37.6 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បាន​រក​ឃើញ​សារធាតុ​គីមី​ក្នុង​ត្រីងៀត ​និង​អាហារ​ក្រៀម​មួយ​ចំនួន​

សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​រក​ឃើញ​សារធាតុ​គីមី​ បូរ៉ាក់​ នៅ​លើ​ងៀតត្រី​បបែល​ និង​ងៀត​ត្រីផ្ទោង​ខូច​គុណភាព​ដាក់លក់​តាម​ទីផ្សារ។​ ក្រុម​សមត្ថកិច្ច​បាន​ដក​ហូត​អាហារ​ក្រៀម​ទាំង​នោះ​យក​ទៅ​ដុត​កម្ទេច​ចោល។​

កម្ពុជា​បង្កើន​ការ​បញ្ចុះ​បញ្ចូល​ដើម្បី​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​​

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​តំណាង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ សុខ ពុទ្ធិវុធ​ ដែល​អម​ដំណើរ​ដោយ​ក្រុម​មេធាវី​បរទេស​មួយ​ចំនួន​ បាន​នាំគ្នា​ទៅ​ក្រុង​ប្រ៊ុសសែល ​ប្រទេស​ប៊ែលហ្សិក​ ដើម្បី​បញ្ជុះប​ញ្ចូល​សហភាព​អឺរ៉ុប​កុំឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីកម្ពុជា​លើ​បញ្ហា​ស្រូវ​អង្ករ។​

អាជ្ញាធរ​ខេត្តព្រះ​សីហនុ​បញ្ជា​ឲ្យ​ស្រង់​តម្លៃ​សេវាកម្ម​​ទេសចរណ៍ ​​ក្រោយ​មាន​ការ​រិះគន់​

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចុះ​ស្រង់​ស្ថិតិ ​និង​តម្លៃ​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​មួយ​នេះ ក្រោយពី​មាន​ការ​រិះគន់​ជា​ខ្លាំង​ថា ​តម្លៃ​សេវា​កម្ម​វិស័យ​ទេសចរណ៍​នៅទីនោះ​ បាន​ឡើង​ថ្លៃ​ខ្ពស់​ហួស​ពី​ការ​ទទួល​យក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។​

រយៈពេល៩ខែឆ្នាំ២០១៨គ្រោះថ្នាក់ចរាចរបានបណ្តាលឲ្យមនុស្សជិត៤រយនាក់ស្លាប់ ហើយជាង១ពាន់នាក់ទៀតរបួស

ក្នុងរយៈពេល៩ខែឆ្នាំ២០១៨គ្រោះថ្នាក់ចរាចរបានបណ្តាលឲ្យមនុស្សជិត៤រយនាក់ស្លាប់ ហើយជាង១ពាន់នាក់ទៀតរបួស។

អំបិលចំនួន៥ពាន់តោនដែលកម្ពុជានាំចូលពីប្រទេសចិននោះ បានមកដល់កំពង់ផែក្រុងព្រះសីហនុ

រហូតមកទល់ពេលនេះអំបិលចំនួន៥ពាន់តោនដែលកម្ពុជានាំចូលពីប្រទេសចិននោះ បានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។

មាន​​​គម្រោង​​​​​​សាងសង់​​​​​​អាងពិព័រណ៍ចិញ្ចឹម​​​ត្រី​​​ក្រោម​​​ទឹក​​​​​​តម្លៃ​​​១០០​​​លាន​​​ដុល្លារ

យោងតាមមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលចង់សាងសង់អាងពិព័រណ៍ចិញ្ចឹមត្រីក្រោមទឹកតម្លៃ១០០លានដុល្លារតាមទន្លេធំៗមួយរបស់ប្រទេសកម្ពុជា ហើយកំពុងងាកទៅរកប្រទេសជប៉ុនឲ្យចេញប្រាក់ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីការពារបរិស្ថាននិងទាក់ទាញទេសចរ។ ក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសគម្រោងនេះ ដែលលោកបានមានប្រសាសន៍ថា ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំនៅឯអគារការិយាល័យរបស់លោកជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yamada Sohiko ជាស្ថាបត្យករនិងជាអ្នករៀបចំគម្រោងអភិវឌ្ឍ។ ការបង្ហោះនោះបាននិយាយថា "អាងពិព័រណ៍ត្រីនេះ គឺមិនត្រឹមតែទាក់ទាញទេសចរណ៍ទេ គឺនឹងផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។...

