32.9 C
Phnom Penh

CATEGORY

បរិស្ថាន

សកម្មជន​បរិស្ថាន៖ ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី​និង​ថ្ម​លុប​បឹង​ទន្លេ ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច

បើ​ទោះបីជា​កន្លងមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​ព្រមាន​ពី​គ្រោះ​មហន្តរាយ​ដោយសារ​ការ​ចាក់​ដី​លុប​បិទ​ផ្លូវទឹក ការរំលោភ​ច្រាំងទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​ក្ដី ប៉ុន្តែ​លិខិត​ព្រមាន​ក្រសួង​នេះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។...

ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី កាប់​ឈើ​មូល​ធំៗ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល​ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ថា​ប្រើ​កម្លាំង​កម្មករ​កាប់​ឈើ​មូល​ធំៗ​ក្នុង​ព្រៃឡង់​យ៉ាង​រង្គាល បាន​រាលដាល​ដល់​តំបន់​ស្នូល​ដែល​ក្រសួង​កំណត់​តំបន់​នោះ​ថា​ជា​មរតក​ជាតិ​ដ៏​សំខាន់​ក្នុង​ដែន​អភិរក្ស​នេះ។ ពលរដ្ឋ​ថា​ប្រភេទ​ឈើ​ដែល​ក្រុមហ៊ុន​បាន​កាប់​ទាំងនោះ ភាគច្រើន​ដើម​ស្រឡៅ គគីរ និង​ដើម​ច្បោះ...

បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ត​កើតមាន​នៅ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ពលរដ្ឋ​រស់នៅ​ស្រុក​បុទុមសាគរ បាន​អះអាង​ថា ព្រៃស្មាច់ ឬ​ដើមស្មាច់​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ក្នុង​បរិវេណ​តំបន់​ដី​ព្រៃស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ត្រូវ​បុគ្គល​ជា​អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ...

ប្រជា​សហគមន៍​ព្រៃព្រះរការ​បំបួស​ដើមឈើ​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ

ប្រជា​សហគមន៍​ជាង ១០០​នាក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​អបអរ​សាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ជុំវិញ​ព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​០៩ កក្កដា។...

ភ្នំ​ជាង​២០​ក្នុង​ស្រុក​បាណន់​ត្រូវ​ក្រុមហ៊ុន​ចិន វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​ជីក​កាយ​ធ្វើ​អាជីវកម្ម

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​គ្មាន​សមត្ថភាព​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិនាសកម្ម​ធនធាន​ធម្មជាតិ​ភ្នំ​ជាង ២០ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន ធ្វើ​អាជីវកម្ម​ជីក​គាស់​កាយ​យក​ថ្ម​មាន​តម្លៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​តាគ្រាម...

ក្រសួង​ក្រើន​រំឭក​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ភ្លៀង​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​៧-១៣ កក្កដា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១...

ពលរដ្ឋ​ស្នើ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចុះ​អង្កេត​សកម្មភាព​អភិបាល​ស្រុក​កំពង់សីលា​រឿង​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ រស់នៅ​ស្រុក​កំពង់សីលា ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​បទល្មើស​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​កំពង់សីលា កើត​មាន​ជាច្រើន​កន្លែង​ឲ្យ​មាន​ប្រសិទ្ធភាព។ ពលរដ្ឋ​បាន​ចោទ​លោក សៅ បុរីឌ្ឍនៈ...

អង្គការ​សហប្រជាជាតិ៖ ការ​លើកស្ទួយ​សិទ្ធិមនុស្ស​និង​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន បង្ហាញ​កង្វល់​ជា​ខ្លាំង​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយ​ថា​ការងារ​ឃ្លាំមើល និង​ការពារ​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ។ កាលពី​ថ្ងៃ​ទី​១៦...

យុវជន​និង​សង្គម​ស៊ីវិល៖ ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​មិន​ខុសច្បាប់​ទេ

យុវជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​បរិស្ថាន ដោយ​ថា​ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​មិនមែន​ជា​សកម្មភាព​ខុសច្បាប់។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើក​ជា​បដា​សរសេរ​ពាក្យ «ខ្ញុំ​ស្រឡាញ់​បរិស្ថាន និង​ភ្ជាប់​ជាមួយ​ឈ្មោះ​សកម្មជន​បរិស្ថាន​ទាំង...

រដ្ឋាភិបាល​ជួល​ដី​កោះមាស​នៅ​ខេត្ត​កណ្ដាល​ឱ្យ​ក្រុមហ៊ុន ឃុន សៀ រយៈពេល ៥០​ឆ្នាំ

រដ្ឋាភិបាល​សម្រេច​ជួល​ដី​កោះមាស ដែល​មាន​ទំហំ ៣៤០​ហិកតារ ៦១​អា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កណ្តាល ទៅ​ឱ្យ​ក្រុមហ៊ុន ឃុន...

ព័ត៌មានថ្មីៗ