Thursday, October 17, 2019
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

រដ្ឋាភិបាល​​​ទទួល​​​យក​​​បទបញ្ជា​​​ផ្ទៃ​​​ក្នុងដែល​​​បាន​​​កែប្រែ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ 

បន្ទាប់ពីច្រានចោលបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែរបស់គណបក្សសង្គ្រោះជាតិម្តងហើយម្តងទៀតក្នុងរយៈពេលពីរខែកន្លងមកនេះ ទីបំផុតក្រសួងមហាផ្ទៃបានទទួលយកបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែនេះហើយកាលពីម្សិលមិញ ប៉ុន្តែក្រសួងនៅមិនទាន់ទទួលស្គាល់អនុប្រធានថ្មីរបស់គណបក្សនេះជាផ្លូវការនៅឡើយទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា"យើងទទួលដើម្បីទុកជាផ្លូវការ"។ លោកបានបន្ថែមថា "យើងចាំមើលក្រែងលោសកម្មភាពរបស់គាត់មិនត្រឹមត្រូវតាមលក្ខន្តិកៈហ្នឹងដែលបានតម្កល់"។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃានផ្ញើលិខិតមួយច្បាប់ជូនលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញដោយជម្រាបលោកឲ្យដឹងថា បទបញ្ជាផ្ទៃក្នុងនេះត្រូវបានទទួលយកហើយ។ ប៉ុន្តែក្រសួងមិនបានលើកឡើងថា តើបទបញ្ជាផ្ទៃក្នុងថ្មីនេះត្រូវបានអនុម័តយល់ព្រម ឬយ៉ាងណានោះឡើយ។ គណបក្សសង្គ្រោះជាតិដំបូងឡើយបានធ្វើការកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនអំឡុងសមាជបក្សដែលរៀបចំឡើងយ៉ាងតក់ក្រហល់កាលពីថ្ងៃទី២ខែមីនា ដើម្បីដោះស្រាយបញ្ហាលាឈប់ពីតំណែងភ្លាមៗរបស់លោកប្រធាន សម រង្ស៊ី កាលពីថ្ងៃទី១១ខែកុម្ភៈ ។ លោក សម រង្ស៊ី បានលាឈប់ពីតំណែងពីប្រធានគណបក្សដោយសារប្រឈមនឹងច្បាប់ថ្មីដែលគំរាមរម្លាយគណបក្សរបស់លោកទាំងមូលចោលពាក់ព័ន្ធការកាត់ឲ្យជាប់ទោស ពីបទព្រហ្មទណ្ឌដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាមានជាប់ពាក់ព័ន្ធរឿងនយោបាយ។ អំឡុងសមាជបក្សនេះ គណបក្សសង្គ្រោះជាតិបានកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីកែប្រែបទបញ្ជាផ្ទៃក្នុងស្តីពីការជ្រើសរើសថ្នាក់ដឹកនាំ ហើយបានបោះឆ្នោតតែងតាំងលោក កឹម សុខា អនុប្រធានគណបក្សទៅជាប្រធានបក្សភ្លាមៗ។ អំឡុងសមាជនេះក៏មានការបោះឆ្នោតជ្រើសរើសអនុប្រធានថ្មីចំនួន៣រូប រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឲ្យជំនួសតំណែងលោក កឹម សុខា ផងដែរ។ ប៉ុន្តែ ភ្លាមៗនោះក្រសួងមហាផ្ទៃបានចាត់ទុកបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែេនះថា ខុសច្បាប់ ហើយក៏ចាត់ទុកអនុប្រធានទាំងបីរូបនេះមិនស្របច្បាប់ដែរ។ ក្រសួងបានជំទាស់ថា គណបក្សនេះគួរតែបានដាក់ជូនបទបញ្ជាផ្ទៃក្នុងដែលបានកែប្រែនេះទៅក្រសួងជាមុនសិន ហើយបន្ទាប់មកចាំបោះឆ្នោតជ្រើសរើសអនុប្រធានតាមក្រោយទោះបីជាតារាងកាលវិភាគបែបនេះគ្មានចែង ក្នុងច្បាប់ណាមួយក៏ដោយ។ ដោយមានជម្រើសតិចតូច ប៉ុន្តែ ត្រូវធ្វើឲ្យក្រសួងបានស្ងប់ចិត្តនោះ គណបក្សសង្គ្រោះជាតិបានព្យាយាមកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនពីរលើកបន្ថែមទៀតក្នុងពេលថ្មីៗនេះគឺនៅថ្ងៃទី២៥ខែមេសា។ ការកែប្រែលើកទី៣ត្រូវបានទទួលយក។ ប៉ុន្តែ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងកាលពីម្សិលមិញថា ក្រសួងនៅមិនទាន់ទទួលស្គាល់អនុប្រធានថ្មីទាំងបីរូបរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ។ លោកបានថ្លែងថា "មិនទាន់ផ្លូវការទេ មិនទាន់មានទេ"។ លោកបានបន្ថែមថា "គាត់មានទទួលស្គាល់អនុប្រធានទាំងបីហ្នឹងទេ"។ លោកស្រី មូរ សុខហួរ ដែលជាអនុប្រធានមួួយរូបក្នុងចំណោមអនុប្រធានទាំងបីបានលើកឡើងថា...

នគរ​បាល​រារាំង​អ្នកហែក្បួន​ក្នុង​​​​ទិវា​ពលកម្ម​អន្តរជាតិ​មិន​​ឱ្យ​ចូល​ទៅ​​​​ខាង​មុខ​​វិមាន​រដ្ឋសភា​

កម្មករកម្មការិនីប្រមាណ២.០០០នាក់ដែលប្រារព្ធទិវាពលកម្មអន្តរជាតិនៅកណ្ដាលរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌជាច្រើនចំណុចដែលរួមមានទាំងការដំឡើងប្រាក់ខែគោល និងការបញ្ចប់ការរារាំងមិនឱ្យបង្កើតសហជីពផងនោះ បានពើបប្រទះនឹងរបាំងបិទផ្លូវ ព្រមទាំងនគរបាលបង្ក្រាបកុបកម្មដែលបានរាំងពួកគាត់មិនឱ្យហែក្បួនទៅកាន់រដ្ឋសភា។ ដំបូងឡើយសហជីពដែលរៀបចំព្រឹត្តិការណ៍នេះមានគម្រោងចាប់ផ្ដើមការហែក្បួនរបស់ខ្លួននៅចម្ងាយប៉ុន្មានគីឡូម៉ែត្រនៅចំណុចក្បែរវត្តភ្នំ ផ្គើនសាលារាជធានី ដែលបានប្រាប់ឱ្យសហជីពទាំងនេះលុបចោលការហែក្បួនដោយសារតែវាអាចបង្កឱ្យមានការកកស្ទះចរាចរណ៍។ នគរបាល និងសន្តិសុខខណ្ឌរាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅពេលព្រឹកក្បែរវត្តភ្នំ និងនៅតាមបណ្ដោយដងទន្លេក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីត្រៀមបញ្ឈប់ដំណើរពួកគាត់។ ទោះជាយ៉ាងណា ដូចដែលពួកគាត់បានធ្វើកាលពីឆ្នាំមុនដែរ  គឺសហជីពទាំងនេះបានប្រមូលផ្ដុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួនដោយស្ងាត់ៗនៅខាងក្រៅស្ថានទូតរុស្ស៊ី ដែលធ្វើឱ្យពួកគាត់ស្ថិតកាន់តែជិតរដ្ឋសភា។ ពួកគាត់ក៏បានពើបប្រទះនឹងនគរបាលបង្ក្រាបកុបកម្ម និងសន្តិសុខរាប់សិបនាក់បន្ថែមទៀតនៅទីនោះ ដែលបានបិទផ្លូវថ្មីរបស់ពួកគាត់ និងបញ្ជាឱ្យពួកគាត់បំបែកគ្នា។ បន្ទាប់ពីប្រឈមតតាំងដាក់គ្នារយៈពេល២ម៉ោងចាប់ពីម៉ោងប្រហែល៨ព្រឹកទៅ នគរបាលបង្ក្រាបកុបកម្មបានរៀបចំក្បួនហាក់ត្រៀមបំបែកក្រុមអ្នកហែក្បួនដែលលើកបដាច្រូងច្រាងទាមទារសិទ្ធិការងារចាប់ពីប្រាក់ខែសមរម្យរហូតដល់ការឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែបន្ទាប់ពីការចរចាគ្នារវាងភាគីទាំងពីរ នគរបាលបានដកថយ ហើយបានអនុញ្ញាតឱ្យក្រុមនេះហែក្បួនប៉ុន្មានរយម៉ែត្រទៀតឆ្ពោះទៅស្ថានទូតអូស្ត្រាលី ជាប់រដ្ឋសភា ហើយពួកគាត់ក៏ត្រូវបានឃាត់ឱ្យឈប់នៅទីនោះ។ លោក អាត់ ធន់...

