37 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ហាង​កាហ្វេ Paul’s BrewHouse បើក​សាខា​ទី៦​ដើម្បី​ប្រ​កួត​ប្រ​ជែញ​ជា​មួយ​ Brown​ Coffee​

ហាង​កាហ្វេ​ Paul’s BrewHouse  កំ​ពុងតែ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិត​ស្វា​ញ​ជា​មួយ​ហាង​កា​ហ្វេ​ Brown Coffee ដើម្បីដណ្តើម​ងារ​ជា​ហាង​កាហ្វេធំបំផុត​នៅ​ប្រ​ទេ​សកម្ពុជា​ខណៈខ្លួនបើកសាខា​ទី៦ក្នុងរាជាធានីភ្នំពេញនៅថ្ងៃនេះ​ ដោយ​ក្រុមហ៊ុននេះមាន​ផែន​ការ​បើក​សាខាមួយ​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ ​លើ​ ទីផ្សារ​ដែល​​កំ ពុង​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នេះ។ សាខា ​ថ្មី​នៅ​បណ្តោយ​ផ្លូវ​សុធារស​នេះ ត្រូវ​បាន​តុប​តែង​តាម​របៀប​អគារ​ដាក់​...

ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​ហ្វីលីពីន​៖ គម្រោង​អាជីវកម្ម​នៅ​កម្ពុជា​នៅ​តែ​បន្ត​ដំណើរការ​ជា​ធម្មតា​

យោង​តាម​ឯកសារ​ផ្ញើ​ជូន​ផ្សារមូល​បត្រ​ហ្វីលីពីន​​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលី ពីន មិន​បាន​ផ្អាក​​គម្រោងអាជីវ​កម្ម​​វិនិ​យោគ​រួម​​ ជាមួយ​ក្រុម​ហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​ រ៉ូយ៉ាល់​គ្រុប​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ ដើម្បី​បង្កើត​ក្រុម​ហ៊ុនអាកាសចរណ៍​ជាតិ​ទី២​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ក្រុម​ហ៊ុន​អាកាស​ចរណ៍កម្ពុជា​។ ឯកសារ​នោះ​មាន​ខ្លឹម​សារ​ថា “យើង​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដំណើរការ​រៀប​ចំ​ដែល​កំពុង​បន្ត​ សម្រាប់​ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​រវាង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន និង​ក្រុម​ហ៊ុន​ Inter Logistics (Cambo-dia) Co., Ltd. ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ អាកាស​ចរណ៍​កម្ពុជា (Cambodia Airlines Co., Ltd.)”។ គួរ​​បញ្ជាក់ថា​ ឯកសារ​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​អ្នកស្រី សេស៊ីលី ប៉េសាយកូ (Cecilia Pesayco) ជំនួយ​ការ​លេខា​​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន។ ឯកសារ​ដដែល​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា ដូច្នេះ វាជា​រឿង​មិន​ពិត​ទេ​ដែល​គម្រោង​វិនិយោគរួម​នេះត្រូវ​បាន​ផ្អាក​នោះ​”។  ឯកសារ​នេះ​បាន​លើក​ឡើង​ពី​អត្ថ​បទ​ដែល​សារព័ត៌មាន​ BusinessMirror នៅ​ប្រទេស​ហ្វីលីពីន​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៤ខែនេះ ដោយ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​មជ្ឈ​មណ្ឌល​អា​កាស​ចរណ៍​អាស៊ីប៉ាស៊ីហ្វិក​ (CAPA) បាន​ចេញ​របាយការណ៍​សិក្សា​ដែល​បាន​បង្ហាញ​ថា “សេចក្តី​សម្រេច​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន​ថា​ ត្រូវ​ផ្អាក​ និង​ត្រូវ​សិក្សា​អំពី​លទ្ធភាព​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​គម្រោង​​វិនិយោគ​ទុន​រួម​នៅ​កម្ពុជា​នេះ គឺ​ជា​ចំណាត់​ការ​ដ៏​ត្រឹមត្រូវ​”។ សារព័ត៌មាន​ដដែល​បាន​ចេញ​ផ្សាយ​អត្ថ​បទ​នេះ​ បន្ទាប់​ពី​សារព័ត៌មាន​ហ្វីលីពីន​មួយ​ផ្សេង​ទៀត​គឺ​កាសែត​ BusinessWorld បាន​ដក​ស្រង់​សម្តី​របស់​លោក រ៉ាម៉ុន អាង (Ramon Ang) ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិការ​ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​ហ្វីលីពីន​ ដែល​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​នេះ​នឹង​ពន្យារ​ពេល​គ​ម្រោង​​វិនិយោគ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា​របស់​ខ្លួន​ ដោយ​សារតែ​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោបាយ​នៅ​តែ​មាន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​និយាយ​​ថា “យើង​​នឹង​ពិនិត្យ​ពេល​វេលា​ចាប់​ផ្តើម​ឡើង​វិញ ហើយ​សិក្សា​អំពី​លទ្ធភាព​សម្រេច​ផល​ចំណេញ​...។ យើង​បាន​ពន្យារពេល​គម្រោង​នេះ​ ដោយ​សារ​​​​​តែ​ស្ថានភាព​នៅ​ទីនោះ​”។ ក៏​ប៉ុន្តែ ឯក​សារ​នេះ មិន​បាន​យោង​តាម​សម្តី​​របស់​លោក​ អាង​ ទេ។ កាលពី​ខែ​មេសា ក្រុម​ហ៊ុន​ សាន់​មីហ្គេល (San Miguel Corp.) ដែល​ជាក្រុម​ហ៊ុន​មេរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន Inter Logistics (Cambodia) Co., Ltd. ដើម្បី​បោះ​ទុន​វិនិយោគ​ចំនួន​១០លាន​ដុល្លារ​ សម្រាប់​ទិញ​ភាគ​ហ៊ុន​៤៩ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ Inter Logistics (Cambodia) Co., Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​​មួយ​ដែល​នាំ​ឲ្យ​ក្រុម​ហ៊ុន ​រ៉ូយ៉ាល់​គ្រុប​ កាន់​កាប់​ក្រុមហ៊ុន អាកាសចរណ៍​កម្ពុជា​។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា ​បាន​ចុះ​ហត្ថលេខា​​ជា​ផ្លូវ​ការ​​កាលពី​ខែ​តុលា​ បន្ទាប់​​ពី​ត្រូវ​បាន​ពន្យារពេល​ពីខែ​កក្កដាឆ្នាំ​មុន​មក ហើយ​ក្រុម​ហ៊ុន អាកាសចរណ៍​ហ្វីលីពីន ត្រូវ​បាន​រំពឹង​ថា បាន​បង់​ប្រាក់​១០ភាគរ​យនៅ​ពេល​ចុះ​​កិច្ច​ព្រម​ព្រៀង​នេះ។ ​មន្ត្រី​​មួយ​រូប​នៅ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ បាន​ឲ្យ​ដឹង​កាលពី​ឆ្នាំ​មុន​ថា ក្រុម​ហ៊ុន​នេះ​បាន​​រំពឹង​ថា សកម្មភាព​ហោះ​ហើរ​នឹង​ចាប់​ផ្តើម​ យ៉ាង​យូរ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១៣។ តាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​បាន​ធ្វើ​សេចក្តី​រាយការណ៍​មក​ មន្ត្រី​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ បាន​និយាយ​ដដែល​ៗថា ក្រុម​ហ៊ុន​របស់​ខ្លួន​កំពុង​ធ្វើការងារ​លើ​គម្រោង​ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា​ ទោះ​បី​ជា​មាន​សម្តី​របស់​របស់​លោក អាង និង​លទ្ធផល​សិក្សា​របស់​មជ្ឈមណ្ឌល​ CAPA ក៏​ដោយ​។ កាលពី​ម្សិល​មិញ មន្ត្រីទាំង​នោះមិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ។ រិយាល័យ​ទំនាក់​ទំនងរបស់​ក្រុម​ហ៊ុន​ អា​កាស​ចរណ៍​ហ្វីលីពីន នៅ​ទីក្រុង​ម៉ានីល មិន​បាន​លើក​ទូរ​ស័ព្ទស្នើ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​ទេ៕ សុធា

