Friday, October 18, 2019

សេដ្ឋកិច្ច

ធនាគារ​ Mizuho របស់ជប៉ុន ​គ្រោង​នឹង​បើ​ក​កា​រិ​យាល័យ​តំណាង​នៅ​កម្ពុជា

តំណាង​ធនាគារ​ មីហ្ស៊ូហូ (Mizuho) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ធនាគារ​ជប៉ុន​ដ៏ធំ​មួយ​នឹង​បើក​ការិយាល័យ​តំណាង​ នា​ខែ​កក្កដា​ខាង​មុខ​ ដោយសារ​តែ​វិនិយោគិន​ជប៉ុន​​ភាគ​ច្រើ​ន បាន​ចាប់​អារម្មណ៍​ខ្លាំងទៅ​លើ​ទីផ្សារ​កម្ពុជា​។ ​អ្នកស្រី ជា ប៉ូ ឡេង ​តំណា​ង​ធនាគារ​ មីហ្ស៊ូហូ ហ្វាយ​ណា​ន់​សល គ្រុប ​(Mizuho Finan​cial Gro​uo​p) បា​ន​ឲ្យ​ដឹង​ថា ធនាគារ​​នេះ​នឹង​បើ​ក​ការិ​យា​ល័យ​​តូចមួយ​ ​នៅ​ភ្នំពេញ ថាវ័រ​ (P​hnom P​enh Tower​)​ នៅ​​​តាមបណ្តាយ​មហាវិថី​ព្រះ​មុនីវង្ស ​នា​ថ្ងៃទី​៨ខែ​​ក្រោយ​។​ អ្នកស្រី​ ប៉ូឡេង ​បាន​មានប្រសាសន៍​ថា “​យើង​នឹង​បើក​ការិយាល័យ​តំណាង​មួ​យ​ ​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់​ទង​នឹង​សេដ្ឋ​កិច្ច​ សង្គម​ និងនយោ​បា​យ​របស់​ប្រទេស​ក​ម្ពុ​ជា​ ក៏ដូចជា ​ស្វែង​យល់​ថា តើ​ខ្លួន​នឹង​អា​ច​ផ្តល់​ផល​ប្រយោជន៍​ ដល់​វិនិយោ​គិ​ន​ជប៉ុ​ន ​និង​​វិនិយោគិន​បរទេស​ដោយ​របៀប​ណា​​”​។​​ ​ ​អ្នកស្រី ប៉ូឡេង បាន​ប​ន្តថា “ យើង​ប្រមូល​ព័ត៌មាន​ផ្សេង​ៗ... ជាពិសេស ​សម្រាប់​ម្ចាស់​សហ​​​​គ្រាស​ជប៉ុ​ន​ ដែល​ចង់​មក​បោះ​ទុន​វិនិ​យោគ​ នៅក្នុងតំ​ប​ន​់​​សេដ្ឋកិច្ច​ពិសេស​នៅ​​ទី​នេះ”។ ​អ្នកស្រី​ក៏​បាន​លើកឡើង​បន្ថែម​ទៀត​ថា ​ការ​បង្ហាញ​ខ្លួន​របស់​ធនាគារ​ មីហ្យ៊ូ​ហូ នៅ​លើ​ទីផ្សារ​កម្ពុជា ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​ធនាគារ​នេះ​កំពុង​តែ​ខ្នះខ្នែងកាន់តែ​ខ្លាំង​ឡើង​ៗ ​ក្នុង​កា​រ​វាយលុក​ទីផ្សារ​តំបន់​មេគង្គ ​ហើយកាល​​ពីឆ្នាំ​មុន ​ធនាគា​រនេះ​បាន​បើក​ការិយាល័​យ​​តំណាង​មួយ​នៅ​ទីក្រុង​ រ៉ង់​ហ្គូន។ ​ធនាគារ​ជប៉ុន​ធំៗ​ចំនួន​ពីរ​ផ្សេង​ទៀត​​គឺ​ធនាគារ​​ តូក្យូ​-​មីស៊ុប៊ីស៊ី ​(Bank​ of T​okyo-Mitsub​ishi​) ​និង​ធនាគារ​ ស៊ូមីតូម៉ូ ​មីត​ស៊ុយ​ (Sum​itomo...