ខួប​​រំឭក​ការ​ស្លាប់​របស់សកម្ម​ជន​ការ​ពារ​បរិស្ថាន​ធ្វើ​ឡើង​​ ទោះ​បី​ជា​មាន​ការ​​គំរាមពី​​រដ្ឋាភិបាល​

កាលពីម្សិលមិញ មនុស្សរាប់សិបនាក់ដែលគោរពស្រឡាញ់ និងកោតសរសើរលោក ឈុត វុទ្ធី បានតស៊ូជម្នះការរារាំងពីសំណាក់សន្តិសុខរាជធានីភ្នំពេញ ដើម្បីប្រារព្ធខួប៥ឆ្នាំនៃការបាញ់សម្លាប់សកម្មជនបរិស្ថានដែលនិយាយមិនសំចៃមាត់រូបនេះ ដោយប្រមូលផ្ដុំគ្នានៅមាត់ទន្លេដើម្បីធ្វើពិធីរំឭកដល់វិញ្ញាណក្ខន្ធរបស់លោក។ អ្នកចូលរួមប្រហែល៤០នាក់ដែលបានចាប់ផ្ដើមទៅដល់ចំណុចព្រះអង្គដងកើ ស្ថិតនៅខាងមុខព្រះបរមរាជវាំង  បានពាក់អាវយឺតមានរូបសកម្មជនរូបនេះ និងសារនៅពីក្រោយខ្នងដែលសរសេរថា "ឈុត វុទ្ធី ស្លាប់៥ឆ្នាំគ្មានយុត្តិធម៌"។ អ្នកធ្វើយុទ្ធនាការមិនខ្លាចនឿយហត់ដែលតែងតែឈ្លោះជាមួយអាជ្ញាធរជាច្រើនឆ្នាំកន្លងមក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលលោកកំពុងបំពេញបេសកកម្មស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើនមិនជឿលើការរៀបរាប់ជាផ្លូវការរបស់រដ្ឋាភិបាលអំពីការបាញ់ប្រហារនោះឡើយ ហើយបានបន្តអំពាវនាវឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតឡើងវិញ។ បន្ទាប់ពីដាក់វេនគ្នាម្តងម្នាក់ចូលទៅក្នុងទីសក្ការបូជាដ៏តូចនៅមាត់ទន្លេនេះដើម្បីអុជធូបរំឭកដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី កាលពីរសៀលម្សិលមិញ អ្នកខ្លះបាននាំគ្នាលើកដៃស្រែកហៅឈ្មោះរបស់លោក ឈុត...

