31 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ក្រដាសប្រាក់​​គំរូ​ថ្មី​ត្រូវ​បាន​ចេញ​ផ្សាយ ​ដើម្បី​ចូ​ល​រួម​ប្រារព្ធព្រះ​ពិធី​បុណ្យចម្រើន​ព្រះ​ជន្ម

យោង​តាម​សេចក្តីប្រកាស ​របស់​​ធនា​គារ​ជា​តិ​នៃ​កម្ពុជា​​ បាន​បង្ហាញថា ​ធនាគារ​កណ្តា​ល​​នេះ​ កាល​ពី​​ម្សិល​មិញ​ ​បាន​ចាប់​ផ្តើម​ដា​ក់​ឲ្យ​ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀ​ល​ (២​៥​ដុល្លារ​)​គំរូថ្មី​ ចរចា​ក្នុង​សេដ្ឋ​កិច្ច​​​របស់​ប្រទេសកម្ពុជា ដើម្បី​ចូ​ល​រួម​ប្រារព្ធ ព្រះ​ពិធី​បុណ្យ​ចម្រើន ​ព្រះ​ជ​ន្ម​ព្រះ​ម​ហា​ក្សត្រ នរោត្តម សីហមុនី ​លើ​ក​ទី​៦១​ ​ខាង​ពេល​ខាង​​មុខ​។​ ​សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា​ “ ដើម្បី​ចូលរួម​ប្រារព្ធព្រះ​ពិធី​ ចម្រើន​ព្រះ​ជ​ន្ម​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី ដែល​នឹ​ង​យាង​ចូល​ព្រះ​ជន្មាយុ​ ៦១​ព្រះវស្សា​ (​នៅ​ថ្ងៃ​ទី​១៤​ខែ​ឧសភា​)​​ ​លោក​នាយក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន...

ការ​នាំ​អង្ករ​ចេញ​របស់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដំ​បូង​ឆ្នាំ​នេះ​

មន្ត្រី​មួយ​រូប​ និង​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ឬ​ហៅ​កាត់​ថា​ អង្គការ​ ហ្វាវ​ (FAO)​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ខណៈ​ដែល​វិស័យ​នេះ​ចាប់​ផ្តើម​ទាញ​យក​ប្រយោជន៍​ពី​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ។ លោក​ ធន​...

បន្ទាប់​ពី​មាន​ការ​​ប្តឹងពី​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ លោក​ សូរ​ ឃុន ​ថ្លែង​ថា​ ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ត្រូវ​បានលុប​ចោល

លោក​ សូរ​ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​កាល​ពី​សប្តាហ៍​មុន​ ដែល​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រជែង​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ប្រជែង​ផ្សេងៗ​ទៀត​ដាក់​ពាក្យ​ប្តឹង។ ចាប់​តាំង​ពី​បញ្ញត្តិ​ករ​ទូរ​គមនាគមន៍​កម្ពុជា​បាន​ចេញ​បទ​បញ្ជា​រួច​មក​ ក្រុម​ហ៊ុន​ស្មាត​ (Smart)​ ដែល​គ្រប់​គ្រង​ដោយក្រុម​ហ៊ុន​អាស៊ី​អាតា​ គ្រុប​...

​សហគ្រាស​​ជប៉ុន​បើក​ដំណើរ​ការ​ ​រោង​ចក្រកាត់​ដេរ​​នៅ​ស្វាយ​រៀង​

មន្ត្រីរ​ដ្ឋា​ភិបាល​បាន​ឲ្យ​ដឹងថា ​ក្រុម​ហ៊ុ​ន​ជប៉ុន​មួយ កាល​ពី​ម្សិល​មិញ ​បាន​បើក​រោ​ង​ចក្រ​ផលិត​សម្លៀក​បំពាក់​ស្គី​ទឹកកក​ នៅ​ក្នុ​ង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ​ក្នុងខេត្ត​ស្វាយ​រៀ​ង​ ​ស​ម្រាប់​នាំចេញ​។ ​លោក ហូ ​វណ្ណៈ​ អភិ​បាល​រង​​ខេត្ត​ស្វាយ​រៀង​ ​ដែល​បាន​ចូលរួម​ពិធី​សម្ពោធ​​​រោង​ចក្រ​នេះ ​នៅ​ក្នុង​តំបន់​សេ​ដ្ឋកិច្ច​ពិសេស​​ តៃ...

ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ថ្មីៗ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​២០១២​មាន​ការ​កើន​ឡើងយ៉ាងច្រើន

យោង​តាម​តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​​ ​ក្រុម​ហ៊ុន​ថ្មីៗ​ជិត​៣.៤០០​ក្រុម​ហ៊ុន​ ដែល​បាន​ទៅចុះ​បញ្ជី​នៅ​ឯ​ក្រសួង​ពាណិជ្ជ​កម្ម​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​៩​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​២០១១។ តួលេខ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​២០១២​ នាយក​ដ្ឋានចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ថ្មី​បាន​ចំនួន​៣.៣៨៥​ក្រុម​ហ៊ុន​ បើប្រៀប​ធៀប​នឹង​ចំនួន​៣.១០៤​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​២០១១។ លោក​ ហ៊ឹម​...

អគារ​ទីស្នាក់​ការថ្មី​របស់ផ្សារ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​ជួសជុល

លោក​ គាត​ ឈន់​ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ផ្សារ​មូល​បត្រ​កម្ពុជា​ នឹង​ត្រូវ​ផា្លស់​ប្តូរ​ពី​ទីស្នាក់​ការ​បច្ចុប្បន្ន​នៅ​ក្នុង​វិមាន​ កាណា​ឌីយ៉ា ទៅ​កាន់​អគារ​មួយ​ខ្នង​សល់​ពី​សម័យ​អាណានិគម​បា​រាំង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦​ ក្នុងរាជធានីភ្នំពេញ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជួស​ជុល និងរៀប​ចំកែលម្អឲ្យស្អាត ធ្វើ​ជា​ទីតាំង​ការិយាល័យធ្វើការ​​ឡើង​វិញ។ គម្រោង​ជួស​ជុល​អគារការិយាល័យថ្មី​នេះ​ត្រូវ​បាន​គ្រោងនឹង​​បញ្ចប់សកម្មភាព​​នៅ​ឆ្នាំ​២០១៤​ខាងមុខ ក្នុង​គម្រោង​ថវិកា​​​​ចំ​ណាយ​ទឹក​ប្រាក់​អស់​ចំនួន​៤​លាន​ដុល្លារ​ ហើយនឹង​យក​​ធ្វើ​ជា​ទីស្នាក់​ការ​សម្រាប់​ផ្សារភាគ​ហ៊ុន​របស់​ប្រទេស​កម្ពុជា​មួយ​នេះ។ ផ្សារភាគហ៊ុននេះ បច្ចុប្បន្ន ​មាន​ក្រុម​ហ៊ុន​តែ​មួយប៉ុណ្ណោះ​ ដែលបាន​​ទៅ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុនរបស់​ខ្លួន​ជា​សាធារណៈ​ចាប់​តាំង​ពី​ផ្សារ​មូល​បត្រ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​។ លោក​ គាត​ ឈន់​ បាន​មាន​ប្រសាសន៍​នៅ​​ពិធី​បើក​ការដ្ឋាន​ជួស​ជុល​អគារ​នេះ​ថា​ “ ខ្ញុំ​ជឿជាក់​ថា​ ការ​បង្កើត​ផ្សារ​មូល​បត្រ​ថ្មី​នេះ​នឹង​បញ្ជូន​សារដ៏​សំខាន់​មួយ​ទៅ​កាន់​វិនិ​យោ​គិន​ក្នុង​ស្រុក​ និង​វិនិយោគិន​បរទេស​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​”។ លោក​បាន​បន្តទៀត​ថា​ “​ ទាំង​ក្រុម​ហ៊ុន​រដ្ឋ​ និង​ក្រុម​ហ៊ុន​ឯក​ជន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ហើយ​កំពុង​រៀប​ចំ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូល​បត្រ​នេះ”​។​ លោក គាត ឈន់ បាន​មាន​ប្រសាសន៍​បន្ថែមទៀតថា “ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ មាន​​ក្រុម​ហ៊ុន​ឯក​ជន​ជា​ច្រើន​ ដែល​កំពុងសម្លឹង​មើល​ផ្សារ​មូល​បត្រ​របស់​យើង​ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត។​ ពិធី​នេះ​​ជា​សក្ខី​ភាព​បញ្ជាក់​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​រីក​ចម្រើន​បន្តិច​ម្តងៗ​របស់​ផ្សារ​មូល​បត្រ​នេះ​”។ នៅ​ក្នុង​ពិធីបើក​ការដ្ឋានជួសជុល កាល​ពីម្សិលមិញនេះ លោក​ គាត​ ឈន់​ បានមាន​ប្រសា​សន៍​ថា​ អគារដែលមាន​កម្ពស់បីជាន់​ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូន​ពេញ រាជ​ធានីភ្នំពេញ​ នឹង​រួម​មាន​សំណង់​អគារ​ដើម​សល់តាំង​​ពី​សម័យ​អាណានិគម​បារាំង​ ព្រម​ទាំង​មាន​សំណង់ផ្នែក​​ផ្សេងៗ​ទៀត​ ដែល​គេ​សាង​សង់​បន្ថែមលើអគារដើម​។ រដ្ឋា​ភិបាល​គ្រប់​គ្រង​ចំនួន​៥៥​ភាគ​រយ ​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​ ហើយ​ក្រុម​ហ៊ុន​ កូរ៉េ​អុកឆេង​ (Korea...

