29 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

សកម្ម​ជន​បរិស្ថាន​ព្រួយ​បារម្ភ​ចំពោះ​ការ​វិនិយោគ​វារី អគ្គិសនី​នៅ​កម្ពុជា​បន្ថែម​ទៀត

សកម្ម​ជន​បរិស្ថាន​សម្តែង​ក្តី​បារម្ភ​ថា​​ការ​វិនិយោគ​វារី​អគ្គិសនី​បន្ថែម​ទៀត​ដើម្បី​យក​ថាមពល​មក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជាពិសេស​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​អំពើ​ពុករលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។​

លោក​ហ៊ុន សែន​បញ្ជា​ឱ្យ​ថៅកែ​រោងចក្រ​W&D​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​

លោក​ហ៊ុន សែន​បាន​ស្នើឱ្យ​ថៅកែ​រោងចក្រ​W&D​ទទួល​យក​កម្មករ​រោងចក្រ​នេះ ​ដែល​ខ្លួន​បាន​បញ្ឈប់​កាលពី​ពេល​ថ្មីៗ​នេះ​ឱ្យចូល​បម្រើ​ការងារ​ឡើង​វិញ។​

កម្មការិនី​រោងចក្រ​Indochina ​Apparel Cambodia​ជិត​១​រយ​នាក់​ដួល​សន្លប់​

កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​Indochina Apparel  Cambodia​នៅ​ខេត្ត​កណ្ដាល​ជិត​១​រយ​នាក់​បាន​ដួល​សន្លប់​ដោយសារ​ពួក​គេ​ទទួល​រង​នូវ​ចំហាយ​ក្លិន​ពីការ​ផ្សារ​ដែក ​និង​ទុយោទឹក​នៅ​ក្នុង​រោងចក្រ។​

លោក​ស ខេង​ឱ្យ​មន្ត្រី​ប៉ូលិស​ម្នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​ROCK​ឱ្យ​ចេញ​មក​បង្ហាញ​ខ្លួន​

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​នៅ​ថ្ងៃ​នេះ ​បាន​ប្រាប់​ឱ្យ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​ឱ្យ​ប្រញាប់​ចេញ​មក​បង្ហាញ​ខ្លួន​ដោយ​ថា ​ទោះរត់​ទៅ​ដល់​ទីណាក៏​មិន​រួច​ខ្លួន​ដែរ។​

ក្រសួង​បរិស្ថាន​ថ្កោល​ទោស​ជន​ល្មើស​កាប់​ ឧទ្យានុរក្ស​នៅ​ខេត្ត​កំពង់ធំ​ ជាច្រើន​កាំបិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ព្រមាន​ថ្កោល​ទោស​ចំពោះ​អំពើ​អមនុស្ស​ធម៌​ សាហាវ​ឃោរ​ឃៅ​របស់​ក្រុម​ជនល្មើស​ ដែល​ប្រឆាំង​នឹង​ក្រុម​អ្នក​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​អំឡុង​ពេល​ពួក​គេ​ចុះ​បំពេញ​បេសក​កម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នោះ។​

កូរ៉េ​ខាង​ត្បូង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​៧​រយ​លាន​ដុល្លារ​ ដល់​កម្ពុជា​រយៈ​ពេល​៥​ឆ្នាំ​

មេដឹក​នាំ​កូរ៉េ​ខាង​ត្បូង​សម្រេច​ផ្តល់​ឥណទាន​សម្បទាន​ ចំនួន​៧​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដល់​របប​ក្រុង​ភ្នំពេញ​រយៈ​ពេល​៥​ឆ្នាំ​ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣។​

អាជ្ញាធរ​ខេត្ត​កោះកុង​ឲ្យ​ពលរដ្ឋ​​ត្រៀម​ម៉ាស៊ីន​ភ្លើង​ដោយ​ខ្លួន​ឯង​នៅ​ពេល​មិនមាន​អគ្គិសនី​

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ ​ម្ចាស់​សណ្ឋាគារ​ ផ្ទះ​សំណាក់ ​សហគ្រាស​ទាំងអស់​ដែល​រស់​នៅ​ក្រុង​ខេមរ​ភូមិន្ទ​និង​ស្រុក​មណ្ឌល​សីមា​ត្រូវ​ត្រៀម​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​សម្រាប់​ប្រើ​ប្រាស់​ដោយ​សារ​ខេត្ត​នេះ​អាច​នឹង​មិន​មាន​អគ្គិសនី​គ្រប់គ្រាន់។​

លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​លោក​សៅ សុខា​បង្កើន​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​

លោក​ហ៊ុន សែន​បាន​រំឭក​ជា​ថ្មី​ទៀត​ទៅ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​ដឹកនាំ​ដោយ​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​គឺ​លោក​សៅ សុខា​ ឲ្យ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ជាពិសេស​បទ​ល្មើស​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស។​

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​គ្រោង​ស្នើ​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាងត្បូង​បើក​ទីផ្សារ​កាន់​តែ​ទូលាយ​ ខណៈ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក​កាន់​តែរួម​តូច​

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អះអាង​ថា​ ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​មូន ចេអ៊ីន​(Moon-Jae-In)​នឹង​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​ជា​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា។​ លោក​បន្ត​ថា​ ថ្នាក់​ដឹកនាំ​ទាំង​ពីរ​នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​ធ្វើ​វេទិកា​ធុរកិច្ច​រួម​គ្នា​តែ​ម្តង។​

មេ​ដឹកនាំ​កូរ៉េខាង​ត្បូង​ជំរុញ​ឲ្យមាន​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​កាន់​តែខ្លាំង​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​មូន ចេអ៊ីន ​(Moon-Jae-In)​ អះ​អាង​ថា កូរេ៉​នឹង​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ប្រទេស​ជា​សមាជិក​ អាស៊ាន​ដទៃ​ទៀត ​ក្នុង​បុព្វ​ហេតុ​ពង្រីក​ឱកាស​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​

ព័ត៌មានថ្មីៗ