Tuesday, December 1, 2020

ព័ត៌មានអន្តរជាតិ

video

ស្ថានភាពនយោបាយនៅថៃ ឈានដល់ដំណាក់ថ្មីមួយទៀតករណីព្រះមហាក្សត្រកាន់តែធ្ងន់ធ្ងរ

ខណៈកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា បានសម្រេចបង្កើតគណៈកម្មាធិការនៅចំពោះមុខកិច្ចអំពីការដោះស្រាយចំពោះ ញត្តិរបស់បាតុករ ដែលទាមទារអោយ លោកបា្រយុទ្ធចាន់អូចាចុះចេញពីតំណែង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ  គឺបាតុករ បានបន្ថែម ទម្ងន់មួយទៀត គឺទាមទារអោយ រដ្ឋាភិបាលអាល្លឺម៉ង់ ស៊ើបអង្កេតទ្រព្យសម្បត្តិ និងការរស់នៅរបស់មហាក្សត្រវិជ្ជរាលុងកន ដែលមាននៅលើទឹកអាល្លឺម៉ង់។ ជាពិសេស ថាតើព្រះអង្គមានជាប់ពាក់ព័ន្ធការធ្វើនយោបាយថៃលើទឹកដីអាល្លឺម៉ង់ដែរឬទេ។ កាលពីរសៀលថ្ងៃទី២៦តុលាខណៈ សមាជិកសភាកំពុងប្រជុំ...
video

លោកប្រាយុទ្ធធ្លាក់ក្នុងទឹកមុខស្ងួតនៅចំពោះសមាជិកសភាថៃ តែខំ វាយប្រហារបាតុករថាធ្វើសកម្មភាពខុសច្បាប់

សំណុំរឿង របស់បាតុករ ដែលបានធ្វើបាតុកម្មរយៈពេលជាង៣ខែមកនេះ ក្នុងការទាញទម្លាក់ លោកបា្រយុទ្ធចាន់អូចាពីនាយករដ្ឋមន្ត្រី បានកំពុងក្លាយជា ព្រឹត្តិការណ៍ដ៏ក្ដៅគគុកនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា ដោយចាប់ផ្ដើមហើយរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៦និងថ្ងៃ២៧តុលា។ កិច្ចប្រជុំវិសាមញ្ញនេះ ធ្វើឡើងក្រោមសម្ពាធរបស់បាតុករ ដែលបានដាក់ញត្តិទាមទារ៣ចំណុចធំៗគឺ ទីមួយ អោយ លោកប្រាយុទ្ធនាលែងពីតំណែង ។ទី២ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ឬក៏ត្រូវតាក់តែងរដ្ឋធម្មនុញ្ញ ថ្មី និងទី៣ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ...
video

នាយករដ្ឋជប៉ុនសន្យាជួយអាស៊ានទប់ទល់ការវាតទីពីំសំណាក់ប្រទេសចិន

លោក Yoshihide Suga ដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីជប៉ុន បានសន្យានៅចំពោះមុខសមាជិកអាស៊ានមួយចំនួនថា រដ្ឋាភិបាលរបស់លោកនឹងជួយពង្រឹងស្មារតីនៃសមាគមអាស៊ានក្នុងការទប់ទល់ក្នុងជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថា លោក Suga បានបញ្ជាក់ជំហរដូច្នេះនៅក្នុងពេលដែលលោកបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២២ ខែតុលា។ នៅចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូវីដូដូ លោកនាយករដ្ឋមន្រ្ដីជប៉ុនបានបង្ហាញការប្រឆាំងរបស់ប្រទេសជប៉ុនចំពោះសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង...
video

អាមេរិកអនុម័តលក់អាវុធទៅអោយតៃវ៉ាន់ក្នុងតម្លៃសរុប ជាងមួយពាន់លានដុល្លារ

តែវ់ាន់ ជាដែនកោះតូចមួយដែលមានប្រជាជនជិត២៤លាននាក់ ។ ដែនកោះមួយនេះ កំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងជាខ្លាំងពីសាច់ឈាមរបស់ខ្លួន គឺ មហាយក្សចិន។ ប្រទេសដ៏ធំមួយនេះ បានប្រកាសរួចហើយថា នៅសល់តែពេលវេលាប៉ុណ្ណោះ គឺកងទ័ពរំដោះប្រជាជនចិន នឹងលើកទ័ពចូលកាន់កាប់ដែនកោះ មួយនេះហើយ។ ឥឡូវនេះ ប្រទេសចិនបានបញ្ជូនកងទ័ពនិងសព្វាវុធ ដូចនាវាចម្បាំង និងកាំជ្រួច យ៉ាងសម្បើងទៅដាក់ពង្រាយ នៅជាប់ឆ្នេរ...
video

បាតុករគាំទ្ររាជានិយមនៅថៃផ្ទុះទូទាំងប្រទេសបង្ហាញការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

បាតុកម្មរបស់ក្រុមនិស្សិត និងយុវជនវ័យក្មេងរបស់ថៃ កំពុងតែមានឥទ្ធិពលទៅលើស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា ដែលទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរាជបល្ល័ង្គ និងទម្លាក់នាយករដ្ឋមន្រ្ដីប្រាយុទ្ធចាន់អ៊ូចាចេញពីដំណែង។ សេចក្ដីរាយការណ៍របស់កាសែតthe nation បានចុះផ្សាយថា មានការប្រមូលផ្ដុំនូវក្រុមពួករាជានិយមស្ទើរទូទាំងប្រទេសនៅថ្ងៃពុធទី២១តុលានេះដោយប្រមូលផ្ដុំគ្នាពី ១រយនាក់ ទៅ២រយ នាក់ឡើងទៅ។ នៅទីក្រុងបាងកកក្រុមអាវលឿងដែលមានសញ្ញាណជាអ្នកលើកស្ទួយរបបរាជានិយមបានប្រមូលផ្ដុំគ្នាមួយកន្លែងដែលមានគ្នា២រយនាក់ គឺធ្វើឡើងកាលពីព្រឹកមិញនេះ...
video

ចិនបន្តពង្រាយមីស៊ីលត្រៀមលុកលុយ តៃវ៉ាន់

ផែនការរបស់ ចិន ដែលប៉ុនប៉ងលេបកោះតៃវ៉ាន់ត្រឡប់មកវិញ កាន់តែជិតមកដល់ហើយ។ កាលពីថ្ងៃទី១៩តុលា មានសេចក្ដីរាយការណ៍មកថា មហាយក្សចិន បានសម្រេចប្ដូរមីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួនដោយតម្លើងមីស៊ីលប្រភេទទំនើប លឿន បាញ់រហ័ស ត្រង់ចំគោលដៅបំផុត ដោយយកមកដាក់នៅឆ្នេរសមុទ្របែរ មករកកោះតៃវ៉ាន់តែម្តង។ សារព័ត៌មានTaiwan news បានរាយការណ៍ថា កងទ័ពចិនត្រូវបានបញ្ចូន និងដាក់ពង្រាយនៅតាមឆ្នេរប្រឈមនឹងកោះតៃវ៉ាន់នៅមុនប៉ុន្មានថ្ងៃនៃការមកដល់មីស៊ីលរបស់ចិនប្រភេទថ្មីនេះ។
video

មហាក្សត្រថៃសុំអោយរាស្ត្រស្រឡាញ់ជាតិ ខណៈ នាយករដ្ឋមន្រ្តីសុំចរចាជាមួយក្រុមបាតុករ

នៅទីបំផុត ព្រះមហាក្សត្រ Maha Vajiralongkorn បានសម្រេច ចេញសេចក្ដីថ្លែងការណ៍ខ្លីមួយអំពីស្ថានភាពបាតុកម្ម ដែលកំពុងអង្រួនក្រុងបាងកក យ៉ាងធ្លន់ធ្ងរ ក្នុងការរុញច្រានលោក នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាអោយធ្លាក់ពីតំណែង និងទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បី កាត់បន្ថ អំណាចព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យកង ទ័ព។ ព្រះរាជសាររបស់ព្រះហាក្សត្រ ថៃដែលបានចុះផ្សាយ នៅលើគេហទំព័រសារព័ត៌មានថៃ The Nation...
video

អាជ្ញាធរថៃដាក់ប្រទេសក្នុងគ្រាមានអាសន្នខណៈលោកប្រាយុទ្ធច្រានចោលការទាមទាអោយលោកចុះចេញពីតំណែង

រាជាណាចក្រថៃ ដែលបានឆ្លងកាត់បទពិសោធន៍បង្ក្រាបបាតុកម្ម ស្លាប់យ៉ាងរង្គាល  ហើយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏បានជួបព្រឹត្តិការណ៍រដ្ឋប្រហារ ទាំងបង្ហូរឈាម និងមិនបង្ហូរឈាម មាន២០លើកមកហើយ ចាប់តាំងពីបញ្ចប់របបរាជានិយមផ្ដាច់ការនៅឆ្នាំ ១៩៣២។  នៅពេលនេះ រាជាណាចក្រនេះ បានកំពុង ឆ្លងកាត់ជាថ្មីទៀតនូវរលកបាតុកម្ម មានអាយុកាលជិត៣ខែមកហើយ។ គោលដៅនៃការធ្វើបាតុកម្ម គឺទាញទម្លាក់ លោក ប្រាយុទ្ធចាន់អូចា...
video

ជប៉ុន ត្រៀមចុះកិច្ចព្រមព្រៀងលក់អាវុធទៅអោយវៀតណាម ចំពេលចិន វាតទីកាន់ដែនកោះវៀតណាម

នៅសប្ដាហ៍ក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុនដែលទើបចូលកាន់តំណែង ជំនួសលោកស៊ីនហ្សូអាបេ នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដែលក្នុងនោះមានការរំពឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងរួមគ្នាមួយ អំពីការទិញអាវុធពីប្រទេសជប៉ុន។ តាមសារព័ត៌មាន The South China Morning Post ដែលមានមូលដ្ឋាននៅ ក្រុងហុងកុង លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ក្រោយពីបញ្ជប់ទស្សនកិច្ចនៅវៀតណាម...
video

បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃចាប់ផ្ដើមខណៈបាតុកម្មគាំទ្រព្រះរាជាក៏ចាប់ផ្ដើមដែរ

ទិដ្ឋភាពបាតុកកម្មចំនួន២បានកើតឡើងនៅទីក្រុងបាងកក រាជាណាចក្រថៃ នៅថ្ងៃទី១៤តុលានេះ។ គោលដៅនៃការធ្វើបាតុកម្មទាំង២នេះ មានសកម្មភាព និងចលនាខុសគ្នា ។ ក្រុមបាតុករពាក់អាវខ្មៅ មានផែនការបីគោលដៅ គឺទីមួយ រំលឹកខូប៤៧ឆ្នាំនៃការសម្លាប់រង្គាល ទៅលើបាតុករ ទាមទារអោយរុះរើរដ្ឋធម្មនុញ្ញ និងបញ្ចប់ការគ្រប់គ្រងបែបផ្ដាច់ការ។ ទី២ ទាមទារអោយ លោកប្រាយុទ្ធចុះចេញពីតំណែង រំលាយរដ្ឋសភាបោះឆ្នោតឡើងវិញ និង កាត់បន្ថយអំណាចព្រះមហាក្សត្រ ពាក់ព័ន្ធនឹងវិស័យយោធា។

MEDIA FEEDS

Popular

video

IDEA TALK៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?