ធនាគារ Mizuho របស់ជប៉ុន គ្រោងនឹងបើកការិយាល័យតំណាងនៅកម្ពុជា
តំណាងធនាគារ មីហ្ស៊ូហូ (Mizuho) បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ធនាគារជប៉ុនដ៏ធំមួយនឹងបើកការិយាល័យតំណាង នាខែកក្កដាខាងមុខ ដោយសារតែវិនិយោគិនជប៉ុនភាគច្រើន បានចាប់អារម្មណ៍ខ្លាំងទៅលើទីផ្សារកម្ពុជា។ អ្នកស្រី ជា ប៉ូ ឡេង តំណាងធនាគារ មីហ្ស៊ូហូ ហ្វាយណាន់សល គ្រុប (Mizuho Financial Grouop) បានឲ្យដឹងថា ធនាគារនេះនឹងបើកការិយាល័យតូចមួយ នៅភ្នំពេញ ថាវ័រ (Phnom Penh Tower) នៅតាមបណ្តាយមហាវិថីព្រះមុនីវង្ស នាថ្ងៃទី៨ខែក្រោយ។ អ្នកស្រី ប៉ូឡេង បានមានប្រសាសន៍ថា “យើងនឹងបើកការិយាល័យតំណាងមួយ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសកម្ពុជា ក៏ដូចជា ស្វែងយល់ថា តើខ្លួននឹងអាចផ្តល់ផលប្រយោជន៍ ដល់វិនិយោគិនជប៉ុន និងវិនិយោគិនបរទេសដោយរបៀបណា”។ អ្នកស្រី ប៉ូឡេង បានបន្តថា “ យើងប្រមូលព័ត៌មានផ្សេងៗ... ជាពិសេស សម្រាប់ម្ចាស់សហគ្រាសជប៉ុន ដែលចង់មកបោះទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ”។ អ្នកស្រីក៏បានលើកឡើងបន្ថែមទៀតថា ការបង្ហាញខ្លួនរបស់ធនាគារ មីហ្យ៊ូហូ នៅលើទីផ្សារកម្ពុជា ឆ្លុះបញ្ចាំងឲ្យឃើញថា ធនាគារនេះកំពុងតែខ្នះខ្នែងកាន់តែខ្លាំងឡើងៗ ក្នុងការវាយលុកទីផ្សារតំបន់មេគង្គ ហើយកាលពីឆ្នាំមុន ធនាគារនេះបានបើកការិយាល័យតំណាងមួយនៅទីក្រុង រ៉ង់ហ្គូន។ ធនាគារជប៉ុនធំៗចំនួនពីរផ្សេងទៀតគឺធនាគារ តូក្យូ-មីស៊ុប៊ីស៊ី (Bank of Tokyo-Mitsubishi) និងធនាគារ ស៊ូមីតូម៉ូ មីតស៊ុយ (Sumitomo...
