38.1 C
Phnom Penh

ក្រុម​ហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ នឹងចូល ​រួមក្នុង​គ​ម្រោង​រុករក​រ៉ែ​ទង​់ដែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​ហ៊ុន​រុករករ៉ែ​មួយ ដែល​បានចុះ​ប​ញ្ជី​នៅ​ផ្សារ​មូល​បត្រ​អូស្ត្រាលី បាន​ប្រកា​សថា​ ​ខ្លួន​មាន​គម្រោង​ចំណាយ​ប្រាក់​១៤​លាន​ដុល្លារ​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ទង់​ដែង​ នៅ​ខេត្ត​ព្រះ​វិហា​រ​ តាម​រយ​ៈ​កិច្ច​ព្រម​ព្រៀង​មួយ ដែល​ពាក​់ព័ន្ធ​នឹង​ក្រុ​មហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​ រ៉ូយ៉ាល់​ គ្រុប​ (Ro​yal ​Gro​up)។​​

តាម​រយៈ​សេចក្តី​ប្រកា​ស ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ក្រុម​ហ៊ុន​ ជីអូ​ប៉ាស៊ី​ហ្វិករីសស អិន អែល (​Geop​acific ​Resources NL​) ​បាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​កាន់​កាប​​​​់ ​Wor​ld Wid​e Min​ing Proj​ects Lim​ited​ ​(WW​M​) ​ដើម្បី​អនុ​វត្ត​​​គម្រោង​​រុ​ករក​រ៉ែ​ កៅ​សា (Kao Sa)​ នៅ​ស្រុក​ ឆែ​ប​។

យោងតាម​សេចក្តី​ប្រកាស​នេះ​ អាជ្ញា​​ប័ណ្ណ​រុក​រ​ក​រ៉ែ​ បច្ចុប្បន្ន​ ស្ថិត​ក្រោម​ការ​រក្សា​ទុក​ ដោយ​ក្រុម​ហ៊ុន​កូរ៉េ​ខាងត្បូង​ ​​Gold​en Reso​urces ​Devel​opmen​t Co.,​ Ltd. (GD​R) ​ដែលបាន​រុក​​រករ៉ែ​ខ្លះ​ ប៉ុ​ន្តែ​ មិន​ទាន់​បានបញ្ជាក់​​ធន​​ធានណាមួយ​តា​ម​ស្តង់​ដារ​អន្តរ​ជាតិ​នៅ​ឡើយ​ទេ​។

សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា “ដើម្បី​ធានា​​សិទ្ធិ​ផ្តាច់​មុខ​លើ​​គម្រោង​នេះ​​ ​ក្រុ​ម​ហ៊ុន WWM នឹង​បង់​៧០០​.​០០០​​ដុល្លារ​ឲ្យ​ក្រុម​ GDR យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៣​”។​

បន្ទាប់​មក ​ក្រុម​ហ៊ុន​ទាំង​នេះ​នឹង​​បង់​ប្រាក់​១៤​លាន​ដុ​ល្លារ​ ​ប្រសិនបើ​​ខ្លួនសម្រេច​ចាប់​យក​គ​ម្រោ​ង​នេះ​ក្នុង​នោះ​ ដែលក្រុមហ៊ុនរ៉ូ​យ៉ា​ល់ គ្រុប ​នឹង​មាន​ភាគ​ហ៊ុន​​១៥​ភាគ​​រយ​។​

គេ​ហទំព័រ​របស់​ក្រុម​ហ៊ុន​ WWM ​បាន​បង្កើត​ក្រុម​ហ៊ុនវិនិយោគ​រួម​មួយ​ ជាមួយ​ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​ គ្រុប​។ ​

ដំណើរ​វិវឌ្ឍ​ថ្មី​នេះ​ហាក់​ដូចជា ​បាន​បង្ហាញ​ទិស​ដៅ​ថ្មី​ស​ម្រាប់​​ក្រុម​ហ៊ុន​​ក្នុង​ស្រុក​ ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​ដោយ​លោក​ គិត ​ម៉េង ​ដែល​ជា​អ្នក​ជំនួញ​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចាប់​អារម្មណ៍ លើ​វិស័យ​ធនាគារ​ និង​វិស័យ​ផ្សេងៗទៀត​ ​។ ​លោក​ គិត​ ម៉េ​ង​ ​បាន​បដិសេធ​មិ​ន​ធ្វើ​សេច​ក្តី​អត្ថាធិប្បាយទេ​ កាល​ពីម្សិល​​មិ​ញ​៕

ប្រែ​សម្រួល​ដោយ​ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស