អាវយឺតមានស្លាកសញ្ញាហាងកាហ្វេ Starbucks ត្រូវបានគេឃើញពាក់ព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញ
ទីផ្សារហាងកាហ្វេបានរីកព្រោងព្រាតក្នុងរាជធានីភ្នំពេញនៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក៏ប៉ុន្តែ ហាងកាហ្វេដ៏ល្បីដែលមិនបានចូលមកប្រកួតប្រជែងនោះ គឺហាងកាហ្វេ ស្តាបាក់ (Starbucks) ដែលជាហាងកាហ្វេដ៏ធំរបស់សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការមិនបានចូលមកប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាមិនបានបញ្ឈប់ពលរដ្ឋវ័យក្មេងមិនឲ្យនាំគ្នាទៅផ្សារក្នុងប្រទេសកម្ពុជា ដើម្បីទិញអាវយឺតដែលមានស្លាកសញ្ញារបស់ហាងកាហ្វេលំដាប់ថ្នាក់ពិភពលោកនេះឡើយ។
ភាគច្រើនគេមិនសូវដឹងថា ស្តាបាក់ ជាអ្វីនោះទេ ប៉ុន្តែ គេឃើញយុវវ័យ និងមនុស្សពេញវ័យក្មេងៗនៅក្នុងរាជធានីនាំគ្នាទិញអាវយឺតនេះ ដែលបានក្លាយជាសម្លៀកបំពាក់ដ៏ពេញនិយមបំផុតដែលគេឃើញក្មេងៗពាក់ធ្វើដំណើរតាមដងផ្លូវ។ យុវជនអាយុ១៦ឆ្នាំម្នាក់ ឈ្មោះ ហែម សុវណ្ណារិទ្ធ ដែលកំពុងឈរនៅ ក្រៅវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្តោយមហាវិថីព្រះនរោត្តមបាននិយាយថា “ នៅពេលខ្ញុំពាក់វា ខ្ញុំមានអារម្មណ៍ថា ឡូយ ហើយសង្ហា ពីព្រោះវាស្អាតសម្រាប់ខ្ញុំ មានសិស្សពាក់អាវយឺតនេះច្រើនណាស់នៅក្នុងសាលារបស់ខ្ញុំ។ ខ្ញុំមិនដឹងថា ស្តាបាក់ ជាអ្វីនោះទេ ក៏ប៉ុន្តែ វាពេញនិយមណាស់”។
ក្មេងជំទង់អាយុ១៤ឆ្នាំម្នាក់ឈ្មោះ មឿន ថាន់រ័ត្ន ជាសិស្សនៅអនុវិទ្យាល័យចតុមុខបាននិយាយថា អាវយឺតនេះធ្វើឲ្យខ្លួនគេមានអារម្មណ៍ថា ទាន់សម័យ។ គេបាននិយាយថា “ ខ្ញុំមានអារម្មណ៍ថា ឡូយជាងមុន នៅពេលខ្ញុំពាក់វា”។ ក្រុមហ៊ុនហាងកាហ្វេ ស្តាបាក់ មានហាងរាប់រយកន្លែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា នៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម ប៉ុន្តែ ក្រុមហ៊ុននេះមិនមានហាងនៅក្នុងប្រទេសកម្ពុជានោះទេ ហើយតំណាងក្រុមហ៊ុនបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនគ្មានគម្រោងបើកហាងកាហ្វេ ស្តាបាក់ នៅក្នុងប្រទេសកម្ពុជានោះទេ។
លោក...
ក្រុមហ៊ុន តូយ៉ូតា គ្រោងនឹងបើកសាលតាំងរថយន្តថ្មីមួយបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ
យោងតាមអ្នកគ្រប់គ្រងមួយរូបនៅក្រុមហ៊ុន តូយ៉ូតា (Toyota) បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តជប៉ុនដ៏ធំមួយនេះមានគម្រោងពង្រីកវិសាលភាពរបស់ខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជា តាមរយៈការបង្កើតសាលតាំងលក់រថយន្តទី២របស់ខ្លួន។ ក្រុមហ៊ុន តូយ៉ូតា បានដាក់ចេញនូវគម្រោងនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនឈ្មោះ ម៉ាហ្សដា (Mazda) បានបើកសាលតាំងលក់រថយន្តថ្មី របស់ខ្លួនកាលពីខែឧសភា។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ប្លូមបឺក (Bloomberg) បានឲ្យដឹងថា លោក យ៉ាស៊ូម៉រី អុីហារ៉ា (Yasumori Ihara) អនុប្រធានប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុននេះនឹងពង្រីកខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជា ភូមា និងប្រទេសកេនយ៉ា ដើម្បីស្វែងរកអតិថិជនបន្ថែមទៀត នៅលើទីផ្សារដែលទើបតែមានសន្ទុះកំណើន។
លោក លី ប៊ុនហៃ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី (Toyota (Cambodia) Co., Ltd.) បានមានប្រសាសន៍ថា គម្រោងពង្រីកទីផ្សារនេះនឹងចាប់ផ្តើម ពីការបង្កើតសាលតាំងលក់រថយន្តថ្មីមួយ...
អ្នកធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ
យោងតាមក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជាក្រុមហ៊ុនដែលគ្រប់គ្រងអាកាសយានដ្ឋានទាំងបីក្រោមកិច្ចព្រមព្រៀងសម្បទានជាមួយរដ្ឋាភិបាលបានឲ្យដឹងថា អ្នកធ្វើដំណើរតាមអាកាសយានដ្ឋានទាំងបីនៅប្រទេសកម្ពុជាមានការកើនឡើងយ៉ាងលឿនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះទាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។
លោក ខែក នរិនដា មន្ត្រីទំនាក់ទំនងនៅក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដែលបម្រើតែភ្ញៀវទេសចរណ៍ទៅកាន់ប្រាសាទអង្គរ មានភ្ញៀវទេសចរចំនួន១,២លាននាក់ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៣ គឺកើនឡើងចំនួន២៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
លោកថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានកំណើនអ្នកធ្វើដំណើរ១៦ភាគរយក្នុងរយៈពេលដូចគ្នាគឺមានអ្នកធ្វើដំណើរចំនួន១,៤លាននាក់តាមអាកាសយានដ្ឋាននេះក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ។ យោងតាមតួលេខនោះបានឲ្យដឹងថា អាកាសយានដ្ឋានខេត្តព្រះសីហនុ ដែលមានទំហំតូចជាង ហើយបម្រើតែការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអង្គរអ៊ែរកម្ពុជា(Cambodia Angkor Air) មានអ្នកធ្វើដំណើរចំនួន៨.០០០នាក់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៣ គឺកើនឡើងចំនួន៣២ភាគរយបើធៀបទៅនឹងឆ្នាំមុន។
លោក ខែក នរិនដា មានប្រសាសន៍បន្តថាខណៈពេលមានកំណើនអ្នកធ្វើដំណើរនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ បានឆ្លុះបញ្ចាំងពីកំណើនភ្ញៀវទេសចរនៅទូទាំងប្រទេស ហើយភ្ញៀវទេសចរមួយចំនួនទៀតបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ភាគច្រើនគឺជាអ្នកជំនួញ។
លោកបានថ្លែងបន្តថា“ ខ្ញុំគិតថា...
កម្មករកាត់ដេរប្រមូលផ្ដុំគ្នាទាមទារប្រាក់ខែ និងប្រាក់បំណាច់
កាលពីម្សិលមិញ អតីតនិយោជិតរោងចក្រកាត់ដេរភីង ហ្គ្រេដ (Pink Grade) ជាង២០០នាក់នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាមកតវ៉ានៅខាងក្រៅក្រសួងសង្គមកិច្ច ដើម្បីទាមទារឲ្យគណៈគ្រប់គ្រងរោងចក្របើកប្រាក់ខែ ប្រាក់បំណាច់ និងផលប្រយោជន៍ផ្សេងៗទៀតដែលពួកគេបានអះអាងថា ក្រុមហ៊ុននៅជំពាក់ពួកគេនៅឡើយកាលពីមុនពេលក្ស័យធន។
លោក សឿ អារីហ្វីន (Soeu Arifine) អតីតនាយករងនៅរោងចក្រកាត់ដេររបស់ក្រុមហ៊ុនភីង ហ្គ្រេដ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យបាននិយាយថា និយោជិកទាំង៧៥០នាក់របស់ក្រុមហ៊ុននេះត្រូវបានក្រុមហ៊ុនជំពាក់ប្រាក់ខែមួយខែ នៅពេលរោងចក្រនេះបិទទ្វារឈប់ដំណើរការ កាលពីថ្ងៃទី២ ខែឧសភា ហើយក៏បានទាមទារឲ្យបើកប្រាក់ខែរយៈពេលពីរខែមុនផងដែរ។
លោកបាននិយាយថា “ យើងបានរង់ចាំដំណោះស្រាយអស់រយៈពេលបីខែកន្លងមកហើយ រដ្ឋាភិបាលគួរតែបើកប្រាក់ខែឲ្យយើងឥឡូវនេះ ហើយទទួលយកប្រាក់ពីការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅពេលក្រោយ”។
កែវ សុខុម ដែលជានិយោជិកធ្វើការនៅរោងចក្ររបស់ក្រុមហ៊ុនភីង ហ្គ្រេដ អស់រយៈពេលប្រាំពីរឆ្នាំមកហើយ បានលើកឡើងថា ក្រុមកម្មករមកពីរោងចក្រនេះកំពុងតែជួបប្រទះនឹងបញ្ហាក្នុងការចំណាយលើតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ខ្លួន។ គាត់បាននិយាយថា “ នេះគឺជាលើកទី២ហើយដែលយើងបានមកទីនេះ ដើម្បីស្នើសុំនូវអ្វីដែលយើងត្រូវតែទទួលបានតាមច្បាប់ការងារ”៕
ប្រែសម្រួលដោយ ហួង កុកទៀន
ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាផ្ដល់ប្រាក់កម្ចីចំនួន៥៥លានដុល្លារសម្រាប់វិស័យកសិកម្មនៅកម្ពុជា
កាលពីម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្ដល់ប្រាក់កម្ចីចំនួន៥៥លានដុល្លារសម្រាប់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ដើម្បីជួយប្រជាកសិករធ្វើស្រែខ្នាតតូច បង្កើនបរិមាណផលិតស្រូវរបស់ពួកគាត់។
លោក ប៊ី មីញ ហ្គេប (Bui Minh Giap) អ្នកជំនាញសេដ្ឋកិច្ចខាងធនធានធម្មជាតិ និងកសិកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គោលបំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការផ្ដល់ប្រាក់កម្ចី ដែលនឹងដំណើរការរហូតដល់ឆ្នាំ២០១៩នេះ គឺដើម្បីបង្កើនទាំងគុណភាព និងបរិមាណស្រូវ ព្រមទាំងបង្កើនការនាំចេញផងដែរ។
លោក ប៊ី មីញ ហ្គេប បានមានប្រសាសន៍បន្ថែមទៀតថា “ នឹងជួយបង្កើនការឈានជើងចូលទៅក្នុងទីផ្សារស្រូវទាំងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងជួយបង្កើនសន្តិសុខស្បៀងថ្នាក់ជាតិ និងនៅតាមគ្រួសារនីមួយៗ ហើយថែមទាំងជួយបង្កើនប្រាក់ចំណូលទៀតផង”។
លោក សេង ប៊ុនស៊ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង បានមានប្រសាសន៏ថា លោកស្វាគមន៍ចំពោះការផ្ដល់ប្រាក់កម្ចីនេះ។ លោក សេង ប៊ុនស៊ បានមានប្រសាសន៍បន្ថែមទៀតថា “ នេះគឺជាដំណឹងដ៏ល្អសម្រាប់យើង ប្រសិនបើលក្ខខណ្ឌនានាដែលកំណត់ដោយធនាគារនេះមិនលំបាកនោះ” និងប្រសិនបើកិច្ចសន្យាមានភាពងាយស្រួលដែលមនុស្សគ្រប់រូបអាចយល់បាននោះ៕
ប្រែសម្រួលដោយ ហួង កុកទៀន
បុគ្គលិក ណាហ្គាវើល ត្រឡប់ចូលធ្វើការវិញបន្ទាប់ពីតុលាការចេញសាលក្រម
បុគ្គលិករាប់រយនាក់របស់កាស៊ីណូ និងសណ្ឋាគារ ណាហ្គាវើល នៅក្នុងរាជធានីភ្នំពេញ បានត្រឡប់ចូលធ្វើការវិញ កាលពីម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឲ្យពួកគេបញ្ចប់សកម្មភាពកូដកម្មរបស់ខ្លួន ដែលបានកើតឡើងអស់រយៈពេលជិតពីរសប្តាហ៍។
បុគ្គលិកទាំងនេះបានប្រមូលផ្តុំគ្នាតវ៉ានៅច្រកចូលកាស៊ីណូ និងសណ្ឋាគារតែមួយគត់ដែលមានអាជ្ញាប័ណ្ណ ក្នុងរាជធានីភ្នំពេញនេះ តាំងពីថ្ងៃទី១៣ខែមិថុនា ដោយទាមទារឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់នេះ ដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួន ពី៨០ដុល្លារក្នុងមួយខែ ដល់១៥០ដុល្លារក្នុងមួយខែ ហើយក៏បានបង្កឲ្យមាន ហេតុការណ៍ប៉ះទង្គិចគ្នាជាមួយបុគ្គលិកសន្តិសុខរបស់កាស៊ីណូនេះ។
យោងតាមអ្នកស្រី សេង ធីតា តំណាងបុគ្គលិកបានឲ្យដឹងថា គណៈគ្រប់គ្រងបានប្រាប់តំណាងសហជីព កាលពីសប្តាហ៍មុនថា បុគ្គលិក៤០០នាក់ត្រូវបានបញ្ឈប់ពីការងារ ឬក៏ព្យួរការងារ ក៏ប៉ុន្តែ កាលពីម្សិលមិញ បុគ្គលិកទាំងអស់បានត្រឡប់ចូលធ្វើការវិញ។ អ្នកស្រី ធីតា បានមានប្រសាសន៍ថា “ យើងទាំងអស់គ្នា ទាំង១.៨០០នាក់ រួមទាំងអ្នកដែលត្រូវបានព្យួរការងារ បានចូលធ្វើការវិញហើយកាលពីព្រឹកមិញ”។
សាលក្រមមួយទទួលបាន ពីសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញថា សាលាដំបូងរាជធានីភ្នំពេញយល់ឃើញថា កូដកម្មនេះមានលក្ខណៈខុសច្បាប់តាំងពីដំបូង ហើយកាលពីដំបូង តុលាការនេះបានចេញសាលក្រមមួយបង្គាប់ឲ្យបុគ្គលិកទាំងនេះចូលធ្វើការវិញ នៅថ្ងៃទី១៣ ខែមិថុនា។ សាលក្រមទី២ចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០១៣បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ “ បង្គាប់ឲ្យបុគ្គលិក និងសហជីពនៅក្រុមហ៊ុន ណាហ្គាវើល ដែលបាននិងកំពុងធ្វើកូដកម្មខុសច្បាប់ បញ្ឈប់សកម្មភាពកូដកម្មនេះជាបន្ទាន់”។ សាលក្រមនេះមានខ្លឹមសារបន្តទៀតថា “ ក្នុងករណីនេះ ប្រសិនបើអ្នកមិនឈប់ទេ ព្រះរាជអាជ្ញានឹងអនុវត្ត តាមច្បាប់”។
លោក សុខ...
សមាគមពាណិជ្ជកម្មស្ករសអង់គ្លេសនឹងពិចារណាលើពាក្យបណ្ដឹងប្តឹងក្រុមហ៊ុន Tate & Lyle
សមាគមពាណិជ្ជកម្មស្ករសមួយមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ដែលមានគោលដៅជំរុញឧស្សាហកម្មមួយឲ្យមានក្រមសីលធម៌ និងប្រកបដោយចីរភាពជាងមុន នឹងជួបប្រជុំនៅដើមខែក្រោយ ដើម្បីពិចារណាសំណើមួយរបស់កសិករកម្ពុជា ឲ្យខ្លួនដកក្រុមហ៊ុនស្ករសថេត & លីល (Tate & Lyle) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ចេញពីសមាគមនេះ ប្រសិនបើក្រុមហ៊ុននេះមិនប្រគល់ដីឲ្យទៅកសិករខ្មែរវិញទេនោះ។
ប្រជាពលរដ្ឋខ្មែរប្រមាណ២០០គ្រួសារបានចោទប្រកាន់ក្រុមហ៊ុនស្ករសពីររបស់ថៃ នៅក្នុងខេត្តកោះកុងថា បានបង្ខំពួកគាត់ឲ្យចាកចេញពីផ្ទះសំបែង និងដីធ្លីរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦មក ហើយជួនកាលថែមទាំងមានប្រើអំពើហិង្សាទៀតផង ហើយពួកគាត់ទាមទារឲ្យក្រុមហ៊ុនស្ករស Tate & Lyle ទទួលខុសត្រូវ ពីព្រោះក្រុមហ៊ុននេះទិញស្ករសពីក្រុមហ៊ុនទាំងនេះ។
កាលពីពីរឆ្នាំមុន អង្គការសមធម៌កម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន Tate & Lyle ជួសមុខឲ្យគ្រួសារទាំងនេះទៅសមាគមពាណិជ្ជកម្មស្ករសបុនស៊ូក្រូ (Bonsucro) ដែលសមាជិករបស់ខ្លួនរួមមានទាំងក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុនប៊ីភី (BP) ផង។ តំណាងអង្គការក្រៅរដ្ឋាភិបាលនេះ និងគ្រួសារទាំងនេះបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកចុងក្រោយរបស់សមាគមនេះកាលពីខែធ្នូ នៅទីក្រុងឡុងដ៍ដោយនៅទីនោះ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផ្តល់ទំនុកចិត្តដល់វិនិយោគិនពេលជិតដល់ថ្ងៃបោះឆ្នោតទូទាំងប្រទេស
ដោយការបោះឆ្នោតជាតិជិតចូលមកដល់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញ បានផ្តល់ទំនុកចិត្តដល់វិនិយោគិនអន្តរជាតិ ដោយលើកឡើងថា ពួកគេគួរតែទុកចិត្តស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយពុំចាំបាច់គិតពីការបោះឆ្នោត ដែលលោកបានមានប្រសាសន៍ថា គេដឹងច្បាស់ពីលទ្ធផលហើយនោះ។
ថ្លែងទៅកាន់ពាណិជ្ជករក្នុងស្រុក និងគណៈប្រតិភូរដ្ឋាភិបាល និងពាណិជ្ជកម្មមកពីទីក្រុងហុងកុង ក្នុងពិធីពិសាភោជនាហារថ្ងៃត្រង់ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពាណិជ្ជករដែលចង់បោះទុនវិនិយោគក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាគួរតែមានទំនុកចិត្តថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាខែកក្កដានឹងនាំមកនូវស្ថានភាពល្អ សម្រាប់វិនិយោគិនបោះទុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក ចម ប្រសិទ្ធ ក៏បានបង្ហើបឲ្យវិនិយោគិនទាំងនេះដឹងផងដែរថា គោលនយោបាយអនុគ្រោះបន្ទុកពន្ធច្រើនបំផុតសម្រាប់សហគ្រាសផលិតកម្មទាំងឡាយ ក្នុងប្រទេសកម្ពុជា ប្រហែលជាត្រូវឈប់អនុវត្តនៅពេលឆាប់ៗនេះហើយ ដោយសារតែរដ្ឋាភិបាលមានគោលបំណងបង្កើនប្រាក់ចំណូលពន្ធក្នុងស្រុករបស់ខ្លួន។
លោក ចម ប្រសិទ្ធ បានថ្លែងទៅកាន់ភ្ញៀវចូលរួមក្នុងកម្មវិធីនេះថា “ ស្ថិរភាពនយោបាយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់”។ នៅក្នុងកម្មវិធីពិសាភោជនាហារថ្ងៃត្រង់នេះ ក៏មានវត្តមានរបស់លោក ចន...
សភាពាណិជ្ជកម្មអឺរ៉ុបបើកសមាជបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន
កាលពីម្សិលមិញ សភាពាណិជ្ជកម្មអឺរ៉ុប (European Chamber of Commerce) ហៅកាត់ថា EuroCham បានបើកសាមាជប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែល (Sofitel Hotel) ក្នុងរាជធានីភ្នំពេញ។ នៅក្នុងសាមាជនេះ មានការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល ហើយសភាពាណិជ្ជកម្មបារាំង និងអាល្លឺម៉ង់ បានបញ្ចូលខ្លួនទៅ ក្នុងសភាពាណិជ្ជកម្មអឺរ៉ុបផង ដើម្បីបន្តបង្កើនផលប្រយោជន៍របស់ក្រុមហ៊ុនអឺរ៉ុបនៅប្រទេសកម្ពុជា។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ កាលពីខែមិថុនាឆ្នាំ២០១១ ដោយមានការគាំទ្រពីស្ថាប័នស្ថាបនិកបីគឺ ក្រុមហ៊ុន Chambre de Commerce Franco-Cambodgiene សមាគមអាជីវកម្មអង់គ្លេសនៅកម្ពុជា (British Bu siness Association in...
កម្មករ កម្មការិនីពីរពាន់នាក់បិទផ្លូវជាតិលេខ២សម្តែងការតវ៉ា
កាលពីម្សិលមិញកម្មករ កម្មការិនីប្រហែលពីរពាន់នាក់ ដែលធ្វើការនៅរោងចក្រផលិតសម្លៀកបំពាក់យីហោ អេចអិនអឹម (H&M) របស់ប្រទេសស៊ុយអែត បានបិទផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់រយៈពេលពីរម៉ោង ដោយទាមទារជាច្រើនលើកច្រើនសា ឲ្យមានការដំឡើងប្រាក់ឈ្នួល និងកែលម្អលក្ខខណ្ឌការងាររបស់ខ្លួន។
កម្មករ កម្មការិនី ដែលភាគច្រើនជាស្ត្រីធ្វើការនៅរោងចក្រ អឹមអិនវី អ៊ីនធើណេសិនណល លីមីតធីត (M&V International Manufacturing Limited)នេះ បានប្រមូលផ្តុំគ្នាតវ៉ានៅលើកំណាត់ផ្លូវជាតិមួយនេះ នៅម៉ោង៨ព្រឹក ហើយបានបញ្ឈប់ការតវ៉ានេះនៅម៉ោងជាង៩និង៣០នាទីព្រឹក នៅពេលតំណាងរោងចក្រ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយល់ព្រមចរចាជាមួយអ្នកតវ៉ា១០នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនេះ នៅក្នុងរោងចក្រ។
កញ្ញា អ៊ុក ចិនា្ត អាយុ២០ឆ្នាំ ធ្វើការនៅរោងចក្រនេះបាននិយាយឲ្យដឹងថា “ យើងបានសម្រេចចិត្តបិទផ្លូវនេះនៅថ្ងៃនេះ ដោយ សាររោងចក្រមិនបានរកដំណោះស្រាយ ឲ្យយើងទាំងអស់គ្នា។ តាមពិតយើងមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែយើងមិនមានជម្រើសទេ ពីព្រោះម្ចាស់រោងចក្របានបដិសេធមិនជួបចរចាជាមួយយើង”។
កញ្ញា ចិន្តា ដែលបាន ធ្វើការនៅរោងចក្រ អឹមអេនវី អស់រយៈពេលពីរឆ្នាំមកហើយនោះ បានឲ្យដឹងបន្ថែមទៀតថា កម្មករ កម្មការិនីបានចាប់ផ្តើមទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលរបស់ពួកគេ កាលពីថ្ងៃទី៣ ខែមិថុនា ប៉ុន្តែ ការទាមទារនេះមិនទាន់បានទទួលការឆ្លើយតបនៅឡើយទេ បន្ទាប់ពីតំណាងមកពីរោងចក្របានជួបពិភាក្សាជាមួយផ្នែកគ្រប់គ្រងកាលពីម្សិលមិញ។
កម្មករ កម្មការិនីទាំងនេះចង់ឲ្យភាគីរោងចក្របញ្ឈប់ការកាត់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី សម្រាប់ថ្ងៃដែលពួកគេឈឺ ឬក៏មិនអាចមកធ្វើការបាន ហើយពួកគេចង់បានប្រាក់ឧបត្ថម្ភចំនួនមួយដុល្លារក្នុងមួយថ្ងៃ សម្រាប់ចំណាយលើម្ហូបអាហារ ប្រាក់បន្ថែមចំនួនប្រាំដុល្លារទៀតសម្រាប់ចំណាយលើមធ្យោបាយធ្វើដំណើរ...






