Monday, October 21, 2019
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

​ជន​រង​គ្រោះ​ដោយ​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧ អំពាវ​នាវ​រក​យុត្តិធម៌​

វា​​មាន​រយៈ​ពេល​១៦​ឆ្នាំ​​​ហើយ​​គិត​មក​ដល់​​​ថ្ងៃ​សៅរ៍​នេះ ដែល​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​គប់​គ្រាប់​បែក​ចំនួន​បួន​គ្រាប់​ចូល​ទៅ​ក្នុង​​កន្លែង​ជួប​ជុំ​របស់​​អ្នក​​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ នៅ​សួន​​មុខ​វត្ត​បទុម​ ​ជា​ការវាយ​ប្រហារ​ដ៏ឃោរ​ឃៅ​ ដែល​បាន​សម្លាប់​បុរស​ ស្ត្រី និង​កុមារ ចំនួន​១៦​នាក់​ ហើយ​បាន​បង្ក​ឲ្យ​មាន​​អ្នក​រង​របួស​យ៉ាង​ហោច​ណាស់​១០០​នាក់​​ថែម​ទៀត​។ អ្នក​ស្រី អឹម ម៉ាឡែន ដែល​បាន​ចូល​រួម​ជាមួយ​មិត្ត​ភក្ដិ​ជា​ជន​រង​គ្រោះ​ និង​ជា​សាច់​ញាតិ​អ្នក​ស្លាប់​ព្រម​ទាំង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ នៅ​ខាង​ក្រៅ​អតីត​អគារ​​រដ្ឋ​សភា​ ដើម្បី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​​ឃោរ​ឃៅ​នេះ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ហើយ​បានអំពាវ​នាវ​រក​យុត្តិធម៌​នៅ​ក្នុង​​រឿង​នេះ ដែលមិន​ទាន់​បាន​ដោះ​ស្រាយ​ ហើយ​អ្នក​ស្រី​នៅ​ចង​ចាំ​ថា​ ការ​វាយ​ប្រហារ​នេះ គឺជា​សុបិន​មួយ​ដ៏​អាក្រក់​ជាទី​បំផុត។ អ្នក​ស្រី​ ម៉ាឡែន បច្ចុប្បន្ន​នេះ មាន​អាយុ​៧១​ឆ្នាំ​ បាន​ត្រូវ​អំបែង​គ្រាប់​បែក​ចំ​ខ្នង​របស់​អ្នក​ស្រី នៅ​ថ្ងៃ​នោះ​។ ចាប់​ពី​ពេល​នោះ​មក​អ្នក​ស្រី​បាន​ធ្លាក់​ខ្លួន​ពិការ​ពាក់​កណ្ដាល​ខ្លួន​ចាប់​ពី​ត្រឹម​ចង្កេះ​ចុះ​ក្រោម ហើយ​អ្នក​ស្រី​មិន​អាច​ដើរ​បាន​ទេ ចាប់​ពី​ពេល​នោះ​មក​។ ជើង​ទាំង​ពី​ររបស់​អ្នក​ស្រី​បាន​ខូច​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​អ្នក​ស្រី​បាន​ស្លៀក​ពាក់​ពណ៌​ស​ជិះ​រទេះរុញ​ ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​​​នេះ​។​រូប​ថត​​ជន​រងគ្រោះ​ចំនួន​​១៦​​នាក់​​ត្រូវ​បាន​ដាក់​លើ​ស្តូប​​នៅ​ជិត​កន្លែង​កើត​ហេតុ​នេះ​។ អ្នក​ស្រី​មាន​ប្រសាសន៍​​បន្ទាប់​ពី​ពិធី​នេះ​​ថា “ ពេល​នោះ​​ខ្ញុំ​​កំពុង​កាន់​បដា​មួយ​ផ្ទាំង​ ខណៈ​ពេល​លោក សម រង្ស៊ី ចាប់​ផ្ដើម​ថ្លែង​ ហើយ​​មាន​សំឡេង​​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​...

អាមេរិកលើកយកការទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា​ ​ការ​ពារ​ការ​ វាយ​ប្រ​ហារ​លើក្រុម​​​ភេរវកម្ម​

យោងតាមឯកសារ​របស់ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ឲ្យដឹង​ថា​​ អាមេរិក​អាច​មាន​សិទ្ធិ​បញ្ជា​ឲ្យ​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​ប្រសិន​បើ​ពួកគេជឿ​ថាជននោះ​ជា​មេដឹក​នាំ​អាល់​កៃ​​ដា​​​ ហើយ​បាន​លើកយក​​ការ​ទម្លាក់​គ្រាប់​បែក​ខុស​ច្បាប់​ និងបាន​បង្ក​មហា​​​វិនាសកម្ម​ខ្ទេច​ខ្ទាំ​ មក​លើ​ប្រ​ទេស​កម្ពុជា​​ ក្នុង​ទសវត្ស​រ៍ឆ្នាំ​១៩៦០និង​ឆ្នាំ​១៩៧០ដើម្បី​បក​ស្រាយ​ការពារ​ខ្លួន​។ កាល​ពី​ថ្ងៃ​ច័ន្ទ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​សហ​រដ្ឋ​​អាមេរិកអិនប៊ី​ស៊ី​ញូវស៍​(NBC News)​បាន​រាយ​ការណ៍​ជា​លើក​ដំបូង​​អំពី​“ ឯកសារ​សម្ងាត់” នេះ​ ដែល​ជា​កំណត់​ហេតុ​សម្ងាត់​របស់​ការិយាល័យ​​ក្រុមប្រឹក្សាផ្នែក​​ច្បាប់​របស់​ក្រសួង​យុត្តិធម៌​។ ឯកសារ​ដែល​មាន​កម្រាស់១៦​ទំព័រ​នេះ​បានក្លាយ​​ជា​សំណុំរឿង​ស្រប​ច្បាប់ដ៏​រសើប​បំផុត​របស់​​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​ក្នុង​ការ​ប្រើ​​ប្រាស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​​ដើម្បី​សម្លាប់​​ក្រុម​ណា​ដែល​​សង្ស័យ​ថាជា​ក្រុម​ភេរវកម្ម​​​ រួមទាំង​​ពលរដ្ឋ​អាមេរិក​ខ្លះ​ផង​ដែរ។ នៅ​ក្នុង​ការ​តវ៉ា​ ដើម្បី​ការពារ​សិទ្ធិ​របស់ខ្លួនក្នុងការ​តាម​ប្រមាញ់​សត្រូវ​​នៅ​ក្នុង​ប្រទេស​អព្យាក្រឹត ឯកសារ​នោះ​បាន​លើក​ឡើង​អំពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​មក​លើ​ប្រទេស​កម្ពុជា ​​ដែល​បណ្តាលឲ្យ​​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​​រាប់​មិន​អស់បាន​ស្លាប់​ ក្នុង​ពេលព្យាយាម​បណ្តេញ​កង​ទ័ព​វៀតនាម​ខាង​ជើង។ ឯកសារ​នោះ​លើក​ឡើង​ថា​ “ក្រសួការពារជាតិ​មិន​មាន​​អំណាច​ណា​មួយ ដើម្បី​អះអាង​នោះ​ទេ​​ នៅ​​ពេល​ភាគី​មួយនៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​បាន​វាយប្រហារ​ចេញ​ពី​មូល​ដ្ឋាន​​​ក្នុង​ប្រទេស​មួយ​ថ្មី​ទៀត​ ដូច្នេះ​ប្រតិបត្តិការ​ណាមួយតបទៅនឹង​សត្រូវ​នៅ​ទីតាំង​នោះដោយមិនជាប់ពាក់ព័ន្ធ​ជាមួយ​ជម្លោះ​ប្រដាប់​អាវុធ​ពី​ដំបូង​ឡើយ​។​នេះ​មិន​ទំនងជាវិធាន​នៃ​ការ​អនុវត្ត​នៅក្នុង​ប្រវត្តិ​សាស្រ្ត​ទេ​​ បើ​ទោះ​ជា​នៅ​ក្នុង​ជម្លោះ​អន្តរ​ជាតិ​​ពី​បុរាណ​ក៏ដោយ​”។ ដើម្បី​ពន្យល់​ករណី​នេះ​​ ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ពី​លោក​ ចន ស្តេវិនសុន​(John Stevenson)ដែល​នៅ​ពេល​នោះ​ជា​ទី​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​ក្រសួង​ការ​បរទេស​​អាមេរិក​​បាន​ថ្លែង​ប្រាប់​គណៈ​មេធាវី​​ក្នុងបុរី​ញូវយ៉ក​​ នា​ឆ្នាំ​១៩៧០​ស្តី​អំពី​ការ​បន្ត​សកម្ម​ភាព​យោធា​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​​​​ លោក​ស្តេវិនសុន​​បាន​អះអាងនៅក្នុង​ឯកសារ​សង្ខេប​​ថា “ នោះ​គឺជា​ជម្លោះ​ប្រដាប់​​អាវុធ​អន្តរជាតិ​មួយ​ ប្រសិន​បើ​រដ្ឋ​អព្យា​ក្រឹត្យ​​​មួយ​មិន​អាច​មាន​លទ្ធភាព​ដើម្បី​ការ​ពារ​ចំពោះការ​រំលោភ​បំពាន​​ណា​មួយ​មក​លើ​អព្យាក្រិតភាព​របស់​ខ្លួន​​ទេនោះហើយ​កង​កម្លាំង​នៃ​ក្រុម​បង្ក​សង្រ្គាម​ដែល​បាន​ប្រើ​ប្រាស់​ទឹកដី​របស់​ខ្លួន​ជា​មូលដ្ឋាន​​ប្រតិ​បត្តិ​ការ​ ដូច្នេះភាគីក្នុង​សង្គ្រាម​ដទៃ​ទៀត​​​ ជា​ប្រវត្តិសាស្រ្ត​ត្រូវ​វាយ​ប្រហារ​សត្រូវ​​របស់​ខ្លួននៅ​ក្នុង​ប្រទេស​​ទាំង​នោះ”។ លោកស្តេវិនសុនបាន​ថ្លែង​អំពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហ​រដ្ឋ​អាមេរិកមក​លើ​​ប្រទេស​កម្ពុជា​ថា​ ប្រវត្តិសាស្រ្ត​បាន​ផ្តល់​ឲ្យ​អាមេរិក​នូវ​សិទ្ធិ​ដើម្បី​ទម្លាក់គ្រាប់​បែក​​លើ​ប្រទេស​ណាមួយ​ ដែល​មិន​អាច​បណ្តេញ​សត្រូវ​របស់​អាមេរិក​ចេញ​ពី​ប្រទេស​ខ្លួនបាន​។ ក្រសួង​យុត្តិធម៌​បច្ចុប្បន្ន​នេះ​កំពុង​ប្រើ​ប្រាស់​ការ​អះអាង​នេះ​ ដើម្បី​បក​ស្រាយ​ពី​ការ​​សម្លាប់​ជន​សង្ស័យ​ជា​មេដឹកនាំ​អាល់​កៃ​ដា​ជា​ជន​ជាតិ​អាមេរិក​នៅ​ក្រៅ​ប្រទេស​។ ស្ថាន​ទូតអាមេរិក​ប្រចាំ​រាជធានី​ភ្នំ​ពេញ​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទេ។ កាលពីឆ្នាំ​១៩៦៥ ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ទម្លាក់គ្រាប់បែក​លើ​កង​ទ័ព​វៀត​ណាម​ខាង​ជើង​​ ដែល​លាក់​ខ្លួន​នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ការ​អនុម័ត​យល់​ព្រម​ពី​សភា​សហរដ្ឋ​អាមេរិក​​ឡើយ​។​ហើយ​នៅ​ពេល​សភា​សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​ឆ្នាំ​១៩៧៣ ពេលនោះ​កងទ័ពអាមេរិក​បាន​ទម្លាក់គ្រាប់​បែក​អស់ជាង​២៣០.០០០ លើក​មក​លើ​ប្រទេស​កម្ពុជារួចទៅហើយដោយមាន​គ្រាប់​បែក​ជាង​២,៧៥លាន​តោន​ ត្រូវ​បាន​ទម្លាក់មក​លើ​ទីតាំង​ជាង​១១៣.០០០​ ​កន្លែង​​ ដែល​ទីតាំង​ទាំង​នោះ​ភាគ​ច្រើន​​មិន​បានកំណត់​ឲ្យត្រឹម​ត្រូវ​ឡើយ។តាម​ការ​ប៉ាន់​ប្រមាណបានឲ្យដឹង​ថា​ មានប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​កន្លះ​លាន​នាក់បានស្លាប់​នៅ​ពេល​នោះ​​ ​​ហើយ​គ្រាប់បែក​ចាស់ៗ​ ដែល​នៅ​សល់​ មិនទាន់​ផ្ទុះ​​ កំពុង​បន្ត​សម្លាប់​ប្រ​ជាកសិករ​​ស្លូត​​ត្រង់​ និង​កុមារ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ អ្នកប្រវត្តិ​​វិទូ​ខ្លះ​​លើក​ឡើងថា ​ការ​ទម្លាក់​គ្រាប់​បែក​របស់អាមេរិក​ នៅ​ពេលនោះ​បាន​ជំរុញឲ្យ​ប្រជា​កសិករ​ជា​ច្រើន​រត់ចូល​ធ្វើ​ទាហាន​ខ្មែរ​ក្រហម​ ​​ដែល​ជារបប​ដ៏យង់ឃ្នង​ ដោយក្រោយ​មក​បានសម្លាប់​ប្រជាជន​ខ្មែរ​អស់​ប្រហែល​១,៧លាននាក់​ថែមទៀត។​​​​ លោក​ ផៃស៊ីផានអ្នក​នាំ​ពាក្យ​ទីស្ដី​ការគណៈ​រដ្ឋ​មន្ត្រី​ កាលពីម្សិលមិញ​បានលើក​ឡើង​ថារដ្ឋាភិបាល​កម្ពុជានៅ​តែ​​រក្សា​គោល​ជំហរ​របស់​ខ្លួន​ថា ការ​​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​មក​លើ​ប្រទេស​កម្ពុជា​គឺ​ខុស​ច្បាប់។ លោកផៃស៊ីផានថ្លែង​ថា“ ប្រសិន​បើលោកសម្លាប់​នរណា​ម្នាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ គឺ​វា​ខុស​ច្បាប់​ ដោយគ្មាន​ការ​អនុញ្ញាត​ពី​ប្រទេស​នោះ​ជាមុនសិន​។នេះ​គឺ​ជា​ទស្សនផ្ទាល់​របស់​​ខ្ញុំ”។លោក​បន្ត​ថាប៉ុន្ដែកង​ទ័ព​ដ៏មាន​ឥទ្ធិពល​​របស់​សហរដ្ឋ​អាមេរិក​ បាន​ចាក​ចេញ​ពី​​កម្ពុជា​​ដោយ​មិន​បាន​ជួយ​អ្វី​សោះ​ឡើយ​។លោកផៃ​ ស៊ីផានបាន​បន្ថែម​ថា “ ពួក​គេ​អាច​ធ្វើ​អ្វី​ៗ​បាន​បែប​នេះ​តាមចិត្ត បើទោះ​ជាស្រប​ច្បាប់ឬក៏​ខុស​ច្បាប់​ក៏ដោយ​។យើង​គ្មាន​​លទ្ធភាព​បណ្ដេញ​កង​ទ័ព​វៀត​ណាម​ខាង​ជើង​ចេញ​ពី​ប្រទេស​យើង​ឡើយ ​ព្រោះ​​ពេលនោះប្រទេស​យើង​ខ្សោយ​ណាស់”។ លោក​ពិត​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ ដែល​បាន​ប្រើ​បទ​ពិសោធ​នៅ​ក្នុង​ការ​ការ​ពារ​ជាតិ​របស់​ខ្លួនដោយ​បើក​ការ​វាយ​ប្រហារ​ដោយ​ប្រើយន្ដហោះ​គ្មាន​មនុស្ស​បើក​នោះ​។លោក​បាន​ថ្លែង​ថា “ ​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ ដោយសារ​គេ​មិន​គួរ​លើកយកការ​វាយ​ប្រហារ​បែប​នេះ​ដើម្បីការពារខ្លួននោះឡើយ”។ ប្រវត្ត​ិវិទូ និង​ជា​អ្នក​ជំនាញ​​ប្រវត្ដិសាស្ត្រ​ខ្មែរលោក​ ដេវិឌឆាណ្ឌល័រ (David Chandler)...

ម៉ម សូណង់ដូ ​ជា​បេក្ខជន​ចុង​ក្រោយ​ ដែលនឹង​ទទួល​បាន​ពាន​រង្វាន់​

អង្គការ​សិទ្ធិមនុស្ស​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឌុយប្លាំង បាន​ចាត់​ទុក​លោកម៉មសូណង់​ដូម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​កំពុង​ជាប់​ពន្ធ​នាគារ ជា​បេក្ខ​ជន​ចុង​ក្រោយ​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ចុង​ក្រោយ​ជា​ច្រើន​មក​ពី​ជុំ​វិញ​ពិភព​លោក​ ដែលនឹង​​ទទួលបាន​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស​។ កាល​ពី​សប្តាហ៍​មុនអង្គការហ្វ្រន់ឡាញឌិហ្វែនឌឺ (Front Line Defenders) បាន​ប្រកាស​បញ្ជី​បេក្ខជន​ចុងក្រោយ​របស់​ខ្លួនចំនួន​៩០នាក់ ដែល​នឹង​ទទួលបាន​​​ពាន​រង្វាន់​ ហ្វ្រន់ឡាញឌិហ្វែនឌឺប្រចាំឆ្នាំ​​របស់​ខ្លួន​សម្រាប់​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស​​។ លោកម៉មសូណង់ដូម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ដែល​បង្រៀន​សហគមន៍​នៅ​តាម​ជន​បទ​អំពី​សិទ្ធិ​មនុស្ស​ និងសិទ្ធិបោះ​ឆ្នោត​របស់​ខ្លួន​ ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ ​ពី​បទ​ញុះ​ញង់​ឲ្យ​បង្កើត​ចលនា​អប​គមន៍​នៅ​​ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ខែ​វិច្ឆិកា។ អង្គការ​សិទ្ធិមនុស្ស​ទាំង​ក្នុង​ស្រុកនិង​អន្តរជាតិ​ជាច្រើន​បាន​ប្រកាស​ជំទាស់​ដាច់អហង្ការចំពោះ​ការ​ផ្តន្ទាទោសនេះ​ ដោយ​ចាត់​ទុកថាជា​សកម្មភាព​នយោបាយ​មួយ​ ដើម្បី​គាប​សង្កត់​អ្នក​រិះ​គន់​រដ្ឋា​ភិបាល​ដ៏មាន​ប្រជា​ប្រិយ​ភាពរូប​នេះ បន្ទាប់​ពី​ការ​កាត់​ទោសដោយ​មិនបាន​ផ្តល់​ភ័ស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​បាន​ថាលោកម៉មសូណង់ដូមាន​ជាប់​ពាក់ព័ន្ធ​​នៅ​ក្នុង​ចលនា​អបគមន៍​នោះ។ អំឡុង​ពេល​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាននិង​អាស៊ីបូព៌ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពីខែ​វិច្ឆិកាលោកបារ៉ាក់អូបាម៉ា (Barack Obama)ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចាត់ទុក​លោកម៉មសូណង់ដូជា​អ្នក​ទោស​នយោបាយ​ ហើយ​បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនដោះលែង​រូប​លោកដើម្បី​​​​ចៀស​វាង​​កុំឲ្យខូចទំនាក់​ទំនង​ល្អរបស់​ប្រទេស​ទាំង​ពីរ​។នៅក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​​លោកហ៊ុនសែនកាល​ថ្ងៃអាទិត្យ ​លោកហ្សង់ម៉ាកអាយរ៉ូល (Jean Marc Ayrault) នាយករដ្ឋមន្ត្រី​បារាំង​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភអំពី​ការ​ផ្តន្ទាទោស​លោកម៉មសូណង់​ដូដែល​មាន​សញ្ជាតិ​ពីរគឺសញ្ជាតិ​បារំាងនិង​សញ្ជាតិ​ខ្មែរ​ផងដែរ។ លោកជីមឡាហ្វរ៉េន (Jim Loughran) អ្នក​នាំ​ពាក្យ​របស់​អង្គការ​ ហ្វ្រន់ឡាញឌិហ្វែនដឺបាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថាមូល​ហេតុ​ដែល​លោកម៉មសូណង់ដូត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខ​ជន​ចុង​ក្រោយ​មួយ​រូប​សម្រាប់ទទួល​ពាន​រង្វាន់​ក្នុង​ចំណោម​បេក្ខជន​​ដែល​ត្រូវ​ជ្រើស​រើស​ចុង​ក្រោយ​ចំនួន​៩០​នាក់​ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភពលោកគឺដោយ​សារ​តែ​ការ​ខិត​ខំ​ និង​ការ​តាំង​ចិត្ត​ធ្វើការ​ងារ​ ដើម្បី​ការពារ​សិទ្ធិមនុស្ស​ដោយសន្តិវិធី​របស់លោក”។ លោក​បន្តថា ពានរង្វាន់នេះ​គឺជា​មធ្យោ​បាយ​​មួយ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញថាការងារ​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដូចជាលោកម៉មសូណង់ដូគឺពិត​ជាស្រប​​​​ច្បាប់​ទាំង​ស្រុង​ ហេតុ​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ដោះ​លែង​រូប​លោកជាបន្ទាន់ដោយ​គ្មាន​លក្ខខណ្ឌ​។ លោក​បាន​ថ្លែង​ថា “ពានរង្វាន់នេះ​គឺ​ជា​សារ​មួយ​បង្ហាញ​ពីការ​គាំទ្រ​ដ៏មុត​មាំ​មិន​គ្រាន់​តែ​ចំពោះ​លោកម៉មសូណងដូ​...

​សន្ទស្ស​ន៍​សេរីភាព​​សារ​ព័ត៌មាន​ ​នៅ​ក្នុង​ប្រទេស​កម្ពុជាធ្លាក​់​ចុះ​ តែ​ មិន​សូវ​មាន​គេ​ប្ដឹង​កាសែត​ទេ

