35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុមហ៊ុន​ស៊ីនទ្រី​និយាយ​ថា​បញ្ហា​សំរាម​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ធំជាងបញ្ហា​ក្រុមហ៊ុន

ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​មិន​ទទួល​ការ​ស្តី​បន្ទោស​ចំពោះ​ផ្លូវ​ទាំងឡាយ​ដែល​មាន​សំរាម​ពាស​ពេញ ហើយ​ថា​រដ្ឋាភិបាល​បាន​ប្រើ​លេស​នេះ ជា​ការ​ទម្លាក់​កំហុស​ដើម្បី​ចៀស​វាង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង។ រថយន្ត​ដឹកសំរាម​ចាស់ៗ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ បាន​ក្លាយ​ជា​គោលដៅ​នៃ​កំហឹង​របស់​សាលា​ក្រុង ដែល​បង្ក​បញ្ហា​ដោយ​មាន​ការ​ធ្វើ​កូដកម្ម​របស់​អ្នក​បើក​ឡាន​និង​កម្មករ​ក្រុមហ៊ុន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​នេះ​មិន​អាច​ប្រមូល​សំរាម​ឲ្យ​អស់​ពី​តាម​ផ្លូវ​នានា។ ធុញទ្រាន់​នឹង​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​នោះ គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ​បាន​បញ្ជា​ឲ្យ​មាន​ការ​សើរើ​កិច្ច​សន្យា​នា​ឆ្នាំ​២០០២​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង​សម្រាប់​រយៈ​ពេល​៤៩​ឆ្នាំ។

លោក ហ៊ុន សែន បដិសេធ​ថា គណបក្ស​ប្រជាជន​​មិន​បាន​ទិញ​តំណាង​រាស្ត្រ​​​​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​

កាលពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា គណបក្ស​​ប្រជាជន​កម្ពុជា​​មិន​បាន​ "ទិញ" តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​​​​​ដែល​​បាន​ចុះចូល​គណបក្ស​កាន់​អំណាច​កាលពី​សប្ដាហ៍​មុន​ឡើយ ដោយ​មាន​ប្រសាសន៍​ថា...

អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ការពារ​​​សកម្មជន​​​ដែល​​​ត្រូវ​​​បាន​​​បដិសេធ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ក្នុង​​​មូល​​​ដ្ឋាន​​​ និង​​​សហជីព​​​មួយ​​​ចំនួន​​​បាន​​​ថ្កោល​​​ទោស​​​សេចក្តី​​​​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ឲ្យ​​​លោក អាឡិច កុង​​​ហ្សាឡេស ដាវីដ​​​សុន (Alex Gonzalez-Davidson) ​​​សកម្មជន​​​ការ​​​ពារ​​​បរិស្ថាន​​​ដែល​​​និយាយ​​​ឥត​​​សំចៃ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​អាជ្ញាធរ​​​កែ​​​ប្រែ​​​សេចក្តី​​​សម្រេច​​​េនះ​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សហជីព សហគមន៍ និង​​​សមាគម​​​ចំនួន​​​៣១​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​លើកឡើង​​​ពី​​​ការ​​​បដិសេធ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​ជនជាតិ​​​អេស្ប៉ាញ​​​រូប​​​នេះ ដែល​​​អស់​​​សុពល​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ថាជា​​​ការ​​​វាយ​​​ប្រហារ​​​ច្បាស់​​​ក្រឡែត​​​ទៅ​​​លើ​​​អ្នក​​​ប្រឆាំង​​​ស្រប​​​ច្បាប់​​​ ដើម្បី​​​ផល​​​ប្រយោជន៍​​​គ្រួសារ​​​មួយ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​មាន​​​អំណាច​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​នៃការ​នាំចេញ​អង្ករ​នឹង​ជួប​ការ​លំបាក​

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​​រដ្ឋាភិបាល​​ដែល​កំណត់​ថា ​នាំ​ចេញ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​ខ្វះ​​ការ​កែច្នៃ​ក្នុង​ស្រុក និង​ខ្វះ​ទីផ្សារ​ក្រៅ​ប្រទេស​។ លោក​នាយក​រដ្ឋមន្ត្រី​...

រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ក្រុង​​​បាវិត​​​បើក​​​ដំណើរការ​​​វិញ​​​ហើយ ​​​បន្ទាប់ពី​​​មាន​​​កម្មករ​​​ដួល​​​សន្លប់​​​ជាច្រើន​​​នាក់​​​

រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ កន្លែង​​​ដែល​​​កម្មករ​​​ជាង​​​១០០នាក់​​​បាន​​​ដួល​​​សន្លប់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មីៗ​​​នេះ​​​បាន​​​និមន្ត​​​ព្រះ​​​សង្ឃ​​​ប្រាំមួយ​​​អង្គ​​​មក​​​ប្រោះ​​​ព្រំ​​​បណ្តេញ​​​ឧបទ្រព​​​ចង្រៃ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​រោង​​​ចក្រ​​​នឹង​​​បើក​​​ដំណើរ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ បន្ទាប់​​​ពី​​​បាន​​​យល់ព្រម​​​​​​កែ​​​លម្អ​​​ប្រព័ន្ធ​​​ខ្យល់​​​ចេញ​​​ចូល​​ក្នុង​​​រោងចក្រ។ កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ You Li International ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​​​តៃ​​​វ៉ាន់​​​ក្នុង​​​ក្រុង​​​បាវិត​​​ដែល​​​កម្មករ​​​ប្រហែល​​​១.៨០០នាក់ ដេរ​​​សម្លៀក​​​បំពាក់​​​ឈុត​​​ក្នុង​​សម្រាប់​​​ទី​​​ផ្សារ​​​ប្រទេស​​​ជប៉ុននោះ ​​​បាន​​​ដួល​​​សន្លប់​​​​​​បន្ទាប់​​​ព​​​ី​​​​​ឃើញ​​​កម្មករ​​​​​​មួយ​​​ចំនួន​​​បាន​​​ក្អួត​​​ចង្អោរ ដោយ​​​​​​ធុំ​​ក្លិន​​​កាវ ​​​ពីរ​​​លើក​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​ច័ន្ទ។ មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​បញ្ជា​​​ឲ្យ​​​បិទ​​​រោង​​​ចក្រ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​លើក​​​ឡើង​​​ពី​​​ "អាកាស​​​ធាតុ​​​ក្តៅ​​​ និង​​​ខ្វះ​​​ខ្យល់​​​អុក​​​ស៊ីសែន" ចំពោះ​ហេតុការណ៍នេះ​។ កាល​​​ពី​​​ម្សិលមិញ លោក អ៊ូ សុធឿន អនុ​​​ប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​នឹង​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​េនះ ហើយ​​​មាន​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ដើម្បីដាក់​​​កង្ហារ​​​បន្ថែម​​​ និង​​​សម្អាត​​​បង្គន់​​​អនាម័យ​​​ដើម្បី​​​បំបាត់​​​ក្លិន​​​អាក្រក់​​​។ កម្មករ​​​ដែល​​​បាន​​​ដួល​​​សន្លប់​​​ទាំងអស់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ជីភូ ក្នុង​​​ក្រុង​​​បាវិត​​​។ លោក សុធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួកគេ​​​មិន​​​មាន​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ង​​​រ​​​ទេ​​​។ ពួកគេ​ភាគច្រើន​​​​​​បាន​​​​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​វិញ​​​ហើយ​​​នៅ​​​ថ្ងៃ​​​េនះ​​​"។ ដំបូង​​​បុគ្គលិក​​​​​​រដ្ឋបាល​​​រោង​​​ចក្រ​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​មិន​​​ទាន់​​​សម្រេច​​​ថា