ក្រដាសប្រាក់គំរូថ្មីត្រូវបានចេញផ្សាយ ដើម្បីចូលរួមប្រារព្ធព្រះពិធីបុណ្យចម្រើនព្រះជន្ម
យោងតាមសេចក្តីប្រកាស របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ធនាគារកណ្តាលនេះ កាលពីម្សិលមិញ បានចាប់ផ្តើមដាក់ឲ្យក្រដាសប្រាក់ប្រភេទ១០.០០០រៀល (២៥ដុល្លារ)គំរូថ្មី ចរចាក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រារព្ធ ព្រះពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រ នរោត្តម សីហមុនី លើកទី៦១ ខាងពេលខាងមុខ។
សេចក្តីប្រកាសនេះមានខ្លឹមសារថា “ ដើម្បីចូលរួមប្រារព្ធព្រះពិធី ចម្រើនព្រះជន្មព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលនឹងយាងចូលព្រះជន្មាយុ ៦១ព្រះវស្សា (នៅថ្ងៃទី១៤ខែឧសភា) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជាដាក់ឲ្យក្រដាសប្រាក់ប្រភេទ១០.០០០រៀលគំរូថ្មី ចរចាក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ សេចក្តីប្រកាសដដែលបានបង្ហាញបន្ថែមទៀតថា លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យរបស់រដ្ឋាភិបាល ដើម្បីអនុម័តក្រដាសប្រាក់នេះ កាលពីថ្ងៃទី៣០ខែមេសា។
ក្រដាសប្រាក់ប្រភេទ១០.០០០រៀលគំរូថ្មី ដែលមានបណ្តោយប្រវែង១៥០មីល្លីម៉ែត្រ និងទទឹងប្រវែង៧៥មីល្លីម៉ែត្រនេះ នៅផ្នែកកណ្តាលត្រូវបានរំលេចឡើង នូវព្រះឆាយាល័ក្ខណ៍ នៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
នៅផ្ទៃខាងខ្នងនៃក្រដាសប្រាក់នេះ រំលេចចេញនូវព្រះឆាយាល័ក្ខណ៍ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីឡើងគ្រងរាជ្យ។
លោកស្រី ងួន សុខា អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ក្រដាសប្រាក់គំរូថ្មីនេះនឹងជួយជំរុញទឹកចិត្តប្រជាជនឲ្យប្រើប្រាស់រូបិយប័ណ្ណរៀល ឲ្យបានញឹកញាប់ជាងមុន ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណដុល្លារ។ លោកស្រីបានថ្លែងថា “ យើងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណ
រៀល និងកាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណដុល្លារ ក្នុងប្រតិបត្តិការធំៗ”។
រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបដិដុល្លារូបនីយកម្ម ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ក៏ប៉ុន្តែ...
ការនាំអង្ករចេញរបស់ប្រទេសកម្ពុជាមានការកើនឡើងយ៉ាងច្រើននៅក្នុងរយៈពេលបួនខែដំបូងឆ្នាំនេះ
មន្ត្រីមួយរូប និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា អង្គការ ហ្វាវ (FAO) បានឲ្យដឹងថា ការនាំអង្ករចេញនៅឆ្នាំនេះមានការកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលវិស័យនេះចាប់ផ្តើមទាញយកប្រយោជន៍ពីការនាំចេញទៅកាន់ប្រទេសនានានៅតំបន់អឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។
លោក ធន វីរៈ នាយកក្រុមហ៊ុននាំចេញអង្កររបស់រដ្ឋគឺ ក្រុមហ៊ុន ហ្គ្រីន ត្រេដ (Green Trade) បានមានប្រសាសន៍កាលពីម្សិលមិញថា បើគិតរហូតដល់ត្រឹមដំណាច់ខែមេសាឆ្នាំនេះ មានអង្ករចំនួន១១៨.៥០០ហើយតោន ដែលត្រូវបាននាំចេញពីប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ វាបានកើនឡើងប្រហែល៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា។ ការនាំចេញអង្ករមានការកើនឡើងដោយសារតែមានតម្រូវការច្រើននៅក្នុងទីផ្សារ។ អង្ករភាគច្រើនត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ បច្ចុប្បន្ននេះ យើងមានទីផ្សារមួយ។ ពួកគេដឹងថា អង្កររបស់យើងមានគុណភាពល្អ។ យើងចាំបាច់ត្រូវតែផលិតអង្ករឲ្យបានច្រើនបន្ថែមទៀត”។
អង្គការ ហ្វាវ ក៏បានបង្ហាញនៅក្នុងរបាយការណ៍ត្រួតពិនិត្យទីផ្សារអង្ករប្រចាំត្រីមាសចុងក្រោយបំផុតរបស់ខ្លួនសម្រាប់ខែមេសាថា ការនាំអង្ករចេញមានការកើនឡើង។
អង្គការ...
បន្ទាប់ពីមានការប្តឹងពីក្រុមហ៊ុនទូរស័ព្ទ លោក សូរ ឃុន ថ្លែងថា ការផ្តល់ទឹកប្រាក់បន្ថែមត្រូវបានលុបចោល
លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងកាលពីម្សិលមិញថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុន ដែលបញ្ជាឲ្យបញ្ឈប់ការផ្តល់ទឹកប្រាក់បន្ថែម បន្ទាប់ពីក្រុមហ៊ុនប្រជែងមួយក្នុងចំណោមក្រុមហ៊ុនប្រជែងផ្សេងៗទៀតដាក់ពាក្យប្តឹង។
ចាប់តាំងពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជាបានចេញបទបញ្ជារួចមក ក្រុមហ៊ុនស្មាត (Smart) ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាស៊ីអាតា គ្រុប (Asiata Group) និងក្រុមហ៊ុន ម៉ូប៊ីថែល (MobiTel) ដែលគ្រប់គ្រងដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានបញ្ចេញគំនិតជាសាធារណៈលើការផ្តល់ទឹកប្រាក់បន្ថែមខុសៗគ្នា។
ក្រុមហ៊ុន ស្មាត បានលើកឡើងឲ្យដឹងថា គេគួរតែទុកឲ្យក្រុមហ៊ុនទាំងអស់ជាអ្នកសម្រេចធ្វើនូវរាល់កិច្ចការទាំងអស់ ដែលក្រុមហ៊ុនទាំងនោះពេញចិត្តនឹងធ្វើ ចំណែកឯក្រុមហ៊ុនម៉ូប៊ីថែលវិញបានលើកឡើងថា ការផ្តល់ទឹកប្រាក់បន្ថែមនៅក្នុងទីផ្សារមានលក្ខណៈមិនយុត្តិធម៌។
ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ក្រុមហ៊ុនស្មាត បានផ្តល់ជូនទឹកប្រាក់បន្ថែមចំនួន៥០០ភាគរយនៅពេលបញ្ចូលទឹកប្រាក់ ហើយក្រុមហ៊ុន ម៉ូប៊ីថែល បានផ្តល់ជូនទឹកប្រាក់បន្ថែមចំនួន១០០ភាគរយចាប់តាំងពីខែធ្នូមក។
លោក សូរ ឃុន បានមានប្រសាសន៍កាលពីម្សិលមិញ ដោយបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុនផ្សេងទៀត ដែលបានប្តឹងទៅរដ្ឋាភិបាលថា “ នៅពេលការផ្សព្វផ្សាយអំពីត្រូវបានធ្វើ ក្រុមហ៊ុនមួយចំនួនមិនសប្បាយចិត្តនោះទេ។
ក្រោយមក ក្រុមហ៊ុនមួយបានរាយការណ៍ទៅរដ្ឋាភិបាលថា ក្រុមហ៊ុនផ្សេងទៀតមិនអនុវត្តតាមបទប្បញ្ញត្តិរបស់ក្រសួង”។ លោក អៀន វ៉ាតសុន (Ian Watson)នាយកប្រតិបត្តិក្រុមហ៊ុន ម៉ូប៊ីថែល បានបដិសេធថា មិនបានដាក់ពាក្យប្តឹងទៅក្រសួងនោះទេ។
លោកបានលើកឡើងដូច្នេះថា...
