Friday, October 18, 2019

សេដ្ឋកិច្ច

ក្រដាសប្រាក់​​គំរូ​ថ្មី​ត្រូវ​បាន​ចេញ​ផ្សាយ ​ដើម្បី​ចូ​ល​រួម​ប្រារព្ធព្រះ​ពិធី​បុណ្យចម្រើន​ព្រះ​ជន្ម

យោង​តាម​សេចក្តីប្រកាស ​របស់​​ធនា​គារ​ជា​តិ​នៃ​កម្ពុជា​​ បាន​បង្ហាញថា ​ធនាគារ​កណ្តា​ល​​នេះ​ កាល​ពី​​ម្សិល​មិញ​ ​បាន​ចាប់​ផ្តើម​ដា​ក់​ឲ្យ​ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀ​ល​ (២​៥​ដុល្លារ​)​គំរូថ្មី​ ចរចា​ក្នុង​សេដ្ឋ​កិច្ច​​​របស់​ប្រទេសកម្ពុជា ដើម្បី​ចូ​ល​រួម​ប្រារព្ធ ព្រះ​ពិធី​បុណ្យ​ចម្រើន ​ព្រះ​ជ​ន្ម​ព្រះ​ម​ហា​ក្សត្រ នរោត្តម សីហមុនី ​លើ​ក​ទី​៦១​ ​ខាង​ពេល​ខាង​​មុខ​។​ ​សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា​ “ ដើម្បី​ចូលរួម​ប្រារព្ធព្រះ​ពិធី​ ចម្រើន​ព្រះ​ជ​ន្ម​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី ដែល​នឹ​ង​យាង​ចូល​ព្រះ​ជន្មាយុ​ ៦១​ព្រះវស្សា​ (​នៅ​ថ្ងៃ​ទី​១៤​ខែ​ឧសភា​)​​ ​លោក​នាយក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​អនុ​ញ្ញាតឲ្យ​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​​ក្រដាសប្រាក់ប្រភេទ​១​០​.០០០​រៀល​គំរូថ្មី​ ចរចា​​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេស​កម្ពុជា​”។ ​សេចក្តី​ប្រកាស​ដដែល​​បាន​បង្ហាញ​បន្ថែម​ទៀត​ថា ​លោក ​ហ៊ុន​ សែ​ន​ បាន​ចុះហត្ថ​លេខា​​លើ​អនុ​ក្រឹត្យរប​ស​់​រដ្ឋាភិបាល ​ដើម្បី​អនុម័តក្រដាសប្រាក់​​នេះ កាលពីថ្ងៃទី​៣០​ខែ​មេសា​។​ ក្រដាសប្រាក់ប្រភេទ១០.០០០​រៀល​គំរូថ្មី​​ ដែល​មាន​​បណ្តោយប្រវែង​​១៥០​មីល្លីម៉ែត្រ​ ​និ​ង​​​ទទឹងប្រវែង​៧៥​មីល្លីម៉ែត្រ​​នេះ នៅផ្នែក​កណ្តា​លត្រូវ​បានរំលេច​ឡើង​ នូវ​ព្រះ​ឆា​យា​ល័​ក្ខ​ណ៍ ​នៃ​អតីត​ព្រះ​ម​ហា​ក្សត្រ​ ព្រះ​បរម​រត​នកោដ្ឋ ​នរោត្ត​ម​សី​ហនុ​ ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ ម​ុនីនាថ​ សីហនុ​។​ ​នៅ​ផ្ទៃ​ខាង​ខ្នង​នៃ​ក្រដាសប្រាក់​នេះ​ រំ​លេ​ច​ចេញ​នូវ​ព្រះឆាយាល័ក្ខណ៍​ នៃ​ព្រះករុ​ណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​នរោត្ត​ម​ សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​ពិ​ធី​ឡើង​គ្រង​រាជ្យ​។​ លោកស្រី​ ងួន​ សុខា អគ្គនាយិកា​ធ​នា​គារ​ជាតិ​នៃកម្ពុជា ​បាន​មាន​ប្រសាស​ន៍​ថា​ ក្រដាស​ប្រាក់គំរូ​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​ប្រ​ជាជន​ឲ្យ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​រៀល​​​ ឲ្យ​បាន​ញឹក​ញាប់​ជាង​មុន ដើម្បី​កាត់​បន្ថយ​កា​រ​ពឹង​ផ្អែក​លើ​រូបិយ​​ប័ណ្ណ​ដុល្លារ​។ ​លោក​ស្រី​បាន​ថ្លែង​ថា “ យើង​ចង់​ជំរុញ​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​ រៀល ​និងកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​​ដុល្លារ​ ​ក្នុង​ប្រតិ​បត្តិ​កា​រ​ធំៗ​”។​ រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​ន​យោបាយ​បដិ​ដុល្លា​​រូប​នីយកម្ម ​ក្នុង​សេដ្ឋកិ​ច្ចរបស់​ប្រទេស​កម្ពុជា​។ក៏ប៉ុន្តែ...

