33 C
Phnom Penh

CATEGORY

សេដ្ឋកិច្ច

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ការពារ​បុគ្គលិក​ធ្វើការ​នៅ​អាកាសយានដ្ឋាន​សៀមរាប​រឿង​ទារ​កម្រៃ​ពី​ភ្ញៀវ​ទេសចរ

អាជ្ញាធរ​អាកាសចរ​ស៊ីវិល​កម្ពុជា ចោទ​ថា ការ​លើក​យក​សារ​បញ្ចេញមតិ​របស់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​នាក់​ដែល​សរសេរ​រិះគន់​ពី​បុគ្គលិក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ថា​បាន​សុំ​លុយ​ធីប​ពី​ភ្ញៀវ​ទេសចរ គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ជា​ចេតនា​ទុច្ចរិត​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អាកាសយានដ្ឋាន​ថ្មី​នេះ​តែប៉ុណ្ណោះ។ អ្នក​នាំពាក្យ​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា...

ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​ផ្តល់​ពិន្ទុ​ទាប​បំផុត​លើ​សេវាកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប​ដែល​គ្រប់គ្រង​ដោយ​ចិន

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ ផ្តល់​ពិន្ទុ​ទាប​បំផុត​លើ​សេវាកម្ម​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ដែល​គ្រប់គ្រង​ដោយ​ចិន ព្រមទាំង​រៀបរាប់​ពី​ចំណុច​អវិជ្ជមាន​ជាច្រើន​ដែល​ភ្ញៀវ​ទាំងនោះ​បាន​ជួបប្រទះ អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ។ ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន បាន​ផ្តល់​ពិន្ទុ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ត្រឹមតែ​ផ្កាយ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​ដែល​មាន​ផ្កាយ​៥ លើ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្នុង​នោះ​ភ្ញៀវ​បរទេស​ម្នាក់​ឈ្មោះ...

រដ្ឋាភិបាល​ត្រៀម​ចំណាយ​លើ​ក្រសួង​ព្រះបរមរាជវាំង​ជាង ២២,៥​លាន​ដុល្លារ​អាមេរិក​លើ​កម្មវិធី​ព្រះរាជកិច្ច

នាយកដ្ឋាន​ថវិកានីយកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​លើ​ក្រសួង​ព្រះបរមរាជវាំង​សម្រាប់​ឆ្នាំ​២០២៤ នេះ មាន​ចំនួន ៩២៤៤៣​លាន​រៀល (ជាង ២២,៥​លាន​ដុល្លារ​អាម៉េរិក)...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​គម្រោង​ព្រែកជីក​ហ្វូណន​គឺ​រដ្ឋ​មិន​បាន​ខ្ចី​លុយ​ចិន​មក​សាងសង់​ទេ

លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រដ្ឋាភិបាល​មិន​បាន​ខ្ចី​លុយ​ចិន មក​សាងសង់​ទេ ប៉ុន្តែ​គម្រោង​នេះ​គឺ​សាងសង់​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ក្នុង​ទម្រង់ BOT...

លោក អ៊ុំ សំអាន បន្ទោស​រដ្ឋាភិបាល​ខ្មែរ​ថា​បើក​ដៃ​ឱ្យ​ចិន​រកស៊ី​លើ​ខ្នង​រាស្ត្រ​ជុំវិញ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង បន្ទោស​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ចិន រកស៊ី​លើ​ខ្នង​ខ្មែរ​តាម​អំពើ​ចិត្ត​ជុំវិញ​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ផ្លូវ​ចូល​ទៅ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ដែល​ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ធនាគារ​នៅ​កម្ពុជា​ផ្តល់​សេវា​កម្ចី​ឱ្យ​កាន់តែ​ទូលាយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​សេវាកម្ម​កម្ចី​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​លើក​កម្ពស់​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​ការ​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ កាត់បន្ថយ​វិសមភាព​សេដ្ឋកិច្ច...

រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វៀតណាម​មក​វិនិយោគ​តាក់ស៊ី​អគ្គិសនី​នៅ​កម្ពុជា​នោះ​ឡើយ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ អះអាង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Vingroup របស់​វៀតណាម មក​វិនិយោគ​តាក់ស៊ី​អគ្គិសនី​ចំនួន ២៥០០​គ្រឿង​នៅ​កម្ពុជា​ឡើយ ខណៈ​ខ្លឹមសារ​ព័ត៌មាន​មួយ​ចំនួន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក...

គណៈកម្មាធិការ​អឺរ៉ុប៖ បើ​ចង់​បាន EBA ពេញលេញ​ឡើងវិញ ត្រូវតែ​បើក​លំហ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ

គណៈកម្មាធិការ​អឺរ៉ុប ព្រមាន​ថា សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ពេញលេញ​ដល់​កម្ពុជា​ឡើងវិញ ទាល់តែ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​មូលដ្ឋាន...

លោក ហ៊ុន ម៉ាណែត រំពឹង​ថា​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​គន្លង​រដ្ឋាភិបាល​ចាស់​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦%...

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ កម្ពុជា​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន

អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ដែល​កំពុង​ប្រតិបត្តិការ​រក​ប្រាក់​ចំណេញ​ខុស​ពី​គោលការណ៍​របស់​សាជីវកម្ម​រូបិយប័ណ្ណ​អន្តរជាតិ (IFC) លើ​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ។ មន្ត្រី​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក...

ព័ត៌មានថ្មីៗ