សហគ្រាសជប៉ុនបើកដំណើរការ រោងចក្រកាត់ដេរនៅស្វាយរៀង
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនមួយ កាលពីម្សិលមិញ បានបើករោងចក្រផលិតសម្លៀកបំពាក់ស្គីទឹកកក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង សម្រាប់នាំចេញ។
លោក ហូ វណ្ណៈ អភិបាលរងខេត្តស្វាយរៀង ដែលបានចូលរួមពិធីសម្ពោធរោងចក្រនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តៃ សេង បាវិត បានមានប្រសាសន៍ថា ក្រុមហ៊ុន វូស៊ី ជេផេណា ស្ពត ហ្គូត ខូ អិលធីឌី (Wuxi Japana Sports Good Co.,...
ចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីៗនៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១២មានការកើនឡើងយ៉ាងច្រើន
យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនថ្មីៗជិត៣.៤០០ក្រុមហ៊ុន ដែលបានទៅចុះបញ្ជីនៅឯក្រសួងពាណិជ្ជកម្ម ពោលគឺមានការកើនឡើងចំនួន៩ភាគរយ បើប្រៀបធៀបទៅនឹងការចុះបញ្ជីកាលពីឆ្នាំ២០១១។
តួលេខ ដែលត្រូវបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុននេះបានបង្ហាញថា កាលពីឆ្នាំ២០១២ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មចុះបញ្ជីក្រុមហ៊ុនថ្មីបានចំនួន៣.៣៨៥ក្រុមហ៊ុន បើប្រៀបធៀបនឹងចំនួន៣.១០៤ក្រុមហ៊ុនកាលពីឆ្នាំ២០១១។
លោក ហ៊ឹម ហ៊ាន ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមានប្រសាសន៍ថា ប្រហែលជា៦០ភាគរយនៃក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីគឺជាក្រុមហ៊ុនក្នុងស្រុក ហើយចំនួន៤០ភាគរយគឺជាក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដោយវិនិយោគិនបរទេស។
លោក ហ៊ឹម ហ៊ាន បានឲ្យដឹងបន្ថែមទៀតថា លោកមិនអាចពន្យល់បានថា មានក្រុមហ៊ុនប្រភេទណាខ្លះនោះទេ ដែលបានទៅចុះបញ្ជីនៅអំឡុងឆ្នាំ២០១២នោះ ក៏ប៉ុន្តែ មន្ត្រីមួយរូបបម្រើការនៅក្នុងនាយកដ្ឋាននេះ ដែលគេមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនថ្មីៗជាច្រើនគឺជាក្រុមហ៊ុនប្រកបអាជីវកម្មខាងការនាំចេញនាំចូល។ មន្ត្រីរូបនេះបានឲ្យដឹងថា “យើងឃើញមានក្រុមហ៊ុន ដែលនាំចូល និងនាំចេញទំនិញ”។
មន្ត្រីដដែលនេះបានឲ្យដឹងបន្តទៀតថា ការកើនឡើងចំនួនក្រុមហ៊ុនចុះបញ្ជី ដែលបានកើនឡើងកាលពីរយៈពេលពីរឆ្នាំមុនផងដែរនោះទំនងជាឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តមានស្ថិរភាពនយោបាយ និងការបន្តមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុននាំចេញនាំចូលថ្មីៗ ដែលមន្ត្រីរូបនេះបានលើកឡើង ប្រហែលជាបានធ្វើឲ្យកំណើនយ៉ាងច្រើននៅក្នុងវិស័យពាណិជ្ជកម្មកាលពីឆ្នាំមុន។ បើយោងតាមនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១២ ទំនិញនាំចូលប្រទេសកម្ពុជាមានទំហំទឹកប្រាក់៨,១ពាន់លានដុល្លារ បើប្រៀបធៀបនឹងចំនួន៦,៦ពាន់លានកាលពីឆ្នាំ២០១១។...
