31 C
Phnom Penh

CATEGORY

វប្បធម៌

លោក​ព្រហ្ម ម៉ាញ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្ត​រាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥​ម៉ឺន​ដុល្លារ

សិល្ប​ករ​ជើង​ចាស់​ផ្នែក​អាយ៉ៃ ​លោក​ព្រហ្ម ម៉ាញ ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥ម៉ឺន​ដុល្លារ។​

សាលា​រាជ​ធានី​ភ្នំពេញ​ប្រារព្ធ​ទិវា​ចង​ចាំ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​

មន្ត្រី​រាជការ​ព្រះ​សង្ឃ​និង​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​នាំគ្នា​ប្រារព្ធ​ទិវា​ចងចាំ​ថ្ងៃ​២០​ ឧសភា​ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។​ ពិធី​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ឧសភា។​

លោក​ហ៊ុន សែន​យក​ទិវានៃ​ការ​ចងចាំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​ទប់ស្កាត់​មិន​ឱ្យ​កើត​សង្រ្គាម​ជាថ្មី​ទៀត​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ពលរដ្ឋ​ទាំង​ឡាយ​ ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​​ឱ្យ​បាន​គង់​វង្ស​ជារៀង​រហូត​ហើយ​នាំគ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សង្រ្គាម​និង​របប​ប្រល័យ​ពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជាថ្មី។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចង់​ចាំ​២០​ឧសភា​ដែល​លោក​ហ៊ុន សែន​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ។​

នគរបាល​ជាតិ​ត្រៀម​កម្លាំង​ការពារ​ព្រះ​មហា​ក្សត្រ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​

នគរបាល​ជាតិ​ត្រៀម​កម្លាំង​សមត្ថ​កិច្ច​ដើម្បី​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ក្នុង​ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​តាកែវ​នៅថ្ងៃ​ទី​២២​ ខែ​ឧសភា​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី។​

លោក​ហ៊ុន សែន​ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន​យក​បញ្ហា​បដិវត្តន៍​ពណ៌​ប្រាប់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​វិល​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ហ៊ុន សែន​បាន​ណែនាំ​ដល់​មន្ត្រី​ក្រុម​ការងារ​គណបក្ស​របស់​ខ្លួន​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំពី​ផល​វិបាក​នៃ​បដិវត្តន៍​ពណ៌​និង​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ។  ​ការណែនាំ​របស់​លោក​ហ៊ុន សែន​គឺ​ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​នានា​នៅ​តាម​មូលដ្ឋាន។​

ព្រះ​មហា​ក្សត្រ​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយយស​ជន​បរទេស​ម្នាក់​ដែល​បាន​ជួយ​កុមារ​និង​ជន​ក្រីក្រ​កម្ពុជា​

ព្រះ​មហា​ក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​ជាតូបការ​ជូន​ដល់​ជូន​ជន​បរទេស​គឺ​លោក​​Scott Neeson ​ដែល​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់។​

ព្រះ​មហា​ក្សត្រ​ខ្មែរ​សច្ចា​​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ចិន​ គ្រប់​កាលៈទេសៈ​

ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្តម ​សីហមុនី​ បាន​មាន​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​​ជា​មួយ​ចិន​គ្រប់​កាលៈ​ទេសៈ ​និង​គ្រប់​ពេល​វេលា​ទាំងអស់។​

ព័ត៌មានថ្មីៗ