch) អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ បាន​មាន​ប្រសាសន៍​ថា “វា​គឺជារឿង​មួយ​សម្រាប់​នាយក​ប្រតិបត្តិ​កំណត់​គោល​នយោបាយ​ទាំង​មូល​ ក៏​ប៉ុន្តែ ការ​ចាត់​ឲ្យ​គាត់​សម្រេច​ចិត្ត​ថា​ អ្វី​ទៅ​ជា​បទ​ឧក្រិដ្ឋ​ គឺ​ជា​រឿង​មិន​ធម្មតាមួយ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “វា​នាំ​ឲ្យ​មាន​ការ​ឆ្លៀត​ឱកាស​យក​ច្បាប់​នេះ​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ​រដ្ឋបាល​ មិន​មែន​ការពារ​ប្រទេស​ជាតិ​ទេ​”។ គួរ​បញ្ជាក់​ថា លោក រ៉ាច បច្ចុប្បន្ន​ជា​ប្រធាន​មន្ត្រី​សន្តិ​សុខ​​ព័ត៌មាន​ឯក​ជន​ និង​ទិន្នន័យ​ នៅ​ក្រុម​ហ៊ុន​ប្រតិបត្តិការ​វិទ្យាសាស្ត្រ​អន្តរជាតិ​ (Science Applications International Corp.) ដែលបាន​ចុះ​កិច្ច​សន្យា​ម៉ៅការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ និង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​វើជីនៀ។ លោក រ៉ាច ក៏​បាន​បន្ថែម​ទៀត​ថា និយម​ន័យ​នៅ​ពាក្យ​បទ​ល្មើស​ និង​ទោស​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក៏​ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា ពាក្យ​បច្ចេក​ទេស​ច្បាប់​​អាច​មាន​ន័យ​ខុស​គ្នា​ក្រោម​ច្បាប់​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ចំណុច​ប្លែក​ជា​ច្រើន​។ ការប្រើ​ប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​ដោយ​គ្មានការ​អនុញ្ញាត​គឺ​ជា​បទ​ល្មើស​ដែល​ត្រូវ​ជាប់​ពន្ធនាគារប្រាំ​មួយ​ខែ​ទៅ​បី​ឆ្នាំ ក៏​ប៉ុន្តែ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​កុំ​ព្យូទ័រ​ដោយ​មាន​បំណង​យក​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ ជន​ល្មើស​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​។ តើ​យើង​​ប្រើ​ម៉ាស៊ី​ន​កុំ​ព្យូទ័រ​ដោយ​របៀប​ណា?​ ហើយ​តើ​យើង​ប្រើ​កុំ​ព្យូទ័រ​ដោយ​គ្មាន​ការ​អនុញ្ញាត​ដែល​មិន​មាន​វិធានការ​ការពារ​សន្តិសុខ​កំុព្យូទ័រដែល​ជា​បទ​ល្មើស​ជាប់​ពន្ធនា​គារ​​​១២​ឆ្នាំ ដោយ​របៀប​ណា?”៕ សុធា

រុស្ស៊ី​ដាក់​សំណើ​ជា​លើក​ទី​២​សុំ​ធ្វើ​បត្យាប័នអតីត​មហា​សេដ្ឋី​​ សេរហ្គេ ប៉ូឡុនស្គី

កាលពី​ម្សិលមិញ ក្រសួង​មហាផ្ទៃនៃ​ប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រៀប​ចំ​សំណើ​ធ្វើ​បត្យាប័ន​ថ្មី​សម្រាប់​អតីត​មហា​សេដ្ឋី​ជន​ជាតិ​រុស្ស៊ីឈ្មោះ សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ប្រទេស​រុស្ស៊ី​បាន​លើក​យក​កំណើន​នៃ​បទ​ចោទ​ប្រកាន់​អតីត​អ្នក​អភិវឌ្ឍ​អចល​នវត្ថុ​នៅ​ទីក្រុង​មូស្គូរូប​នេះ។ កាលពី​ដើម​ឆ្នាំ​នេះ​ តុលាការ​កម្ពុជា​បាន​ច្រាន​ចោល​សំណើ​បត្យាប័ន​មុន ​ពី​ប្រទេស​រុស្ស៊ី។ កាល​ពី​ខែ​មីនា អតី​ត​មហា​សេដ្ឋី ប៉ូឡុន​​ស្គី ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យកប្រាក់​ជាង​៤,១លាន​ដុល្លារ​ហើយ​រត់​គេច​ខ្លួន​ ពី​សមាជិក​វិនិយោគ​ក្នុង​គម្រោង​អភិវឌ្ឍន៍​​លំនៅ​ដ្ឋាន​មួយ​នៅ​ជាយ​ទីក្រុង​មូស្គូ ដែល​មាន​ឈ្មោះ​ថា Rublyovskaya Riviera។ បទ​ចោទ​ប្រកាន់​ទាំង​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ប្រាំ​មួយ​ខែ​បន្ទាប់ពី​ ប៉ូឡុន​ស្គី ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​រត់​គេច​ខ្លួន​ដោយ​យក​ប្រាក់​ប្រហែល​១៧៦លាន​ដុល្លារ​ពី​វិនិយោគិន​នៅ​ក្នុង​គម្រោង​សាង​សង់​លំនៅ​ដ្ឋាន​មិន​ទាន់​បញ្ចប់​ដាច់​ដោយ​ឡែក​មួយ​នៅ​ទីក្រុង​មូស្គូ។ សេចក្តី​ប្រកាស​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ក្រសួង​មហា​ផ្ទៃ​នេះ មាន​ខ្លឹម​សារ​ថា “ ទាក់​ទង​ទៅនឹង​ករណី​ប្រែ​ប្រួល​នៃ​ចំនួន​បទ​ចោទ​ប្រកាន់​ សេរហ្គេ ប៉ូ​ឡុន​ស្គី​ នាយកដ្ឋាន​ស៊ើប​អង្កេតនៃ​ក្រសួង​​មហា​ផ្ទៃ​រុស្ស៊ី​ បាន​រៀប​ចំ​សំណើ​ថ្មី​សម្រាប់​ធ្វើ​បត្យា​ប័ន​ជន​ត្រូវ​ចោទ​នៅ​ប្រទេស​រុស្ស៊ី​រូប​នេះ​”។ សេចក្តី​ប្រកាស​នេះ​​បាន​លើក​ឡើង​ទៀត​ថា ឯកសារ​​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បត្យាប័ន​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​ព្រះ​រាជ​អាជ្ញា​នៅ​ប្រទេស​រុស្ស៊ី។ ប្រទេស​រុស្ស៊ី​បាន​ដាក់​សំណើ​ដំបូង​សុំ​ធ្វើ​បត្យា​ប័ន​ ប៉ូឡុន​ស្គី​ ក៏​ប៉ុន្តែ សំណើនេះត្រូវ​បាន​ច្រាន​ចោល​ដោយ​សាលា​ឧទ្ធរណ៍​ក្នុង​​ខែមករា។ នៅ​ពេល​នោះ​ មន្ត្រី​តុលាការ​បាន​លើក​ឡើង​ថា ជន​ជាប់​ចោទ​ឈ្មោះ ប៉ូឡុន​ស្គី ត្រូវ​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់​ព័ន្ធ​ក្នុងករណីវាយ​ដំ​អ្នក​រត់​ទូក​ខ្មែរ​ប្រាំ​មួយ​នាក់​នៅ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១២។ ក៏​ប៉ុន្តែ តុលាការ​កំពូល​បាន​បើក​សវនា​ការ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​​សេចក្តី​សម្រេច​តុលាការ​ជាន់​ទាប​ថា មិន​ធ្វើ​បត្យាប័ន​ជន​ជាប់​ចោទ​ឈ្មោះ​ ប៉ូឡុន​ស្គី តាម​សំណើ​របស់​អគ្គ​ព្រះ​រាជអាជ្ញា នេះ​បើយោង​តាម​ប្រសា​សន៍​​​របស់​លោក​ ហា៊ន រិទ្ធ ព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​។ តុលាការ​កំពូល​ត្រូវ​បាន​រំពឹង​ថានឹង​ចេញ​សាល​ក្រម​នៅ​ដំណាច់​ខែមេសា។ លោក រិទ្ធ បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា លោក​មិន​ដឹង​​ពី​សំណើ​លើកទី​២​​របស់​ប្រទេស​រុស្ស៊ី​សម្រាប់​ការ​ធ្វើ​បត្យាប័ន​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ទាន់​បាន​ទទួល​លិខិត​ពី​ប្រទេស​រុស្ស៊ី​នៅ​ឡើយ​ទេ”។ លោក​ ស្វាយ តុញ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ព្រះ​ស៊ីហនុ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​វាយ​ដំ​ពាក់​ព័ន្ធ​នឹងឈ្មោះ ប៉ូឡុន​ស្គី ត្រូវ​បាន​ពន្យា​រពេល​ដោយ​មិន​មាន​ការ​កំណត់​ការ​បរិច្ឆេទសម្រាប់សវនាការ​បន្ទាប់​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ករណី​នេះ​ត្រូវ​បាន​ពន្យារ​ពេល​កាលពី​ខែ​មីនា ពីព្រោះ​មេធាវី​របស់​ជន​ជាប់​ចោទ​មាន​ការ​រវល់​។ ហើយ​ករណី​នេះ​មិន​មាន​ការ​កំណត់កាល​បរិច្ឆេទ​សម្រាប់​សវនាការ​ថ្មី​ទេ​”។ លោកឧត្តម​សេនីយ៍ឯក​ កែវ វាន់​ថន ប្រធាន​​ការិយាល័យ​ទី​ភ្នាក់​ងារនគរបាល​អន្ត​រជាតិ Inter-​pol ប្រចាំ​ប្រទេស​កម្ពុជា​ ​​បាន​លើក​ឡើង​ផង​ដែរ​​ថា លោក​មិន​បាន​ដឹង​សំណើ​លើក​ ទី២​របស់​ប្រទេស​រុស្ស៊ី​ទេ​។ លោក​បាន​មាន​ប្រសា​សន៍​ថា “ខ្ញុំ​មិនដឹង​អំពី​រឿង​នេះ​ទេ​”។ អ្នក​នាំ​ពាក្យ​ជន​ជាប់​ចោទ​ឈ្មោះ ប៉ូឡុន​ស្គី ​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទរូប​នេះ​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​​​រុស្ស៊ី​ថ្ងៃ​នេះ​៕ សុធា​

ក្រុម​សិទ្ធិ​មនុស្ស​៖ ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិត​ជា​វិធី​បំបាត់​សំឡេង​របស់​សកម្ម​ជន​នៅ​កម្ពុជា​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​បន្ទាប់​ពី​ច្បាប់​ថត​ចម្លង​ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើ​ណិត​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អីុន​ធើ​ណិត​កាលពី​ម្សិលមិញ​ថា ច្បាប់របស់​ប្រទេស​កម្ពុជា​​នេះ​អាច​នឹង​ដាក់​ទោស​ដល់​អ្នក​ដែល​ប្រើ​ប្រាស់​អីុន​ធើណិតដើម្បី​ផ្សព្វ​ផ្សាយ​ទស្សន​​នយោ​បាយ​ប្រឆាំង និង​សំឡេង​ត្អូញ​ត្អែរ​អំពី​គណបក្ស​ប្រជាជន​កម្ពុជា​។ យោង​តាម​ច្បាប់​នេះ​ អ្នក​ដែល​ផ្សព្វ​ផ្សាយ​​ខ្លឹម​សារ​អត្ថបទ​នៅ​លើ​អីុន​ធើណិតដែល​បង្ខូច ឬ​បន្ទាប​តម្លៃ​របស់​រដ្ឋាភិបាល នឹង​ប្រឈមនឹង​ការ​ជាប់​ពន្ធនាគារ​ និង​ការ​ផាក​ពិន័យ​។ ច្បាប់​នេះ​ក៏​បាន​បង្កើត​ស្ថាប័ន​ជាន់​ខ្ពស់​មួយ​ដែល​មាន​សមាជិក​គណៈកម្មាធិការ១៤​នាក់​ផង​ដែរ។ ស្ថាប័ន​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជាគណៈកម្មាធិការ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អីុន​ធើ​ណិត ក្រោម​ការ​ដឹក​នាំ​របស់​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរការ​អនុ​វត្ត​ច្បាប់​នេះ និង​ប្រតិបត្តិការ​ស៊ើប​អង្កេត​។ លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេក​ទេស​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា “មាត្រា​នេះ​​មាន​ភាព​តឹង​រឹុង​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​។ ប្រសិន​បើ​យើង​មើល​ទៅ​ប្រទេស​ចិន​ គេ​រឹត​បន្តឹង និង​ត្រួត​ត្រា​យោបល់​របស់​ប្រជាជន​។ យើង​មិន​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ក្នុង​ប្រទេស​កម្ពុជាទេ ពីព្រោះ​កម្ពុជា​ជា​សង្គម​ប្រជាធិបតេយ្យ​”។ ច្បាប់​នេះ​បាន​បង្ហាញ​បទ​ល្មើស​ស្តង់ដារ​នាពេល​បច្ចុប្បន្ន​ ដូចជា​ ចារកម្ម​ទិន្នន័យ​ ការ​លួច​បន្លំ​ពាក់​ព័ន្ធ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ និង​រូ​ប​អាស​គ្រាមកុមារ​ជាដើម​​។ ក៏​ប៉ុន្តែ មាត្រា​២៨​ចែង​អំពី​​ខ្លឹមសារ​ និង​គេហទំព័រ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​នានា​មាន​ចង្ងល់​ទាក់​ទង​នឹង​ច្បាប់​នេះ។ លោកស្រី ចក់ សុភាព នាយក​ប្រតិបត្តិមជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “នេះគឺ​ជា​បញ្ញត្តិចែង​ច្បាស់​មួយ​ដែល​មាន​ផល​វិបា​ក​​ធ្ងន់​ធ្ងរ​ទៅ​លើ​សេរី​ភាព​បញ្ចេញ​មតិ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “មាត្រា​២៨​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​សកម្មជន​សិទ្ធិ​មនុស្ស​ ឬក៏​គណ​បក្ស​ប្រឆាំង​។ ឧទាហរណ៍​ អ្នក​ប្រើ​ប្រាស់​អីុន​ធើណិត​ជាច្រើន​មាន​យោបល់​រិះ​គន់​យ៉ាង​ច្រើន​ និង​លែង​​​ស្តាប់​គណបក្ស​តែ​មួយ​ទៀត​ហើយ។ ពួកគេ​មាន​គំនិត​របស់​ពួក​គេ​សម្រាប់​បញ្ចេញ​”។ មាត្រា​២៨​បង្ហាញ​ពី​បទ​ល្មើស​ជាច្រើន​ដែល​មាន​បំណង​បោះ​ពុម្ព​ផ្សាយ​ខ្លឹមសារ​។ បទ​ល្មើស​មួយ​ផ្តោត​ទៅ​លើ​ការ​បោះ​ពុម្ព​ផ្សាយ​ព័ត៌មាន ដែល​ត្រូវ​បាន“ចាត់​ទុក​ថា មិន​ពិត​ និង​ជា​ការ​បង្ខូច​ ឬ​ក៏​បន្ទាប​តម្លៃ​របស់​ទីភ្នាក់​ងារ​រដ្ឋាភិបាល​ ក្រសួង​ នាយកដ្ឋាន​ មន្ទីរ​ ស្ថាប័ន​ ថ្នាក់​ជាតិ​ ឬ​មូលដ្ឋាន”។ បទ​ល្មើស​ផ្សេង​ៗទៀត​មាន​ដូចជា ខ្លឹមសារ​ដែល​ចាត់​ទុក​ថា បន្ទាប​តម្លៃ​​ប្រទេស​កម្ពុជា​ ញុះញង់​ប្រជាជន​ទូទៅ​ និង​បង្ក​អសន្តិសុខ​ និង​អស្ថិរភាព​។  ទោះ​បីជា​យ៉ាងណា  មាត្រា​នេះ​មិន​មាន​ចំណុច​យោងជាក់​លាក់​ទាក់​ទង​នឹង​បណ្តាញ​សង្គម​ដែល​កាល​ពី​ឆ្នាំ​មុន​បាន​ក្លាយ​ជា​ច្រក​ផ្សព្វ​ផ្សាយ​ដ៏​ពេញ​និយម​ក្នុង​ចំណោម​សកម្ម​ជន​ក្នុង​ស្រុក​ និង​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​។ បទ​ល្មើស​នីមួយ​ៗ​អាច​មាន​ការ​ដាក់​ទោស​ជន​ល្មើស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ និង​ផាក​ពិន័យ​ជា​ប្រាក់២.០០០.០០០លាន​រៀល​ ឬ​៥០០ដុល្លារ​​ ទៅ​៦.០០០.០០០លាន​រៀល​ ឬ​១.