Sunday, November 17, 2019
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

រដ្ឋាភិបាល​​​កម្ពុជា​​​ និង វៀតណាម​​​មាន​​​គម្រោង​​​​​​ស្នើសុំ​​​ឲ្យ​​​បារាំង​​​គូស​​​ផែន​​​ទី​​​ថ្មី​​​​​​សម្រាប់​​​ព្រំដែន​​​ប្រទេស​​​​​​ទាំង​​​ពីរ​​​

ប្រទេសកម្ពុជានិងប្រទេសវៀតណាមមានផែនការសុំឱ្យប្រទេសបារាំងធ្វើផែនទីថ្មី ដែលរដ្ឋាភិបាលទាំងពីរបាននិងកំពុងប្រើដើម្បីកំណត់ព្រំដែនរបស់ខ្លួនដែលមានជម្លោះ យូរមកហើយ ដោយធ្វើឱ្យមានការសង្ស័យថ្មីលើកិច្ចការដែលបានធ្វើហើយជាមួយផែនទីកំពុងប្រើបច្ចុប្បន្ន។ រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាតម្រូវឱ្យប្រើផែនទីបោនខ្នាត១/១០០.០០០ ដើម្បីកំណត់ព្រំដែន ជាស្ថានភាពនយោបាយដ៏គ្រោះថ្នាក់ ដែលបានធ្វើឱ្យតំណាងរាស្ត្របក្សប្រឆាំងពីររូបជាប់ពន្ធនាគារយ៉ាងយូរក្នុងពេលពីរបីខែកន្លងមកនេះ។ ក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋាភិបាលជាការពិតបានកំណត់ព្រំដែនដោយប្រើផែនទីខ្នាត១/៥០.០០០ ដែលប្រទេសកម្ពុជាបានបង្កើតជាមួយប្រទេសវៀតណាម ផ្អែកលើផែនទីបោន ប៉ុន្តែបានប្រើវិធី UTM ទំនើបជាង។ ឥឡូវនេះ ប្រទេសកម្ពុជាចង់ឱ្យប្រទេសបារាំងធ្វើផែនទីខ្នាត១/៥០.០០០របស់ខ្លួនផ្ទាល់ គឺខ្នាតដូចគ្នានឹងផែនទី UTM សព្វថ្ងៃ សម្រាប់ប្រទេសជិតខាងទាំងពីរប្រើប្រាស់។ លោកនាយករដ្ឋមន្ត្រីបានប្រកាសសេចក្ដីសម្រេចនេះក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីវៀតណាមរបស់លោក គឺលោក...

រដ្ឋាភិបាល​​​ថា ការ​​​​​​សុំ​​​ឲ្យ​​​ស៊ុយ​​​អែត​​​​​​បញ្ជូន​​​​​​ ថាក់ ឡានី​​​ត្រឡប់​​​មក​​​វិញ​​​​​​ គឺ​​​ឥត​​​ប្រយោជន៍