ក្រុម​ហ៊ុន​ ហ្គូ​ហ្គល​ បើក​សេវា​​​កម្ម​ផ្ទុក​ទិន្នន័យ​ជា​ភាសា​ខ្មែរ

រយៈ​ពេល​ពីរ​ខែ​បន្ទាប់​ពី​បាន​បើក​សេវា​កម្ម​បក​ប្រែ​ជា​ភាសា​ខ្មែរ​រួច​មក​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ហ្គូ​ហ្គល​ ដែល​ជា​ហ៊ុន​អុីន​ធើណិត​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ ឥឡូវ​នេះ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​តាម​បណ្តាញ​អុីន​ធើណិត​របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា​ ហ្គូ​ហ្គល​ ដ្រាយ​ (Google Drive)​ ក៏​មាន​បើក​ជា​ភាសា​ខ្មែរ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផង​ដែរ។ លោក​ស្រី​ អាមី​ ឃុនរ៉ូ​ប៉ានីយ៉ា​ (Amy Kunrojpanya)​ ប្រធាន​ខាង​កិច្ចការ​សាធារណៈ​ និង​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​ ហ្គូកហ្គល​ ប្រចាំ​អនុតំបន់​​េមេគង្គ​ បាន​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ “ ​ចាប់​ពី​ពេល​នេះ​ទៅ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​នឹង​អាច​ប្រើ​ប្រាស់​សេវា​កម្ម​ផ្ទុក​ទិន្នន័យ​ Google ​Drive​ ជា​ភាសា​ខ្មែរ​បាន​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បើក​នៅ​ទូទាំង​ពិភព​លោក​នូវ​សេវាកម្ម​ផ្ទុក​ទិន្នន័យ ​និង​សហ​ប្រតិ​បត្តិ​ការ​​ជា​ភាសា​ថ្មីៗ​ចំនួន​១៨​ភាសា​តាម​បណ្តាញ​អុីន​ធើ​ណិត​ដោយ​ឥត​គិត​ថ្លៃ”។ សេវាកម្ម​ Google Drive​ គឺ​ជា​សេវា​កម្ម​ផ្ទុក​ទិន្ន័យ​តាម​បណ្តាញ​អុីន​ធើណិត​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ហ្គូ​ហ្គល​ ដើម្បី​បង្កើត​ និង​ចែក​រំលែក​ឯកសារ​ជា​មួយ​គ្នា​។ សេវាកម្ម​នេះ​ក៏​អាច​ដំណើរ​ការ​ដោយ​មិន​ភ្ជាប់​អុីន​ធើណិត​បាន​ដែរ។​ លោក​ស្រី​ ឃុន​រ៉ូ​ប៉ានីយ៉ា​ មិន​បាន​ដឹង​ថា​ តើ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប៉ុន្មាន​នាក់​ ដែល​ប្រើ​ សេវាកម្ម​ Google...

​ប្រតិ​បត្តិការ​ស៊ើប​អ​ង្កេ​ត​​សេចក្តីអះ​អាង​ពីលុយ​ទឹកតែ​របស់​ក្រុ​មហ៊ុន​ BHP កំពុងតែ​ដំណើរ​ការ​

ស្ថាប័ន​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី (Aus​tral​ian F​eder​al Po​lice) ​​ហៅ​កាត់​ថា ​AFP ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ​ខ្លួន​កំពុ​ង​អនុវត្ត​ចំណាត់​ការ​ដ៏ចាំបាច់​​នានា ដើម្បី​ស៊ើប​អង្កេត​សេចក្តី​អះ​អាង​ថា​​ ក្រុម​ហ៊ុន​ ប៊ី​អេច​ភី ប៊ីលីត​ុន (BHP Billiton) ជា​ក្រុម​ហ៊ុ​ន​រុក​រក​រ៉ែ​ធំ​បំ​ផុ​ត​​នៅ​លើ​ពិភព​លោ​ក​ ​បាន​សូក​ប៉ាន់​មន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើ​យ​ក៏បាន​បកស្រា​យ​តាម​របៀប​សម្រាល​​​អត្ថ​ន័យ​ក្នុង​របាយ​ការណ៍​ថា ​ខ្លួន​ដោះ​ស្រា​យ​មិ​ន​បា​ន​ល្អ​លើ​ក​រណីធំៗ​បំផុ​ត​ ​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុករលួយរបស់​ក្រុម​ហ៊ុន​​នៅ​ប្រទេ​ស​នេះ។

ធនាគារ SBC ​អះ​អាង​ថា ​ក្រុម​ហ៊ុន​ ​DYG មិន​បាន​សង​ប្រាក់​របស់​ខ្លួន​

​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ កាលពី​ម្សិល​មិញ​ បាន​បើក​សវនាការ​សម្រាប់​ករ​ណី​វិវាទ ​​រវាង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​អចល​ន​វ​ត្ថុកូរ៉េ​ឈ្មោះ ​ ​DYG  C​o., Ltd. ​និង​​ ​ធនាគារ SBC​ ​ដែល​បាន​អះ​អាង​ថា ​ក្រុម​ហ៊ុន​​កូរ៉េ​នេះ​មិន​បាន​សង​ប្រាក់​​ចំនួន​ ១,៨​លាន​ដុល្លារ​ ដែល​ក្រុម​ហ៊ុន​នេះបាន​ខ្ចី​ឲ្យ​ទៅ​ប្រើ​ប្រាស់​ក្នុង​គម្រោង​​សា​ង​សង់​មជ្ឈ​ម​ណ្ឌល​​លំនៅ​ដ្ឋាន​បែប​អា​ផា​តមឹន​មួយ​។​ ​លោក វ៉េន ពៅ មេធាវី​តំណាង​ធនា​គារ​ SBC ​បាន​ថ្លែង​ទៅ​កាន់​សាលា​ដំបូង​​រា​ជធានី​ភ្នំពេញ​ថា “ ធនាគារ SBC ​បាន​ទា​រប្រាក់​ចំនួន​១,៨​លានដុល្លារ​ ​និង​ការ​ប្រាក់​៣​ភាគរយ​នៃ​ប្រាក់​កម្ចីនេះ​ ព្រម​ទាំង​ប្រាក់​សំណង​ជំងឺចិត្ត​ចំនួន​៥០០.០០០​ដុល្លារ​”​។​ ក្រុម​ហ៊ុន​ DYG បាន​ចុះ​កិច្ច​សន្យា​ជាមួយ​​ធនាគារ SBC ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២​០១២​  ​ហើយ​​បានធ្វើ​ប្រតិ​បត្តិ​ការ​សាង​ស​ង់​មជ្ឈមណ្ឌល​លំនៅដ្ឋាន​បែប​ខុនដូ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ផ្លូវ​លេខ​២៨៨​ ក្នុង​ស​ង្កាត់​បឹងកេង​កង​១។ ​ លោក ឡេង សួហួ​ត​​ មេធាវី​តំណាង​ក្រុម​ហ៊ុន DYG ​បាន​ថ្លែង​ថា ​ក្រុម​ហ៊ុន​នេះ​​មានប្រាក់ ក៏ប៉ុ​ន្តែ​កំពុង​​​រង់ចាំ​ធនាគារ​ SBC ​ប្រគល់​ប័​ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ ដែល​ក្រុម​ហ៊ុន​ DYG ​បា​ន​ផ្តល់​ឲ្យ​ធនា​គារ​​នេះ​ ​ជា​វត្ថុ​ធានា​​។​ លោក​បាន​ថ្លែងបន្ត​​​ថា ​“ ​កូនក្តី​របស់​ខ្ញុំ​មិន​បាន​បដិសេធ​ថា ​មិន​សង​​ប្រាក់​ចំនួន​១,៨​លាន​ដុល្លារ​ ឬ​ក៏​ការ​ប្រាក់​ដែល​​ខ្លួន​ជំពាក់​នោះឲ្យ​ធនាគារ​នេះ​ទេ​។ ​​ពេល​​ធនាគារ​នេះ​ប្រគល់​ប័ណ្ណ​ក​​ម្មសិទ្ធិ​ដីធ្លី​នោះ​មក​ឲ្យ​កូន​ក្តី​ខ្ញុំវិញ​ ​ពួក​គេ​នឹង​អាច​សង​ប្រាក់​នោះវិញ​”។ ​លោក​បា​ន​ថ្លែង​បន្តថា ​ក្រុម​​ហ៊ុន DYG ​រហូត​មក​ទល់​ពេល​​នេះ​ ​បាន​ប្រមូ​ល​ប្រាក់​ចំនួន​២,៧​លាន​ដុល្លារ​ ពី​អតិ​ថិជន​រ​បស់ខ្លួន​ចំនួន​បីនាក់ ដែល​បាន​បង់​ថ្លៃ​លំ​នៅ​ដ្ឋាន​បែប​ខុន​ដូ។ ​លោក ​តែ​ សំអាង ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​រាជ​ធានី បាន​ថ្លែង​​ថា “ ​​តុលាការចង់​ឲ្យ​ភាគី​ទាំ​ង​ពី​រ​បង្ហាញ​ភ័ស្តុតាង​បន្ថែម​ទៀត​ ​នៅមុន​ពេល​តុលាការ​ សម្រេ​ច​រឿង​ក្តីនេះ​ នៅថ្ងៃទី​២៥ខែនេះ​”៕ ប្រែ​សម្រួល​ដោយ...

ក្រុមហ៊ុន​វីង​ បើក​សេវា​បង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​​នៅ​តាម​ភោជនីយដ្ឋាន​នានា​​ក្នុង​រាជ​ធានី​ភ្នំពេញ

នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​នឹង​អាច​ទុក​កាបូប​លុយ​របស់​ខ្លួន​នៅ​ផ្ទះ​បាន​ នៅពេល​ពួកគាត់​ទៅ​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុងរាជ​ធានីភ្នំពេញ​លើក​ក្រោយ​។ ដោយចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ ក្រុមហ៊ុន​វីង (Wing) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​តាម​​ទូរស័ព្ទ​ចល័ត​នៅ​ប្រទេស​កម្ពុជា​ នឹង​ដាក់​ឲ្យ​ ប្រើ​ប្រាស់​នូវ​សេវា​កម្ម​ថ្មី​មួយ​ទៀត​ ដែល​អាច​ឲ្យប្រជា​ពល​រដ្ឋ​បង់​ប្រាក់​​ថ្លៃ​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយ​ដ្ឋាន​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​នៅ​ពីមុខ​កន្លែង​គិត​ប្រាក់​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​នេះ សេវាកម្ម​បង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​កំពុង​ត្រូវ​បាន​សាក​ល្បង​ធ្វើ​នៅ​តាម​ភោជនីយដ្ឋាន​ជាង​១០​កន្លែង​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូចជា​ភោជនីយដ្ឋាន​ស្ករ​ បា អ៊ែន ហ្គ្រីល (Score Bar and Grill) នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៨​ សង្កាត់​បឹង​កេង​កង​១។ ភោជនីយដ្ឋាន​ភាគ​ច្រើន​ដែល​ប្រើ​សេវា​កម្ម​បង់​ប្រាក់​នេះ​ នឹង​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជាពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​វីង​មាន​អតិថិ​ជន​ប្រមាណ​ជា​៤៤០​.០០០​នាក់​ ដែល​​មាន​អតិថិជន​បរទេស​មិន​ដល់​១០០​នាក់​ផង​​ក្នុង​ចំណោម​អតិថិជន​ទាំង​នេះ​។ លោក​ អាន់តូនី ភើឃីន (Anthony Perkins)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វីង​ បាន​ឲ្យ​ដឹងនៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ស្ដី​ពី​វិស័យ​ធនាគារ​តាម​​ទូរស័ព្ទ​ចល័ត​ថ្នាក់​តំបន់​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ឯ​កាស៊ីណូ​ណាហ្គាវើល​​កាល​ពី​ម្សិ ល​មិញ​​ថា “​ ពួក​គាត់​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​ទូរស័ព្ទ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​”។ ឥឡូវ​នេះ ក្រុមហ៊ុន​វីង​ អនុញ្ញាត​ឲ្យ​ អតិថិ​ជន​​​ផ្ទេរ​ប្រាក់​ ដក​ប្រាក់ ឬក៏​ផ្ញើ​ប្រាក់​ឲ្យ​ គ្នា​ទៅ​វិញ​ទៅ​មក​តាម​​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​។ ប៉ុន្ដែ តាម​រយៈ​ការ​ប្រើ​សេវាកម្ម​នេះ​​ ទឹក​ប្រាក់​ដែល​គេ​​ផ្ទុក​នៅ​ក្នុង​គណនី​របស់​វីង​​អាច​ត្រូវ​បាន​គេ​កត់​បញ្ចូល​ជា​បំណុល​ នៅពេល​បង់​ថ្លៃ​ទំនិញ​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​   អ៊ែន​អេសស៊ី (NSC) ដែល​ជា​បច្ចេកវិទ្យា​  ឥត​ខ្សែ​ មួយ​ប្រភេទ​។ បច្ចេកវិទ្យា​នេះ​​ ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​តាម​ប្រទេស​អភិវឌ្ឍ​ន៍ ដែល​អតិថិជន​បង់​ប្រាក់​ថ្លៃ​អ្វី​ៗ​គ្រប់​យ៉ាង​ចាប់​ពី​​កាហ្វេ​មួយ​កែវ​ រហូត​ដល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ដៃ​ដាក់​នៅពីមុខ​កន្លែង​រង់ចាំ​តែ​ប៉ុណ្ណោះ​។ លោក ភើឃីន មាន​ប្រសាសន៍​ថា “ យើង​មាន​គម្រោង​​ចាប់​ផ្ដើម​  នៅ​រាជ​ធានី​ភ្នំពេញ និង​ពង្រីក​ទៅ​តាមបណ្ដា​ខេត្ត​នានា​បន្ថែម​ទៀត​” ហើយ​លោក​បន្ថែម​ទៀត​ថា ដើម្បី​ អាច​ប្រើសេវាកម្ម​នេះ​បាន គេ​ចាំ​បាច់​ត្រូវ​តែជា​អតិថិជន​របស់​វីង​។ លោក ភើឃីន​ បានបន្ដថា “ យើង​យល់​ថា ភាគ​ច្រើន​នៃ​ទី​ផ្សារ ​នេះ​មិន​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ អ៊ែន​​អេស​ស៊ី​នោះ​ទេ​ ដូច្នេះ​យើង​បាន​បង្កើត​បណ្ណ​​បិទ​ភ្ជាប់​បច្ចេកវិទ្យា​ អ៊ែន​អេសស៊ី​ ដែល​​​អាច​យកទៅ​បិទបានលើ​ទូរស័ព្ទ​គ្រប់​ប្រភេទ។ រធ្វើ​ដូច្នេះ​ អាចឲ្យ​អតិថិជនដែលមាន​ទូរស័ព្ទ​គ្រប់​ប្រភេទ​ ព្រម​ទាំង​គណនី​​នៅ​ក្នុង​ក្រុមហ៊ុន​​វីង​​ បង់​ប្រាក់​បាន​”។ ទោះបីជា​វិស័យ​ធនាគារ​ និង​ការ​បង់​ប្រាក់​​តាម​ទូរស័ព្ទ​ចល័ត​​នៅ​ប្រទេសកម្ពុជា​​ទំនង​ជា​កំពុង​តែ​មាន​ការ​កើន​ឡើង​ក៏ដោយ​ គេ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ ថាតើ​​សេវាកម្ម​​ថ្មី​នេះ​របស់​ក្រុមហ៊ុន​វីង ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ណា​នោះទេ​នៅ​ប្រទេស​​កម្ពុជា​ ​ដែល​ប្រជា​ជន​ភាគ​ច្រើននិយម​​ចូល​ចិត្ត​បង់​ប្រាក់​ដោយប្រើ​ប្រាស់​​សាច់​ប្រាក់​ផ្ទាល់​តែ​ម្ដង៕ ប្រែសម្រួល​ដោយ ហួង កុកទៀន

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃចក្រ​ភព​អង់​គ្លេស​មើល​ឃើញ​ឱកាស​វិនិយោគ​នៅ​ប្រ​ទេ​ស​កម្ពុជា​

​លោក ​ឡត ​ស្តេហ្វិន ​ហ្គ្រីន ​(Lord Ste phen​ G​reen​) ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​វិនិ​យោគ​​នៃ​ចក្រភព​អង់គ្លេស ​​មា​ន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ​សហគ្រា​ស​អាជីវកម្ម​អង់គ្លេស ​មិន​ទាន់​ផ្តោត​អារ​ម្ម​ណ៍​គ្រប់​គ្រាន់​ ទៅលើ​តំបន់​អាស៊ាន​ នៅ​ឡើយ​ទេ ​ជាពិសេស​ប្រទេស​កម្ពុជាតែ​ម្ត​ង​ ​ហើយ​លោក​សង្ឃឹមថា ​នឹង​បាន​​ឃើញ​មា​នការ​ប្រែ​ប្រួល​នា​ពេ​ល​ខាង​មុខ​។ ​អំឡុង​ពេល​ចាប់​ផ្តើម​បំពេញ​ដំណើរ​ទ​ស្ស​នកិច្ច​រយៈ​ពេល​ពីរ​សប្តាហ៍​ ​មក​កាន់​តំ​បន់​អាស៊ី​អាគ្នេយ៍​ ​នៅ​ក្នុងរាជ​ធានីភ្នំពេ​ញ ​​លោក ហ្គ្រីន​ ​បាន​មាន​ប្រសាសន៍​ថា ​ដោ​យ​សារ​តែ​សាក​លលោក​កំពុង​ប្រឈ​មមុខ​នឹង​វិបត្តិ​ ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ជា​ដៃ​គូ​ពាណិ​ជ្ជកម្ម​ជា​ប្រពៃណី​របស់​ចក្រភព​អង់គ្លេស ​នៅតំបន់​អឺរ៉ុប ​មាន​កម្រិត​ទាប​ ខ​ណៈដែល​ឱកាស​វិនិ​យោគ​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​កើតឡើង​នៅ​បណ្តា​ប្រទេស​ ដែល​មា​នកំណើន​សេដ្ឋកិច្ច​ខ្ពស់ នៅ​​តំបន់​អា​ស៊ី ​ហើយ​បច្ចុប្បន្ន​ កំពុង​តែ​ជំរុញ​សេដ្ឋកិច្ច​សាក​លលោក​ឲ្យ​រើប​ឡើង​វិញ​។​ ​លោក​បាន​មានប្រសាសន៍​ថា “ ​រដ្ឋម​ន្ត្រី​​​បីរូប​មក ពី​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​បាន​មក​បំពេញ​ទស្ស​នកិច្ច​ នៅ​ប្រទេស​កម្ពុ​ជា​ ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​។​ ចំណុច​នេះ​​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ​ចក្រភព​អង់គ្លេស​​មាន​ឆន្ទៈ​ខ្ពស់ ​ក្នុងការ​ពង្រឹង​ទំនា​ក់​ទំនង​ជា​មួយ​ប្រទេស​នេះ​”។ ​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀតថា ​កា​រិយា​ល័យ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន ​និង​វិនិយោគ​ថ្មី​រ​បស់​ចក្រភព​អង់គ្លេស ​នៅ​ស្ថានទូត​អង់គ្លេ​ស​ បាន​ចាប់​ផ្តើម​​​ដំណើរការ​ក្នុងខែ​មក​រា​។ ​លោក ​ម៉ាក​...

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បរិមាណ​អង្ករ​នាំចេ​ញទៅ​ទីផ្សារ​ក្រៅប្រទេស​​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​

យោង​តាម​តួលេខ​ថ្មីបំផុត​ របស់​រាជ​រ​ដ្ឋា​ភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​នាំចេញ​អង្ករ​ច្រើន​ជា​ង​មុន​លើស​ពីពីរ​ដង​ ​ក្នុង​រយៈ​ពេ​ល​ប្រាំ​ឆ្នាំ​ដំបូង​នៃឆ្នាំ​នេះ​ ​បើ​ធៀប​នឹង​បរិ​មា​​ណអង្ករ​នាំ​ចេញ​កាលពីឆ្នាំ​២០១២​។​ តួលេខ​ចេញពី​ក្រុម​ការងារផ្នែករដ្ឋា​ភិ​បាល​ និងឯក​ជន​ នៅ​ក្នុងប្រទេស​កម្ពុជា​​បា​ន​បង្ហាញ​ថា ​ប្រទេស​នេះ​បាន​នាំចេញ​អង្ក​រ​ជិត​១៤៧.០០០​តោន​ ក្នុងរយៈ​ពេល​ពីខែ​មករា​ ដល់​ខែ​ឧសភា ពោលគឺ​បរិមាណនាំ​ចេ​ញ​បាន​កើនឡើង​​ពី​៦៤.៦០០០​តោន​ ​ក្នុង​​រយៈ​ពេល​ប្រាំខែ​ដំបូង​នៃ​ឆ្នាំ​២០១២​។​ ​បារាំង​គឺជាប្រទេស​ដែល​នាំមុខ​គេ​ ក្នុ​ង​ការ​នាំចូល​អង្ករ​ពីប្រទេស​កម្ពុជា​ ពោល​គឺ​បាន​នាំ​ចូល​២៣.០០០​តោន​ ​បន្ទាប់​មក​មា​ន​ប្រទេស​ប៉ូឡូញ​ ​ថៃ ​ម៉ាឡេស៊ី ​និង​ប្រ​ទេស​ចិន​។ ​ប្រទេស​​​​ហ្គាបុង ​ហូឡង់ ​អាល្លឺ​ម៉ង់ ​អេស្ប៉ាញ​ ​និង​ចក្រ​ភព​អង់គ្លេស ​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង​១០ដែល​បាន​នាំ​ចូល​អង្ក​រ​ពីប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​។​ ​បណ្តា​ប្រទេស​នៅ​ក្នុងតំបន់​អឺរ៉ុប​ ​ឈ​រ​លើ​តារាង​បញ្ជី​នៃ​ប្រទេស​នាំចូល​អង្ក​រ​ ពី​ប្រទេស​កម្ពុជា ដោយ​សារតែ​មាន​គោ​ល​ការ​ណ៍​ របស​់​សហ​ភាព​អឺរ៉ុប ​(European Union​) ​“ អ្វី​គ្រប់​យ៉ាង​​លើក​លែងតែ​អាវុធ​” បាន​អនុញ្ញាត​​ឲ្យ​ប្រ​ទេស​កម្ពុជា​នាំចេញ​អ្វី​គ្រប់​យ៉ាង​ លើក​លែ​ង​តែ​អាវុធ​ ទៅ​លក់​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប​ណ្តា​​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ ដោ​យ​មិន​មាន​កាតព្វ​កិច្ច​​ពន្ធ ​និង​មិន​មាន​កូតា​។​ លោក គឹម​ សាវុធ ​ប្រធាន​សហ​ព័ន្ធ​អ​្នក​នាំ​ចេញ​អង្ករកម្ពុជា​ (Fede​ration​ of...

សហជីព​ជំទាស់​វាយបក​សហជីព​សេរីក​ម្មករ​រឿង​កូដកម្មហិ​ង្សា​

សហជីពកម្មករ​នៅខាង​ជំទាស់​ចំនួនពី​រ​បានបន្ត​សកម្មភាពដៀម​ដាម​ដាក់​គ្នា​ទៅ​វិ​ញ​ទៅ​មក​ កាលពីម្សិលមិញ​​។ ​ភាគី​នីមួយៗ​ បាន​ស្តី​បន្ទោសភាគី​ម្ខាងទៀត​ រឿង​ករណី​ប៉ះ​ទង្គិច​​គ្នា​ដោយ​អំពើហិង្សា​ រវាង​កម្មករ​រោង​ចក្រ​ដែល​ធ្វើកូដកម្ម​ និងក្រុមនគរបា​ល នៅ​ឯ​រោង​ចក្រកាត់ដេរមួយ​ក្នុង​ខេត្ត​កំ​ពង់ស្ពឺ​កាលពីថ្ងៃ​ច័ន្ទ​ ជាហេតុ​នាំ​ឲ្យមនុស្ស​​ប្រាំបី​នាក់​​​ត្រូវ​បាន​ចាប់ខ្លួន។ សហជីពសេរីកម្មករ​ ដែលហៅកាត់ថា​ FTU បានដឹកនាំ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​ខ្ពស់ជាងមុន​ នៅ​រោងចក្រ​កាត់ដេរ​ សាប្រ៊ីណា​ (ខេមបូឌា) ហ្គាមែន​ អិម​អេហ្វ​ជី​ ខប​  ដែលជារោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ សម្រាប់ផ្គត់ផ្គ​ង់​ឲ្យក្រុមហ៊ុន សម្លៀក​បំពាក់​កីឡា​ដ៏ធំមួយ​នៅ​សហរដ្ឋអាមេរិក​ គឺ​ក្រុមហ៊ុន​ ណៃ​​។ សកម្ម​​ភាព​ដឹកនាំ​កូដកម្ម​នេះ​ បានប្រព្រឹត្ត​ទៅ​នៅ​​ស្រុក​សំរោ​ង​ទង តាំង​​ពីថ្ងៃ​ទី​២១​ខែ​ឧសភា។ កាល​ពីថ្ងៃច័ន្ទ​ មនុស្ស​ប្រាំបីនា​ក់​ដែលពាក់ព័ន្ធ​និង​សហជីព​សេរី​កម្មករ​ ត្រូ​វ​បានចាប់ខ្លួន​ និង​ចោទ​ប្រកាន់​បន្ទាប់​ពី​ក​ម្មករ​​​ជាច្រើននាក់​បាន​នាំគ្នា​ សម្រុកចូល​បរិ​វេណរោងចក្រ​កាត់ដេរ​​នេះ​។ សម្ព័ន្ធសហជីពប្រជាថិបតេយ្យ​ កម្មក​រ​​កាត់ដេរ​កម្ពុជា​ ដែ​ល​ហៅកាត់ថា​​ CCAWDU ហើយសមាជិក​ភាគ​ច្រើ​ន ​ជា​កម្មករ​​កាត់ដេរ​នៅរោងចក្រ​ សាប្រ៊ីណា ក៏ប៉ុន្តែ​មិន​បាន​គាំទ្រ​​ កូដកម្ម​នេះ​ទេ​នោះ​ បាន​សន្និសីទ​សារព័ត៌​មាន​មួយ​កា​ល​ពីម្សិលមិញ ដើម្បី​ជំទាស់​ទៅនឹង​សេចក្តី​អះអាង​​របស់​សហ​ជីព​សេរីកម្មករ​ ដែលបា​នលើក​ឡើងថា​ ខ្លួន​បាន​ញុះញង់​ឲ្យ​មានអំ​ពើ​ហិ​ង្សា​កើត​ឡើង​។ លោក គង់ អាទិត្យ​ អនុ​ប្រធានសម្ព័ន្ធ​សហ​​​ជីព​ CCAWDU ​បាន​មាន​ប្រសាសន៍​ថា​ “ ​  ​សម្ព័ន្ធសហ​ជី​ព​សេរីកម្ម​ករ​ប្រហែល​១០០​នាក់​ ​បាន​ផ្លោះ​របង ​នៅផ្នែក​ខាង​ស្តាំង​នៃ​រោង​ចក្រ​ ​ហើយ​បាន​បើក​ទ្វា​រខាង​។ បន្ទាប់​មក​ ​ពួក​គេ​បាន​បើក​ទ្វារ​ខាងមុខ​ និង​ប្រើ​ប្រាស់​ដំបូង​ ​និ​ងចំពាម ​ដើម្បី​វាយ​ប្រហារ​មក​លើ​យើង​”​។​ ​លោក​បាន​លើក​ឡើង​បន្ថែម​ថា ​​នៅ​ក្នុង​​ហេតុ​កា​រណ៍​តវ៉ា​ដោយ​​ឡែក​មួយ​ កាល​ពី​ថ្ងៃ​ទី​២​៧​ខែ​ឧសភា​ ​សហ​ជីព​សេរីកម្ម​ករ​បា​ន​បង្ខំ​កម្មករ​៣.០០០​នាក់​ ​ឲ្យ​ចេញ​ពី​រោ​ង​ចក្រ​ ដើម្បី​នាំគ្នា​តវ៉ា​។​ ​លោក​បាន​ថ្លែង​បន្ត​ថា​ “ ​យើង​ប្រហែ​ល​ជា​ដាក់​ពាក្យ​ប្តឹង​ពួក​គេ​  ​ប្រសិន​បើ​ពួកគេ​នៅតែ​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះរោង​ចក្រ​”។​ ​សម្ព័ន្ធ​សហ​ជីព​ CCAWDU ​ក៏​បាន​ផ្តល់​ខ្សែ​អាត់​វី​ដេ​អូ​ខ្លី​មួយ​ ​ដែល​បង្ហាញ​សកម្មភាព​កម្ម​ករ​រត់​ចូល​ក្នុង​រោង​ចក្រ​ ដោយ​មាន​ដំបូង​ ​និង​ចំពាម​ដោយ​​បាន​អះ​អាង​ថា ​ពួក​គេ​គឺជា​តំ​ណា​ង​សហ​ជីព​សេរី​កម្ម​ករ​។​ ​សហ​ជីព​សេរី​កម្ម​ករ​ ជា​ថ្មី​ម្តង​ទៀត​បា​ន​បដិ​សេធ​ថា ខ្លួន​មិន​បាន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​​កាលពីម្សិល​មិញ​នេះ​ទេ​ ​ហើយ​បា​ន​ចោទ​ប្រកាន់​គូ​បដិបក្ខ​របស់​ខ្លួន​ថា ​បាន​កែ​ច្នៃ​ខ្សែ​អាត់​វីដេ​អូ​នេះ​។ ​លោក ពេជ្រ​ ព​ណ្ណរាយ​ អ្នក​​​នាំពាក្យ​សហ​ជីព​សេរី​កម្មករ​​ បាន​ថ្លែង​ថា       “ វីដេ​​អូនេះ​ត្រូវ​បា​ន​កែ​ច្នៃ​ដោ​យ​ CCAWDU”។ ​រោង​ចក្រ​ សា​ប្រ៊ីណា​ និង​សមាគ​ម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ហៅ​កាត់​ថា GMAC បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​ ដែលមាន​ខ្លឹម​សារ​ហាក់​ដូច​ជា​ដាក់​ការ​ស្តីបន្ទោស​ ទៅ​លើ​​សហ​ជីព​សេ​រី​កម្ម​ករ​។​ ​សេចក្តី​ថ្លែង​ការ​ណ៍​ចុះ​ហត្ថលេ​ខា​ដោយ​លោក ​ស៊ូសាន​...

ស្ថាប័ន​ជំនាញ​មួយ​និយាយ​ថា​ កម្ពុជា​មិន​អាច​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្លួន​បាន​ទេ

យោង​តាម​ស្ថាប័ន​ជំនាញ​មួយ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​សក្តា​នុពល​អាច​ទាញ​យក​ប្រាក់​​ ចំណូល​ជូន​រដ្ឋ​បាន​យ៉ាង​ច្រើន​ពី​ការ​ជីក​យក​ប្រេង​ និង​រ៉ែ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មិន​អាច​​គ្រប់​គ្រង​ឧស្សាហកម្ម​ទាញ​យក​ផល​ពី​ធន​ធាន​​ធម្ម​ជាតិ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​បាន​ទេ។ កាល​ពី​ម្សិល​មិញ​ វិទ្យាស្ថាន​ឃ្លាំ​មើល​ចំណូល​(Revenue Watch Institute)​ ដែល​មាន​មូល​ដ្ឋាន​នៅ​បុរី​ញូវ​យ៉ក បាន​ចេញ​សន្ទស្សន៍​ស្តី​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ឆ្នាំ​២០១៣​របស់​ខ្លួន​ ដែល​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​​ជា​លើក​ដំបូង។​ វិទ្យាស្ថាន​ឃ្លាំ​មើល​នេះ​បាន​វាយ​តម្លៃ​ប្រទេស​ចំនួន​៥៨​ ដោយ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​ខាង​ការ​រាយការណ៍​ ការ​គ្រប់​គ្រង​អំពើ​ពុក​រលួយ​ និង​វិធាន​នៃ​ច្បាប់​ខាង​​វិស័យ​​រ៉ែ និង​ឧស្ម័ន។ ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា​ “ មិន​អាច​គ្រប់​គ្រង​បាន​”​ ហើយ​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៥២​នៅ​ក្នុង​សន្ទស្សន៍​នេះ​ ដោយ​នៅ​ពី​ក្រោយ​តែ​ប្រទេស​ ស៊ីម​បាវ៉េ​ ស៊ូដង់​ខាង​ត្បូង​ និង​ប្រទេស​អាហ្វហ្គានី​ស្ថាន​តែ​ប៉ុណ្ណោះ​។ សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​សំណាក់​សម្ពន្ធ​កម្ពុជា​ ដើម្បី​តម្លា​ភាព​ចំណូល​ ជា​អង្គការ​ឃ្លាំ​មើល​ ដែល​ជា​ដៃ​គូ​របស់​វិទ្យាស្ថាន​ឃ្លាំ​មើល​ចំណូល​បាន​បង្ហាញ​ថា​ “ ខណៈ​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ខ្ពស់​គួរសម​ខាង​បរិយា​កាស​ផ្លូវ​ច្បាប់​ និងស្ថាប័ន​នោះ​ ពិន្ទុ​យ៉ាង​ទាប​របស់​ប្រទេស​នេះ​គឺ​មាន​ខាង​ការ​អនុវត្ត​លើ​ការ​រាយការណ៍ ​និង​បរិយាកាស​លើក​ទឹក​ចិត្ត​ ដែល​រួម​ចំណែក​ដល់​ការ​ចាត់​ចំណាត់​ថ្នាក់​ទាប​របស់​ប្រទេសកម្ពុជា​លើ​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ”។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា​ “​ រដ្ឋា​ភិបាល​មិន​បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ ហើយ​លក្ខខណ្ឌ​កិច្ច​សន្យា​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នោះ​ទេ។​យន្តការ​រាយការណ៍​មិន​គ្រប់​គ្រាន់​របស់​រដ្ឋា​ភិបាល​ ព្រម​ទាំង​កង្វះ​ការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​លើ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ និង​ ​ដំណើរ​ការ​រៀប​ចំ​ខ្ទង់​ថវិកា ​ក៏​ជា​ការ​រារាំង​​ដល់​​គណនេយ្យ​ភាព​ និង​តម្លា​ភាព​ផង​ដែរ​”។ រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​ជា​ច្រើន​ និង​អាជ្ញាប័ណ្ណ​ជីក​យក​រ៉ែ​មួយ​ចំនួន​តូច​ ក៏​ប៉ុន្តែ​ វិស័យ​រ៉ែ​នៅ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​បាន​ចាប់​ផ្តើម​ធ្វើ​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ឡើយ​ទេ។ សមាគម​អាជីវកម្មមួយ​...

ស៊ី​អាយ​អិម​ប៊ី៖ ​វិនិ​យោគិន​ក្នុងស្រុក​នឹង​នាំ​សិទ្ធិ​ធ្វើ​អាជីវ​កម្ម​​កាន់​តែ​ច្រើន​មក​ប្រទេស​កម្ពុជា​

បុគ្គលិក​ធនាគារ​មួយ​បាន​ឲ្យ​ដឹងថា ​កំ​ណើន​ជាបន្ត​បន្ទាប់​នៃ​សិទ្ធិ​ធ្វើ​អាជីវកម្ម​មក​ពី​ក្រៅ​ប្រទេស​ ​ទំនង​ជា​បន្ត​កើត​ឡើង​ ​ដោ​យ​សារ​ប្រជាជន​វ័យ​ក្មេង ​និង​អ្នក​មាន​ធន​ធាន​ក្នុង​ស្រុក​​ចាប់​យក​ឱកាស​នាំ​យក​ម៉ាក​យី​ហោ​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​។ ​ដោយ​សង្ឃឹម​ថា​ នឹង​​​ជួយ​អតិ​ថិជន​រ​ប​ស់​ខ្លួន​ និង​ប្រជាជន​ផ្សេង​ៗ​ទៀត​ ​ក្នុង​ការ​វិ​និយោគ​ លើ​គម្រោង​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ធនាគារ​ ស៊ី​អាយ​អិមប៊ី ​ដែលមាន​មូល​ដ្ចា​ន​នៅ​​ម៉ាឡេស៊ី​​​ ​កាលពី​ម្សិល​មិញ​ ​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​ អំពី​សិទ្ធិ​ធ្វើ​អាជីវកម្ម​ ក្នុ​ង​ស្ថា​ន​ទូត​ម៉ាឡេស៊ី ​ប្រចាំ​រាជ​ធានីភ្នំពេញ​។​ ​អ្នក​នាង​ ហេង ធីតា ​ប្រធាន​ផ្នែក​សេ​វា​កម្ម​​ហិរញ្ញ​វត្ថុ​រាយ​ នៅធនា​គា​រ​ ស៊ី​អាយ​អិមប៊ី ​​​មាន​ប្រសាសន៍ថា ​សិទ្ធិ​ធ្វើ​អាជី​វ​កម្ម​គឺ​ជា​ជម្រើស​វិនិយោគ​គួរ​ឲ្យ​ទុក​ចិត្ត​ ​ស​ម្រាប់​ប្រជាជន​វ័យ​ក្មេង​កម្ពុជា ដែល​ចង់​ប្រ​ឡូក​ក្នុង​អាជីវកម្ម ​និង​ចង់​ចាក​ចេញ​ពី​គ​ម្រោង​វិនិយោគ ​លើ​វិស័យ​អចល​ន​វត្ថុ ប​ន្ទាប់ពី​វិបត្តិ​ទីផ្សារ​អចលន​វត្ថុ​ បាន​កើតឡើង​​​​​ក្នុង​ឆ្នាំ​២០០៨​។ ​អ្នក​នាង​បាន​លើកឡើង​ថា “ ​អាជីវកម្ម​តូច​ៗ​ ឬក៏​សហគ្រិន​នៅ​កម្ពុ​ជា​ កំពុង​ស្វែ​ង​រ​ក​អ្វី​ដែល​ថ្មី​។ ពួ​ក​គេ​មាន​ប្រាក់​ មួយ​ចំនួន​មាន​ប្រាក់​សន្សំ​ ​ហើ​យ​មួ​យ​ចំនួន​ទៀត​ទទួល​បាន​ទុន​ពីឪពុក​ម្តាយ​”។​ ​​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ផ្នែក​ម្អូប​អាហារ​ ​និង​ភេសជ្ជៈ​​កំពុងតែ​កើន​ឡើង​ជា​លំដាប់​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ទទួល​បាន​ឱកាស​ចា​ប់​យក​ចំណែក​ទីផ្សារ​ ស្រប​ពេល​ដែល​ប្រ​ជា​ជន​មាន​ប្រាក់​ចាយ​វាយ​កាន់តែ​ច្រើន​។​ ​ហាង​កាហ្វេ​ ហាត​រ៉ក់ ​(Hard Rock...

MEDIA FEEDS

Popular

video

សកម្មជនបរិស្ថាន ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធររុះរើសំណង់ខុសច្បាប់នៅតំបន់ឆ្នេរ

សកម្មជនបរិស្ថាន និងសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងមានព្រះសង្ឃផង បាននាំគ្នា ធ្វើធម្មយាត្រាដើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការ រុះរើសំណង់អាគារខុសច្បាប់ ពិសេសសំណង់កាស៊ីណូចិនមួយកន្លែងនៅកោះរ៉ុងសន្លឹម ឈ្មោះ ជីងទីង ដែលបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត។ សកម្មជនបរិស្ថាននិងជាសកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានលើកឡើងនៅថ្ងៃនេះថា ធម្មយាត្រារបស់ពួកលោក បានចាប់ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដោយចាប់ផ្តើមចេញដំណើរដោយថ្មើរជើងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ...