Thursday, February 20, 2020

នយោបាយ

video

លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងយុត្តិធម៌ និងតុលាការ ដោះលែងអ្នកជាប់ឃុំនយោបាយបក្សប្រឆាំងទាំងអស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះបានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយឱ្យសហការជាមួយតុលាការ និងព្រះរាជអាជ្ញា ដើម្បីលើកលែងអ្នកជាប់ឃុំនយោបាយបក្សប្រឆាំងទាំងអស់ ទាំងអ្នកជាប់ឃុំពីបទញុះញង់ និងអ្នកពាក់ព័ន្ធអំពើធ្វើរដ្ឋប្រហារកាលថ្ងៃទី៩ វិច្ឆិកា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ថ្លែងជាសាធារណៈក្នុងពិធីសម្ពោធឱ្យប្រើប្រាស់រោងចក្រស៊ីម៉ង់ត៍នៅខេត្តកំពត លោក ហ៊ុន សែន បានណែនាំទៅក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការ...
video

លោក ហ៊ុន សែន ប្រកាសជាថ្មីថា លោកនឹងមិនស្នើព្រះមហាក្សត្រលើកលែងទោស លោក សម រង្ស៊ី ឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរជាថ្មីទៀត ថាលោកនឹងមិនចុះហត្ថលេខាលើលិខិត ដើម្បីស្នើសុំទៅព្រះមហាក្សត្រឱ្យលើកលែងទោសគូរប្រជែងនយោបាយរបស់លោក គឺលោក សម រង្ស៊ី ជាដាច់ខាត។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ ថៃ ប៊ុងរ៉ុង នៅខេត្តកំពត នាព្រឹកនេះ លោក ហ៊ុន សែន បានអះអាងថា លោកគ្មានថ្ងៃ...
video

ជនផ្ដាច់ការនៅវេណេហ្សូអេឡាបញ្ជាអោយកងទ័ពដើរល្បាតដើម្បីពង្រឹងអំណាចរបស់ខ្លួនមុនបាតុករផ្ទុះឡើង

ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា លោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូ បានបញ្ជាអោយកងទ័ពចេញល្បាតនៅទូទាំងប្រទេស បន្ទាប់ពីក្រុមប្រឆាំងដឹកនាំដោយ លោក Juan Guaidó បានប្រកាសអោយមានការងើបឡើងជាថ្មីទៀត នៅថ្ងៃទី១៦វិច្ឆិកា ដើម្បីគាបសង្កត់លោកម៉ាឌូរ៉ូ អោយចាកចេញពីតំណែង ។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយនៅថ្ងៃពុធទី១៣ ខែវិច្ឆិកានេះថា លោកម៉ាឌូរ៉ូ បានបញ្ជាដូចនេះ នៅក្នុងការថ្លែង             សុន្ទកថា តាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះដោយបញ្ជាអោយ   កងប្រជាការពារ និងកងទ័ពនៅទូទាំងប្រទេស...
video

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបារម្ភចំពោះវាសនាសកម្មជនបក្សប្រឆាំងជិត១រយនាក់

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ទទូចជាថ្មីទៀត ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សនយោបាយទាំងអស់ឱ្យស្តារស្ថានភាពនយោបាយឡើងវិញ ជៀសវាងបង្កភាពតានតឹងបន្តទៀត។  ការស្នើនេះ ក្រោយពេលស្ថាប័ននៃអង្គការកំពូលរបស់ពិភពលោកកមួយនេះ បានមើលឃើញពីជម្លោះនយោបាយខ្មែរកាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលរដ្ឋាភិបាលលោកហ៊ុន សែន បង្កើនការធ្វើទុក្ខបុកម្នេញទៅលើមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិឥតឈប់ឈរចាប់តាំងពីដើមឆ្នាំ២០១៩មក។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង...
video

គណបក្សនយោបាយនិងអ្នកជំនាញ ព្រមានពីហានិភ័យនៃការបាត់បង់EBA

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងគណបក្សនយោបាយនៅកម្ពុជាមួយចំនួន បានបង្ហាញពីសារៈសំខាន់របស់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធឬហៅថា EBA របស់អឺរ៉ុបជាថ្មីទៀត។ ពួកគេ ក៏បានព្រមានពីហានិភ័យជាច្រើននឹងកើតមានប្រសិនបើកម្ពុជារបូតប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។ ការលើកឡើងនេះ ក្រោយពេលគណៈកម្មការអឺរ៉ុប កាលពីម្សិលមិញបានផ្ញើរបាយការណ៍ស៊ើបអង្កេតដំណាក់កាលទី២ ស្តីពី ដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA របស់ខ្លួនទៅរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងឆ្លើយតប។ នីតិវិធីនេះ កម្ពុជាមានពេល១ខែ គិតចាប់ពីថ្ងៃទទួលបាន ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ដោយគណកម្មការអឺរ៉ុបនឹងបិទបញ្ចប់របាយការណ៍របស់ខ្លួន ហើយនឹងសម្រេចព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅដើមឆ្នាំ២០២០។   
video

លោក កឹម សុខា បន្តជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតប្រទេសលោកសេរីចំនួន២ ទៀតនៅថ្ងៃនេះ

ថ្ងៃនេះ ជាថ្ងៃទី៣ ហើយ ដែលប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានទទួលជួបមន្ត្រីជាន់ខ្ពស់សហគមន៍អន្តរជាតិលោកសេរីចំនួនពីរបន្ថែមទៀត រួមមានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា។  ក្នុងជំនួបរវាងលោកកឹម សុខា និងអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំ  កម្ពុជា អ្នកស្រី Carman Moreno នៅព្រឹកនេះ ភាគីទាំងពីរបានជជែកគ្នាយូរជាងជំនួបមុនៗដោយប្រើរយៈពេលប្រមាណ២ម៉ោងក្នុងការពិភាក្សាគ្នា ហើយភាគីទាំងពីរក៏បានជជែកគ្នាអំពីបញ្ហា EBA ប៉ុន្តែមិនបានជម្រាបលម្អិតអំពីបញ្ហានេះនោះទេ។
video

តំណាងកម្ពុជានៅអង្គការសហប្រជាជាតិព្រមានអ្នកស្រី Rhona Smith ថាមិនត្រូវធ្វើជាចៅក្រមកាត់ទោសអ្នកនយោបាយខ្មែរឡើយ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃនេះ បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ថា ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ។ សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានអះអាងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានតួនាទីជួយកម្ពុជា នៅក្នុងការលើកស្ទួយ...
video

សហគមន៍អន្តរជាតិលោកសេរីបានទាមទារព្រមគ្នាឱ្យ ផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា

សហគមន៍អន្តរជាតិ បានទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សេរីភាពពេញលេញដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រួមមានសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ ពិសេសទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងប្រឆាំងរូបលោក និងអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត។ ការទាមទារនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី ១០ វិច្ឆិកា បានកែប្រែលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យប្រធានគណបក្សប្រឆាំងរូបនេះ មានសិទ្ធិសេរីភាពច្រើនជាងមុន...
video

លោក កឹម សុខា បន្តជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកការទូតប្រទេសលោកសេរី ក្រោយមានសេរីភាពច្រើនជាងមុន

ប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបមានសេរីភាពពីការជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានបន្តជួបឯកអគ្គរដ្ឋទូតប្រទេសលោកសេរីចំនួនពីរបន្ថែមទៀតនៅថ្ងៃនេះ រួមមានទូតអាល្លឺម៉ង់ និងទូតអូស្ត្រាលី។ ការបន្តជួបមន្ត្រីជាន់ខ្ពស់ផ្នែកការទូតលោកសេរីទាំងពីរនេះ ក្រោយលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០វិច្ឆិកា សម្រេចផ្តល់សិទ្ធិដើរហើរឆ្ងាយជាងមុន ប៉ុន្តែហាមការធ្វើសកម្មភាពនយោបាយ និងការចេញទៅក្រៅប្រទេស។
video

សហរដ្ឋអាមេរិក ជំរុញឱ្យមានការផ្តល់សិទ្ធិសេរីភាពពេញលេញជូនលោក កឹម សុខា

សហរដ្ឋអាមេរិកតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ ការជំរុញនេះ ធ្វើឡើងក្រោយពេលលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតិឱ្យមានសេរីភាពច្រើនជាងមុនប៉ុន្តែហាមធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេស ។ ក្រោយជំនួបរវាងលោក កឹម សុខា និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជានៅរសៀលនេះដែលធ្វើឡើងក្នុងគេហដ្ឋានរបស់លោក កឹម សុខា ភាគីទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នា ដោយលោក Patrick...

MEDIA FEEDS

Popular

video

អ្នកទេសចរលើនាវា Diamond Princessមានសេរីភាពតែអ្នកចេញពី នាវាWesterdamពីកម្ពុជាមិនទាន់មានសេរីភាព

អ្នកទេសចរលើនាវា Diamond Princess មានសេរីភាពហើយ បន្ទាប់ពីពួកគេត្រូវបានរដ្ឋាភិបាល ជប៉ុន ដាក់អោយស្ថិតក្នុងការតាមដាន រយៈពេល ១៤ថ្ងៃ ស្របពេលដែលអ្នកចេញពី នាវាWesterdam នៅកម្ពុជា ដែលទៅដល់ប្រទេសរបស់ពួកគេត្រូវបានរដ្ឋាភិបាលប្រទេសទាំងនោះ ដាក់សិ្ថតក្នុងការតាមដាន១៤ថ្ងៃទៀតដើម្បីតាមដានអាការៈសុខភាពរបស់ពួកគេ ដែលអាចកើតមានពីការផ្ទុកវិរុស កូរ៉ូណា ។ បណ្ដាញផ្សាយព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃពុធទី១៩កុម្ភៈនេះថាអ្នកទេសចរណ៍ និងបុគ្គលិកនាវា Diamond Princess មានសេរីភាព ដោយចាកចេញពីនាវា ហើយត្រូវបានរដ្ឋាភិបាលជប៉ុន អនុញ្ញាត អោយឡើងលោកគោក បន្ទាប់ពីបានឃាត់ទុកពួកគេ...