33 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ទោះបីជា​មាន​បម្រាម​ ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទពីរ​នៅតែ​ផ្តល់ទឹកប្រាក់​បន្ថែម​ដល់អតិថិជន​

ក្រុម​ហ៊ុនពីរ​ក្នុង​ចំណោមក្រុម​ហ៊ុន​ប្រតិ​បត្តិ​ករ​ទូរស័ព្ទចល័តធំៗបំផុ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​ផ្តល់​អត្ថ​ប្រយោជន៍បន្ថែម​គួរ​ឲ្យ​ទាក់​ទាញ​ដល់​អតិថិជនរបស់ខ្លួន សម្រាប់​ការ​ហៅ​ទូរស័ព្ទ ​ទោះបីជាមានបញ្ជា​ពី​អង្គ​ភាព ​​បញ្ញត្តិទូរគមនាគម​ន៍​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ឲ្យក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​នានា​ អនុវត្ត​គោល​ការណ៍​ថ្លៃ​អប្បបរមា​សម្រា​ប់​ ការហៅទូរស័ព្ទ​ ដែលត្រូវបាន​បង្កើត​ឡើង​​ដោយ​រដ្ឋាភិបាល ​និង​កាត់​បន្ថយ​កម្មវិធី​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ដល់អតិថិជន។ កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន ស្មាត (Smart) ​​​ដែល​ជា​កម្មសិទ្ធិរបស់​ក្រុម​ហ៊ុន អេសៀតា គ្រុប ប៊ីអេជឌី (Axiata Group Bhd) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ចាប់​ផ្តើម​ផ្តល់ទឹកប្រាក់​បន្ថែម​១០០ភាគរយ​លើ​ទឹក​ប្រាក់បញ្ចូល ហើយ​កម្មវិធីនេះ​ដំណើរការ​រហូត​ដល់ថ្ងៃទី៣១ ខែ​ធ្នូ និង​ជាផ្នែក​មួយ​នៃ​ផែនការ​ផ្តល់​ឲ្យ​ពិសេស​​សម្រាប់រដូវ​ឈប់​សម្រាក នេះបើយោងតាម​គេហទំព័រ​របស់​ក្រុម​ហ៊ុននេះ។ ចំណែក​ឯក្រុមហ៊ុន សែល​កាត (Cellcard) ​ដែលជា​កម្មសិទ្ធិរបស់​ក្រុម​ហ៊ុន​ពហុជំនួញ​ក្នុង​​ស្រុក​ រ៉ូយ៉ាល់ គ្រុប (Royal Group) ក៏បានចាប់​ផ្តើម​ផ្តល់​ទឹកប្រាក់​បន្ថែម​១០០​ភាគរយ​លើ​ទឹក​ប្រាក់​បញ្ចូល​ផងដែរ​ ហើយកម្មវិធីនេះ​នឹង​ ត្រូវបានបញ្ចប់​ក្នុង​ថ្ងៃ​នេះ​។ ក្រុម​ហ៊ុន សែលកាត បាន​ផ្សព្វផ្សាយ​កាល​ ថ្ងៃអង្គារ៍ នៅ​លើទំព័រ​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ Facebook របស់ខ្លួនថា “បញ្ចូល​ទឹកប្រាក់​ពីថ្ងៃទី១៨ដល់ទី១៩ នឹង​ទទួល​បាន​ទឹកប្រាក់​បន្ថែម​​១០០ភាគរយ”។ អតិថិជន​​​​របស់​ក្រុម​ហ៊ុនទាំងពីរ​ក៏បាន​សារ​​​ជាអក្សរ​ ដែល​ជូនដំណឹង​​ដល់​ពួកគេ​អំពី​កម្ម​វិធី​ផ្តល់​នាទីសម្រាប់​ការ​ហៅទូរស័ព្ទ​ដោយ​​​ឥត​គិត​ថ្លៃ​។ កាល​ពីថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា អង្គ​ភាព​​​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ បានបញ្ជា​ឲ្យ​ក្រុម​ហ៊ុន ​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ទាំងអស់​ អនុវត្ត​តាមប្រកាស​រដ្ឋាភិបាល​ឆ្នាំ២០០៩ ដែល​កំណត់​ថ្លៃអប្បបរមា​សម្រាប់​ផ្តល់ឲ្យ​អតិថិជន។ សម្រាប់​ការ​ហៅទូរស័ព្ទក្នុង​ប្រព័ន្ធ រដ្ឋាភិ​បាល​បាន​ប្រកាស​ថា ​ការ​ហៅ​ទូរ​ស័ព្ទបែប​នេះ​មានតម្លៃ​៤,៥សេនក្នុងមួយ​នាទី ខណៈ​ដែល​ការហៅទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ​មានតម្លៃ​៥,៩៥​សេន​ក្នុង​មួយនាទី។ បញ្ញត្តិ​ករ​ក៏បាន​បញ្ជាឲ្យមានការកំណត់​កម្មវិធីផ្តល់​ទឹកប្រាក់​បន្ថែមសម្រាប់ការហៅ​ទូរស័ព្ទ និង​កម្ម​​​វិធី​​​សេវា​កម្មឥតគិតថ្លៃ​ផង​ដែរ ពោល​គឺ​មិនត្រូវ​បន្ថែម​លើសពី៥០ភាគរយ​នៃ​អត្រា​ហៅ​​​ចេញកំណត់​ដោយរដ្ឋាភិបាល​ ខណៈ​ដែល​ចំនួនដងនៃ​កម្មវិធី​សេវា​កម្ម​ឥត​គិ​ត​ថ្លៃ​​​ត្រូវ​​​តែ​មានការ​ដាក់​កម្រិត។ ខណៈដែល​រដ្ឋាភិបាល​អះអាង​ថា បញ្ជា​ឲ្យ​កំណត់​ថ្លៃ​ទាំងនេះ​នឹង​បង្កើន​ការ​ប្រកួត​ប្រជែង​នៅលើទីផ្សារ ហើយ​អនុញ្ញាត​ឲ្យ​រដ្ឋា​​​ភិបាលប្រមូលចំណូលពន្ធ​បានច្រើន​ជាងមុន សាធារ​ណជនចាត់​ទុកចំណាត់ការ​នេះ​មាន​ទិសដៅផ្ទុយពីគោលការណ៍ទីផ្សារសេរី និ​ង​ជា​ការ​រើសអើងប្រជាជនក្រីក្រ។ ទាំង​លោក ថូម៉ាស ហាន់ (Thomas Hundt) ប្រធាន​នាយកប្រតិបត្តិក្រុម​ហ៊ុន ស្មាត ​និង​ ​លោក អៀន វ៉ាត់សុន (Ian Watson) ​ប្រធាន​នាយកប្រតិបត្តិ បាន​លើកឡើង​កាលពីម្សិល​មិញថា ​កម្មវិធីផ្តល់តម្លៃថ្មីរបស់​ពួកគេស្រប​តាម​បញ្ជា​របស់រដ្ឋាភិបាល។ លោក ថូម៉ាសហាន់ បាន​មានប្រសាសន៍​ថា “យើងមិនមែន​មិន​យកចិត្ត​ទុកដាក់​ចំពោះ បទបញ្ជា​របស់​បញ្ញត្តិករ​ទូរគមនា​គមន៍​កម្ពុជា​​​​នោះទេ​”។ លោក​​​បានបន្ត​​​ទៀត​​​ថា “យើង​តែង​គោរពតាម​ប្រកា​ស  របស់​បញ្ញត្តិករ​ទូរគមនា​គមន៍​​​កម្ពុជា”៕​​​​ សុធា (រាយការណ៍បន្ថែម​ដោយ​ ហ៊ុល រស្មី)​​

អាជីវករ​ និង​អតិថិជន​​រក​​ប្រាក់​​​ ចំណូលបាន​​​តិច​ជាង​មុន​ នៅ​ពេល​គោលការ​ណ៍​ពន្ធកាន់​តែ​តឹង​រ៉ឹង​

រយៈ​ពេល​ប្រាំមួយ​សប្តាហ៍​ បន្ទាប់​ពី​មាន​ការ​ណែនាំ​ឲ្យ​មន្ត្រីគយនានា​​ត្រួត​ពិនិត្យ​ និងប្រមូល​​ពន្ធ​ជាផ្លូវការ​លើ​ទំនិញ​​នាំ​ចូល​​ឲ្យ​បាន​ត្រឹម​ត្រូវនោះ​ អាជីវករ​តាម​ផ្សារ​ និង​អតិថិ​ជន​របស់​ខ្លួន​​បាន​លើក​ឡើង​ថា ពួក​គាត់​រក​ចំណូល​​បាន​តិច​ជាង​មុន​ ដោយ​សារ​តែ​តម្លៃ​ទំនិញ​នាំចូល​មួយ​ចំនួន​បាន​កើន​ឡើង​យ៉ាង​តិច​២០ភាគរយ​។ មន្ត្រី​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ បច្ចុប្បន្ន​​ការ​ព្រមាន​ថា ភោជនីយ​ដ្ឋាន​និងសណ្ឋាគារ​ ក៏​អាចទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ថ្លៃ​​ទំនិញ​កើន​ឡើង​​ដែរ​  ទោះ​បី​​ជា​ផល​ប៉ះ​ពាល់​ទាំង​នោះ​មិន​ទាន់​កើត​មាន​​ទៅលើ​ខ្លួន​ក៏​ដោយ​ ពីព្រោះ​​ការ​ចំណាយ​ទៅ​លើ​ពន្ធ​ច្រើន​ជាង​មុន​បាន​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ប្រើ​ប្រាស​់​ទាំង​ឡាយ​។ លោក  លូ  ម៉េង ​ ប្រធាន​សមាគម​សណ្ឋា​គារ​ កម្ពុជា​ (Cambodia Hotel Association)  បាន​លើក​ឡើង​ថា ថ្លៃ​ទំនិញ​នាំ​ចូល​បាន​កើន​ឡើង​ពី​១៥​ភាគ​រយ​ទៅ​២០​ភាគ​រយ​កាល​ពី​ខែ​មុន។​ លោក លូ ម៉េង ​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ជឿថា ទំនិញ​ឡើង​ថ្លៃ​ ដោយសារ​តែ​រដ្ឋ​កំពុង​អនុវត្ត​គោល​ការណ៍​ប្រមូល​ពន្ធ​លើ​ទំនិញ​នាំចូល​។​ថ្លៃ​ទំនិញ​នាំចូល​មួយ​ចំនួន​បាន​កើន​ឡើង​ប្រហែល​១៥​ភាគរយ​ទៅ ២០​ភាគរយ​”។ លោក​ លូ ម៉េង បាន​បន្តទៀតថា “យើង​ជា​ប្រតិ​បត្តិករ​សណ្ឋាគារ​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ ហើយ​ប្រាក់​ចំណេញ​របស់​យើង​​កំពុង​ធ្លាក់​ចុះ​”។ លោក​បាន​លើកឡើង​បន្ថែម​ ទៀត​ថា  ថ្លៃ​ទំនិញ​លើ​ទី​ផ្សារ​​ទំនង​​ជា​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ខាង​មុខ​។ នៅតាម​ផ្សារ​ក្នុងរាជធានី​ភ្នំពេញ​ នៅ​ក្នុ​ង​សប្តាហ៍​នេះ​​ អាជីវករ​បាន​ឲ្យដឹង​ថា ពួកគាត់​បាន​ចំណាយ​ច្រើន​ជាង​មុន​ លើ​ទំនិ​ញ​នាំ​ចូល​កាល​ពីខែ​មុន​ ហើយ​​ពេល​ខ្លះ​ពួកគាត់​ត្រូវ​ដំឡើង​ថ្លៃ​ទំនិ​ញ​ ដើម្បីជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ចំណាយ​ទាំង​នេះ​។ អ្នក​ស្រី​ ហ៊ាង​ ស្រីល័ក្ខ អាយុ​៣០ឆ្នាំ​ជា​អាជីវករ​នៅ​ផ្សារ​អូរ​ប្ញស្សី​ បាន​ឲ្យដឹង​កាល​ពី​ម្សិលមិញថា ផលិត​ផល​សាច់​នាំចូល​មួយ​ចំនួន​ ដែល​អ្នក​ស្រី​ទិញ​ដុំ​សម្រាប់​យកមក​លក់បន្ត​​បាន​ឡើង​ថ្លៃ​​ក្នុង​ចន្លោះ​ពី​១.០០០រៀល​​ ឬ (ប្រហែល​០,២៥ដុល្លារ​​អាមេរិក​)ទៅ​មួយ​​ដុល្លារ​អាមេរិក​។ អ្នកស្រី​បាន​និយាយ​ថា “អតិថិជន​របស់​ខ្ញុំ​ត្អូញត្អែ​​រយ៉ាង​ច្រើន​។  ដទៃទៀត​បាន​ប្រាប់​ខ្ញុំ​ថា ទំនិញ​ឡើង​ថ្លៃ​ដោយសារ​តែ​ការ​អនុវត្ត​គោល​ការណ៍​ប្រមូល​ពន្ធ​”។ លោក​ ប៊ូ ប៊ុណ្ណារ៉ា​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​ សាធារណៈ​នៅ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ ​បាន​​ឲ្យ​ដឹងថា តាំង​ពីដើមខែ​​វិច្ឆិកា​ មន្ត្រី​គយ​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ទំនិញ​នាំចូល​ និង​ប្រមូល​ពន្ធ​ជូន​រដ្ឋាភិ​បាល​ ក្នុង​គោលបំណង​បង្កើ​នចំណូល​រដ្ឋ​។ ម្ចាស់​អាជីវកម្ម​បាន​លើកឡើង​ថា កាល​ពី​មុន​ “ពន្ធ​” នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ ភាគច្រើន​ត្រូវ​បាន​​បង់​ក្នុង​រូប​ភាព​សំណូក​ ​ឲ្យ​ទៅ​មន្ត្រី​គយ​ ដែល​នេះ​ជាសកម្មភាព​មួយ​នៅ​តែបន្ត​កើត​ឡើង ទោះបីជា​មាន​បទ​បញ្ជា​ចេញ​ពី​រដ្ឋាភិបាល​ក៏​ដោយ​។ កាល​ពីម្សិលមិញ​ លោក​ ប៊ុណ្ណារ៉ា​ បាន​បដិ​សេធ​ថា មន្ត្រី​គយ​មិន​​នៅ​តែ​​ទទួល​សំណូក​​ពី​​អ្នក​នាំ​ចូល​នា​នា​ ក្រៅ​ពី​ពន្ធ​ដែ​ល​កំពុង​ត្រូវ​បាន ​អនុវត្ត​ទេ​។ លោក​ក៏​បាន​លើ​កឡើង​ផង​ដែរ​ថា លោក​មិន​ដឹង​អំពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ដោយ សារ​គោល​ការណ៍​ថ្មី​របស់​​រដ្ឋាភិបាល​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ដឹង​អំពីទីផ្សារ​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ថ្លៃ​ទំនិញ​កើន​ឡើង​ ឬ​ក៏​ធ្លាក់​ចុះ​ទេ​។ ភារកិច្ច​របស់​យើង​ គឺ​ប្រមូល​ពន្ធ​អាករ​១០០ភាគរយ​ជូន​រដ្ឋ​”។ យោង​តាម​អគ្គនាយក​ដ្ឋាន​គយ​ និង​​រដ្ឋាករ​​​បាន​បង្ហាញ​ថា  មាន​ពន្ធ​បី​ប្រភេទ​ដែល​អ្នក​នាំ​ចូល​ត្រូវ​បង់​ រួម​មាន​ ពន្ធអាករ​​លើ​ទំនិញ​នាំចូល​​ ពន្ធអាករ​លើ​ទំនិញ​ជាក់​លាក់​ និង​អាករ​លើ​តម្លៃ​ទំនិញ​បន្ថែម​។ សម្រាប់​ផលិត​ផល​សំខាន់​ៗ​ និង​វត្ថុ​ធាតុ​ដើម​ អ្នក​នាំចូល​ត្រូវ​បង់​ពន្ធ​៧​ភាគរយ​ សម្រាប់​​ គ្រឿង​ម៉ាស៊ីន​ និងគ្រឿង​បរិក្ខា​ផ្សេង​ៗ​ អ្នក​នាំ​ចូល​ត្រូវ​បង់​ពន្ធ​១៥ភា​គរយ​ សម្រាប់​ផលិត​ផល​សម្រេច​ និង​ទំនិ​ញការ​ពារ​​ដោយ​រដ្ឋា​ភិ​បាល​ អ្នក​នាំចូល​ត្រូវ​បង់​ពន្ធ​៣៥​ភាគ​រយ​ និង​សម្រាប់​ទំនិញ​ប្រណីត​ៗ​​ អ្នក​នាំចូល​ត្រូវ​បង់​ពន្ធ​៥០​ភាគរយ​។ អាករ​លើ​តម្លៃ​បន្ថែម​មាន​១០​ភាគ​រយ​ថេរ​ ដែល​ត្រូវ​បាន​ដាក់​បន្ថែម​លើ​ពន្ធ​ផ្សេ​ងៗ​ទៀត​។ សេដ្ឋ​វិទូ​នានា​បាន​លើកឡើង​ក្នុង​សប្តាហ៍​នេះថា