ក្រសួងមហាផ្ទៃកាលពីថ្ងៃអាទិត្យបានចោទជនបរទេសមិនបញ្ជាក់ឈ្មោះថា "រត់ពន្ធ"អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាបក្សប្រឆាំងទៅកាន់ប្រទេសស៊ុយអែត ប៉ុន្តែបាននិយាយថា វានឹងឥតប្រយោជន៍ក្នុងការសុំឲ្យក្រុងស្តុកខុល ដើម្បីបញ្ជូនអ្នកស្រីត្រឡប់មកវិញ។ អ្នកស្រី ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានភៀសខ្លួនពីប្រទេសកម្ពុជាភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងអ្នកស្រីក្នុងខែកក្កដាទាក់ទងនឹងការថ្លែងមួយដែលតាមការចោទប្រកាន់ អ្នកស្រីបានចោទលោកនាយករដ្ឋមន្ត្រីថាបានបញ្ជាឲ្យមានការធ្វើឃាតកាលពីថ្ងៃទី១០ ខែកក្កដាលើលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព។ តុលាការក្រុងភ្នំពេញបានកាត់ឲ្យអ្នកស្រីជាប់ទោសកំបាំងមុខពីបទបរិហារកេរ្តិ៍និងញុះញង់កាលពីថ្ងៃព្រហស្បតិ៍ ហើយផ្តន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ១៨ខែ។ បន្ទាប់ពីការប្រកាសសាលក្រមកាលពីថ្ងៃព្រហស្បតិ៍ ប្តីរបស់អ្នកស្រី ឡានី គឺលោក ឈុន ប៊ុនសាន បាននិយាយថា អង្គការសហប្រជាជាតិបានជួយនាំប្រពន្ធរបស់លោកឲ្យចាកចេញពីប្រទេស ហើយថា អ្នកស្រីបានទទួលសិទ្ធិជ្រកកោននយោបាយក្នុងប្រទេសស៊ុយអែត។ ទីភ្នាក់ងារទេសន្តរប្រវេសន៍ប្រទេសស៊ុយអែត ដែលដោះស្រាយសំណើសុំសិទ្ធិជ្រកកោនបាននិយាយថា អ្នកស្រី ឡានីបានទទួលការអនុញ្ញាតឲ្យស្នាក់នៅអចិន្ត្រៃយ៍កាលពីថ្ងៃទី២ ខែកញ្ញា ប៉ុន្តែបានបដិសេធមិនពិភាក្សាអំពីករណីរបស់អ្នកស្រីបន្តទៀតទេ។ ទោះបីជាទោសជាប់ពន្ធនាគារត្រូវបន្តដោយដីកាចាប់ខ្លួនក៏ដោយ ក៏លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃអាទិត្យថា កម្ពុជាមិនទំនងជាស្នើឲ្យប្រទេសស៊ុយអែតធ្វើបត្យាប័នសមាជិកព្រឹទ្ធសភានោះទេ។ លោកបាននិយាយពីសំណើសុំធ្វើបត្យាប័នថា "វាឥតប្រយោជន៍ទេ។ បើយើងសុំបញ្ជូនមកវិញ ប្រហែលប្រជាជនគេមិនធ្វើតាមសំណើយើងទេ"។ លោកបាននិយាយបន្ថែមថា "អ្វីដែលសំខាន់ គឺយើងកាត់ឲ្យគាត់ជាប់ទោសនៅក្នុងប្រទេស។ គាត់មកពេលណា ឯដីកាចាប់ខ្លួននៅមានសុពលភាពនៅឡើយ"។ ប៉ុន្មានថ្ងៃក្រោយពីដាក់ពាក្យបណ្តឹង លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានឮថា អ្នកស្រី ឡានីមានគម្រោងចាកចេញពីកម្ពុជា ហើយក៏បានព្រមានជាសាធារណៈថា អ្នកស្រីនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកស្រីព្យាយាមចាកចេញពីប្រទេស។ វានៅមិនទាន់ច្បាស់ពិតប្រាកដថាតើសមាជិកព្រឹទ្ធសភារូបនោះបានចាកចេញពីប្រទេសតាមវិធីណាទេ។ការិយាល័យនៅក្រុងបាងកករបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនមិនបានបញ្ជាក់ ឬក៏បដិសេធថា ខ្លួនបានជួយទេ ដោយលើកឡើងពីគោលនយោបាយទីភ្នាក់ងារដែលហាមប្រាមមិនឲ្យធ្វើអត្ថាធិប្បាយអំពីករណីបុគ្គលម្នាក់ៗទេ។ នាយឧត្តមសនីយ៍ សុភ័ក បានបដិសេធមិនប្រាប់ឈ្មោះអង្គការសហប្រជាជាតិទេ ប៉ុន្តែបានចោទ "ស្ថាប័នបរទេស" ថាបានរត់ពន្ធអ្នកស្រីចេញពីកម្ពុជា។ លោកបាននិយាយថា "គាត់ត្រូវបានរត់ពន្ធដោយស្ថាប័នខ្លះ។ វាជាករណីជួញដូរ"។ ប្រទេសកម្ពុជាកាលពីមុនបានស្នើសុំនគរបាលអាំងទែប៉ូលចេញនិវេទន៍ក្រហមអន្តរជាតិសម្រាប់ឧក្រិដ្ឋជនណាដែលបានគេចខ្លួនពីប្រទេស ហើយដែលរដ្ឋាភិបាលចង់ឲ្យចាប់ខ្លួនបញ្ជូនមកវិញ។ ប៉ុន្តែលោក ភោគ កុលកុមារបាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនបានដឹងពីគម្រោងណាមួយ ដើម្បីសុំឲ្យចេញនិវេទន៍ក្រហមសម្រាប់អ្នកស្រី ឡានី ទេ។ អ្នកស្រី ឡានី ត្រូវបានកាត់ឲ្យជាប់ទោសដោយផ្អែកលើវីដេអូឃ្លីបដែលអះអាងបង្ហាញថា អ្នកស្រីចោទលោកនាយករដ្ឋមន្ត្រីថាបញ្ជាឲ្យធ្វើឃាតលោក កែម ឡី ក្នុងការថ្លែងទៅកាន់អ្នកគាំទ្របក្សនៅក្នុងខេត្តរតនគីរី។ សមាជិកព្រឹទ្ធសភារូបនេះបានបដិសេធថាមិនបានចោទបែបហ្នឹងទេ ហើយអះអាងថា ខ្សែអាត់សំឡេងនោះត្រូវគេកែ។ អ្នកស្រី គឺជាតំណាងរាស្ត្របក្សប្រឆាំងទីប្រាំហើយដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដោយតុលាការកម្ពុជាកាលពីឆ្នាំកន្លងទៅ ចំពោះអ្វីដែលទាំងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានចាត់ទុកការវាយប្រហារផ្លូវច្បាប់ទៅលើអ្នករិះគន់រដ្ឋាភិបាលថាជារឿងនយោបាយ នៅមុនការបោះឆ្នោតដ៏សំខាន់៕ (រាយការណ៍បន្ថែមដោយឃួន ណារីម)

លោក ប៉ែន សុវណ្ណ ​ជា​​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​​​ទទួល​មរណភាព​​​​ហើយក្នុង​វ័យ​៨០​ឆ្នាំ​

លោក ប៉ែន សុវណ្ណ នាយករដ្ឋមន្ត្រីទី១របស់កម្ពុជា ក្រោយរបបខ្មែរក្រហម និងដែលអ្នកខ្លះហៅលោកថា "បិតា" នៃកងកម្លាំងឧទ្ទាមដែលបានជួយផ្ដួលរំលំខ្មែរក្រហម បានទទួលមរណភាពហើយកាលពីថ្ងៃសៅរ៍ ក្នុងវ័យ៨០ឆ្នាំ បន្ទាប់ពីឆ្លងកាត់ជីវិតនយោបាយដ៏លំបាក។ ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិដែលលោកបានចូលរួមជាមួយកាលពីឆ្នាំ២០១២ បានបញ្ជាក់ថា លោកបានទទួលមរណភាពនៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវនៅម៉ោងជាង៧យប់ថ្ងៃសៅរ៍ បន្ទាប់ពីមានជំងឺសម្ពាធឈាមឡើងខ្ពស់ (លើសឈាម) និងជំងឺទឹកនោមផ្អែមរយៈពេលជាយូរ។ លោកបានដាច់សរសៃឈាមខួរក្បាលនៅឆ្នាំ២០១៥ ដែលបានធ្វើឱ្យលោកស្លាប់មួយចំហៀងខ្លួននៅផ្នែកខាងស្ដាំ។ ក្នុងនាមជាអ្នកដើរតាមលទ្ធិម៉ាក្សមួយជីវិតដែលមានគំនិតជាតិនិយមក្លៀវក្លា និងធំដឹងក្ដីក្រោមរបបត្រួតត្រារបស់អាណានិគមបារាំង លោកបានអះអាងថា បញ្ហាតែមួយគត់ជាមួយសង្គមនិយម  គឺស្ថិតនៅត្រង់អ្នកដែលបានព្យាយាមអនុវត្តវាហើយ ប៉ុន្តែមិនជោគជ័យ។ ដោយត្រូវបានដកចេញឲ្យនៅក្រៅសង្វៀននយោបាយក្នុងឆ្នាំ១៩៨១ នៅពេលលោកត្រូវបានចាប់ខ្លួនក្នុងឋានៈជានាយករដ្ឋមន្ត្រីដោយសារការមិនសប្បាយចិត្តចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ ដែលបានលើកបន្តុបលោក ហើយត្រូវបានគេបំភ្លេចចោលស្ទើរតែទាំងស្រុងអំឡុងនិរទេសខ្លួនមួយទសវត្សរ៍ លោក ប៉ែន សុវណ្ណ បានវិល ត្រឡប់មកប្រទេសកម្ពុជាវិញនៅទសវត្សរ៍ឆ្នាំ១៩៩០ ហើយប៉ុន្មានឆ្នាំចុងក្រោយដែលលោកចូលប្រឡូកក្នុងឆាកនយោបាយវិញ លោកបានក្លាយជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោក ដេវិឌ ឆាណ្ឌល័រ...

ស​​​ង្គ្រោ​​​ះ​​​ជាតិនិង​​បក្ស​​​ប្រជាជននឹង​​​ពិភាក្សា​​​អំពី​​​កំណែទម្រង់​​​តុលាការ​​​នៅ​​​រដ្ឋសភា

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។ ដោយលើកឡើងពីឈ្មោះរបស់ប្រធានខ្លួនដើម្បីសំដៅដល់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះបានលើកឡើងកាលពីម្សិលមិញថា "គណៈកម្មការដែលមានលោក សម រង្ស៊ី ជាប្រធាន នឹងចូលរួមនៅថ្ងៃស្អែក"។ គណបក្សប្រឆាំងនេះបាននិងកំពុងធ្វើពហិការមិនចូលរួមសម័យប្រជុំសភាពេញអង្គជាច្រើនខែកន្លងមកហើយដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនតំណាងរាស្ត្ររបស់ខ្លួនចំនួន២រូបខណៈកំពុងសម្រាំងថា តើគួរតែចូលរួមកិច្ចប្រជុំមួយណារបស់គណៈកម្មការអចិន្ត្រៃយ៍។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា "វាអាស្រ័យលើប្រធានបទ"។ លោកបានគូសបញ្ជាក់ថា របៀបវារៈនៅថ្ងៃេនះ រួមមានសំណើរបស់គណបក្សសង្គ្រោះជាតិស្នើសុំឲ្យធ្វើវិសោធនកម្ម "ច្បាប់មូលដ្ឋាន" ដ៏ចម្រូងចម្រាសចំនួន៣ដែលបង្ហាញពីទំនាក់ទំនងរបស់រដ្ឋាភិបាលជាមួយតុលាការ។ សភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចូលរួមបានអនុម័តច្បាប់ដែលគេរង់ចាំជាយូរមកហើយនៅក្នុងឆ្នាំ២០១៤ ដោយសន្យាថា ច្បាប់ទាំងនេះនឹងជួយបោសសម្អាតតុលាការដែលញាំញីដោយអំពើពុករលួយ។ គណបក្សសង្គ្រោះជាតិ ដែលពេលនោះកំពុងធ្វើពហិការមិនចូលរដ្ឋសភានៅឡើយ បានលើកឡើងថា ច្បាប់ទាំងនេះបង្កើតឡើងគ្រាន់តែដើម្បីពង្រឹងការគ្រប់គ្រងដោយប្រើអំណាចរបស់រដ្ឋាភិបាលលើប្រព័ន្ធតុលាការប៉ុណ្ណោះ ហើយថាខ្លួនបានទទូចទាមទារសុំឲ្យធ្វើវិសោធនកម្មចាប់តាំងពីពេលនោះមកម្លេ៉ះ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានលើកឡើងកាលពីម្សិលមិញថា "មែនហើយ ច្បាប់ទាំងបីនេះនឹងត្រូវលើកយកមកពិភាក្សា"។ គណៈកម្មាធិការអចិន្ត្រៃយ៍អាចសម្រេចនៅក្នុងថ្ងៃនេះ ក្នុងការបញ្ជូនសំណើសុំធ្វើវិសោធនកម្មទៅឲ្យគណៈកម្មការមួយឬច្រើនជាងនេះក្នុងចំណោមគណៈកម្មការទាំង១០នៃរដ្ឋសភា ត្រួតពិនិត្យ។ លោក ឡេង ប៉េងឡុង បានលើកឡើងថា គណៈកម្មការអចិន្ត្រៃយ៍ក៏គ្រោងចាត់តាំងគណៈកម្មការទំាងនេះឲ្យពិនិត្យសេចក្តីព្រាងថវិកាជាតិសម្រាប់ឆ្នាំ២០១៧ និងការវាយតម្លៃលើខ្ទង់ចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៥ផងដែរ។ លោកបានលើកឡើងទៀតថា គណៈកម្មាធិការនេះក៏ប្រហែលជាគ្រោងរៀបចំឲ្យមានការបោះឆ្នោតនៅក្នុងសភាស្តីអំពីថា តើត្រូវផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបម្រែលបម្រួលអាកាសធាតុឬយ៉ាងណាផងដែរ។ គណបក្សសង្គ្រោះជាតិជិតនឹងបញ្ចប់ការធ្វើពហិការមិនចូលរដ្ឋសភាចុងក្រោយរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំពេញអង្គកាលពីដើមខែនេះទៅហើយ ប៉ុន្តែបានប្តូរចិត្តវិញនៅនាទីចុងក្រោយ ហើយនៅតែមិនចូលរួមសម័យប្រជុំដដែល ដោយលើកឡើងពីកង្វល់សន្តិសុខ។ លោក យឹម សុវណ្ណ បានលើកឡើងថា នៅក្នុងថ្ងៃនេះប្រហែលជាមិនមានការប្រែក្រឡាស់នោះឡើយ ដោយសារតែភាពតានតឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់។ ដោយសំដៅដល់សំណើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់តុលាការនោះ លោកបានមានប្រសាសន៍ថា...

​ពិធីបុណ្យ​រំឭក​ខួប១០០​ថ្ងៃ​នៃ​ការ​​ស្លាប់​របស់​​​​​អ្នក​វិភាគ​​​នយោ​​​បាយ​​​​​​​​​ឯក​​​រាជ្យ​​​​​ បញ្ចប់​​​​​​ត្រឹម​​​​​​ពិធី​​​​​​​​​ដង្ហែ

ជាលើកទី២ចាប់តាំងពីលោក កែម ឡី ត្រូវបានធ្វើឃាតកាលពី៣ខែមុន ក្រុមអ្នកកាន់ទុក្ខកាលពីម្សិលមិញ បាននាំគ្នាចេញទៅដង្ហែក្បួនតាមផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងលិចរាជធានីភ្នំពេញ សំដៅទៅខេត្តតាកែវ ទីដែលសពអ្នកវិភាគនយោបាយរូបនេះត្រូវបានបញ្ចុះនៅទីធ្លាក្រោយផ្ទះរបស់ម្ដាយលោកកាលពីចុងខែកក្កដា។ ជំនួសឱ្យការដង្ហែសពលោក កែម ឡី ដែលគ្របដោយទង់ជាតិចេញពីរាជធានីភ្នំពេញ ក្រុមអ្នកកាន់ទុក្ខកាលពីម្សិលមិញបានដង្ហែពីក្រោយរូបសំណាកស្ពាន់ប៉ុនរូបពិតតំណាងឲ្យអ្នកវិភាគរូបនេះដែលដឹកតាមរថយន្តដឹកទំនិញចេញពីវត្តចាស់នៅពេលព្រឹកព្រលឹមស្រាងៗ។ លើកនេះអ្នកចូលរួមដង្ហែក៏មានចំនួនតិចជាងមុនដែរ។ មនុស្សរាប់ម៉ឺនសែននាក់បានចេញទៅដង្ហែតាមផ្លូវនានាកាលពីចុងខែកក្កដា ខណៈនៅមានអារម្មណ៍ភ័យតក់ស្លុតនៅឡើយចំពោះការបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះដែលមជ្ឈដ្ឋានទូទៅជឿថាជាស្នាដៃរបស់រដ្ឋាភិបាល។ ទោះបីជានៅតែមិនសប្បាយចិត្តចំពោះការស៊ើបអង្កេតករណីឃាតកម្មនេះដែលហាក់មិនកំពុងដំណើរការក្ដី ក៏អ្នកចូលរួមកាលពីម្សិលមិញមានចំនួនថយចុះដែរមកនៅត្រឹមពីរបីនាក់ប៉ុណ្ណោះ។ វាជាចុងបញ្ចប់នៃពិធីបុណ្យរំឭកខួប១០០ថ្ងៃសម្រាប់លោក កែម ឡី ដែលក្នុងរយៈពេល៣ថ្ងៃមកនេះបានទាក់ទាញអ្នកចូលរួមរាប់ម៉ឺនសែននាក់ទៅវត្តចាស់ ក្រោយពីលោកត្រូវឃាតករបាញ់ទម្លុះក្បាលកាលពីថ្ងៃទី១០ ខែកក្កដា ខណៈលោកកំពុងអង្គុយពិសាកាហ្វេពេលព្រឹកហាងកាហ្វេស្តាម៉ាតដែលលោកចូលចិត្តទៅពិសានៅកណ្ដាលរាជធានីភ្នំពេញ។ ពិធីនេះស្ទើរតែមិនបានកើតឡើងទៅហើយ។ សាលារាជធានីដែលចោទប្រកាន់អ្នករៀបចំកម្មវិធីបុណ្យថាព្យាយាមបង្វែរពិធីបុណ្យតាមប្រពៃណីសាសនានេះទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាល បានច្រានចោលសំណើពីរលើកសុំរៀបចំពិធីបុណ្យនេះនៅរាជធានីភ្នំពេញ មុនពេលប្ដូរចិត្តវិញកាលពីសប្ដាហ៍មុន។ លោក សៅ កុសល ដែលស្ថិតក្នុងជួរគណៈកម្មការរៀបចំពិធីបុណ្យនេះមានប្រសាសន៍ថា វាជាការសំខាន់ដែលពិធីបុណ្យនេះគួរតែរៀបចំនៅរាជធានីភ្នំពេញ មិនមែនខេត្តតាកែវ ដូចដែលអាជ្ញាធរជំរុញឱ្យធ្វើនោះទេ។ ការរៀបចំពិធីនេះនៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យមានមនុស្សចូលរួមច្រើនរហូតដល់ទៅប្រមាណ៦០.០០០នាក់តាមការប៉ាន់ស្មានរបស់លោក សៅ កុសល ហើយវារំឭកដល់រដ្ឋាភិបាលថា មហាជនចង់ឱ្យនាំខ្លួនឃាតករដែលសម្លាប់លោក កែម...

