34 C
Phnom Penh

CATEGORY

បរិស្ថាន

រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​៣០​ហិកតារ​ប្រគល់​ទៅ​ឧត្ដមសេនីយ៍​ធំៗ​នៅ​កងយោធពល​ខេមរភូមិន្ទ

លោក ហ៊ុន សែន បាន​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ជិត ៣៦​ហិកតារ ប្រគល់​ទៅ​ឱ្យ​ឧត្ដមសេនីយ៍​ធំៗ​នៅ​ក្នុង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ធ្វើ​កម្មសិទ្ធិ ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ទទួល​បាន​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​កន្លែង​ផង​ដែរ​នោះ។ យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល...

លោក ហ៊ុន សែន៖ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

លោក ហ៊ុន សែន អះអាង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​ប្រទាក់​ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដែល​មាន​ស្រាប់ និង​បង្ការ​ហានិភ័យ​ថ្មីៗ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នេះ...

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​សប្តាហ៍​ដោយសារ​ឥទ្ធិពល​ព្យុះ​កុំប៉ាស៊ូ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ​កុំប៉ាស៊ូ ដែល​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ពេញ​មួយ​សប្ដាហ៍​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម...

អ្នក​វិភាគ៖ ការ​ចូលរួម​ពី​យុវជន​ដើម្បី​កិច្ចការ​សង្គម​មិន​ខ្វះ​ទេ ប៉ុន្តែ​ខ្វះ​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សកម្មភាព​ចូលរួម​របស់​យុវជន​នៅ​កម្ពុជា​ដើម្បី​កិច្ចការ​សង្គម​ជាតិ ដោយ​ការ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​នោះ គឺ​ពិតជា​មិន​ខ្វះ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​ខ្វះ​ពិតប្រាកដ​នោះ គឺ​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលរួម​កសាង​សង្គម​ជាតិ ឬ​ក៏​អត់​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត...

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ខ្សោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា ហើយ​ឥទ្ធិពល​នេះ​នឹង​បន្ត​ពី​ថ្ងៃ​ទី​២...

ពលរដ្ឋ​ត្រពាំងធំខាងត្បូង​បារម្ភ​សាជាថ្មី​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មូលដ្ឋាន

ពលរដ្ឋ​សហគមន៍​ត្រពាំងធំខាងត្បូង លើកឡើង​ថា ព្រៃ​សហគមន៍​ដែល​ពួកគេ​បាន​ថែរក្សា​កន្លងមក​បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​សាជាថ្មី​ទៀត ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​កាត់​តាម​ព្រៃ​សហគមន៍​នេះ​ពី​សំណាក់​មេបញ្ជាការ​កងពលតូច​លេខ​៩៩ លោក ហូវ សំអុន ដែល​មាន​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំខាងត្បូង លោក...

ក្រសួង​ធនធាន​ទឹក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា បន្ត​អំពាវនាវ​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១...

ដើមឈើ​ធំៗ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដែល​ទាក់ទាញ​ទេសចរ ប្រឈម​ងាប់ និង​បាត់បង់​ជា​បណ្តើរៗ

ដើមឈើ​ទាល​ធំៗ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ កំពុង​ប្រឈម​ងាប់​ជា​បណ្តើរៗ និង​មាន​ដើមឈើ​ខ្លះ​ទៀត​ត្រូវ​គេ​កាប់​ដោយ​ស្រប​ច្បាប់។ ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​ភ្ញៀវ​ទេសចរ ចាត់ទុក​ថា​ករណី​នោះ​គឺជា​ចេតនា​របស់​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​សម្លាប់​ដើមឈើ​ទាល​ធំៗ​ឱ្យ​អស់​ពី​បរិវេណ​មុខ​អង្គរវត្ត​ទៅវិញ។ ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹងតាមោក​បន្ថែម​ទៀត ដោយសារ​អំណាច​នៃ​ទឹកលុយ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ លើកឡើង​ថា ដោយសារតែ​អំណាច​នៃ​ទឹកលុយ ហើយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ បាន​នាំ​ឲ្យ​ការ​កាត់​ផ្ទៃ​បឹងតាមោក​ទៅ​ឲ្យ​វិស័យ​ឯកជន ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ហើយ​ផ្ទៃ​បឹង​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​លុប​អស់​ខ្ទេចខ្ទី​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។ ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក...

ព័ត៌មានថ្មីៗ