Wednesday, November 13, 2019

សេដ្ឋកិច្ច

រថយន្ត​ អង្គរ​ត្រូវ​បាន​ដាក់​បង្ហាញ​ម្តង​ទៀត​នៅក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​បញ្ហា​បច្ចេកទេស​រួច​មក

បន្ទាប់​ពី​បាន​ពន្យារ​ពេល​ផលិត​រថយន្ត​អង្គរជា​ទ្រង់​ទ្រាយ​ធំ​ ដោយសារ​តែ​មាន​បញ្ហា​​បច្ចេក​ទេសខាង​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ និង​ប្រព័ន្ធ​បិទ​បើក​ទ្វារ​រួច​មក​ កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ បាន​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​ ហើយ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ ដែល​​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​កំហុស​បច្ចេក​ទេស​របស់​រថយន្ត​អង្គរ​កាល​ពី​មុន។ លោក​ស្រី​ សៀង​ ចាន់ហេង​ នាយិកា​ក្រុម​​​ហ៊ុន ហេងអភិវឌ្ឍន៍​ បាន​មាន​ប្រសាសន៍​​នៅ​ឯ​កន្លែង​ដាក់​តាំង​រថយន្ត​អង្គរ​តាម​បណ្តោយ​​​មហាវិថី​ព្រះ​មុនីវង្ស​​ ថា​“ យើង​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ ចាវ​ លឿង​ អុីន​ធើ​ប្រាយ​ គ្រុប​ (Lau Leong Enterprise Group)​ ដើម្បី​ឲ្យ​ផ្តល់​គ្រឿង​អគ្គិសនី​សម្រាប់​រថយន្ត​អង្គរ​ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​មាន​រោង​​ចក្រ​ផលិត​រថយន្ត​មួយ​នៅ​​​ហុងកុង។​ ក៏​ប៉ុន្តែ​ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ហុងកុង​ ដើម្បី​​មើល​រោង​ចក្រ​របស់​គាត់​...​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង គឺ​គាត់​គ្មាន​រោង​ចក្រ​ទេ​”។ រថយន្ត​អង្គរ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ប្រើ​​​ថាម​ពល​អគ្គិសនី​ ហើយ​បណ្តោយ​ និង​ទទឹង​រថយន្ត​មាន​ប្រវែល​ស្ទើរ​តែ​ប្រហាក់​ប្រហែល​​គ្នា។​ រថយន្ត​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​លើក​ទី១​កាល​ពី​ឆ្នាំ​២០១១​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ចុះ​កិច្ច​ព្រៀម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong​ ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​មួយ​កន្លែង​នៅ​ ក្រុង​តាខ្មៅ។​ ក៏​ប៉ុន្តែ​ ការ​ផលិត​រថយន្តបាន​ជាប់​គាំង​ នៅ​ពេល​អ្នក​រចនា​រថយន្ត​មិន​អាច​ដំឡើង​ប្រព័ន្ធ​ដំណើរ​ការ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ ដើម្បី​បញ្ឆេះ​​ម៉ាស៊ីន​ និង​បើក​ទ្វារ​រថយន្ត​បាន។ លោក​ស្រី​ ចាន់ហេង​ មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ផលិត​រថយន្ត​តែ​មួយ​គ្រឿង​គត់​ ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​កាល​ពី​ម្សិល​មិញ។ លោក​ ញាណ ផល្លឹក​ អ្នក​រចនា​ផលិត​រថ​យន្ត​​អង្គរ​ ​ថ្លែង​ថា​ ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​កំពុង​សម្លឹង​រក​ឱកាស​វិនិ​យោគ​​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​ បើទោះ​ជា​លោក​បាន​បដិសេធ​មិន​​បង្ហាញ​នូវ​ក្រុម​ហ៊ុន​ណា​មួយ​ ដែល​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ចង់​វិនិយោគ​ជា​មួយ​ក៏​ដោយ។​​ លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​”។ រថយន្ត​ម៉ូដែល​ថ្មី​នេះ​មើល​ទៅ​មាន​ភាព​ខុស​ប្លែក​ពី​រថយន្ត​មុន​ ដោយ​មាន​ដំបូល​រឹង​មាំ​ ទ្វារ​បើក​ឡើង​លើ​ ដែល​មើល​ទៅ​មាន​លក្ខណៈ​​ជា​រថយន្ត​ស្ព័រ​ទំនើប។​ រថយន្ត​នេះ​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​មុន​ដែរ​ ពោល​គឺ​មាន​តម្លៃ​១០.០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។ លោក​ ផល្លឹក​ ​មាន​ប្រសាសន៍​ថា​ “យើង​នៅ​តែ​ប្រើ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត...​ហើយ​អ្នក​​ចំណាយ​ពេល​សាក​ត្រឹម​តែ​បី​ម៉ោង​ប៉ុណ្ណោះ​ ហើយ​អ្នក​អាច​បើក​បាន​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ។​ វា​ពិត​ជា​ធូរថ្លៃ​ជាង​ប្រើ​សាំង”។​ លោក​​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​​មាន​ផែន​ការ​ចេញ​បង្ហាញ​ម៉ូដែល​ចំណុះ​​បី​កៅ​អីនៅ​ខែ​មិថុនា​ ហើយ​ក៏​មាន​ផែន​ការ​ផលិត​ម៉ូដែល​បួន​កៅអី ប្រាំ​មួយ​កៅអី និង​១២​កៅ​អីផង​ដែរ​នៅ​ពេល​ខាង​មុខ។ លោក​ ផល្លឹក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មិន​ទាន់​ច្បាស់​ទេ​​ថា​ តើ​ក្រុម​ហ៊ុន​មាន​គោល​បំណង​ដាក់​លក់​រថយន្ត​នៅ​លើ​ទីផ្សារ​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​៕កុក​ទៀន

