CATEGORY
វិចារណកថា
បទអត្ថាធិប្បាយ៖ អ្នកត្រូវបានគេណែនាំឱ្យស្រឡាញ់គាំទ្រជនមានអំណាចដែលរំលោភបំពានអ្នក
កម្ពុជាជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ រាជាណាចក្រមួយនេះមានរដ្ឋធម្មនុញ្ញមួយដូចគ្នាទៅនឹងប្រទេសដទៃឯទៀតដែរ។ រដ្ឋធម្មនុញ្ញកម្ពុជាក៏មានចែងផងដែរអំពីសិទ្ធិរបស់ពលរដ្ឋនៅក្នុងរបបប្រជាធិបតេយ្យ ហើយក៏មានចែងផងដែរអំពីស្ថាប័នរដ្ឋធំៗទាំង៣ ដែលមានតុល្យភាពនឹងគ្នា គឺស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។
មិនតែប៉ុណ្ណោះ ក៏មានចែងអំពីបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ...
បទអត្ថាធិប្បាយ៖ លោក ស៊ី លើកខ្លួនជាប្រធានាធិបតីអាណត្តិទី៣ដោយរុញឱ្យសភាប្រថាប់ត្រាអនុម័ត
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ លោក ស៊ី ជីនពីង បុរសខ្លាំងរបស់ប្រទេសចិន ត្រូវបានសមាជិកសភារបស់បក្សកុម្មុយនីស្តចិន ប្រកាសឲ្យលោកបន្តអាណត្តិដឹកនាំបន្តទៀត។
អ្នកណាក៏ដឹងដែរថា សភាប្រជាជនចិនដែលអនុម័តឱ្យលោក ស៊ី...
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាអង្គការសហគមន៍ដ៏ធំមួយនៃពិភពលោកមាន ១០ប្រទេស និងមានប្រជាជនជាង ៦៨០លាននាក់។ សមាគមនេះមានរបបដឹកនាំ ៣ខុសគ្នា គឺវៀតណាម និងឡាវ ស្ថិតក្នុងក្របខ័ណ្ឌនយោបាយសង្គមនិយម។
ចំណែកប្រទេសប្រ៊ុយណេ...
ទោះបីសង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់បានបញ្ចប់ហើយក៏ដោយ ក៏ពលរដ្ឋនៅតាមបណ្តាប្រទេសខ្លះមិនទាន់មានវាសនា ឬមានឱកាសរស់នៅក្នុងភាពសុខដុមរមនា និងរស់នៅក្នុងសេរីភាពពិតប្រាកដនោះឡើយ។
ពួកគេកំពុងរស់នៅក្នុងសម្ពាធនៃការដឹកនាំតាមបែបផ្ដាច់ការ ឬការដឹកនាំតាមបែបរបបសឹក។ បណ្តាប្រទេសខ្លះបានយកប្រជាធិបតេយ្យធ្វើវាំងននបិទបាំងនូវការដឹកនាំដែលញាំញីទៅដោយអំពើពុករលួយ គ្រួសារនិយម បក្សពួកនិយម ការរំលោភអំណាច...
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺជាខួប ២ឆ្នាំដែលពួកយោធាភូមា បានធ្វើរដ្ឋប្រហារប្លន់អំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់អ្នកស្រី អ៊ុងសាន...
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន ១០ប្រទេស។ ក្នុងចំណោមប្រទេសទាំង ១០ នេះ មានប្រទេសប្រកាន់របបកុម្មុយនីស្ត គឺប្រទេសវៀតណាម និងប្រទេសឡាវ។ ក្រៅពីប្រទេសពីរនេះ...
បទអធិប្បាយ៖ តំណែងមេដឹកនាំប្រទេសប្រជាធិបតេយ្យ មិនចាត់ទុកជាការប្រទានរបស់ទេវតានោះទេ
នៅបណ្ដាប្រទេសដែលប្រកាន់ខ្ជាប់នូវប្រជាធិបតេយ្យពិតប្រាកដ និងអហិង្សា គឺមេដឹកនាំប្រទេសនោះ រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី រហូតដល់ប្រធានាធិបតី គេចាត់ទុកឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនធំជាងផលប្រយោជន៍របស់បក្សពួកខ្លួនឯង និងធំជាងគ្រួសារទៀតផង។
មេដឹកនាំទាំងនោះត្រូវបានគេមើលឃើញថា...
សារចូលរួមរំឭកខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី
ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ អស់រយៈពេលប្រាំឆ្នាំហើយ យុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី ដែលត្រូវបានឃាតកផ្ដាច់យកជីវិតទាំងកណ្តាលថ្ងៃត្រង់ក្នុងទីក្រុងភ្នំពេញ ហាក់ស្ថិតនៅឆ្ងាយដូចជើងមេឃហៅមិនឮ ហើយរីឯពន្លឺនៃភស្តុតាងពីកាមេរ៉ាសុវត្ថិភាព ក៏ស្ថិតក្នុងភាពអាថ៌កំបាំងយ៉ាងងងឹតសូន្យសុងថែមទៀតផង។