ការ​នាំ​អង្ករ​ចេញ​របស់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដំ​បូង​ឆ្នាំ​នេះ​

មន្ត្រី​មួយ​រូប​ និង​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ឬ​ហៅ​កាត់​ថា​ អង្គការ​ ហ្វាវ​ (FAO)​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ខណៈ​ដែល​វិស័យ​នេះ​ចាប់​ផ្តើម​ទាញ​យក​ប្រយោជន៍​ពី​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ។ លោក​ ធន​ វីរៈ​ នាយក​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​របស់​រដ្ឋ​គឺ​ ក្រុម​ហ៊ុន​ ហ្គ្រីន​ ត្រេដ​ (Green Trade)​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ បើ​គិត​រហូត​ដល់​ត្រឹម​ដំណាច់​ខែ​មេសា​ឆ្នាំ​នេះ​ មាន​អង្ករ​ចំនួន​១១៨.៥០០​ហើយ​តោន ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ វា​បាន​កើន​ឡើង​ប្រហែល​៤៣​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​។​  ការ​នាំ​ចេញ​អង្ករ​មាន​ការ​កើន​ឡើង​ដោយសារ​តែ​មាន​តម្រូវ​ការ​ច្រើន​នៅ​ក្នុង​ទី​ផ្សារ។​ អង្ករ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ បច្ចុប្បន្ន​នេះ​ យើង​មាន​ទី​ផ្សារ​មួយ។​ ពួក​គេ​ដឹង​ថា​ អង្ករ​របស់​យើង​មាន​គុណ​ភាព​ល្អ។​ យើង​ចាំ​បាច់​ត្រូវ​តែ​ផលិត​អង្ករ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​”។ អង្គការ​ ហ្វាវ​ ក៏​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​ត្រួត​ពិនិត្យ​ទី​ផ្សារ​អង្ករ​ប្រចាំ​ត្រី​មាស​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​សម្រាប់​ខែ​មេសា​ថា​ ការ​នាំ​អង្ករ​ចេញ​មាន​ការ​កើន​ឡើង​។ អង្គការ​...

បន្ទាប់​ពី​មាន​ការ​​ប្តឹងពី​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ លោក​ សូរ​ ឃុន ​ថ្លែង​ថា​ ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ត្រូវ​បានលុប​ចោល

លោក​ សូរ​ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​កាល​ពី​សប្តាហ៍​មុន​ ដែល​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រជែង​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ប្រជែង​ផ្សេងៗ​ទៀត​ដាក់​ពាក្យ​ប្តឹង។ ចាប់​តាំង​ពី​បញ្ញត្តិ​ករ​ទូរ​គមនាគមន៍​កម្ពុជា​បាន​ចេញ​បទ​បញ្ជា​រួច​មក​ ក្រុម​ហ៊ុន​ស្មាត​ (Smart)​ ដែល​គ្រប់​គ្រង​ដោយក្រុម​ហ៊ុន​អាស៊ី​អាតា​ គ្រុប​ (Asiata Group)​ និង​ក្រុម​ហ៊ុន​ ម៉ូប៊ី​ថែល​ (MobiTel)​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)​ បាន​បញ្ចេញ​គំនិតជា​សាធារ​ណៈ​លើ​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ខុសៗ​គ្នា។ ក្រុម​ហ៊ុន​ ស្មាត​ បាន​លើក​ឡើងឲ្យ​ដឹង​​ថា​ គេ​គួ​រតែ​ទុក​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ជា​អ្នក​សម្រេចធ្វើ​នូវ​រាល់​កិច្ចការ​ទាំង​អស់​ ដែល​ក្រុម​ហ៊ុន​​ទាំង​នោះ​ពេញ​ចិត្ត​នឹងធ្វើ​ ចំណែក​ឯ​ក្រុមហ៊ុន​ម៉ូប៊ីថែល​វិញ​បាន​លើក​ឡើង​ថា​ ការ​​ផ្តល់​ទឹក​ប្រាក់​បន្ថែម​នៅ​ក្នុង​ទីផ្សារ​មាន​លក្ខណៈ​មិន​យុត្តិ​ធម៌។ ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​មក​ ក្រុម​ហ៊ុន​ស្មាត​ បាន​ផ្តល់​ជូន​ទឹក​ប្រាក់​បន្ថែម​ចំនួន​៥០០​ភាគ​រយ​នៅ​ពេល​បញ្ចូល​ទឹក​ប្រាក់​ ហើយ​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ បាន​ផ្តល់​ជូន​ទឹក​ប្រាក់​បន្ថែម​ចំនួន​១០០​ភាគ​រយ​ចាប់​តាំង​ពី​ខែ​ធ្នូ​មក។ លោក​ សូរ​ ឃុន​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ ដោយ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ដែល​បាន​ប្តឹង​ទៅ​រដ្ឋា​ភិបាល​ថា​ “ នៅ​ពេល​ការ​ផ្សព្វ​ផ្សាយ​អំពី​​ត្រូវ​បាន​ធ្វើ​ ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ​។​ ក្រោយ​មក​ ក្រុម​ហ៊ុន​មួយ​បាន​រាយការ​ណ៍​ទៅ​រដ្ឋា​ភិបាល​ថា​ ក្រុម​ហ៊ុន​ផ្សេង​ទៀត​មិន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​”។ លោក​ អៀន​ វ៉ាត​សុន​ (Ian Watson)​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ បាន​បដិសេធ​ថា​ មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​នោះ​ទេ។ លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​...