ក្រុម​ហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ នឹងចូល ​រួមក្នុង​គ​ម្រោង​រុករក​រ៉ែ​ទង​់ដែង

​ក្រុម​ហ៊ុន​រុករករ៉ែ​មួយ ដែល​បានចុះ​ប​ញ្ជី​នៅ​ផ្សារ​មូល​បត្រ​អូស្ត្រាលី បាន​ប្រកា​សថា​ ​ខ្លួន​មាន​គម្រោង​ចំណាយ​ប្រាក់​១៤​លាន​ដុល្លារ​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ទង់​ដែង​ នៅ​ខេត្ត​ព្រះ​វិហា​រ​ តាម​រយ​ៈ​កិច្ច​ព្រម​ព្រៀង​មួយ ដែល​ពាក​់ព័ន្ធ​នឹង​ក្រុ​មហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​ រ៉ូយ៉ាល់​ គ្រុប​ (Ro​yal ​Gro​up)។​​ តាម​រយៈ​សេចក្តី​ប្រកា​ស ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ក្រុម​ហ៊ុន​ ជីអូ​ប៉ាស៊ី​ហ្វិករីសស អិន អែល (​Geop​acific ​Resources NL​) ​បាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​កាន់​កាប​​​​់ ​Wor​ld Wid​e Min​ing Proj​ects Lim​ited​ ​(WW​M​) ​ដើម្បី​អនុ​វត្ត​​​គម្រោង​​រុ​ករក​រ៉ែ​ កៅ​សា (Kao Sa)​...

ទំនិញ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វ​យ័ត​​ភ្នំ​ពេញ​កើន​ឡើង​ជិត​១៧​ភាគ​រយ

មន្ត្រី​កំពង់​ផែ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធ​ថា​ ​បរិមាណ​ទំនិញ​ចេញ​ចូលមក​កម្ពុជា​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០១២​​កើន​ឡើង​ជិត​១៧​ភាគ​រយ​ បើ​ប្រៀប​​ធៀប​ទៅ​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ លោក​ អៀង​ វេងស៊ុន​ អគ្គនាយក​រង​កំពង់​​ផែ​ស្វយ័ត​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១២​ កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ទទួល​បាន​កុងតឺន័រ​តាម​បទ​ដ្ឋាន​សរុប​ចំនួន​៩៥.៣៣៣​កុង​តឺន័រ​ ដោយ​បាន​កើន​ឡើង​ពី​ចំនួន​៨១.៦៣១​កុងតឺន័រ​កាល​ពី​ឆ្នាំ​២០១១។ លោក​បាន​បន្ត​ទៀត​ថា​ ទាំង​ការ​នាំ​ចេញ​ និង​ការ​នាំ​ចូល​កាល​ពី​ឆ្នាំ​មុន​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​ ហើយ​ផលិត​ផល​សម្រេច​ខាង​វិស័យ​កាត់​ដេរ​រួម​ចំណែក​ដល់​ទៅ​ចំនួន​៨០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប​ ដោយ​ភាគ​ច្រើន​​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​ និង​សហភាព​អឺរ៉ុប។​ សម្ភារ​កសិកម្ម​រួម​ចំណែក​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​នាំ​ចូល។ លោក​មាន​ប្រសាសន៍​ថា​ “យើង​ឃើញ​ថា​ ​ការ​នាំ​ចូល​សម្ភា​រសំណង់​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​តម្រូវ​ការ​ពី​វិស័យ​សំណង់”។ លោក​បាន​បន្ថែម​ទៀត​ថា​ លោក​រំពឹង​ថា​ បរិមាណ​ទំនិញ​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា​ ការ​​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​នឹង​កើន​ឡើង​ ពីព្រោះ​តម្រូវ​ការ ​​ នឹង​កើន​ឡើង​។​ ដរាប​ណា​ស្ថាន​ភាព​នៅ​តែ​ដូច​សព្វ​ថ្ងៃ​នេះ​ នោះ​វា​ ​ នឹង​មិន​ថយ​ចុះ​នោះ​ទេ​”៕​ កុក​ទៀន

ក្រុម​ហ៊ុន​ចិន​ពីរ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​លើ​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រវែង​៤០០​គីឡូ​ម៉ែត្រ​

​ក្រុម​ហ៊ុន​ចិន​ពីរ​ កាល​ពី​ម្សិល​មិញ ​បា​នចុះ​ហត្ថលេខា លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា​​មួយ​ ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូ​ន​ ដើម្បី​ចាប់​ផ្តើម​ប្រតិ​បត្តិការគម្រោង​​ដ៏​ធំមួយ​នា​ឆ្នាំ​ក្រោ​យ​ ​​​ ដើម្បី​សាង​សង់​ផ្លូវ​ដែក​​ថ្មី​មួយ​ខ្សែប្រហែង​៤០០​គី​ឡូ​ម៉ែត្រ និងបង្កើត​ រោង​ចក្រ​ផលិ​ត​ដែក​ថែប​មួយ​កន្លែង​ និង​កំពង់​ផែ​សមុទ្រ​មួយ​កន្លែងផងដែរ​។​ គម្រោង​ក្នុង​ចំនួន​ទឹក​ប្រាក់​​វិនិយោគ​ ៩​,៦​ពាន់​លានដុល្លារ​នេះ ​នឹង​ត្រូវ​បាន​អនុវត្ត​ដោ​យ​​ក្រុម​​​ហ៊ុន​ Cambodia Iron and Steel  Mining​ Indu​stry​ Gr​oup​ ​ដែលជា​ក្រុម​ហ៊ុន​ប​​ង្កើត​ឡើងរួម​គ្នា​ ដោយ​ក្រុម​ហ៊ុនដែក​​ពីររបស់​ចិនបាន​ ​ចុះ​កិច្ច​ព្រម​ព្រៀង ​​ជាមួយ​ក្រុម​ហ៊ុន​ ​China​ Rai​lway​ Gr​oup ​ដើម្បី​អនុវត្ត​ប្រតិ​ប​ត​្តិ​ការសាង​សង់​លើ​ផ្លូវ​ដែក​នេះ​។​ លោក ចាង​ ចួនលី​ (​Zhang Chuan Li)​ ប្រធាន​ក្រុម​ហ៊ុន​ Camb​odia​ Iron​ and Steel​ Mini​ng I​ndus​try ​Group បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្នុង​ពិធីមួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ថា ក្រុម​ហ៊ុន​វិនិយោគ​រួម​នេះ​ នឹង​ភ្ជាប់​ទំ​នា​ក់​ទំនង​រវាង​រោង​ចក្រ​ផលិត​ដែក​ថែប​មួ​យ​នៅ​ក្នុងស្រុក​​រ​វៀង​ ខេត្ត​ព្រះ​វិ​ហា​រ​ ដែល​គេ​ជឿ​ថា ​មាន​ធនធានរ៉ែ​ដែក​ ជា​មួ​យកំពង់​ផែ​ថ្មី​មួយ​នៅ​លើ​កោះ​មួយ​ នៅ​ក្នុងខេត្ត​កោះកុង​។​ លោក ចាង​ មាន​ប្រសាសន៍ថា “ការ​​ងារ​នឹង​ចាប់​ផ្តើម​ លើ​ផ្នែក​​ទាំង​បីនៃ​គម្រោង​នេះ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០​១​៣​។ ​គ​ម្រោង​នេះ​​នឹងត្រូវ​ការ​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក​ជាង​២០.០០០​នាក់​ និង​ជំនាញ​ការ​ចិ​ន​៣.០០០​នាក់​”។ លោក​បាន​មាន​ប្រសាស​ន៍បន្ថែម​ទៀត​ថា...

ក្រុម​ហ៊ុន​ចិន​ពីរ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​លើ​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រវែង​៤០០​គីឡូ​ម៉ែត្រ​

​ក្រុម​ហ៊ុន​ចិន​ពីរ​ កាល​ពី​ម្សិល​មិញ ​បា​នចុះ​ហត្ថលេខា លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា​​មួយ​ ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូ​ន​ ដើម្បី​ចាប់​ផ្តើម​ប្រតិ​បត្តិការគម្រោង​​ដ៏​ធំមួយ​នា​ឆ្នាំ​ក្រោ​យ​ ​​​ ដើម្បី​សាង​សង់​ផ្លូវ​ដែក​​ថ្មី​មួយ​ខ្សែប្រហែង​៤០០​គី​ឡូ​ម៉ែត្រ និងបង្កើត​ រោង​ចក្រ​ផលិ​ត​ដែក​ថែប​មួយ​កន្លែង​ និង​កំពង់​ផែ​សមុទ្រ​មួយ​កន្លែងផងដែរ​។​ គម្រោង​ក្នុង​ចំនួន​ទឹក​ប្រាក់​​វិនិយោគ​ ៩​,៦​ពាន់​លានដុល្លារ​នេះ ​នឹង​ត្រូវ​បាន​អនុវត្ត​ដោ​យ​​ក្រុម​​​ហ៊ុន​ Cambodia Iron and Steel Mining​ Indu​stry​ Gr​oup​ ​ដែលជា​ក្រុម​ហ៊ុន​ប​​ង្កើត​ឡើង រួម​គ្នា​ ដោយ​ក្រុម​ហ៊ុនដែក​​ពីររបស់​ចិនបាន​ ​ចុះ​កិច្ច​ព្រម​ព្រៀង ​​ជាមួយ​ក្រុម​ហ៊ុន​ ​China​ Rai​lway​ Gr​oup ​ដើម្បី​អនុវត្ត​ប្រតិ​ប​ត​្តិ​ការសាង​សង់​លើ​ផ្លូវ​ដែក​នេះ​។​ លោក ចាង​ ចួនលី​ (​Zhang Chuan Li)​ ប្រធាន​ក្រុម​ហ៊ុន​ Camb​odia​ Iron​ and Steel​ Mini​ng I​ndus​try ​Group បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្នុង​ពិធីមួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ថា ក្រុម​ហ៊ុន​វិនិយោគ​រួម​នេះ​ នឹង​ភ្ជាប់​ទំ​នា​ក់​ទំនង​រវាង​រោង​ចក្រ​ផលិត​ដែក​ថែប​មួ​យ​នៅ​ក្នុងស្រុក​​រ​វៀង​ ខេត្ត​ព្រះ​វិ​ហា​រ​ ដែល​គេ​ជឿ​ថា ​មាន​ធនធានរ៉ែ​ដែក​ ជា​មួ​យកំពង់​ផែ​ថ្មី​មួយ​នៅ​លើ​កោះ​មួយ​ នៅ​ក្នុងខេត្ត​កោះកុង​។​ លោក ចាង​ មាន​ប្រសាសន៍ថា “ ​ការ​​ងារ​នឹង​ចាប់​ផ្តើម​ លើ​ផ្នែក​​ទាំង​បីនៃ​គម្រោង​នេះ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០​១​៣​។ ​គ​ម្រោង​នេះ​​នឹងត្រូវ​ការ​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក​ជាង​២០.០០០​នាក់​ និង​ជំនាញ​ការ​ចិ​ន​៣.០០០​នាក់​”។ លោកបាន​មាន​ប្រសាស​ន៍បន្ថែម​ទៀត​ថា គម្រោង​នេះ​នឹង​ត្រូវ​កា​​រ​ពេលវេលា​ប្រហែល​​បួន​ឆ្នាំ​ទើប​ច​ប់​។​ លោក​បាន​លើក​ឡើងថា...

ចំណូល​របស់ ហេឡូ កើនបាន ​២៧​ភាគរយ​ក្នុងត្រី​មាស​ដំបូង​

ក្រុម​ហ៊ុនអេហ្សៀតាគ្រុប (Axiata Group)ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​មាន ​មូលដ្ឋាននៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ពុធ​ថា​ ប្រាក់ចំណូល​នៅ​ក្រុម​ហ៊ុន ហេឡូ​(Hello) ដែលបាន​ផ្តល់​សេវាទូរស័ព្ទ​ចល័ត​របស់ខ្លួន​នៅលើ​ទីផ្សារប្រទេស​កម្ពុជា​ បាន​កើន​ឡើង​២៧,៣ភាគរយ​ ពោលគឺកើនឡើង​ដល់​២,២១​លានដុល្លារ​ បើគិត​ត្រឹម​ដំណាច់​ត្រីមាស​ទី១​នៃឆ្នាំ​នេះ បើ​ធៀប​នឹង​អត្រា​ប្រាក់​​ចំណូល​របស់ខ្លួន​ក្នុងរយៈ​​​ពេល​ដូចគ្នា​ កាលពីឆ្នាំ​២០១១។ របាយ​ការណ៍​ហិរញ្ញវត្ថុ​ ដែល​ក្រុម​ហ៊ុនអេហ្សៀតា គ្រុប បាន​រៀបចំផ្ញើ​ទៅ​ផ្សារ​មូលបត្រ​ម៉ាឡេស៊ីបាន​បង្ហាញថា​ ចំនួន​​អតិថិជន​ ដែល​ប្រើប្រាស់សេវា​របស់ខ្លួន​ក្នុង​ត្រីមាស​ដំបូង​ កើន​ឡើង​ជិត​ទ្វេដង ពោល​គឺកើនឡើង​ពី១,១ លាននាក់ កាលពីឆ្នាំ​មុន ​មកពីរ​លាន​នាក់ ​នៅ​ត្រឹ​ដំណាច់​ខែ​មីនានៃ​ឆ្នាំនេះ។ ប្រាក់ចំណូល​មុនបង់ពន្ធកើន​ឡើង​ បាន​៩៤៨.០១៧ដុល្លារ​។លោកសាយ​ម៉ុនភឺគីន (Simon Perkins) ប្រធាននាយ​ក​ប្រតិបត្តិរបស់​ក្រុម​ហ៊ុ​ន​ ហេឡូអេហ្សៀ​តា (Hello Axiata) បាន​មានប្រសាសន៍ថា ក្រុម​ហ៊ុននៅ​តែ​មាន​សមត្ថភាព​ប្រកួត​ប្រ​ជែង​នៅ​លើ​ទីផ្សារកម្ពុជា​ដដែល​ ទោះបីជា​ទីផ្សារនេះមានសភាព​តឹង​តែង​យ៉ាងណាក៏ដោយ ពីព្រោះ​ក្រុម​ហ៊ុននេះ​បាន​ផ្តល់​ឲ្យអតិថិជនរបស់ខ្លួននូវ​តម្លៃ​សេវា​ថោក ហើយ​ទូរស័ព្ទ​អាច​ប្រើបាន​ស៊ីមកាត​រហូត​ដល់ទៅបី។ លោកបានមានប្រសាសន៍ថា “ផលិតផល​ទូរស័ព្ទ​របស់យើង​ទទួលជោគជ័យ​ខ្លាំង​នៅ​លើទីផ្សារ​។ យើង​ក៏​មាន​ផលិត​ផល​ទូរស័ព្ទម៉ាក Blackberry សម្រាប់​វាយ​លុកទីផ្សារ​​យ៉ាង​​ខ្លាំងក្លា ហើយផលិតផល​ទូរស័ព្ទ Blackberry ចេញថ្មី​​ នៅតែបន្ត​ដឹក​នាំ​ទីផ្សារ​​ផងដែរ”៕ ប្រែ​សម្រួ​លដោយកង​ សុធា

MEDIA FEEDS

Popular

អ្នកវិភាគថា លោក ហ៊ុន សែន បន្តនយោបាយក្តោបក្តាប់អំណាច ជាជាងដោះស្រាយបញ្ហាជាតិ

អ្នកវិភាគនយោបាយ មើលឃើញថា លោក ហ៊ុន សែន កំពុងព្យាយាមរកគន្លឹះបន្ធូរបន្ថយសម្ពាធសហគមន៍អន្តរជាតិ ប៉ុន្តែលោកនៅតែទុកផ្លូវដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនដដែល។ ការអះអាងនេះ ក្រោយពេលលោកពេល ចរន្តរ៍បន្ធូរឱ្យប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មានសេរីភាពដើរបានវែងឆ្ងាយជាងពេលមុនៗបន្តិចតែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម...