29 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ណាតូ​ទៅ​ទីក្រុង​គៀវ ខណៈ​អ៊ុយក្រែន​ទើប​ទទួល​បាន​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ពី​អាមេរិក

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jens Stoltenberg បាន​មក​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន ដែល​ជា​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​យោធា​ដ៏​ធំ​នៅ​អឺរ៉ុប ទៅ​កាន់​ប្រទេស​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី...

ភាព​ខុស​គ្នា​នៃ​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​ថៃ និង​កម្ពុជា​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​គ្នា

នៅ​ឆ្នាំ​២០២៣ នេះ ប្រទេស​យ៉ាងតិច​ចំនួន​៣ កំពុង​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​សភា និង​ការ​ជ្រើស​តាំង​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ចេញពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​សភា។ ប្រទេស​៣ នេះ​រួមមាន រាជាណាចក្រ​ថៃ ប្រទេស​ភូមា...

ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ប្រហារ​ជីវិត​មនុស្ស​ជិត​២០០​នាក់​ខណៈ​ការ​ប្រយុទ្ធ​នៅតែ​បន្ត

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​កងកម្លាំង​ប៉ារ៉ា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​គូប្រជែង​នឹង​គ្នា បាន​ចូល​ដល់​ថ្ងៃទី​៤ ហើយ បើ​គិត​ដល់​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ជិត...

អ្នកវិភាគ៖ ទោះ​លោក ពូទីន ជា​មេដឹកនាំ​កំពូល​ផ្ដាច់ការ​ក៏ដោយ ក៏​មាន​អ្នក​ជំនួស​ដែរ​បើ​ចាញ់​សង្គ្រាម

នៅ​ពេល​ដែល​មេដឹកនាំ​រុស្ស៊ី​បើក​ការ​លុកលុយ​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ វិមាន​ក្រឹមឡាំង​សង្ឃឹម​ថា​នឹង​រឹបអូស​រដ្ឋធានី​គៀវ ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ តែ​ពេលនេះ​សង្គ្រាម​បាន​អូស​បន្លាយ​ដល់​ទៅ​ជាង ១៤​ខែ​ហើយ។ សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​នេះ...

បែកធ្លាយ​ឯកសារ​សម្ងាត់៖ អាមេរិក​និង​ណាតូ​ឱ្យ​អ៊ុយក្រែន​ត្រៀម​ទ័ព​វាយ​យក​ទឹកដី​ពី​រុស្ស៊ី​មក​វិញ

ប៉ុន្មាន​ថ្ងៃ​មក​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ពាក់ព័ន្ធ​ជាច្រើន​អំពី​បញ្ហា​សន្តិសុខ​ពិភពលោក។ ប៉ុន្តែ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺជា​រឿង​សំខាន់​ជាងគេ ដែល​ក្នុង​នោះ​មាន​ការ​បញ្ជាក់​អំពី​សហរដ្ឋ​អាមេរិក និង​ណាតូ ប្រាប់​ឱ្យ​អ៊ុយក្រែន​លើក​ទ័ព​ទ្រង់ទ្រាយ​ធំ​វាយ​រំដោះ​ទឹកដី​អ៊ុយក្រែន​មក​វិញ ទោះជា​ឧបទ្វីប​គ្រីមៀរ​ក៏ដោយ ហើយ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ​អាច​ចាប់ផ្ដើម​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ។ តែ​យ៉ាងណា...

ការ​វិវឌ្ឍ​ចុងក្រោយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កំពុង​ទាញ​ភ្លើង​សង្គ្រាម​មក​ដល់​មាត់ច្រាំង​កោះ​តៃវ៉ាន់

នៅ​ពេល​ដែល​អ្នកស្រី សាយ អ៊ឹងវិន ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​គោលដៅ​ជួប​ប្រធាន​សភា​អាមេរិក មហា​យក្ស​ចិន​អន្ទះសា​ជា​ខ្លាំង​គំរាម​តៃវ៉ាន់​ដោយ​ពាក្យ​សម្ដី​ផង បញ្ចេញ​សព្វាវុធ និង​ទ័ព​ធ្វើ​សកម្មភាព​គំរាម​ផង។ ចិន​ក៏​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ពី ៤០ ទៅ...

រុស្ស៊ី​បញ្ចេញ​ការ​គំរាម​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​មុន​អ៊ុយក្រែន​បើក​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​ដណ្ដើម​ទឹកដី​វិញ

ដំណាក់កាល​ចុងក្រោយ​នេះ មហាអំណាច​រុស្ស៊ី បញ្ចេញ​ក្រឡាសារ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​នៃ​ការ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មាន​ព្រំដែន​ជាប់​គ្នា។ សង្គ្រាម​រុស្ស៊ី​បង្ក​ការ​ឈ្លានពាន​អ៊ុយក្រែន​នេះ បាន​ចូល​ដល់​ខែ​ទី​១៤ ហើយ។ ក្នុង​ស្ថានភាព​ដែល​រុស្ស៊ី មិន​អាច​វាយ​កាន់កាប់​តំបន់​ណា​មួយ​ពី​អ៊ុយក្រែន ដោយ​គ្រប់គ្រង​បាន​រឹងមាំ​ដើម្បី​ទៅ​ដល់​ការ​បង្កើត​រដ្ឋ​អំណាច​ក្នុង​ដែនដី​របស់​ខ្លួន...

តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ចិន​មាន​ផែនការ​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន រំពឹង​ថា​នឹង​មាន​ជំនួប​ពិសេស​មួយ​ជាមួយ​ប្រធាន​រដ្ឋសភា​អាមេរិក លោក Kevin McCarthy នៅ​លើ​ទឹកដី​រដ្ឋ​កាលីហ្វ័រញ៉ា...

បើ​បក្ស​ភឿថៃ​ដឹកនាំ​រដ្ឋាភិបាល នោះ​លោក ថាក់ស៊ីន នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​ទោះ​ជា​លោក​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ

ប្រទេស​ថៃ នឹង​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ ឧសភា ដែល​ខណៈ​នេះ សភា​នេះ​ត្រូវ​បាន​រំលាយ​ហើយ។ គណបក្ស​នយោបាយ​ជាច្រើន​បាន​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ។ មាន​គណបក្ស​ចំនួន​១១ ដែល​មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​បេះដូង​របស់​មហាជន​ថៃ ប៉ុន្តែ​មាន​តែ​បក្ស​ចំនួន​៣...

មេដឹកនាំ​រដ្ឋប្រហារ​នៅ​ភូមា​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​ខ្លួន

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ មេដឹកនាំ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ទទូច​ដល់​ក្រុម​ប្រទេស​ដែល​ប្រកាន់​ជំហរ​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ងាក​មក​គាំទ្រ​ផែនការ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដែល​គេ​ថា​ជា​វិថី​មួយ​ក្រោម​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ក្រុម​រដ្ឋប្រហារ គឺជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ​ថ្លែង​ថា...

ព័ត៌មានថ្មីៗ