​សហគ្រាស​​ជប៉ុន​បើក​ដំណើរ​ការ​ ​រោង​ចក្រកាត់​ដេរ​​នៅ​ស្វាយ​រៀង​

មន្ត្រីរ​ដ្ឋា​ភិបាល​បាន​ឲ្យ​ដឹងថា ​ក្រុម​ហ៊ុ​ន​ជប៉ុន​មួយ កាល​ពី​ម្សិល​មិញ ​បាន​បើក​រោ​ង​ចក្រ​ផលិត​សម្លៀក​បំពាក់​ស្គី​ទឹកកក​ នៅ​ក្នុ​ង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ​ក្នុងខេត្ត​ស្វាយ​រៀ​ង​ ​ស​ម្រាប់​នាំចេញ​។ ​លោក ហូ ​វណ្ណៈ​ អភិ​បាល​រង​​ខេត្ត​ស្វាយ​រៀង​ ​ដែល​បាន​ចូលរួម​ពិធី​សម្ពោធ​​​រោង​ចក្រ​នេះ ​នៅ​ក្នុង​តំបន់​សេ​ដ្ឋកិច្ច​ពិសេស​​ តៃ សេង​ ​បាវិត​ បាន​មាន​ប្រសាសន៍​ថា ​ក្រុម​ហ៊ុន វូ​ស៊ី ​ជេផេណា​ ស្ព​ត​ ​ហ្គូត​ ខូ អិល​ធីឌី ​(Wuxi​ Jap​ana ​Sports​ Good​ Co.​,...

ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ថ្មីៗ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​២០១២​មាន​ការ​កើន​ឡើងយ៉ាងច្រើន

