31 C
Phnom Penh

CATEGORY

បរិស្ថាន

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​លើក​ទី​៥​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជា​លើក​ទី​៥ ហើយ ដើម្បី​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កន្លងមក ដោយ​ផ្តល់​យុត្តិធម៌ និង​សេរីភាព​ជូន​ពួកគេ​វិញ។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម...

លោក ហ៊ុន សែន៖ បញ្ហា​ថាមពល អាកាសធាតុ​និង​បរិស្ថាន​ជា​គោល​នយោបាយ​សំខាន់​របស់​កម្ពុជា

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​ជា​គោលនយោបាយ​សំខាន់​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប...

កម្ពុជា​បរាជ័យ​លក់​កាបូន​ឱ្យ​កូរ៉េ ដោយសារ​មិន​អាច​ការពារ​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​រេដបូក

រដ្ឋាភិបាល​កម្ពុជា បរាជ័យ​ក្នុង​ការ​លក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដោយសារ​ព្រៃឈើ​ជាង ៣៧% នៅ​ក្នុង​តំបន់​គម្រោង «គោល​នយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន» ហៅ​កាត់​ថា រេដបូក (REDD+)...

សហគមន៍៖ ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ជាង​១០០​ករណី​ទៀត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ​នៅ​ពេល​ថ្មីៗ​នេះ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ អះអាង​ថា ខ្លួន​បាន​តាមដាន​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ១០០​ករណី​ថ្មី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្រោយ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​អស់​រយៈពេល ២​យប់ ៣​ថ្ងៃ​កាលពី​ពេល​ថ្មីៗ​នេះ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ដើម​ខែ​កញ្ញា...

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១-៧ ខែ​កញ្ញា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ និង​បាតុភូត​ធម្មជាតិ​ដែល​អាច​នឹង​កើត​មាន និង​បង្ក​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ជា​យថាហេតុ។ សេចក្តី​ជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១...

តំណាង​សកម្មជន​ព្រៃឡង់​ថា​ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់ USAID នឹង​មាន​ប្រសិទ្ធភាព​បើ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា

តំណាង​សហគមន៍​ឃ្លាំមើល​ព្រៃឈើ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ក្នុង​ការ​ជួយ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ការពារ​ព្រៃឡង់ គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព បើ​គ្មាន​ការ​ជ្រៀតជ្រែក​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​នោះ។ តំណាង​សហគមន៍​ព្រៃឡង់...

សង្គម​ស៊ីវិល​ថា​បឹង​ធម្មជាតិ​មាន​ច្រើន តែ​រដ្ឋាភិបាល​មើល​រំលង​គុណ​តម្លៃ​នៃ​បឹង​ទាំងនោះ​ដោយ​កាត់​ឱ្យ​ឯកជន​ជាបន្តបន្ទាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្តាយ​ដែល​បឹង​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កាត់ និង​ចាក់​ដី​លុប​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​នៃ​កិច្ច​អភិវឌ្ឍន៍ បើ​ទោះបីជា​បឹង​ទាំងអស់​នោះ​មាន​គុណ​តម្លៃ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី...

ពលរដ្ឋ​ពីរ​ភូមិ​នៅ​ខណ្ឌ​ច្បារអំពៅ​ថា​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​បើ​អាជ្ញាធរ​មិន​អាច​បញ្ឈប់​សកម្មភាព​ឡាន​ដឹក​ខ្សាច់

ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​រស់នៅ​ក្នុង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជាថ្មី​ម្តង​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​បើក​ធ្វើ​អាជីវកម្ម​ខ្សាច់​មួយ​កន្លែង ដែល​យក​ផ្លូវ​សាធារណៈ​ដឹក​ខ្សាច់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់...

ពលរដ្ឋ​ចោទ​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក​ថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួល​មនុស្ស​កាប់​រាន​ព្រៃលិចទឹក​របស់​រដ្ឋ

ពលរដ្ឋ​រស់នៅ​ឃុំ​អណ្ដូងទឹក ចោទ​អាជ្ញាធរ​ឃុំ​អណ្ដូងទឹក និង​អាជ្ញាធរ​ស្រុក​បុទុមសាគរ ព្រមទាំង​មន្ត្រី​បរិស្ថាន​មួយ​ចំនួន ថា​បាន​ជួល​មនុស្ស​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​របស់​រដ្ឋ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​លក់​បន្ត​ទៅ​ឲ្យ​ឈ្មោះ យ៉ុង ទៀង ជា​ថៅកែ​រកស៊ី​រត់​ពន្ធ​ប្រេង​ដ៏​ល្បី​ប្រចាំ​ឃុំ​ថ្មស។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា...

ឡាន​ដឹក​ដី​ល្មើស​បច្ចេកទេស​ចេញពី​បឹងតាមោក​កំពុង​បំពុល​បរិស្ថាន​និង​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១​៦ ខែ​សីហា...

ព័ត៌មានថ្មីៗ