កិច្ច​ព្រមព្រៀង​​បញ្ជូន​​​​​​​​​​​​​ពលករ​ទៅ​​ហុងកុង ​​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​​ជាថ្មី​

យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា  បណ្ដាទីភ្នាក់ងារជ្រើសរើសពលករនៅក្រុងហុងកុង កំពុងតែលើកឡើងពីមន្ទិលថា តើកម្មវិធីសាកល្បងបញ្ជូនស្ត្រីកម្ពុជា រាប់ពាន់នាក់ដែលនឹងចាប់ផ្តើមទៅដល់ទីនោះនៅចុងឆ្នាំនេះឱ្យទៅបម្រើការងារជាស្ត្រីជំនួយការមេផ្ទះអាចទទួលជោគជ័យដែរឬទេ ហើយការលើកឡើងបែបនេះធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ។  កម្មវិធីបញ្ជូនស្ត្រីជំនួយការមេផ្ទះរវាងក្រុងហុងកុង និងប្រទេសភូមា កាលពីឆ្នាំ២០១៤បានទទួលបរាជ័យរួចមកហើយ ហើយកត្តានេះក៏បានធ្វើឲ្យមនុស្សមួយចំនួនព្រួយបារម្ភដែរថា កិច្ចព្រមព្រៀងជាមួយកម្ពុជា អាចនឹងបរាជ័យដូចគ្នា។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានធ្វើដំណើរទៅទីក្រុងហុងកុង កាលពីថ្ងៃច័ន្ទ ដើម្បីចុះកិច្ចព្រមព្រៀងេនះជាមួយលោក ស្តេហ្វិន សួយ (Stephen Sui) រដ្ឋមន្ត្រីទទួលបន្ទុកការងារ និងសុខុមាលភាពនៃក្រុងហុងកុង។ ក្រសួងចង់សរសើរក្រុងហុងកុងថា "សកម្មយ៉ាងខ្លាំង" នៅក្នុងការការពារជនបរទេសដែលធ្វើជាស្ត្រីជំនួយការមេផ្ទះ។ ប៉ុន្តែក្រសួងខ្វះសេចក្តីពិស្តារ ហើយមិនអើពើចំពោះការស្នើសុំសេចក្ដីលម្អិតអំពីផែនការនេះឡើយ ក្នុងនោះរួមមានថាតើប្រជាពលរដ្ឋកម្ពុជា ប៉ុន្មាននាក់ដែលខ្លួនសង្ឃឹមថានឹងបញ្ជូនទៅអំឡុងកម្មវិធីសាកល្បងរយៈពេល៥ឆ្នាំនេះ និងថាតើវាចាប់ផ្ដើមនៅពេលណា។ ក្រសួងក៏មិនអើពើនឹងសំណួរដែលចោទសួរថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីបញ្ចៀសការបរាជ័យនៃកម្មវិធីសាកល្បងកាលពីឆ្នាំ២០១៣របស់កម្ពុជា ជាមួយសិង្ហបុរី ដែលស្ត្រីជំនួយការមេផ្ទះត្រឡប់មកវិញរៀបរាប់ពីការត្រូវគេបង្ខំឱ្យធ្វើការបន្ថែមម៉ោង កាត់ប្រាក់ខែ និងបំពានផ្លូវភេទ។ ទោះជាយ៉ាងណា ការិយាល័យសុខុមាលភាព និងការងារនៃក្រុងហុងកុង មិនបានឆ្លើយតបសំណើសុំការបំភ្លឺទេទាក់ទិនកិច្ចព្រមព្រៀងថ្មីនេះ។ កាលពីថ្ងៃច័ន្ទ កាសែត South China Morning Post...