ធនាគារ​​​ពិភព​​​លោក​​​នឹងបន្ត​​​​​​​​​​​​ផ្តល់​​​មូល​​​និធិ​​​​​​ឡើង​​​វិញ​​​ដល់​​​កម្ពុជា​​​

ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីថ្មីក្នុងទឹកប្រាក់១៣០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលែងបង្កកកម្ចីដែលមានប្រសិទ្ធភាពចាប់តាំងពី២០១១ ជាការតវ៉ានឹងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខិតបង្ខំដោយរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានធនាគារឲ្យដឹងថា ក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងវ៉ាស៊ីនតោន គណៈនាយកប្រតិបត្តិធនាគារពិភពលោកបានយល់ព្រមលើកំណត់ចូលរួមប្រទេសសម្រាប់កម្ពុជាដែលសុំឲ្យផ្តល់កម្ចីសម្បទានជាទឹកប្រាក់១៣០លានដុល្លារក្នុងគម្រោងបួន ដែលរួមទាំងទឹកប្រាក់២៥លានដុល្លារសម្រាប់ដំណាក់ការទីពីរនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។ សេចក្តីសម្រេចនេះគឺជាការលែងបង្កកកម្ចីដែលបានអនុវត្តចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដែលនៅពេលនោះធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការផ្តល់មូលនិធិថ្មីទៀតហើយ ដោយសារតែតវ៉ានឹងការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំពីសំណាក់រដ្ឋាភិបាលទៅលើពលរដ្ឋប្រមាណ៣០០០គ្រួសារនៅតំបន់បឹងកក់នៅក្នុងក្រុងភ្នំពេញ ក្នុងពេលដែលមានគម្រោងធនាគារផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកភូមិនៅទីនោះ។ មូលនិធិដែលបានមកពីសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោកគឺរួមមានទឹកប្រាក់៣០លានដុល្លារសម្រាប់ចំណាយលើការបង្កើនសេវាថែទាំសុខភាព ១៥លានដុល្លារសម្រាប់កែលម្អស្ថានភាពផ្លូវទឹក និង៦០លានដុល្លារសម្រាប់កែលម្អផ្លូវថ្នល់គឺបន្ថែមលើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ធនាគារបាននិយាយថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីមានការពិភាក្សាដ៏ទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាល "សង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជននិងពាណិជ្ជកម្ម ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងទីភ្នាក់ងារសហប្រជាជាតិ"។ យោងតាមអ្នកស្រី ចូស៊ីលីន មេដាឡូ នាយកគោលនយោបាយនៅគម្រោងគណនេយ្យភាពអន្តរជាតិឲ្យដឹងថា លោក ម៉ាតធូ ម៉ាកហ្គា នាយកប្រតិបត្តិអាមេរិកនៃធនាគារពិភពលោក គឺបានបោះឆ្នោតអនុបវាទ។ អ្នកស្រី មេដាឡូ បានសរសេរក្នុងសារអ៊ីម៉េលថា "យើងបានទទួលព័ត៌មានបច្ចុប្បន្នភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា គេនឹងចេញសេចក្តីថ្លែងការណ៍នៅសប្តាហ៍ក្រោយ" ទាក់ទងនឹងសេចក្តីសម្រេចមិនបោះឆ្នោតលើគម្រោងនេះ។រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិធំបំផុតរបស់ធនាគារពិភពលោក។ ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរសំណួរទៅទីស្នាក់ការសហរដ្ឋអាមេរិករបស់ធនាគារពិភពលោកដែលមិនអាចទាក់ទងបានទេ។ អ្នកស្រី ណាលី ភីឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានហៅការសម្រេចនេះថា "ប្លែក" ដោយសារតែរដ្ឋាភិបាលចាប់ខ្លួនបុគ្គលិកសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងនាពេលថ្មីៗនេះ។ អ្នកស្រី ភីឡូក បានមានប្រសាសន៍ថា "ប្រការដែលធនាគារពិភពលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយមានប្រាក់ចំនួនច្រើននៅពេលនេះ គឺនឹងស្ទើរតែផ្តល់ឲ្យរដ្ឋាភិបាលនូវភ្លើងខៀវដែលគេអាចធ្វើអ្វីៗទៅបាន" អង្គការលីកាដូរិះគន់យ៉ាងខ្លាំងលើដំណាក់ការទីមួយមានទឹកប្រាក់១៣លានដុល្លារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានបង្កើតសម្បទានដីសង្គមកិច្ច៨កន្លែងសម្រាប់ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ។ ការស្ទង់នាឆ្នាំ២០១៥ដោយអង្គការនេះបានរកឃើញថា គ្រួសារជាច្រើនបានបោះបង់ចោលទីតាំងរបស់ខ្លួន ដោយសារតែដីគ្មានជីជាតិ ឈ្លោះគ្នាដណ្តើមកម្មសិទ្ធិ និងកង្វះហេដ្ឋារចនាសម្ពន្ធដែលគេសន្យាធ្វើឲ្យ។ ធនាគារពិភពលោកបាននិយាយថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ គឺនឹងពង្រីកទៅដល់១៤សហគមន៍។ សេចក្តីថ្លែងការណ៍បាននិយាយថា "គ្រួសារជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកមុន"។ សេចក្តីថ្លែងការណ៍មិនបាននិយាយថា ហេតុអ្វីបានជាធនាគារពិភពលោកជ្រើសរើសពេលនេះ ដើម្បីចាប់ផ្តើមឲ្យកម្ពុជាខ្ចីឡើងវិញនោះទេ។ អតីតអ្នកភូមិបឹងកក់រាប់រយនាក់និយាយថា ពួកគេមិនទាន់បានទទួលសំណងគ្រប់គ្រាន់ចំពោះការបណ្តេញចេញពីដីធ្លីទេ។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាដែលបានហៅការសម្រេចនេះថា "គួរឲ្យអាម៉ាស់"ចំពោះធនាគារនេះ បានមានប្រសាសន៍ថា "ចំពោះអ្នកដែលត្រូវបណ្តេញចេញរួចហើយ គេនៅតែរង់ចាំការគាំទ្រពីធនាគារពិភពលោក"។ លោកបាននិយាយថា "ធនាគារត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន"។ អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ដ៏លេចធ្លោ បាននិយាយថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងនឹងសេចក្តីសម្រេចរបស់ធនាគារ។ អ្នកស្រីបានសន្យានឹងតវ៉ានៅមុខការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែការបំពានការសន្យាដែលអ្នកស្រីនិយាយថា ធនាគារនេះបានសន្យាចំពោះអ្នកដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានថាមិនឲ្យបន្តការផ្តល់មូលនិធិទេ រហូតទាល់តែពួកគេទទួលបានសំណងពេញជាមុនសិន។ អ្នកស្រី វន្នី បាននិយាយថា "ជាអកុសល វាបង្ហាញឲ្យយើងឃើញថា ធនាគារពិភពលោកគឺមិនខុសគ្នានឹងរដ្ឋាភិបាលទេ ពីព្រោះខ្លួនតែងតែបំពានការសន្យារបស់ខ្លួនដែលធ្វើឡើងចំពោះសហគមន៍ដែលប៉ះពាល់។ ធនាគារនេះគ្រាន់តែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនសំខាន់ជាងពលរដ្ឋដែលប៉ះពាល់ទៅទៀត"។ ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកបាននិយាយក្នុងសារអ៊ីម៉េលយប់ថ្ងៃសុក្រថា មានវឌ្ឍនភាពបានធ្វើឡើង ដើម្បីធានាថាគ្រួសារទាំងអស់នៅក្នុងតំបន់នោះគឺទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលនាំឲ្យមានការសម្រេចចិត្តទាក់ទងឡើងវិញជាមួយកម្ពុជា។ ធនាគារបាននិយាយថា "ចំនួនភាគច្រើននៃគ្រួសារនៅសេសសល់ដែលមានសិទ្ធិនៅក្នុងតំបន់បឹងកក់ គឺឥឡូវនេះចរចានិងបានទទួលបណ្ណកម្មសិទ្ធិពីសាលាក្រុងភ្នំពេញ (ការចរចាកំពុងតែបន្តធ្វើក្នុងករណីមួយចំនួន) ចំណែកឯអតីតអ្នកភូមិដែលមានសិទ្ធិផ្សេងទៀតបានជ្រើសរើសយក ហើយបានទទួលប្រាក់ ឬសំណងជាផ្ទះ។ យើងសូមស្វាគមន៍ចំពោះវឌ្ឍនភាពនេះ"៕ (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

កំពង់ផែស្វយ័ត​ភ្នំពេញ ទទួល​បាន​ភ្លើង​ខៀវ​ក្នុង​ការ​ចុះ​បញ្ចីក្នុង​ទីផ្សារ​មូលបត្រ

គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់ការអនុញ្ញាតយល់ព្រមជាលើកដំបូងដល់កំពង់ផែស្វយ័តកម្ពុជាក្នុងការលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) នៅក្នុងទីផ្សារមូលបត្រថ្មោងថ្មីរបស់កម្ពុជា ដែលក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនេះរំពឹងថា នឹងចូលរួមក្នុងដើមខែធ្នូ។ បើយោគជ័យ កំពង់ផែនេះនឹងក្លាយជាក្រុមហ៊ុនទី៣ហើយ ដែលចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រដែលបើកដំណើរការបានរយៈពេលបីឆ្នាំកន្លះមកហើយ។ ការអនុញ្ញាតយល់ព្រមរបស់គណៈកម្មការមូលបត្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី៧ ខែតុលា មានន័យថា...

តម្លៃ​​​ជ័រ​​​កៅស៊ូ​​​កម្ពុជា​​​កើន​​​ឡើង​​​ ខណៈ​​​ការ​​​ផ្គត់​​​ផ្គង់​​​ទៅ​​​កាន់​​​ពិភព​​​លោក​​​មាន​​​​​​ការ​​​ធ្លាក់​​​ចុះ​​​

ក្រុម​​​មន្ត្រី​​​ និង​​​អ្នក​​​​​​ផ្គត់​​​ផ្គង់​​​ជ័រ​​​កៅស៊ូ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ធម្មជាតិ​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​កាល​​​ពីខែ​​​មុន​​​ បើ​​​​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​​​​ពី​​​ឆ្នាំ​​​មុន ដោយ​​​សារ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ធំ​​​ៗ​​​លើ​​ពិភព​​​លោក​​​​​​កាត់​​​បន្ថយ​​​ការ​​​ផ្គត់​​​ផ្គង់​​​របស់ខ្លួន​​​ទៅ​​​កាន់​​​ទី​​​ផ្សារ​​​អន្តរជាតិ​​​។ ​​​លោក ប៉ុល សុខា ប្រធាន​​​នាយក​​​ដ្ឋាន​​​កៅស៊ូ​​​នៅ​​​ក្រសួង​​​កសិកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​តម្លៃ​​​បាន​​​ឡើង​​​ថ្លៃ​​​ដោយ​​​សារ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ធំៗ​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​បាន​​​ចាត់​​​វិធាន​​​ការ​​​ទប់​​​ទល់​​​នឹង​​​ការ​​​ធ្លាក់​​​ថ្លៃ​​​​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​ពិភព​​​លោក​​​ជា​​​ពិសេស​​​ប្រទេស​​​ថៃ​​​ ឥណ្ឌូណេស៊ី​​​ និង​​​ម៉ាឡេស៊ី​​​"។ លោក​​​ សុខា បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ប្រទេស​​​ទាំង​​​នោះ​​​បាន​​​ផ្តល់​​​ឧបត្ថម្ភ​​​ធន​​​ដល់​​​កសិករ​​​ដាំ​​​កៅ​​​ស៊ូ​​​របស់​​​ខ្លួន​​​ជា​​​ផ្នែក​​​នៃ​​​កម្ម​​​វិធី​​​មួយ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​ដាំកៅ​​ស៊ូ​​​ ក្នុង​​​គោល​​​បំណង​​​កាត់​​​បន្ថយ​​​​​​កា​​​រ​​​ផ្គត់​​​ផ្គង់​​​ និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ឡើង​​​ថ្លៃ​​​ឡើង​​​​​​វិញ​​​។ លោក ហេង ស្រេង​​​​​​ នាយក​​​គ្រប់​​​គ្រង​​​​​​ក្រុម​​​ហ៊ុន​​​នាំ​​​ចេញ​​​​​​កៅ​​​ស៊ូ​​​ក្នុង​​​ស្រុក​​​ Long Sreng International Co.Ltd., បាន​​​លើក​​​ឡើ​​​ងថា តម្លៃ​​​នាំ​​​ចេញ​​​បាន​​​កើន​​​ឡើង​​​ពី​​​១.៣៥០​​​ដុល្លារ​​​ក្នុ​​​ង​​​១​​​តោន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​​​​​​​​​​ ដល់​​​១.៦៥០​​​ដុល្លារ​​​ក្នុង​​​​​​១​​​តោន​​​កាល​​​ពី​​​ខែ​​​មុន។ លោក ជា សាយីម ប្រធាន​​​សមាគម​​​អភិវឌ្ឍន៍​​​​​ជ័រកៅស៊ូ​​​គ្រួសារ​​​មេម៉ត់​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​បាន​​​លើក​​​ឡើង​​​ថា ​​​តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ក្រាស់​​​ក៏​​​កើន​​​ឡើង​​​ចាប់​​​ពី​​​៦០០រៀលក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​​​​​​​ កាល​​​ពីខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​ដល់​​​២.៥០០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​ កាល​​​ពី​​​ខែ​​​មុនផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​ ​​​​​​ អាច​​​ជួល​​​កម្មករ​​​ខ្លះ​​​ៗ​​​ឲ្យ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​របស់​​​ពួក​​​គេ​​​វិញ​​​បាន​​​ហើយ​​​ ព្រោះ​​​តម្លៃ​​​​​​បាន​​​ឡើង​​​ថ្លៃ​​​​​​វិញ​​​ហើយ​​​"៕ស៊ុយឈាង​​​  

​​​​​​វិនិយោគ​​​ផ្ទាល់​​​ពី​​​​​​បរទេស​​​​​​គ្មាន​​​ការ​​​កើន​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​មុន

ក្រោយ​​​​​​ជំនួប​​​ជា​​​មួយ​​​គណៈកម្មការ​​​បរិស្ថាន​​​ និង​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​នៃ​​​រដ្ឋសភា​​​អគ្គលេខាធិការ​​​នៃ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា (CDC) បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​វិនិយោគ​​​ផ្ទាល់​​​ពី​​​បរទេស (FDI) ប្រមាណ​​​៤ពាន់​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ​​​ពោល​​​គឺ​​​មាន​​​ចំនួន​​​ប្រហាក់​​​ប្រហែល​​​នឹង​​​ឆ្នាំ​​​២០១៣​​​។ លោក សុខចិន្តា សោភា ​​​​​​អគ្គលេខាធិការ​​​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​​​កម្ពុជា​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នកយក​​​ព័ត៌​​​មាន​​​នៅ​​​រដ្ឋ​​​សភា​​​ក្រោយ​​​ជំនួប​​​បិទ​​​​​​ទ្វារ​​​ថា បណ្តា​​​វិនិយោគ​​​ិន​​​ចិន​​​បាន​​​បោះ​​​ទុន​​​ច្រើន​​​ជាង​​​​​គេ​​​បំផុត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បន្ទាប់​​​មក​​​គឺ​​​ប្រទេស​​​ម៉ាឡេស៊ី និង​​​ប្រទេស​​​ជប៉ុន។ លោក​​​បាន​​​ក្រើន​​​រំឭក​​​​​​ថា ការ​​​ចូល​​​របស់​​​កម្ពុជា​​​ទៅ​​​ក្នុង​​​សហគមន៍​​​សេដ្ឋកិច្ច​​​អាស៊ាន​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ នឹង​​​បង្កើន​​​ការ​​​ប្រកួត​​​ប្រជែង​​​​​​ដណ្តើម​​​យក​​​​​​វិនិយោគទុន​​​​​​បរទេស​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "គ្រប់​​​ប្រទេ​​​សទាំង​​​អស់​​​នៅ​​​ក្នុ​​​ងអាស៊ាន​​​​​ចង់ទាក់​​​ទាញ​​​ការ​​​វិនិយោគ​​​ឲ្យ​​​បាន​​​​​​កាត់​​​តែ​​​ច្រើន​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ ហើយ​​​មាន​​​កត្តា​​​ជា​​​ច្រើន​​​ដែលអាច​​​​​​ទាក់​​​ទាញ​​​ការ​​​ចាប​​​់​​​អារម្មណ៍​​​របស់​​​វិនិយោគ​​ិន រួម​​​មាន​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា តម្លៃ​​​អគ្គិសនី​​​ ​​​ថ្លៃ​​​ដឹក​​​ជញ្ជូន ការ​​​ជួល​​​ដី​​​ ។ល។"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ប៉ុ​ល ហំម​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​បរិស្ថាន​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា ពេល​​​ខ្លះ​​​គម្រោង​​​វិនិយោគ​​​បរទេស​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ផល​​​ប៉ះពាល់​​​ជា​​​អវិជ្ជមាន។ លោក​​​បាន​​​បញ្ជាក់​​​យ៉ាង​​​ដូច្នេះ​​​ថា "ឧទាហរណ៍​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ អាច​​​ទទួល​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ម៉ាន​​​ហា​​​តាន ក្នុង​​​ក្រុង​​​បាវិត​​​ ប៉ុន្តែ ក្រុមហ៊ុន​​​7NG បាន​​​ធ្វើ​​ផ្លូវ​​​​​កាត់​​​​​​ដី​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​"៕សុខុម​​​ ​​​​

ព័ត៌មានថ្មីៗ