យោង​តាម​តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​​ ​ក្រុម​ហ៊ុន​ថ្មីៗ​ជិត​៣.៤០០​ក្រុម​ហ៊ុន​ ដែល​បាន​ទៅចុះ​បញ្ជី​នៅ​ឯ​ក្រសួង​ពាណិជ្ជ​កម្ម​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​៩​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​២០១១។ តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​ នាយក​ដ្ឋានចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ថ្មី​បាន​ចំនួន​៣.៣៨៥​ក្រុម​ហ៊ុន​ បើប្រៀប​ធៀប​នឹង​ចំនួន​៣.១០៤​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​២០១១។ លោក​ ហ៊ឹម​ ហ៊ាន​ ប្រធាន​នាយក​ដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍​ថា​ ប្រហែល​ជា​៦០​ភាគ​រយ​នៃ​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​គឺ​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ហើយ​ចំនួន​៤០​ភាគ​រយ​គឺ​ជា​ក្រុម​ហ៊ុន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​វិនិយោគិន​បរទេស។ លោក​ ហ៊ឹម​ ហ៊ាន​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ លោក​មិន​អាច​ពន្យល់​បាន​ថា​ មាន​ក្រុម​ហ៊ុន​ប្រភេទ​ណាខ្លះ​នោះ​ទេ​ ដែល​បាន​ទៅ​ចុះ​បញ្ជី​នៅ​អំឡុង​ឆ្នាំ​២០១២​នោះ​ ក៏​ប៉ុន្តែ​ មន្ត្រី​មួយ​រូប​បម្រើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​នេះ​ ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​អ្នក​សារព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ថ្មីៗ​ជា​ច្រើន​គឺ​ជា​ក្រុម​ហ៊ុន​ប្រកប​អាជីវកម្ម​ខាង​ការ​នាំ​ចេញ​នាំ​ចូល។ មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ “​យើង​ឃើញ​មាន​ក្រុម​ហ៊ុន​ ដែល​នាំ​ចូល​ និង​នាំ​ចេញ​ទំនិញ​”។ មន្ត្រី​ដដែល​នេះ​​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ការ​កើន​ឡើង​ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ ដែល​បាន​កើន​ឡើង​កាល​ពី​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ផង​ដែរ​នោះ​ទំនង​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​បន្ត​មាន​ស្ថិរ​ភាព​នយោ​បាយ​ និង​ការ​បន្ត​មាន​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា។ ក្រុម​ហ៊ុន​នាំ​ចេញ​នាំ​ចូល​ថ្មីៗ ​ដែល​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​​កំណើន​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​មុន។ បើយោង​តាម​នាយក​ដ្ឋាន​កាំ​កុង​ត្រូលនៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១២​ ទំនិញ​នាំ​ចូល​ប្រទេស​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់៨,១​ពាន់​លាន​ដុល្លារ​ បើប្រៀប​ធៀប​នឹង​ចំនួន៦,៦​ពាន់​លាន​កាល​ពី​ឆ្នាំ​២០១១។​...

អគារ​ទីស្នាក់​ការថ្មី​របស់ផ្សារ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​ជួសជុល