អ្នក​ជំនួញ​ជន​ជាតិ​អូស្ត្រាលី​ជាប់​ពន្ធ​នាគារ​ ដោយ​សារ​ជាប់​​ពាក់​ព័ន្ធ​នឹង​វិវាទ​ពាណិ​ជ្ជកម្ម​​

​អ្នក​ជំនួញ​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ដែល​ធ្លាប់​​​ដឹកនាំ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ត្រូវបាន​បញ្ចូន​ទៅ​ពន្ធ​នា​គា​រ​ព្រៃស​ បន្ទាប់​ពី​ទទួលរង​នូវការ​ចោទ​ប្រកាន់​​​ពីបទ​ក្លែង​​បន្លំ ​ក្នុង​រឿង​ក្តី​ដែល​ស​ហ​កា​រី​ម្នាក់​របស់​គាត់បាន​និយាយ​ថា ប​ង្ក​ឡើង​ដោយ​ដៃ​គូ​មានការ​មិន​ពេញ​ចិត្ត​ក្នុ​ង​គម្រោង​អាជីវកម្ម​បរាជ័​យ​មួយ​។​​ យោង​តាម​លោក ភូ ពៅ​សុន ​ចៅ​ក្រ​ម​សើុប​សួរ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេ​ញ​ បាន​​ឲ្យដឹងថា លោក ហ្វ្រែង ម៉េ (Fr​ank ​May​) ​អា​យ​​ុ​​៦៣​ឆ្នាំ​ ​អតីត​នាយក​ប្រតិ​បត្តិ​ការ​នៅ​ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ អុីម៉ាក់ (Em​axx​)​ត្រូវ​បាន​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកា​ន់​ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ​។​ លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​បាន​បង្ហាញ​​សេចក្តី​លម្អិត​ថា “លោក ហ្វ្រែង​ ម៉េ ត្រូវបាន​ចោ​ទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ឯក​សារ​ និង​ប្រើ​ប្រា​ស់​ឯកសារ​ក្លែង​បន្លំ​”។​ មិន​ទាន​់មាន​សេចក្តី​លម្អិត​...

ក្រុម​ហ៊ុន ព្រូ​ដិ​ន​ស្យល ​ចាប់​ផ្តើម​ផ្តល់​សេវា​កម្ម​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​

បុគ្គ​លិក​ក្រុម​ហ៊ុន​ ​ព្រូ​ដិន​ស្យល​ ខេម​បូ​ឌា (Prud​ential C​ambodia​)​ ​ជា​បុ​ត្រ​ស​ម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​​ផ្តល់​សេវា​កម្ម​ហិ​រ​ញ្ញ​វត្ថុ​ចក្រ​ភព​អង់គ្លេស​ ​ដែល​មានឈ្មោះ​ថា ​ព្រូ​ដិន​ស្យល​ ភីអិល​ស៊ី ​(Prude​ntial Plc) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​នេះ​បា​ន​ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​៣ ដែល​ផ្ត​ល់​​សេវា​កម្មធា​នា​​រ៉ាប់​រង​អាយុ​ជីវិត​ នៅ​លើ​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា​។ ​អាជីវកម្ម​រ​បស់​ក្រុម​ហ៊ុន ​ព្រូ​ដិន​ស្យ​ល ​ខេម​បូឌា បាន​ចាប់​ផ្តើមដំណើរ​ការ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​អាយុ​ជីវត​ក​ម្ពុជា...

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើកឡើង​ថា​ បរិមាណ​ផល​ស្រូវប្រមូលនៅរដូវនេះអាច​បាន​​៩​លាន​តោន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ចំនួន​៩​លាន​តោន​នៅ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ចុង​ឆ្នាំ​២០១២ ​ដល់​ដើម​ឆ្នាំ​២០១៣។ លោក​ ច័ន្ទ សារុន​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​ស្រូវ​វស្សា​ភាគ​ច្រើន​ត្រូវ​បាន​ច្រូត​កាត់​​រួច​ហើយ​នោះ​ លោក​រំពឹង​ថា​ ការបង្កើន​ផ្ទៃ​ដី​​ធ្វើ​ស្រែ​អាច​ជួយ​ទប់​ទល់​នឹង​គ្រោះ​រាំង​ស្ងួត​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ការ​ប្រមូល​ផល​ស្រូវ​ចប់​សព្វ​គ្រប់​នៅ​ខែ​មីនា​ឆ្នាំ​២០១៣។ លោក​...

ក្រុម​ហ៊ុនធ្វើ​នំ​ប៉័ង​រស់​ជាតិ​ឆ្ងាញ់​ចូល​មក​បើក​ហាង​នំ​​នៅ​កម្ពុជា

កាល​ពី​ម្សិលមិញ​ក្រុម​ហ៊ុន​ចំនួន​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​គ្នា​ ដើម្បី​បើក​ហាង​នំ​របស់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្រោង​បើក​ហាង​ទី១​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ថ្មី​នៅ​ខែ​កក្កដា​។​ តំណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​នៅឯ​​ពិធី​ចុះ​ហត្ថលេខា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​ធ្វើ​នំ​ ប្រែ៊ដថក​(Bread Talk)​ ដែល​មាន​ហាង​នំ​ចំនួន​៦០០​នៅ​ក្នុង​ប្រទេសចំនួន​១៦​ស្រាប់​ហើយ​នោះ​ បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ ខេមខប​ ខាប​ភី​ថល​ គ្រុប​(CamCorp Capital Group) នៅ​កម្ពុជា​។ អ្នក​ស្រី​ ជែកគី​ ថៃ​ (Jackie Thai)​ នាយិកា​ប្រតិបត្តិ​ក្រុម​ហ៊ុន​...

ព័ត៌មានថ្មីៗ