34 C
Phnom Penh

CATEGORY

នយោបាយ

បើ​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក បៃដិន តើ​ភាគី​ទាំង​ពីរ​អាច​ដាក់​លក្ខខណ្ឌ​ឬ​ទេ?

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជា​ថ្ងៃ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​លើក​ទី​៦៩ ដែល​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ទទួល​បាន​ភាព​ជា​សិទ្ធិ​ម្ចាស់​ប្រទេស​ពី​អាណានិគម​បារាំង។ ឆ្លៀត​ឱកាស​នោះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ផ្ញើ​សារ​ចូលរួម​អបអរ​សាទរ​ជាមួយ​ប្រជាជន​កម្ពុជា។ សារ​លិខិត​របស់​ប្រមុខ​ការទូត​ប្រទេស​មហាអំណាច​នេះ​ដែល​មាន​សេចក្ដី​ដើម​ដូចនេះ​ថា...

មន្ត្រី​ការបរទេស​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ប្រទេស​ចំនួន​៧​ជា​សមាជិក TAC

អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន អះអាង​ថា វា​ជា​មោទកភាព និង​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន អាច​បញ្ចូល​ប្រទេស​ចំនួន ៧ បន្ថែម​ទៀត​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា TAC។ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស...

កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ផ្ដើម​ដោយ​គ្មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ​កម្ពុជា​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា ដោយ​មាន​វត្តមាន​មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក ប៉ុន្តែ​ពុំ​មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា នោះ​ទេ ពីព្រោះ​ប្រទេស​នេះ​មិន​បញ្ជូន​តំណាង​មិនមែន​នយោបាយ​ចូលរួម​តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ មេដឹកនាំ​អាស៊ាន​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មាន៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា

ព្រះមហាក្សត្រ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា...

លោក ហ៊ុន សែន ហៅ​លោក គឹម សុខ ថា​ជា​ក្មេង​ពាល​ដែល​ហ៊ាន​រិះគន់​ភរិយា​របស់​លោក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​សោកស្តាយ​ដែល​ភរិយា​របស់​លោក​មិន​អាច​ចូលរួម​ទទួល​ភរិយា​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​ប្រទេស​នានា​បាន ដោយសារ​មាន​បញ្ហា​សុខភាព និង​បាន​ឌឺដង​ប្រធាន​វេទិកា​ពលរដ្ឋ លោក...

លោក ហ៊ុន សែន ថា​កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់ និង​គោរព​នូវ​គោលការណ៍​ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា​ជានិច្ច ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​សព្វថ្ងៃ។ លោក...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ថា​ចេះ​ត្រឹម​អួត​ពី​សន្តិភាព

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ចេះ​ត្រឹម​តែ​អួត​ពី​សន្តិភាព និង​នយោបាយ​ឈ្នះ​ឈ្នះ​បន្ត​ពី​ឪពុក ដែល​បង្ហាញ​ថា​ជា​បុគ្គល​គ្មាន​ចំណេះដឹង​ផ្ទាល់ខ្លួន​ក្នុង​ការ​ដឹកនាំ​ប្រទេស...

មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ការ​ជំរុញ​ពលរដ្ឋ​ឱ្យ​តវ៉ា​អំឡុង​ពេល​ប្រជុំ​អាស៊ាន​ថា​គ្មាន​តម្លៃ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ងើប​ឡើង​តវ៉ា​នៅ​ទូទាំង​ប្រទេស​របស់​ក្រុម​វេទិកា​ពលរដ្ឋ ខណៈ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អាស៊ាន ថា​ជា​គំនិត​រវើរវាយ​ដែល​គ្មាន​តម្លៃ​ឲ្យ​មេដឹកនាំ និង​ប្រមុខ​ការទូត​អាស៊ាន​ត្រូវ​ចាប់​បង្ខំ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​នោះ​ឡើយ។ អ្នក​សារព័ត៌មាន​វីអូឌី (VOD) បាន​ដកស្រង់​សម្ដី​របស់​លោក...

អ្នក​ឃ្លាំមើល​រិះគន់​ថា​កម្ពុជា​ក្នុង​ឋានៈ​ប្រធាន​អាស៊ាន​ដឹកនាំ​ការងារ​បរាជ័យ បាន​ត្រឹម​អួត​នាឡិកា​ដៃ

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ថា​ចាប់តាំងពី​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ រហូត​ដល់​ប្រគល់​ញញួរ​ឱ្យ​ទៅ​ប្រធាន​អាស៊ាន​ថ្មី បាន​ត្រឹមតែ​អួត​ពី​ការ​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជា​នាឡិកា​ដៃ​ឱ្យ​មេដឹកនាំ​អាស៊ាន​ប៉ុណ្ណោះ ខណៈ​គ្រប់​កិច្ចការ​របស់​អាស៊ាន​បាន​ទទួល​បរាជ័យ​ទៅ​ហើយ​នោះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក...

នាយករដ្ឋមន្ត្រី​វៀតណាម​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ដល់​រាជធានី​ភ្នំពេញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ​ជា​លើកដំបូង​នៅ​កម្ពុជា...

ព័ត៌មានថ្មីៗ