ក្រុមហ៊ុន ហ្គូហ្គល បើកសេវាកម្មផ្ទុកទិន្នន័យជាភាសាខ្មែរ
រយៈពេលពីរខែបន្ទាប់ពីបានបើកសេវាកម្មបកប្រែជាភាសាខ្មែររួចមក កាលពីថ្ងៃច័ន្ទ ក្រុមហ្គូហ្គល ដែលជាហ៊ុនអុីនធើណិតដ៏ធំរបស់សហរដ្ឋអាមេរិកបានប្រកាសថា ឥឡូវនេះសេវាកម្មផ្ទុកទិន្នន័យតាមបណ្តាញអុីនធើណិតរបស់ខ្លួន ដែលមានឈ្មោះថា ហ្គូហ្គល ដ្រាយ (Google Drive) ក៏មានបើកជាភាសាខ្មែរសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោកស្រី អាមី ឃុនរ៉ូប៉ានីយ៉ា (Amy Kunrojpanya) ប្រធានខាងកិច្ចការសាធារណៈ និងទំនាក់ទំនងរបស់ក្រុមហ៊ុន ហ្គូកហ្គល ប្រចាំអនុតំបន់េមេគង្គ បានឲ្យដឹងតាមសេចក្តីថ្លែងការណ៍មួយថា “ ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋកម្ពុជានឹងអាចប្រើប្រាស់សេវាកម្មផ្ទុកទិន្នន័យ Google Drive ជាភាសាខ្មែរបាន ដែលជាផ្នែកមួយនៃការបើកនៅទូទាំងពិភពលោកនូវសេវាកម្មផ្ទុកទិន្នន័យ និងសហប្រតិបត្តិការជាភាសាថ្មីៗចំនួន១៨ភាសាតាមបណ្តាញអុីនធើណិតដោយឥតគិតថ្លៃ”។ សេវាកម្ម Google Drive គឺជាសេវាកម្មផ្ទុកទិន្ន័យតាមបណ្តាញអុីនធើណិតដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ហ្គូហ្គល ដើម្បីបង្កើត និងចែករំលែកឯកសារជាមួយគ្នា។ សេវាកម្មនេះក៏អាចដំណើរការដោយមិនភ្ជាប់អុីនធើណិតបានដែរ។ លោកស្រី ឃុនរ៉ូប៉ានីយ៉ា មិនបានដឹងថា តើមានប្រជាពលរដ្ឋកម្ពុជាប៉ុន្មាននាក់ ដែលប្រើ សេវាកម្ម Google...
ប្រតិបត្តិការស៊ើបអង្កេតសេចក្តីអះអាងពីលុយទឹកតែរបស់ក្រុមហ៊ុន BHP កំពុងតែដំណើរការ
ស្ថាប័ននគរបាលសហព័ន្ធអូស្ត្រាលី (Australian Federal Police) ហៅកាត់ថា AFP បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងអនុវត្តចំណាត់ការដ៏ចាំបាច់នានា ដើម្បីស៊ើបអង្កេតសេចក្តីអះអាងថា ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីតុន (BHP Billiton) ជាក្រុមហ៊ុនរុករករ៉ែធំបំផុតនៅលើពិភពលោក បានសូកប៉ាន់មន្ត្រីនៅក្នុងប្រទេសកម្ពុជា ហើយក៏បានបកស្រាយតាមរបៀបសម្រាលអត្ថន័យក្នុងរបាយការណ៍ថា ខ្លួនដោះស្រាយមិនបានល្អលើករណីធំៗបំផុត ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ក្រុមហ៊ុននៅប្រទេសនេះ។
ធនាគារ SBC អះអាងថា ក្រុមហ៊ុន DYG មិនបានសងប្រាក់របស់ខ្លួន
សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានបើកសវនាការសម្រាប់ករណីវិវាទ រវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុកូរ៉េឈ្មោះ DYG Co., Ltd. និង ធនាគារ SBC ដែលបានអះអាងថា ក្រុមហ៊ុនកូរ៉េនេះមិនបានសងប្រាក់ចំនួន ១,៨លានដុល្លារ ដែលក្រុមហ៊ុននេះបានខ្ចីឲ្យទៅប្រើប្រាស់ក្នុងគម្រោងសាងសង់មជ្ឈមណ្ឌលលំនៅដ្ឋានបែបអាផាតមឹនមួយ។ លោក វ៉េន ពៅ មេធាវីតំណាងធនាគារ SBC បានថ្លែងទៅកាន់សាលាដំបូងរាជធានីភ្នំពេញថា “ ធនាគារ SBC បានទារប្រាក់ចំនួន១,៨លានដុល្លារ និងការប្រាក់៣ភាគរយនៃប្រាក់កម្ចីនេះ ព្រមទាំងប្រាក់សំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារ”។ ក្រុមហ៊ុន DYG បានចុះកិច្ចសន្យាជាមួយធនាគារ SBC កាលពីខែកុម្ភៈ ឆ្នាំ២០១២ ហើយបានធ្វើប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលលំនៅដ្ឋានបែបខុនដូ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកង១។ លោក ឡេង សួហួត មេធាវីតំណាងក្រុមហ៊ុន DYG បានថ្លែងថា ក្រុមហ៊ុននេះមានប្រាក់ ក៏ប៉ុន្តែកំពុងរង់ចាំធនាគារ SBC ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលក្រុមហ៊ុន DYG បានផ្តល់ឲ្យធនាគារនេះ ជាវត្ថុធានា។ លោកបានថ្លែងបន្តថា “ កូនក្តីរបស់ខ្ញុំមិនបានបដិសេធថា មិនសងប្រាក់ចំនួន១,៨លានដុល្លារ ឬក៏ការប្រាក់ដែលខ្លួនជំពាក់នោះឲ្យធនាគារនេះទេ។ ពេលធនាគារនេះប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនោះមកឲ្យកូនក្តីខ្ញុំវិញ ពួកគេនឹងអាចសងប្រាក់នោះវិញ”។ លោកបានថ្លែងបន្តថា ក្រុមហ៊ុន DYG រហូតមកទល់ពេលនេះ បានប្រមូលប្រាក់ចំនួន២,៧លានដុល្លារ ពីអតិថិជនរបស់ខ្លួនចំនួនបីនាក់ ដែលបានបង់ថ្លៃលំនៅដ្ឋានបែបខុនដូ។ លោក តែ សំអាង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី បានថ្លែងថា “ តុលាការចង់ឲ្យភាគីទាំងពីរបង្ហាញភ័ស្តុតាងបន្ថែមទៀត នៅមុនពេលតុលាការ សម្រេចរឿងក្តីនេះ នៅថ្ងៃទី២៥ខែនេះ”៕ ប្រែសម្រួលដោយ...
ក្រុមហ៊ុនវីង បើកសេវាបង់ប្រាក់តាមទូរស័ព្ទដៃនៅតាមភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ
នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងអាចទុកកាបូបលុយរបស់ខ្លួននៅផ្ទះបាន នៅពេលពួកគាត់ទៅទទួលទានអាហារនៅតាមភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញលើកក្រោយ។ ដោយចាប់ផ្ដើមពីសប្ដាហ៍ក្រោយនេះទៅ ក្រុមហ៊ុនវីង (Wing) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មតាមទូរស័ព្ទចល័តនៅប្រទេសកម្ពុជា នឹងដាក់ឲ្យ ប្រើប្រាស់នូវសេវាកម្មថ្មីមួយទៀត ដែលអាចឲ្យប្រជាពលរដ្ឋបង់ប្រាក់ថ្លៃទទួលទានអាហារនៅតាមភោជនីយដ្ឋាន ដោយគ្រាន់តែលើកទូរស័ព្ទដៃរបស់ខ្លួននៅពីមុខកន្លែងគិតប្រាក់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សេវាកម្មបង់ប្រាក់តាមទូរស័ព្ទដៃកំពុងត្រូវបានសាកល្បងធ្វើនៅតាមភោជនីយដ្ឋានជាង១០កន្លែង ក្នុងរាជធានីភ្នំពេញ ដូចជាភោជនីយដ្ឋានស្ករ បា អ៊ែន ហ្គ្រីល (Score Bar and Grill) នៅតាមបណ្ដោយផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១។ ភោជនីយដ្ឋានភាគច្រើនដែលប្រើសេវាកម្មបង់ប្រាក់នេះ នឹងទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែបច្ចុប្បន្ននេះ ក្រុមហ៊ុនវីងមានអតិថិជនប្រមាណជា៤៤០.០០០នាក់ ដែលមានអតិថិជនបរទេសមិនដល់១០០នាក់ផងក្នុងចំណោមអតិថិជនទាំងនេះ។ លោក អាន់តូនី ភើឃីន (Anthony Perkins) នាយកប្រតិបត្តិក្រុមហ៊ុនវីង បានឲ្យដឹងនៅខាងក្រៅកិច្ចប្រជុំស្ដីពីវិស័យធនាគារតាមទូរស័ព្ទចល័តថ្នាក់តំបន់ ដែលត្រូវបានប្រារព្ធធ្វើនៅឯកាស៊ីណូណាហ្គាវើលកាលពីម្សិ លមិញថា “ ពួកគាត់គ្រាន់តែចាំបាច់ត្រូវមានទូរស័ព្ទរបស់ខ្លួនតែប៉ុណ្ណោះ”។ ឥឡូវនេះ ក្រុមហ៊ុនវីង អនុញ្ញាតឲ្យ អតិថិជនផ្ទេរប្រាក់ ដកប្រាក់ ឬក៏ផ្ញើប្រាក់ឲ្យ គ្នាទៅវិញទៅមកតាមទូរស័ព្ទដៃរបស់ខ្លួន។ ប៉ុន្ដែ តាមរយៈការប្រើសេវាកម្មនេះ ទឹកប្រាក់ដែលគេផ្ទុកនៅក្នុងគណនីរបស់វីងអាចត្រូវបានគេកត់បញ្ចូលជាបំណុល នៅពេលបង់ថ្លៃទំនិញ ដោយប្រើប្រាស់បច្ចេកវិទ្យា អ៊ែនអេសស៊ី (NSC) ដែលជាបច្ចេកវិទ្យា ឥតខ្សែ មួយប្រភេទ។ បច្ចេកវិទ្យានេះ ភាគច្រើនត្រូវបានគេឃើញមាននៅតាមប្រទេសអភិវឌ្ឍន៍ ដែលអតិថិជនបង់ប្រាក់ថ្លៃអ្វីៗគ្រប់យ៉ាងចាប់ពីកាហ្វេមួយកែវ រហូតដល់សេវាដឹកជញ្ជូនសាធារណៈ ដោយគ្រាន់តែលើកទូរស័ព្ទដៃដាក់នៅពីមុខកន្លែងរង់ចាំតែប៉ុណ្ណោះ។ លោក ភើឃីន មានប្រសាសន៍ថា “ យើងមានគម្រោងចាប់ផ្ដើម នៅរាជធានីភ្នំពេញ និងពង្រីកទៅតាមបណ្ដាខេត្តនានាបន្ថែមទៀត” ហើយលោកបន្ថែមទៀតថា ដើម្បី អាចប្រើសេវាកម្មនេះបាន គេចាំបាច់ត្រូវតែជាអតិថិជនរបស់វីង។ លោក ភើឃីន បានបន្ដថា “ យើងយល់ថា ភាគច្រើននៃទីផ្សារ នេះមិនមានទូរស័ព្ទស្មាតហ្វូន ដែលបំពាក់ជាមួយបច្ចេកវិទ្យា អ៊ែនអេសស៊ីនោះទេ ដូច្នេះយើងបានបង្កើតបណ្ណបិទភ្ជាប់បច្ចេកវិទ្យា អ៊ែនអេសស៊ី ដែលអាចយកទៅបិទបានលើទូរស័ព្ទគ្រប់ប្រភេទ។ រធ្វើដូច្នេះ អាចឲ្យអតិថិជនដែលមានទូរស័ព្ទគ្រប់ប្រភេទ ព្រមទាំងគណនីនៅក្នុងក្រុមហ៊ុនវីង បង់ប្រាក់បាន”។
ទោះបីជាវិស័យធនាគារ និងការបង់ប្រាក់តាមទូរស័ព្ទចល័តនៅប្រទេសកម្ពុជាទំនងជាកំពុងតែមានការកើនឡើងក៏ដោយ គេនៅមិនទាន់មានភាពច្បាស់លាស់ ថាតើសេវាកម្មថ្មីនេះរបស់ក្រុមហ៊ុនវីង នឹងទទួលបានការគាំទ្រយ៉ាងណានោះទេនៅប្រទេសកម្ពុជា ដែលប្រជាជនភាគច្រើននិយមចូលចិត្តបង់ប្រាក់ដោយប្រើប្រាស់សាច់ប្រាក់ផ្ទាល់តែម្ដង៕ ប្រែសម្រួលដោយ ហួង កុកទៀន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃចក្រភពអង់គ្លេសមើលឃើញឱកាសវិនិយោគនៅប្រទេសកម្ពុជា
លោក ឡត ស្តេហ្វិន ហ្គ្រីន (Lord Ste phen Green) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគនៃចក្រភពអង់គ្លេស មានប្រសាសន៍កាលពីម្សិលមិញថា សហគ្រាសអាជីវកម្មអង់គ្លេស មិនទាន់ផ្តោតអារម្មណ៍គ្រប់គ្រាន់ ទៅលើតំបន់អាស៊ាន នៅឡើយទេ ជាពិសេសប្រទេសកម្ពុជាតែម្តង ហើយលោកសង្ឃឹមថា នឹងបានឃើញមានការប្រែប្រួលនាពេលខាងមុខ។ អំឡុងពេលចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍ មកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងរាជធានីភ្នំពេញ លោក ហ្គ្រីន បានមានប្រសាសន៍ថា ដោយសារតែសាកលលោកកំពុងប្រឈមមុខនឹងវិបត្តិ សន្ទុះកំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសជាដៃគូពាណិជ្ជកម្មជាប្រពៃណីរបស់ចក្រភពអង់គ្លេស នៅតំបន់អឺរ៉ុប មានកម្រិតទាប ខណៈដែលឱកាសវិនិយោគទ្រង់ទ្រាយធំជាច្រើនកើតឡើងនៅបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅតំបន់អាស៊ី ហើយបច្ចុប្បន្ន កំពុងតែជំរុញសេដ្ឋកិច្ចសាកលលោកឲ្យរើបឡើងវិញ។ លោកបានមានប្រសាសន៍ថា “ រដ្ឋមន្ត្រីបីរូបមក ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ចំណុចនេះឆ្លុះបញ្ចាំងឲ្យឃើញថា ចក្រភពអង់គ្លេសមានឆន្ទៈខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសនេះ”។ រដ្ឋមន្ត្រីរូបនេះបានលើកឡើងបន្ថែមទៀតថា ការិយាល័យពាណិជ្ជកម្មឆ្លងដែន និងវិនិយោគថ្មីរបស់ចក្រភពអង់គ្លេស នៅស្ថានទូតអង់គ្លេស បានចាប់ផ្តើមដំណើរការក្នុងខែមករា។ លោក ម៉ាក...
ពីមួយឆ្នាំទៅមួយឆ្នាំបរិមាណអង្ករនាំចេញទៅទីផ្សារក្រៅប្រទេសកើនឡើងច្រើនជាងទ្វេដង
យោងតាមតួលេខថ្មីបំផុត របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ប្រទេសនេះបាននាំចេញអង្ករច្រើនជាងមុនលើសពីពីរដង ក្នុងរយៈពេលប្រាំឆ្នាំដំបូងនៃឆ្នាំនេះ បើធៀបនឹងបរិមាណអង្ករនាំចេញកាលពីឆ្នាំ២០១២។ តួលេខចេញពីក្រុមការងារផ្នែករដ្ឋាភិបាល និងឯកជន នៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា ប្រទេសនេះបាននាំចេញអង្ករជិត១៤៧.០០០តោន ក្នុងរយៈពេលពីខែមករា ដល់ខែឧសភា ពោលគឺបរិមាណនាំចេញបានកើនឡើងពី៦៤.៦០០០តោន ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០១២។ បារាំងគឺជាប្រទេសដែលនាំមុខគេ ក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា ពោលគឺបាននាំចូល២៣.០០០តោន បន្ទាប់មកមានប្រទេសប៉ូឡូញ ថៃ ម៉ាឡេស៊ី និងប្រទេសចិន។ ប្រទេសហ្គាបុង ហូឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមប្រទេសទាំង១០ដែលបាននាំចូលអង្ករពីប្រទេសកម្ពុជាច្រើនជាងគេ។ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ឈរលើតារាងបញ្ជីនៃប្រទេសនាំចូលអង្ករ ពីប្រទេសកម្ពុជា ដោយសារតែមានគោលការណ៍ របស់សហភាពអឺរ៉ុប (European Union) “ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” បានអនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ ទៅលក់នៅលើទីផ្សារនៅក្នុងបណ្តាប្រទេសជាសមាជិករបស់ខ្លួន ដោយមិនមានកាតព្វកិច្ចពន្ធ និងមិនមានកូតា។ លោក គឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា (Federation of...
សហជីពជំទាស់វាយបកសហជីពសេរីកម្មកររឿងកូដកម្មហិង្សា
សហជីពកម្មករនៅខាងជំទាស់ចំនួនពីរបានបន្តសកម្មភាពដៀមដាមដាក់គ្នាទៅវិញទៅមក កាលពីម្សិលមិញ។ ភាគីនីមួយៗ បានស្តីបន្ទោសភាគីម្ខាងទៀត រឿងករណីប៉ះទង្គិចគ្នាដោយអំពើហិង្សា រវាងកម្មកររោងចក្រដែលធ្វើកូដកម្ម និងក្រុមនគរបាល នៅឯរោងចក្រកាត់ដេរមួយក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃច័ន្ទ ជាហេតុនាំឲ្យមនុស្សប្រាំបីនាក់ត្រូវបានចាប់ខ្លួន។ សហជីពសេរីកម្មករ ដែលហៅកាត់ថា FTU បានដឹកនាំកូដកម្មទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន នៅរោងចក្រកាត់ដេរ សាប្រ៊ីណា (ខេមបូឌា) ហ្គាមែន អិមអេហ្វជី ខប ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន សម្លៀកបំពាក់កីឡាដ៏ធំមួយនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន ណៃ។ សកម្មភាពដឹកនាំកូដកម្មនេះ បានប្រព្រឹត្តទៅនៅស្រុកសំរោងទង តាំងពីថ្ងៃទី២១ខែឧសភា។ កាលពីថ្ងៃច័ន្ទ មនុស្សប្រាំបីនាក់ដែលពាក់ព័ន្ធនិងសហជីពសេរីកម្មករ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់បន្ទាប់ពីកម្មករជាច្រើននាក់បាននាំគ្នា សម្រុកចូលបរិវេណរោងចក្រកាត់ដេរនេះ។ សម្ព័ន្ធសហជីពប្រជាថិបតេយ្យ កម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា CCAWDU ហើយសមាជិកភាគច្រើន ជាកម្មករកាត់ដេរនៅរោងចក្រ សាប្រ៊ីណា ក៏ប៉ុន្តែមិនបានគាំទ្រ កូដកម្មនេះទេនោះ បានសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ ដើម្បីជំទាស់ទៅនឹងសេចក្តីអះអាងរបស់សហជីពសេរីកម្មករ ដែលបានលើកឡើងថា ខ្លួនបានញុះញង់ឲ្យមានអំពើហិង្សាកើតឡើង។ លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីព CCAWDU បានមានប្រសាសន៍ថា “ សម្ព័ន្ធសហជីពសេរីកម្មករប្រហែល១០០នាក់ បានផ្លោះរបង នៅផ្នែកខាងស្តាំងនៃរោងចក្រ ហើយបានបើកទ្វារខាង។ បន្ទាប់មក ពួកគេបានបើកទ្វារខាងមុខ និងប្រើប្រាស់ដំបូង និងចំពាម ដើម្បីវាយប្រហារមកលើយើង”។ លោកបានលើកឡើងបន្ថែមថា នៅក្នុងហេតុការណ៍តវ៉ាដោយឡែកមួយ កាលពីថ្ងៃទី២៧ខែឧសភា សហជីពសេរីកម្មករបានបង្ខំកម្មករ៣.០០០នាក់ ឲ្យចេញពីរោងចក្រ ដើម្បីនាំគ្នាតវ៉ា។ លោកបានថ្លែងបន្តថា “ យើងប្រហែលជាដាក់ពាក្យប្តឹងពួកគេ ប្រសិនបើពួកគេនៅតែផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរោងចក្រ”។ សម្ព័ន្ធសហជីព CCAWDU ក៏បានផ្តល់ខ្សែអាត់វីដេអូខ្លីមួយ ដែលបង្ហាញសកម្មភាពកម្មកររត់ចូលក្នុងរោងចក្រ ដោយមានដំបូង និងចំពាមដោយបានអះអាងថា ពួកគេគឺជាតំណាងសហជីពសេរីកម្មករ។ សហជីពសេរីកម្មករ ជាថ្មីម្តងទៀតបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងអំពើហិង្សាកាលពីម្សិលមិញនេះទេ ហើយបានចោទប្រកាន់គូបដិបក្ខរបស់ខ្លួនថា បានកែច្នៃខ្សែអាត់វីដេអូនេះ។ លោក ពេជ្រ ពណ្ណរាយ អ្នកនាំពាក្យសហជីពសេរីកម្មករ បានថ្លែងថា “ វីដេអូនេះត្រូវបានកែច្នៃដោយ CCAWDU”។ រោងចក្រ សាប្រ៊ីណា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានចេញសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារហាក់ដូចជាដាក់ការស្តីបន្ទោស ទៅលើសហជីពសេរីកម្មករ។ សេចក្តីថ្លែងការណ៍ចុះហត្ថលេខាដោយលោក ស៊ូសាន...
ស្ថាប័នជំនាញមួយនិយាយថា កម្ពុជាមិនអាចគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនបានទេ
យោងតាមស្ថាប័នជំនាញមួយបានឲ្យដឹងថា ដោយមានសក្តានុពលអាចទាញយកប្រាក់
ចំណូលជូនរដ្ឋបានយ៉ាងច្រើនពីការជីកយកប្រេង និងរ៉ែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ បច្ចុប្បន្ន ប្រទេសកម្ពុជាមិនអាចគ្រប់គ្រងឧស្សាហកម្មទាញយកផលពីធនធានធម្មជាតិ ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះបានទេ។ កាលពីម្សិលមិញ វិទ្យាស្ថានឃ្លាំមើលចំណូល(Revenue Watch Institute) ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានចេញសន្ទស្សន៍ស្តីពីការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ២០១៣របស់ខ្លួន ដែលបានដាក់បញ្ចូលប្រទេសកម្ពុជាជាលើកដំបូង។ វិទ្យាស្ថានឃ្លាំមើលនេះបានវាយតម្លៃប្រទេសចំនួន៥៨ ដោយវាយតម្លៃលើការអនុវត្តខាងការរាយការណ៍ ការគ្រប់គ្រងអំពើពុករលួយ និងវិធាននៃច្បាប់ខាងវិស័យរ៉ែ និងឧស្ម័ន។ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ថា “ មិនអាចគ្រប់គ្រងបាន” ហើយឈរនៅលំដាប់ថ្នាក់ទី៥២នៅក្នុងសន្ទស្សន៍នេះ ដោយនៅពីក្រោយតែប្រទេស ស៊ីមបាវ៉េ ស៊ូដង់ខាងត្បូង និងប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍មួយពីសំណាក់សម្ពន្ធកម្ពុជា ដើម្បីតម្លាភាពចំណូល ជាអង្គការឃ្លាំមើល ដែលជាដៃគូរបស់វិទ្យាស្ថានឃ្លាំមើលចំណូលបានបង្ហាញថា “ ខណៈដែលប្រទេសកម្ពុជាទទួលបានពិន្ទុខ្ពស់គួរសមខាងបរិយាកាសផ្លូវច្បាប់ និងស្ថាប័ននោះ ពិន្ទុយ៉ាងទាបរបស់ប្រទេសនេះគឺមានខាងការអនុវត្តលើការរាយការណ៍ និងបរិយាកាសលើកទឹកចិត្ត ដែលរួមចំណែកដល់ការចាត់ចំណាត់ថ្នាក់ទាបរបស់ប្រទេសកម្ពុជាលើការគ្រប់គ្រងធនធានធម្មជាតិ”។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា “ រដ្ឋាភិបាលមិនបានផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់អាជ្ញាប័ណ្ណ ហើយលក្ខខណ្ឌកិច្ចសន្យាមិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ។យន្តការរាយការណ៍មិនគ្រប់គ្រាន់របស់រដ្ឋាភិបាល ព្រមទាំងកង្វះការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើការផ្តល់អាជ្ញាប័ណ្ណ និង
ដំណើរការរៀបចំខ្ទង់ថវិកា ក៏ជាការរារាំងដល់គណនេយ្យភាព និងតម្លាភាពផងដែរ”។ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណរុករករ៉ែជាច្រើន និងអាជ្ញាប័ណ្ណជីកយករ៉ែមួយចំនួនតូច ក៏ប៉ុន្តែ វិស័យរ៉ែនៅប្រទេសកម្ពុជានៅមិនទាន់បានចាប់ផ្តើមធ្វើក្នុងទ្រង់ទ្រាយធំនៅឡើយទេ។ សមាគមអាជីវកម្មមួយ...
ស៊ីអាយអិមប៊ី៖ វិនិយោគិនក្នុងស្រុកនឹងនាំសិទ្ធិធ្វើអាជីវកម្មកាន់តែច្រើនមកប្រទេសកម្ពុជា
បុគ្គលិកធនាគារមួយបានឲ្យដឹងថា កំណើនជាបន្តបន្ទាប់នៃសិទ្ធិធ្វើអាជីវកម្មមកពីក្រៅប្រទេស ទំនងជាបន្តកើតឡើង ដោយសារប្រជាជនវ័យក្មេង និងអ្នកមានធនធានក្នុងស្រុកចាប់យកឱកាសនាំយកម៉ាកយីហោជាច្រើនមកកាន់ប្រទេសកម្ពុជា។ ដោយសង្ឃឹមថា នឹងជួយអតិថិជនរបស់ខ្លួន និងប្រជាជនផ្សេងៗទៀត ក្នុងការវិនិយោគ លើគម្រោងទិញសិទ្ធិធ្វើអាជីវកម្មធនាគារ ស៊ីអាយអិមប៊ី ដែលមានមូលដ្ចាននៅម៉ាឡេស៊ី កាលពីម្សិលមិញ បានរៀបចំកិច្ចពិភាក្សាមួយ អំពីសិទ្ធិធ្វើអាជីវកម្ម ក្នុងស្ថានទូតម៉ាឡេស៊ី ប្រចាំរាជធានីភ្នំពេញ។ អ្នកនាង ហេង ធីតា ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុរាយ នៅធនាគារ ស៊ីអាយអិមប៊ី មានប្រសាសន៍ថា សិទ្ធិធ្វើអាជីវកម្មគឺជាជម្រើសវិនិយោគគួរឲ្យទុកចិត្ត សម្រាប់ប្រជាជនវ័យក្មេងកម្ពុជា ដែលចង់ប្រឡូកក្នុងអាជីវកម្ម និងចង់ចាកចេញពីគម្រោងវិនិយោគ លើវិស័យអចលនវត្ថុ បន្ទាប់ពីវិបត្តិទីផ្សារអចលនវត្ថុ បានកើតឡើងក្នុងឆ្នាំ២០០៨។ អ្នកនាងបានលើកឡើងថា “ អាជីវកម្មតូចៗ ឬក៏សហគ្រិននៅកម្ពុជា កំពុងស្វែងរកអ្វីដែលថ្មី។ ពួកគេមានប្រាក់ មួយចំនួនមានប្រាក់សន្សំ ហើយមួយចំនួនទៀតទទួលបានទុនពីឪពុកម្តាយ”។ សិទ្ធិធ្វើអាជីវកម្មផ្នែកម្អូបអាហារ និងភេសជ្ជៈកំពុងតែកើនឡើងជាលំដាប់ ក្នុងប្រទេសកម្ពុជា ហើយទទួលបានឱកាសចាប់យកចំណែកទីផ្សារ ស្របពេលដែលប្រជាជនមានប្រាក់ចាយវាយកាន់តែច្រើន។ ហាងកាហ្វេ ហាតរ៉ក់ (Hard Rock...