អ្នក​ចម្ការ​និង​ឈ្មួញ​ស្វាយ​ចន្ទី​សង្ឃឹម​ទទួល​បាន​ផល​ល្អ​ដោយ​សារ​តែ​អាកាស​ធាតុ​អំណោយ​ផល​

អ្នក​ចម្ការ​ និង​ឈ្មួញ​ស្វាយ​ចន្ទី​សង្ឃឹម​ថា ឆ្នាំ​នេះ​ខ្លួននឹង​ប្រមូល​ផល​បាន​ច្រើន​​ នៅ​ពេល​​រដូវ​ប្រមូល​ទើបតែចាប់​ផ្តើម​ ដោយ​លក្ខ​ខណ្ឌ​អាកាស​ធាតុ​ផ្តល់​ភាព​អំណោយ​ផល​ ជា​ហេតុ​បណ្តាល​ឲ្យ​ចម្ការ​ស្វាយ​ចន្ទីផ្តល់​ផល​ច្រើន ​នៅ​ក្នុង​ខេត្ត​​រតនគិរី និង​ខេត្ត​កំពង់​ចាម។ លោក ងួន វណ្ណៈ អ្នក​រក​ស៊ី​ក្នុង​មុខ​របរ​លក់​ស្វាយ​ចន្ទី​មិន​ទាន់​កែ​ច្នៃ​ ឲ្យ​ទៅ​ប្រទេស​វៀត​ណាម​ បាន​ឲ្យ​ដឹង​ថា អ្នក​ចម្ការ​នៅ​ខេត្ត​កំពង់​ចាម​បាន​ចាប់​ផ្តើម​ប្រមូល​ផល​បាន​១​ទៅ​២​ភាគ​​រយ​ នៃ​បរិមាណ​ទិន្ន​ផល​​​របស់​ខ្លួន​ ហើយ​សកម្មភាព​ប្រមូល​ផល​ នឹង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ពេញ​លេញ​ក្នុង​រយៈពេល​ប្រ​ហែល​ជា​១០ថ្ងៃ​ខាង​មុខ​។ លោក វណ្ណៈ បាន​ព្យាករ​ថា ទិន្ន​ផល​នឹង​កើន​ឡើង​២០​ទៅ​៣០ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​សារ​​អាកាស​ធាតុ​អំណោយ​ផល​រហូត​​ដល់​ដំណាច់​ឆ្នាំ​មុន​ ជាហេតុ​ជំរុញ​​ឲ្យ​ដី​មាន​សំណើម​ ហើយ​ដើម​មាន​ផ្លែ​ពេញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅពេល​ខ្ញុំ​ទៅ​មើល​ចម្ការ​នៅក្នុង​ខេត្ត​កំពង់​ចាម​ ដើម​ស្វាយ​ចន្ទី​មាន​ផ្លែ​ពេញ​ដើម​​”។ យោង​តាម​តួលេខ​ថ្មី​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ស្វាយ​ចន្ទី​១.២៣៤តោន​ ដែល​មាន​តម្លៃ​៥៤៧.​១៤១ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ពោល​គឺ​បាន​ធ្លាក់​ចុះ​៨៤ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១២។ លោក​ ណុច ចំរើន​ ឈ្មួញ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ទិន្ន​ផល​ក្នុង​ឆ្នាំ​២០១៣​ធ្លាក់​ចុះ​គឺ​ដោយ​សារ​តែ​មាន​ទឹក​ភ្លៀង​មិន​គ្រប់​គ្រាន់​ក្នុង​ឆ្នាំ​២០១២​។ លោក​ ចំរើន បាន​មាន​ប្រសាសន៍​ថា “ដំណាំ​ស្វាយ​ចន្ទី​​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​ មិន​មែន​ប្រព័ន្ធ​ស្រោច​ស្រពទេ​ ទើប​ទិន្ន​ផល​មាន​បរិមាណ​ទាប​”។ ភាគ​ច្រើន​នៃ​ស្វាយ​ចន្ទី​ដែល​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បានគេ​បេះ​យក​គ្រាប់​​​មិន​ទាន់​បក​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​ ដែល​ជា​ប្រទេស​នាំ​ចេញ​ស្វាយ​ចន្ទី​​ច្រើន​​បំផុត​នៅ​លើ​ពិភពលោក​។ គួរ​បញ្ជាក់​ថា គ្រាប់​ស្វាយ​ចន្ទី​​ត្រូវ​​​គេ​បក​សំបក​ចេញ​​ហើយ​ដុត​នៅ​​ប្រទេស​វៀតណាម​​ បន្ទាប់​មក​ត្រូវ​បាន​នាំ​ចេញ​ទៅ​​ទី​ផ្សារ​អន្តរ​ជាតិ​។ លោក សុន ពៅ មេឃុំ​កាចាញ ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា អ្នក​ចម្ការ​ប្រមូល​ផលជាមធ្យម​​បាន​៧០០​ទៅ​៨០០គីឡូក្រាម​​ក្នុង​មួយ​ហិកតា​ កាលពី​ឆ្នាំ​មុន និង​លក់​ក្នុង​​តម្លៃ​ប្រហែល​០,៨៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ ឆ្នាំ​នេះ​ លោក​រំពឹង​ថា ទិន្ន​ផល​នឹង​មាន​ច្រើន​ជាង​មុន​ ដោយ​សារ​​​អាកាស​ធាតុមាន​លក្ខណៈអំ​ណោ​យ​​ផល​ជាង​មុន​ និង​អាច​លក់​ក្នុង​តម្លៃ​ប្រហែល​៣.៥០០​រៀល​ ឬ​ក៏​ប្រហែល​០,៨៨ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម​។ លោក វណ្ណៈ បាន​ឲ្យ​ដឹងបន្ត​​ទៀត​ថា តម្លៃ​ស្វា​យ​​ចន្ទី​មិន​ទាន់​បក​របស់​ខេត្ត​កំពង់​ចាម​ ខ្ពស់​ជាង​នៅ​ខេត្ត​រតនគិរី ដោយ​សារ​តែ​ផ្កា​នៃ​ផ្លែ​ធំ​​ជាង​មុន​ ហើយ​គ្រាប់​មាន​គុណ​ភាព​ល្អ​ជាង​មុន​៕សុធា​

​​ CAPA៖ ក្រុម​ហ៊ុន​អាកាសចរណ៍​ ហ្វីលីពីន​អ៊ែរឡាញ គួរ​តែ​បោះ​បង់​គម្រោង​អាជីវកម្ម​នៅ​កម្ពុជា​

សេចក្តី​​​រាយការណ៍​របស់​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​ (CAPA) បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរឡាញ (PAL) គួរ​តែ​បោះ​បង់​ចោល​គម្រោង​វិនិ​​​យោគ​ទុន​រួម​របស់​ខ្លួន​ ជាមួយ​ក្រុម​ហ៊ុន​​​ពហុជំនួញ​ក្នុង​ស្រុក​រ៉ូយ៉ាល់​គ្រុប​ ដើម្បី​បង្កើត​អាកាសចរ​ណ៍​ជាតិ​ទីពីរ​របស់​ប្រទេស​កម្ពុជា​គឺ​ ក្រុម​ហ៊ុ​ន​ខេមបូឌា អ៊ែរ (Cambodia Air)។ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បង្កើត​ក្រុម​ហ៊ុន​អាកាស​​​ចរណ៍​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេសនេះ​ នឹង​ប្រឈម​នឹង​ហានិភ័យ​។ របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​មុន​នេះ​មាន​សេចក្តី​សន្និដ្ឋាន​ថា “សេចក្តី​សម្រេច​​ក្រុម​ហ៊ុន​ PAL ក្នុង​ការ​បោះ​បង់​ចោល​គម្រោង​នេះ​ និង​ស្វែង​យល់​អំពី​លទ្ធភាព​សម្រេច​ជោគ​ជ័យ​នៃ​គម្រោង​អាជីវកម្ម​វិនិយោគ​រួម​នៅ​កម្ពុជា​មួយ​នេះ គឺ​ជា​ចំណាត់​ការ​ដ៏​ត្រឹម​ត្រូវ​មួយ​...។ ក្រុម​ហ៊ុន​នេះ​គួរ​តែ​ចៀស​វាង​​​ការប៉ុន​ប៉ង​ពិនិត្យ​ឡើង​វិញ​ លើ​គម្រោង​នៅ​កម្ពុជា​នេះ​ ឬក៏​ចៀសពីការ​ប៉ុន​ប៉ង​ការ​បន្ត​គម្រោង​វិនិយោគ​ទុន​រួម​ធំ​ៗ​ដទៃ​ទៀត​នៅ​ក្រៅ​ប្រទេស​”។ មជ្ឈមណ្ឌល CAPA បាន​លើក​ឡើង​ថា “ខណៈដែល​ក្រុម​ហ៊ុន PAl មា​ន​ស្មារតី​គ្រប់​គ្រាន់ ​សម្រាប់​គាំទ្រ​គម្រោង​វិនិយោគ​ក្រៅ​ប្រទេស​ថ្មី​មួយ​ ក្រុម​ហ៊ុន​នេះ​គួរតែ​ផ្តោត​សំខាន់​ទៅ​លើ​កា​រ​កាត់​បន្ថយ​ចំណាយ​ និង​បង្កើត​លទ្ធភាព​រក​ប្រាក់​ចំណេញ​ តាម​រយៈ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ប្រទេស​ហ្វីលីពីន​វិញ​។ មជ្ឈ​ម​ណ្ឌ​ល​នេះ​បាន​បន្ត​ថា “គំនិត​បោះ​បង់​គម្រោង​នេះ​ចោល​តាម​រយៈការ​ពន្យារពេល​ ដែល​អាច​នឹង​ទំនង​ជាកើត​ឡើង​គឺ​ជា​គំនិតដ៏​ល្អ​មួយ​ ដោយ​សារតែ​ការ​បង្កើត​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថ្មី​មួយ​នៅ​​ប្រទេ​ស​កម្ពុជា​អាច​ជា​គម្រោង​អាជីវកម្ម​មួយ​ប្រកប​ដោយ​ហានិភ័យ​”។ មជ្ឈមណ្ឌល​ CAPA  បាន​លើក​ឡើង​បន្ត​ថា “ទីផ្សារ​កម្ពុជា​កំពុង​តែ​រី​ក​ធំ​យ៉ាង​លឿន​ ក៏​ប៉ុន្តែ មិន​ទំនង​ជា​អា​ចផ្តល់​ផ​ល​ប្រយោជន៍​ដល់​គម្រោង​អាជីវកម្ម​អាកាស​ចរណ៍​ពេញ​លេញ​ទី២នេះ​ទេ​”។ មជ្ឈមណ្ឌល​ CAPA បាន​ចេញ​របាយ​ការណ៍​នេះ ​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​បាន​រាយការណ៍​កាលពីពេល​ថ្មី​ៗនេះ​ដោយ​ដក​ស្រង់​សម្តី​របស់​លោក​ រ៉ាម៉ុន អាង (Ramon Ang) ប្រធាន​ និង​ជា​នាយកប្រតិបត្តិការ​ក្រុម​ហ៊ុន​អាកាសចរណ៍​ PAL ថា ក្រុម​ហ៊ុន​របស់​លោក​បាន​បោះ​បង់​ចោល​គម្រោង​វិនិយោគ​នេះ​ ដោយ​សារតែ​ប្រទេស​កម្ពុជា​មាន​ភាព​ច្របូក​ច្របល់​ផ្នែក​នយោបាយ​មិន​ទាន់​ចប់​។ លោក អាង ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា “យើង​បាន​ពន្យារពេ​ល​គម្រោង​នេះ​ដោយ​សារតែ​ស្ថានភាព​នៅ​ទីនោះ​”។ កិច្ច​ព្រម​ព្រៀង​អាជីវកម្ម​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ខែ​តុលា​ឆ្នាំ​មុន​ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​តាំង​ពី​ខែ​កក្កដាឆ្នាំ​ដដែល​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ PAL ត្រូវ​បាន​រំពឹង​ថា បង់​ប្រាក់​១០ភាគរយ​លើការ​សម្រេច​កិច្ច​ព្រម​ព្រៀង​នេះ។ ទោះ​ជាយ៉ាង​ណា មន្ត្រី​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ បាន​លើក​ឡើង​ថា គម្រោង​នេះ​កំពុង​តែ​ដំណើរការ​ទៅ​មុខ​ហើយ​ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​គម្រោង​នេះ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​PAL និង​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ បាន​វិនិយោគ​ប្រាក់​ច្រើន​គួរ​សម​ បើ​គិត​រហូត​មក​ទល់​ពេល​នេះ​  ។ ក៏​ប៉ុន្តែ មន្ត្រី​ទាំង​នោះ​ក៏​ដូច​ជា លោក អាង បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ PAL បាន​បោះ​បង់​គម្រោង​វិនិ​យោគ​របស់​ខ្លួន​មែន​ឬ​យ៉ាង​ណា។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ PAL មិន​បាន​ឆ្លើយ​តប​ទៅនឹង​សំណើ​សុំ​ឲ្យ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​នេះ​ទេ​៕ សុធា​

តម្លៃ​ផលិត​ផល​សម្លៀក​បំពាក់​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​កើន​ឡើង​២០ភាគរយ​​កាលពី​​ឆ្នាំ២០១៣

តម្លៃ​ផលិត​ផល​សម្លៀក​បំពាក់​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​កើន​ឡើង​២០ភាគរយ​ កាលពី​ឆ្នាំ​២០១៣ ទោះ​បី​ជា​វិស័យ​នេះ​ត្រូវ​បាន​ញាំញី​ដោយ​ភាព​​ចលាចល​ និង​ភាព​មិន​អំណោយ​ផល​ផ្នែក​នយោបាយ​ ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​២០០លាន​ដុល្លារ​។ យោង​តាម​ទិន្នន័យ​បំផុត​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញ​ថា ផលិត​ផល​កាត់​ដេរ​ និង​វាយនភណ្ឌ​ បាន​ចូល​រួម​ចំណែក​៨០ភាគ​រយ​ក្នុង​បរិមាណ​ផលិត​ផល​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ និង​មាន​តម្លៃ​សរុប​៥,៥៣ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ស្រប​ពេល​ដែល​មាន​កូដកម្ម​១៣១កើត​ឡើង​អំឡុង​រយៈ​ពេ​ល​១១ខែ​ដើម​ឆ្នាំ​២០១៣ ដែល​នេះ​ជា​ចំនួន​កូដ​កម្ម​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ​។ កាលពី​ឆ្នាំ​២០១២ ​​តម្លៃ​ផលិត​ផល​សម្លៀក​បំពាក់​កាត់​ដេរ​របស់​ប្រទេស​នេះ​ មាន​៤,៦ពាន់​លាន​ដុល្លារ​​។ លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ដែល​មាន​ការ​សោក​ស្តាយ​ចំពោះ​ផល​ប៉ះ​ពាល់​ដែល​កូដកម្ម​ទំាង​នេះមាន​ទៅ​លើ​វិស័យ​កាត់​ដេរ​នោះ​ បាន​លើក​ឡើង​ថា អត្រា​កំណើន​នេះ​មិន​​​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ស្ថានភាព​របស់​វិស័យ​នេះ​ពិត​ប្រាកដ​ទេ ហើយគឺ​ជា​អត្រា​កំណើន​ដ៏​តិច​តួច​។ លោក​លូ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​និយាយ​ថា តួលេខ​នាំ​ចេញ​នេះ​ជា​តួលេខ​គួរ​ឲ្យ​ខក​ចិត្ត​ទេ ក៏​ប៉ុន្តែ​ តម្លៃ​នាំ​ចេញ​តែ​ឯង​មិន​មាន​ន័យ​ច្រើន​ទេ​។ ចំនួន​រោង​ចក្រ​បាន​កើន​ឡើង​៣០ភាគរយ​ ដូច្នេះ ប្រសិន​បើ​បរិមាណ​នាំ​ចេញ​កើន​ឡើង​២០ភាគ​រយ​ អ្នក​ប្រាប់​ខ្ញុំ​មើល​ថា តើ​វា​អាច​ជា​កំណើន​ដ៏​ល្អ​បាន​ទេ”។​ លោ​​​ក​​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “សញ្ញា​ដែល​បញ្ជាក់​ពី​ស្ថានភាព​នៃ​វិស័យ​នេះ​គឺ​យើងត្រូវ​ពិនិត្យ​គម្រោងវិនិយោគ​ថ្មី​ៗ​ និង​ចំនួន​រោង​ចក្រ​ដែល​បាន​បិទ​ទ្វា​ ព្រម​ទាំង​ចំនួន​ថ្ងៃ​ខាត​បង់​”។ លោក លូ មិន​បាន​ផ្តល់​តួលេខ​ទាក់​ទង​នឹង​គម្រោង​វិនិយោគ​ថ្មី​ៗ​ និង​ចំនួន​រោង​ចក្រ​ឈប់​ដំណើរការ​ទេ។ ​ដោយ​សារ​តែ​កូដកម្ម​ វិស័យ​កាត់​ដេរ​បាន​ខាត​បង់​សម្លៀក​បំពាក់ដែល​ត្រូវ​​ផលិត​បាន​ក្នុង​មួយ​ថ្ងៃៗ ​អស់​៨២៥.៦៤៦ឯក​តា អំឡុង​រយៈពេល​១១ខែ​ដំបូង​កាលពី​ឆ្នាំ​មុន ពោល​គឺ​ចំនួន​ខាត​បង់​នេះ​បាន​កើន​ឡើ​ង​៥៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នាក្នុង​ឆ្នាំ២០១២ នេះ​បើ​យោង​តាម​តួលេខ​របស់​សមាគម​ GMAC។ កាលពី​ខែ​ធ្នូឆ្នាំ​មុន កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាច្រើន​ពាន់​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សកម្មភាព​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមាប្រចាំ​ខែ​ឲ្យ​ឡើង​ដល់​១៦០​ដុល្លារ​។ កាលពី​ថ្ងៃ​ទី​៣​ ខែមករាឆ្នាំនេះ ក្រុម​អ្នក​តវ៉ា​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញបា​នប៉ះ​ទង្គិច​ជាមួយ​កម្លាំង​កង​រាជអាវុធ​ហត្ថ​ ដែល​បាន​បើក​ប្រតិបត្តិការ​បាញ់​ប្រហារ​ ជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់​។ សមាគម​ GMAC បាន​លើក​ឡើង​ថា ភាព​ចលាចល​កាលពីពេល​នោះ​​​​​ធ្វើ​ឲ្យ​មាន​ការ​ខាត​​បង់​ថវិកា​២០០លាន​ដុល្លារ​ក្នុង​វិស័យ​កាត់​ដេរ។ នៅ​ពេល​សួរ​ថា តើ​កំណើន​នៅ​ក្នុង​វិស័យ​​នេះអាច​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ដែរឬយ៉ាង​ណា​នោះ​ លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​គិត​អ៊ីចឹង​ទេ”។ លោក​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុង​រិះ​រក​វិធី​ផ្សេង​ដើម្បី​ដោះ​ស្រាយ​វិវាទ​ប្រាក់​ឈ្នួល​នេះ៕សុធា

រាជ​​​ធា​​​នី​​​ភ្នំ​​​​​​ពេញ​​​​​​​​​​​​​​​ជាប់​​​លេខ​​​ពីរ ​​​​​​​​​​​​ជា​​​គោល​​​​​​ដៅ​​​​​​វិនិយោគ​​​​​​​​​នៅ​​​ក្នុង​​​​​​ប្រតិបត្តិការ​​​សណ្ឋា​​​គារ​​​​​​​​​អន្តរជាតិ​​​

បើ​​ធៀប​នឹ​ង​​​ទីរួ​ម​​ខេត្ត​​​សៀ​ម​រាប​​​ដែល​សម្បូរ​​ដោ​យ​ភ្ញៀវ​ទេស​ចរ ​រាជ​​ធា​​នី​ភ្នំ​ពេញ​​​​​​​​​ជាប់​​​លេខ​​២ ជា​​គោល​​​ដៅ​​​វិនិ​​យោគ​​មួ​យ​​សម្រាប់​​ប្រតិ​បត្តិកា​រ​សណ្ឋាគារ​​​អន្តរ​ជាតិ។ ​​ប៉ុន្តែ​​​ដោយ​សារ​​ហេដ្ឋា​រចនាសម្ព័ន្ធ​ត្រូវ​បាន​កែលម្អ​​សន្សឹម​​​ៗ​ ​ហើយ​​ចំ​នួន​​ភ្ញៀវទេ​ស​​ចរ​មក​កាន់​​​រាជ​ធា​​​នី​​នេះ​​​បន្ត​កើ​ន​ឡើង ​​ក្រុម​ហ៊ុន​អាជីវកម្ម​សណ្ឋាគារ​​​អន្តរ​​ជាតិ​​​កំ​​ពុ​ង​​​តែ​​សំឡឹងមើល​​​រាជ​ធា​​​នី​​ភ្នំ​​​ពេញជា​​ឱកា​ស​​​ទី​២​​​​សម្រាប់វិនិយោគ​ផង​ដែរ។ ​នៅ​ក្នុ​ង​បញ្ជី​ឈ្មោះ​សណ្ឋាគា​រ​​​ដែ​ល​មាន​សង្ឃឹម​ថា នឹង​ត្រូវបាន​ជ្រើស​រើស​នៅ​​ពេល​​​ខាង​មុខ​ ​​​​​​រម​ណី​ដ្ឋាន​ ​អា​មែន ​រី​សត (Aman Resorts) ​​ដែល​​​មើល​ទៅឃើញរាជ​​​ធា​នី​ភ្នំ​ពេញ​​ជា​គោលដៅ​សាងសង់​ទីពីរ បន្ទាប់ពី​​​​​​វត្ត​មាន​​​ដ៏​​​​​ជោគ​​ជ័យរបស់​​ខ្លួន​នៅ​ក្នុ​ង​ខេត្ត​សៀ​ម​រាប។ លោក ​អ៊ែនចាលី នី​ហាល់​ចេន (Anjali Nihalchend) នាយក​ផ្នែ​ក​​ទំ​នាក់​​​ទំនង​​​ព័ត៌​មា​ន​ ​​របស់​ក្រុ​ម​​​ហ៊ុ​ន​ ​អា​មែ​ន ​បា​ន​មា​ន​ប្រសាស​ន៍​ថា “គោល​​ដៅ​​បន្ទាប់​ ​គឺ​​រាជ​​​ធា​​នី​ភ្នំ​ពេញ​។ គ្មាន​​​ហេតុ​ផល​​​ដែល​​យើង​​​មិ​ន​​​នៅ​​ទី​នោះ​​​ទេ។ អ្វីដែល​សំខាន់គឺ​គ្រាន់តែ​ត្រូវ​រក​ទី​​តាំង​ឲ្យ​​ត្រឹម​​​ត្រូ​វ​​​ប៉ុណ្ណោះ​”។ លោកស្រី ជែន​​ខេ (Jane Cai) នាយក​​ផ្នែក​​​ទំ​​នាក់​​ទំនង​​​របស់​ក្រុ​ម​​ហ៊ុ​ន​ ​ម៉ារី​យោត ​អិន​​ធឺ​ណេ​សិន​​ណល (Marriot International) ​​​​​​​ប្រចាំ​តំបន់អា​ស៊ី​​​ប៉ាស៊ីហ្វិក​ ​​បា​ន​លើក​ឡើង​ថា ​​ក្រុ​ម​​ហ៊ុន​​របស់​​លោក​ស្រី “កំ​ពុ​ង​​ធ្វើកា​រងារ​​​យ៉ាង​សកម្ម​​​លើ​​គម្រោង​​ផ្សេង​​​គ្នា​​មួ​យចំ​នួន​​​នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា​​​”។ ទោះ​​​ជា​យ៉ា​ង​ណា លោកស្រី ខេ មិ​ន​បា​ន​​​បញ្ជាក់​​ថា​​តើ​ ក្រុម​​​ហ៊ុន​ ម៉ា​រី​​យោត ​​កំ​ពុ​ងតែ​​​សំ​ឡឹង​មើល​​​ជា​​​ពិ​សេស​មក​កាន់​រាជ​​​​ធា​នី​​ភ្នំ​ពេញ​សម្រាប់​គម្រោ​ង​​មួ​យ​​ក្នុង​​​ចំ​ណោ​ម​គម្រោ​ង​​​ទាំ​ង​នោះ​​​ទេ​។ សណ្ឋា​គារ​ រ៉ូស​​វូដ ​​ដែល​​មា​ន​​ប្រតិបត្តិកា​រ​​​នៅ​​ក្នុង​តំបន់អា​មេរិក​​​ខាង​ជើង​ ​​​​​ការ៉ា​​​អ៊ីព និ​ង​ ​តំបន់​មជ្ឈិម​​​បូ​​ព៌ា ​ក៏​គ្រោ​ង​​នឹ​ង​​បើក​សាខា​មួ​យ​​​ក្នុង​​រាជ​ធា​នី​​​ភ្នំ​ពេញ​​​នៅ​​ឆ្នាំ​ក្រោយផង​ដែរ​។ លោក លូ ម៉េង ​ប្រធាន​សមា​គ​ម​សណ្ឋា​គារ​​​កម្ពុជា​​​ បា​ន​លើក​ឡើ​ង​ថា “​រាល់​​​ខែ ​យើង​​មា​ន​​​​​​​​​​​ក្រុម​ហ៊ុន​សណ្ឋា​​គារចាប់​​អា​​​រម្មណ៍​ក្នុ​ង​​ការ​​​បើក​​សណ្ឋា​​គារ ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​​ពេញ​​​”។ ​ខណៈ​​​ដែល​​ខេត្ត​សៀម​​រាប​​ជា​​គោល​​​ដៅ​ទេ​ស​ចរណ៍​ដ៏​សំ​​ខាន់​​​នៅ​ក្នុ​ង​ប្រទេស​​កម្ពុជា​​​ ​ ចំ​នួ​ន​​​ភ្ញៀវ​ទេ​ស​ចរ​​​បរទេ​ស​​មក​កាន់​​​រាជ​ធា​នី​ភ្នំ​ពេញ​ និ​ង​ទីក្រុ​ង​ផ្សេង​ទៀត​​​​ក្នុ​ង​ប្រទេ​ស​​​ នេះ​បា​ន​​កើ​ន​ឡើ​ង​​​ជិត​មួ​យ​​​ភាគ​​បី​​ក្នុង​ចន្លោះ​ពី​ឆ្នាំ​​២០១២ ដល់​​ឆ្នាំ​​២០១៣ ខណៈដែល​​​អ្នក​​ដែល​ទៅ​​​ទ​ស្សនា​​​​​ខេត្ត​​​សៀម​​​រាប​​​កើន​ឡើង​​​​​ប្រមាណ​៨,១​​ភា​គរយ​។ លោក ​ហូរ ​​វណ្ឌី សហប្រធា​ន​ក្រុម​​​ការ​ងា​រ​​​ផ្នែ​ក​​រដ្ឋ​-​​ឯក​​ជន​​​ ​លើកឡើង​ថា ឧស្សា​ហ​កម្ម​​​​សណ្ឋាគារ ​​កាន់​​​​តែ​​​ធ្វើ​ឲ្យរាជ​ធាន​​​ី​​​ភ្នំ​ពេញ​​ទទួល​​បា​ន​ប្រជា​​​ប្រិយ​​​ភាព​ ​​​​ចំ​ណោម​​​ភ្ញៀវ​​​ទេ​​ស​ចរ។ ទាក់ទង​នឹង​តួ​​​លេខ​​​ពី​​ក្រសួ​ង​ទេស​ចរណ៍​​​ដែលបង្ហាញ​​​​ថា ​ចំ​នួ​ន​ភ្ញៀវទេស​ចរមក​កាន់​ប្រទេ​ស​កម្ពុជា​​ បានកើន​ឡើ​ង​​តែ​​៧០០.​០០០​​នាក់​​​ក្នុ​ង​ឆ្នាំ​​២០០៣ ​​ដល់​​​ជាង​៣,៥លាន​​នាក់​​ក្នុង​ឆ្នាំ​២០១២ លោក​​​ វណ្ឌឌី ​​បា​ន​ថ្លែង​​​ថា...

ការ​នាំ​ចូល​និង​នាំ​ចេញ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​មាន​ការ​កើ​ន​ឡើង​គួរ​ឲ្យ​កត់​សម្កាល់

យោង​តាម​តួលេខ​ចេញ​កាល​ពី​ម្សិល​មិញ​ដោយ​មន្ត្រី​កំពង់​ផែ​បាន​ឲ្យ​ដឹងថា ការ​នាំ​ចេញ​​និង​នាំ​ចូលសរុប​​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត  ក្រុង​ព្រះ​សីហនុ​កាល​ពី​ឆ្នាំ​មុន ​មាន​ការ​កើន​ឡើង​ប្រហែល​១៣,៣ ភាគ​រយ​​ បើធៀប​នឹង​ឆ្នាំ​២០១២។ យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​លោក​​​ ជា​ សម្បត្តិ ​ប្រធាន​ផ្អែក​ផែន​ការ​និង​ស្ថិតិ​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​​ដឹង​ថា ទំនិញ​សរុប​នៅ​ក្នុង​ឆ្នាំ​២០១៣​ គឺ​៣,០១​លាន​តោន​។ កាល​ពី​ឆ្នាំ​២០១២​ ចំនួន​ទំនិញ​សរុប​មាន​២,៦៥​លានតោន​។ តួ​លេខ​បាន​បង្ហាញ​ថា ចំនួន​​​ទំនិញ​នាំ​ចូល​សរុប​មាន​ការ​កើន​ឡើង​ពី​២,១​លាន​តោន​ កាល​ពី​ឆ្នាំ​២០១២ ដល់​២,២​លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៣​ រីឯ​ទំនិញ​នាំ​ចេញ​សរុប​បាន​កើន​ឡើង​ពី​៥៥៤.៧២៦​តោន​ កាល​ពី​ឆ្នាំ​២០១២​ ដល់​៧៩៩.១០៦តោន​ក្នុង​​ឆ្នាំ​២០ ១៣។ លោក​ សម្បតិ្ត​ ​មាន​ប្រសាសន៍​ថា “ ដែល​មានតម្រូវ​ការ​ខ្ពស់​គឺ​អង្ករ​និង​សម្លៀក​បំពាក់​”។​ លោក​បន្ថែម​ថា ទំនិញ​នាំ​ចូល​ចម្បង​មក​កាន់​ប្រទេសកម្ពុជា​ គឺ​ទំនិញ​ដែល​នាំ​ចូល​មក​ពី​សហ​ភាព​អ៊ឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ រីឯគោលដៅ​នាំ​ចេញ​ដ៏​ចម្បង​វិញ​ក៏​ជា​សហ​ភាព​អ៊ឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិកដែរ៕​ស៊ុយឈាង

រដ្ឋាភិបាល​កត់​ត្រា​​​​ថា ចំណូល​ពន្ធ​កើន​ឡើង​១៦,១ភាគរយ​​ក្នុង​ឆ្នាំ​២០១៣បើ​ធៀប​នឹងឆ្នាំ​២០១២

យោង​តាម​សេចក្តី​ប្រកាស​​ចេញ​ផ្សាយ​ដោយ​​​អគ្គ​​នាយកដ្ឋាន​ពន្ធដារ ​នៃ​ក្រសួង​សេដ្ឋ​​​កិច្ច និង​ហិរញ្ញវត្ថុ​ ​បង្ហាញ​ថា រដ្ឋា​ភិបាល​សម្រេច​បាន​ចំណូល​ពន្ធ​ជិត​៨៨១,៤លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៣ ពោល​គឺ​កើន​ឡើង​១៦,១​ភាគ​រយ បើ​ធៀប​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១២។ ​សេចក្តី​ប្រកាស​នេះបាន​ឲ្យ​ដឹងទៀតថា លោក គង់ វិបុល អគ្គនាយក​ នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ បាន​លើក​ឡើង​ថា កំណើន​នៃ​ចំណូល​ពន្ធនេះ​សម្រេច​បាន​ដោយ​សារ​​មន្ទីរ​​ពន្ធដា​រនានា​ និង​មន្ត្រី​នាយក​ដ្ឋា​ន​ទាំង​នោះ​ ធ្វើការ​មាន​ប្រសិទ្ធភាព​ និង​មាន​វិជ្ជាជីវៈ​ជាង​មុន​។ សេចក្តី​ប្រកាស​នោះមាន​ខ្លឹមសារ​ថា “លោក  បានលើក​សសើរ​មន្ទីរ​ពន្ធដា​រទាំង​អស់ដែល​បាន​បន្ត​ការ​ខិត​ខំ​ធ្វើការ​... និង​បាន​សរសើរ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពន្ធ​ ដែល​បាន​ពង្រឹង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​ ដោយ​អនុវត្ត​ច្បាប់​ និង​ពង្រឹង​វិន័យ​”។ តួលេខ​ថ្មី​បំផុត​នេះ​បង្ហាញ​ថា ចំណូល​ពន្ធ​បាន​កើន​ឡើង​៥,៨ភាគ​រយ​ក្នុង​ខែ​ធ្នូ បើ​ធៀប​នឹងខែ​ដូចគ្នា​ កាលពី​ឆ្នាំ​មុន ពោលគឺ​សម្រេច​បាន​ចំណូល​ពន្ធ​៨១,២លាន​ដុល្លារ​ក្នុង​ថវិកា។ ចំណូល​បាន​ពី​កំពង់​ផែ​ និង​អាកាស​យាន​ដ្ឋាន​កើន​ឡើង​ស្ទើរ​តែ​ទ្វេ​ដង​ បើធៀប​នឹង​ឆ្នាំ​​២០១២ ​ហើយ​​ចំណូល​ពន្ធ​បាន​ពី​វិស័យ​កាត់​ដេរ​ បាន​កើន​ឡើង​៤៤,៥​ភាគ​រយ​និង​ខណៈដែល​ចំណូល​ពន្ធ​បាន​ពី​វិស័យ​សំណង់​បាន​កើន​ឡើង​៣៤,២ភាគ​រយ​។ ចំណូល​ពន្ធ​បាន​ពី​សកម្មភាព​ផលិត​ម្ហូប​អាហារ បាន​កើន​ឡើង​​៥៣,៧ភាគរយ​ និង​ចំណូល​បាន​ពី​សកម្មភាព​ផលិត​ថាមពល​អគ្គិ​សនី​ បាន​កើនឡើង​៣៦,៣ភាគរយ​។ ចំណូល​​​ពន្ធ​ទទួល​បាន​ពី​ការ​លក់​រថយន្ត​ បាន​កើន​ឡើង​២៣៦,៦ភាគរយ​។ លោក យេត ជ័យ​សាន អ្នកស្រាវ​ជ្រាវ​នៅ​បណ្តាញ​ទំនាក់​ទំនង​សម្រាប់​គណនេយ្យ​ភាព​សង្គម​ក្នុង​តំបន់​អាស៊ីបូពា៌​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ប្រមូល​ពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ ជា​ហេតុ​បណ្តាល​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ មាន​លទ្ធ​ភាពគេចវិះ​ពីការ​បង់​ពន្ធ​ផ្ទាល់​ខ្លួន​ ជា​ពិសេស​​ពន្ធទៅលើ​ការ​ទិញ​គ្រឿង​ប្រណិត​ៗ​ ដូចជា​ រថយន្ត​ជា​ដើម​។លោក​បាន​ថ្លែង​ថា “ ការ​ប្រមូល​ពន្ធ​នៅ​មិន​ទាន់​សុក្រឹត​ទេ​ ដោយ​សារ​តែ​មាន​​ការ​ជ្រៀត​ជ្រែកពី​សំណាក់អ្នក​​មាន​មុខ​តំណែង​​​​ដែល​មាន​អំណាច​ ពោលគឺ​មន្ត្រី​មាន​រថយន្ត​ ដែល​គួរ​តែ​បង់​ពន្ធ​នោះ​បែរជាគេច​វិះ​ពី​ការ​បង់​ពន្ធ​ ដោយ​ប្រើ​ស្លាក​លេខ​រដ្ឋ​ ដូចជា ស្លាក​លេខ​កង​យោធពល​ខេមរភូមិន្ទ​ជាដើម”៕​សុធា​

ការ​​​នាំចេញអង្ករ​​​របស់​​​កម្ពុជា​​​ទៅ​​​បរទេស​​​កើន​​​ឡើង​​​ជាង​​​១៥០.០០០​​​តោន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣

ការ​​​នាំចេញ​​​អង្ករ​​បាន​​​​កើនឡើង​​​ពី​ចំនួន​​​​​២០៥.៧១៧​​​តោន​​​​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ ដល់​​​​​​៣៧៨​​​​​​.៨៥៦​​​​​​តោន​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ដោយ​​​សារ​​​តែ​​​មាន​​​តម្រូវ​​​ការ​​​ខ្ពស់​​​​​​ពី​​​សហភាព​​​អឺរ៉ុប​​​​​​ ព្រម​​​ទាំង​​​​​​នៅ​​​ប្រទេស​​​​​​មួយ​​​ចំនួន​​​នៅ​​​អាស៊ី​​​ផង​​​ដែរ​​​ នេះបើ​​​​​​​​​យោង​​​តាម​​​តួលេខ​​​ដែល​​​ក្រសួង​​​កសិកម្ម​​​​​​បាន​​​បញ្ចេញ​​​កាលពី​​​ម្សិលមិញ​​​​​​។ យោង​​​តាម​​​តួលេខ​​​ដដែល​​​​នេះ​​​ ប្រទេស​​​បារាំង​​​​​​បាន​​​នាំចូល​​​អង្ករ​​​​​​កម្ពុជា​​​​​​ច្រើន​​​ជាង​​​គេ​​​​​​បង្អស់​​​​​​ បន្ទាប់​​​មក​​​​​​​​​​​​ប្រទេស​​​ប៉ូឡូញ ប្រទេស​​​ម៉ាឡេសីុ ប្រទេស​​​ហូឡង់​​​ ប្រទេស​​​ចិន​​​...

ក្រុម​​​ហ៊ុន​​ចិន​​​ធ្វើ​​​វិនិយោគទឹកប្រាក់​​​២០០លា​​​ន​​​​​​ដុល្លារ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​

លោក ខាន់ ​​​ចំ​​​ណាន អភិបា​​​ល​​​​​​រង​​​​​​ខេត្ត​​​​​ក្រ​​​ចេះបា​​​ន​​​លើក​​​​​​​​​​​​​​ឡើង​​​​​​កា​​​ល​​​​​ពី​​​ម្សិល​​​មិញថា​​​ក្រុម​​​ហ៊ុន​​​​​​ចិន​​​​​​មួ​​​យ​​​​​​បា​​​ន​​​​​​ចូល​​​​​​រួម​​​​​​​​​​​​ជា​​​​​​មួ​​​យ​​​ក្រុ​​​ម​​​​​ហ៊ុ​​​ន​​​​​​​ក្នុ​​​ង​​​​​​​ស្រុ​​​ក​​​​​​មួ​​​យ​​​ ​​​និ​​​ង​​​បា​​​ន​​​​​​​​​វិ​​​និ​​​​​​​​​យោ​​​គ​​​ទុ​​​ន​​​​​​​​​ទឹកប្រាក់​​​២០០​​​លា​​​ន​​​​​​ដុល្លារ​​​ដើម្បី​​​​​​បង្កើត​​​តំ​​​បន់​​​ឧស្សា​​​​​​ហកម្ម​​​ទំ​​​ហំ១.០០០​​​ហិកតា​​ ក្នុ​​​ងខេត្តក្រ​​​ចេះ​​​​​​ នៅ​​​តា​​​ម​​​​​​ព្រំ​​​​​​ដែន ប្រទេ​​​ស​​​វៀត​​​ណាម​​​។ ​​លោក ចំណាន...

ព័ត៌មានថ្មីៗ