អគារទីស្នាក់ការថ្មីរបស់ផ្សារមូលបត្រកម្ពុជាចាប់ផ្តើមជួសជុល
លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍កាលពីម្សិលមិញថា ផ្សារមូលបត្រកម្ពុជា នឹងត្រូវផា្លស់ប្តូរពីទីស្នាក់ការបច្ចុប្បន្ននៅក្នុងវិមាន កាណាឌីយ៉ា ទៅកាន់អគារមួយខ្នងសល់ពីសម័យអាណានិគមបារាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៦ ក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងត្រូវបានជួសជុល និងរៀបចំកែលម្អឲ្យស្អាត ធ្វើជាទីតាំងការិយាល័យធ្វើការឡើងវិញ។
គម្រោងជួសជុលអគារការិយាល័យថ្មីនេះត្រូវបានគ្រោងនឹងបញ្ចប់សកម្មភាពនៅឆ្នាំ២០១៤ខាងមុខ ក្នុងគម្រោងថវិកាចំណាយទឹកប្រាក់អស់ចំនួន៤លានដុល្លារ ហើយនឹងយកធ្វើជាទីស្នាក់ការសម្រាប់ផ្សារភាគហ៊ុនរបស់ប្រទេសកម្ពុជាមួយនេះ។
ផ្សារភាគហ៊ុននេះ បច្ចុប្បន្ន មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលបានទៅចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈចាប់តាំងពីផ្សារមូលបត្រត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ។
លោក គាត ឈន់ បានមានប្រសាសន៍នៅពិធីបើកការដ្ឋានជួសជុលអគារនេះថា “ ខ្ញុំជឿជាក់ថា ការបង្កើតផ្សារមូលបត្រថ្មីនេះនឹងបញ្ជូនសារដ៏សំខាន់មួយទៅកាន់វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដើម្បីចូលរួមនៅក្នុងផ្សារមូលបត្រនេះ”។ លោកបានបន្តទៀតថា “ ទាំងក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជនបានធ្វើការសម្រេចចិត្ត ហើយកំពុងរៀបចំចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាមួយផ្សារមូលបត្រនេះ”។
លោក គាត ឈន់ បានមានប្រសាសន៍បន្ថែមទៀតថា “ ហើយខ្ញុំយល់ឃើញថា មានក្រុមហ៊ុនឯកជនជាច្រើន ដែលកំពុងសម្លឹងមើលផ្សារមូលបត្ររបស់យើង មុនពេលធ្វើការសម្រេចចិត្ត។ ពិធីនេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញពីដំណើរការរីកចម្រើនបន្តិចម្តងៗរបស់ផ្សារមូលបត្រនេះ”។
នៅក្នុងពិធីបើកការដ្ឋានជួសជុល កាលពីម្សិលមិញនេះ លោក គាត ឈន់ បានមានប្រសាសន៍ថា អគារដែលមានកម្ពស់បីជាន់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងរួមមានសំណង់អគារដើមសល់តាំងពីសម័យអាណានិគមបារាំង ព្រមទាំងមានសំណង់ផ្នែកផ្សេងៗទៀត ដែលគេសាងសង់បន្ថែមលើអគារដើម។
រដ្ឋាភិបាលគ្រប់គ្រងចំនួន៥៥ភាគរយ
នៅក្នុងផ្សារមូលបត្រនេះ ហើយក្រុមហ៊ុន កូរ៉េអុកឆេង (Korea Exchange) ដែលធ្វើប្រតិបត្តិការផ្សារហ៊ុននៅក្នុងទីក្រុងសេអ៊ូលគ្រប់គ្រងចំនួន៤៥ភាគរយ។
លោក ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ទីតាំងថ្មីនេះនឹងធ្វើឲ្យផ្សារហ៊ុនមួយនេះមានការរីកចម្រើនក្នុងការទាក់ទាញវិនិយោគិន ហើយនឹងជួយលើកទឹកចិត្តឲ្យមានក្រុមហ៊ុនមកចុះបញ្ជីផ្សាយលក់ភាគហ៊ុនកាន់តែច្រើន។
លោក បានមានប្រសាសន៍ថា " យើងចាំបាច់ត្រូវមានអគារផ្ទាល់ខ្លួនរបស់យើង ដើម្បីទាក់ទាញវិនិយោគិន ហើយក្រុមហ៊ុនក៏មានទំនុកចិត្តចំពោះផ្សារហ៊ុនរបស់យើងផងដែរ"។ រហូតមកដល់ពេលនេះ មានតែក្រុមហ៊ុនរដ្ឋមួយគត់គឺរដ្ឋករទឹកស្វ័តយតភ្នំពេញ ដែលបានមកចុះបញ្ជីបោះផ្សាយផ្សាយលក់ភាគហ៊ុនជាមួយផ្សារមូលបត្រនេះ បើទោះបីជាកំពង់ផែស្វ័យតខេត្តព្រះសីហនុ...
អ្នកជំនួញជនជាតិអូស្ត្រាលីជាប់ពន្ធនាគារ ដោយសារជាប់ពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្ម
អ្នកជំនួញជនជាតិអូស្ត្រាលីម្នាក់ ដែលធ្លាប់ដឹកនាំក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ចូនទៅពន្ធនាគារព្រៃស បន្ទាប់ពីទទួលរងនូវការចោទប្រកាន់ពីបទក្លែងបន្លំ ក្នុងរឿងក្តីដែលសហការីម្នាក់របស់គាត់បាននិយាយថា បង្កឡើងដោយដៃគូមានការមិនពេញចិត្តក្នុងគម្រោងអាជីវកម្មបរាជ័យមួយ។
យោងតាមលោក ភូ ពៅសុន ចៅក្រមសើុបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ហ្វ្រែង ម៉េ (Frank May) អាយុ៦៣ឆ្នាំ អតីតនាយកប្រតិបត្តិការនៅក្រុមហ៊ុនទូរគមនាគមន៍ អុីម៉ាក់ (Emaxx)ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ កាលពីថ្ងៃទី៨ ខែធ្នូ។
លោកបានមានប្រសាសន៍ដោយមិនបានបង្ហាញសេចក្តីលម្អិតថា “លោក ហ្វ្រែង ម៉េ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងបន្លំ”។
មិនទាន់មានសេចក្តីលម្អិត អំពីករណីចាប់ខ្លួនលោក ម៉េ ទេ។ ក៏ប៉ុន្តែ លោក យិន វ៉េងកា ដែលបាននិយាយថា លោកជាមេធាវីតំណាងក្រុមហ៊ុន ដែលជាដើមបណ្តឹងក្នុងរឿងក្តីនេះ មានប្រសាសន៍ថា លោក ម៉េ បានកែឯកសារ ដើម្បីធ្វើឲ្យសមតុល្យគណនីធនាគាររបស់លោកមានទឹកប្រាក់១.០០០.០០០ដុល្លារ នៅពេលលោកមានតែ១.០០០ដុល្លារប៉ុណ្ណោះ ក្នុងគណនីនេះ។
លោក...
ក្រុមហ៊ុន ព្រូដិនស្យល ចាប់ផ្តើមផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតនៅលើទីផ្សារនៃប្រទេសកម្ពុជា
បុគ្គលិកក្រុមហ៊ុន ព្រូដិនស្យល ខេមបូឌា (Prudential Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុចក្រភពអង់គ្លេស ដែលមានឈ្មោះថា ព្រូដិនស្យល ភីអិលស៊ី (Prudential Plc) បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទី៣ ដែលផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត នៅលើទីផ្សារនៃប្រទេសកម្ពុជា។
អាជីវកម្មរបស់ក្រុមហ៊ុន ព្រូដិនស្យល ខេមបូឌា បានចាប់ផ្តើមដំណើរការ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវតកម្ពុជា (Cam-bodian Life Insurance Company) ដែលជាក្រុមហ៊ុនរដ្ឋចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន កាលពីខែឧសភា និងក្រុមហ៊ុន មេនូឡៃហ្វ (Manu Life) ជាក្រុមហ៊ុនមកពីប្រទេសកាណាដា បានចាប់ផ្តើមប្រតិបត្តិសេវាកម្ម កាលពីខែមិថុនា។
លោក ប៉ាន់កាច បានើជី (Pankaj Banerjee) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនស្យល ខេមបូឌា បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគក្នុងដំណាក់កាលដំបូងក្នុងទំហំទឹកប្រាក់ចំនួន៧លានដុល្លារ នៅលើទីផ្សារនៃប្រទេសកម្ពុជា ដែលជាទំហំវិនិយោគអប្បបរមាដែលច្បាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតម្រូវ ហើយរំពឹងថា នឹងផ្តល់សេវាកម្មដល់អតិថិជនភាគច្រើន...
រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងថា បរិមាណផលស្រូវប្រមូលនៅរដូវនេះអាចបាន៩លានតោន
រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាអាចផលិតស្រូវបានចំនួន៩លានតោននៅក្នុងការប្រមូលផលស្រូវចុងឆ្នាំ២០១២ ដល់ដើមឆ្នាំ២០១៣។
លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ដោយស្រូវវស្សាភាគច្រើនត្រូវបានច្រូតកាត់រួចហើយនោះ លោករំពឹងថា ការបង្កើនផ្ទៃដីធ្វើស្រែអាចជួយទប់ទល់នឹងគ្រោះរាំងស្ងួតកាលពីឆ្នាំមុន នៅពេលការប្រមូលផលស្រូវចប់សព្វគ្រប់នៅខែមីនាឆ្នាំ២០១៣។
លោក ច័ន្ទ សារុន បានថ្លែងថា “ឆ្នាំនេះ យើងនឹងអាចទទួលផលស្រូវបានប្រហែល៩លានតោន ទាំងស្រូវវស្សា និងស្រូវប្រាំង”។
តួលេខនេះកើនឡើងច្រើនជាងតួលេខកាលពីឆ្នាំមុនបន្តិច ដែលតួលេខឆ្នាំមុនបានបង្ហាញថា ទិន្នផលស្រូវអាចកើនដល់ចំនួន៨,៨លានតោន ក៏ប៉ុន្តែ វាជាការថយចុះនូវកំណើនទិន្នផលស្រូវនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានកើនឡើងយ៉ាងលឿនពីចំនួន៣,៧៦លានតោនកាលពីរដូវប្រមូលផលចុងឆ្នាំ២០០០ដល់ដើមឆ្នាំ២០០១។
លោកបានមានប្រសាសន៍ថា ភាពរាំងស្ងួតចន្លោះពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០១២បានធ្វើឲ្យដំណាំមួយចំនួនទទួលរងនូវការខូចខាត ហើយកសិករមួយចំនួនបានបង្ខំចិត្តពន្យារពេលដាំដុះ ដោយសារតែកង្វះទឹកភ្លៀង។
ក៏ប៉ុន្តែ លោកបានមានប្រសាសន៍ថា “យើងនឹងអាចទទួលបានផលស្រូវច្រើនជាងឆ្នាំមុន ពីព្រោះប្រជាកសិកររបស់យើងបានបង្កើនផ្ទៃដីធ្វើស្រែ”។ លោកបានឲ្យដឹងថា ផ្ទៃដីស្រែវស្សាចំនួន២,៦លានហិកតាត្រូវបានដាំដុះនៅរដូវនេះ បើធៀបនឹងចំនួន២,៥លានហិកតា កាលពីរដូវមុន។
លោកបានបន្តទៀតថា ការធ្វើស្រែប្រាំងមានការកើនឡើងគួរឲ្យគត់សម្គាល់ ដោយបានកើនឡើងចំនួន១៤ភាគរយបើធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងពីចំនួន៣៥០.០០០ហិកតាកាលពីឆ្នាំ២០១១ ដល់ចំនួន៤០០.០០០ហិកតានៅរដូវនេះ។
លោក ណាក់...
ក្រុមហ៊ុនធ្វើនំប៉័ងរស់ជាតិឆ្ងាញ់ចូលមកបើកហាងនំនៅកម្ពុជា
កាលពីម្សិលមិញក្រុមហ៊ុនចំនួនពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយគ្នា ដើម្បីបើកហាងនំរបស់ប្រទេសសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងបើកហាងទី១នៅអគារខ្ពស់វឌ្ឍនៈថ្មីនៅខែកក្កដា។
តំណាងក្រុមហ៊ុនបានឲ្យដឹងនៅឯពិធីចុះហត្ថលេខាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា ក្រុមហ៊ុនធ្វើនំ ប្រែ៊ដថក(Bread Talk) ដែលមានហាងនំចំនួន៦០០នៅក្នុងប្រទេសចំនួន១៦ស្រាប់ហើយនោះ បានចាប់ដៃគូជាមួយក្រុមហ៊ុន ខេមខប ខាបភីថល គ្រុប(CamCorp Capital Group) នៅកម្ពុជា។
អ្នកស្រី ជែកគី ថៃ (Jackie Thai) នាយិកាប្រតិបត្តិក្រុមហ៊ុន CamCorp Capital បានមានប្រសាសន៍ថា ក្រុមហ៊ុននេះនឹងបើកហាងនំដំបូងគេរបស់ខ្លួនចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញនៅឆ្នាំនេះ ហាងមួយនឹងបើកនៅអគារខ្ពស់វឌ្ឍនៈ ហើយហាងមួយទៀតនឹងបើកនៅក្្នុងសង្កាត់បឹងកេងកង១។
អ្នកស្រី ជែកគី ថៃ ដែលបានរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនៅទីនោះឪពុករបស់អ្នកស្រីមានហាងនំមួយបានឲ្យដឹងថា “ ពេលនោះ យើងនឹងអាចបង្កើតការងារធ្វើបានជាង៣០០ ព្រមទាំងការបណ្តុះបណ្តាលជាចាំបាច់សម្រាប់ ដើម្បីមានសមត្ថភាពខ្លាំងជាងគេនៅក្នុងការងាររបស់ខ្លួន”។
លោក ចច គែក (George Quek) ជាអ្នកបង្កើតក្រុមហ៊ុន BreadTalk មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក បានកែប្រែនូវការចូលចិត្តទទួលទាននំប៉័ងរបស់អតិថិជនចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមនៅឆ្នាំ២០០០មកម៉្លេះ។
លោកបានឲ្យដឹងថា “ យើងមានមោទនភាពចំពោះខ្លួនយើង ដោយសារអតិថិជននៅតែចូលចិត្តរសជាតិប្លែកពីគេនៃផលិតផលរបស់យើង ហើយយើងបានកែប្រែរសជាតិ និងរូបរាងនំប៉័ងរបស់យើងឲ្យមានលក្ខណៈប្លែកពីគេ”៕ កុកទៀន





