Friday, September 25, 2020
Home economic

economic

ក្រុមហ៊ុន​​​​​​សហរដ្ឋ​​​អាេមរិកផ្តល់​​​ពិន្ទុ​​​ខុស​​​ៗគ្នា​​​ចំពោះ​​​បរិយាកាស​​​ធុរកិច្ច​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​

យោងតាមការស្ទាបស្ទង់មតិថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគជាទូទៅនៅក្នុងប្រទេសនេះ ប៉ុន្តែនៅមានការមិនពេញចិត្តចំពោះអំពើពុករលួយ រចនាសម្ព័ន្ធពន្ធដារ និងឥរិយាបថចំពោះសហរដ្ឋអាេមរិក ហើយអ្វីដែលជាបញ្ហាមិនពេញចិត្តមួយទៀតនោះ គឺពិបាករកកម្មករជំនាញដែលស៊ីថ្លៃថោក។ ធ្វើឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាេមរិកកាលពីឆ្នាំមុននិងចេញនៅដើមខែនេះ ការស្ទាបស្ទង់មតិទស្សនវិស័យធុរកិច្ចអាស៊ានឆ្នាំ២០១៧ (2017 Asean Business Outlook Survey) ប្រមូលចម្លើយពីសមាជិកចំនួន២៦ក្នុងចំណោមសមាជិកចំនួន៩៨នៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អាេមរិក ហៅថា AmCham ដែលឆ្លើយតបនឹងការស្ទាបស្ទង់តាមអីុនធឺណិត។ ការយល់ឃើញដែលតែងតែមានទំនោរទុទិដ្ឋិនិយមចំពោះបរិយាកាសធុរកិច្ចនៅកម្ពុជាគាំទ្រលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សន្ទស្សន៍ទំនុកចិត្តធុរកិច្ច (Business Confidence Index) ធ្វើឡើងដោយធនាគារ ANZ Royal ដែលចេញកាលពីខែមីនា និងដែលគូសបញ្ជាក់ថា មានការធ្លាក់ចុះពិន្ទុ៧ភាគរយនៅក្នុងទំនុកចិត្តធុរកិច្ច ដោយមួយផ្នែកបណ្តាលមកពីអស្ថិរភាពនយោបាយ។ ក្រុមហ៊ុនទាំងអស់ដែលត្រូវបានស្ទាបស្ទង់ដោយ...

រដ្ឋាភិបាល​បដិសេធ​​ហេតុផល​​​នយោបាយ​​សម្រាប់​ការ​ស៊ើបអង្កេត​​ពន្ធ

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានទាក់ទិនការបង់ពន្ធដារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសឯកជនក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាដែរ។ ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថាប័នកាសែតខេមបូឌា ដេលី បានជំពាក់ប្រាក់ពន្ធដារមិនទាន់បង់រហូតដល់ទៅ៦,៣លានដុល្លារ បានស្នើសុំឱ្យក្រសួងព័ត៌មានស៊ើបអង្កេតការផ្ដល់អាជ្ញាប័ណ្ណដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុាស៊ីសេរី (RFA) ទាក់ទិនការប្រមូលពន្ធដារ និងបានស្នើសុំជួបជាមួយអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក ព្រមទាំងគណៈកម្មាធិការដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ផងដែរ។ លោក មាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា លោកមិនដឹងលម្អិតអំពីការស៊ើបអង្កេតនេះទេ ហើយលោកក៏មិនមែនជាអ្នកជំនាញខាងច្បាប់នោះដែរ...

អ្នក​​​សេដ្ឋកិច្ច​​​រិះគន់​​​​ខ្លាំង​ចំពោះ​សំណើរ​​បដិ​​​ដុល្លា​រូបនីយកម្ម​​​​របស់​​​ CNRP

កាលពីម្សិលមិញ ក្រុមអ្នកសេដ្ឋកិច្ចបានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិក្នុងការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសក្នុងរយៈពេលមួយឆ្នាំក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងថា កម្មវិធីនយោបាយនេះនឹងជា "គ្រោះមហន្តរាយ"  ហើយ "មិនអាចទៅរួច"។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងមួយរូបបានលើកឡើងពីជំហានដ៏ឆាប់រហ័សនៃបដិដុល្លារូបនីយកម្ម (មិនប្រើប្រាស់ប្រាក់ដុល្លារ) បើទោះជាសមាជិកគណបក្សមួយចំនួនមានមន្ទិលសង្ស័យថាតើគណបក្សមានគំនិតរួមគ្នា នៅពីក្រោយផែនការនេះឬក៏អត់។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា "ប្រសិនបើយើងមិនមានរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់យើងទេនោះ តើយើងអាចហៅវាថាជាប្រទេសរបស់ប្រទេសយើងម៉េចនឹងកើត?។ ការប្រើប្រាស់ប្រាក់រៀលខ្មែរនៅក្នុងសេដ្ឋ កិច្ចរបស់យើងគឺជាការចាំបាច់"។ បើទោះជាលោក យឹម សុវណ្ណ បានងាកចេញបន្តិចពីការសន្យារបស់លោកកាលពីពេលមុនថា នឹងលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារក្នុងរយៈពេល១ឆ្នាំ (ដោយថ្លែងថា បើទោះជាលោកគិតថារយៈពេល១ឆ្នាំគឺអាចធ្វើបានក្ដី "រយៈពេលវែងឬខ្លីជាងនេះបន្តិចក៏មិនអីដែរ") ក៏លោកបានបដិសេធដាច់អហង្ការថា ដំណើរការនេះមិនអាចចំណាយពេលដល់ទៅ៥ឆ្នាំនោះឡើយ ដោយលោកទទួលស្គាល់ត្រឹមតែថា១៨ខែអាចទទួលយកបាន។ លោកបានសួរថា "តើយើងមិនអាចធ្វើវាបានទេក្នុងរយៈពេល១ឆ្នាំ?" “អាចធ្វើបាន"។ កាលពីម្សិលមិញក្រុមអ្នកសេដ្ឋកិច្ចមិនយល់ស្របឡើយ ដោយលើកឡើងថា វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បើទោះជាវាអាចធ្វើបានក៏ដោយ។ លោក ចាន់ សុផល...

​​​សេដ្ឋវិទូ​ធនាគារ​​​ពិភព​​​លោក​​​ត្រូវ​​​បាន​​​ជជីក​​​សួរ​​​​​ពាក់​​​ព័ន្ធ​​​​​​បំណុល​​​នៅ​​​តាម​​​ទីជន​​​បទ​​​

ឆ្លៀតក្នុងឱកាសធនាគារពិភពលោកចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនកាលពីម្សិលមិញ ប្រធានអង្គការតម្លាភាពកម្ពុជាបានជជីកសួរសេដ្ឋវិទូរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះអំពីការជំពាក់បំណុលនៅតាមទីជនបទ និងការអះអាងរបស់ពួកគេដែលថា កំណើនផលិតក្នុងស្រុកសរុបដ៏ខ្លាំងរបស់ប្រទេសកម្ពុជាកំពុងជួយអ្នកក្រីក្រនៅក្នុងប្រទេស។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលមួយនេះដែលផ្តោតលើអំពើពុករលួួយនោះបានលើកឡើងថា គ្មានអ្វីជាប់ទាក់ទងគ្នាទេរវាងកំណើនផលិតផលក្នុងស្រុកសរុបដែលព្យាករដោយធនាគារពិភពលោក និងការលំបាកកំពុងកើនឡើងរបស់អ្នកក្រីក្រតាមទីជនបទដែលជាប់បំណុលកាន់តែច្រើនឡើងៗ។ លោកបានលើកឡើងអំឡុងវគ្គសំណួរចម្លើយក្រោយមានការធ្វើបទបង្ហាញអំពីរបាយការណ៍នេះដែលចេញរាល់៦ខែម្តងថា "អ្នកសេដ្ឋកិច្ច និងអ្នកជំនាញជួយធ្វើឲ្យខ្ញុំយល់"។ លោកបានបន្ថែមថា "ខ្ញុំព្យាយាមស្វែងយល់អំពីរបាយការណ៍នេះ... និងអ្វីដែលកម្ពុជាកំពុងប្រឈមពិតប្រាកដ"។ ថ្វីបើកម្ពុជាមានកំណើនសេដ្ឋកិច្ច "ដ៏ល្អប្រសើរ" ពោលគឺបានកើនឡើងជិត៧ភាគរយក៏ដោយ តែលោក ព្រាប កុល នៅតែចោទជាសំណួរថា ហេតុអ្វីបានជាគ្រួសារតាមទីជនបទភាគច្រើនជំពាក់បំណុលគេ ។ លោកបានសួរថា "តើកំណើន៦,៩ ភាគរយនេះនឹងជួយពលរដ្ឋខ្មែរភាគច្រើនតាមរបៀបណា?"។ របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងថា ក្នុងចំណោមគ្រួសារដែលជំពាក់បំណុលទាំងអស់ មាន៨៨ភាគរយទៅហើយនៅតាមទីជនបទ នៅក្នុងឆ្នាំ២០១៥ពោលគឺកើនឡើងពី៨០ភាគរយនៅក្នុងឆ្នាំ២០០៩ រីឯទំហំនៃកម្ចីដែលផ្តល់ឲ្យសម្រាប់"គោលបំណងផលិត" ឬក៏ការវិនិយោគក្នុងអាជីវកម្មនានានោះបានធ្លាក់ចុះក្នុងរយៈពេលដូចគ្នា។ លោក លី សុដែត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានឆ្លើយតបថា ទិន្នន័យ ផលធៀបបំណុលប្រាក់ចំណូលនៅកម្ពុជាតាមពិត"មិនអាក្រក់ណាស់ណាទេ មិនគ្រោះថ្នាក់ខ្លាំងទេ"។ លោក មីហ្គូអែល សែនចេស ម៉ាទីន (Miguel Sanchez Martin) សេដ្ឋវិទូប្រចាំប្រទេសនៃធនាគារពិភពលោកនេះបានលើកឡើងក្នុងបទសម្ភាសន៍មួយក្រោយវគ្គសំណួរ-ចម្លើយថា លោក ព្រាប កុល បានលើកឡើងតែពីការអង្កេតលើសេដ្ឋកិច្ចកម្រិតតូចតាចប៉ុណ្ណោះ រីឯទិន្នន័យម៉ាក្រូសេដ្ឋកិច្ចពីធនាគារជាតិនៃកម្ពុជា...

អាជ្ញាធរ​ឆ្មក់ចូល​ឆែ​កឆេរ​រោង​​​ចក្រ​​​​ ផលិត​​​​គ្រឿងសម្អាង​​ ​ស្រប​ពេល​មាន​​​ការ​បង្ក្រាប​លើ​ផលិត​ផល​ក្លែង​ក្លាយ​​

ផលិតផលគ្រឿងសម្អាងក្លែងក្លាយជិត៣០តោនត្រូវបានរឹបអូសពីរោងចក្រមួយដែលបិទយីហោបរទេសលើផលិតផលក្នុងស្រុករបស់ខ្លួននៅក្នុងអ្វីដែលមន្ត្រីក្រសួងមហាផ្ទៃមួយរូបបានលើកឡើងថា ជាផ្នែកនៃការបង្ក្រាបរាប់ខែលើទីផ្សារដែលពោរពេញទៅដោយផលិតផលក្លែងក្លាយ។ លោក មាជ សុផាន់ណា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួង មហាផ្ទៃបានមានប្រសាសន៍ថា "ផលិតផលក្លែងក្លាយមានគ្រប់ទីកន្លែង" ។លោកបានបន្តថា " គ្រាន់តែបើកភ្នែកឡើងភ្លាម ហើយដើរ ផ្សារ ឃើញផលិតទាំងនោះទៅហើយ"។ ការឆ្មក់ចូលក្នុងពេលថ្មីៗនេះ ដែលលោក មាជ សុផាន់ណា បានលើកឡើងថា ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនោះ បានឈានទៅដល់ការបិទរោងចក្រមួយកន្លែង និងកន្លែងស្តុកទំនិញចំនួន២កន្លែងនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក មាជ សុផាន់ណា បានលើកឡើងទៀតថា រោងចក្រនេះផលិតផលិតផលថែរក្សាស្បែក ផលិតផលថែរក្សាសក់ និងផលិតផលសម្រាប់លាប...

អត្ថប្រយោជ​ន៍​​​​នៃ​​​ការ​​​បន្ទាប​​​អត្រាការប្រាក់​​​របស់​​​មីក្រូ​​​ហិរញ្ញ​​​ វត្ថុ​​ ​ស្ថិត​​​ក្នុង​​​ភាព​​​មិនច្បាស់​លាស់​

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានគាំទ្រសេចក្តី សម្រេចរបស់ខ្លួននៅក្នុងការកំណត់ពិដានអត្រាការប្រាក់ឥណទានលើកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជាមធ្យោបាយជួយអ្នកក្រីក្រកុំឲ្យជាប់បំណុលវ័ណ្ឌក ខណៈក្រុមអ្នកវិភាគបានចាត់ទុកការសម្រេចនេះថា ជាចំណាត់ការនយោបាយដែលនឹងមានផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលយូរលើសេដ្ឋកិច្ចនៅទីជនបទ។ ស្របពេលមានគោលនយោបាយថ្មីនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋធំជាងប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកបានមានប្រសាសន៍ថា "នៅពេលដែលយើងអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាបំណុលមិនបានទេ វាឈានទៅដល់ការអនុវត្តកិច្ចសន្យាថា សងមិនគ្រប់ទេ វាចេះតែកើនឡើងជាការប្រាក់ និងវាទៅជារឿងគេរឹបអូសផ្ទះ និងដីធ្លីដែលប៉ះពាល់ដល់ជីវភាពប្រជាជន"។ ទោះជាយ៉ាងណាអ្នកផ្សេងទៀតបានលើកឡើងថា ចំណាត់ការនេះគឺដើម្បីចំណេញ សន្លឹកឆ្នោត នៅប៉ុន្មានខែមុនការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា ហើយថាវាមិនទំនងជាជួយកាត់បន្ថយភាពក្រីក្រទេ ហើយវាអាចធ្វើឲ្យប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់។ ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនសម្រេចកំណត់អត្រាការប្រាក់ប្រចាំឆ្នាំលើកម្ចីថ្មីទាំងអស់ ឬកម្ចីរៀបចំឡើងវិញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រឹម១៨% ដោយនឹងអនុវត្ត ចាប់ពីថ្ងៃទី១ ខែមេសាទៅ។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកាថា គោលនយោបាយបែបនេះអាចធ្វើឲ្យអ្នកផ្តល់កម្ចី "បដិសេធមិនផ្តល់ឥណទានដល់អ្នកក្រីក្រ"។ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបានពិនិត្យបញ្ហានេះ និងបានពិភាក្សាពិគ្រោះយោបល់ជាមួយធនាគារជាតិដែលបន្ទាប់បានពិភាក្សាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពិចារណាលើគ្រប់ចំណុចទាំងអស់ពាក់ព័ន្ធមីក្រូឥណទាននៅក្នុងការបង្កើតគោលនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណា លោក ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលមិនបានពិភាក្សាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ...

ធានាគារជាតិ​នៃ​កម្ពុជា​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​​ឥណទាន​១៨% ដោយ​បង្ក​ឲ្យ​មាន​ការ​​​ព្រួយបារម្ភ​​​​​​យ៉ាង​​​ខ្លាំង​​​

ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីម្សិលមិញថា ខ្លួនសម្រេចកំណត់ពិដានអត្រាការប្រាក់ឥណទាន១៨ភាគរយសម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយធ្វើឲ្យមានការព្រួយបារម្ភថា អ្នកផ្តល់កម្ចីនឹងឈប់ផ្តល់កម្ចីតូចៗ ដែលជារឿយៗតែងតែជួយដល់អ្នកភូមិក្រីក្របំផុតនោះ។ វិធានការនេះដែលនឹងដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៧នេះជាកំហិតនោះ ផ្ទុយពីការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវសេដ្ឋកិច្ចម្នាក់នៅធនាគារជាតិនៃកម្ពុជានេះនៅក្នុងរបាយការណ៍មួយចេញកាលពីឆ្នាំមុនដែលផ្តល់មតិជំទាស់នឹងការបង្កើតពិដានអត្រាការប្រាក់ឥណទាន ដោយ លើកឡើងពីផលប៉ះពាល់លើអ្នកខ្ចីប្រាក់តូចតាច។ ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីម្សិលមិញនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ដោយអត្រាការប្រាក់ប្រចាំឆ្នាំជាមធ្យមមានហានិភ័យខ្ពស់ កម្ចីតូចៗដែលបច្ចុប្បន្នយកការប្រាក់ពី២០ទៅ៣០ភាគរយនោះ ពិដានការប្រាក់ថ្មីនេះនឹង "ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់ក្នុងអត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធភាព"។ សេចក្តីប្រកាសព័ត៌មានទី២ដែលចេញដោយធនាគារជាតិនៃកម្ពុជាដដែលនេះបានលើកឡើងថា វិធានថ្មីនេះមានប្រសិទ្ធភាពអនុវត្តចំពោះកិច្ចសន្យាឥណទានថ្មីរួមទាំងឥណទានរៀបចំឡើងវិញ (Restructured Loan)។មន្ត្រីធនាគារជាតិនៃកម្ពុជាមិនអាចទាក់ទងដើម្បីសុំធ្វើការអត្ថាធិប្បាយបានទេ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលសិក្សាស្រាវជ្រាវដោយលោក ឡេង សុខឡុង អគ្គទេសាភិបាលរងនៃធនាគារជាតិនេះនៅពេលនោះ និងដែលចេញកាលពីខែវិច្ឆិកានោះ ការដាក់ចេញនូវពិដានការប្រាក់ឥណទាននេះប្រហែលជាធ្វើឲ្យ "ធនាគារនានាបដិសេធមិនផ្តល់ឥណទានដល់អ្នកក្រីក្រ"។ របាយការណ៍នេះបានលើកឡើងថា ការកំណត់អត្រាការប្រាក់ប្រហែលជាបង្កើនអត្រាការប្រាក់ក្រៅផ្លូវការដល់អ្នកខ្ចី ធ្វើឲ្យការទទួលបានកម្ចីតូចៗធ្លាក់ចុះ និងទីបំផុតពង្រីកទីផ្សារដល់អ្នករកស៊ីចងការប្រាក់។ ក្រុមអ្នកវិភាគកាលពីម្សិលមិញ បានបន្ទរតាមក្តីព្រួយបារម្ភជាច្រើនដែលបានលើកឡើងក្នុងរបាយការណ៍នេះ ដោយមានអ្នកខ្លះលើកឡើងថា...

ទី​​​ផ្សារ​​​រថយន្ត​​​ជជុះ​​​បន្ត​​​ធ្វើ​​​ឲ្យរាំង​​​ស្ទះ​​​ដល់​​​សក្តានុពល​​​នៃ​​​ការ​​​វិនិយោគក្នុង​​​ប្រទេស​​​កម្ពុជា​​​

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់កំពុងព្រួយបារម្ភចំពោះការត្រៀមដើរចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសដែលជាអ្នកនាំចូលលេខមួយរបស់ខ្លួន។ ហើយទោះបីជា ការពង្រីកមកកាន់ទីផ្សារកម្ពុជាទំនងជាមិនអាចជួយធ្វើឲ្យក្តីព្រួយបារម្ភនេះបានធូរស្រាលក៏ដោយ ក៏វិនិយោគិនអាល្លឺម៉ង់ ដែលប្រមូលផ្តុំគ្នាកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា អ្វីដែលនឹងអាចមាននៅទីនេះ កំពុងត្រូវបានធ្វើឲ្យមានការលំបាកដោយសារនៅតែមានរថយន្តជជុះយ៉ាងច្រើននៅតាមដងផ្លូវនានា។ លោក Antoine Jeanson ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកគ្រប់គ្រងរថយន្តរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុប បាននិយាយមួយសន្ទុះទៅកាន់វិនិយោគិនអាល្លឺម៉ង់នៅក្រៅជំនួបកំពូលស្តីពីពាណិជ្ជកម្មអន្តរជាតិ(International Business Summit)។ អ្នកចូលរួមហាក់បីដូចជាមានភាពស្ទាក់ស្ទើរ។ លោកបានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា "វិនិយោគិនថ្មីៗប្រហែលជាមិនសូវចាប់អារម្មណ៍លើការវិនិយោគក្នុងទីផ្សារបែបនេះទេ"។ លោកបានបន្តថា "អ្វីដែលអស់លោកអ្នកបានឃើញពីជំនួបកំពូលទាំងមូលនេះ គឺថាកម្ពុជាពិតជាមានផ្នែកខ្លះល្អ។ អ្វីៗដែលពិតជាធ្វើឲ្យកម្ពុជា ជាប្រទេសដែល ល្អសម្រាប់ការវិនិយោគ ប៉ុន្តែវានៅមិនទាន់ល្អនៅឡើយទេ សម្រាប់អ្វីៗគ្រប់យ៉ាង"។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ គឺរថយន្ត ជាពិសេស រថយន្តថ្មីរបស់ក្រុមហ៊ុនចែកចាយដែលទទួលបានអាជ្ញាប័ណ្ណផ្លូវការ។ លោក Antoine Jeanson  ដែលក៏ជានាយកគ្រប់គ្រងក្រុមហ៊ុន Audi Cambodia ដែរនោះបានលើកឡើងថា...

ក្រសួងរ៉ែអះអាងថា ការបូមខ្សាច់ខុសច្បាប់ត្រូវបំបាត់បានទាំងស្រុង

ដោយប្រឈមនឹងលទ្ធផលមិនល្អខ្លាំងឡើងទាក់ទិននឹងបញ្ជីនាំចេញខ្សាច់ ដែលខុសគ្នារាប់សិបលានម៉ែត្រគូបពីបញ្ជីរក្សាទុកដោយអង្គការសហប្រជាជាតិនោះ ក្រសួងរ៉ែនិងថាមពលបាននិយាយកាលពីថ្ងៃពុធថា ការបូមខ្សាច់ខុសច្បាប់ត្រូវបានបំបាត់ពីប្រទេសកម្ពុជាហើយ ប៉ុន្តែកំណែទម្រង់នៅតែត្រូវការចាំបាច់។ ក្រសួងបាននិយាយក្នុងលិខិតគ្មានចុះហត្ថលេខាដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា "យើងបានបំបាត់ទាំងស្រុងនូវអាជីវកម្មខ្សាច់អនាធិបតេយ្យតាមដងទន្លេនិងសមុទ្រ និងប្រមូលបានចំណូលសួយសាររ៉ែពីអាជីវកម្មខ្សាច់ជាង៧លានដុល្លារគិតពីខែមិថុនាឆ្នាំ២០១៥មកដល់បច្ចុប្បន្ននេះ"។ លិខិតបាននិយាយបន្ថែមថា ឧស្សាហកម្មនេះ "ក៏នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ"។ ពីឆ្នាំ២០០៥ដល់ឆ្នាំមុន ប្រទេសនានានៅទូទាំងពិភពលោកបានរាយការណ៍អំពីការនាំចេញខ្សាច់ខ្មែរច្រើនជាង៧៥លានតោន ទៅប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ ឬប្រហែល៤៦,៨លានម៉ែត្រគូប។ ប៉ុន្តែស្ថិតិពីអគ្គនាយកដ្ឋានគយនិងរដ្ឋាកររបស់ក្រសួងហិរញ្ញវត្ថុបង្ហាញតែ១៤,៣លានតោនចេញពីប្រទេសនេះ គឺប្រហែល៨.៩លានម៉ែត្រគូបប៉ុណ្ណោះ។ អង្គការសង្គមស៊ីវិល៤១អង្គការក៏បានចេញលិខិតមួយកាលពីថ្ងៃអង្គារអំពាវនាវឲ្យរដ្ឋាភិបាលពន្យល់អំពីភាពមិនស្របគ្នានេះ រីឯគណបក្សសង្គ្រោះជាតិក៏បានគំរាមថានឹងកោះហៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកសភាជាតិដើម្បីឆ្លើយបំភ្លឺ។ ក្នុងការឆ្លើយតបរបស់ខ្លួនកាលពីថ្ងៃពុធ ក្រសួងនេះបានអំពាវនាវឲ្យសង្គមស៊ីវិល "ផ្តល់ទិន្នន័យបន្ថែមដែលអាចមាន ដើម្បីឲ្យក្រសួងកំណត់បានមូលហេតុពិតប្រាកដអំពីភាពខុសគ្នារវាងទិន្នន័យទាំងពីរ។ ក្រសួងកំពុងធ្វើការពិនិត្យលម្អិតឡើងវិញដោយយកចិត្តទុកដាក់។ ក្រសួងបាននិយាយថា "ក្រសួងរ៉ែនិងថាមពលបានចាត់វិធានការរួចហើយ...

ក្រសួង​បន្ទោស ‘ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព’ ទាក់ទិន​នឹង​ប្រាក់​ខ្សាច់​បាត់​ជាង​៤០០​លាន​ដុល្លារ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា "ការអនុវត្តគ្មានប្រសិទ្ធភាព" និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។ បញ្ជីពីក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសកម្ពុជានាំចេញខ្សាច់៨១៤.៥៨០តោនដែលមានតម្លៃប្រហែល១,៦៧លានដុល្លារ ទៅប្រទេសសឹង្ហបូរីពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។ ប៉ុន្តែបញ្ជីសឹង្ហបូរីវិញបានរាយការណ៍ទៅទិន្នន័យស្ថិតិជំនួញរបស់ប្រើប្រាស់សហប្រជាជាតិ (U.N. Commodity Trade Statistics Database) នូវឯកសារដែលរដ្ឋបុរីត្រូវការខ្សាច់យ៉ាងខ្លាំងនេះ នាំចូលស្ទើរតែ៥២លានតោនដែលមានតម្លៃ៤០៤ដុល្លារ ក្នុងរយៈពេលដូចគ្នាពីប្រទេសកម្ពុជា ដោយធ្វើឲ្យប្រាក់ជាង៤០០លានដុល្លារបាត់មិនដឹងទៅណា។ ការអះអាងរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១១ ក៏ផ្ទុយគ្នានឹងឯកសារដែលបញ្ចូលទៅគេហទំព័រក្រសួងពាណិជ្ជកម្មដែរ ដែលទំនងជាមកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបូរីរាយការណ៍ថា ប្រទេសកោះនេះបាននាំចូលខ្សាច់មានតម្លៃ១១៥លានដុល្លារពីប្រទេសកម្ពុជាក្នុងឆ្នាំនោះ ធៀបទៅនឹង៧០៧.៨៤៣ដុល្លារ ដែលប្រទេសកម្ពុជាបានរាយការណ៍អំពីការនាំចេញទៅទីនោះ។ អ្នកបរិស្ថាន និងក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយថា ឧស្សាហកម្មខ្សាច់កម្ពុជាធ្វើបញ្ញត្តិកម្មមិនបានល្អ...

MEDIA FEEDS

Popular

កម្ពុជាអះអាងប្រាប់អាមេរិកជាថ្មីថា មូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់កម្ពុជាសុទ្ធសាធ

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា មូលដ្ឋានយោធាជើងទឹករាម គឺរៀបចំឡើងសម្រាប់ប្រើប្រាស់ឱ្យវិស័យយោធាកម្ពុជាតែប៉ុណ្ណោះ មិនមែនជា               មូលដ្ឋានកងទ័ពបរទេសនោះឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបជាផ្លូវការរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) កាលពីរសៀលថ្ងៃទី២១...