29 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

​​​កំណើន​​​​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​បង្អង់​​​ល្បឿន​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤

​​​​​​ការ​​​​​​នាំ​​​ចេញ​​​​​​សម្លៀក​​​​​​បំពាក់​​​របស់​​​ប្រទេស​​​កម្ពុជា ​​​បាន​​​កើន​​​ឡើង​​​​​​ប្រមាណ​​​៤ភាគ​​​រយ​​​​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​២០១៤​​​ដល់​​​៥,៧៥​​​ពាន់​​​លាន​​​ដុល្លារ​​​ ពោល​​​គឺ​​​តិច​​​ជាង​​​ឆ្ងាយ​​​ណាស់​​​​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​​​​​​​កា​​​រ​​​កើន​​​ឡើង​​​២០​​​ភាគ​​​រយ​​​​​​នៅ​​​ក្នុង​​​​​ការ​​​នាំ​​​ចេញសម្លៀក​​​បំពាក់​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ប៉ុន្តែ​​​​​​​​​វា​​​ផ្ទុយ​​​ពី​​​​​​ការ​​​ព្យាករ​​​ប្រកប​​​ដោយ​​​ទុទិដ្ឋិ​​​និយម​​​បំផុត​​​​​​ដែល​​​រំពឹង​​​ថា ​​​ការ​​​នាំ​​​ចេញ​​​​​​​​​ប្រាកដ​​​ជា​​​នឹង​​​ធ្លាក់​​​ចុះ។ ​​​ការ​​​បង្អង់​​​ល្បឿន​​​​​​នៅ​​​ក្នុង​​​កម្លាំង​​​ចលករ​​​មួយក្នុង​​​ចំណោម​​​កម្លាំង​​​ចល​​​ករ​​​សេដ្ឋ​​​កិច្ច​​​​​​សំខាន់ៗ​​​របស់​​​ប្រទេស​​​កម្ពុជា ​​​​​​អម​​ជា​​​មួយ​​​វិស័យ​​​កសិកម្ម ​​​វិស័យ​​​សំណង់ និង​​​វិស័យទេស​​​ចរណ៍​​​ ប្រហែល​​​ជា​​​មាន​​​ផល​​​ប៉ះពាល់​​​​​​ខ្លាំង​​​លើ​​​​​​កំណើន​​​សរុប។ ​​​ឧស្សាហ​​​កម្ម​​​​​​​​​នេះ​​​​​​ផ្តល់​​​​​​ការងារ​​​​​ដល់​​​​​​កម្ម​​​ករ​​​ប្រមាណ​​​៦០០.០០០​​​​​​នាក់​​​ ដោយ​​​ស្មើ​​​នឹង​​​​​​៨០​​​ភាគ​​​យ​​​​​​​​​​​​​​​​នៃ​​​​​​​​ការ​​​​​​នាំ​​​ចេញ​​​សរុប​​​​​​របស់​​​កម្ពុជា ​​​និង​​រួម​​​ចំណែក​​​​​​មួយ​​​ភាគ​​​បី​​​​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប (GDP)។ តួលេខ​​​​​​ថ្មី​​​​​​បាន​​​ពី​​​​​​នាយក​​​ដ្ឋាន​​​​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​នាំ​​​ចូល​​​នាំ​​​ចេញ​​​នៃ​​​ក្រសួង​​​​​​​​​​​ពាណិជ្ជ​​​​​​កម្ម​​​នេះ​​​ មិន​​​​​​បាន​​​​​​​​​​​​បែង​​​ចែក​​​ការនាំ​​​ចេញ​​​​​​ដាច់​​​ពីគ្នា​​​តាម​​​គោល​​​​ដៅ​​​​​​ទេ។ តែ​​​ទោះ​​​​​​ជា​​​​​​យ៉ាង​ណា សម្លៀក​​​បំពាក់​​​​​​ភាគ​​​​​​ច្រើន​​​ដែល​​​កម្ពុជា ​​​នាំ​​​​​ចេញ​​​​​​ទៅ​​​បរទេស​​​ គឺ​​​ឆ្ពោះ​​​​​​ទៅ​​​កាន់​​​សហ​​​រដ្ឋ​​​អាមេរិក ​​​និង​​​អឺរ៉ុប។ ​​​តួលេខ​​​​​​នាំ​​​ចេញ​​​ប្រចាំ​​​ត្រីមាស​​​​​​​​បាន​​​បង្ហាញពី​​​កំណើន​​​រឹង​​​មាំ​​​កាល​​​ពី​​​​​​​​​​​​ឆ្នាំ​​​មុន ប៉ុន្តែ​​​​​​បាន​​​​​​បង្អង់​​​ល្បឿន​​​​​​​​​បន្តិច​​​ម្តងៗ​​​  នៅពេល​​​​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៃ​​​ការ​​​ធ្លាក់​​​​​​ចុះ​​​​​ការ​​​បញ្ជា​​​​​ទិញ​​​​​​ពី​​​​​​ក្រុម​​​​​ហ៊ុន​​​​​​សម្លៀក​​​បំពាក់​​​​​អន្តរជាតិបាន​​​ចាប់​​​ផ្តើម​​​​​​ប៉ះ​​​ពាល់​​​ដល់​​​រោង​​​ចក្រ​​​។ អ្នក​​​​​​ទិញ​​​ជា​​​ច្រើន​​​​​​​​បាន​​​​​​ចាប់​​​ផ្តើម​​​​​​កាត់​​​បន្ថយ​​​​​​ការ​​​បញ្ជា​​​ទិញ​​​​​​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​​​ឆ្នាំ​​​២០១៤​​​ក្រោយ​​​ពី​​​​​​​​​កម្ម​​​ករ​​​បាន​​​ធ្វើ​​កូដកម្ម​​​​​យ៉ាង​​​ច្រើន​​​​​មិន​​​ធ្លាប់​​​​មាន​​​​​​​​​​​​ជុំ​​​វិញ​​​​​​ប្រាក់​​​ខែ​​​​​​ អត្ថ​​​ប្រយោជន៍​​​ និង​​​ការ​​​រំលោភ​​​ការងារ​​​​​​កាល​​​​​​ពី​​​​​​ឆ្នាំ​​​​​​២០១៣។ ​​ស្ថានភាព​​​ចលា​​​ចល​​​​​​នេះ​​​បាន​​​​​​កើត​​​មាន​​​ឡើង​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​០១៣ នៅពេល​​​​​​ក្រសួង​​​​​​ការងារ​​​បាន​​​​​​​​​​​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​​​​របស់សហ​​​ជីព​​​ និង​​​ឈានដល់​​​​​​ការ​​​បញ្ចប់​​​​​​ដោយ​​​បង្ហូរឈាម​​​​​នៅ​​​ខែ​​​​​ បន្ទាប់​​​ក្រោយ​​​ពី​​​​​​កង​​រាជ​​​អាវុធ​​​​​​ហត្ថ​​​បាន​​​​​​បាញ់ប្រហារ​​​ទៅ​​​លើ​​​​​​​​​​​​ក្រុម​​​កម្ម​​​ករ​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​តវ៉ា ​​​បណ្តាល​​​ឲ្យមនុស្ស​​​យ៉ាង​​​ហោច​​​ណាស់​​​៥​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​។ ​​​លោក ស៊ុន​​​ ចាន់​​​ថុល ​​​រដ្ឋ​​​​​​មន្ត្រី​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​តួលេខ​​​​​​​​​​​​​​​​​​ថ្មី​​​​​​នេះ​​​ទេ ​​​​​​ពីព្រោះ​​​លោក​​​មិន​​​​​​​​​ទាន់​​​បាន​​​​​​ឃើញ​​​​​​។ លោក​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ទៅ​​​​​​​​​លោក កែន រដ្ឋា ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន។ សមា​​​គម​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ​​​បាន​​​​​​ព្យាករ​​​​​​ថា ​​​ការ​​​នាំ​​​ចេញ​​​សរុប​​​នឹង​​​​​​ធ្លាក់ចុះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤។ លោក កែន លូ អគ្គ​លេខា​​​ធិការសមាគម​​​នេះ​ ​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​តួលេខ​​​​​​​​​ថ្មី​​​បំផុត​​​បាន​​​ពី​​​នាយកដ្ឋាន​​​​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​នាំ​​​ចូល​​​នាំ​​​ចេញ​​​​​​​​​នេះ​​​ទេ ​​​ដោយ​​​​​​លោក​​​​​​សុខ​​​ចិត្ត​​​​​​រង់​​​ចាំ​​​​​​តួលេខ​​​​ដំណាច់​​​ឆ្នាំ​​​​​ពី​​​​​​នាយកដ្ឋាន​​​​​​មួយ​​​ទៀត​​​នៅ​​​ក្រសួង​​​​​​ពាណិជ្ជ​​​កម្ម​​​ដែល​​​លោក​​​រំពឹង​​​ថា​​​នឹង​​​ទទួល​​​បាន​​​​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​​​នេះ។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក​​​រំពឹង​​ថា ​​​តួលេខ​​​នឹង​​​កាន់​​​តែ​​​អាក្រក់​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នៅ​​​​​ឆ្នាំ​​​នេះ​​​។ លោក​​លើក​​​ឡើង​​​ថា "​​​ខ្ញុំ​​​គិត​​​ថា ​​​នៅ​​​ក្នុង​​​​​​​​​​​ឆ្នាំ​​​២០១៥ យើង​​​​​​នឹង​​​មើល​​​ឃើញ​​​កំណើន​​​​​​អវិជ្ជ​​​មាន​​​។ ​​សំណួរ​​​សួរ​​​ថា ​​​តើ​​​មាន​​​ប៉ុន្មាន​​​"។ ខណៈ​​​​​​រោង​​​ចក្រ​​​ជា​​​ច្រើន​​​​​​បាន​​​​​​បញ្ចេញ​​​​​​ប្រតិកម្ម​​​​​​រួច​​​ទៅ​​​ហើយ​​​ចំ​​​ពោះ​​​​​​ការ​​​ធ្លាក់​​​ចុះការ​​​បញ្ជា​​​ទិញ​​​​​​​​​តាម​​​​​​រយ​ៈ​​​ការ​​​កាត់​​​បន្ថយ​​​វេន​​​​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ លោក កែន​​​ លូ​​ បាន​​​​​​មាន​​​​​​​​ប្រសាសន៍​​​ថា ការ​​​បិទ​​​រោង​​​ចក្រ​​​ និង​​​​​​ការ​​​​​​ផ្អាក​​​ការងារ​​​​​​​​​កម្ម​​​ករ​​​​​​ជា​​​​​​បណ្តោះ​​​អាសន្ន​​​ ទំនង​​​ជា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​ដល់​​​​​​វិស័យ​​​​​​នេះ​​​​​​ត្រឹម​​​ខែ​​​ឧសភា។ ខណៈ​​​កូដកម្ម​​​បាន​​​ធ្លាក់​​​ចុ​​​ះ​​​ជាង​​​មួយ​​​ភា​​​គបួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​តាម​​​ការ​​​គណនា​​​របស់​​​ GMAC ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក  កែន លូ បាន​​​មានប្រសាសន៍​​​ថា អ្នកទិញ​​​ទំន​​​ង​​​ជា​​​មិន​​​សប្បាយ​​​ចិត្ត​​​ប៉ុន្មាន​​​ទេ​​​ចំពោះ​​​ការ​​​ធ្លាក់​​​ចុះ​​​នេះ​​​។ ការ​​​ដំឡើង​​​​​​២៨​​​ភាគ​​​រយ​​​​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ក្នុ​​​ង​​​វិស័​​​យ​​​កាត់​​​ដេរ​​​ ក៏​​​បាន​​​ចូល​​​ជា​​​ធរមាន​​​ដែរ​​​កាល​​​ពី​​​ខែ​​​មករា។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នៅ​​​តែ​​​មើល​​​ឃើញ​​​កូដ​​​កម្ម​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច​​​ យើង​​​នៅ​​​តែ​​​មើល​​​ឃើញ​​​បាតុកម្ម​​​ហិង្សា​​​ យើង​​​នៅ​​​តែ​​​ត្រូវ​​​ការ​​​ការ​​​អនុវត្ត​​​ច្បាប់​​​បន្ថែម​​​ទៀត"។ សហជីព​​​និយាយ​​​ថា កូដ​​​កម្ម​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​កូដ​​​កម្ម​​​ទាំង​​​នោះ​​​ដែល​​​រោង​​​ចក្រ​​​យល់​​​ថា ខុស​​​ច្បាប់​​​ តាម​​​ពិត​​​បាន​​​គោរព​​​ច្បាប់​​​ការ​​​ងារ​​​​​​ត្រឹម​​​ត្រូវ​​​។ សហជីព​​​ចោទ​​​ប្រកាន់​​​និយោជក​​​ជា​​​ច្រើន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បណ្ដេញ​​​តំណាង​​​​​​​​​​​​​​​របស់ខ្លួន​​​ចេញ​​​ដោយ​​​សារ​​​តែ​​​សកម្មភាព​​​សហជីព​​​ស្រប​​​ច្បាប់​​​ ហើយ​​​ចោទ​​​ពួក​​​គេថា​​​បាន​​​​​​​​​ឃុប​​​ឃិត​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​រារាំង​​ការ​​​ដាក់​​​ពាក្យសុ​​ំ​​​​​​បង្កើត​​​​​​សាខា​​​របស់​​​ខ្លួន​​​​​​៕សុខុម​​​​​​  

សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​ប្រហែល​​​ជា​​​ត្រូវ​​​ការ​​​ដើម​​​ទុន​​​ពី​​​ធនាគារ និង​​​រដ្ឋាភិបាល​​​​​​

សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា មាន​​​គម្រោង​​​ខ្ចី​​​ដើម​​ទុន​​​យ៉ាង​​​ហោច​​​ណាស់​​​៤០០.០០០​​​ដុល្លារ​​​សម្រាប់​​​យុទ្ធ​​​នាការ​​​ទីផ្សារ​​​អន្តរ​​​ជាតិ ប្រសិន​​​បើ​​​ខ្លួន​​​ប្រមូល​​​ប្រាក់​​​មិ​​​ន​​​​​​បាន​​​ចំនួន​​​​​​៧៧៧.០០០ដុល្លារ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​សម្រាប់​​​គម្រោង​​​នេះ​​​​​​តាម​​​រយៈ​​​ការ​​​ដាក់​​​តម្លៃ​​​នាំ​​​ចេញ​​​លើ​​​សមាជិករបស់​​​ខ្លួន​​​ទេ​​​នោះ នេះ​​​បើ​​​យោង​​​តាម​​​ប្រធាន​​​សហព័ន្ធ​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ក្នុង​​​សន្និសីទ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​សហព័ន្ធ​​​អ្ន​​ក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​​​​ បាន​​​បោះ​​​ឆ្នោត​​​តម្រូវ​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្លួន​​​បង់​​​ថ្លៃ​​​នាំ​​​ចេញ​​​០,៥០​​​ដុល្លារ​​​សម្រាប់​​​អង្ករ​​​សគ្រាប់​​​វែង​​​មួយ​​​តោន​​​ និង​​​មួយ​​​ដុល្លារ​​​សម្រាប់​​​អង្ករ​​​ក្រអូប​​​​​​មួយ​​​តោន​​​ដើម្បី​​​ប្រមូល​​​មូល​​​និធិសម្រាប់​​​ណែ​​​នាំ​​​អប់​​​រំ​​​ដល់​​​ប្រជា​​​កសិករ​​​នៅ​​​ក្នុង​​​ប្រទេស​​​ និង​​​ធ្វើ​​​យុទ្ធនាការ​​​ទីផ្សារ​​​អង្ករ​​​កម្ពុជា​​​នៅ​​​បរទេស​​​។ ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុខ​​​ ពុទ្ធីវុធ ប្រធាន​​​សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា ​​​ហាក់​​​ដូច​​​ជា​​​មាន​​​មន្ទិល​​​ថា សហព័ន្ធ​​​នេះប្រហែលជា​​​​​​មិន​​​អាច​​​ប្រមូល​​​ប្រាក់​​​គ្រប់​​​ទេ​​​តាម​​​រយៈ​​​តម្លៃ​​​នាំ​​​ចេញ​​​តែ​​​មួយ​​​មុខ​​​។​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា "ចំនួន​​​ប្រាក់​​​ដែល​​​យើង​​​រំពឹង​​​ទទួល​​​បាន​​​ពីប្រភព​​​នេះ មាន​​​ត្រឹម​​​ប្រហែល​​​៣០​​​០.០០០ដុល្លារ​​​ប៉ុណ្ណោះ​​​​​​បើ​​​ផ្អែក​​​លើ​​​តួលេខ​​​នាំ​​​ចេញ​​​អង្ករ​​​ដែល​​​យើង​​​មាន​​​"។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ការ​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​ឡើង​​​ដល់​​​៣៨៧.០៦១​​​តោន​​​។លោក សុខ ពុទ្ធីវុធ បាន​​​មាន​​​ប្រសាសន៍​​​ថា សហព័ន្ធ​​​ប្រហែល​​​ជា​​​ត្រូវ​​​ងាក​​​ទៅ​​​ពឹង​​​ធនាគារ​​​ពាណិជ្ជ​​​កម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ចេញ​​​ថ្លៃ​​​ចំណាយ​​​នេះ​​​​​​ ឬ​​​ប្រហែល​​​ជា​​​អាច​​​ងាក​​​ទៅ​​​ពឹង​​​បរទេស​​​ទៀត​​​ផង​​​។ លោក​​​បាន​​​លើក​​​ឡើ​​​ង​​​បន្ត​​​ថា ​​​​​​​​​​​​​"យើង​​​នឹង​​​ខ្ចី​​​ប្រាក់​​​នេះ​​​។ ខ្ញុំ​​​គិត​​​ថា​​​ មាន​​​ប្រភព​​​មូលនិធិ​​​បី​​​រួម​​​មាន​​​ទី​​​១​​​ឥណទាន​​​នៅ​​​ក្នុ​​​ងប្រទេស​​​ដូច​​​ជា​​​ធនាគារ​​​ពាណិជ្ជកម្ម ធនាគារ​​​ RDB ​​​ និង​​​ក្រសួង​​​ហិរញ្ញវត្ថុ ហើយទី​​​២​​​ ឥណទាន​​​ក្រៅ​​​ប្រទេស​​​រួម​​​មាន​​អង្គការ​​​ធំៗ​​​ជា​​​ដើម​​​។ ទី​​​៣​​​គឺ​​​ការ​​​វិនិយោគ​​​រួម​​​រវាង​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​ និង​​​បរទេស​​​។ នេះ​​​ក៏​​​ជា​​​ប្រភព​​​មូល​​​និធិ​​​មួយ​​​ដែរ"។ នៅ​​​ក្នុង​​​សន្និសីទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដដែល​​​នេះ​​​ លោក ស៊ុន ចាន់​​​ថុល​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​ ​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ហិរញ្ញវត្ថុ​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ នឹង​​​ខ្ចី​​​ឥណទាន​​​ចំនួន​​​៣០០​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​ចិន​​​ ដើម្បី​​​​​​សាង​​​សង់​​​ឃ្លាំង​​​ និង​​​ឡ​​​ចំនួន​​​៤០​​​​​​សម្រាប់​​​កសិករ​​​សម្ងួត​​​ស្រូវ​​​របស់​​​ពួក​​​គាត់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ "យើង​​​នឹង​​​ចុះ​​​ហត្ថលេខា ​​ ជាមួយ​​​ធនាគារ​​​ China Exim Bank នៅ​​​ពេល​​​ឆាប់​​​ៗ​​​ ជា​​​មួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​មក​​​ពី​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​"។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ចំណាត់​​​ការ​​​នេះ​​​នឹង​​​ជួយ​​​បញ្ចៀស​​​រំហូរ​​​ស្រូវ​​​​​​ចេញ​​​ទៅ​​​ប្រទេស​​​ជិត​​​ខាង​​​ដូច​​​ជា ថៃ និង​​​វៀតណាម​​​ជា​​​ដើម​​​។ កង្វះ​​​ទុន​​​ឧស្សាហកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឲ្យ​​​កសិករ​​​គ្មាន​​​លទ្ធភាព​​​កែ​​​ច្នៃ​​​អង្ករ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​សម្រាប់​​​​​​ការ​​​នាំ​​​ចេញ​​​ជា​​​យូរ​​​មក​​​ហើយ​​​ មាន​​​ន័យ​​​ថា​​​ ពួក​​​គាត់​​​បាត់​​​បង់​​​តម្លៃ​​​បន្ថែម​​​លើ​​​ដំណាំ​​​ស្រូវ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ជា​​​ញឹក​​​ញាប់​​​ពួក​​​គាត់​​​បាន​​​រង​​​សម្ពាធ​​​ពី​​​ឈ្មួញ​​​បរទេស​​​ឲ្យ​​​ទទួល​​​យក​​​តម្លៃ​​​ថោក​​​៕សុខុម  

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បោះឆ្នោត​និង​សម្រេច​លើ​តម្លៃ​នាំ​ចេញ

យោងតាម លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដែល​ទើប​បង្កើត​ថ្មីៗ​បាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ច័ន្ទ​តម្រូវ​ឲ្យ​សមាជិក​របស់​ខ្លួន​បង់​តម្លៃ​នាំ​ចេញ​០,៥​ដុល្លារ​ក្នុង​អង្ករ​មួយ​តោនសម្រាប់អង្ករ​គ្រាប់​វែង​ និង...

កំណើន​​​ភ្ញៀវ​​​ទេស​​​​​​ចរ​​​បង្អង់​​​ល្បឿនមក​​​នៅកម្រិត​​​ទាប​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ

យោ​​​​​ង​​​តាម​​​តួលេខ​​​បឋម​​​ដែល​​​ក្រសួង​​​ទេស​​​ចរណ៍​​​បាន​​​ផ្តល់​​​ឲ្យ​​​កាល​​​ពី​​​ម្សិលមិញ បង្ហាញ​​​ថា​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​បាន​​​បង្អង់​​​ល្បឿន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​នៅ​​​កម្រិត​​​ទាប​​​បំផុត​​​ ចាប់​​​តាំង​​​ពី​​​មាន​​​វិបត្តិ​​​ហិរញ្ញវត្ថុ​​​ពិភព​​​លោក​​​មក​​​។ លោក​​​ គង់ សុភារៈ ប្រធាន​​​នាយក​​​ដ្ឋាន​​​ស្ថិតិ​​​នៃ​​​ក្រសួង​​​ទេសចរណ៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ ដែល​​​មក​​​ដល់​​​ប្រទេស​​​កម​​​្ពុជា​​​តាម​​​គ្រប់​​​មធ្យោបាយ​​​នៃ​​​ការ​​​ធ្វើ​​​ដំណើរ​​​ បាន​​​ឈាន​​​ដល់​​​៤,៥​​​លាន​​​នាក់​​​កាល​​​ពី​​​​​ឆ្នាំ​​​មុន​​​ដោយ​​​កើន​​​ឡើង​​​តែ​​​៦,៨​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ពី​​​ចំនួន​​​៤,២​​​លាន​​​នាក់​​​ក្នុង​​​​​​ឆ្នាំ​​​២០១៣​​​។ ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​ប្រចាំ​​​ឆ្នាំ​​​ជា​​​មធ្យម១៣,៥​​​ភាគ​​​រយ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​​​​ភ្ញៀវ​​​ទេសចរ​​​​​​បាន​​​កើន​​​ឡើង​​​តែ​​​១,៧​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​។ លោក ហូរ វណ្ឌី សហប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ទេសចរណ៍​​​ក្នុង​​​វិស័យ​​​រដ្ឋ​​​ និង​​​ឯកជន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឧស្សាហកម្ម​​​ទេសចរណ៍​​​បាន​​​រង​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​កាល​​​ពី​​​ដើម​​ឆ្នាំ​​​២០១៤ ដោយ​​​សារ​​​តែ​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "កំណើន​​​យឺ​​​ត​​​ជាង​​​ឆ្នាំ​​​មុន​​​ៗ​​​ដោយ​​​សារ​​​តែ​​​មាន​​​ឧបសគ្គ​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​សាកល​​​ជា​​​ដើម"។ ទោះជា​​​យ៉ាងណា លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ទុក​​​ថា នៅ​​​ឆ្នាំនេះ​​​នឹង​​​ទទួល​​​បាន​​​កំណើន​​​ប្រហែល​​​១៥ភាគ​​​រយ​​​។ កាល​​​ពី​​​ខែ​​​ឧសភា ​​​មន្ត្រី​​​ទេសចរ​​​បាន​​​ជំរុញ​​​ឲ្យ​​​ឧស្សាហកម្ម​​​បដិសណ្ឋាកិច្ច​​មួយ​​​នេះ​​​បង្កើន​​​ការ​​​ខិត​​​ខំ​​​ធ្វើ​​​យុទ្ធ​​​សាស្ត្រ​​​ទីផ្សារ​​​របស់​​​ខ្លួន​​​ដើម្បី​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​​​​ចិន បន្ទាប់​​​ពី​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ធ្លាក់​​​ចុះ​​​ដោយ​​​សារ​​​ស្ថាន​​​ភាព​​​ចលាចល​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​បាតុកម្ម​​​ប្រឆាំង​​​ចិន​​​នៅក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​២០១៤​​​។ លោក លូ ម៉េង ប្រធាន​​​សមាគម​​​សណ្ឋាគារ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្វី​​​បើ​​​ទី​​​ផ្សារ​​​ចិន​​​ជា​​​ទី​​​ផ្សារ​​​សំខាន់​​​ដែល​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​នានា​​​បាន​​​បង្កើន​​​ជើង​​​​​​ហោះ​​​ហើរ​​​ចូល​​​ទៅ​​​កាន់​​​ប្រទេស​​​នោះ​​​ក្តី ក៏​​​កម្ពុជា​​​ចាំ​​​បាច់​​​ត្រូវ​​​ផ្តោត​​​លើ​​​ការ​​​ធានាឲ្យ​​​ទទួល​​​បាន​​​​​​ជើង​​​ហោះ​​​ហើរ​​​​​​ផ្ទាល់​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ ព្រម​​​ទាំង​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​គោល​​​ដៅ​​​ទេសច​​រណ៍​​​នានា​​​ក្រៅ​​​ពី​​​​​​ប្រាសាទ​​​អង្គរវត្ត​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា យើង​​​ចង់​​​ឲ្យ​​​ទេសចរណ៍​​​មិន​​​មែន​​​មក​​​តែ​​​ពីរ​​​យប់​​​ទេ ប៉ុន្តែ យើង​​​ចង់​​​ឲ្យ​​​ពួក​​​គាត​​់​​​ស្នាក់​​​នៅ១០​​​យប់ ហើយ​​​ទៅ​​​កម្សាន្ត​​​កន្លែង​​​ផ្សេង​​​ៗ​​​ដូច​​​ជា​​​ក្រុង​​​ព្រះ​​​សីហនុ បាត់​​​ដំបង​​​ និង​​​កោះ​​​រ៉ុង​​​ជាដើម​​​។ មាន​​​ព័ត៌​​​មាន​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​ស្តីពី​​​គោល​​​ដៅ​​​ទេសចរណ៍​​​ទាំង​​​នោះ​​​"។ យោង​​​តាម​​​តួ​​​លេខ​​​របស់​​​ក្រសួង​​​ទេសចរណ៍​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​១១​​​ខែ​​​ ដើម​​​ឆ្នាំ​​​២០១៤ ភ្ញៀវ​​​ទេសចរ​​​​​​វៀតណាម​​​ដែល​​​ចូល​​​មក​​​ទស្សនា​​​មក​​​កម្ពុជា ​​​មាន​​​ចំនួន​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​ រហូត​​​​​​ដល់​​​ទៅ​​​៨០៣.៥៩១​​​នាក់​​​ ឬ​​​ស្មើ​​​នឹង​​​២០,១ភាគរយ​​​នៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្ញៀវ​​​ទេសចរ​​សរុប​​​។ ​​​ចំនួន​​​ច្រើ​​​ន​​​បំផុត​​​ទី​​​២ គឺ​​​ភ្ញៀវ​​​ទេសចរ​​មក​​​ពី​​​ប្រទេស​​​ចិន​​​ដែល​​​ជា​​​ទីផ្សារ​​​រីក​​​ចម្រើន​​​លឿន​​​បំផុត​​​ជា​​​មួយ​​​នឹង​​​កំណើន​​​២១,៧ភាគ​​​រយ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​៕សុខុម​​​​​​  

ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ​មាន​ជម្លោះទាក់ទិន​នឹង​សិទ្ធិ​លក់​ស្រាបៀរ​ហេណឺកេន

ការ​លក់​ចែកចាយ​ជា​ផ្លូវការ​នូវ​ស្រាបៀរ​ហេណឺកេន (Heineken) បាន​បង្ក​ជា​ជម្លោះ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​ពីរ ហើយ​ថែម​ទាំង​មាន​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពេញ​ទំព័រ​ចុះ​ក្នុង​កាសែត​ក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ជម្លោះ​នេះ​ទៀតផង។ បន្ទាប់ពី​ក្រុមហ៊ុន អ៊ែតវ៉ូដ (Attwood Import Export, AIE)...

នៅ​ពេល​តម្លៃ​ប្រេង​ធ្លាក់​ចុះ ការ​ឃុបឃិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់ គឺ​ជា​ក្តី​កង្វល់

រដ្ឋាភិបាល​បាន​ជំរុញ​ក្រុមហ៊ុន​ប្រេង​នានា​ឲ្យ​ចែក​រំលែក​ផលប្រយោជន៍​ពេញ​លេញ​ដែល​ទទួល​បាន​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​លើ​សាកល​លោក​ដល់​អ្នក​ប្រើប្រាស់ ហើយ​ចៀសវាង​ការ​កេង​បន្លំ​តម្លៃ ដោយសារតែ​តម្លៃ​ប្រេង​ជា​មធ្យម​ក្នុង​ប្រទេស​នេះ​ធ្លាក់​ចុះ​៦,៥​ភាគរយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​កន្លង​មក​នេះ។ យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម តម្លៃ​ប្រេង​ធម្មតា ដែល​មាន​តម្លៃ​រវាង​៣.៣០០​រៀល​ទៅ​៤.១០០​រៀល​ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃ​ពុធ បាន​ធ្លាក់​ចុះ​រវាង​៣,៥​ទៅ​១៣,២​ភាគរយ​ចាប់តាំង​ពី​ថ្ងៃ​ទី​១១​ខែ​មករា​មក។ តម្លៃ​ប្រេង​ម៉ាហ៊្សូត​បាន​ធ្លាក់​ចុះ​ពី​២,៥​ទៅ​១៧,៧​ភាគរយ។ លោក ម៉ៅ ថូរ៉ា...

ការ​សាងសង់​អគារ​ខុនដូ​​ថ្មីចំនួន​ពីរ​គ្រោង​នឹង​ចាប់​ផ្ដើម​​នៅ​​ត្រីមាស​ទី១​ ដើម​ឆ្នាំ​២០១៥

វិស័យ​អគារ​ខុនដូ​ដែល​កំពុង​រីកចម្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​បង្ហាញ​សញ្ញា​នៃ​ការ​​បង្អង់ល្បឿននោះ​ទេ ដោយ​ការ​សាងសង់​អគារ​ខុនដូ​ថ្មី​ចំនួន​ពីរ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ត្រីមាស​ទី១​ដើម​ឆ្នាំ​នេះ។ យោង​តាម​របាយការណ៍​បូកសរុប​​លទ្ធផល​ទីផ្សារ​កាលពី​ខែធ្នូ​របស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​ ស៊ីប៊ី រីឆាដ អេលីស (CB Richard Ellis)...

កម្មករ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ត្រឹម​​​២០០​​​ដុល្លារ​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​ប្រាក់​​​ខែ​​​ឡើយ​​​

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​មួ​​​យ​​​ចេញ​​​កាល​​​ពីម្សិលមិញ​​​ដោយ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​នឹង​​​អាច​​​រកប្រាក់​​​ចំណូល​​​បាន​​​​​​ដល់​​​២០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ មុន​​​ពេល​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​កាត់​​​ពន្ធ​​​យ៉ាង​​​តិច​​​៥ភាគរយ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​នឹង​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់ពន្ធ​​​ប្រាក់​​​ខែ​​​នោះ​​​ទេ​​​ ព្រោះ​​​ថា​​​រដ្ឋាភិបាល​​​បាន​​​ដំឡើង​​​ការ​​​មិន​​​យក​​​ពន្ធ​​​ចំនួន​​​៧៥ដុល្លារ​​​បន្ថែម​​​ទៀត​​​ពីលើ​​​អត្រា​​​ប្រាក់​​​ខែ​១២៥​​​ដុល្លារ​​​ ដែល​​​ពី​​​មុន​​​ត្រូវ​​​ជាប់​​​ពន្ធ​​​​​។ យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​នេះ​​​ មាន​​​​​​តែ​​​កម្មករ​​​ ឬបុគ្គលិក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​៨០០.០០០រៀល ឬ​​​ប្រហែល​​​ ​​​ ប៉ុណ្ណោះ​​​នឹង​​​ត្រូវ​​​យក​​​ពន្ធ​​​ប្រាក់​​​ខែ​​​​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ខែ​​​នេះ​​​ទៅ​​​។ លោក​​​ សុខ ដារ៉ាវុធ អគ្គនាយក​​​នៃ​​​​​​អគ្គនាយកដ្ឋាន​​​ពន្ធដារ​​​​​​នៃ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​កែប្រែ​​​ការ​​​យក​​​ពន្ធប្រាក់​​​ខែ​​​​​​​​​​​​ពីកម្មករ​​​ដែល​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ទាប​​​នេះ​​​​​​គឺ​​​មាន​​​គោល​​​បំណង​​​បង្កើត​​​ឲ្យ​​​មាន​​​គម្រោង​​​ប្រាក់​​​ឈ្នួល​​​​​​សម​​​រម្យ​​​​​​មួយ​​​ ដើម្បី​​​ជួយ​​​អ្នក​​​ដែល​​​កំពុង​​​ជួប​​​បញ្ហា​​​ហិរញ្ញវត្ថុ​​​ ខណៈ​​​ការ​​​ចំណាយ​​​ប្រចាំ​​​ថ្ងៃ​​​មាន​​​ការ​​​កើន​​​ឡើង​​​។ លោក ដារ៉ា​​​វុធ បានមាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ជួយ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​បន្ថែម​​​ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចំណាយ​​​ប្រចាំថ្ងៃ ដែល​​​កើន​​​ឡើង​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​ ហើយ​​​យើង​​​ចង់​​​កាត់​​​បន្ថយ​​​គម្លាត​​​ប្រាក់​​​ចំណូល​​​រវាង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ និង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ទាប ដើម្បី​​​បង្កើន​​​ចំនួន​​​ពល​​​រដ្ឋ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​មធ្យម​​​នៅ​​​ក្នុង​​​សង្គម​"។ របាយ​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពីខែ​​​មេសា​​​ ដោយ​​​សាកល​​​វិទ្យាល័យ Deloittle University Press បាន​​​លើក​​​ឡើង​​​ថា ឱន​​​ភាព​​​ថវិកា​​​នៅ​​​តែ​​​មិន​​​ធ្លាក់​​​ចុះ​​​របស់​​​ប្រទេសកម្ពុជា​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ចំណូល​​​ពន្ធ​​​ទាប​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​មាន​​​ត្រឹម​​​តែ​​​៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​ (GDP) ​​។ លោក ជេម រ៉ូបឺត (James Robert) អ្នក​​​ផ្តល់​​​ប្រឹក្សា​​​​​​ស្តី​​​អំពី​​​ពន្ធដា​​​រ​​​នៅ​​​ក្រុម​​​ហ៊ុន Sciaroni & Associates) បាន​​​លើក​​​​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​ខិត​​​ខំ​​​​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ឲ្យ​​​បានកាន់​​​តែ​​​​​​ច្រើនបន្ថែម​​​ទៀត​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​នេះ ដូច​​​ជាបាន​​​​​​រឹត​​​បន្តឹង​​​​​​លើ​​​នីតិវិធី​​​គយ​​​ជា​​​ដើម​​​ ហើយ​​​សេចក្តី​​​សម្រេច​​​ជួយ​​​សម្រាល​​​ពន្ធ​​​ដល់​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ គឺជា "ចំណាត់​​​ការ​​​ប្រថុយ​​​ប្រថាន​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ដោយ​​​សារ​​​តែ​​​ការ​​​បង្កើន​​​សកម្មភាព​​​នេះ ​​​​​​ខ្ញុំ​​​មើល​​​ឃើញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ ​​​​​​ការ​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​ពី​​​៦៥០​​​លាន​​​ដុល្លារ ដល់​​​ប្រមាណ១,២ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ"។ លោក​​​ ឃ្លីន អូខុន​​​ណេល...

គេហទំព័រ​លក់​សំបុត្រ​រថយន្ត​ក្រុង​តាម​អុីនធើណិត​ត្រូវ​បាន​បើក​ជាលើក​ដំបូង​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ SEA Ventures បាន​បើក​ឲ្យ​មាន​ការ​លក់​សំបុត្រ​រថយន្ត​ក្រុង​​តាម​​អុីនធើណិត​​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​កម្ពុជា​កាលពីសប្ដាហ៍​មុន ដោយ​ចាប់​ដៃ​គូរ​​ជាមួយ​ក្រុម​ហ៊ុន​ចំនួន​ប្រាំពីរ ដែល​រួម​មាន​ដូច​ជា ក្រុម​ហ៊ុន​ Giant Ibis...

ការ​​​រត់​ពន្ធ​​ជ័រ​កៅ​ស៊ូ​ឆ្លង​ដែន​​ គំរាម​កំហែង​ដល់​ការ​រើប​ឡើង​​របស់​​​ឧស្សាហ​កម្ម​កៅ​ស៊ូ

​យោង​តាម​​​ម្ចាស់​អាជីវកម្ម និង​​បណ្តា​អ្នក​ជំនាញ​ខាង​ឧស្សាហកម្ម​កៅ​ស៊ូបាន​ឲ្យ​​ដឹង​ថា ពាណិជ្ជកម្ម​កៅ​ស៊ូឆ្លង​ដែន​ខុស​ច្បាប់ កំពុង​​តែ​កាក់​កប​​​ខ្លាំ​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​​​​តម្លៃ​​កៅ​ស៊ូ​នៅ​លើ​ទី​ផ្សារ​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ​ហើយ​វា​​​កំពុង​តែ​គំរាម​​កំហែង​​ដល់​ក្រុម​ហ៊ុន​​កែ​ច្នៃ​ស្រប​​ច្បាប់​​​​នានា​​​នៅ​ក្នុង​ប្រទេស​​។ ​នៅឆមាស​ទី​១ដើម​​ឆ្នាំ​នេះ​ តម្លៃ​កៅ​ស៊ូ​​ក្នុង​ស្រុក​​​បាន​ធ្លាក់​​ចុះ​ប្រហែល​៣០​ភាគ​រយ​ដោយ​សារ​តែសម្ពាធ​ពិភពលោក ធ្វើ​ឲ្យ​បណ្តា​រោង​ចក្រ​​​រក្សា​ខំ​​​ប្រតិបត្តិការ​បស់​ខ្លួន​ទាំង​ត្រដរ។ ​​​​​​​​​ ហើយ​ខណៈ​​​ដែល​ពន្ធនាំ​ចេញ​កៅ​ស៊ូធម្មជាតិ​​​ត្រូវ​​​បាន​កំណត់​ន្លោះ​ពី​២​ភាគ​យ​ទៅ​១០​ភាគ​រយ...

ព័ត៌មានថ្មីៗ