ហ៊ែកឃើ​ព្រមាន​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​តាម​អុីនធឺណិត​​ងាយ​ហ៊ែក​​

ហ៊ែកឃើម្នាក់ នៅពីក្រោយការបែកធ្លាយជាបន្តបន្ទាប់ដែលបង្ខូចឈ្មោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងសាច់ញាតិរបស់ពួកគេនោះ បានព្រមានកាលពីម្សិលមិញថា បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ងាយហ៊ែកចូល ហើយបានជំរុញឱ្យអ្នកជំនាញខិតខំធ្វើឱ្យគេហទំព័រនេះមានសុវត្ថិភាពជាងមុន។ ហ៊ែកឃើរូបនេះដែលមានឈ្មោះហៅក្រៅថា ចំប៉ា បុរី បានផ្ញើអុីម៉េលព្រមានថា "អ្នកមានជំនាញគ្រប់រូបអាចបន្ថែម កែ ឬក៏លុបទិន្នន័យបោះឆ្នោតបាន តាមរយៈវិធីសាស្រ្តបញ្ជូលលេខកូដ ដែលគេហៅថា ' SQL injection'ដោយសារចន្លោះប្រហោងផ្នែកសន្តិសុខនេះ"។ សារនេះ អមដោយតំណភ្ជាប់ (Link) ទៅកាន់វីដេអូក្នុងគេហទំព័រយូធ្យូប...

គណបក្ស​​​សង្គ្រោះ​​​ជាតិនៅ​​​មិនទាន់​​​សម្រេច​​​នៅ​​​ឡើយពាក់​​​ព័ន្ធ​​​អនាគតនៃ​​​​ពាក្យ​​​ស្លោក​​​របស់​​​ខ្លួន​​​

កាលពីម្សិលមិញ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សប្រឆាំងរបស់លោកនៅមិនទាន់សម្រេចនៅឡើយទេថា តើនៅបន្តប្រើពាក្យស្លោកយុទ្ធនាការឃោសនាបន្តទៅមុខទៀតឬក៏អត់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ហើយបានបញ្ជាក់ពីការលើកឡើងរបស់លោកដែលធ្វើឡើងកាលពីចុងសប្តាហ៍មុន។ ពាក្យស្លោកនេះអាចធ្វើឲ្យគណបក្សនេះត្រូវចូលខ្លួនដោះស្រាយក្នុងតុលាការ។ គណបក្សប្រជាជនកម្ពុជាបានគំរាមប្តឹងគណបក្សនេះពីបទញុះញង់ពាក់ព័ន្ធនឹងពាក្យស្លោកដែលគណបក្សនេះបានបង្ហាញកាលពីដើមខែនេះអំឡុងសមាជបក្ស។ ពាក្យស្លោកនោះគឺ "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ"។ កាលពីថ្ងៃសុក្រ វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីរបស់លោក សុន ឆ័យ មកថា គណបក្សសង្គ្រោះជាតិនឹងដាក់ចេញផែនការគោលនយោបាយ៥ចំណុចនៅមុនការបោះឆ្នោតនាថ្ងៃទី៤ខែមិថុនា " ដោយមិនបានលើកឡើងពីពាក្យស្លោកនេះឡើយ" ជាការបង្ហាញឲ្យឃើញថា គណបក្សនេះបោះបង់ចោលពាក្យស្លោកនេះហើយ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក សុន ឆ័យ បានលើកឡើងថា ការលើកឡើងរបស់ លោកត្រូវបានគេយកមកបកស្រាយខុស។ លោកបានមានប្រសាសន៍ថា "ខ្ញុំបាននិយាយទៅកាន់ពួកគេថា យើងមិនព្រួយបារម្ភនឹងការសម្រេចណាមួយរបស់តុលាការឬគ.ជ.ប. នោះឡើយ ប្រសិនបើពាក្យស្លោក នេះមិនសមរម្យ"។ លោកបានបន្ថែមថា "សម្រាប់យើង យើងមើលមិនឃើញថា ពាក្យស្លោកនេះមានបញ្ហានោះទេ"។ លោក សុន ឆ័យ បានលើកឡើងទៀតថា វាជាការពិតដែលថា...

គណបក្ស​សង្គ្រោះ​ជាតិ​រៀន​រស់​ ​​​ដោយសារខ្លាច​​​​​​គណបក្ស​​​កាន់​​​អំណាច​​​​​​រម្លាយ​​​ចោល​​​ក្រោម​​​ច្បាប់​​​ថ្មី​​​

កាលពីដើមសប្តាហ៍នេះ គណបក្សសង្គ្រោះជាតិបានចុះឈ្មោះបេក្ខជនចំនួន១១.៥៧២រូបសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា នៅក្នុងអ្វីដែលទំនងជាបង្ហាញពីសូចនាករសម្រាប់ការបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំក្រោយ។ ប៉ុន្មានថ្ងៃក្រោយមក លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីដ៏ស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែនោះបានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដែលផ្តល់អំណាចថ្មីដ៏ទូលំទូលាយដល់រដ្ឋាភិបាលក្នុងការកម្ចាត់គណបក្សនយោបាយណាមួយពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនានាដែលមិនបានចែងច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រឈមនឹងការសាកល្បងដ៏តឹងតែងបំផុតនៅក្នុងរយៈពេល២៥ឆ្នាំមកនេះ បានវាយប្រហារឥតអៀនខ្មាសលើគណបក្សសង្គ្រោះជាតិ នៅពេលលោកបានចេញបទបញ្ជាឲ្យគណបក្សរបស់លោករៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីខែមុន។ វាបានធ្វើឲ្យអ្នកសង្កេតការណ៍នៅមានចម្ងល់ថាតើគណបក្សសង្គ្រោះជាតិនឹងតស៊ូរស់រហូតដល់ការបោះឆ្នោតឃុំសង្កាត់បានឬមិនបាន កុំថាឡើយដល់ទៅការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប្រសិនបើបាន ក្រុមអ្នកសង្កេតការណ៍នេះបានលើកឡើងថា គណបក្សប្រឆាំងនេះត្រូវបន្ទន់ជំហររបស់ខ្លួនដែលធ្លាប់តែប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗក្នុងការឃោសនា ជួនកាលនិយាយពាក់ព័ន្ធដល់ ាតិសាសន៍ទៀតផងនោះ ។ ប៉ុន្តែ គណបក្សនេះអាចបាត់បង់សំឡេងឆ្នោតសម្រេចជោគវាសនាមួយចំនួន។ គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមមានការប្រុងប្រយ័ត្នរួចហើយក្នុងការប្រើពាក្យពេចន៍របស់ខ្លួន។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបាននិងកំពុងប្រាប់សមាជិករបស់ខ្លួនឲ្យមានការអត់ធ្មត់កុំធ្វើការវាយប្រហារដោយផ្ទាល់ខ្លួនលើរដ្ឋាភិបាល និងឥស្សរជនគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃអង្គារនៅឯកិច្ចប្រជុំមួយធ្វើឡើងទុកសម្រាប់ការបោះឆ្នោតឃុំសង្កាត់នោះ លោកបានណែនាំបេក្ខជនក្នុងគណបក្សរបស់លោកកុំឲ្យនិយាយពាក់ព័ន្ធនឹងថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនមានការបកស្រាយខុសៗគ្នាថា ជាថ្ងៃដែលវៀតណាមបានរំដោះប្រទេសពីកណ្តាប់ដៃខ្មែរក្រហម ឬជាថ្ងៃដែលវៀតណាមចូលត្រួតត្រាកម្ពុជារយៈពេល១០ឆ្នាំ ដែលអំឡុងពេលនោះប្រទេសនេះបានលើកបន្តុបគណបក្សប្រជាជនកម្ពុជាឲ្យកាន់អំណាច។ លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា គណបក្សប្រឆាំងត្រូវតែតស៊ូទៅមុខទៀត។ ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្មអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូលដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជានោះផ្អាកសកម្មភាព ឬរម្លាយគណបក្សណាមួយចោលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់ ក្នុងនោះមានដូចជា...