៥០០ដុល្លារ។ ក៏​ប៉ុន្តែ ការ​កំណត់​អំពើ​ឧក្រិដ្ឋ​ នឹង​អាស្រ័យ​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​អីុន​ធើណិត​។ ច្បាប់​នេះ​ចែង​ថា “មន្ត្រី​គណៈ​កម្មា​ធិការ​ជាតិប្រឆាំងឧក្រិដ្ឋកម្ម​អីុន​ធើណិត​ដែល​ត្រូវ​បាន​តែង​តាំង​ជា​នគរបាល​យុត្តិធម៌​ ទទួល​បន្ទុក​ប្រតិបត្តិការ​ស៊ើប​អង្កេតបទ​ល្មើស​ឧក្រិដ្ឋកម្ម​អីុន​ធើណិត”។ ច្បាប់​នេះ​​ចែងទៀត​ថា គណៈកម្មាធិការ​នេះ​ “នឹងបញ្ជូន​ព័ត៌មាន​ទាំង​អស់​ទៅ​ព្រះ​រាជ​អាជ្ញា​ដើម្បី​ចាត់​វិធានការ​បន្ថែម​ទៀត​​ឲ្យ​សម​ស្រប​តាម​បញ្ញត្តិនៃក្រម​នីតិព្រហ្ម​ទណ្ឌ​”។ លោក អ៊ូ បញ្ញារិទ្ធ​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌​មាន និង​សន្តិសុខ​បច្ចេកវិទ្យា​​គមនាគមន៍​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ និង​សមាជិក​មួយ​រូប​ក្នុង​គណៈកម្មាធិការ​នេះ​មិន​អាច​ទំនាក់​ទំនង​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។ លោក ផៃ ស៊ីផាន ជាអ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​ បាន​បដិសេធមិន​ធ្វើ​អត្ថាធិ​ប្បាយ​ ពីព្រោះ​ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​អាន​វាដែរ ប៉ុន្តែ មិន​ទាន់​ចេញ​ជា​សាធារណៈ​នៅ​ឡើុយ​ទេ។ វា​គ្រាន់​តែ​ជាពាក្យ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ”៕ សុធា

ធនាគារ​ពិភព​លោក​ព្យាករ​​ថា កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បន្តិច​បន្តួច​

ធនាគារពិភព​លោក​រំពឹង​ថា នៅ​ឆ្នាំ​នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​​មាន​​​៧,២​ភាគ​រយ​​ដែល​កើត​ចេញ​ពី​​​ការ​រីកចម្រើន​ក្នុង​វិស័យ​កាត់​ដេរ​ និង​វិស័យ​ទេស​ចរណ៍ ប៉ុន្តែ ទាប​ជាង​ឆ្នាំ​២០១៣​បន្តិច​បន្តួច​ ដែល​នៅពេល​នោះ​កំណើន​សេដ្ឋកិច្ច​កើន​ដល់​៧,៤​ភាគ​រយ​​​គឺ​​កើន​​​​ខ្ពស់​​​ជាង​គេ​ក្នុង​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​។ ធនាគារ​ពិ​ភព​លោក​បាន​​ព្យា​ករ​កាល​ពី​ម្សិលមិញ នៅក្នុង​របាយការណ៍​ពាក់​កណ្តាល​ឆ្នាំ​របស់​ខ្លួន​ស្តី​ពី​សេដ្ឋ​កិច្ច​អាស៊ី​បូពា៌​ និង​ប៉ាស៊ី​​​ហ្វិក​ថា នៅ​ឆ្នាំក្រោយ​កំណើន​សេដ្ឋ​កិច្ច​នឹ​ងធ្លាក់​ចុះ​បន្តិច​បន្តួច​​មក​ត្រឹម​​៧​ភាគ​រយ​។​ការព្យា​ករ​សម្រាប់​ឆ្នាំ​២០១៣​ និង​ឆ្នាំ​២០១៤​​បង្ហាញ​ថា មាន​ការ​កើន​ឡើង​​បន្តិច​បន្តួច​​ពី​របាយ​ការណ៍​​នៅ​ខែ​តុលារបស់​ធនាគារ​នេះ​ដែល​​​បាន​ព្យាករ​​ថា កំណើន​សេដ្ឋ​កិច្ច​សម្រាប់​ ឆ្នាំ​ទាំង​ពីរ​មាន​ចំនួន​៧​ភាគ​រយ​។ របាយការណ៍​ចេ​ញកាល​ពី​ម្សិលមិញ​នេះ​ លើក​ឡើង​​ពី​ហានិភ័យ​សម្រាប់ឆ្នាំ​២០១៤ និ​ង​ ឆ្នាំ​២០១៥ ដូចជា​អស្ថិរ​ភាព​នយោបាយ​  ភាព​​​​ ចលាចល​ក្នុង​វិស័យ​​ការ​ងារ​ ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​​ចិន និង​តម្លៃ​ទំនិញ​ដូច​ជា​អង្ករ​ជា​​​ដើម​។ ​លោក អិុន​​រិក​ អាល់​ដាស់​ ខារ៉ូល​ សេដ្ឋ​វិទូ​ប្រចាំ​ប្រទេស​នៃ​ធនាគារ​ពិភព​លោក​​​មាន​​ប្រសាសន៍​កាល​ពីម្សិលមិញ​នៅ​ឯ​សន្និសីទ​កាសែត​ដើម្បី​ប្រកាស​ពី​របាយការណ៍​នេះ​ថា “ប៉ុន្តែ យើង​នៅ​តែមាន​សុទិដ្ឋិ​និយម​។ ​ប្រទេស​កម្ពុជា​នៅ​តែ​ខ្លាំង​ដោយសារ​ឧស្សាហ​​​​ កម្ម​ទេស​ចរណ៍ និង​វាយ​ន​ភណ្ឌ​”។ នៅក្នុង​របាយការណ៍​នោះ ធនាគារ​ពិភព​លោក​​លើក​ឡើង​ថា សេដ្ឋ​កិច្ច​ឆ្នាំ​២០១៣​របស់កម្ពុជា​បាន​តស៊ូ​​​ទប់​ទល់​នឹងស​ម្ពាធ​ក្នុង​ស្រុក ហើយ​អាច​រក្សា​កំណើន​របស់ខ្លួន​បាន​។ របាយការណ៍​នេះ​លើក​ឡើង​ថា “ទោះ​បី​​ជា​មាន​ការ​ខាត​បង់​ខ្លះៗ​ដោយសារ​ភាព​ចលាចល​​ក្នុង​​ការ​ងារ​ក៏​ដោយ​ ក៏​វិស័យ​កាត់​ដេរ​​អាច​ធ្វើ​ឲ្យការ​នាំ​ចេញ​របស់ខ្លួន​​នៅ​ឆ្នាំ​២០១៣​​កើន​ឡើង​​១៧,៦​ភាគ​រយ​លើ​សឆ្នាំ​២០១២​ ដែរ​”។ វិស័យ​ទេសចរណ៍​មាន​​និរន្តរ​ភាព​​ ប៉ុន្តែ កើន​ឡើង​យឺ​ត​កាល​ពី​ឆ្នាំ​មុន​ ដែល​​មាន​​​ភ្ញៀវ​​ទេស​ចរ​​ចំនួន​​៤,២​លាន​នាក់​ គឺ​កើន​ឡើង​​តែ​១៧,៥​ភាគ​រយ​ប៉ុណ្ណោះក្នុង​​​ឆ្នាំ​​​២០១៣​​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១២​កើន​ឡើង​២៤​ភាគ​រយ​។ ធនាគារ​ពិភព​លោក​​​លើក​ឡើ​ងថា ​ការ​បង្ក​បង្កើន​ផល​ស្រូវ​បាន​កើន​ឡើង​កាល​ពីឆ្នាំ​មុន​ដោយ​សារ​មាន​ការ​ប្រើ​ប្រាស់​ជី​ និង​បច្ចេ​ក​ទេស​​ធ្វើ​កសិកម្ម​កាន់​តែ​ទំនើប​ ដែល​​បាន​រួម​ចំណែក​ចំនួន​៤,៥​ភាគ​រយ​​ដល់​កំណើន​ផលិត​ផល​​ក្នុង​ស្រុក​សរុប​​កាល​ពី​ឆ្នាំ​មុន។ មន្ត្រី​ធនាគារ​នេះ​បាន​​ឲ្យ​ដឹង​ថា  វិស័យ​ទាំង​បី​គឺ វិស័យ​វាយ​នភណ​្ឌ វិស័យ​ទេស​ចរណ៍ និង​វិស័យ​កសិកម្ម​បាន​ចូល​រួម​ចំណែក​ច្រើន​បំផុត​ដល់​កំណើន​ផលិត​ផល​​ក្នុងស្រុក​​សរុប​​កាល​ពីឆ្នាំ​មុន​ ហើយ​គេ​រំពឹង​ថា នឹ​ង​កើន​ឡើង​ទៀត​នៅ​ឆ្នាំ​នេះ​។ នៅឆ្នាំ​នេះ​កត្តា​មួយ​ទៀត គឺ​​​ការ​ផ្លាស់​ប្តូរ​​របស់​ក្រុមហ៊ុន​បរទេស​ដែល​ភាគច្រើន​ជា​រោង​ចក្រកាត់ដេរសម្លៀក​បំពាក់​​ ពី​តំបន់​ឆ្នេរ​​នៅ​ប្រទេសច​ិន ​ចូល​មក​ប្រទេ​ស​កម្ពុជា​ដោយ​​ សារ​ការ​ចំណាយ​ខ្ពស់​នៅទី​នោះ​។ លោក​ បឺត​ ហូ​ហ្វមេន នាយក​ប្រចាំ​អាស៊ី​បូពា៌ និង​ប៉ាស៊ី​ហ្វិក​នៃ​ធនាគារ​ពិភព​លោក​​​បាន​មាន​ប្រសាសន៍​នៅ​ឯសន្និសីទ​កាល​ពី​​​ម្សិលមិញ តាម​រយៈ​វីដេអូ​ខុន​ហ្វ្រិន​ ពី​ប្រទេស ​សិង្ហ​បុរី​ថា “កំណើន​សេដ្ឋកិច្ច​កម្ពុជា​​នឹង​មានការ​គាំទ្រ​ពីការ​​​​​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ចេ​ញ​ពី​ប្រទេស​ចិន​នេះ​ រួម​ទាំង​ការ​ងារ​ ជា​ពិសេស​វិស័យ​វាយ​ន​ភណ្ឌ”។ ​របាយការណ៍​នេ​ះ​ជំរុញ​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​​វិស័យ​ហិរញ្ញវត្ថុ​​​ដែល​កំពុង​កើន​ឡើង​​នៅ​កម្ពុជា​ និង​ការ​ដំឡើង​ប្រាក់​ខែ​ក្នុង​វិស័យ​សាធារណៈ​​។ របាយការណ៍​នេះ​លើកឡើង​ថា កំណើន​ឥណទាន​ដ៏លឿន​របស់​កម្ពុជា​ក្នុង​អត្រា​២៦,៦​ភាគ​រយ​​ក្នុង​មួយ​ឆ្នាំ​ និង​កំណើន​ប្រាក់​បញ្ញើ​ធ្លាក់​ចុះ​ក្នុ​ងអត្រា​១៤,២​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​នោះ​​ធ្វើ​ឲ្យ​​ធនា​គារ​​ខ្វះ​សាច់​ប្រាក់​​។ របាយការណ៍​នេះ​លើក​ឡើង​ទៀត​ថា “​ហេតុ​នេះ​ហើយ​វា​ធ្វើ​ឲ្យ​កម្ពុជា​ជួប​​ហានិភ័យ​​​​ដោយ​សារ​ធនាគារ​ខ្វះ​សាច់​ប្រាក់​ នៅ​ពេល​ដែល​​ផល​ធៀប​រវាង​​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​បន្ត​កើន​​ឡើង​​​ដល់​៩០​ភាគ​រយ​នៅចុង​ឆ្នាំ​២០១៣​  ពី​៨០​ភាគ​រយនៅ​ចុង​ឆ្នាំ​២០១២​”។ អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៨​​ ផល​ធៀប​រវាង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅ​កម្ពុជា​ខុស​គ្នា​រហូត​​​ដល់​១០០​​ភាគ​រយ។យោង​តាម​របាយការណ៍​នេះ​ ការ​ពង្រឹង​ការ​គ្រប់​គ្រង​ សមត្ថភាព​ ការ​ជូន​ដំណឹ​ង​ជា​មុន​និង​ប្រព័ន្ធ​រក​ដំណោះស្រាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ រួម​ទាំង​អភិបាល​កិច្ច​ល្អ​គឺ​ជា​ការ​សំខាន​់​។ របាយការណ៍​នេះ​ឲ្យដឹង​ទៀត​ថា ជំហាន​ដំបូង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​រៀប​ចំ​បង្កើត​​ឡើង​ដោយ​ធនាគារ​ជាតិ​នេះ​ រួមមាន​ការ​ត្រៀម​លក្ខណៈ​ដើម្បី បង្កើត​គណៈកម្មាធិការ​គ្រប់​គ្រង​វិបត្តិ​ ការ​ហាត់សម​ដោះស្រាយ​វិបត្តិ​ និង​ផែនការ​សម្រាប់​ទប់​ទល់​បញ្ហា​នៅ​ពេល​អនាគត​។ លោក​ ហ្គ្រែន ណាក់គី​ នាយក​ប្រតិ​បត្តិ​ធនាគារ​ អេអិន​ហ្សិត រ៉ូយ៉ាល់ បានមាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា កំណើន​ផល​ធៀប​រវាង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​​​មិន​មែនជា​វិបត្តិ​នោះទេ​ ហើយ​អាច​គ្រប់​គ្រង​បាន​ដោយ​​ការ​​អនុវត្ត​ការ​ដាក់​កម្រិត​​​​ឥណ​ទាន​ធំៗ​ ដែល​កម្ពុជា​នៅខ្វះខាត​។ លោកមាន​ប្រសាសន៍ថា “ផល​ធៀប​នេះ​កំពុង​កើនដល់​១០០ភាគ​រយ​​  ហើយ​នៅ​ពេល​ ឡើង​ដល់​ចំណុច​នេះ ​យើង​ចាប់ផ្តើម​សួរ​ពី​និរន្តរ​ភាព​នៃកំណើន​ឥណទាន​ខ្ពស់​។ ទីផ្សារ​ជា​​​ ច្រើន​បាន​ដាក់​កម្រិត​ឥណទាន​ធំៗ​​ជា​មធ្យោ​​​បាយ​មួយ​ដើម្បី​រក្សា​​​កំណើន​ឥណ​ទាន​​ឲ្យ​មាន​​កម្រិត​ដូច​គ្នា​នឹង​​​កំណើន​ប្រាក់​​បញ្ញើ”។ គេ​មិន​អាច​ទាក់ទងសុំ​កា​រអត្ថាធិប្បាយ​​ពី​មន្ត្រី​ធនាគារ​ជាតិ​បាន​ទេ​។ របាយការណ៍​នេះ​លើក​ឡើង​ថា កម្ពុជា​អាចដំឡើង​​ប្រាក់​ខែ​ក្នុង​វិស័យ​សាធារណៈបាន​ ប៉ុន្តែ បាន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យមានការ​កាត់​បន្ថយ​ការ​ចំណាយ​​ទៅ​លើ​វិស័យ​នានា​ដូចជា​ ការ​ថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាដើម។ របាយការណ៍​ធនាគារ​ពិភព​លោក​នេះ​ចេញ​ផ្សាយ​បន្ទាប់​ពី​មាន​រ​បាយការណ៍​របស់​ធនា​គា​អភិវឌ្ឍន៍អាស៊ីកាល​ពីសប្តាហ៍​មុន​​ដែល​បាន​​​ព្យាករ​ថា ផលិត​ផល​​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​មាន​កំណើន​៧​ភាគ​រយ​សម្រាប់​ឆ្នាំ​២០១៤​ គឺ​ទាប​ជាង​ការ​ព្យាករ​របស់​ខ្លួន​កាល​​ពីខែ​តុលាដែល​​ថា មាន​ចំនួន​​៧,៥​ភាគ​រយ​។ របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​បន្តិច​បន្តួច​នេះ​ដោយ​សារ​ភាព​ចលាចល​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ អតិផរណា​កើន​ឡើង​ជា​និច្ច​​ និង​ភាព​​​​​​​តាន​​​​តឹង​ផ្នែក​នយោបាយ​ក្រោយការ​បោះ​​​​ ឆ្នោត​ជាតិ​ខែ​កក្កដា​៕​​គឹម​ហឿន​    

ក្រុមហ៊ុន​ហ្គូហ្គល​បញ្ចូល​ឧទ្យាន​បុរាណ​អង្គររបស់​ប្រទេស​កម្ពុជា​​ទៅ​ក្នុង​ផែន​ទី​របស់​ខ្លួន​

កាល​ពី​ម្សិល​មិញ​​ ក្រុមហ៊ុន​ហ្គូហ្គល (Google) ​ជា​ក្រុមហ៊ុន​អុីនធើណិត​ដ៏​ធំ​ ​បាន​បញ្ចូល​​ឧទ្យាន​​​បុរាណ​អង្គរ​ក្នុង​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ផែន​ទី​របស់​ខ្លួន​ ដោយ​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​ទូ​ទាំង​ពិភព​លោក​អាច​ចូល​ទស្សនា​ប្រាសាទ​ជាង​១០០​នៅ​ឧទ្យាន​បុរាណ​អង្គរ​នេះ​ ដែល​រួម​មាន​អង្គរ​វត្ត​ជា​ដើម​តាម​រយៈ​រូបភាព​ឌីជីថល​៣៦០​ដឺក្រេ​។ ដើម្បី​ប្រើ​ប្រាស់​ផែន​ទី​នេះ​ យើង​ប្រើ​​​សញ្ញា​​ព្រួញ​ដើម្បី​រំកិល​មើល​ប្រសាទ​ពី​មួយ​ទៅ​មួយ​។ ប្រសាទ​មួយ​ចំនួន​ត្រូវ​បាន​ដៅ​ចំណាំ​​ដែល​ពេល​យើង​ចុច​លើ​សញ្ញា​ដៅ​នោះ​វា​បង្ហាញ​​រូប​ភាព​នៃ​ប្រាសាទ​នីមួយៗ​មាន​ដូច​ជា​រូប​ផ្ទាំង​ចម្លាក់​ក្បាច់​រាប​ជា​ដើម​។ រីឯ​សញ្ញា​ដៅ​ផ្សេង​ទៀត​ៗ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ប្រាសាទ​។ នៅ​លើ​ផែន​ទី​នៃ​ឧទ្យាន​បុរាណ​អង្គរ​​ហ្គូហ្គល ​បង្ហាញ​តែ​ប្រាសាទ​​ល្បី​ៗ​នៅ​ក្នុង​ឧទ្យាន​​​​​បុរាណ​អង្គរ​ប៉ុណ្ណោះ​ ដែល​មាន​ដូច​ជា​ ប្រាសាទ​​​​​បន្ទាយ​ស្រី​ ប្រាសាទ​បឹង​មាលា ប្រា​សា​ទ​អង្គរ​វត្ត​ ប្រាសាទ​អង្គរ​ធំ​ និង​ប្រាសាទ​តាព្រហ្ម​ជា​ដើម​។ ផែន​ទីនៃ​ឧទ្យាន​បុរាណ​អង្គរ​នេះ​​ក៏ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​គម្រោង​អច្ឆរិយ​វត្ថុ​ពិភពលោក ( World Wonder Project website)​របស់​វិទ្យាស្ថាន​ចង​ក្រង​វប្បធម៌​ (Google Cultural Institute)របស់​ក្រុមហ៊ុន​ហ្គូហ្គល​ផង​ដែរ​។ នៅ​ក្នុង​ផែន​ទីនោះ​ យើង​អាច​ចូល​មើល​និង​សិក្សា​អំពី​ប្រវត្តិ​របស់​អង្គរ​វត្ត​ តាម​រយៈ​រូប​ភាព​និង​វីដេអូ​ ឲ្យ​បាន​កាន់​តែ​ច្បាស់​។ ការ​បង្ហាញ​នៅ​លើ​ផែន​ទី​ គឺ​មាន​ទាំង​ជា​​ភាសា​ខ្មែរ​​​ និង​ភាសា​អង់គ្លេស​ ហើយ​យើង​ក៏​អាច​មើល​បាន​​តាម​រយៈ​ទូរស័ព្ទ​ដៃ​ទំនើប​ៗ​ផង​ដែរ​។ ផែន​ទី​នេះ​ គឺ​ជា​ផ្នែកនៃ​​កម្ម​វិធី​របស់​ហ្គូហ្គល​​​ឈ្មោះ​ថា Street View ដែល​ប្រើ​រូប​ភាព​៣៦០​ដឺក្រេ​​ដើម្បី​ឲ្យ​យើង​មើល​ឃើញ​ប្រសាទ​កាន់​តែ​ច្បាស់​។ ហ្គូហ្គល​បាន​យក​រូប​ភាព​នៃ​ប្រាសាទ​នៅ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​ជាង​៩0.០០០​ មក​ប្រើ​ប្រាស់​ដោយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រូប​ឌីជីថល​​ដ៏​ច្រើន​បំផុត​ក្នុង​ចំណោម​រូប​ឌីជីថល​ច្រើន​ផ្សេង​ទៀត​នៃ​តំបន់​បេតិក​ភណ្ឌ​ពិភពលោក​ដែល​បាន​ចុះ​បញ្ជី​នៅ​អង្គ​ការ​​​យូណេស្កូ (UNESCO)។ គេ​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង​នេះ​។ លោក​ ម៉ានិក​ ហ្គូបតា​ (Manik Gupta) ប្រធាន​គ្រប់​គ្រង​ផលិត​ផល​ទទួល​បន្ទុក​ផ្នែក​Google Maps របស់​ក្រុមហ៊ុន​ ហ្គូហ្គល​ បាន​មាន​​​ប្រសាសន៍​ថា “ យើង​សង្ឃឹមថា ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​ពិភព​លោក​ អាច​ស្វែង​យល់​ពី​កេរមរតក​វប្ប​ធម៌​និង​កេរមរតកពី​បុរាណ​របស់​ប្រទេស​កម្ពុជា​ទាំងនេះ​តាម​វិធី​ដ៏​ថ្មី​នេះ​។ ​ មិន​ថាការ​ទស្ស​នា​​​ឡើង​វិញ​នៅ​តាម​តំបន់​ប្រាសាទ​ដ៏​ល្បី​ល្បាញ ​ដូច​ជា​ ប្រាសាទ​បាយ័ន​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ឬ​ក៏​ការ​សិក្សា​ពី​ចម្លាក់​ក្បាច់​រាប​ដែល​រៀប​រាប់​ពី​សមរភូមិ​​ក្នុង​ក្រុង​លង្កា​នៃ​រឿង​រាម​កេរ្តិ៍​ ដែល​មាន​ឆ្លាក់​ជាប់​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរវត្ត​ប៉ុណ្ណោះ​ទេ​ កម្ម​វិធី​  Street View អាច​ជួយ​យើង​​ឲ្យ​ចូល​រុក​រក​និង​ស្វែង​យល់​ពី​បេតិកភណ្ឌ​អង្គរ​ដ៏​សម្បូរ​បែប​បាន​យ៉ាង​ងាយ​ផង​ដែរ​”។ លោក​ សឿង​ គង់​ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​​ដែល​គ្រប់​គ្រង​ឧទ្យាន​បុរាណ​អង្គរ​និង​លោក​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​ថា គំនិត​ផ្តួច​ផ្តើម​របស់​ក្រុម​ហ៊ុន​ហ្គូហ្គល​នឹង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឲ្យបាន​កាន់​តែ​ច្រើន។ លោក​ សឿង​ គង់​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា “គំ​និត​ផ្តួច​ផ្តើម​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូ​ទាំង​ពិភពលោក​ងាយ​ស្រួល​ស្វែង​រក​ប្រទេស​កម្ពុជា​”។ រីឯ​លោក​ ថោង​​ ខុន​ បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ថា ចំនួន​ភ្ញៀវ​ទេសចរមក​លេង​ប្រទេស​កម្ពុជា​នឹង​កើន​ពី​ ៤​,​២​លាន​នាក់​កាល​ពី​ឆ្នាំ​មុន​ដល់​យ៉ាង​តិច​៤,៥​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៤​។ លោក​ ថោង​ ខុន​ បាន​មាន​ប្រសាសន៍​ថា “វា​នឹង​ជា​មធ្យោបាយ​ដ៏​ងាយ​ស្រួល​សម្រាប់​ជន​បរទេស​ស្វែង​រក​ប្រទេស​កម្ពុជា​ ដោយ​សារ​ជន​បរ​ទេស​មួុយ​ចំនួន​ដូច​ជា​ ពលរដ្ឋ​ឥណ្ឌូ​នេស៊ី ជាដើម​មិន​ស្គាល់​អង្គរ​វត្ត​នោះ​ទេ​។ វា​ក៏​ដូច​ជា​ ពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​បណ្តា​ប្រទេស​​នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ​។ ពួក​គេ​មិន​ដឹង​ថា​អ្វី​ខ្លះ​មាន​នៅ​ក្នុង​ប្រទេស​របស់​យើង​ឡើយ​”។ លោក ថោង ខុន បាន​​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា “ឥឡូវនេះ​ពួក​គេ​អាច​ប្រើ​កម្មវិធី​អីុន​ធើ​ណិត​​នេះ​ដើម្បី​ស្វែង​រក​ថា តើ​កន្លែង​ណា​ដែល​ពួក​គេ​ត្រូវ​ទៅ​​ក្នុង​ប្រទេស​របស់​យើង​ ហើយ​​​បន្ទាប់​មក​ទើប​ពួក​គេ​មក​ទស្សនា​”៕ ស៊ុយឈាង

​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអាស៊ាន​​នៅ​អាមេរិក​