មិន​ទាន់​ដល់​ពេល​ដែល​គួរ​តែ​និយាយ​ថា តើ​ការ​អនុវត្ត​គោល​ការណ៍​ប្រមូល​ពន្ធ​​ និង​ធ្វើ​ឲ្យ​អត្រា​អតិផរណា​សរុប​នៅ​ ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កើន​ឡើង​ទេ​។ លោក​ ភីធ័រ​ ព្រីម​ប៊ល (Peter Brimble) សេដ្ឋវិទូជាន់​ខ្ពស់នៅ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank)  បាន​មាន​ប្រសាសន៍​ថា “ត្រូវ​រង​់ចាំមើល​ថា តើ​មាន​ការ​ប្រែ​ប្រួល​អ្វី​បន្ត​ទៀត​ ដើម្បី​​មើល​ឲ្យ​ឃើញ​ថា តើ​អតិ​ ផ​រណា​​​កើនឡើង​ ឬ​យ៉ាង​ណា​”។ លោក​ ស្រី ចាន់ធី ប្រធាន​បណ្តោះ​អាសន្ន​ សមាគមន៍​សេដ្ឋកិច្ច​កម្ពុជា​ (Cambodian Economic Association)​  បា​ន​លើ​កឡើង​ថា នៅ​ពេល​ថ្លៃ​ដើម​ទំនិញនាំចូល​កើនឡើង​ សកម្ម​ភាព​ទិញ​ផលិត​ផល​ក្នុង​ស្រុក​នឹង​ប្រែ​ប្រួល​។ លោក​បានមាន​ប្រសាសន៍ថា “ ប្រជាជន​នឹង​ផ្លាស់ប្តូរ​ពីការ​ទិញ​ទំនិញ​នាំចូល​ ទៅ​ទិញ​ទំនិញ​ក្នុង​ស្រុក​​វិញ​។ ដូច្នេ​ះ​ ក្រោយ​មក​បរិ​មាណ​ទំនិញ​ក្នុ​ងស្រុក​អាច​នឹង​លែង​សូវ​មាន​ ហើយ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​បរិមាណ​តម្រូវ​ការ​បាន​ទេ​...ហើយ​ក្រោយ​មក​ទៀត​ថ្លៃ​ទំនិញ​ទាំង​នោះ​នឹង​កើន​ឡើង​”។ លោក​ ហ្គ្រេក​ ហ៊ីល​ (Greg Hill) ម្ចាស់​អាជីវកម្ម​​ ឡូនស្តារ សាឡន​ និង​ ផ្ទះសំណាក់​ (Lone Star Salon and Guesthouse)  ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​ផ្លូវ​លេខ​២៣ ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹង​ថា បុគ្គលិក​របស​់លោក​​បាន​ឃើញ​ច្បាស់ថា ថ្លៃ​ទំនិញ​លក់​នៅ​តាម​ផ្សារ​ក្នុង​ស្រុក​​ និង​ផ្សារទំនើ​បកើន​ឡើង​គួរ​ឲ្យកត់​សម្គាល់។ លោក​បាន​មាន​ប្រសាសន៍ថា ​ “ បញ្ហា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បុគ្គលិក​របស់​ខ្ញុំ​ក្នុងការ​ដើរ​ទិញ​អីវ៉ាន់​រៀងរាល់ថ្ងៃ​។ ពួកគេ​បាន​រាយការណ៍ថា ថ្លៃ​ទំនិញ​កើន​ឡើង​យ៉ាង​ខ្លាំង​ ពោលគឺ​ប្រហែល​២០​ទៅ​៣០​ភាគ​រយ​​ជា​ពិសេស​ សាច់​ជ្រូក សាច់​គោ គ្រប់​មុខ​”។ លោក ហ៊ីល បាន​បន្ត​ថា លោក​មិន​ទាន់​មាន​ផែនការ​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​ខ្លួន​ទេ​ ក៏​ប៉ុន្តែ​ លោក​អាច​នឹង​ផ្លាស់​ប្តូរ​ថ្លៃ​នាពេល​អនាគត។ លោក​ ហីុល បាន​មាន​ប្រសាសន៍ថា “ យើង​នឹង​ស៊ូ​ទ្រាំនឹង​កំណើន​នៃការ​ចំណាយ ​រយៈពេល​ពីរបី​ខែ​ ដើម្បី​ឲ្យដឹង​ថា តើ​មាន​រឿង​អ្វី​ប្រែប្រួល​។ ប្រសិន​បើ​ មិន​មាន​ការ​ប្រែ​ប្រួល​ទេ​ ខ្ញុំ​ត្រូ​វបង្ខំចិត្ត​ដំឡើង​ថ្លៃ​សេវា​កម្ម​នៅ​កន្លែង​របស់​ខ្ញុំ​ហើយ​​”៕​សុធា​

អត្រា​អតិផរណា​កើន​ឡើង​ដល់​៤,២​ភាគ​រយ​នៅ​ក្នុងរយៈ​ពេល​១២​ខែ​គិត​ត្រឹម​​​​​ខែ​តុលា​ឆ្នាំ​នេះ​

យោង​តាម​ទិន្នន័យ​ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​​​ចេញផ្សាយ​​​កាលពី​​​ម្សិលមិញ​ ​បា​ន​ឲ្យ​​​ដឹង​​​ថា អត្រា​អតិផរណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​  ​បាន​កើនឡើងដល់​​​​​៤,២​ភាគ​រយ​ នៅ​ក្នុងរយៈ​ពេ​ល ​១២ខែគិ​ត​ត្រឹម​​​ខែ​តុលា​ឆ្នាំនេះ​ដោយ​​​តម្លៃ​ម្អូប​អាហារ​មាន​​​​ចំណែក​ជាង​ពាក់​កណ្តាល​​ នៃ​អត្រា​នេះ​​​​។ ​ទិន្នន័យ​ដដែល​​​​នេះ​​​បង្ហាញ​​​​​ថា ​ ម្ហូ​ប​អាហារ​ ​និង​ភេស​ជ្ជៈ​គ្មាន​ជាតិ​ស្រ​វឹង​​​​បា​ន​ឡើង​ថ្លៃ​៥,៥​ភាគរយ​ ចន្លោះ​ពី​​​​​​​​​ខែ​តុលា​ឆ្នាំ​២០១២​ ដល់​ខែ​តុលា​ឆ្នាំ​២០​១​​៣​ ​និង​មាន​​​ចំណែក​​​​ស្មើ​​​នឹង​​​២,៨ភាគរយ​នៃ​អត្រា​សរុប​។​ ​តម្លៃ​អង្ករ​បាន​កើន​ឡើង ៣,៤ភាគរយ ខណៈ​​តម្លៃ​នំសរសៃ​​កើនឡើង​​​​៨,​១​ភាគរយ​។ ​ តម្លៃ​​សាច់​បាន​​​កើនឡើ​ង​៦,៦​ភាគរយ​ ​ក្នុង​នោះតម្លៃ​​សាច់គោ​ស្រ​ស់​កើនឡើង​៧,៧  ​ភា​គរយ​ ខណៈ​​​សា​ច់​មាន់​ឡើងថ្លៃ​៦,៥​ភាគ​រយ​។ ​តម្លៃ​​​ត្រី​​​និ​ង​គ្រឿង​​​សមុទ្រ​បាន​កើន​ឡើង ​៤,១​ភាគរយ...

​តម្លៃ​​ការ​ហៅចេញត្រូវ​បាន​កំណត់​ជា​បណ្តោះ​អា​ស​ន្ន​​

កាលពីម្សិលមិញ ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​ស​ណីយ៍​ និង​ទូរ​គ​មនាគមន៍​បាន​អះ​អាង​​ថា​ ​បទ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័​ព្ទ​ចល័ត​ទាំង​ប្រាំពីរ​គោរព​តាម​ច្បាប់​កំណត់​​តម្លៃ​អប្បបរមា​ សម្រាប់​ ការ​ហៅទូរស័ព្ទ​​​​ចេញ​​​​​ គឺ​​​​​​​​​​គ្រាន់តែ​​​ជា​វិធានការ​​​បណ្តោះអាសន្ន​​ប៉ុ​ណ្ណោះ​។ លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ថ្មី​​​នៃ​​​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍​ ​បាន​លើក​ឡើង​ថា ​ប​ទ​បញ្ជា​​​នេះ​​​​​គឺ​​​ជា​​​​​រឿង​​​ចាំបាច់​​​ ដោយ សារ​​​ក្រុ​ម​ហ៊ុន​ផ្តល់​​​សេវា​​​ទូរ​ស័ព្ទ​​​​​​​នានា​​​មិន​គោរ​ព​ ច្បាប់​ស្តីពី​តម្លៃ​​​​នៃ​​​ការ​​​​ហៅ​​​ចេញ​​ ហើយ​ការ​ល្មើស​​​នេះ​មាន​លក្ខណៈ​​​​ហួស​ហេតុ​ពេក​។​​​ណាមួយ​​​ រដ្ឋាភិបាល​ត្រូវ​បង្កើន​​​​ចំណូលពន្ធ​​​​ពី​​​វិស័យ​នេះ​​​​ផង​​​។ ​លោក ប្រាក់ សុខុន ​បាន​ថ្លែង​​​​​​​​អំឡុង​សន្និ សីទ​​​សារ​ព័ត៌​មាន​រយៈ​ពេល​ពីរ​ម៉ោង​​​​ដែល​​​ត្រូវបាន​​​រៀបចំ​​​ឡើង ​​​ដើម្បី​​​បំភ្លឺ​​​អំពី​​​បទ​​​បញ្ជា​​​របស់​​​រដ្ឋាភិបាល​​​ឲ្យ​​​មាន​​​ការ​​​កំណត់​​​តម្លៃ​​​ហៅ ចេញ​​​​​​ កាលពី​​​ម្សិលមិញ​​​ថា “នេះជា​​​វិធានការ​បណ្តោះ​​​អាសន្ន​​​​ប៉ុណ្ណោះ ព្រោះ​យើង​ចង់​ឲ្យ​ក្រុម​ហ៊ុនប្រតិបត្តិករទូរ​​ស័ព្ទ​​រក្សា​​ភាព​ស្ងៀម​ស្ងាត់​។ យើង​ត្រូវ​កា​រ​ភាព​ស្ងៀម​ស្ងាត់​នៅ​លើ​​​ ទីផ្សារ​​​នេះ​​​​។ ពួកគេ​មិ​ន​អាច​បន្ត​សកម្មភាព ​រំ​លោភ​...

ក្រុមហ៊ុនទូរស័ព្ទ​​​ចល័ត​​​ ម៉ូប៊ីថែល គ្រោង​នឹ​ងនាំយក​​បច្ចេក​វិទ្យា ​4G​ មកកាន់​​​​ទី​ផ្សារ​ប្រទេស​​​កម្ពុជា​

ក្រុ​ម​​ហ៊ុន​​​​​ប្រតិ​បត្តិករ​​​ទូ​រ​ស័ព្ទ​ ម៉ូ​​ប៊ី​​​ថែល (MobiTel) ​បា​ន​​​ឲ្យ​ដឹង​ថា​ ​​ខ្លួ​ន​​ត្រៀ​ម​រួ​ច​​ជា​ស្រេច​​ក្នុង​កា​រ​​​នាំ​​យក​​​បច្ចេក​​វិទ្យា​ 4G ​​មក​ប្រើ​​ប្រាស់​​នៅ​​ពាក់​​កណ្តា​ល​​ឆ្នាំ​​ក្រោ​យ​ ​ជា​ហេតុ​​បណ្តាលឲ្យ​​ក្រុម​​ហ៊ុន​​នេះ​​​អាច​​ក្លាយ​​​ទៅ​​ជា​​​បណ្តាញ​ដំ​បូ​ង​គេ​ដែល​​​នាំ​ឲ្យ​មា​ន​កា​រ​​ប្រើ​ប្រាស់​​សេវា​ក​ម្ម​​អ៊ីន​ធើ​ណិតល្បឿ​ន​លឿន​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​។ លោក​ ​អៀន ​វ៉ាត​សុ​ន (Ian Watson) ប្រ​ធា​ន​​នា​​យក​ប្រតិ​បត្តិ​​ក្រុ​ម​ហ៊ុន ម៉ូ​​ប៊ី​​​ថែល ​​បា​ន​​មា​ន​ប្រ​សាស​ន៍​​ក្នុ​ង​សប្តា​ហ៍​នេះ​ថា​ “​យើង​នឹ​ង​​ដំ​ណើរ​​កា​រ​​បច្ចេ​ក​វិទ្យា​...

ក្រុម​ហ៊ុន​អាកាសចរណ៍ កម្ពុជា​​​ អង្គរអ៊ែរ​ ​គ្រោង​នឹង​បើ​ក​​ជើង​ហោះ​ហើ​រ​ទៅ​កាន់​ទី​ក្រុង​សៀងហៃ​

ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា​អង្គរ​អ៊ែរ​ (Cambodia Angkor Air) បាន​ប្រកាស​ថា​ យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​មាន​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា​មួយនេះ​ នឹង​បើក​ជើង​ហោះ​ហើរ​ថ្មីមួយ​ ពី​ប្រទេស​កម្ពុ​ជា​​ទៅ​ទី​ក្រុង​សៀងហៃ ក្នុង​ខែ​នេះ ដើម្បី​​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា កំពុង​មាន​ចំនួន​កើនឡើង​។ សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ប្រាំ​មួ​យ​ដងក្នុងមួយសប្តាហ៍​ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​​ ការ​នៅ​ថ្ងៃ​ទី​២៦​ខែធ្នូ​ខាង​មុខ​ និង​តភ្ជាប់​ផ្លូវ​អាកាស​ពី​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀម​រាបទៅ​ទីក្រុង​ពាណិជ្ជកម្មរបស់​ប្រទេសចិន​ គឺទីក្រុង​សៀងហៃ​ និង​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ពង្រីកអាជីវកម្ម​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​ នៅ​ក្នុង​ប្រទេ​ស​ចិន។ លោក​ ងូយេន​ ទូអាញ់...

ការដំឡើង​ពន្ធគយ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញលក់​រាយ​ឡើង​ថ្លៃ

មន្ត្រីរដ្ឋាភិបាល​ ពាណិជ្ជករ​ និង​សេដ្ឋ​បាន​លើកឡើងថា មន្ត្រី​គយនៅតាម​តំ​បន់​ព្រំដែន​នៃប្រទេស​កម្ពុជា ​​កំពុ​ង​ទទួលបាន​សេចក្តីណែនាំ ឲ្យ​បង្កើន​កិច្ច​ខិ​តខំប្រឹង​ប្រែង​​ក្នុងការ​ត្រួត​ពិនិត្យ ​និង​យក​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​លើគ្រប់មុខ​ទំនិញ​ ដែល​ត្រូវ​​បាន​នាំចូល​មក​ប្រទេស​កម្ពុជា​ ​ជាហេតុ​ប​ណ្តាល​ឲ្យ​ថ្លៃ​ដើម​ទំនិញ​នាំចូល​​​​​និ​​ងថ្លៃ​​ទំនិ​ញ​លក់រាយ​ជាច្រើន​ប្រភេ​ទកើនឡើង​។ លោក ប៊ូ ​ប៊ុណ្ណារ៉ា ​ប្រធាន​ផ្នែក​ទំនាក់​ទំន​ង​​ សា​ធារណៈនៃអគ្គនាយក​ដ្ឋាន​គយ ​និ​ង​រដ្ឋាករ​ បាន​លើកឡើងកាលពីម្សិល​មិញ​ថា ​តាំង​ពី​ដើមខែ​វិច្ឆិកា​មក រដ្ឋាភិបាល​បាន​​និងកំពុង​ពង្រឹង​ការអនុវត្ត​ការ​ត្រួតពិនិ​​ត្យ​​​​គយ​ និង​ពន្ធដា​ ដើម្បី​កាត់​បន្ថយ​សកម្មភា​ព​​រត់​ពន្ធ​ទំនិញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​ បង្កើន​ប្រាក់ចំណូលរដ្ឋ​។ លោក ប៊ុណ្ណារ៉ា ​មាន​ប្រសាសន៍​ថា “យើងបាន​ចាប់​ផ្តើម​អនុវត្ត​ផែនការ​ប្រ​តិ​បត្តិការ​កាលពីដើម​ខែ​វិ​ច្ឆិកា​​ ដើម្បី​ពង្រឹ​ង​ប្រសិទ្ធ ភាព​​ការងារ​របស់យើង​ឲ្យបាន​លឿ​​ន”។ លោក​បានមាន​ប្រសាសន៍​​បែប​ក្នុ​ង​ន័យ​សំដៅ​ទៅ​លើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុ​ង​ការត្រួតពិនិត្យ និង​យកពន្ធ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ លើផល​ិត​ផល​ដែ​​លត្រូវបាននាំចូល​មក​ប្រទេស​កម្ពុជា​។ លោក​បានមានប្រសាសន៍ថា“ យើង​បាន​កំណត់​យក​ការ​ពង្រឹង​ការ​ប្រមូល​ចំណូ​ល​ ជាអាទិភាព ពីព្រោះ​សកម្ម ភាព​រត់​ពន្ធ​កំពុង​កើនឡើង​ ​ហើយ​យើ​ង​កំពុង តែ​បាត់​បង់ចំណូល​រដ្ឋ”។ ​លោក...

ដប់​ខែដំបូងដើម​ឆ្នាំនេះ​​ទំនិញ​ឆ្លង​កា​​ត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​កើ​ន​ឡើ​ង​១៣ភាគរយ​

​យោងតាម​ទិន្នន័យស្ថិតិ​ដែល​កំពង់​ផែ​   ស្វ​យ័ត​ក្រុង​ព្រះសីហនុ​ បាន​ចេញផ្សា​យ​កា​ល​ពីម្សិល​មិញ បានបង្ហាញ​ថា  ​ទម្ងន់សរុប​នៃ​ទំនិញ​ដឹក​ជញ្ជូន​កាត់​កំពង់​ផែ​នេះ​ បាន​កើ​ន​ឡើង​១៣ភាគរយ​ក្នុងរយៈ​ពេល​១០​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ​ បើ​ធៀបនឹង​រយៈពេ​លដូច​គ្នា​កាលពីឆ្នាំ​មុន​។ ​ទំនិញ​ប្រហែល​២,៤៨​លានតោន​ បា​ន​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ តាំង​ពី​ដើម​ឆ្នាំរហូតដល់​ខែ​តុលា​ឆ្នាំនេះ​​ និ​ង​ជា​ទម្ងន់សរុប​ធ្ងន់ជាងរយៈ​​ពេល​១០ខែ​ដំបូង​ដើមឆ្នាំ២០១២ដែល​មាន​២,១៥​លាន​តោន​។ ​លោក​ អ៊ុក សូមេធី ​ប្រធាន​​ការិយាល័យ​ស្ថិតិ​កំពង់ផែ​ស្វយ័ត​នេះ​ ​លើកឡើងថា កំណើន​នេះភាគច្រើន​ដោ​យ​សារបរិមាណ​នាំចេញ​អង្ករ ​និង​បរិមា​ណ​នាំចូល​គ្រឿង​សំណង់​កើនឡើង​។​ ​យោងតាម​លោក លូ ​គឹម​ឈុន ​នាយ​ក​ កំពង់ ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​កាលពីដើមឆ្នាំនេះ​​កំពង់ផែនេះ​បា​ន​អនុ​វត្ត​គម្រោង​សិក្សាស្រាវ​ជ្រាវ​មួយ ​ស្តី​ពី​លទ្ធ​ភាព​ឆ្លើយត​ប​ទៅនឹង​កំណើន​ទំនិញ​ថ្មីៗ​។ ទោះ​​ជាយ៉ាង​ណា​ លោក​បាន​ឲ្យដឹង​បន្ត​ថា ផែនការ​អភិវឌ្ឍ​ន៍​​កំពង់​ផែ​​ មិនទាន់​ដំណើរ​ការ​នៅឡើយ ដោយសារតែ “ យើ​ង​កំពុង​រង់ចាំ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​" ក៏ប៉ុ​ន្តែ...

ក្រុម​ហ៊ុន​ អូរិក ​ម​ក​ពីប្រទេស​ជប៉ុន​ហាក់ដូចជាគ្រាន់​តែ​ចង់​សិ​ក្សា​​ស្ថានភាពទីផ្សារ​ប៉ុណ្ណោះ

មន្ត្រី​ធនាគារ​បាន​ឲ្យដឹង​ កាលពីម្សិ​ល​មិញ​ថា ​ក្រុម​ហ៊ុន​ អូរិក​ (Orix)​ ​ដែ​លជា​ក្រុ​ម​ហ៊ុន​ពហុជំនួញ​​ជប៉ុន​ផ្នែក​ហិរញ្ញវត្ថុ​ ​នឹ​ង​ទិ​ញ​ភាគ​ហ៊ុន​ ក្នុងតម្លៃ​ប្រហែល​១១​លាន​ដុល្លារ ​នៅ​ក្នុង​ធនាគារ​អេស៊ីលីដា ភីអិល​​ស៊ី ​ដែលជា​ធនាគារ​ធំបំផុត​មួយ​ក្នុង​ប្រ​ទេ​ស​​កម្ពុជា​ ហើយ​ផែ​ន​ការ​ទិញ​ភាគ​ហ៊ុន​នេះ​នឹ​ង​ត្រូវ​បាន​អនុ​វត្ត​​​នៅដំណាច់ឆ្នាំ​នេះ...

ធនាគារ​ពិ​​​ភព​លោក​​៖​ ប្រជា​ជន​ខ្មែរ​តិច​តួច​ជ្រើស​រើស​​ការ​ប្រើ​ប្រា​ស់​គណ​នី​ធនាគារ​

យោង​តាម​របាយ​ការណ៍​ដែល​ធនា​គា​រ​ពិភព​លោក (World Bank) ហៅ​កាត់​ថា​ WB ​បាន​​​ចេញផ្សាយ​ក្នុង​ថ្ងៃ​នេះ​ បាន​បង្ហា​ញ​ថា ​ក្នុង​​ចំណោម​ប្រជាជន​១៤​លាននា​ក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានតែ​៣,៧​ភាគរយ​ប៉ុ​ណ្ណោះ​ដែល​ប្រើ​ប្រាស់​គណនី​ធនាគារ​ នៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ហើយ​ក្នុងចំណោម​ម្ចា​ស់​គណនី​ទាំងនេះ អ្នកដែល​ប្រើ​ប្រាស់​គណនី​ធនាគារ​រប​ស់​ខ្លួ​ន​សម្រាប់សន្សំប្រា​ក់​ មាន​មិនដល់​១ភាគរយ​ទេ។ ​ទោះបីជា​របាយ​ការណ៍​អភិវឌ្ឍន៍​វិស័​យ​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភព​លោក​...

ព័ត៌មានថ្មីៗ