របាយការណ៍​​​​​៖ ធនា​គារ​​ពិភព​លោក​​​​​ជា​អ្នក​​ផ្ដល់​​ហិរញ្ញ​វត្ថុ​​ដល់​​​​​ទំនប់​​​វារីអគ្គិសនី​ចម្រូង​ចម្រាស​

ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត "ដ៏អាក្រក់"។ របាយការណ៍ដែលអង្គការសិទ្ធិមនុស្សមួយក្រុមបានបញ្ចេញកាលពីសប្ដាហ៍មុននេះ ចោទប្រកាន់ "សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ” (IFC) ដែលជាសាខាផ្ដល់ឥណទានឯកជនរបស់ធនាគារពិភពលោកថាបានផ្ដល់មូលនិធិជាសម្ងាត់ដល់គម្រោងចំនួន៩១នៅទូទាំងតំបន់អាស៊ី ក្នុងនោះរួមទាំងគម្រោងចំនួនបីនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយបង្កផលប៉ះពាល់ "ធ្ងន់ធ្ងរ" ប៉ះពាល់ដល់បរិស្ថាន និងការរំលោភសិទ្ធិមនុស្សដែលបំពានស្ដង់ដាររបស់វា។ IFC និយាយថា ខ្លួននឹងខំប្រឹងប្រែងជ្រើសរើសដៃគូវិនិយោគរបស់ខ្លួនកាន់តែប្រុងប្រយ័ត្នជាងមុន និងដើម្បីជួយដៃគូទាំងនោះពិនិត្យមើលគម្រោងដែលពួកគេគាំទ្រ។ លោក ដេវីដ ប្រេដ (David Pred) នាយកគ្រប់គ្រងរបស់អង្គការ "អភិវឌ្ឍន៍បរិយាប័នអន្តរជាតិ” (Inclusive Development International) ឬ IDI ជាអង្គការមួយក្នុងចំណោមអង្គការដែលស្ថិតនៅពីក្រោយរបាយការណ៍នេះ បានលើកឡើងតាមសារអេឡិចត្រូនិកថា "ទាំងនេះជាគម្រោងមានផលប៉ះពាល់យ៉ាងខ្លាំងដែលបានធ្វើឱ្យ ឬនឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ផ្លាស់ប្តូរជម្រក ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ វាពិតជាអាក្រក់ណាស់ដែល IFC ជាស្ថាប័នមួយដែលប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំពុងផ្ដល់ហិរញ្ញវត្ថុដល់គម្រោងនានាដែលកំពុងបន្តការបំផ្លិចបំផ្លាញយ៉ាងច្រើន"។ នៅក្នុងករណីទំនប់វារីអគ្គិសនីសេសានក្រោម២ IFC បានវិនិយោគរាប់រយលានដុល្លារទៅលើធនាគារ Vietinbank...

គ.ជ.ប.៖ ទាហាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់មិន​ត្រឹមត្រូវ​

អ្នកនាំពាក្យអាជ្ញាធររៀបចំការបោះឆ្នោតទូទាំងប្រទេសបានលើកឡើងថា ក្រុមមន្ត្រីនៅក្នុងខេត្តព្រះវិហារមានកំហុស ដោយបានចុះឈ្មោះទាហានមួយក្រុមដែលមិនបានរស់នៅ ឬធ្វើការជាប្រចាំនៅទីនោះឡើយ ប៉ុន្តែលោកបានបន្ថែមថា ពួកគេប្រហែលជាទទួលបានការអនុញ្ញាតដោយសារទាហានទាំងនោះអាចទៅឃ្លាំមើលនៅការិយាល័យបោះឆ្នោតទាំងនោះនៅឆ្នាំក្រោយ។ ក្រុមសង្កេតការណ៍បោះឆ្នោតបានលើកឡើងថា ការចុះឈ្មោះទាំងនេះបានរំលោភច្បាប់ ឬជាងនេះទៅទៀតនោះ កត់សម្គាល់ឱ្យឃើញពីការអនុវត្តដ៏ធូររលុងប្រកបដោយគ្រោះថ្នាក់។ គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី២២ ខែកញ្ញា ដោយអះអាងថា ទាហាននៅក្នុងខេត្តចំនួនបី គឺខេត្តបាត់ដំបង ព្រះវិហារ និងខេត្តសៀមរាប ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនៅក្រៅឃុំ-សង្កាត់ដែលពួកគេរស់នៅ និងបម្រើការជាយោធា។ ច្បាប់បោះឆ្នោតដែលត្រូវបានអនុម័តកាលពីឆ្នាំមុនចែងថា អ្នកដែលចុះឈ្មោះបោះឆ្នោតបាន ត្រូវតែមានអាសយដ្ឋាន ឬលំនៅដ្ឋាននៅក្នុងឃុំ-សង្កាត់ដែលពួកគេត្រូវបោះឆ្នោត"។ កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប....

រដ្ឋាភិបាល​​​​​​​​​​ដំឡើង​​​​​​​​​ប្រាក់​​​ខែ​​​​​​គោល​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​​​​​​​​​​​​​ដល់​​​​​១៥៣​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​​​​​​​២០១៧

រដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលសម្រាប់វិស័យកាត់ដេរដ៏មានសារៈសំខាន់របស់ប្រទេសពី១៤០ដុល្លារដល់១៥៣ដុល្លារកាលពីម្សិលមិញ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រាក់ចំណេញដុលកាន់តែតិចទៅៗ និងបន្ទាប់ពីការចរចាជាច្រើនខែដែលបានធ្វើឲ្យសហជីព និងថៅកែរោងចក្របែកបាក់គ្នា។ ប្រាក់ខែគោលថ្មីដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះចំពោះការដំឡើងប្រាក់ខែតាមកម្រិតឆ្នាំបន្ទាប់ពីនៅទ្រឹងជាច្រើនឆ្នាំនេះ នឹងចូលជាធរមាននៅខែមករា។ សមាជិក២២រូបក្នុងចំណោម២៤រូបរបស់គណៈកម្មការប្រឹក្សាការងារ (LAC) ដែលមានសមាសភាពសហជីព ថៅកែរោងចក្រ និងភាគច្រើនជាតំណាងរដ្ឋាភិបាល បានបោះឆ្នោតគាំទ្រសំណើរបស់រដ្ឋាភិបាលដំឡើងប្រាក់ខែគោលដល់១៤៨ដុល្លារ។ សំណើរបស់សហជីពសុំដំឡើងដល់១៧១ដុល្លារទទួលបានសំឡេងឆ្នោត២ ចំណែកឯសំណើសុំដំឡើងដល់១៤៧ដុល្លារពីថៅកែរោងចក្រមិនទទួលបានសំឡេងគាំទ្រទេ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម៥ដុល្លារពីលើតួលេខដែលឈ្នះ។លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការងារក្នុងរាជធានីភ្នំពេញថា "លទ្ធផលនៃការបោះឆ្នោតរបស់យើងនៅថ្ងៃនេះគាំទ្រតួលេខ១៤៨ច្រើនលើសលប់ ហើយប្រមុខរដ្ឋាភិបាលបានសម្រេចបន្ថែម៥ដុល្លារពីលើ។ ដូច្នេះប្រាក់ខែគោលក្នុងឆ្នាំ២០១៧គឺ១៥៣ដុល្លារ"។ លោកបានលើកឡើងថា លោកសង្ឃឹមថាប្រាក់ខែគោលថ្មីនេះថ្លឹងថ្លែងបានល្អរវាងក្តីសង្ឃឹមចង់បានរបស់ថោកែរោងចក្រ ព្រមទាំងកម្មករទាំង៦០០.០០០០នាក់។ "ខ្ញុំគិតថា យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបាន១០០ភាគរយទេ ប៉ុន្តែវាប្រសើរជាងអ្វីដែលយើងមានកាលពីមុន"។ លោក អាត់ ធន់ ប្រធានសហជីពឯករាជ្យបានមានប្រសានស៍ថា លោកជាសមាជិកមួយរូបក្នុងចំណោមសមាជិក២រូបរបស់គណៈកម្មការប្រឹក្សាការងារដែលបានបោះឆ្នោតគាំទ្រការដំឡើងស្នើដោយសហជីព ដែលដំបូងឡើយហាក់មានការរួបរួមសាមគ្គីគ្នា ប៉ុន្តែទីបំផុតពួកគេភាគច្រើនបានបោះបង់ការទាមទារនេះកាលពីម្សិលមិញ។ លោកថ្លែងថា ប្រាក់ខែគោលថ្មីនេះមិនអាចរ៉ាប់រងបានឡើយចំពោះថ្លៃចំណាយរស់នៅរបស់កម្មករភាគច្រើនដែលការសិក្សាមួយធ្វើឡើងដោយសហជីពកាលពីពេលថ្មីៗនេះបង្ហាញថាជិត២០០ដុល្លារក្នុងមួយខែ។ លោកគូសបញ្ជាក់ថា "យើងមិនពេញចិត្តប្រាក់ខែគោលនេះទេ ព្រោះយើងគិតថា វាមិនគ្រប់គ្រាន់សម្រាប់ការរស់នៅសមរម្យ។ ខ្ញុំយល់ថា កម្មករខ្លះនឹងសប្បាយចិត្តចំពោះវា ហើយខ្លះទៀតមិនសប្បាយចិត្ត ប៉ុន្តែកម្មករភាគច្រើនចង់បានយ៉ាងតិច១៧១ដុល្លារ។ ត្រង់ថា មានបាតុកម្មឬអត់អាស្រ័យលើការចរចាជាមួយកម្មករ ប៉ុន្តែខ្ញុំគិតថាការតវ៉ាពេលនេះពិបាកបន្តិចហើយ"។ លើកឡើងពីការបាញ់ប្រហារ ការចាប់ខ្លួន និងបាតុកម្មតបពីសំណាក់សហជីពដែលប្រជែងគ្នា លោកមានប្រសាសន៍ទៀតថា "យើងដែលជាអ្នកចរចាកំពុងស្ថិតក្រោមការតាមដានរបស់តុលាការ ហើយកម្មករកំពុងតែពិបាកធ្វើបាតុកម្មក្នុងពេលថ្មីៗនេះដោយសារតែការរឹតបន្តឹងពីសំណាក់ថៅកែរោងចក្រ និងអាជ្ញាធរ"។ កម្មករកាត់ដេរមានការស្ទាក់ស្ទើរជាងមុនឆ្ងាយក្នុងការតវ៉ាទាមទារដំឡើងប្រាក់ខែចាប់តាំងពីនគរបាលបានបង្ក្រាបបាតុកម្មហិង្សានៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ដោយការបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ បណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត។ ហើយដោយត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សា មេដឹកនាំសហជីពនានាហាក់មិនសូវមានឆន្ទៈដឹកនាំការតវ៉ាដូចមុនឡើយ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក៏បានព្រមព្រៀងដំឡើងប្រាក់ខែគោលយ៉ាងហោចណាស់ក៏តិចតួចដែរក្នុងមួយឆ្នាំៗ និងផ្តល់អំណាចបញ្ចេញមតិច្រើនជាងមុនដល់សហជីពឯករាជ្យនៅក្នុងដំណើការកំណត់ប្រាក់ខែគោល។ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ដែលតំណាងរោងចក្រនាំចេញ មានប្រសាសន៍ថា ការដំឡើងប្រាក់ខែចុងក្រោយនេះនឹងធ្វើឲ្យបាត់បង់ការបញ្ជាទិញសម្លៀកបំពាក់ថោកបំផុតទៅបណ្តាប្រទេសគូប្រជែងដែលមានតម្លៃពលកម្មទាបជាង។ លោកមានប្រសាសន៍ថា "យើងនឹងប្រឹងប្រែងរស់តទៅទៀត។ទំនិញថោកៗនឹងមិនត្រូវបានផលិតក្នុងប្រទេសកម្ពុជាឡើយ។ ដូច្នេះយើងនឹងព្យាយាមបន្ថែមតម្លៃក្នុងប្រទេសកម្ពុជា"។ ថៅកែរោងចក្របានបន្ទោសការកើនឡើងរោងចក្របិទទ្វារដោយផ្ទាល់លើការដំឡើងប្រាក់ខែគោលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោក ស៊ូអៀង បានមានប្រសាសន៍ថា ការបិទរោងចក្រទំនងជានឹងបន្តទៀត វៀរលែងតែមានការកែប្រែណាមួយឲ្យមានកម្លាំងទីផ្សារធំជាងនេះ។ ហើយបើទោះជាការនាំចេញបានបន្តមើលឃើញកំណើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំដែលផ្ទុយពីការព្រមានរបស់ GMAC អំពីការធ្លាក់ចុះក៏ដោយ ក៏ប្រធានសមាគមរូបនេះមានប្រសាសន៍ថា  សម័យកំណើនពីរខ្ទង់បានចប់ហើយ។ ក្នុងការប្រកាសចុងក្រោយរបស់ខ្លួនអំពីឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា អង្គការពលកម្មអន្តរជាតិ (ILO) ក៏បានព្រមានដែរថា ការវិនិយោគក្នុងវិស័យនេះនឹងចាប់ផ្តើមធ្លាក់ចុះក្នុងពេលឆាប់ៗ ប្រសិនបើការដំឡើងប្រាក់ឈ្នួលនារយៈពេលពីរបីឆ្នាំចុងក្រោយនេះមិនស្របជាមួយនឹងកំណើនផលិតភាពស្រដៀងគ្នា ឬក្រុមហ៊ុនម៉ាកល្បីៗមិនត្រៀមចំណាយបន្ថែមទៀតសម្រាប់ការបញ្ជាទិញរបស់ពួកគេទេនោះ។ លោក ស៊ូអៀង មានប្រសាសន៍ថា រោងចក្រជាច្រើនបានខិតខំបង្កើនផលិតភាពរបស់កម្មករក្នុងចំណោមប្រទេសដែលមានផលិតភាពទាបបំផុតនៅក្នុងតំបន់ ប៉ុន្តែត្រូវរាំងស្ទះដោយសារការមានសហជីពច្រើន និងកូដកម្មខុសច្បាប់របស់ពួកគេ។ លោកបានមានប្រសាសន៍ថា "វាមិនអាចទៅរួចទេក្នុងការគ្រប់គ្រងប្រទេសមួយដែលមានសហជីពច្រើនជាងសហគ្រាសនោះ។ វាមិនប្រកបដោយនិរន្តរភាពទេ"។ ជាលទ្ធផល សហជីពមួយចំនួនបន្ទោសថៅកែរោងចក្រចំពោះការវិនិយោគតិចតួចពេកលើកម្មកររបស់ខ្លួន។ លោក វីលៀម ខុនឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃអង្គការមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលជាអង្គការសិទ្ធិការងារមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការបង្កើនផលិតភាពគឺជារឿងសំខាន់បំផុតសម្រាប់ម្ចាស់រោងចក្រ។ លោកមានប្រសាសន៍ថា "គេមានសមត្ថភាពដើម្បីធ្វើឲ្យបរិយាកាសការងារប្រសើរឡើងគឺការវិនិយោគផ្នែកគ្រឿងចក្រប្រសើរឡើង កន្លែងធ្វើការ អាហារដ្ឋាន និងការផ្តល់អាហារ ការដោះស្រាយការដឹកជញ្ជូន គឺកម្មករមកធ្វើការដោយធ្វើដំណើរឆ្ងាយទាំងទុក្ខព្រួយ ហើយប្រឈមនឹងការលំបាកដដែលនៅពេលត្រឡប់ទៅវិញនាពេលយប់។ ចូរផ្លាស់ប្តូរពីការចាត់ទុកកម្មករជាទំនិញទៅជាទ្រព្យដែលអ្នកឲ្យតម្លៃ"។ ទោះជាដូច្នេះក្តី លោក ខុនឃ្លីន ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយសហជីពក្នុងស្រុកថ្លែងថា លោករំពឹងថា ប្រាក់ខែគោលថ្មីនេះនាំមកនូវការតវ៉ាតិចតួច។ ដោយគាំទ្រការប្រើកម្លាំងជាការគំរាមកំហែង លើកនេះរដ្ឋាភិបាលប្រហែលជាផ្តល់ឲ្យកម្មករត្រឹមតែមួយគ្រប់ដើម្បីកុំឲ្យកម្មករចេញមកតវ៉ាតាមដងផ្លូវជាទ្រង់ទ្រាយធំទៀត។ លោកមានប្រសាសន៍ថា " នៅពេលនេះបានទទួលអ្វីដែលខ្លួនចង់បាន។ តួលេខ  ថ្មីនេះមានការជំទាស់តិចតួចពីសំណាក់សហជីពគ្មានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា"៕  សុខុម និង មានិត  

មេធាវីនិយាយថា តុលាការ​​​អាមេរិក​​​គ្រោង​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​សំណុំ​​​រឿង​​​ប្រឆាំង​​​លោក ហ៊ុន ម៉ាណែត

នៅសប្ដាហ៍ក្រោយនេះ តុលាការអាមេរិក នឹងបើកសវនាការលើកដំបូងទាក់ទិនបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិប្ដឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឃុំខ្លួនមិនត្រឹមត្រូវ នេះបើយោងតាមមេធាវីមដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាេមរិកកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុននៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ លោកបានប្ដឹងរដ្ឋាភិបាល និងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងកងយោធពលខេមរភូមិន្ទទាមទារសំណងដែលបណ្ដាលមកពី "ការធ្វើទារុណកម្មតាមរយៈការឃុំខ្លួនតាមតែអំពើចិត្ត ក្រៅប្រព័ន្ធច្បាប់ និងរយៈពេលយូរ"។ នគរបាលក្នុងទីក្រុងឡងប៊ិច...

រដ្ឋាភិបាល​បព្ជាក់​ថា​ការ​អះអាង​អំពី​ការ​ធ្វើ​បាប​នៅ​ម៉ាឡេស៊ី​មិន​ពិត

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសបានឆ្លើយបដិសេធការអះអាងរបស់ស្ត្រីពីរនាក់ ដែលនិយាយថា ពួកគេបានឃើញអ្នកទោសជាច្រើននាក់នៅកន្លែងឃុំខ្លួនមួយកន្លែងនៅប្រទេសម៉ាឡេស៊ី ត្រូវអ្នកយាមវាយធ្វើបាបរហូតដល់ស្លាប់កាលពីដើមឆ្នាំនេះ ក្នុងនោះមានទាំងជនរួមឈាមខ្មែរផង។ ស្ត្រីទាំងនោះបានធ្វើការជាអ្នកបម្រើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី មុនពេលចាកចេញពីអ្វីដែលពួកគេបាននិយាយថា ជាគ្រួសាររំលោភបំពាន និងត្រូវចាប់ខ្លួនដោយនគរបាល ដែលបានបញ្ជូនពួកគាត់ទៅកន្លែងឃុំឃាំងមួយឈ្មោះថា ជូរូ (Juru) ក្នុងរដ្ឋប៉េណាំងភាគពាយព្យរបស់ប្រទេសម៉ាឡេស៊ី។ តាមសំណើពីស្ថានទូតកម្ពុជាប្រចាំក្រុងគូឡាឡាំពួ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានចេញតម្លៃសំបុត្រយន្តហោះរបស់ពួកគេឲ្យមកស្រុកវិញកាលពីពាក់កណ្តាលខែមិថុនា។ ស្ត្រីម្នាក់ក្នុងចំណោមនោះ ដែលបាននិយាយជាមួយកាសែតខេមបូឌា ដេលី កាលពីខែមុន បាននិយាយថា អ្នកយាមនៅ ជូរូ ជាទម្លាប់បានទាត់ធាក់និងដាល់អ្នកទោស ឬបោកក្បាលរបស់ពួកគេនឹងជញ្ជាំង...