លោក​ គាត​ ឈន់​ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ផ្សារ​មូល​បត្រ​កម្ពុជា​ នឹង​ត្រូវ​ផា្លស់​ប្តូរ​ពី​ទីស្នាក់​ការ​បច្ចុប្បន្ន​នៅ​ក្នុង​វិមាន​ កាណា​ឌីយ៉ា ទៅ​កាន់​អគារ​មួយ​ខ្នង​សល់​ពី​សម័យ​អាណានិគម​បា​រាំង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦​ ក្នុងរាជធានីភ្នំពេញ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជួស​ជុល និងរៀប​ចំកែលម្អឲ្យស្អាត ធ្វើ​ជា​ទីតាំង​ការិយាល័យធ្វើការ​​ឡើង​វិញ។ គម្រោង​ជួស​ជុល​អគារការិយាល័យថ្មី​នេះ​ត្រូវ​បាន​គ្រោងនឹង​​បញ្ចប់សកម្មភាព​​នៅ​ឆ្នាំ​២០១៤​ខាងមុខ ក្នុង​គម្រោង​ថវិកា​​​​ចំ​ណាយ​ទឹក​ប្រាក់​អស់​ចំនួន​៤​លាន​ដុល្លារ​ ហើយនឹង​យក​​ធ្វើ​ជា​ទីស្នាក់​ការ​សម្រាប់​ផ្សារភាគ​ហ៊ុន​របស់​ប្រទេស​កម្ពុជា​មួយ​នេះ។ ផ្សារភាគហ៊ុននេះ បច្ចុប្បន្ន ​មាន​ក្រុម​ហ៊ុន​តែ​មួយប៉ុណ្ណោះ​ ដែលបាន​​ទៅ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុនរបស់​ខ្លួន​ជា​សាធារណៈ​ចាប់​តាំង​ពី​ផ្សារ​មូល​បត្រ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​។ លោក​ គាត​ ឈន់​ បាន​មាន​ប្រសាសន៍​នៅ​​ពិធី​បើក​ការដ្ឋាន​ជួស​ជុល​អគារ​នេះ​ថា​ “ ខ្ញុំ​ជឿជាក់​ថា​ ការ​បង្កើត​ផ្សារ​មូល​បត្រ​ថ្មី​នេះ​នឹង​បញ្ជូន​សារដ៏​សំខាន់​មួយ​ទៅ​កាន់​វិនិ​យោ​គិន​ក្នុង​ស្រុក​ និង​វិនិយោគិន​បរទេស​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​”។ លោក​បាន​បន្តទៀត​ថា​ “​ ទាំង​ក្រុម​ហ៊ុន​រដ្ឋ​ និង​ក្រុម​ហ៊ុន​ឯក​ជន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ហើយ​កំពុង​រៀប​ចំ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូល​បត្រ​នេះ”​។​ លោក គាត ឈន់ បាន​មាន​ប្រសាសន៍​បន្ថែមទៀតថា “ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ មាន​​ក្រុម​ហ៊ុន​ឯក​ជន​ជា​ច្រើន​ ដែល​កំពុងសម្លឹង​មើល​ផ្សារ​មូល​បត្រ​របស់​យើង​ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត។​ ពិធី​នេះ​​ជា​សក្ខី​ភាព​បញ្ជាក់​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​រីក​ចម្រើន​បន្តិច​ម្តងៗ​របស់​ផ្សារ​មូល​បត្រ​នេះ​”។ នៅ​ក្នុង​ពិធីបើក​ការដ្ឋានជួសជុល កាល​ពីម្សិលមិញនេះ លោក​ គាត​ ឈន់​ បានមាន​ប្រសា​សន៍​ថា​ អគារដែលមាន​កម្ពស់បីជាន់​ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូន​ពេញ រាជ​ធានីភ្នំពេញ​ នឹង​រួម​មាន​សំណង់​អគារ​ដើម​សល់តាំង​​ពី​សម័យ​អាណានិគម​បារាំង​ ព្រម​ទាំង​មាន​សំណង់ផ្នែក​​ផ្សេងៗ​ទៀត​ ដែល​គេ​សាង​សង់​បន្ថែមលើអគារដើម​។ រដ្ឋា​ភិបាល​គ្រប់​គ្រង​ចំនួន​៥៥​ភាគ​រយ ​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​ ហើយ​ក្រុម​ហ៊ុន​ កូរ៉េ​អុកឆេង​ (Korea Exchange)​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​គ្រប់​គ្រង​ចំនួន​៤៥​ភាគ​រយ។ លោក​ ហុង​ សុខហួរ​ នាយក​ប្រតិបត្តិ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ទីតាំង​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​មួយ​នេះ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ ហើយ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ក្រុម​ហ៊ុន​មក​ចុះ​បញ្ជី​ផ្សាយ​លក់​ភាគ​ហ៊ុន​កាន់​តែ​ច្រើន។ លោក​ បាន​មាន​ប្រសាសន៍​ថា​ "​ យើង​ចាំ​បាច់​ត្រូវ​មាន​អគារ​ផ្ទាល់​ខ្លួន​របស់​យើង​ ដើម្បី​ទាក់​ទាញ​វិនិយោគិន​ ហើយ​ក្រុម​ហ៊ុន​ក៏​មាន​ទំនុក​ចិត្ត​ចំពោះ​ផ្សារ​ហ៊ុន​របស់​យើង​ផងដែរ​"។​ រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​ក្រុម​ហ៊ុន​រដ្ឋ​មួយ​គត់​គឺ​រដ្ឋករ​ទឹក​ស្វ័តយត​ភ្នំ​ពេញ​ ដែល​បាន​មក​ចុះ​បញ្ជី​បោះ​ផ្សាយ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូលបត្រ​នេះ​ បើ​ទោះ​បីជា​កំពង់​ផែស្វ័យត​ខេត្ត​ព្រះ​សីហនុ​...

អ្នក​ជំនួញ​ជន​ជាតិ​អូស្ត្រាលី​ជាប់​ពន្ធ​នាគារ​ ដោយ​សារ​ជាប់​​ពាក់​ព័ន្ធ​នឹង​វិវាទ​ពាណិ​ជ្ជកម្ម​​

