Friday, October 18, 2019
Home Authors Posts by Zsombor Peter

Zsombor Peter

565 POSTS 0 COMMENTS
Associate editor

ក្រុម​​​មន្ត្រី​​​ភ្ញាក​​​់​​​ផ្អើល​​​ដោយ​​​សារ​​​ប្រទេស​​​ថៃ​​​កែ​​​សម្រួល​​​តំបន់​​​ដែល​​​បាន​​​ធ្វើ​​​វិសោធនកម្ម

ប្រព័ន្ធ​​​ផ្សព្វផ្សាយថៃ​​​បាន​​​រាយការណ៍​ថាអគ្គ​​​មេ​​​បញ្ជាការ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​សុំ​​​ឲ្យ​​​មាន​​​​កា​​​រ​​​ចរចា​​ឡើងវិញ​​​អំ​​​ពី​​​តំបន់​​​គ្មាន​យោធា​ ដែល​​​​តុលា​​​ការ​​​យុត្តិធម៌អន្តរ​​​ជាតិ​​​(ICJ)បាន​​​បញ្ជា​​​ឲ្យ​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នៅ​​​ជុំ​​​វិញ​​​តំបន់​​​ប្រាសាទ​​​ព្រះ​​​វិហារ។ តុលាការ​យុត្តិធម៌អន្តរជាតិ​បាន​​​បង្កើត​តំបន់​គ្មាន​យោធា​ទំហំ​​​១៧,​​​៣​​​គីឡូ​​​ម៉ែត្រ​​​ក្រឡា​នៅ​​​​ជុំ​​​វិញ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​​​​និង​​​តំបន់​ព្រំ​​​ដែន​​​មាន​​​ជម្លោះ​​​នៅ​​​ក្នុង​​​សេចក្ដី​​​សម្រេច​​​ចុះ​ថ្ងៃ​​​ទី​​​១៨​​​ខែក​​​ក្កដា។ តុលាការ​​​នេះ​​​បាន​​​កំណត់​​​កូអរដោនេ​​​ច្បាស់​លាស់​សម្រាប់​មុំ​​​ទាំង​​​បួន​​នៃ​​​តំ​​​បន់​​​នេះ​​​និង​​​បាន​​​បង្គាប់​ឲ្យ​​​ថៃ​​​និង​​​កម្ពុជា​​​ដក​​​កង​​​ទ័ព​​​របស់​​​ខ្លួន​​​ជា​​​បន្ទាន់។វិធាន​​​ការ​​​នេះ​​​ គឺ​​​ជា​​​មធ្យោ​​​បាយដើម្បី​ជួយ​​​ទប់​ស្កាត់​មិនឲ្យ​​​មាន​​​ការ​​​បាញ់​គ្នា​​ដដែល​​​ៗ​​​នៅ​​​ទី​​​នោះ​ដូច​​​កាល​​​ពី​​​ខែ​​​មេសា និង​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១១​​​ទៀត។ ប្រទេស​​​ទាំង​​​ពីរ​​​បាន​​ប្តេជ្ញាថា​​​នឹង​​​អនុវត្ត​​តាម​​​​សេចក្ដី​​​សម្រេច​​​នេះប៉ុន្តែ​​​មិន​​​ទាន់មាន​​​ប្រទេស​​​ណា​​​មួយ​អនុវត្ត​​​តាម​​​សេចក្តី​សម្រេច​នេះ​​​នៅ​​​ឡើយ​​​ទេ។កាលពីខែ​ធ្នូប្រទេស​ទាំង​​​​ពីរ​​បាន​​​យល់​​​ព្រម​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​រួម​​​មួយ​​​ដើម្បី​​​រក​វិធី​​​​ដក​​កង​ទ័ព​​​ ប៉ុន្តែ ក្រុមការងារ​​​​នេះ ​​​មិន​​​ទាន់​​​បាន​​​ជួប​​​គ្នា​​​នៅ​​​ឡើយ​​​ទេ។ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍បា​​​ន​រាយការណ៍​ថា លោក​​​ ថាណាសាក់ ប៉ាទីម៉ាប៉ាកន អគ្គ​​​មេ​​​បញ្ជា​​​ការ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​ថ្លែង​​​ក្នុង​​​សប្ដាហ៍​​​​នេះ​​​ថាពេល​​​នេះ​​​ក្រុម​​​ការ​​​ងារ​​​​នេះ​នឹង “ពិចារណា​​​ឡើង​​​វិញ​​​”អំពី​តំបន់​គ្មាន​យោធានេះ។ យោងតាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​តាម​​​​កាសែត​​​ ឌឹណេសិន ​​​របស់​​​ថៃ ​ដែលមាន​​​​ចំណង​​​ជើងថា​​​ “ថៃព្យាយាម​ឲ្យ​មាន​​​ការ​​​កែ​​​សម្រួល​​​តំ​​​បន់​​​គ្មាន​ព្រំដែន​នៅ​ជំុវិញ​ប្រាសាទ​​​​ព្រះ​​​វិហារ”មាន​ខ្លឹម​សារ​ថា​ “​​​ យើង​​​មិន​​​ដឹង​​​ថានរណា​​​ជា​​​អ្នក​​​​បង្កើត​​​តំបន់​​​នេះ​​​ ឬនរណា​​​ជាអ្នក​​​កំណត់​​​ចំណុច​ ​​​ABCD​នេះ​​​ទេ។​​​ដូច្នេះ​​​ប្រសិន​​​បើ​​​យើង​​​​​​អាច​​​ពិភាក្សា​​​​ជាមួយ​​​កម្ពុជា​​​ យើង​​​អាច​​​រស់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ដោយ​​​សន្តិភាព”។ គ្មាន​​​កាសែត​​​ណា​​​មួយ​​​បាន​​​រាយការណ៍​ច្បាស់​លាស់ថាឧត្តមសេនីយ៍​​​ថាណាសាក់ចង់​​​និយាយ​​​យ៉ាងម៉េច​នោះ​ទេ​ចំពោះ​ពាក្យ​​​ថា​​​​ “ ​​​ពិចារណា​​​ឡើង​​​វិញ”​​​ ឬ“ ​​​កែ​​​សម្រួល​​​”​​​ តំ​​​បន់​​​នេះ​​​។ លោក​​​វរសេនីយ៍ឯកវីរ៉ាឈុនអ្នក​​​នាំ​​​ពាក្យ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​ថ្លែង​​​ថាលោក​​​មិន​​​បាន​​​ដឹង​​​ពី​​​ការលើក​ឡើង​​​របស់​​​អគ្គ​​​មេ​​​បញ្ជា​​​ការថៃ​​​រូប​​​នេះ​​​ទេ។លោក​​​បាន​​​ថ្លែងថា“នៅ​​​ពេលនេះ​​​​​​ខ្ញុំ​​​គ្មាន​​​ព័ត៌មាន​​​អ្វី​​​ឡើយហើយ​​​លោក​​​បាន​​​​បដិ​​​សេធ​​​មិន​​​បញ្ជាក់​​​ពីគោលជំហរ​​​បច្ចុប្បន្ន​​​របស់​​​កង​​​ទ័ព​​​ចំពោះ​​សេចក្តី​បង្គាប់​​របស់​​តុលាការ​នេះ​ឡើយ”។ លោក​ឧត្តមសេនីយ៍​​ឯក ឈុំ​​​ សុជាតិ អ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​ការ​​​ពារ​​​ជាតិ​​​កម្ពុជាដែលបាននិង​កំពុង​​​​ដឹក​​​នាំ​​​កិច្ច​​​ចរចា​​​របស់​​​ប្រទេស​​​កម្ពុជា​ជាមួយ​ប្រទេសថៃ​អំពីការ​ដក​ទ័ព​នេះ​ ​​​ក៏​​​មិន​​​បាន​​​ដឹង​​​អំពីការដក​ស្រង់​សម្តី​​​​របស់​​​ឧត្តម​សេនីយ៍ថាណាសាក់​ ផ្សាយ​តាម​សារព័ត៌​មាន​នេះ​ដែរ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​កម្ពុជា​​​ត្រៀម​​​ខ្លួន​​​ជាស្រេច​​​សម្រាប់​​​ការ​​​បើក​​​កិច្ច​​​ប្រ​​​ជុំ​​​លើក​​​ទី​​​មួយ​​​របស់​​​ក្រុម​ការ​ងារ​រួម​នេះ​​​​ និង​​​កំពុង​រង់​​​ចាំ​​​ការ​​​អញ្ជើញ​​​ពី​​ភាគី​​​ថៃ​​​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំលើក​ទី​មួយ​នេះ។ឧត្តម​​​សេនីយ៍​​​ឯក​​​ ឈុំសុជាតិ​​​​ បាន​មាន​​​ប្រ​​​សាសន៍​​​ថានៅ​ពេលណា​​​​កិច្ច​​​ប្រជំុ​​​​នេះ​ចាប់​ផ្តើម ​បញ្ហា​​​តែមួយ​គត់​ដែលភាគី​​​កម្ពុជានឹង​លើកយក​មក​​​​ពិភាក្សា​​​នោះគឺ​ថា​​​តើ​​​ត្រូវ​​​ដក​​​ទ័ព​​​នៅ​​​ពេល​​​ណា​​​និង​​​ដោយ​​​របៀបណា​​​។ លោក​​​ កុយគួងអ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថាលោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ផែនការដែលបាន​​​​រាយការណ៍​​របស់​ឧត្តម​សេនីយ៍​​​ថៃ​​​រូប​នេះ​​ទេ។ លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា“ប្រ​​​សិន​​​​​​បើ​​​​​​ឧត្តមសេនីយ៍រូប​នេះ​ចង់​​សួរ​ពី​​​​ចំណុច​​​ទាំ​​​ង​​នេះគាត់​គួរតែ​​​សួរទៅ​តុលាការ​យុត្តិធម៌​អន្តរ​​​ជាតិវិញ​​​។អ្វី​​​​ដែល​​​យើង​​ចង់​បាន​គឺ​ឲ្យ​​​ភាគី​​​ថៃ​​​ដក​​​ទ័ព​​​ចេញពីតំបន់​គ្មានយោធា​នេះ។​​​ប្រទេស​ទាំង​ពី​​​រត្រូវ​​​តែ​​​ដក​​​កងទ័ព​​​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​​ពីក្រុម​​អ្នក​​សង្កេត​​​ការណ៍​​​ឥណ្ឌូណេសីុ”។ ភាគីថៃ​​​ និង​​​កម្ពុជាបាន​​​យល់​​​ព្រមឲ្យ​​​បង្កើត​​​​​ក្រុមមួយ​​​ដែលមាន​​​អ្នក​​​សង្កេត​​​ការណ៍​​​កម្ពុជា...

ថាក់ស៊ីន ព្រមានថា ប្រទេសថៃ​ ជួបគុណវិបត្តិពាក់ព័ន្ធការអះអាងសិទ្ធិ​កាន់​កាប់​ដី​នៅ​​ព្រំដែន

លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃដែល​កំពុង​រត់គេចខ្លួន​នោះ តាម​​ព័ត៌មានថា  បានប្រាប់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថៃថា ប្រទេស​កម្ពុជា​មាន​អំណះ​អំណាងរឹងមាំជាង​ពាក់​ព័ន្ធ​ជម្លោះ​ផ្លូវ​ច្បាប់​​រវាង​ប្រទេស​ទាំងពីរនេះ​ជុំវិញ​ដី​មានវិវាទ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ។​ ការ​អត្ថា​ធិប្បាយ​បែប​នេះ​គឺជា​ការ​​អត្ថា​ធិប្បាយ​ជាសាធារណៈ​លើក​ដំបូង​ទៅកាន់​អ្នកនយោបាយ​ជាន់​ខ្ពស់​ថៃ ទាំង​អតីត​ឬ​បច្ចុប្បន្ន និង​ធ្វើ​ឡើង​ចំពេលមាន​សេចក្តី​រាយការណ៍នៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​ថា លោក​ ថាក់​ស៊ីន ដែល​ជាមិត្តភក្តិនិង​ជា​អតីត​ទី​ប្រឹក្សា​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ នោះនឹងធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ បច្ចុប្បន្ននេះ តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ “កំពុង​បកស្រាយ”សាលក្រមឆ្នាំ​១៩៦២របស់​ខ្លួន​​ ដែលបាន​​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យកម្ពុជា ដើម្បី​សម្រេច​​ដូច​ដែល​​​​កម្ពុជា​អះអាង​ថា តុលាការនេះ​​ក៏​សម្រេច​ប្រគល់​​សិទ្ធិ​កាន់​កាប់​ដី​មាន​វិវាទនៅជាប់នឹង​ប្រាសាទ​នេះឲ្យ​ខ្លួន​រួច​ហើយនោះ​​ឬ​យ៉ាង​ណា។ ប្រទេសថៃនិង​កម្ពុជាបាន​ប៉ះ​ទង្គិច​គ្នា​មួយប្រាវៗ​​ជាច្រើនលើក ប៉ុន្តែជា​ការប៉ះ​ទង្គិច​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ពាក់​ព័ន្ធ​នឹង​ដីនេះ​ចាប់​តាំងពីឆ្នាំ២០០៨​មក។ បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​ចុង​ក្រោយ​ កាល​ពី​ខែ​មេសា ប្រទេស​កម្ពុជាបាន​ងាក​​ទៅរកតុលាការ​យុត្តិធម៌អន្តរ​ជាតិ ដោយ​សង្ឃឹមថានឹង​អាចជួយដោះស្រាយ​បញ្ហានេះឲ្យចប់​ជាស្ថាពរតែម្តង។ នៅ​ពេល​ថ្លែង​ទៅកាន់​កាសែត​បាង​កក​ប៉ុស្តិ៍​នោះលោកថាក់​ស៊ីន បាន​លើក​ឡើង​ថាប្រទេស​ថៃមាន​អំណះអំណាង​ខ្សោយ​ជាង​កម្ពុជា។ កាសែត​នេះ​បាន​​ដកស្រង់​សម្តី​លោក​​ថាក់សីុន ថា“និយាយតាមត្រង់ទៅប្រទេស​​ថៃ​កំពុងជួបគុណវិបត្តិនៅក្នុង​រឿង​ក្តី​នេះ”។​ ដោយគាំទ្រ​ផ្នែក​ខ្លះ​នៃ​អំណះ​អំណាង​ផ្ទាល់​មាត់​របស់​​កម្ពុជានៅ​ចំពោះ​មុខ​តុលាការ​យុត្តិ​ធម៌អន្តរជាតិ​កាលពីឆ្នាំ​មុន​នោះ លោក​បាន​​កត់សម្គាល់​ថា ប្រទេសថៃ​មិន​បាន​ជំទាស់​ជាច្រើន​​ទសវត្សរ៍មកហើយ ចំពោះ​ផែន​ទី​សម័យអាណានិគមបារាំង​ ដែល​បាន​​ដាក់​ដី​មានវិវាទនេះ​ឲ្យស្ថិតក្នុង​ប្រទេស​កម្ពុជា ​ហើយ​​ក៏បានស្នើ​សុំច្បាប់​ចម្លងសម្រាប់​ប្រើ​ផ្ទាល់​ខ្លួនផងដែរ។ លោក​ ថាក់​ស៊ីនបាន​បន្តព្រមានថាតុលា​ការ​យុត្តិធម៌អន្តរជាតិ​ទំនងជា​នឹង​សម្រេច​ឲ្យកម្ពុជាឈ្នះ ហើយ​ការ​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​​អាច​បណ្តាលឲ្យមាន​ “អរិភាព​កាន់​​តែ​ខ្លាំងឡើង” នៅ​ក្នុង​ចំណោម​​ប្រជា​ជន​ថៃ។ តាមព័ត៌មានថា លោក​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាលដែល​ដឹកនាំដោយ​លោកស្រី យីង​ឡាក់​ ស៊ីណាវ៉ាត្រា ពន្យល់​ពី​អង្គ​ហេតុ​នៃ​រឿងក្តីនេះប្រាប់​សាធារណជន​ដើម្បី​ជៀស​វាង​​កុំឲ្យ​មាន​ជម្លោះ​ថែមទៀត។ ជាការពិតណាស់ បញ្ហានេះបាន​ក្លាយ​ជា​ចំណុចក្តៅគគុករួចទៅហើយសម្រាប់​ក្រុម​អ្នក​ជាតិនិយម និង​គណបក្ស​នយោបាយ​ក្នុង​​ប្រទេសថៃ ដែល​បាន​បណ្តាល​ឲ្យ​ប្រទេស​នេះអះអាង​សិទ្ធិកាន់​កាប់​ចំពោះ​តំបន់​​មាន​វិវាទនោះ។ ក្រុមមន្ត្រីថៃបាន​បដិសេធមិន​ធ្វើ​អត្ថា​ធិប្បាយអំពី​សកម្មភាពរបស់​លោក ថាក់​ស៊ីន​ ទេ ពីព្រោះលោក​មិន​មែនជា​សមា​ជិក​ផ្លូវ​ការ​​របស់​រដ្ឋាភិបាលបច្ចុប្បន្នឡើយ ប៉ុន្តែ​​ក្រុមអ្នកសង្កេតការណ៍ជាច្រើន​សង្ស័យ​ថាលោក​អាចជា​កម្លាំង​ដ៏ពិត​ប្រាកដ​​នៅ​ពី​ក្រោយ​​រដ្ឋបាលរបស់​ប្អូន​ស្រី​លោក។ លោកថាក់ស៊ីនត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​ ហើយបាននិងកំពុង​រស់​នៅ​ឯ​បរទេស​​តាំងពីពេលនោះមក ដើម្បី​ចៀស​វាង​​ពី​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​ការ​​ចោទ​​ប្រកាន់​ពីបទពុករលួយ។ លោក ថាក់ស៊ីន មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ ហ៊ុន សែន ច្រើន​ឆ្នាំមក​ហើយ​ ថែម​ទាំងធ្លាប់ធ្វើជា​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​​របស់​លោក​កាល​ពីឆ្នាំ២០០៩និង​២០១០ទៀត​ផង។ ទោះជាយ៉ាងណា ការ​អត្ថា​ធិប្បាយ​ចុង​ក្រោយ​បំផុត​របស់​លោក​ នឹង​អាច​មាន​លទ្ធភាព​តិចតួច​ណាស់​ក្នុងការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​រដ្ឋភិបាល​របស់ប្អូនស្រី​លោក និង​​អ្នក​ជាតិនិយមដែល​ចូលចិត្ត​បង្ក​សង្គ្រាម​របស់​ប្រទេសថៃ។ មិនថាយ៉ាងណានោះទេ លោក ផៃស៊ីផានអ្នក​នំា​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​បាន​ស្វាគមន៍ការ​អត្ថា​ធិប្បាយ​កាលពី​ចុង​សប្តាហ៍​របស់​លោកថាក់​ស៊ីន។លោកបាន​មានប្រសាសន៍ថា “លោកថាក់​ស៊ីននិយាយការពិត”ដោយ​អះ​អាង​ថា​​ អតីតនាយករដ្ឋមន្ត្រីថៃដែល​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ចំណោម​ប្រជា​ពល​​រដ្ឋ​នៅ​តាម​ជនបទភាគច្រើន​ក្នុង​ប្រទេស​ថៃ​រូប​នេះ​ គ្រាន់​តែ​បង្ហាញពី​គំនិត​ភាគច្រើននៅ​ក្នុង​ប្រទេស​របស់​លោក​ប៉ុណ្ណោះ។ លោកផៃស៊ីផានបានមាន​ប្រសា​សន៍​ថា“ប្រជាជនថៃ​ភាគច្រើន​យល់អំពី  ដូច្នេះហើយ លោក ថាក់​ស៊ីនគ្រាន់​តែ​ជាមនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​ភាគច្រើនតែប៉ុណ្ណោះ"។ ចំណែកឯការអះអាង​ថា​លោក​ថាក់​សីុន​ នឹង​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​​កម្ពុជានោះអ្នកនាំពាក្យរូបនេះ​បានមាន​ប្រសា​សន៍ថាលោក​គ្រាន់​តែដឹង​តាម​ព័ត៌​មាន​​ដែល​លោក​បាន​អាន​នៅក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយព័ត៌មាន​ក្នុងស្រុកតែប៉ុណ្ណោះ។ ដោយលើកឡើងពី “ប្រភព” របស់​គណ​បក្សភឿថៃ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថៃ​មួយ​​ចំនួននោះ កា​សែត​​ចេញ​ផ្សាយប្រចាំថ្ងៃកម្ពុជា​ថ្មី បាន​រាយការណ៍​កាលពីម្សិលមិញថា លោក​ថាក់ស៊ីន នឹង​មកដល់​រាជ​ធានី​ភ្នំពេញនៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ ដើម្បី​ជួប​ជាមួយ​អ្នក​​គាំទ្រ និង​មាន​​ ការ​ជួប​ជា​លក្ខណៈ​ឯក​ជន​​​ជាមួយ​លោកហ៊ុនសែនផងដែរ៕ ប្រែសម្រួលដោយ សោមសារុន  

មន្ត្រីមាន​ការ​យល់​ខុស​គ្នា​ពី​ស្ថាន​ភាព​​បុរស​ជនជាតិ​រុស្ស៊ី​ ដែល​Interpol តាមចាប់​ខ្លួន​

កាល​ពី​ថ្ងៃ​សុក្រ មន្ត្រី​រដ្ឋា​ភិបាលបានបញ្ជាក់​ខុស​​គ្នា​អំពី​ជោគ​វាសនា​របស់​​​លោក​​ ស្តានី​ស្លាវម៉ូឡូ​ឌី​យ៉ាកូវ មិនដឹង​ថាតើ​ ពួក​គេ​មាន​បំណង​​បណ្តេញជន​េនះចេញ​ពីកម្ពុជា​ ​ឬប្រ​គល់​រូប​គេ​ទៅ​​ឲ្យ​នគរ​បាល​អន្តរ​ជាតិ​ (Interpol) នៅ​ប្រទេស​រុស្ស៊ី។ នៅទីនោះ​ ​នគរ​បាល​អន្តរ​ជាតិ​កំពុង​តាម​​ចាប់​ខ្លួន​គាត់​ពី​បទ​ល្មើស​​រំលោភ​កុមារ។ លោកម៉ូឡូឌីយ៉ាកូវដែល​នគរ​បាល​បាន​និយាយ​ថាពួក​គេ​មិន​ដឹង​​ថាឈ្មោះ​នេះ​​ជ្រក​កោន​នៅ​កន្លែង​ណា​នោះ​​ ត្រូវ​បាន​គេ​ឃើញ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​ឈ្មោះ​នេះ​បាន​ដើរ​ទិញផ្លែ​ឈើ និង​បន្លែ​ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​ខណ្ឌ​ដូន​ពេញរាជ​ធានី​ភ្នំ​ពេញ។ បន្ទាប់​ពីត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ ក្នុង​ខេត្ត​​ព្រះ​សី​ហនុ កាល​ពី​ខែ​ធ្នូ​ ដែល​​នៅ​ទី​នោះ​ គាត់​បាន​ជាប់​ពន្ធ​នាគារអស់​រយៈ​ពេល​បួន​ឆ្នាំនៃ​ទោស​ប្រាំបីឆ្នាំ​របស់គាត់ ពី​បទ​រំលោភ​កុមារី​កម្ពុជា​១៥​នាក់​នោះ ក្រុម​អង្គការ​​ការ​ពារ​កុមារបាន​ធ្វើ​ញត្តិមួយ​ជូន​រដ្ឋា​ភិបាល​ស្នើឲ្យ​បណ្តេញ​លោក ម៉ូឡូ​ឌីយ៉ា​កូវ ចេញ​ពី​ប្រទេស​កម្ពុជា​។ លោក​ ម៉ូឡូឌីយ៉ាកូវ ដែល​គេ​​ហៅថា អាឡិចសាន់ដឺត្រូហ្វីម៉ូវ​ នោះ ​ត្រូវ​បាន​អាជ្ញាធរ​​តាម​ចាប់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ឆ្នាំ​២០០៤មកពី​បទ​រំលោភ​ក្មេង​ស្រី​ប្រាំ​មួយ​នាក់​ ដែល​មាន​អាយុ​​ប្រាំ​បួន​ និង​១០​ឆ្នាំ​។ មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​បង្ហាញ​ខ្លួន​សាជា​ថ្មី​​​របស់​លោក ម៉ូឡូឌីយ៉ាកូវ ក្នុង​ក្រុងភ្នំ​ពេញលោក​ សុខផល​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិបាន​មាន​ប្រសាសន៍​ថារឿងក្តីបុរស​ជន​ជាតិ​រុស្ស៊ីរូបនេះនិង​ញត្តិស្នើ​សំុ​ឲ្យ​បណ្តេញ​​​​ឈ្មោះ​នេះ​​ចេញ​ពី​ប្រទេស​នោះបច្ចុប្បន្ន​កំពុង​​​​​​​ស្ថិត​ក្នុង​ដៃ​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីហើយ​បាន​បង្វែរ​​សំណួរ​ទៅ​​ទី​នោះ​។ លោក​ឧត្តម​សេនីយ៍​ឯក​ សុខ​ ផលបានមាន​​​​ប្រ​សាសន៍ថា“សូម​សួរ​ទៅ​​​ខុទ្ទកាល័យ​របស់​នាយក​រដ្ឋ​មន្ត្រីទៅ។ខ្ញុំ​បាន​បញ្ជូន​ ​ទៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រួចហើយ”។​ ក៏ប៉ុន្តែលោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បានថ្លែង​ថាលោក​មិន​ដឹង​ថាញត្តិ​នោះ​ដំណើរ​ការ​ដល់​ណា​ហើយ​ទេ។ ពេល​ត្រូវ​បាន​ទាក់​ទងជា​លើក​ទី​ពីរ​ កាល​ពី​ថ្ងៃ​សុក្រលោកឧត្តម​សេនីយ៍ឯកសុខ​ ផលបាន​មាន​ប្រសាសន៍​ថាញត្តិ​នោះ​នៅ​ឯ​ក្រសួង​​​​មហា​ផ្ទៃ​នៅ​ឡើយហើយ​បាន​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទៅ​លោកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​ ដែល​មិន​អាច​ទាក់​ទង​សំុ​ធ្វើ​អត្ថា​ធិប្បាយ​បាន។ ដោយ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​​ការ​ដោះ​​​​លែង​លោកម៉ូឡូឌីយ៉ាកូវចេញ​ពី​ពន្ធនាគារមុនកាលកំណត់កាល​ពី​ខែ​ធ្នូនោះអង្គការ​សិទ្ធិ​​​​មនុស្ស​ និង​អង្គការ​ការ​ពារ​កុមារ​ចំនួន​១៤​អង្គការបាន​ចុះ​ហត្ថ​លេខា​លើ​ញត្តិ​នោះស្នើ​​​សំុ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​​បណ្តេញបុរស​ជន​ជាតិ​រុស្ស៊ី​រូបនេះចេញ​ពី​ប្រទេស​។​​ នៅ​ពេល​អ្នក​កាសែត​សួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​ការិយាល័យ​នគរ​បាល​អន្តរ​ជាតិ​ ប្រចាំ​កម្ពុជា​ មិន​ចាប់​ខ្លួន​លោក​ ម៉ូឡូឌីយ៉ាកូវដែល​​​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ “ជន​ត្រូវ​ចាប់​ខ្លួន”របស់​នគរបាល​អន្តរជាតិនោះលោកកែវវណ្ណថនប្រធានការិយាល័យ​នគរបាល​អន្តរ​​​ជាតិ​ប្រ​ចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ ថាលោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ។​ ...

ប្រទេសកម្ពុជាទៅការពារបណ្តឹងរបស់ខ្លួន នៅឯតុលាការយុត្តិធម៌​​​អន្តរជាតិនា​​​ក្រុង​​​ឡាអេ

លោកហោណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសនិងទំនាក់ទំនងអន្តរជាតិ ​កំពុង​តែ​មាន​វត្តមាននៅ​​ទី​ក្រុងឡាអេប្រទេស​​​ហូឡង់ក្នុង​សប្តាហ៍​នេះដេីម្បី​ផ្តល់ការទាញ​​​ហេតុ​​​ផលផ្ទាល់មាត់ថែមទៀត ​​​ដល់តុលាការ​យុត្តិធម៌​អន្តរជាតិ​​ តាមពាក្យបណ្តឹងរបស់ខ្លួនដែល​​​បាន​​​ដាក់កាល​ពី​ខែ​ឧសភា​​កន្លង​ទៅនេះដើម្បីការពារទឹក​ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ។ បន្ទាប់​ពី​មានការប្រយុទ្ធថ្មីៗនេះ​ជាមួយប្រទេស​ថៃ​ ជុំវិញ​តំបន់ដែលភាគីថៃ​​​អះអាង​​​កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០១១ថាជាដីមាន​​​ជម្លោះប្រទេស​កម្ពុជា ​បាន​ស្វែងរក​ជំនួយ​ពី​​​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ ដែលជា​តុលាការ​កំពូល​ របស់​អង្គការ​សហ​ប្រជាជាតិឲ្យ​​​ “ធ្វេីការ​​​​បកស្រាយ”សាលក្រមឆ្នាំ​​១៩៦២ ​ ដែល​​​បាន​​​ប្រគល់​ប្រាសាទ​ព្រះ​វិហារ​ទៅ​ឲ្យ​ប្រទេស​កម្ពុជាវិញ​។ ប្រទេសកម្ពុជា​អះអាង​ថាសាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ឆ្នាំ​១៩៦២ក៏បាន​ទទួលស្គាល់​អធិបតេយ្យ​ភាព​ជុំវិញ​​​តំបន់ជម្លោះថាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា​ផង​ដែរ។បន្ទាប់​ពី​បានផ្តល់ការ​​​ទាញ​​​ហេតុ​​​ផលផ្ទាល់មាត់កាល​ពី​ខែ​ឧសភារួចមកតុលាការ​យុត្តិធម៌​អន្តរជាតិបាន​ស្នេី​សុំ​ឲ្យ​ប្រទេស​នីមួយ​ៗ​ផ្តល់ការ“ពន្យល់បន្ថែម​​​ជាលាយ​​​លក្ខណ៍អក្សរ” ​​ទាក់​ទិន​ទៅ​នឹង​រឿង​ក្តី​នេះដោយ​ទុក​ពេល​ឲ្យ​ប្រទេស​ថៃ​រហូត​ដល់​​​​ថ្ងៃ​ទី​២​១ខែ​មិថុនានិង​ប្រទេស​កម្ពុជា​​ រហូត​ដល់​ថ្ងៃ​ទី​៨ខែ​​មីនាដែ​លជា​ថ្ងៃ​ម្សិល​មិញ​នេះ។ លោកស្រីអ៊ាតសោភា​​​ នាយក​ខុទ្ទកាល័យរបស់​លោកហោណាំហុងបាន​មាន​ប្រសាសន៍​ថាលោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ចេញ​ដំណេីរ​ទៅ​​ទី​ក្រុង​ឡាអេកាល​ពី​សប្តាហ៍​​​​មុន​ ដេីម្បី​ដាក់​ឯកសារ​បន្ថែម​​ទៀត។ លោក​ស្រី​ សោភាបាន​មាន​ប្រសាសន៍​ថា“ ​យេីង​បានធ្វេី​ដំណេីរ​​​ទៅ​ទី​នោះតាម​គោល​បំណង​នេះ”។ “អ្វី​ដែល​លោកបាន​ធ្វេី​”នៅ​ទី​នោះ​ “និង​អ្វី​ដែលលោកមិន​បាន​ធ្វេី​ ខ្ញុំ​មិន​បាន​ដឹងទេ”។ ​ កាល​ពី​ខែ​មិថុនា​​កន្លង​ទៅ​នេះ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​​...