NGO ​​​ប្រយ័ត្ន​​​ប្រយែងចំពោះ​ការ​​​សន្យា​​​លុប​​​គម្រោង​​​វារី​​​អគ្គិសនី​​​​​​

ក្រុមអភិរក្សនៅតែមានការប្រយ័ត្នប្រយែងចំពោះការសន្យារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះថានឹងទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងដ៏ចម្រូងចម្រាស បន្ទាប់ពីរកឃើញថា គម្រោងនេះស្ថិតក្នុងបញ្ជីថ្មីដែលត្រូវអភិវឌ្ឍរបស់ក្រសួងរ៉ែនិងថាមពល។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសថា ផែនការសាងសង់ទំនប់វារីអគ្គិសនីនៅចំកណ្ដាលភ្នំក្រវាញ ក្នុងខេត្តកោះកុង ត្រូវបានផ្អាកដោយមិនកំណត់ ហើយជំនួសដោយការកែលម្អរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់វិញ។ នៅពេលនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់អភិរក្សកន្លែងនេះសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។ ទោះជាយ៉ាងណា នៅថ្ងៃដដែលនេះលោក ផៃ ស៊ីផាន បានបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកនូវផ្នែកមួយនៃផែនការមេឆ្នាំ២០១៧-២០៣០របស់ក្រសួងរ៉ែនិងថាមពល រួមទាំងគម្រោងថាមពលដែលត្រូវអភិវឌ្ឍផងដែរ។ បញ្ជីនេះរួមមានទាំងការពង្រីករោងចក្រថាមពលដើរដោយធ្យូងថ្មក្នុងខេត្តព្រះសីហនុ និងទំនប់វារីអគ្គិសនីឆាយអារ៉ែង ដែលគ្រោងផ្សព្វផ្សាយតាមអុិនធឺណិតនៅឆ្នាំ២០២៣។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា...

ច្បាប់គណបក្ស​នយោបាយ​ត្រូវ​​​បាន​​​ចុះ​ហត្ថ​លេខា​ ខណៈ​មាន​ការចោទ​កាន់​​​​​​​​​​​​តែ​​​​ច្រើន​​​ថា CNRP ប្រើពាក្យ​ស្លោក​ញុះញង់​​​

មេឃុំ ចៅសង្កាត់គណបក្សកាន់អំណាចរាប់រយនាក់នៅទូទាំងប្រទេសឥឡូវនេះបានចុះហត្ថលេខាលើលិខិតបណ្តឹងស្ទើរតែដូច គ្នា ចោទប្រកាន់គណបក្សប្រឆាំងថា ប្រើប្រាស់ពាក្យស្លោកយុទ្ធនាការឃោសនា ដែល មានចរិត "ញុះញង់" ដើម្បីបញ្ឆេះឱ្យមាន "ការបែកបាក់" ដោយបន្ទរតាមពាក្យពេចន៍នៃច្បាប់ថ្មីសន្លាង ដែលអនុញ្ញាតឲ្យរម្លាយគណបក្សនយោបាយទាំងអស់ បើមានការប្រព្រឹត្តនូវទង្វើបែបនេះ។ លោក សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីក្នុងករណីព្រះមហាក្សត្រយាងទៅក្រៅប្រទេស បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យច្បាប់នេះចូលជាធរមាន ភ្លាមៗ។ គេហទំព័រព័តមាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានបង្ហោះលិខិតបណ្តឹងរបស់ចៅសង្កាត់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំេពញ នៅលើអីុនធឺណិតកាលពីយប់ថ្ងៃអង្គារ។ ចាប់តាំងពីពេលនោះមក គេហទំព័រនេះបានបង្ហោះពាក្យបណ្តឹងជាង៣០០មកពីរាជធានីនិងខេត្តចំនួន៥រួចហើយ។ ពាក្យបណ្តឹងទាំងនោះសុទ្ធតែមានគោលដៅលើពាក្យស្លោកយុទ្ធនាការឃោសនាដែលគណបក្សសង្គ្រោះជាតិបានដាក់ចេញកាលពីសប្តាហ៍មុនសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់នៅថ្ងៃទី៤ ខែមិថុនា នោះគឺ"ប្តូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ"។ ទោះបីជាគណបក្សប្រជាជនកម្ពុជាបដិសេធថាមិនបានរៀបចំពាក្យបណ្តឹងយ៉ាងច្រើនទាំងនេះ របស់មេឃុំ ចៅសង្កាត់នៅក្នុងជួរបក្សរបស់ខ្លួនក៏ដោយ តែវាកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ជាសាធារណៈពីទីស្នាក់ការកណ្តាលដោយរិះគន់ពាក្យស្លោកនេះក្នុងបុព្វហេតុដដែល ហើយបានគំរាមប្តឹងគណបក្សសង្គ្រោះជាតិ បើមិនកែប្រែពាក្យស្លោកនេះទេនោះ។ បណ្តឹងទាំងនេះក៏មានលក្ខណៈស្រដៀងគ្នាគួរឱ្យកត់សម្គាល់ផងដែរ ខុសគ្នាតែត្រង់ព័ត៌មានលម្អិតស្តីពីសមិទ្ធផលអំឡុងពេលធ្វើការដែលមេឃុំ ចៅសង្កាត់នីមួយៗអះអាងថាកើតចេញពីការខិតខំរបស់ខ្លួនប៉ុណ្ណោះ។ លោក ខាត់ សុខៃ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជានៅក្នុងខណ្ឌដង្កោ...

ចៅ​សង្កាត់​​បក្ស​​​កាន់​អំណាច​​​​​វាយ​ប្រហារ​​​​​ពាក្យស្លោក​​​យុទ្ធ​នាការ​ឃោសនា​​​​​​​​​របស់​គណ​​​បក្ស​​សង្គ្រោះ​ជាតិ

ការព្រួយបារម្ភអំពីពាក្យបណ្តឹងដែលប្រើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗ គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបានចាប់ផ្តើមយុទ្ធនាការដែលមានការរៀបចំទុកជាមុនដើម្បីប្រឆាំងពាក្យស្លោកយុទ្ធនាការឃោសនាដែលមានចរិត "ញុះញង់" របស់គូប្រជែងដ៏សំខាន់របស់ខ្លួនជាមួយនឹងពាក្យបណ្ដឹងដូចៗគ្នាជាច្រើន បន្ទាប់ពីគណបក្សសង្គ្រោះជាតិបដិសេធមិនបោះបង់ពាក្យស្លោកនេះ ទោះបីជាមានការគំរាមប្តឹងផ្តល់យ៉ាងណាក្តី។ កាលពីយប់ថ្ងៃអង្គារ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំាសាររបស់រដ្ឋាភិបាលបានចាប់ផ្តើមបង្ហោះញត្តិរបស់ក្រុមចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលកើតទុក្ខមិនសុខចិត្តចំពោះពាក្យស្លោកយុទ្ធនាការឃោសនា "ប្តូរមេឃុំបម្រើបក្ស ដាក់ មេឃុំបម្រើរាស្ត្រ" ដែលគណបក្សសង្គ្រោះជាតិបានអនុម័តឲ្យប្រើប្រាស់កាលពីសប្តាហ៍មុនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ។ គិតត្រឹមរសៀលម្សិលមិញ គេហទំព័រ Fresh News និងកាសែតមួយដែលគាំទ្ររដ្ឋាភិបាលបានបង្ហោះពាក្យបណ្តឹងចំនួន១៩របស់ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ។ ពាក្យបណ្តឹងទាំងនោះមានសេចក្តីលម្អិតខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ចៅសង្កាត់ទាំងនោះនិយាយថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិគឺជាការប្រមាថចំពោះប្រជាពលរដ្ឋគ្រប់គ្នាដែលបានបោះឆ្នោតគាំទ្រពួកគេវាស្មើនឹង "ការញុះញង់" ហើយបានគំរាមបង្កឲ្យមាន...