31 C
Phnom Penh

CATEGORY

នយោបាយ

មន្ត្រី​បក្ស​ប្រឆាំង​ថា​អាមេរិក​នៅតែ​យកចិត្ត​ទុកដាក់​អំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឥត​ងាករេ

អតីត​អ្នកទោស​នយោបាយ​មួយ​រូប​អះអាង​ថា សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាមេរិក​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​ឥត​ងាករេ។ អតីត​អ្នកទោស​នយោបាយ និង​ជា​នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន...

មេដឹកនាំ​អាស៊ាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ទីម័រឡេស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១

មេដឹកនាំ​អាស៊ាន​យល់ព្រម​គ្នា​ជា​គោលការណ៍​សម្រេច​ឱ្យ​ទីម័រឡេស្តេ ចូល​ជា​សមាជិក​អាស៊ាន​ទី​១១ នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រឡេស្តេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា នា​សណ្ឋាគារ​សុខា...

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​មេដឹកនាំ​ពិភពលោក​ជួយ​បញ្ចប់​ការ​គ្រប់គ្រង​បែប​ឃោរឃៅ​នៅ​កម្ពុជា

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ជិត ៤០​ស្ថាប័ន បាន​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី ឱ្យ​ជំរុញ​ទៅ​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង G20 បញ្ចប់​ការ​គ្រប់គ្រង​តាម​បែប​ឃោរឃៅ​របស់​រដ្ឋាភិបាល​លោក...

លោក ហ៊ុន ម៉ានី ថា​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​និង​មាន​នីតិរដ្ឋ​យ៉ាង​ពិតប្រាកដ

លោក ហ៊ុន ម៉ានី កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​តែង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ...

លោក ហ៊ុន សែន៖ ការ​ថែរក្សា​ឯកភាព​សាមគ្គីភាព​គឺជា​អាទិភាព​ចម្បង​ធានា​ឱ្យ​អាស៊ាន​មាន​ចីរភាព

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​ថែរក្សា​ឯកភាព សាមគ្គីភាព និង​អព្យាក្រឹត​របស់​អាស៊ាន គឺជា​អាទិភាព​ចម្បង​បំផុត...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ឡើងវិញ

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​តុលាការ បើក​លំហ​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ សេរីភាព​សារព័ត៌មាន និង​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​មាន​ការ​ជឿជាក់​ពី​សហគមន៍​អន្តរជាតិ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង...

បើ​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក បៃដិន តើ​ភាគី​ទាំង​ពីរ​អាច​ដាក់​លក្ខខណ្ឌ​ឬ​ទេ?

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជា​ថ្ងៃ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​លើក​ទី​៦៩ ដែល​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ទទួល​បាន​ភាព​ជា​សិទ្ធិ​ម្ចាស់​ប្រទេស​ពី​អាណានិគម​បារាំង។ ឆ្លៀត​ឱកាស​នោះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ផ្ញើ​សារ​ចូលរួម​អបអរ​សាទរ​ជាមួយ​ប្រជាជន​កម្ពុជា។ សារ​លិខិត​របស់​ប្រមុខ​ការទូត​ប្រទេស​មហាអំណាច​នេះ​ដែល​មាន​សេចក្ដី​ដើម​ដូចនេះ​ថា...

មន្ត្រី​ការបរទេស​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ប្រទេស​ចំនួន​៧​ជា​សមាជិក TAC

អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន អះអាង​ថា វា​ជា​មោទកភាព និង​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន អាច​បញ្ចូល​ប្រទេស​ចំនួន ៧ បន្ថែម​ទៀត​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា TAC។ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស...

កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ផ្ដើម​ដោយ​គ្មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ​កម្ពុជា​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា ដោយ​មាន​វត្តមាន​មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក ប៉ុន្តែ​ពុំ​មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា នោះ​ទេ ពីព្រោះ​ប្រទេស​នេះ​មិន​បញ្ជូន​តំណាង​មិនមែន​នយោបាយ​ចូលរួម​តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ មេដឹកនាំ​អាស៊ាន​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មាន៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា

ព្រះមហាក្សត្រ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា...

ព័ត៌មានថ្មីៗ