​អ្នក​ជំនួញ​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ដែល​ធ្លាប់​​​ដឹកនាំ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ត្រូវបាន​បញ្ចូន​ទៅ​ពន្ធ​នា​គា​រ​ព្រៃស​ បន្ទាប់​ពី​ទទួលរង​នូវការ​ចោទ​ប្រកាន់​​​ពីបទ​ក្លែង​​បន្លំ ​ក្នុង​រឿង​ក្តី​ដែល​ស​ហ​កា​រី​ម្នាក់​របស់​គាត់បាន​និយាយ​ថា ប​ង្ក​ឡើង​ដោយ​ដៃ​គូ​មានការ​មិន​ពេញ​ចិត្ត​ក្នុ​ង​គម្រោង​អាជីវកម្ម​បរាជ័​យ​មួយ​។​​ យោង​តាម​លោក ភូ ពៅ​សុន ​ចៅ​ក្រ​ម​សើុប​សួរ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេ​ញ​ បាន​​ឲ្យដឹងថា លោក ហ្វ្រែង ម៉េ (Fr​ank ​May​) ​អា​យ​​ុ​​៦៣​ឆ្នាំ​ ​អតីត​នាយក​ប្រតិ​បត្តិ​ការ​នៅ​ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ អុីម៉ាក់ (Em​axx​)​ត្រូវ​បាន​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកា​ន់​ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ​។​ លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​បាន​បង្ហាញ​​សេចក្តី​លម្អិត​ថា “លោក ហ្វ្រែង​ ម៉េ ត្រូវបាន​ចោ​ទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ឯក​សារ​ និង​ប្រើ​ប្រា​ស់​ឯកសារ​ក្លែង​បន្លំ​”។​ មិន​ទាន​់មាន​សេចក្តី​លម្អិត​ ​អំពី​ករណី​ចាប់​ខ្លួន​លោក​ ម៉េ ​ទេ​។ ​ក៏ប៉ុន្តែ ​លោក ​យិ​ន​ ​វ៉េង​កា ​ដែល​បាន​និយាយ​ថា ​លោក​ជា​មេធាវី​តំណាង​​ក្រុម​ហ៊ុន​ ដែល​ជា​ដើម​ប​ណ្តឹ​ង​ក្នុង​រឿង​ក្តី​នេះ​ ​​មាន​ប្រសាសន៍​ថា ​លោក ​ម៉េ ​បាន​កែ​ឯក​សារ​ ដើម្បី​ធ្វើ​ឲ្យ​សមតុល្យ​គណនី​ធនាគារ​របស់​លោក​មាន​ទឹក​ប្រាក់​១.០០០.០០០​ដុល្លារ​ នៅ​ពេល​លោក​មាន​តែ​១.០០០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​គណនី​នេ​ះ​​។​ លោក...

ក្រុម​ហ៊ុន ព្រូ​ដិ​ន​ស្យល ​ចាប់​ផ្តើម​ផ្តល់​សេវា​កម្ម​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​

បុគ្គ​លិក​ក្រុម​ហ៊ុន​ ​ព្រូ​ដិន​ស្យល​ ខេម​បូ​ឌា (Prud​ential C​ambodia​)​ ​ជា​បុ​ត្រ​ស​ម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​​ផ្តល់​សេវា​កម្ម​ហិ​រ​ញ្ញ​វត្ថុ​ចក្រ​ភព​អង់គ្លេស​ ​ដែល​មានឈ្មោះ​ថា ​ព្រូ​ដិន​ស្យល​ ភីអិល​ស៊ី ​(Prude​ntial Plc) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​នេះ​បា​ន​ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​៣ ដែល​ផ្ត​ល់​​សេវា​កម្មធា​នា​​រ៉ាប់​រង​អាយុ​ជីវិត​ នៅ​លើ​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា​។ ​អាជីវកម្ម​រ​បស់​ក្រុម​ហ៊ុន ​ព្រូ​ដិន​ស្យ​ល ​ខេម​បូឌា បាន​ចាប់​ផ្តើមដំណើរ​ការ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​អាយុ​ជីវត​ក​ម្ពុជា ​(Cam-​b​odian​ Life ​Insur​ance ​Com​pany)​ ​ដែល​ជា​ក្រុម​ហ៊ុនរដ្ឋ​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​របស់​ខ្លួន ​កាល​ពី​ខែ​ឧសភា ​និង​ក្រុម​ហ៊ុ​ន​ មេនូឡៃ​ហ្វ ​(Manu ​​Life​) ​​ជា​ក្រុ​មហ៊ុន​មក​ពី​ប្រទេស​កាណាដា ​បាន​​ចាប់​ផ្តើ​ម​ប្រតិ​បត្តិ​សេវា​កម្ម​ កាល​ពីខែ​មិថុនា​។​ លោក ប៉ាន់​កាច ​បានើ​ជី (Pa​nkaj ​Ban​e​rjee​) ​​ប្រធាន​នាយក​ប្រតិ​បត្តិ​ក្រុមហ​៊ុន ​ព្រូ​ដិន​ស្យល​ ​ខេម​បូឌា ​បាន​មានប្រសាស​ន៍​កាលពីម្សិល​មិញ​​ថា ក្រុម​ហ៊ុន​នេះ​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ដំណាក់​កាល​ដំបូង​ក្នុ​ង​ទំហំ​ទឹក​ប្រាក់​ចំនួន​៧លាន​ដុល្លារ​ នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ជា​ទំហំ​វិនិ​យោគ​អប្បបរមា​ដែល​ច្បាប់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តម្រូវ​ ហើយ​​រំពឹងថា នឹង​ផ្តល់​សេវា​កម្ម​ដល់​អតិ​ថិជន​ភាគ​ច្រើន...

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើកឡើង​ថា​ បរិមាណ​ផល​ស្រូវប្រមូលនៅរដូវនេះអាច​បាន​​៩​លាន​តោន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ចំនួន​៩​លាន​តោន​នៅ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ចុង​ឆ្នាំ​២០១២ ​ដល់​ដើម​ឆ្នាំ​២០១៣។ លោក​ ច័ន្ទ សារុន​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​ស្រូវ​វស្សា​ភាគ​ច្រើន​ត្រូវ​បាន​ច្រូត​កាត់​​រួច​ហើយ​នោះ​ លោក​រំពឹង​ថា​ ការបង្កើន​ផ្ទៃ​ដី​​ធ្វើ​ស្រែ​អាច​ជួយ​ទប់​ទល់​នឹង​គ្រោះ​រាំង​ស្ងួត​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ការ​ប្រមូល​ផល​ស្រូវ​ចប់​សព្វ​គ្រប់​នៅ​ខែ​មីនា​ឆ្នាំ​២០១៣។ លោក​ ច័ន្ទ​ សារុន​ បាន​ថ្លែង​ថា​ “ឆ្នាំ​នេះ​ យើង​នឹង​អាច​ទទួល​ផល​ស្រូវ​បាន​ប្រហែល​៩​លាន​តោន​ ទាំង​ស្រូវ​វស្សា​ និង​ស្រូវ​ប្រាំង​”។ តួលេខ​នេះ​កើន​ឡើង​ច្រើន​ជាង​តួលេខ​កាល​ពី​ឆ្នាំ​មុន​បន្តិច​ ដែល​តួលេខ​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ ទិន្នផល​ស្រូវ​អាច​កើន​ដល់​ចំនួន​៨,៨​លាន​តោន​ ក៏​ប៉ុន្តែ​ វា​ជា​ការ​ថយ​ចុះ​នូវ​កំណើន​ទិន្នផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​បាន​កើន​ឡើង​យ៉ាង​លឿន​ពី​ចំនួន​៣,៧៦​លាន​តោន​កាល​ពី​រដូវ​ប្រមូល​ផល​ចុង​ឆ្នាំ​២០០០​ដល់​ដើម​ឆ្នាំ​២០០១។ លោក​បាន​មាន​ប្រសាសន៍​ថា​ ភាព​រាំង​ស្ងួត​ចន្លោះ​ពី​ខែ​កក្កដា​ ដល់​ខែ​កញ្ញា​ឆ្នាំ​២០១២​បាន​ធ្វើ​ឲ្យដំណាំ​មួយ​ចំនួន​ទទួល​រង​នូវ​ការ​ខូច​ខាត​ ហើយ​កសិករ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ពន្យារ​​ពេល​ដាំ​ដុះ​ ដោយ​សារ​តែ​កង្វះ​ទឹក​ភ្លៀង​។ ក៏​ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​នឹង​អាច​ទទួល​បាន​ផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​មុន​ ពីព្រោះ​ប្រជា​កសិករ​របស់​យើង​បាន​បង្កើន​ផ្ទៃ​ដី​ធ្វើ​ស្រែ​”។ លោក​បាន​ឲ្យ​ដឹង​ថា​ ផ្ទៃ​ដី​ស្រែ​វស្សា​ចំនួន​២,៦​លាន​ហិក​តា​ត្រូវ​បាន​ដាំ​ដុះ​នៅ​រដូវ​នេះ​ បើធៀប​នឹង​ចំនួន​២,៥​លាន​ហិក​តា ​កាល​ពី​រដូវ​មុន។ លោក​បាន​បន្ត​ទៀត​ថា​ ការ​ធ្វើ​ស្រែ​ប្រាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​គត់​សម្គាល់​ ដោយ​បាន​កើន​ឡើង​ចំនួន​១៤​ភាគ​រយ​បើធៀប​នឹង​ឆ្នាំ​មុន​ ពោល​គឺ​កើន​ឡើង​ពី​ចំនួន​៣៥០.០០០ហិកតា​កាល​ពី​ឆ្នាំ​២០១១ ​ដល់​ចំនួន​៤០០.០០០​ហិក​តា​នៅ​រដូវ​នេះ។ លោក​ ណាក់​...

ក្រុម​ហ៊ុនធ្វើ​នំ​ប៉័ង​រស់​ជាតិ​ឆ្ងាញ់​ចូល​មក​បើក​ហាង​នំ​​នៅ​កម្ពុជា

កាល​ពី​ម្សិលមិញ​ក្រុម​ហ៊ុន​ចំនួន​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​គ្នា​ ដើម្បី​បើក​ហាង​នំ​របស់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្រោង​បើក​ហាង​ទី១​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ថ្មី​នៅ​ខែ​កក្កដា​។​ តំណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​នៅឯ​​ពិធី​ចុះ​ហត្ថលេខា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​ធ្វើ​នំ​ ប្រែ៊ដថក​(Bread Talk)​ ដែល​មាន​ហាង​នំ​ចំនួន​៦០០​នៅ​ក្នុង​ប្រទេសចំនួន​១៦​ស្រាប់​ហើយ​នោះ​ បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ ខេមខប​ ខាប​ភី​ថល​ គ្រុប​(CamCorp Capital Group) នៅ​កម្ពុជា​។ អ្នក​ស្រី​ ជែកគី​ ថៃ​ (Jackie Thai)​ នាយិកា​ប្រតិបត្តិ​ក្រុម​ហ៊ុន​ CamCorp Capital​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​នេះ​នឹង​បើក​ហាង​នំ​ដំបូង​គេ​របស់​ខ្លួន​ចំនួន​ពីរ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​នៅ​ឆ្នាំ​នេះ​ ហាង​មួយ​នឹង​បើក​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ ហើយ​ហាង​មួយ​ទៀត​នឹង​បើក​នៅ​ក្្នុង​សង្កាត់​បឹង​កេង​កង​១។ អ្នក​ស្រី​ ជែកគី​ ថៃ​ ដែល​បាន​រស់​នៅ​ទី​ក្រុង​​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ ដែល​នៅ​ទី​នោះ​ឪពុក​​របស់​អ្នក​ស្រី​មាន​ហាង​នំ​មួយ​បាន​ឲ្យ​ដឹង​ថា​ “ ពេល​នោះ​ យើង​នឹង​អាច​បង្កើត​ការ​ងារ​​ធ្វើ​បាន​ជាង​៣០០​ ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​​ជា​ចាំ​បាច់​សម្រាប់​ ​ ដើម្បី​មាន​សមត្ថ​ភាពខ្លាំង​ជាង​គេ​នៅ​ក្នុង​ការ​ងារ​របស់​ខ្លួន”។ លោក​ ចច​ គែក​ (George Quek)​ ជា​អ្នក​បង្កើត​ក្រុម​ហ៊ុន​ BreadTalk​ ​មាន​ប្រសា​សន៍​ថា​ ក្រុម​ហ៊ុន​របស់​លោក​ បាន​កែ​ប្រែ​នូវ​ការ​ចូល​ចិត្ត​ទទួល​ទាន​នំ​ប៉័ង​របស់​អតិថិ​ជន​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០០​មក​ម៉្លេះ។ លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​មាន​មោទ​ន​ភាព​​​ចំពោះ​ខ្លួន​យើង​ ដោយ​សារ​អតិថិជន​នៅ​​តែ​ចូល​ចិត្ត​រស​ជាតិ​ប្លែក​ពី​គេ​នៃ​ផលិត​ផល​របស់​យើង​ ហើយ​យើង​បាន​កែប្រែ​រស​ជាតិ​ និង​រូបរាង​នំ​ប៉័ង​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ប្លែក​ពី​គេ”៕​ កុក​ទៀន

MEDIA FEEDS

Popular

video

សកម្មជនបរិស្ថាន ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធររុះរើសំណង់ខុសច្បាប់នៅតំបន់ឆ្នេរ

សកម្មជនបរិស្ថាន និងសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងមានព្រះសង្ឃផង បាននាំគ្នា ធ្វើធម្មយាត្រាដើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការ រុះរើសំណង់អាគារខុសច្បាប់ ពិសេសសំណង់កាស៊ីណូចិនមួយកន្លែងនៅកោះរ៉ុងសន្លឹម ឈ្មោះ ជីងទីង ដែលបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត។ សកម្មជនបរិស្ថាននិងជាសកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានលើកឡើងនៅថ្ងៃនេះថា ធម្មយាត្រារបស់ពួកលោក បានចាប់ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដោយចាប់ផ្តើមចេញដំណើរដោយថ្មើរជើងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ...