ធនាគារ SBC ​អះ​អាង​ថា ​ក្រុម​ហ៊ុន​ ​DYG មិន​បាន​សង​ប្រាក់​របស់​ខ្លួន​

​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ កាលពី​ម្សិល​មិញ​ បាន​បើក​សវនាការ​សម្រាប់​ករ​ណី​វិវាទ ​​រវាង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​អចល​ន​វ​ត្ថុកូរ៉េ​ឈ្មោះ ​ ​DYG  C​o., Ltd. ​និង​​ ​ធនាគារ SBC​ ​ដែល​បាន​អះ​អាង​ថា ​ក្រុម​ហ៊ុន​​កូរ៉េ​នេះ​មិន​បាន​សង​ប្រាក់​​ចំនួន​ ១,៨​លាន​ដុល្លារ​ ដែល​ក្រុម​ហ៊ុន​នេះបាន​ខ្ចី​ឲ្យ​ទៅ​ប្រើ​ប្រាស់​ក្នុង​គម្រោង​​សា​ង​សង់​មជ្ឈ​ម​ណ្ឌល​​លំនៅ​ដ្ឋាន​បែប​អា​ផា​តមឹន​មួយ​។​

​លោក វ៉េន ពៅ មេធាវី​តំណាង​ធនា​គារ​ SBC ​បាន​ថ្លែង​ទៅ​កាន់​សាលា​ដំបូង​​រា​ជធានី​ភ្នំពេញ​ថា “ ធនាគារ SBC ​បាន​ទា​រប្រាក់​ចំនួន​១,៨​លានដុល្លារ​ ​និង​ការ​ប្រាក់​៣​ភាគរយ​នៃ​ប្រាក់​កម្ចីនេះ​ ព្រម​ទាំង​ប្រាក់​សំណង​ជំងឺចិត្ត​ចំនួន​៥០០.០០០​ដុល្លារ​”​។​

ក្រុម​ហ៊ុន​ DYG បាន​ចុះ​កិច្ច​សន្យា​ជាមួយ​​ធនាគារ SBC ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២​០១២​  ​ហើយ​​បានធ្វើ​ប្រតិ​បត្តិ​ការ​សាង​ស​ង់​មជ្ឈមណ្ឌល​លំនៅដ្ឋាន​បែប​ខុនដូ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ផ្លូវ​លេខ​២៨៨​ ក្នុង​ស​ង្កាត់​បឹងកេង​កង​១។ ​

លោក ឡេង សួហួ​ត​​ មេធាវី​តំណាង​ក្រុម​ហ៊ុន DYG ​បាន​ថ្លែង​ថា ​ក្រុម​ហ៊ុន​នេះ​​មានប្រាក់ ក៏ប៉ុ​ន្តែ​កំពុង​​​រង់ចាំ​ធនាគារ​ SBC ​ប្រគល់​ប័​ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ ដែល​ក្រុម​ហ៊ុន​ DYG ​បា​ន​ផ្តល់​ឲ្យ​ធនា​គារ​​នេះ​ ​ជា​វត្ថុ​ធានា​​។​

លោក​បាន​ថ្លែងបន្ត​​​ថា ​“ ​កូនក្តី​របស់​ខ្ញុំ​មិន​បាន​បដិសេធ​ថា ​មិន​សង​​ប្រាក់​ចំនួន​១,៨​លាន​ដុល្លារ​ ឬ​ក៏​ការ​ប្រាក់​ដែល​​ខ្លួន​ជំពាក់​នោះឲ្យ​ធនាគារ​នេះ​ទេ​។ ​​ពេល​​ធនាគារ​នេះ​ប្រគល់​ប័ណ្ណ​ក​​ម្មសិទ្ធិ​ដីធ្លី​នោះ​មក​ឲ្យ​កូន​ក្តី​ខ្ញុំវិញ​ ​ពួក​គេ​នឹង​អាច​សង​ប្រាក់​នោះវិញ​”។

​លោក​បា​ន​ថ្លែង​បន្តថា ​ក្រុម​​ហ៊ុន DYG ​រហូត​មក​ទល់​ពេល​​នេះ​ ​បាន​ប្រមូ​ល​ប្រាក់​ចំនួន​២,៧​លាន​ដុល្លារ​ ពី​អតិ​ថិជន​រ​បស់ខ្លួន​ចំនួន​បីនាក់ ដែល​បាន​បង់​ថ្លៃ​លំ​នៅ​ដ្ឋាន​បែប​ខុន​ដូ។ ​លោក ​តែ​ សំអាង ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​រាជ​ធានី បាន​ថ្លែង​​ថា “ ​​តុលាការចង់​ឲ្យ​ភាគី​ទាំ​ង​ពី​រ​បង្ហាញ​ភ័ស្តុតាង​បន្ថែម​ទៀត​ ​នៅមុន​ពេល​តុលាការ​ សម្រេ​ច​រឿង​ក្តីនេះ​ នៅថ្ងៃទី​២៥ខែនេះ​”៕

ប្រែ​សម្រួល​ដោយ ​កង សុធា

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.