អង្គការ​អ្នក​សារព័ត៌​មាន​គ្មាន​ព្រំដែ​ន (Re-po​rter​s With​out Bor​ders) បាន​បញ្ចេញរបាយការណ៍​ស្តីពីសេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពីម្សិល​មិញ​ថា ការ​ចាប់ពិរុទ្ធ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ កំពុងតែ​កើន​ឡើង​ក្នុងប្រទេស​កម្ពុជា​ ​ហើយ​សេរី​ភាព​សារ​ព័ត៌មាន​ស្ថិត​ក្នុង​ស្ថានភាព​“ ពុំ​សូវ​ស្រួល​”។​ ​ ដោយ​បាន​បង្ហាញ​អំពី​ការ​ចាប់​​ដាក់​ពន្ធនា​គារ ​ការ​គំរាម​កំហែង ​និងការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​ ក្នុ​ងរយៈ​ពេល​មួ​យ​​​ឆ្នាំ​កន្លង​មក​នេះ​ ស្រប​ពេលមាន​កា​រ​រិះ​គន់​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ ​អង្គកា​រ​តស៊ូមតិ​ផ្នែក​សារព័ត៌មាន ​ដែល​មានមូល​ដ្ឋាននៅ​ទីក្រុង​ប៉ារីស​នេះ ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជានៅលេខរៀងទី​១៤៣ ​ក្នុង​ចំណោម​១៧៩​ប្រទេស​​​។ ​ចំណាត់​ថ្នាក់​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​បាន​ធ្លាក​់ចុះ​អស់​២៦​លេខបើ​គិត​តាមរបៀបទៅនឹងឆ្នាំ​មុនៗ ពោល​គឺ​ស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​បង់​ក្លាដែស​ និងសា​ធារ​ណរដ្ឋ​ប្រជាធិ​ប​តេយ្យ​កុងហ្គោ​ ​ហើយ​នេះ​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​សម្រា​ប់​ប្រទេស​នេះ​ ចាប់​តាំង​ពី​អង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន​បាន​ដាក់​ចេញ​នូវ​ចំណាត់​ថ្នាក់​ប្រចាំឆ្នាំ​នេះ​ កាល​ពីឆ្នាំ​២០០២​។​ ​ប្រទេស​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ ពី​ប្រ​ទេស​ន័រវែស​ ​ខណៈ​ដែល​ប្រទេស​អេរី​​​ត្រេធ្លាក​់មក​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ជា​ថ្មី​ម្តងទៀត​។​ ​របាយ​ការណ៍​នេះ​មាន​ខ្លឹម​សា​រ​ថា “ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅ​ក្នុងប្រទេស​កម្ពុជា​ស្ថិត​ក្នុ​ង​ស្ថាន​ភា​ព​​មិន​សូវ​ស្រួល​ទេ​។ ​តាំង​ពីឆ្នាំ​២០១១​ ​ស្ថាប័ន​សារព័ត៌​មាន​ ​ជាពិសេស​ស្ថា​នីយ​វិទ្យុ​ឯក​រាជ​្យក្នុងស្រុក ​និង​បរទេ​ស​ត្រូវ​បាន​​កំណត់​ជា​គោល​ដៅ​រិះ​គន់​ពី​​សំណាក់​ក្រសួង​ព័ត៌មានកាន់តែ​ខ្លាំង​ឡើង​ៗ​”។ អំឡុង​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​ឃុំ​សង្កា​ត់កាលពីខែ​មិថុនា​ ឆ្នាំ​មុន ក្រ​សួង​ព័ត៌មាន​បាន​បញ្ជាស្ថានី​យវិទ្យុ​អេហ្វ​អឹ​ម​មួយ​ចំនួន​ មិន​ឲ្យ​ផ្សព្វ​ផ្សាយ​សេចក្តីរាយ​ការណ៍​ពី​ភាព​មិន​ប្រក្រតី​​ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យុ​សំឡេង​​​សហ​រដ្ឋ​អាមេរិក​ ​និង​វិទ្យុ​អាស៊ី​សេរី​ ដោយ​សំអាងថា ដើម្បី​រក្សាឲ្យ​មាន​តុល្យ​ភា​ព​​ក្នុង​ការ​បោះឆ្នោត​។​ អង្គការ​អ្នក​សារព័ត៌មាន​គ្មានព្រំដែន​ក៏​បាន​បង្ហាញ​ករណី​លោកម៉ម ​សូ​ណង់ដូ​ ម្ចាស់​ស្ថានីវិទ្យុ​សម្បុកឃ្មុំ ដែល​ត្រូវបាន​តុលា​ការ​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​២០​ឆ្នាំ ​កាល​ពី​ខែ​តុលា​ ឆ្នាំ​មុន​​ ​ពីបទ​បង្កើត​ចលនា​អប​គមន៍​នៅក្នុងខេត្ត​ក្រចេះ​។ ​ករណីនេះ​គេ​ជឿថា ​ជា​ការ​ទប់​ស្កាត់​សកម្មភាពរិះ​គន់​មក​​​លើរដ្ឋាភិ​បាល​។​ ​របាយការណ៍ដដែល​នេះ​មានខ្លឹម​សា​រ​បន្ថែម​ទៀតថា “បញ្ហា​ធ្លាក់ចុះ​នៃ​សេរីភា​ព​ទទួល​បាន​ព័ត៌​មាន​ ក៏​មានការ​ពាក់​ព័ន្ធនឹង​ស​កម្មភាព​វាយ​ប្រហារ ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​ ​និង​ការ​គំរាម​សម្លាប់​ ​អ្នក​កាសែតដែល​បា​នផ្សព្វ​ផ្សាយរិះគន់​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋា​ភិបាល​ ​និ​ងសក​ម្មភាពខុស​ច្បាប់​ ដែល​បង្ក​បញ្ហា​​ដល់​បរិស្ថាន​​​ផង​ដែរ​”។ ទោះ​បីជា​ចំណាត់​ថ្នាក់​របស់​ខ្លួន​ធ្លាក​់ចុ​ះ​ខ្លាំង​ក៏ដោយ​ ប្រទេស​កម្ពុជា​នៅតែ​សម្រេច​បាន​លទ្ធផល​ល្អ​ជាង​ប្រទេ​ស​ជិត​ខាងភាគច្រើន​​នៅ​ក្នុង​តំបន់​។​ ​ក្នុង​ចំ​ណោម​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ា​ន​ ប្រទេស​វៀត​ណាម​ទទួល​បានចំណា​ត់ថ្នាក់​អន់​ជាង​គេ​ ពោល​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​១៧២​នៅក្នុង​តារាង​សន្ទស្សន៍​។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ហៅ​ប្រ​ទេស​វៀត​ណាម​ថាជា​ “ពន្ធនាគារ​ធំ​បំផុត​លំ​ដាប់​លេខ​២​នៅ​លើ​ពិភព​លោក​ សម្រា​ប់អ្នក​ប្រើប្រាស់​អុីន​ធើ​ណិត​”។ ​​​ចិ​ន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៧៣​។ ​កាលពីខែ​តុលា សាកសពអ្នក​យកព័​ត​៌​មានខ្មែរ​ឈ្មោះ​ ហង្សសេរីឧត្តម​ ​ដែល​បា​ន​ធ្វើ​សេចក្តីរាយ​ការណ៍​បែប​សុើប​អង្កេត​​អំពី​សកម្មភាព​កាប់ឈើ​ខុស​ច្បាប់​របស់​ម​ន្ត្រី​​​មូល​ដ្ឋាន​ ត្រូវ​បាន​ប្រទះ​ឃើញនៅក្នុង​ឃ្លុប​រថ​យ​ន្ត​​​របស់​លោក​ នៅក្នុងខេត្ត​រតន​គិរី​។ មន្ត្រីកង​រាជអាវុធហត្ថមួយ​រូប និង​ភរិយា​របស់​ខ្លួន​ត្រូវបាន​តុលាការចោទ​ប្រកាន់​ថា ​បាន​សម្លាប់​​​អ្ន​ក​​កាសែតរូប​នេះ​ និង​កំពុង​ជាប់ឃុំ​ជា​បណ្តោះអាសន្ន​។ កាល​​​ពី​​​ថ្ងៃ​​​អង្គារ សាលា​​​ដំបូង​​​រាជ​​​ធានី​​​បានផ្តន្ទាទោសលោក ដានីញែល ឡែន (Daniel...

​វត្ត​មាននៃប្រតិបត្តិការ​រ​បស់​​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ​នៅក្នុង​ប្រទេស​ភូមា​ត្រូវ​លើក​ពេល​

​លោកអុិន​ ចាន់នី ​ប្រធាននាយក​ប្រ​តិ​បត្តិ​ធនាគារ​ អេស៊ី​លីដា ភីអិល​ស៊ី ​​មា​ន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្តី​ស​ង​្ឃឹមរបស់​ធនាគារ​នេះ​ថា ​នឹង​ក្លាយជា​ធនា​គារ​ដំបូង​របស់​កម្ពុជា​ ​ដែល​បើក​សាខា​នៅ​​លើ​ទីផ្សារ​នៃ​ប្រទេស​ភូមា​​ បាន​លិច​បាត់​វិ​ញ​ បន្ទាប់​ពី​រដ្ឋាភិ​បាល​បាន​ពន្យារ​ពេល​ នៅ​ទីក្រុង​ ណៃពិដោ​។​ លោក​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ភូមា​ បាន​អនុ​ម័ត​កិច្ច​ចុះ​ប​ញ្ជី​ឈ្មោះ​​ធនាគារ​ និង​លិខិត​អនុ​ញ្ញាត​ឲ្យ​ប​ង្កើត​ការិ​យា​ល័យ​ហើយ ​ដែល​នេះជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ធនាគារ​ អេស៊ីលី​ដា ភីអិលស៊ី ​​ក្នុង​ការ​ចាប់​ផ្តើមសកម្មភាព​រៀប​ចំការិ​យាល័យ​មួយ​ និង​ជ្រើ​ស​រើស​ ក៏ដូចជា ​ប​ណ្តុះ​បណ្តាល​បុគ្គលិក​ កាល​ពី​ខែ​តុលា​។​ ​លោកអុិន​ ចាន់នី ​បានមាន​ប្រសាស​ន៍ថា ​ “​បច្ចុប្បន្ន​ ​យើង​គ្រាន់តែ​កំពុង​រង់ចាំ​អា​ជ្ញា​ប័ណ្ណ​ប្រតិ​បត្តិការ​ប៉ុណ្ណោះ​”។ ​លោក​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀតថា គណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ភូមា​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ពិចារណា​អំពី​អាជ្ញា​ប័ណ្ណ​នេះ​ នៅ​ក្នុង​កិ​ច្ច​ប្រជុំ​ប្រចាំខែ​របស់​ខ្លួន​ កាល​ពីខែធ្នូ​ ប៉ុ​ន្តែ​កិច្ច​ប្រជុំនេះ​ត្រូវ​លើក​ពេល ​រយៈ​ពេ​លមួ​យខែ​ ហើយ​បច្ចុប្បន្ន​​ទំនង​ជា​មាន​សំណើ​ឲ្យ​លើក​ទៅ​ដំណាច់ខែ​​កុម្ភៈ​វិញ​។ ​ប្រសិន​បើ​មានការ​អនុម័ត​នៅ​ពេល​​នោះសាខា​រ​បស់​ធនាគារ​ អេស៊ី​លីដាភី​អិ​ល​ស៊ី...

រដ្ឋាភិបាលបង្កើត​គណៈកម្មាធិការ​ជាតិ​ធ្វើ​ផែន​ការ​មេគ្រប់​គ្រង​ដីធ្លី​

មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​​​បាន​ចាប់​ផ្តើម​ធ្វើ​​ផែនការ​មេ​​​​សម្រាប់​​កំណត់​​​ទីតាំង​គ្រប់​ប្រភេទ​​​នៅទូទាំង​ប្រទេស​ ដូច​ជា​ផ្លូវ​ថ្នល់ ​ទីក្រុង ​និង​តំបន់​អភិវឌ្ឍន៍នានា​។ លោកប៉េងហុងសុជាតិ​ខេមរូ៉អ្នក​នាំ​ពាក្យក្រសួង​រៀបចំដែន​ដី នគរូប​នីយ​កម្ម​ ​និង​ សំណង់​បាន​មាន​ប្រាសាសន៍​ថា​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនី​យក​ម្ម​​ លោកអឹុមឈុនលឹម ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​​របស់​គណៈ​កម្មាធិការ​ជាតិ​ទទួល​បន្ទុក​​​រៀបចំ​ដែន​ដី​ នគរូបនីយ​កម្ម​ និងសំណង់​ ដែល​មាន​សមា​ជិក​ចំនួន​២០​រូប​កាល​ពី​សប្តាហ៍មុន​ដើម្បី​​​ដំណើរ​ការ​ផែន​ការ​នេះ។ លោកសុជាតិ​ខេមរូ៉ ​បាន​មាន​ប្រសាសន៍​បន្ដ​ថា “នគរ​ូប​នីយកម្ម​​ និង​​​ការ​រៀប​ចំ​ដែន​​ដី ​គឺ​​ជា​កិច្ច​ការ​​មួយ​​ធំណាស់​​ ដែល​​ក្រសួង​​តែ​មួយ​មិន​អាច​ធ្វើ​​បាន​នោះ​ទេ ដូច្នេះ​ត្រូវ​​​បង្កើតគណៈកម្មាធិការ​នេះ​ ដើម្បី​អនុវត្ត​ការ​ងារ​របស់យើង​ឲ្យ​បាន​ល្អ​ប្រសើរ​​”។ មន្ដ្រី​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ដែល​បាន​តាម​​ដាន​​បញ្ហា​ដី​ធ្លី​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដូច​ជា​អង្គការ​អាដហុក​ លីកាដូនិង​​វេទិការ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បាន​លើក​ឡើង​ថាខ្លួន​​មិន​បាន​ដឹង​អំពីការ​បង្កើត​​គណៈ​កម្មា​ធិការ​ថ្មី​នេះ​​ទេ។​​អង្គការ​ទាំង​​នេះ​បាន​​​ត្អូញ​ត្អែរ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​​ រដ្ឋាភិ​បាល​​បាន​បន្ត​គោល​នយោ​បាយ​ដីធ្លី​​ដែល​បណ្តាល​ឲ្យ​មាន​ការ​​​​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំដ្ឋាន​​​ទាំង​បង្ខំ​។ លោកនីកូឡាសអាហ្គោស្ទីនី (Nicolas Agostini) ជំនួយ​ការ​បច្ចេក​ទេស​​ប្រចាំ​​អង្គការ​អាដហុក​ ទទួល​បន្ទុក​​​​សិទ្ធិ​ដី​ធ្លី​ និង​ធន​ធាន​...

ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​ដី​ធ្លី​ពី​សំណាក់​អាជ្ញា​ធរ កើន​ឡើង​លើស​ទ្វេដង​កាល​ពីឆ្នាំ​២០១២

តួលេខថ្មីៗ​ដែល​អង្គ​ការក្រៅ​រដ្ឋាភិបាល​​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បាន​បង្ហាញ​​ថា ការ​ចាប់​ខ្លួន​​សកម្មជន​សិទ្ធិ​ដីធ្លី​​ពី​សំណាក់​រដ្ឋា​ភិបាល​​កើន​ឡើង​ជាង​​ទ្វេដង​  ហើយ​បាន​ផ្ដល់​ដី​​សម្បទាន​សេដ្ឋកិច្ច​រាប់​សិប​បន្ថែម​ទៀត​ ក្នុង​ឆ្នាំ​​២០១២ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​។ ដោយ​ចង្អុល​បង្ហាញ​ពីការ​បាត់​បង់​ដី​ធ្លី​កាន់​តែ​​ច្រើន​ឡើងនោះ​​ បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ក្នុង​ចំណោម​ដី​សម្បទាន​សេដ្ឋកិច្ច​​ ដែល​បាន​ទទួល​រង​ការស្ដី​បន្ទោស​ដោយ​សារ​តែការ​បណ្ដេញ​ប្រជា​ពល​​​រដ្ឋ​​យ៉ាង​ច្រើន​​នៅ​ទូទាំង​ប្រទេសកម្ពុជា​នោះ​ ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់​ព្រម​ ថ្វីបើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ផ្តល់​​ដីសម្បទាន​សេដ្ឋកិច្ច​ កាលពី​ខែ​ឧសភា​ក្ដី​។ នៅឯ​សន្និសីទ​មួយ​រៀប​ចំ​ឡើង​ដោយ​អង្គការ​វេទិកា​​មិន​មែន​រដ្ឋាភិបាល​ (NGO Forum) ក្នុង​រាជ​ធានី​ភ្នំពេញ​ស្ដី​ពី​សិទ្ធិ​ដី​ធ្លី​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​ លោក ចាន់ សុវេ៉ត អនុ​ប្រធាន​​ផ្នែក​​សើុប​អង្កេត​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០១២ ជា​ឆ្នាំ​​អាក្រក់​បំផុត​ ដោយ​សារ​តែ​ចំនួន​មនុស្ស​ដែល​​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ឡើង​ ដូច​ជា​ការ​ចាប់​​ខ្លួន​​សកម្មជន​នយោបាយ​ និង​សកម្ម​ជន​​ដី​ធ្លី ដែល​​មាន​គំនិត​​​ប្រឆាំង​”។ លោក ចាន់ សុវេ៉​ត បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី និង​អ្នក​តវ៉ា​ចំនួន​២០១​នាក់​កាល​ពី​ឆ្នាំ​មុន​​ គឺ​កើន​ឡើង​​លើស​ទ្វេដង​ បើ​ធៀប​នឹង​ចំនួន​៩៨​នាក់​ ដែល​​ពួក​គេ​បាន​ចាប់​ខ្លួន​ កាល​ពីឆ្នាំ​២០១១​ និង​ខ្ពស់​​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់​ តាំង​ពី​ឆ្នាំ​២០០៧​មក​។ លោក​បាន​មាន​​ប្រសាសន៍​ថា “វា​ជា​ការ​ប្រឈម​​​គ្នា​រវាង​រដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋ​ មិន​មែន​ជា​ការ​ប្រឈម​គ្នា​​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។ រដ្ឋាភិបាល​ព្យាយាម​ការ​ពារ​​ក្រុមហ៊ុន​ទាំង​នោះ​”។ ក្នុង​ចំណោម​​មនុស្ស​​ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ គឺ​អ្នក​ស្រី​ ទេព វន្នី រួម​ជាមួយ​​នឹង​ប្រជាពលរដ្ឋ​​រស់​នៅ​មូល​ដ្ឋាន​ជា​មួយ​​គ្នា​ចំនួន​១២​នាក់​ទៀត​មកពី​តំបន់​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​។ អ្នកស្រី ទេព វន្នី បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុម​មួយ​ ដែល​​គេ​ហៅ​ថា “ បឹង​កក់​១៣” នៅពេល​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ​...

មនុស្ស​រាប់​រយ​នាក់​ធ្វើ​ពិធី​រំឭក​វិញ្ញា​​​ណក្ខន្ធយ៉ាងស្ងាត់​ស្ងៀមនៅថ្ងៃ​ខួប​ធ្វើ​ឃាត លោក ជា​ វិជ្ជា ​

មិន​ដល់​មួយ​ខែ​ផង​បន្ទាប់​ពី​ឃាតករ​​បាញ់​សម្លាប​់លោក ជា វិជ្ជា ដែល​ជា​ទូ​ទៅ​គេ​គិត​ថា​​​​ត្រូវ​បាន​​ទម្លាក់​កំហុស​​​ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​ពន្ធ​នាគារ​វិញ​ដោយ​សារតែ​បទ​ឧក្រិដ្ឋ​ដែល​មាន​មនុស្ស​តិច​តួច​ជឿ​ថា ពួក​គេ​បាន​ប្រ​ព្រឹត្ត​នោះ អ្នក​កាន់​ទុក្ខ​ប្រ​មាណ​២០០​នាក់​បាន​ជួប​ជុំ​គ្នា​កាល​ពី​ម្សិល​មិញ ​នៅ​កន្លែង​ដែល​​​​មេដឹក​នាំ​​សហ​ជីព​សេរី​កម្ម​ករ​រូប​នេះ​ត្រូវ​ឃាតករ​​បាញ់​សម្លាប់​កាល​ពី​ប្រាំ​បួន​ឆ្នាំ​មុន។ ការ​ជួប​ជុំ​គ្នា​នេះមាន​ចំនួន​តិច​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួនអ្នក​កាន់​ទុក្ខ​ជាង​១០.០០០​នាក់​ ដែល​បាន​ចេញ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​​​២០០៤ ហើយ​ក៏​មាន​អ្នក​​ចាប់​អារម្មណ៍​តិច​តួច​ដែរ​ចំពោះ​ការ​ផ្តន្ទាទោស​ឡើង​វិញ​​នា​​ពេល​ថ្មីៗ​នេះ​លើ​ ប៊ន សំណាង និង​ សុខ សំអឿន ដែល​​​​ សហ​ជីព​សេរីកម្ម​ករ​និង​បណ្តាអង្គ​ការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុកថា ​ជា​ការ​ផ្តន្ទាទោស​​ដោយ​ម​​​ិន​ត្រឹម​ត្រូវ​ពី​សំណាក់​តុលាការ។ បុរស​ទាំង​ពីរ​ដែល​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​អស់​រយៈ​​​​ពេល​បួន​ឆ្នាំរង់​ចាំ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​​ដែល​តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​​​ធ្វើ​​លើ​សំណុំរឿង​​ទាំង​មូល​របស់​ពួកគេ​នោះ​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ផ្តន្ទា​ទោសឡើង​​​​វិញ​ កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​ ថ្វី​បើ​ខ្វះ​ភ័ស្តុតាង​ថ្មីៗ​ក្តី។​អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​២០​ឆ្នាំ​។ នគរ​បាល​បាន​បើក​ផ្លូវ​សម្រាប់​អ្នក​កាន់​ទុក្ខ​កាលពី​ម្សិល​មិញ នៅ​ពេល​ដែល​ពួកគេ​ដើរ​ក្បួន​តាម​ផ្លូវ​លេខ​៥១​ឆ្ពោះ​ទៅ​តូប​កាសែត​នៅ​ខាងក្រៅ​ជាប់​របង​​វត្ត​លង្កា...

មេធាវី​តំណាង​​​ឲ្យ​​​ នួន ជា បង​​​ធំ​​​ទី២ និយាយ​​​ប្រាប់​ថា ​សុខភាព​របស់​​​គាត់​​​​ ​កាន់​តែ​ទ្រុឌ​ទ្រោម​ហើយ​

មេធាវី​ម្នាក់​តំ​ណា​ង​ឲ្យ​​ នួ​ន ជា ​ចុ​ង​​ចោទ​​នៅ​​​​​សាលាក្តី​​ខ្មែ​រ​ក្រហម​​បា​ន​ប្រាប់​​តុ​លា​កា​រ​នេះ​​​កា​ល​ពី​ម្សិល​មិញ​ថា ​សុខ​ភាព​កូ​ន​ក្តី​របស់​លោក​ កា​ន់​តែ​ទ្រុឌ​ទ្រោ​ម​ហើយ ​ខណ​ៈ​ដែលសវ​នា​ការ​​ជំនំុ​ជម្រះ​​បន្ត​ជា​លើក​​ដំបូង​ ចាប់​តាំ​ង​​ពី ​នួ​ន ​​ជា និង​​ជន​​ជាប់​​ចោទ​ ខៀវ សំ​ផន ​ត្រូ​វ​បា​ន​​បញ្ជូន​​ទៅ​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ កា​ល​ពី​ដើម​ខែ​នេះ​។ ​នួន ជា វ័យ​​៨៦​ឆ្នាំ​ ត្រូវ​បា​ន​បញ្ជូន​ទៅ​​ព្យាបាល​​​​នៅ​​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត កាល​ពីថ្ងៃ​ទី​១៣ ខែ​​មករា បន្ទាប់​ពី​ដួល​​នៅ​​ក្នុង​​មន្ទីរ​​ឃុំ​​ឃាំ​ង​​របស់​​តុ​លា​ការនេះ ​​ដោយ​សារជំ​ងឺ​​រលាក​ទ​ង​សួ​តធ្ងន់​។ ខៀវ សំ​ផន...

អង្គការសិទ្ធិមនុស្សបង្កើតប្រតិទិន​ថ្មី​សម្រាប់​រាប់​​ថ្ងៃ​ជាប់​ពន្ធ​នាគារ​របស់​លោក ម៉ម សូណង់ដូ

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​កាល​ពី​ម្សិលមិញ​ បានបង្ហាញ​ប្រតិទិន​ថ្មី​មួយ ដែល​ខ្លួន​បានយក​មក​ប្រើ​សម្រាប់​រាប់​ថ្ងៃ​ជាប់​ពន្ធនាគារ​របស់​លោក​ ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​​សម្បុក​ឃ្មុំ​ ដើម្បី​ឲ្យ​ដឹង​ថា តើ​លោក​ជាប់​ពន្ធ​នា​គារ​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​។ ជាការ​ពិត​ បើ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ គឺ​មាន​រយៈ​ពេល​ប្រាំមួយ​ខែ ឬក៏​១៨០​ថ្ងៃ​មក​ហើយ​។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សង្ឃឹម​ថា យុទ្ធនាការ​នេះនឹង​ដាក់​សម្ពាធ​​លើ​រដ្ឋា​ភិបាល​ ដើម្បី​ឲ្យ​ដោះ​លែង​លោក​ ម៉ម សូណង់ដូដែល​ត្រូវ​តុលាការផ្ដន្ទាទោស​ កាល​ពី​ខែ​តុលា ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ ពីបទ​​ញុះញង់​ឲ្យ​បង្កើត​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​ ដែល​​មជ្ឈដ្ឋាន​ទូទៅ​ជឿថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវនោះ។ ប្រតិទិនទាំងពីរនេះ ជា​ប្រភេទបដា​ដ៏ធំ​មួយផ្ទាំង ​មាន​កម្ពស់​ និង​ទទឹង​ប្រហែល​១,៥ម៉ែត្រ​ ដោយនៅ​លើ​បដា​នោះ​ មាន​សរ​សេរ​អក្សរ​ធំៗ​ថា “ ដោះ​លែង​លោក​ ម៉ម សូណង់ដូ”ព្រម​ទាំង​មាន​រូប​ថត​របស់​លោកទៀតផង។ ថ្លែង​នៅ​ពេល​បើក​យុទ្ធនាការ​នេះ  លោក​​អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គការរបស់លោក​នឹង​យក​បដាទាំង​នេះ​ទៅដាក់​បង្ហាញ​នៅ​មុខ​ការិយាល័យ​ទាំង​ពីរ​​​របស់​ខ្លួន​ ដែល​ស្ថិតក្នុង​រាជ​ធានី​ភ្នំពេញ អមដោយប្រតិទិន ​សម្រាប់​រាប់​ថ្ងៃ​​​ ដែលលោក​ ម៉ម សូណង់ដូ បាន​ចំណាយ​​នៅ​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដាមកនោះ​។ លោក​បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានឹង​ធ្វើ​បដា ដែល​មាន​ប្រតិទិន​តូច​ៗ​ជា​ច្រើន​ទៀត​ ដើម្បី​យក​ទៅ​ចែកជូន​បណ្តា​អង្គការ​ផ្សេង​ៗ​ និង​តាម​បណ្តា​សហ​គមន៍​ព្រម​ទាំងចែក​ឲ្យ​អ្នក​គាំ​ទ្រ​ ដែល​ក៏​ចង់​យក​​បដា​ទាំង​នេះ​ ទៅ​ដាក់​បង្ហាញ​ដែរ​នោះ។ លោក...