28 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ប្រជាកសិករ​ខ្មែរ​ចុះ​កិច្ចព្រមព្រៀង​នាំ​អង្ករ​ចេញ​ទៅ​អឺរ៉ុប​និង​អាមេរិក

ប្រជា​កសិករធ្វើ​ស្រែ​សរីរាង្គ​ជាង​១.០០០​នាក់​នៅ​ខេត្ត​ព្រះវិហារ កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​សន្យា​មួយ ដើម្បី​ផលិត​អង្ករ​ផ្កា​ម្លិះ​ប្រហែល​២.៥០០​តោន សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក Amru Rice នាំ​​ចេញ​ទៅអឺរ៉ុប និងសហរដ្ឋ​អាមេរិក។​​​ លោក អ៊ុក...

ការ​​​នាំ​​​ចេញ​​​អង្ករ​​​របស់​​​កម្ពុជា​​​ទៅតំបន់​​​អឺរ៉ុប​​​មាន​​​ការ​​​កើន​​​ឡើង​​​

ការ​​​នាំ​​​ចូល​​​អង្ករ​​​របស់​​​សហភាព​​​អឺរ៉ុប​​​ពី​​​ប្រទេស​​​អភិវឌ្ឍន៍​​​តិច​​​តួច​​​ជា​​​ពិសេស​​​គឺ​​​ប្រទេស​​​កម្ពុជា​​​នោះ​​​បាន​​​កើន​​​ឡើង​​​៥១ភាគ​​​រយ​​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​មុន​​​។ តួលេខ​​​នេះ​​​ជា​​​តួ​​​លេខ​​​មួយ​​​ ដែល​​​ទី​​​ភ្នាក់​​​ងារ​​​ស្រូវ​​​អង្ករ​​​ជាតិ​​​អីុតាលី ចាត់​​​ទុក​​​ថា "​​​ជា​​​ទិន្ន​​​ន័យ​​​ថ្មី​​​មិន​​​ល្អ" នៅ​​​ក្នុង​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ ដើម្បី​​​ដក​​​ចេញ​​​នូវ​​​ការ​​​នាំ​​​ចេញ​​​រួច​​​ពន្ធ​​​។ យោ​​​ង​​​តាម​​​ទិន្នន័យ​​​​​​ចេញ​​​ដោយ​​​គណៈ​​​កម្មការ​​​អឺរ៉ុប សហភាព​​​អឺរ៉ុប​​​បាន​​​នាំ​​​ចូល​​​អង្ករ​​​ចំនួន​​​២៥៤.៤៣៦តោន​​​ ពី​​​ប្រទេស​​​កម្ពុជា​​​ និ​​​ង​​​ពី​​​ប្រទេស​​​ភូមា​​​ចាប់​​​ពី​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៣​​​ដល់​​​ខែ​​​កក្កដា ឆ្នាំ​​​នេះ​​​ បើ​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ដែល​​​មាន​​​ចំនួន​​​១៦៨.៨៣២តោន​​​នោះ​​​។ ចំណែក​​​ឯ​​​ការ​​​នាំចេញ​​​របស់​​​ប្រទេស​​​កម្ពុជា​​​មាន​​​ប្រមាណ​​​៩៧ភាគ​​​រយ ​​​ពោល​​​គឺ​​​ស្មើ​​​នឹង​​​២៤៦.៩៥៤តោន​​​។ តួលេខ​​​នេះ​​​ត្រូវ​​​បាន​​​បង្ហាញ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​បិទ​​​ច្រក​​​នាំ​​​ចូល​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រា​​​លី ដោយ​​​កសិករ​​​ និង​​​​​​សមាជិក​​​នៃ​​​សហជីព​​​កសិកម្ម​​​កាល​​​ពី​​​ខែ​​​មុន នៅ​​​ក្នុង​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ "អ្វី​​​ៗ​​​ទាំង​​​អស់​​​លើក​​​លែង​​​តែ​​​សព្វាវុធ" របស់​​​សហ​​​ភាព​​​អឺរ៉ុប​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​អង្ករ​​​កម្ពុជា​​​ត្រូវ​​​បា​​​ន​​​នាំ​​​ចេញ​​​​​​ដោយ​​​រួចពន្ធ​​​ទៅ​​​កាន់​ទី​​​ផ្សារ​​​អឺរ៉ុប​​​នោះ​​​។ លោក Roberto Carriere ប្រធាន​​​សមាគម​​​​​​រោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​អីុ​​​តាលី​​​បាន​​​លើក​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គាំ​​​ទ្រ​​​ពី​​​អ្នក​​​នយោបាយ​​​អីុតាលី​​​ក្រោយ​​​ពី​​​មាន​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​កក្កដា ក៏​​​ដោយ​​​ ក៏​​​ការ​​​នាំ​​​ចូលអង្ករ​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទំនង​​​ជា​​​នៅ​​​តែ​​​កើន​​​ឡើង​​​ ហើយ​​​បាន​​​ដាក់​​​សម្ពាធ​​​បន្ថែម​​​លើ​​​ឧស្សាហកម្ម​​​ស្រូវ​​​អង្ករ​​​របស់​​​អីុតាលី ខណៈ​​​កសិករ​​​អីុតាលី​​​កំពុង​​​ជួប​​​ការ​​​លំបាក​​​ដោយសារ​​​អង្ករ​​​នាំ​​​ចូល​​​មាន​​​តម្លៃ​​​ថោក​​​ជាង​​​។ លោក  Carriere បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា "អ្នក​​​នយោបាយ​​​អីុតាលី "នៅ​​​ក្នុង​​​សភា​​​របស់​​​យើង​​​ក្នុង​​​តំបន់​​​ស្រូវ​​​អង្ករ​​​របស់​​​យើង​​​ និង​​​សភា​​​សហភាព​​​អឺរ៉ុប​​​"កំពុង​​​ចាប់​​​អារម្មណ៍​​​​​​​​​​​​លើ​​​បញ្ហា​​​របស់​​​យើង​​​ ហើយ​​​ពួក​​​គេ​​​មាន​​​ចិត្ត​​​ចង់​​​ដោះស្រាយ​​​បញ្ហា​​​នេះ"។ លោក​​​បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​គិត​​​ថា គ្មាន​​​ឱកាស​​​ដើម្បី​​​បញ្ឈប់​​​ការ​​​នាំ​​​ចូល​​​ដែល​​​កំពុង​​​តែ​​​កើន​​​ឡើង​​​នោះ​​​ទេ​​​ ប្រសិន​​​បើ​​​គណៈកម្មការ​​​មិន​​​អនុម័ត​​​នូវ​​​ខ​​​មួយ​ដែល​មាន​ចែង​ពី​​​ការ​​​គាំពារ ដើម្បី​​​ដោះ​​​ស្រាយ​​​​​​ពន្ធ​​​នាំ​​​ចូល​​​"។ លោក Carriere  បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទីភ្នាក់ងារ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឯកសារ​​​ព្រាង​​​មួយ​​​ស្តី​​​ពី​​​កម្ពុជា​​​ ហើយ​​​នឹង​​​ដាក់​​​ជូន​​​ក្រសួង​​​អភិវឌ្ឍន៍​​​​​​សេដ្ឋ​​​កិច្ច​​​អី​​ុតាលី ដើម្បី​​​រៀប​​ចំ​​កិច្ច​​​ប្រជុំ​​​ទាក់​​​ទិន​​​នឹង​​​ឧស្សាហកម្ម​​​ស្រូវ​​​អង្ករ​​​ក្នុង​​​គោល​​​បំណង​​​ពិភាក្សា​​​ពី​​​ការ​​​ការ​ពារ​​​វិស័យ​​​នេះ។ លោក ដេវីដ វាន​​​ នាយក​​​ប្រតិបត្តិ​​​​​​ក្រុម​​​ហ៊ុនរោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​ និង​​​នាំ​​​ចេញ​​​ Boost Riche ​​​​​​​​​​​​ បាន​​​លើក​​​ឡើង​​​ថា ទាក់​​​ទិន​​​នឹង​​​ខ្លឹម​​​សារ​​​នៃ​​​ឯកសារ​​​នោះ​​​ វា​​​មាន​​​ការ​​​គំរាម​​​កំហែង​​​តិច​​​តួច​​​ដល់​​​កសិករ​​ រោង​​​មា៉ស៊ីន​​​កិន​​​ស្រូវ និង​​​អ្នក​​​នាំ​​​ចេញ​​​របស់​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​ដឹង​​​ថា ក្នុង​​​ឯកសារ​​​នោះ​​​មាន​​​អត្ថន័យ​​​អ្វី​​​ឡើយ​​​​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​រឿង​​​ផ្ទៃក្នុង​​​របស់​​​ពួកគេ​​​។ យើង​​​មិន​​​ចាប់​​​អារម្មណ៍​​​ខ្លាំង​​​នោះ​​​ទេ​​​ ហើយ​​​យើង​​​ក៏​​​មិន​​​មាន​​​ប្រតិកម្ម​​​លើ​​​សកម្ម​​​ភាព​​​របស់​​​ពួក​​​គេ​​​ដែរ​​​​​​ លុះ​​​ត្រា​​​តែ​​​សហភាព​​​អឺរ៉ុប​​​មាន​​​ប្រតិ​​​កម្ម​​​ចំពោះ​​​បណ្តឹង​​​​​​របស់​​​ពួក​​​គេ​​​"។ កាល​​​ពី​​​ខែ​​​មុន​​​អ្នក​​​នាំ​​​ពាក្យ​​​របស់​​​សហ​​​ភាព​​​អឺរ៉ុប​​​ទទួល​​​បន្ទុក​​​ផ្នែក​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​ និង​​​កសិកម្ម​​​បាន​​​បញ្ជាក់​​​ពី​​​គោល​​​ជំហរ​​​ស្មារតី​​​គោរព​​​តាម​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ពាណិជ្ជ​​​កម្ម​​​រួច​​​ពន្ធ​​​​​​របស់​​​សហភាព​​​អឺរ៉ុប ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដក​​​ចេញ​​​នូច​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ "គឺ​​​មិន​​​ស្ថិត​​​ក្នុង​​​របៀប​​​វារៈ​​​ទេ​​​"។ លោក គឹម សាវុធ  ប្រធាន​​​ក្រុម​​​ហ៊ុន​​​ខ្មែរហ្វូ៊ត (Khmer Food) ដែល​​​នាំ​​​ចេញ​​​អង្ករ​​​​​​បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​វិស័យ​​​ស្រូវ​​​អង្ករ​​​របស់​​​អីុតាលី​​​ជួប​​​បញ្ហា​​​នោះ​​​ មាន​​​កសិករ​​​ជា​​​ច្រើន​​​នៅ​​​ទី​​​នេះ​​​ដែល​​​​​​រីក​​​រាយ​​​នឹង​​​ជួយ​​​។ លោក សាវុធ បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ប្រទេស​​​អីុតាលី​​​ព្រួយ​​​បារម្ភ​​​​​​​​​ខ្លាច​​​ក្រែង​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​ចាក​​​ចេញ​​​ពី​​​ដី​​​ស្រែ​​​ អ៊ី​​​ចឹង​​​ អាច​​​មក​​​ជួប​​​ខ្ញុំ​​​ដើម្បី​​​ពិភាក្សា​​​គ្នា​​​។ យើង​​​អាច​​​បញ្ជូន​​​កសិករ​​​របស់​​​យើង​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​។គ្រាន់​​​តែ​​​ផ្តល់​​​ទិដ្ឋាការ​​​ដល់​​​ពួកគេ​​​ទៅ​​​ជា​​​ការ​​​ស្រេច ហើយ​​​កសិករ​​របស់​​​យើង​​​​​​អាច​​​រស់​​​បាន​​​​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​មាន​​​ប្រាក់​​​ឧបត្ថម្ភធន ឬ​​​អ្វី​​​ផ្សេង​​​ទៀត​​​ឡើយ​​​៕គឹម​​​ហឿន​​​​​​  

វិនិយោគិន​​តៃវ៉ាន់​មិន​បារម្ភ​នឹង​រឿង​នយោបាយ

ក្រុមហ៊ុន​ពា​ណិជ្ជ​កម្ម​​តៃវ៉ាន់​ជាច្រើន​ដែល​សម្លឹង​មើល​ឱកាស​​បោះ​ទុន​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា ហាក់ដូចជា​មិន​បារម្ភ​នឹង​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន ថា​នឹង​រារាំង​ផែនការ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​ក្នុង​ក្រុង​ភ្នំពេញ ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។ អំឡុង​ទស្សនកិច្ច បេសកកម្ម​ពាណិជ្ចកម្ម​តៃវ៉ាន់ប្រចាំ​ឆ្នាំ​លើក​ទី​៤​នៅ​កម្ពុជា នៅ​សណ្ឋាគារ​អិនធើខុនធីណិនថល​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ...

ក្រុម​ហ៊ុ​ន​ បាយ័ន អ៊ែរឡាញ ​សម្ពោធ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ជើង​​ហោះហើរ​ដំបូង​​​គ្រោង​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ​

ក្រុម​ហ៊ុនខេមបូឌា បាយ័ន អ៊ែរឡាញ (Cambodia Bayon Airlines) ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដំបូង​របស់​ចិន​ ដែល​បង្កើត​ឡើង​នៅ​បរទេស​ បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​...

កសិករ​ងាក​ទៅ​ដាំ​ដំណាំ​ម្រេច​ដើម្បី​បង្កើន​ប្រាក់​ចំណូល

យោង​តាម​អ្នក​ដាំ​ដំណាំ​ម្រេច​បាន​ឲ្យ​ដឹង​ថា អ្នក​ចម្ការ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ដាំ​ដំណាំ​ម្រេច​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្កើន​ការ​ដាំ​ដំណាំ​ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​នេះកាន់​តែ​ខ្លាំង​ឡើង ក្នុង​ពេល​ដែល​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​ជាង​៦​ខែ​នេះ ដោយ​ដី​ដែល​ត្រូវ​ដាំ​ម្រេច​បាន​កើន​ឡើង​ទ្វេ​ដងក្នុង​តំបន់​មួយ​ចំនួន។ យោងតាម​លោក យិន សុផា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ម្រេច​ដា-មេមត់​បាន​ឲ្យ​ដឹង​ថា នៅ​ឃុំ​ដា...

ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​បង្កើត​រោង​ចក្រ​ផលិត​អំពូល​ភ្លើង​សន្សំ​ថាមពល

មន្ត្រ​ី​បាន​និយាយ​ថា កាលពីម្សិលមិញ​​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូងមួយ​បាន​បញ្ចប់​គម្រោង​ដាក់​ភ្លើង​សន្សំថាម​ពល​បំភ្លឺតាម​ផ្លូវ​ ក្នុង​តម្លៃ​១០០.០០០​ដុល្លារ នៅ​ក្នុងខេត្តពោធិ៍សាត់​ ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​វិនិយោគ​១០០លាន​ដុល្លារ​ដើម្បី​សាង​សង់​រោងចក្រ​ផលិត​ប្រព័ន្ធ​ភ្លើង​នេះ​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ...

បញ្ញត្តិករ​ទូរគមនាគមន៍កម្ពុជា​មិនអាច​ទម្លាយ​ភាព​ទាល់​ច្រករវាង​qb និង​ Smart​

យោងតាម​ប្រភព​ពាក់ព័ន្ធ​ផ្ទាល់នឹង​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា កាលពីម្សិលមិញ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ qb និង Smart បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​មកពី​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​កំពុង​កើត​មាន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទេ។ លោក...

បញ្ញត្តិករ​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​qb និង​​​ក្រុមហ៊ុន Smart ដោះ​​​ស្រាយ​​​បញ្ហា​​​

មន្ត្រី​​​បញ្ញត្តិ​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​ (TRC) ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បញ្ញត្តិ​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​ qb និង​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ Smart ដោះ​​​ស្រាយ​​​ជម្លោះ​​​ក្រៅ​​​តុលាការ​​​ ហើយ​​​បាន​​​ជូន​​​ដំណឹង​​​​​​ដល់​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​អំពី​​​គោល​​​បំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​សម្រប​​​សម្រួល​​​ការ​​​ចរចា​​​រវាង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​។ លោក អ៊ុក ដូរ៉ានី​​​ (AukDorany) ជា​​​សមា​​​ជិក​​​ទី២​​​នៃ​​​ TRC បាន​​​មាន​​​ប្រសាសន៍​​​​​​ថា " យើង​​​មិន​​​ចង់​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ​​​នៅ​​​តុលាការ​​​ទេ​​​។យើង​​​ចង់​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ជាមួយ​​​បញ្ញត្តិករ​​​។ យើង​​​មាន​​​ផែនការ​​​ធ្វើ​​​ការ​​​ចរចា​​​រវាង​​​ក្រុមហ៊ុន​​​ qb និង​​​ក្រុមហ៊ុន Smart”។ លោក​​​ ដូរ៉ានី បាន​​​ឲ្យដឹង​​​ទៀត​​​ថា TRC បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​កាល​​​ពី​​​ម្សិលមិញ​​​ ទៅ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​ ដោយ​​​ជូន​​​ដំណឹង​​​អំពី​​​ផែន​​​ការ​​​របស់​​​បញ្ញត្តិករ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​​​​ជម្លោះ​​​នេះ​​​នៅ​ក្រៅ​​​តុលាការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លិខិត​​​ផ្ញើ​​​ទៅ​​​ក្រសួង​​​​​​​​ជូន​​​ដំណឹង​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ថា យើ​​​​​​ង​​​នឹង​​​អញ្ជើញ​​​ក្រុមហ៊ុន​​​ទាំ​​​ង​​​ពីរ​​​មក​​​ចរចា។ លិខិត​​​នោះ​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​ប្រធាន​​​ TRC នៅ​​​ថ្ងៃ​​​នេះ​​​ និង​​​ត្រូវ​​​បញ្ជូន​​​នៅ​​​ថ្ងៃ​​​នេះ​​​"។ ក្រុមហ៊ុន qb ជា​​​ក្រុមហ៊ុន​​​មួយ​​​ក្នុ​​​ង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​តូច​​​បំផុត​​​នៅ​​​កម្ពុជា​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន Smart ដែល​​​ជា​​​ក្រុមហ៊ុន​​​ធំ​​​បំផុត​​​ទី​​​២​​​គិត​​​តាម​​​ចំនួន​​​អតិថិជន​​​នៅ​​​កម្ពុជា ថា​​​បាន​​​បង្ខូច​​​កិត្តិនាម និង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ផល​​​ប្រយោជន៍​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​មាន​​​យូរ​​​មក​​​​​​ហើយ​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​អតិ​​​ថិ​​​ជន​​​ qb “ ប្រើ​​​សេវា រូ៉ម​​​ីង" តាម​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​របស់​​​ក្រុម​​​ហ៊ុន​​​ Smart ។ មុន​​​ពេល​​​មាន​​​ការ​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ក្រុមហ៊ុន​​​ qb បាន​​​ចាប់​​​ផ្តើម​​​ទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​អតិថិ​​​ជន​​​ ដែល​​​បាន​​​ប្រាប់​​​ក្រុមហ៊ុន​​​នេះ​​​ថា ក្រុមហ៊ុន​​​ Smart កំពុង​​​តែ​​​ទាក់​​​ទង​​​ពួកគេ​​​ឲ្យ​​​ប្តូរ​​​ទៅ​​​ប្រើ​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​...

ត្រី​​​វៀត​​​ណាម​​​មាន​​​ចំនួន​​​យ៉ាង​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​

នៅ​​​មជ្ឈមណ្ឌល​​​ចែក​​​ចាយ​​​ត្រី​​​ច្រាំង​​​ចម្រេះ​ក្នុង​​​ខណ្ឌ​​​ប្ញស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ អ្ន​​​ក​​​ជួញ​​​ដូរ​​​ត្រី​​​ជា​​​ច្រើន​​​នាំ​​​គ្នា​​​ចាប់​​​យក​​​ត្រី​​​ផ្ទក់​​​ចេញ​​​ពី​​​​​​ធុងដ៏​​​ធំ​​​មួយ​​​ ហើយ​​​យក​​​ដាក់​​​ចូល​​​ក្នុង​​​កញ្ឆេ។ តាំង​​​ពី​​​បាន​​​ចាប់​​​ផ្តើម​​​អាជ​​​ីវកម្ម​​​ក្នុង​​​ឆ្នាំ​​​២០១២​​​រហូត​​​មក​​​ អ្នក​​​រក​​​សីុ​​​ផ្នែក​​​ចែក​​​ចាយ​​​ត្រី​​​ម្នាក់​​​ឈ្មោះ ភី វាសនា​​​ បាន​​​និង​​​កំពុង​​​ទិញ​​​ត្រី​​​ផ្ទក់​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​បន្ថែម​​​លើ​​​ត្រី​​​ផ្សេងៗ​​​ទៀត​​​ដែល​​​មាន​​​​​​ទម្ងន់​​​សរុប​​​ជិត​​​មួយ​​​តោន ដើម្បី​​​យក​​​ទៅ​​​លក់​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​។ លោក​​​បាន​​​និយាយ​​​កាល​​​ពី​​​ដើម​​​សប្តាហ​​​៍​​​នេះ​​​ថា " នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​យើង​​​​​​មិន​​​មាន​​​ត្រី​​​ទេ​​​។ បើ​​​យើង​​​មាន​​​ត្រី​​​ ខ្ញុំ​​​មិន​​​ចាំ​​​បាច់​​​ទិញ​​​ត្រី​​​វៀត​​​ណាម​​​ទៅ​​​លក់​​​ទេ​​​"។ ​​​ក៏​​​ប៉ុន្តែ ប្រទេស​​​កម្ពុជា​​​ពិត​​​ជា​​​មាន​​​ត្រី​​​ ហើយ​​​មាន​​​ច្រើន​​​ទៀត​​​ផង​​​។ តំបន់​​​ត្រី​​​ទឹក​​​សាប​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​តំបន់​​​សម្បូរ​​​ត្រី​​​ច្រើន​​​បំផុត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ដោយសារ​​​តែ​​​មាន​​​ជង្រុក​​​ត្រី​​​នៅ​​​ជុំ​​​វិញ​​​បឹង​​​ទន្លេ​​​សាប​​​ និង​​​ទន្លេ​​​ជា​​​ច្រើន​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ទាញ​​​ប្រយោជន៍​​​យ៉ាង​​​ច្រើន​​​ពី​​​ផែន​​​ដី​​​ នេះ​​​បើ​​​យោង​​​តាម​​​អង្គការ​​​ស្រាវ​​​ជ្រាវ​​​អំពី​​​ត្រី​​​​​​មួយ​​​ដែល​​​មាន​​​មូល​​​​​​ដ្ឋាន​​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​ គឺ​​​អង្គការ​​​ វើល​​​ហ្វីស(World Fish) ។ ប្រទេស​​​កម្ពុជា​​​ឈរ​​​នៅ​​​ចំណាត់​​​ថ្នាក់​​ទី​​​៤​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ បន្ទាប់​​​ពី​​​ប្រទេស​​​ចិន​​​ ឥណ្ឌា និង​​​ប្រទេស​​​បង់​​​ក្លាដេស ក្នុង​​​ផ្នែក​​​ផលិត​​​ភាព​​​នៃ​​​ការ​​​ចាប់​​​ត្រី​​​ទឹក​​​សាប​​​ នេះ​​​បើ​​​យោង​​​តាម​​​អង្គការ​​​ វើល ហ្វីស ។ លោក អាលែន ប្រូ៊ក នាយក​​​អង្គការ​​​ វើល ហ្វីស ប្រចាំ​​​មហាតំបន់ទន្លេ​​​មេគង្គ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ យើង​​​មាន​​​ភាព​​​អំណោយ​​​ផល​​​ផ្នែក​​​ត្រី​​​ធម្មជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ តាម​​​ពិត​​​ទៅ​​​មាន​​​ត្រី​​​ធម្មជាតិ​​​យ៉ាង​​​ច្រើន​​​"។ យោង​​​តាម​​​ទិន្ន​​​ន័យ​​​ជល​​​ផល​​​បាន​​​បង្ហាញ​​​ថា ត្រី​​​ប្រហែល​​​៥០០ពាន់​​​តោន​​​កើត​​​តាម​​​ធម្មជាតិ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​ ក៏​​​ប៉ុន្តែ ត្រី​​​ធម្មជាតិ​​​ភាគ​​​ច្រើន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​នាំ​​​ចេញ​​​ដោយ​​​គេច​​​ពន្ធ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​។ នេះ​​​មាន​​​ន័យ​​​ថា សកម្ម​​​ភាព​​​ពាណិជ្ជកម្ម​​​ត្រី​​​ធម្ម​​​ជាតិ​​​មិន​​​ត្រូ​​​វបាន​​​ឆ្លុះ​​​បញ្ចាំង​​​តាម​​រយៈ​​​តួលេខ​​​ផ្លូវ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ទេ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក​​​ យុត​​​ សេង​​​ឡុង​​​ ប្រធាន​​​គ្រប់​​​គ្រង​​​កម្មវិធី​​​អង្គការ​​​ក្រុម​​​ការងារ​​​សម្ព័ន្ធ​​​អភិរក្ស​​​ជល​​​ផល​​​។ នៅ​​​ក្នុង​​​ត្រី​​​មាស​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​​​​តម្លៃ​​​នាំ​​​ចេញ​​​ត្រី​​​កើន​​​ឡើង​​​២៦​​​ភាគ​​​រយ​​​ពី​​​២០៣.៣០៩​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ដល់​​​២៥៦.១៧៣​​​ដុល្លារ​​​ក្នុង​​ឆ្នាំ​​​នេះ​​​ តម្លៃ​​​នាំ​​​ចេញ​​​ត្រី​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មាន​​​ចំនួន​​​៩៣៤​​​.៨២៤​​​ដុល្លារ​​​ ឬ​​​ស្មើ​​​មួយ​​​ភាគ​​​​​​​​​​​​នៃ​​​ទំនិញ​​​នាំ​​​ចេញ​​​ដែល​​​មាន​​​តម្លៃ​​​ជិត​​​៧.០០០​​​លាន​​​ដុល្លារ។ ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​ត្រី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កំពុង​​​ត្រូវ​​​បាន​​​ចាប់​​​នៅ​​​ក្នុង​​​ដែន​​​ទឹក​​​នៃ​​​ប្រទេស​​​នេះ​​​ ហើយ​​​នាំ​​​ចេញ​​​ទៅ​​​ទី​​​ផ្សារ​​​នៅ​​​ប្រទេស​​​វៀត​​​ណាម​​​នេះ​​​បើ​​​យោង​​​តាម​​​លោក សេង​​​ឡុង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សកម្ម​​​ភាព​​​នេសាទ​​​ត្រី​​​ខុស​​​ច្បាប់​​​កំពុង​​​កើន​​​ឡើង​​​ជា​​​ពិសេស​​​នៅ​​​ពេល​​​យប់​​​ និង​​​នៅ​​​កន្លែង​​​ដែល​​​ស្ថិត​​​នៅ​​​ឆ្ងាយ​​​ពី​​​ភ្នែក​​​របស់​​​សហគមន៍ និង​​​សង្គម​​​សីុវិល។ ពួកគេ​​​ប្រើ​​​ប្រាស់​​​បច្ចេកទេស​​​នេសាទ​​​ត្រី​​​ស្រប​​​ច្បាប់​​​ផង​​​ និង​​​​​​ខុស​​​ច្បាប់​​​ផង​​"។ លោក សេងឡុង​​​ បាន​​​ឲ្យដឹង​​​ទៀត​​​ថា ក្រុម​​​អ្ន​​​ក​​​នេសាទ​​​ត្រី​​​ដែល​​​មាន​​​ឧបករណ៍​​​ទំនើប​​​ៗ និង​​​ថ្លៃៗ ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​ តែង​​​តែ​​​ផ្តល់​​​ប្រាក់​​​សំណូក​​​ប្រហែល​​​៥០០​​​ដុល្លារ​​​ដល់​​​អាជ្ញា​​​ធរ​​​ដើម្បី​​​កុំ​​​ឲ្យ​​​បើក​​​ភ្នែក​​​ជា​​​ហេតុ​​​បណ្តាល​​​ឲ្យ​​​​​​សកម្ម​​​ភាព​​​នេសាទ​​​ត្រី​​​ទ្រង់​​​ទ្រាយ​​​តូច​​​រង​​​ផល​​​ប៉ះពាល់​​​។ អ្នក​​​នេសាទ​​​តូ​​​ចតាច​​​ពេល​​​ខ្លះ​​​ប្រឈម​​​នឹង​​​បញ្ហា​​​ក្នុង​​​ការ​​​នេសាទ​​​របស់​​​ខ្លួន​​​។ កាល​​​ពី​​​ខែ​​​ឧសភា​​​ មាន​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​អ្នក​​​នេសាទ​​​ត្រី​​​ខ្មែរ​​​ចាប់​​​ខ្លួន ហើយ​​​បាន​​​សហការ​​​ជាមួយ​​​ទូក​​​នេសាទ​​​តូច​​​ៗ​​​ចំនួន​​​៧០​​​គ្រឿង​​​ដើម្បី​​​ព័ទ្ធ​​​ទូក​​​ដែល​​​មាន​​​បណ្តោយ​​​២២​​​ម៉ែត្រ​​​ម​​​ក​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​ក្នុង​​​គោល​​​បំណង​​​ធ្វើ​​​សកម្ម​​​ភាព​​​នេសាទ​​​ត្រី​​​ពេល​​​យប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ នៅ​​​យប់​​​មួយ​​​ក្រុម​​​អ្ន​​​ក​​​នេសាទ​​​ត្រី​​​មាន​​​គ្នា​​​ពី​​​ប្រាំ​​​នាក់​​​ទៅ​​​១០​​​នាក់​​​អាច​​​ចាប់​​​ត្រី​​​បាន​​​យ៉ាង​​​ច្រើន​​​ដោយ​​​គិត​​​ជា​​​តម្លៃ​​​បាន​​​ប្រហែល​​​៥.០០០ដុល្លារ​​​ ហើយ​​​ក៏​​​ត្រឡប់ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក សេងឡុង ។ មន្ត្រី​​​ជា​​​ច្រើន​​​នៅ​​​រដ្ឋបាល​​​ជល​​​ផល​​​នៃ​​​ក្រសួង​​​រុក្ខា​​​ប្រមាញ់ និង​​​នេសាទ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​សេចក្តី​​​អត្ថាធិប្បាយ​​​ ចំណែក​​​ឯ​​​ជំនួយ​​​ការ​​​ផ្ទាល់​​​លោក ណៅ​​​ ធួក អគ្គនាយក​​​រដ្ឋ​​​បាល​​​ជល​​​ផល​​​បាន​​​បដិសេធ​​​សំណើរ​​​សុំ​​​ធ្វើ​​​កិច្ច​​​សម្ភាស​​​។ ក្នុង​​​ពេល​​​ដែល​​​ត្រី​​​ខ្មែរ​​​កំពុង​​​ត្រូវ​​​បាន​​​នាំ​​​ចេញ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​តម្រូវ​​​ការ​​​ត្រី​​​នៅ​​​ក្នុង​​​ប្រទេស​​​បាន​​​ឆ្លើយ​​​តប​​​ភាគ​​​ច្រើន​​​ដោយ​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​។ សម្រាប់​​​អ្នក​​​លក់​​​ត្រី ដូ​​​ច​​​ជា​​​លោក វាសនា ជា​​​ដើម​​​ត្រី​​​ចិញ្ចឹម​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ជា​​​ទូ​​​ទៅ​​​មាន​​​តម្លៃ​​​ខ្ពស​​់​​​ណាស់​​​នៅ​​​ពេល​​​យក​​​ទៅ​​​លក់​​​ក្នុ​​​ងទី​​​ផ្សារ​​​ក្នុង​​​ស្រុក​​​។ លោក​​​ទិញ​​​ត្រី​​​ផ្ទក់​​​ពី​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​របស់​​​វៀត​​​ណាម​​​ក្នុង​​​តម្លៃ​​​១,៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម ហើយ​​​លក់​​​ចេញ​​​វិញ​​​ក្នុង​​​តម្លៃ​​​ប្រហែល​​​២,២​​​ដុល្លារ ចំណែក​​​ឯ​​​ត្រី​​​ធម្មជាតិ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​លោក​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​២,៦​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​ដើម្បី​​​ទិញ​​​វា​​​។ លោក​​​បាន​​​និយាយ​​​ថា " ត្រី​​ធម្មជាតិ​​​របស់​​​កម្ពុជា​​​មាន​​​តម្លៃ​​​ថ្លៃ​​​ជាង​​​ត្រី​​​របស់​​​វៀត​​​ណាម​​​។ អ៊ី​​​ចឹង​​​ហើយ​​​បាន​​​ជា​​​ខ្ញុំ​​​ទិញ​​​ត្រី​​​​​​មក​​​ពី​​​វៀត​​​ណាម​​​យក​​​ទៅ​​​លក់​​​"។ រំហូរ​​​ចូល​​​ត្រី​​​ចិញ្ចឹម​​​ដែល​​​មាន​​​តម្លៃ​​​ថោក​​​ មក​​​ពី​​​ទូទាំង​​​តំបន់​​​ព្រំ​​​ដែន​​​ក៏​​​កំពុង​​​តែ​​​ដាក់​​​សម្ពាធ​​​ទៅ​​​លើ​​​និន្នាការ​​​ពង្រីក​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ផង​​​ដែរ​​​។ នៅ​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​មួយ​​​​​​ក្នុង​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​  មាន​​​ត្រី​​​ងាប់​​​អណ្តែត​​​លើ​​​ផ្ទៃ​​​ទឹក​​​ស្រះ​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​មួយ​​​។ អ្នកស្រី​​​ ស្រី ម៉ៅ ម្ចាស់​​​កសិដ្ឋាន​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​ត្រូវ​​​តែ​​​កាត់​​​បន្ថយ​​​សកម្មភាព​​​អាជីវកម្ម​​​របស់​​​អ្នកស្រី​​​ដោយសារ​​​តែ​​​តម្រូវការ​​​ធ្លាក់​​​ចុះ​​​។ ពី​​​ឆ្នាំ​​​២០០៨​​​ដល់​​​ឆ្នាំ​​​២០១២​​​​​​ អ្នកស្រី​​​ម៉ៅ អាច​​​រក​​​ចំណូល​​​បាន​​​ប្រហែល​​​១៧,៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ពី​​​ការ​​​លក់​​​កូន​​​​​​ត្រី​​​ឲ្យ​​​ទៅ​​​អ្នក​​​ចិញ្ចឹម​​​ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​។ ក៏​​​ប៉ុន្តែ តាំង​​​ពី​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១២​​​មក​​​អ្នក​​​​​​ស្រី​​​បាន​​​ឲ្យដឹង​​​ថា ចំណូល​​​ពី​​​ការ​​​លក់​​​របស់​​​អ្នក​​​ស្រី​​​បាន​​​ធ្លាក់​​​ចុះ​​​ដល់​​​២,៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ហើយ​​​ពេល​​​ខ្លះ​​​ស្ទើរ​​​តែ​​​គ្មាន​​​ទៀត​​​ផង​​​។ ដើម្បី​​​ដោះស្រាយ​​​ថ្លៃ​​​ជួល​​​ស្រះ​​​ចិញ្ចឹម​​​ត្រី​​​ចំនួន​​​៣.០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​សម្រាប់​​​កសិដ្ឋាន​​​ដែល​​​មាន​​​ទំហំ២១៥​​​ម៉ែត្រក្រឡារបស់​​​អ្នកស្រី អ្នក​​​ស្រី ម៉ៅ ត្រូវ​​​តែ​​​បញ្ឈប់​​​កម្មករ​​​ចំនួន​​​ប្រាំ​​​ពីរ​​​នាក់​​​ដែល​​​អ្នកស្រី​​​ធ្លាប់​​​ទទួល​​​ឲ្យ​​​ធ្វើ​​​ការ​​​។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " អាជីវកម្ម​​​របស់​​​យើង​​​កំពុង​​​តែ​​​ធ្លាក់​​​ចុះ​​​ ឯ​​​អតិថិជន​​​របស់​​​ខ្ញុំ​​​ក៏​​​បាន​​​ឈប់​​​ចិញ្ចឹម​​​ត្រី​​​ផង​​​ដែរ"។ លោក​​​ ណៃ តាន់​​​ណារិទ្ធ​​​ អាយុ​​​៤២​​​ឆ្នាំ​​​ជា​​​ពេទ្យ​​​វះ​​​កាត់​​​មួយ​​​រូប​​​ដែល​​​មាន​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​ទំហំ​​​ពីរ​​​ហិកតា​​​នៅ​​​តំបន់​​​ជាយក្រុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ឲ្យដឹង​​​ថា ថ្លៃ​​​ដើម​​​សម្រាប់​​​ដំណើរ​​​ការ​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ត្រី​​​កំពុង​​​កើន​​​ឡើង​​​ចំណី​​​ត្រី​​​៤០០តោន​​​ដែល​​​លោក​​​ទិញ​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​ដើម្បី​​​ចិញ្ចឹម​​​ត្រី​​​នៅ​​​កសិដ្ឋាន​​​របស់​​​លោក​​​មាន​​​តម្លៃ​​​​​​០,២៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​ពី​​​០,២១​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​កាល​​​ពីឆ្នាំ​​​មុន​​​។ លោក​​​ ណៃ តាន់​​​ណារិទ្ធ​​​ បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ចិញ្ចឹម​​​ត្រី​​​វៀត​​​ណាម​​​ប្រើ​​​ប្រាស់​​​វិធី​​​ចិញ្ចឹម​​​ត្រី​​តាម​​​បែប​​​កែច្នៃ​​​ដើម្បី​​​ចិញ្ចឹម​​​ត្រី​​​ឲ្យ​​​ឆាប់​​​ទទួល​​​បាន​​​ផល​​​សម្រាប់​​​នាំ​​​ចេញ​​​ជា​​​ហេតុ​​​បណ្តាល​​​ឲ្យ​​​អ្នក​​​ចិញ្ចឹម​​​ត្រី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ជួប​​​ការ​​​លំបាក​​​ក្នុ​​​ង​​​ការ​​​ទ្រ​​​ទ្រង់​​​អាជីវកម្ម។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ត្រី​​​វៀត​​​ណាម​​​មិន​​​មាន​​​គុណ​​​ភាព​​​ល្អ​​​ដូច​​​ត្រី​​​ខ្មែរ​​​ទេ​​​ពី​​​ព្រោះ​​​ពួកគេ​​​ប្រើ​​​ចំណី​​​មិនមែន​​​ធម្មជាតិ​​​ក្នុង​​​ការ​​​ចិញ្ចឹម​​​ត្រី​​​។ អ៊ីចឹង​​​ហើយ​​​បាន​​​ជា​​​ពួកគេ​​​ឆាប់​​​បាន​​​ទទួល​​​ផល​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​ ហើយ​​​បាន​​​ប្រមូល​​​យក​​​លក់​​​ ក៏​​​ប៉ុន្តែ​​ត្រី​​​របស់​​​ខ្ញុំ​​​ត្រូវ​​​ចំណាយ​​​ពេល​​​ប្រហែល​​​២​​ឆ្នាំ​​​ទើប​​​អាច​​​ធំធាត់​​​ល្អ"។ លោក  ប្រ៊ូក ​​នៅ​​អង្គការ​WorldFish បានមាន​ប្រសាសន៍ថា​ផលិតកម្ម​វារីវប្បកម្ម​សរុប​ពិតជា​មាន​កំណើន​ប្រមាណ​​​ពី​១០​​ភាគ​រយ​ទៅ​១៥ភាគ​រយ​ឬប្រមាណ​៩០.០០០តោន​​ក្នុង​មួយ​ឆ្នាំ​។ក៏ប៉ុន្តែ អ្នក​ចិញ្ចឹមត្រី​នៅ​ប្រទេស​កម្ពុជាមាន​ការ​​​ការចាញ់ប្រៀប​ច្រើន​​ក្នុងការ​ប្រកួត​ប្រជែង​​​របស់​ខ្លួន​​ជាមួយ​អ្នក​ចិញ្ចឹមត្រី​​ឆ្លង​ដែន។ លោកប្រ៊ូក បាន​មាន​ប្រសាសន៍ថា“ ប្រសិនបើ​មាន​ចំនួន​ត្រី​ច្រើន​កំពុង​​នាំ​ចូល​​ឬ​​​ទម្លាក់​ចោល​នៅក្នុង​ប្រទេស​កម្ពុជា​​​ពេលនោះ​​វានឹង​បំផ្លាញ​ឧស្សា​​ហកម្ម​​​ដែល​កំពុង​ចាប់​កំណើត”។ លោកបានបន្ថែម​​ថា" អាច​និយាយ​បាន​​​ថា​យើងគួរតែ​​​ប្រកួត​ប្រជែង​​ជាមួយ​​​ពួក​គេ​ឲ្យមាន​ប្រសិទ្ធភាព​​​ថែម​​ទៀត​។ប៉ុន្តែ​មាន​ប្រព័ន្ធ​​បច្ចេក​វិទ្យា​​ខ្ពស់​ហើយ​ប្រទេស​នេះ​​ក៏​នៅ​ជិត​ផងដែរ​។​ខ្ញុំ​នឹង​មិន​ផ្តល់​អនុសាសន៍​​អំ​ពី​​​ការ​​យក​​ពន្ធ​​ឆ្លង​​ដែន​​ទេ​ពី​​ព្រោះ​វាជា​​ការ​​​ឆ្លើយត​ប​ទៅ​វិញ​ទៅមក​”។ ​វិស័យជលផល​គឺ​​ជា​ប្រ​ភព​សំខាន់​មួយ​​​នៃ​ប្រាក់​ចំណូល​និង​​ជា​​អាហារ​​សម្រាប់​ប្រជា​ពលរដ្ឋ​ជាង​៦លាននាក់​និង​​ចូលរួមចំណែក​​​ជាង​១០​ភាគ​រយ​ក្នុង​​ផលិតផល​​ក្នុង​ស្រុក​សរុប​នេះ​បើ​យោងតាម​​​របាយការណ៍​​ឆ្នាំ​២០១០​របស់​អង្គ​ការ​...

សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តីពី​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក​​​​​​​​​​​​ដំណើ​​​រ​​​ការ​​​ទៅ​​​មុខ​​​​​ដោយ​​​សារ​​​មាន​​​មូល​​​និធិ​​​ពី​​​ធនាគារ​​​ពិភព​​​លោក​​​​​​

មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​មួយ​​​ស្តី​​​ពី​​​​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក ដែល​​​នឹង​​​ធ្វើ​​​និយ័ត​​​កម្ម​​​​​​លើ​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា នឹង​​​ធ្លាក់​​​ដល់​​​ដៃ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ខែ​​​សីហា ក្រោយ​​​ពី​​​​​​មាន​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់ដោយ​​​​​​ស្ថាប័ន​​​រដ្ឋ​​​ចំនួន​​​ពីរ​​​ផ្សេង​​​ទៀត​​​។ លោក ឱម តារា​​​រិទ្ធ​​​ ប្រធាន​​​នាយកដ្ឋាន​​​ច្បាប់​​​នៃ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​មាន​​​១២​​​ជំពូក និង​​​មាត្រា​​​ចំនួន​​​៨១​​​នេះ​​​ កំពុង​​​រង់​​​ចាំ​​​ការ​​​ផ្តល់​​​មតិ​​​យោ​​​បល់​​​ពី​​​ក្រសួង​​​ប្រៃសណីយ៍​​​ និង​​​ទូរគ​​​មនា​​​គមន៍​​​ និង​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា។ លោ​​​ក​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​ត្រូវ​​​បញ្ជូន​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ទៅ​​​ស្ថាប័ន​​​ពាក់​​​ព័ន្ធ​​​សំខាន់​​​ៗ​​​ចំនួន​​​ពីរ​​​" ដោយ​​​រំពឹង​​​នឹង​​​ទទួល​​​បាន​​​មតិ​​​យោបល់​​​ពី​​​ស្ថាប័ន​​​ទាំ​​​ង​​​ពី​​​រ​​​នោះ​​​នៅ​​​ខែ​​​កក្កដា។ លោក​​​បាន​​​បន្ត​​​​​​ថា ​​​ច្បាប់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​សកម្ម​​​ភាព​​​ពាណិជ្ជកម្ម​​​តាម​​​បណ្តាញ​​​អេឡិច​​​ត្រូនិក​​​នៅ​​​លើ​​​​​​ទី​​​ផ្សារ​​​ក្នុង​​​ស្រុក​​​ និ​​​ង​​​ទីផ្សារ​​​អន្តរ​​​ជាតិ​​​ប្រសើ​​​រឡើង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "យើង​​​នឹង​​​មាន​​​លទ្ធ​​​ភាព​​​ពង្រីក​​​វិសាល​​​ភាព​​​​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​ទំនិញ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​អេឡិច​​​ត្រូនិក​​​នេះ​​​។ យើង​​​ក៏​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ទិញ​​​ជា​​​ជន​​​បរទេស​​​ស្គាល់​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​របស់​​​យើង​​​កាន់​​​តែ​​​ច្បាស់​​​និង​​​បង្កើន​​​ការ​​​បញ្ជា​​​ទិញ​​​ផង​​​ដែរ​​​"។ នៅ​​​ក្នុង​​​អាស៊ាន​​​ មាន​​​តែ​​​ប្រទេស​​​កម្ពុជា​​​ ឡាវ និង​​​ហ្វីលីពីន​​​ ប៉ុណ្ណោះ​​​ដែល​​​មិន​​​ទាន់​​​មាន​​​ច្បាប់​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូ​​​និក​​​ ទោះ​​​បី​​​ជា​​​ប្រទេស​​​ទាំង​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​អនុម័ត​​​ច្បាប់​​​នេះ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ក៏​​​ដោយ​​​។ លោក អិុន ចាន់​​​នី ប្រធាន​​​នាយក​​​ប្រតិបត្តិ​​​នៃ​​​ធនាគារ​​​អេ​​​សីុ​​​លីដា ភី​​​អិល​​​សីុ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាប់​​​នេះ​​​នឹង​​​ជួយ​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​នៅ​​​ក្នុង​​​​​​ការ​​​ដំណើរ​​​ការ​​​ឯក​​​សារ​​​ក្នុង​​​វិស័យ​​​ធនាគារ​​​ និង​​​ប្រតិបត្តិ​​​ការ​​​ពាណិជ្ជកម្ម​​​ផ្សេងៗ​​​ទៀត​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " វា​​​នឹង​​​ជួយ​​​យើង​​​ឲ្យ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពាណិជ្ជកម្ម​​​ និង​​​ចុះ​​​បញ្ជី​​​ឆាប់​​​រហ័ស​​​។ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក គឺ​​​លឿន​​​ណាស់​​​សម្រាប់​​​ធនាគារ​​​ ប្រសិនបើ​​​ពួកគេ​​​ចង់​​​បន្ថែម​​​ទុន​​​វិនិយោគ​​​ ឬកែ​​​ប្រែ​​​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​នោះ​​​"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧកញ៉ា​​​ លឹម ប៊ុន​​​ហេង ប្រធាន​​​ក្រុម​​​ហ៊ុន ឡូរ៉ង់​​​ និង​​​ជា​​​ប្រធាន​​​សមាគម​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​បាន​​​ស្វាគមន៍​​​ច្បាប់​​​ដែល​​​គេ​​​ទន្ទឹង​​​រង់​​​ចាំ​​​ជា​​​យូរ​​​​​​មក​​​ហើយ​​​នេះ ពី​​​ព្រោះ​​​វា​​​នឹង​​​ជួយ​​​កាត់​​​បន្ថយ​​​ការ​​​ចំណាយ​​​លើ​​​ការ​​​ធ្វើ​​​ដំណើរ​​​ ហើយ​​​នឹង​​​ជួយ​​​បង្កើន​​​​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​បាន​​​បន្ត​​​ថា " នៅ​​​ពេល​​​ការ​​​ចំណាយ​​​របស់​​​យើង​​​ត្រូ​​​វ​​​បាន​​​បន្ថយ​​​​​​ យើង​​​នឹង​​​មាន​​​លទ្ធភាព​​​បង្កើន​​​ការ​​​នាំ​​​ចេញ​​​របស់​​​យើង​​​"។ លោក​​​ កែន​​​ រដ្ឋា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ក៏​​​កំពុង​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ការ​​​ពារ​​អ្នក​​​ប្រើ​​​ប្រាស់​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ប្រកួត​​​ប្រជែង​​​ផង​​​ដែរ ដែល​​​គ្រោង​​​នឹង​​​បញ្ចប់​​​នៅ​​​ខែ​​​ក្រោយ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា ធនាគារ​​​ពិភព​​​លោក​​​បាន​​​ផ្តល់​​​មូល​​​និធិ​​​១២០​​​.០០០ដុល្លារ​​​សម្រាប់​​​ដំណើរ​​​​​​ការ​​​ព្រាង​​​ច្បាប់​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូ​​​និក។ លោក ឱម តារារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ធនាគារ​​​ពិភព​​​លោក​​​បាន​​​ផ្អឹប​​​មូល​​​និធិ​​​ទុក​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​ដោះ​​​ស្រាយ​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ប៉ុន្តែ បាន​​​បន្ត​​​ "គម្រោង​​​តូច​​​ៗ​​​"៕សុខុម​​​​​​​​​​​​​​​  

ព័ត៌មានថ្មីៗ