35 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ថា​ឆ្នាំ​២០២៣​នេះ​ភូមា​ត្រូវតែ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​របស់​ពួក​យោធា​ដោយ​អនុវត្ត​ឱ្យ​បាន​៥​ចំណុច​របស់​អាស៊ាន

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជូន​ទៅ​សមាជិក​សភា​ដែល​បាន​ចោទ​សួរ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ភូមា រដ្ឋមន្ដ្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​ថ្លែង​ថា អាស៊ាន​ឆ្នាំ​២០២៣ នេះ ត្រូវតែ​កំណត់​ឱ្យ​ច្បាស់​ទៅ​លើ​របប​យោធា​ភូមា...

មេ​បក្ស​ប្រឆាំង​ទើប​ចេញពី​គុក​ដឹកនាំ​បាតុករ​អង្រួន​ប្រទេស​បង់ក្លាដេស​ទាមទារ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង

បាតុកម្ម​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ បាន​និង​តែ​កំពុង​អង្រួន​រដ្ឋធានី​ដាកា នៃ​ប្រទេស​បង់ក្លាដេស ហើយ​មហា​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​មេ​បក្ស​ប្រឆាំង លោក Mirza Abbas ដែល​ទើប​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera...

រុស្ស៊ី​ប្ដូរ​មេទ័ព​ដឹកនាំ​សង្គ្រាម​នៅ​អ៊ុយក្រែន​ញឹកញាប់​នាំ​ឱ្យ​មាន​ការ​គិត​ថា​មហាអំណាច​នេះ​ទំនង​នឹង​បន្ត​ប្ដូរ​មេទ័ព​ថែម​ទៀត

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​ពីរ​ពិភពលោក​លើក​ទ័ព​ជាង ២៥​ម៉ឺន​នាក់​លុកលុយ​ប្រទេស​អ៊ុយក្រែន មាន​រយៈពេល​ជាង ៣២០​ថ្ងៃ​ហើយ។ សង្គ្រាម​ជិត ១១​ខែ​នេះ រុស្ស៊ី​បាន​ជួប​រឿង​បរាជ័យ ឬ​បាក់​ទ័ព​ទាំង​ទ្រង់ទ្រាយ​តូច និង​ធំ​មិន​តិច​ជាង...

ចិន​ប្រឈម​ការ​សាយភាយ​ការ​ឆ្លង​កូវីដ​ដូច​ការ​សាយភាយ​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​រដូវ​ត្រជាក់​ឆ្នាំ​១៩៤៥

អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ព្យាករ​ថា ៩០% នៃ​ប្រជាជន​ចិន​ជាង ១៤០០​លាន​នាក់ អាច​ប្រឈមមុខ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ អ្នកជំនាញ Feng Zijian អតីត​អនុប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ចិន...

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​ជាង​៧​ពាន់​នាក់ តែ​ក្នុង​នោះ​ពុំ​មាន​អ្នក​នយោបាយ​នោះ​ទេ

របប​យោធា​ភូមា នៅ​ថ្ងៃ​ពុធ ទី​៤ មករា ឆ្នាំ​២០២៣ នេះ​ប្រកាស​ថា​ខ្លួន​នឹង​ដោះលែង​អ្នកទោស​ជាង ៧​ពាន់​នាក់ ដើម្បី​អបអរ​ខួប​ទី​៧៥ នៃ​ការ​ទទួល​បាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស។...

តើ​ប្រធានាធិបតី​ហ្វីលីពីន​អាច​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ ដែរ​ឬ​ទេ?

ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. បាន​ទៅ​ដល់​ក្រុង​ប៉េកាំង​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ឆ្នាំ​២០២៣ នេះ...

ពិភពលោក​ចាប់ផ្ដើម​បារម្ភ​ចិន​ផ្ទុះ​កូវីដ​ដោយ​ធ្វើ​តេស្ដ​ចំពោះ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន

សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ថ្មី​ចុងក្រោយ​គេ​ដែល​ចាប់ផ្ដើម​អនុវត្ត​ការ​ធ្វើ​តេស្ដ​កូវីដ​លើ​អ្នក​ដំណើរ​ដែល​មកពី​ប្រទេស​ចិន បន្ទាប់ពី​ប្រទេស​ចិន​ដ៏​ធំ​នេះ​ត្រូវ​បាន​សារព័ត៌មាន​បស្ចិម​ប្រទេស​ទម្លាយ​ឱ្យ​ដឹង​ថា តំបន់​ខ្លះ​មនុស្ស​ឆ្លង​កូវីដ​មាន​ពី ១​លាន​នាក់​ឡើង​ទៅ ហើយ​គិត​ត្រឹម​ថ្ងៃទី​២៨ ធ្នូ រយៈពេល ២៨​ថ្ងៃ​ក្នុង​ខែ​នេះ...

វៀតណាម​ប្រកាស​ជោគជ័យ​សន្ទុះ​សេដ្ឋកិច្ច​ជាមួយ​សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​អាមេរិក​និង​អឺរ៉ុប

វៀតណាម​ជា​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បន្ត​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​ផ្អែក​លើ​ច្បាប់​ទម្លាប់​នៃ​របប​កុម្មុយនីស្ត។ តែ​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា​មួយ​នេះ​បើក​ចំហ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ការ​សន្យា​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជំនឿ​សាសនា ទាំង​ជនជាតិ​វៀតណាម​ផ្ទាល់ និង​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង។ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ ប្រទេស​ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ចេញពី​បក្ស​តែ​មួយ​ដែល​ពុំ​មាន​អំណាច​បក្សពួក និង​សន្តតិវង្ស បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ជា​ខ្លាំង។...

ប្រទេស​ជិតខាង​កម្ពុជា​មួយ​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ខណៈ​នាយករដ្ឋមន្ត្រី​ចាស់​សុំ​លាលែង​ពី​តំណែង

ប្រទេស​ឡាវ ឬ​លាវ ជា​ប្រទេស​មួយ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគម​អាស៊ាន។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនីស្ត ដែល​ការ​ជ្រើសតាំង​មេដឹកនាំ​ចេញពី​បក្ស ហើយ​គណបក្ស​មក​សុំ​ការ​អនុម័ត​ពី​សមាជិក​សភា​ដែល​ជា​សភា​ឯក​បក្ស។ មាន​ន័យ​ថា មាន​តែ​បក្ស​កុម្មុយនីស្ត​មួយ​គត់​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស។ យ៉ាងណា បក្ស​កុម្មុយនីស្ត​ឡាវ...

ក្រុមប្រឹក្សា​សន្តិសុខ UN បង្គាប់​ទៅ​យោធា​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ចិន​និង​រុស្ស៊ី​លែង​បោះឆ្នោត​ជំទាស់

កិច្ចប្រជុំ​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក ១៥​ប្រទេស បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ចិត្ត​មោះមុត​មួយ​លេខ​២៦៦៩ ដោយ​សំឡេង​ឯកច្ឆន្ទ​បង្គាប់​ទៅ​របប​សឹក​ភូមា ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង។ អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ពេល​នេះ​ប្រទេស​មហាអំណាច​ពីរ​ធ្លាប់​តែ​បោះឆ្នោត​ជំទាស់ ដែល​គេ​ហៅថា​បោះឆ្នោត​សិទ្ធិ​វេតូ​នោះ បែរ​ជា​បោះឆ្នោត​អនុប្បវាទ។...

ព័ត៌មានថ្មីៗ