Friday, November 22, 2019

នយោបាយ

video

ការិយាល័យ​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​ព្រមាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ បើ​ហ៊ានជាន់​ដីស្រុក​ខ្មែរ​វិញ​

រដ្ឋាភិបាល​របប​លោក​ហ៊ុន សែន​ព្រមាន​ចាត់​វិធាន​ឱ្យ​ខាង​តែ​បាន​ ទៅតាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី​ប្រសិន​បើ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​​ហ៊ាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា។​
video

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក​គង់ គាំ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លោក​កឹម សុខា

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​គង់ គាំ​ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​ករណី​លោក​កឹម សុខា​ នៅ​ព្រឹក​ថ្ងៃ​នេះ។ ​
video

របប​កុម្មុយ​នីស្តចិន​ប្រកាស​ផ្តល់​ជំនួយ​ជិត​៦​រយ​លាន​ដុល្លារ​ និង​ ទិញ​អង្ករ​កម្ពុជា​៤០​ម៉ឺនតោន​នៅ​ឆ្នាំ​នេះ​

មេ​ដឹកនាំ​ក្រុង​ប៉េកាំង​លោក​ស៊ី ជីងពីង​បាន​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ​៤​ពាន់​លានយ័ន​ឬ​ស្មើនឹង​ជិត​ ៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។ ​ការ​ផ្តល់​នេះ​គឺ​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​រយៈ​ពេល​៣​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១។​

១៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​មេ​ដឹកនាំ​សហ​ជីព​ដ៏​ល្បីល្បាញ​យុត្តិធម៌​នៅតែ​គ្មាន​ពន្លឺ

មេ​ដឹក​នាំ​សហជីព​ជាច្រើន​និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​ឃ្លាំមើល​ករណី​បាញ់​ប្រហារ​ទៅ​លើ​លោក​ជា វិជ្ជា​នៅតែ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បើក​ការ​ស៊ើប​អង្កេត​រក​ឃាតក​ពិតប្រាកដ​ និង​អ្នក​នៅពី​ក្រោយ​ការ​សម្លាប់​មេ​ដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​រូប​នេះ។​
video

លោក​ហ៊ុន សែន​អះអាង​ថា ​អ្នក​វិនិយោគ​ចិន​ជាដៃ​គូ​រដ្ឋាភិបាល​កម្ពុជា​ដ៏​ធំជាង​គេ​

លោក​ហ៊ុន សែន​អះអាង​ថា ​បច្ចុប្បន្ន​ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ បាន​កើន​ឡើង​ដល់​ជិត​៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​
video

មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​រៀបចំ​គម្រោង​ឲ្យ​លោក​សម រង្ស៊ី​វិល​ចូល​ស្រុក​វិញ​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​សម្រេច​ដាក់​ចេញ​ផែនការ​មួយ​ចំនួន​ដើម្បី​ឲ្យ​លោក​សម រង្ស៊ី​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។ ​ការ​សម្រេច​នេះធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ កម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង​នៅ​ទីក្រុង​Lowell ​រដ្ឋ​ Massachusetts សហ​រដ្ឋ​អាមេរិក ​កាលពី​ថ្ងៃ​ទី​២០​ខែ​មករា។​
video

អតីត​មន្ត្រី​សង្រ្គោះជាតិ​ខេត្ត​ស្វាយរៀង​លោក​គង់ ម៉ាស់​ ប្តេជ្ញា​បន្ត​គោលដៅ​របស់​ខ្លួន​រហូត​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្តូរ​ឥរិយាបថ​

មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង​លោក​គង់​ ម៉ាស់​ប្តេជ្ញា​ថា​ លោក​នៅ​តែ​បន្ត​គោល​បំណង​ និង​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​តស៊ូ​មតិ​អហិង្សា​ដរាបណា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​មាន​ការ​កែប្រែ​ឥរិយាបថ​ដឹកនាំ​របស់​ខ្លួន​ទេ​នោះ។ ​
video

ពលរដ្ឋខ្មែរអាមេរិកាំងសុំឲ្យអាេមរិកជួយស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា(ថ្ងៃ១៩មករា២០១៩)

ពលរដ្ឋខ្មែរអាមេរិកាំងនាំគ្នាធ្វើបាតុកម្មខាងមុខវិមានរដ្ឋសភាសហរដ្ឋអាេមរិកទាមទារអោយដោះលែងលោកកឹម សុខា និងស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ បន្ទាប់ពីបាតុកម្មនៅសភានេះ បាតុករក៏នឹងទៅសម្តែងការទាមទាររបស់គេនៅសេតវិមានប្រធានាធិបតីស.រ.អា.ផងដែរ៕
video

ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​និង​អាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​គ្រោង​នាំគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ខាង​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មករា​ខាង​មុខង​នេះ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។​

MEDIA FEEDS

Popular

video

ប្រធានាធិបតីត្រាំ ប្រាប់សភាថា កងទ័ពអាមេរិកឈរជើងនៅអារ៉ាប៊ីសាវអូឌិត នឹងមានចំនួន៣ពាន់នាក់

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានជម្រាបប្រាប់សមាជិកសភានិងព្រឹទ្ធសភាថា កងទ័ពអាមេរិកកំពុងដាក់ពង្រាយនៅលើទឹកដីនៃប្រទេសអារ៉ាប៊ីសាវអូឌីតនឹងមានចំនួន៣ពាន់នាក់ ដែលលោកថា នេះ ជាក្រុមដំបូងដែលបានបញ្ជូន ទៅកាន់ប្រទេសធំមួយនៅមជ្ឈឹមបូព៌ា ចាប់តាំងពីអាមេរិក ប្រឈមនឹងភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាននៃគេហទំព័រ The National.ae.com បានចុះផ្សាយថា លោកត្រាំបានបញ្ជាក់ដូចនេះ ទៅកាន់សមាជិកសភា និងព្រឹទ្ធសភា អាមេរិក តាមរយៈលិខិតរបស់លោក ។