ក្រុម​មន្ត្រី​បាន​​និយាយ​ថា លោក​ ទៀ បាញ់ រដ្ឋ​​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​នឹង​ជួប​ប្រជុំ​​ថ្ងៃ​​នេះ​នៅរដ្ឋ​ហាវ៉ៃជាមួយ​លោក ​ជុក ហាហ្គេល (Chuck Hagel) រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អាមេរិក​ ព្រម​ទាំង​រដ្ឋ​មន្ត្រី​កា​រ​ពារ​ជាតិ​អាស៊ាន​ប្រាំបួន​​រូបផ្សេង​ទៀត​នៅ​កិច្ច​​ប្រជុំ​លើក​ទី​១​ដែល​រៀបចំ​ដោយ​​អាមេ​រិក​​ជាមួយ​​មេបញ្ជាការ​ការពារ​ជាតិ​ក្នុង​តំបន់​​នេះ​។ ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​អា​កាស​​​​យានដ្ឋាន​អន្ត​រជាតិភ្នំពេញ​មុន​ពេល​ចេញ​ដំណើរ​ លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​មាន​គម្រោង​ជម្រាប​ជូន​រដ្ឋ​មន្ត្រី​ទាំង​​នោះ និង​លោក ហាហ្គេល អំពី​ “ស្ថាន​ការណ៍​ពិត​” ក្នុង​ប្រទេសកម្ពុជា​។ ដោយ​មិន​លើក​ឡើង​ពី​​គណ​បក្ស​សង្គ្រោះ ​ជាតិ​ចំឈ្មោះ លោក​បានមាន​ប្រសា​សន៍​ថា  “​យើង​មិន​អាច​អនុញ្ញាត​​ឲ្យ​មនុស្ស​មួយ​ចំនួន​និយា​យ​តែ​​ឯង​ទេ​។ប្រទេស​នានា​មិន​ត្រូវ​ស្តាប់ ភាគី​តែ​ម្ខាង​ឡើង​។ប្រសិនបើ​ពួក​គេ​ចង​់​ដឹង​ពីស្ថាន​ការណ៍​ពិត ​ពួក​គេ​ត្រូវ​ស្តាប់​ភាគី​ទាំង​សង​ខាង​”។ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​​ចម្រាស​​កាល​ពី​ខែ​កក្កដា​ មក លោក​​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​សន្យា​​​​​ដដែលៗ​​ថា នឹង​ការ​ពារ​រដ្ឋាភិបាល​របស់​​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជាប់​ឆ្នោត​តាម​​រដ្ឋ​ធម្ម​នុញ្ញ​។ ទន្ទឹម​នឹង​នោះដែរ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចុះ​ប​ញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ផ្អាក​ជំនួយ​ដល់​ប្រទេស​​កម្ពុជា​រហូត​ដល់​​ជម្លោះ​ពាក់​ព័ន្ធការ​បោះឆ្នោត​កាល​ពីខែ​កក្កដា​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​សិន​​។ លោក​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ​ អគ្គ​នាយក​​​​​​​​នៃ​អគ្គនាយក​ដ្ឋាន​កិច្ច​ការ​បរទេស​ និង​​សហ​ប្រតិបត្តិការ​នៃ​​​ក្រសួង​ការ​ពារ​​ជាតិ​បាន​មាន​ប្រសាសន៍​ថា របៀប​វារៈ​របស់​លោក​ឧត្តម​សេនីយ៍​ ទៀបាញ់ រួម​មាន​​ប្រធាន​​​ប​ទ​សំខាន់​ៗ​ចំនួន​បី​ គឺ​អាទិ​ភាព​នយោ​​បាយ​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ាន​ រួម​ទាំង​​កិច្ច​សហ​​​ប្រតិ​​​បត្តិ​​​ការ​យោ​ធា​ ជម្លោះ​និង​​កង្វល់​​ដែន​សមុទ្រ​ និង​​​​ស្ថិ​រ​ភាព​​ក្នុង​តំបន់​។ លោក​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ​ ក៏​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​មុន​ពេល​ការ​ចេញ​ដំណើរ​របស់​ឧត្តម​សេនីយ៍ ទៀ បាញ់​ ដែរ​ថា “ក្នុងចំណោម​ការ​ពិភាក្សា​នោះ​នឹង​ផ្តោ​ត​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កង​ទ័ព​​អាស៊ាន​ និង​កង​ទ័ព​អាមេរិក​ក្នុង​កិច្ច​ប្រឹង​ប្រែង​​​​ដើម្បី​ទទួល​បាន​​បទ​ពិសោធ​បន្ថែម​ទៀត​ពាក់​ព័ន្ធនឹង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​ដូច​ជា​គ្រោះ​មហន្តរាយ​ជាដើម​”។ លោ​កបានមាន​ប្រសាសន៍​​បន្ថែមទៀត​ថា “ ក៏​នឹង​មាន​ការ​ពិភាក្សាតុ​មូល​ផងដែរ​រវាង​ក្រុម​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ និង​​រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អាមេរិក​។ រដ្ឋ​មន្ត្រី​ទាំង​នោះក៏​នឹង​ជួប​​ប្រជុំ​ជាមួយ​នឹង​​​តំណាង​​អង្គការ​សង្គម​សីុវិល​ផង​ដែរ​”។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយ​ការណ៍ថា លោក​ ទៀ បាញ់​ នឹង​ជួប​​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​លោក ហាហ្គេល នៅ​ក្រៅ​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​។ ទោះ​យ៉ាង​ណា​ លោក...