38 C
Phnom Penh

CATEGORY

នយោបាយ

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បក្ស​ជ្រើស​ជា​ផ្លូវការ​ឱ្យ​ជាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក

គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​សម្រេច​ជា​ឯកច្ឆន្ទ​គាំទ្រ​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ​ឱ្យ​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ក្រោយ​ពេល​លោក...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​រូប​លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​នោះ ពួកគេ​នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដក​ទូត​ចេញពី​ភូមា​ជា​មុន ចាំ​រិះគន់​លោក​រឿង​ទៅ​ភូមា

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ថា បើ​ប្រទេស​សមាជិក​អាស៊ាន​ចង់​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​លោក មីន អ៊ុងឡាំង សូម​ប្រទេស​ទាំងនោះ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ភូមា​ជា​មុន​សិន...

លោក ហ៊ុន សែន អួត​ថា​រដ្ឋាភិបាល​លោក​មិន​មែន​កញ្ជើ​ធ្លុះ​ទេ បើ​មិន​មាន​វិបត្តិ​កូវីដ-១៩ លោក​នឹង​អភិវឌ្ឍ​ឱ្យ​ផ្អើល​ប្រទេស

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អួត​ថា រដ្ឋាភិបាល​របស់​លោក​មិនមែន​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​នោះ​ទេ ហើយ​បើសិនជា​មិន​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 លោក​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​ជាតិ​ឱ្យ​ផ្អើល​ប្រទេស​កម្ពុជា​ជា​មិនខាន។ លោក...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​នៅតែ​បន្ត​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​បាន​លើក​បន្តុប​កាលពី​ជាង ៤០​ឆ្នាំ​មុន នៅតែ​រក្សា​តួនាទី​របស់​ខ្លួន​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល ព្រោះ​ថា​ក្នុង​ជំនួប​ទល់មុខ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen...

មន្ត្រី​បក្ស​ប្រឆាំង​ថា​តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​លោក កឹម សុខា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ California អ្នកស្រី យ៉ង់ គីម ក្នុង​នាម​តំណាង​គណៈកម្មាធិការ​សន្តិសុខ​ជាតិ និង​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​អាមេរិក ចង់​ឃើញ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ...

លោក ហ៊ុន សែន ថា​វៀតណាម​សាទរ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​៥៥​ឆ្នាំ​មក​នេះ

លោក ហ៊ុន សែន អះអាង​ថា ជំនួប​រវាង​លោក និង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ស៊ួនហ្វុក...

ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​លើ​ការ​ស្ដារ​សិទ្ធិមនុស្ស​ជាជាង​រឿង​ចោរ​ប្លន់

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ព្រឹត្តិការណ៍​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើត​លើ​មនុស្ស​ដែល​ល្បីៗ​ក្នុង​សង្គម ដូចជា​ឧកញ៉ា អ៊ាន សៀវម៉ី និង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក William...

លោក យ៉ង សាំងកុមារ៖ ការ​ជ្រើសរើស​ប្រធាន​ភូមិ​ល្អ​គឺ​ខុស​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ​ដើម្បី​ត្រួតត្រា​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា ការ​ជ្រើសរើស​ឱ្យ​បាន​នូវ​ប្រធាន​ភូមិ​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​មូលដ្ឋាន គឺ​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​ឆ្ងាយ​ណាស់​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ ដើម្បី​ត្រួតត្រា​ពលរដ្ឋ និង​រក​ផលប្រយោជន៍​សម្រាប់​តែ​គណបក្ស​របស់​ពួកគេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ...

ព័ត៌មានថ្មីៗ