តើ​​​ត្រូវ​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​សម្រាប់​​​ពេល​​​ឈប់​​​សម្រាក​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ ប៉ុន្តែ លោក សុធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​នឹង​​​បើក​​​ឲ្យ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​បុគ្គលិក​​​រោង​​​ចក្រ​​​ ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ។ ពុធ ស្រី​​​ទូច កម្មការិនី​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​គ្រប់​​​គ្រង​​​បាន​​​យល់​​​ព្រម​​​បើក​​​ប្រាក់​​​ខែ​​​ដល់​​​ពួកគេ​​​។ កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "រោង​​​ចក្រ​​​បាន​​​សន្យា​​​ថា រោង​​​ចក្រ​​​នឹង​​​មិន​​​កាត់​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​យើង​​​សម្រាប់​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​បន្ទាប់​​​ពី​​​មានការ​​​ដួល​​​សន្លប់​​​ឡើយ​​​។ យើង​​​នឹង​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​​​​ថ្ងៃ​​​ស្អែក​​​ដូច​​​ធម្មតា"។ ស្រី​​​​​​ទូច ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​កម្មករ​​៦០០​​​នាក់​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​សូត្រ​​​មន្ត​​​ប្រោះ​​​ព្រំ​​​​​​នៅ​​​រោង​​​ចក្រ​​​ដើម្បីឲ្យ​​​កម្មករ​​​​​​ត្រៀម​​​ខ្លួន​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "រោង​​​ចក្រ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ពួក​​​យើង​​​ចូលរួម​​​ក្នុង​​​ពិធី​​នោះ​​​​​នៅ​​​ក្នុង​​​រោងចក្រ​​​​​​ ហើយ​​​បាន​​​ប្រាប់​​​ពួក​​​យើង​​​កុំ​​​ឲ្យ​​​បារម្ភ​​​ពី​​​ការ​​​ដួល​​​សន្លប់​​​​  ពីព្រោះ​​​ពួក​​​គេ​​​បាន​​​កែកុន​​​បញ្ហា​​​មួយ​​​ចំនួន​​​ហើយ​​​។ ពួកគេ​​​បាន​​​និមន្ត​​​ព្រះ​​​សង្ឃ​​​មក​​​សូត្រ​​​ធម៌​​​ប្រោះ​​​ព្រំ​​​​​​ដើម្បី​​​បណ្តេញ​​​ឧបទ្រព​​​រួច​​​ហើយ"។ លោក​​​ សំ ចិន្តា តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​បាន​​​ជំរុញ​​​ឲ្យ​​​រោង​​​ចក្រ​​​អនុវត្ត​​​តាម​​​បទដ្ឋាន​​​ចាំបាច់​​​ទាំងអស់។លោក​​​បាន​​​និយាយ​​​ថា ប្រសិន​​​បើ​​​រោង​​​ចក្រ​​​គ្រាន់​​​តែ​​​ធ្វើ​​​ពិធី​​​ប្រោះព្រំ​​​​​​ ហើយ​​​មិន​​​កែ​​​កុន​​​បញ្ហា​​​​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ទេ​​​នោះ​​​ ស្ថានភាព​​​នឹង​​​មិន​​​ផ្លាស់​​​ប្តូរ​​​ឡើយ​​​។ ខ្ញុំ​​​ស្នើ​​​ឲ្យ​​​រោង​​​ចក្រ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដល់​​​សុខភាព​​​របស់​​​កម្មករ​​​ផង ហើយ​​​កុំ​​​គិត​​​តែកេង​​​យក​​​ប្រយោជន៍​​​ពី​​​ពួកគេ​​​"៕សារុន​​​​​​​​​  

ជន​​​ជាប់​​​ចោទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​អំឡុង​​​សវនាការ​​​

មួយ​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពេល​​​កំពុង​​​ព្យាយាម​​​ផ្ញើ​​​តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ដែល​​​មានលាក់ស្យូដូហ្វេឌ្រីន (Pseudoephedrine) ជា​​​​​​សារធាតុ​​​គីមី​​​ម៉្យាង​​​សម្រាប់​​​ផលិត​​​គ្រឿង​​​ញៀន​​ ពី​​​ភ្នំពេញ​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី បុរស​​​វ័យ​​​៤៧​​​ឆ្នាំ​​​រូប​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​បង្ហាញ​មុខ​​​ក្នុង​​​តុលាការ​​​ពីបទ​​​គម្រោង​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​មួយ​​​ទៀត ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ។ បុរស​​​ឈ្មោះ វ៉ាន វ៉ៃ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១៤​​​ពេល​​​កំពុង​​​​​​ប៉ុន​​​ប៉ង​​​ផ្ញើ​​​តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ធំៗ​​​ចំនួន​​​ប្រាំ​​​ ដែល​​​ផ្ទុក​​​ទៅ​​​ដោយ​​​ស្យូដូហ្វេឌ្រីន ​​​ទម្ងន់​​​​​​១២​​​គីឡូក្រាម​​​ ជា​​​ថ្នាំ​​​បន្ធូរ​​​តឹង​​​ច្រមុះ​​​ម្យ៉ាង​​​ដែល​​​ជា​​​ទូទៅ​​​ប្រើ​​​សម្រាប់​​​ផលិត​​​ថ្នាំ​​​ញៀន​​​មេតាំហ្វេតាមីន​​​។ មួយ​​​ខែ​​​ក្រោយ​​​មក​​​កន្សែង​​​ពោះ​​​គោ​​​ចំនួន​​​៣៨​​​ ​​​ជ្រលក់​​​ត្រាំ​​​ជាមួយ​​​​អ្វី​​​​​​​​​​​​​​​ដែល​​​នគរ​​​បាល​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា កេតាមីន​​​(Ketamine) ត្រូវ​​​បាន​​​រក​​​ឃើញ​​​រុំ​​​​​​ថង់​​​ប្លា​​​ស្ទិក​​​ក្នុង​​​អាផាត​​​មិន​​​មួយ​​​កន្លែង​​​ដែល​​​ជន​​​នេះ​​​បាន​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​បុរស​​​ម្នាក់​​​ឈ្មោះ​​​ ឡេ វីឡាំ អាយុ​​​៣០​​​ឆ្នាំ​​​ដែល​​​បច្ចុប្បន្ន​​​នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់ខ្លួន​​​។ វរសេនីយ៍​​​ទោ ឈូក គា មក​​​ពី​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​មហាផ្ទៃ បាន​​​ប្រាប់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “​​​ ទទួល​​​បាន​​​ព័ត៌​​​មានសម្ងាត់​​​​​​ពី​​​ភ្នាក់​​​ងារ​​​នគរ​​​បាល​​​ថា  ខណៈ​​​ជាប់​​​ពន្ធនាគារ វ៉ាន វ៉ៃ បាន​​​ហៅ​​​ ឡេ វីឡាំ ​​​ឲ្យ​​​ទៅ​​​ជួយ​​​​​​​​​យក​​​កន្សែង​​ពោះ​​​គោ​​​ទាំង​​​នោះ​​​ចេញ​​​ពី​​​កុនដូ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ខាង​​លើ​​​នេះ​​​​​​ ហើយ​​​បាន​​​សន្យា​​​ឲ្យ​​​ជន​​​នេះ​​​​​​៣.០០០​​​ដុល្លារ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា បន្ទាប់​​​ពី​​​នគរ​​​បាល​​​ដក​​​ហូត​​​កន្សែង​​​ពោះ​​​គោ​​​ទាំង​​​នេះ​​​ដែល​​​ក្នុង​​​កន្សែង​​​នីមួយ​​​ៗ​​​មាន​​​ទំហំ​​​​​​១,៨​​​ម៉ែត្រ​​​​​​គុណ​​​នឹង​​​០,៩១​​​ម៉ែត្រ​​​ ពួកគេ​​​បាន​​​កំណត់ដឹង​​​​​​ថា កន្សែង​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ជ្រលក់​​​ត្រាំ​​​ស្យូដូហ្វេឌ្រីន។ "​​​បន្ទាប់​​​ពី​​​​​​ពិនិត្យ​​​​​​មើល​​​គ្រឿង​​​ញៀន​​​រួច​​​​​​ យើង​​​បាន​​​បញ្ជាក់​​​ថា ម្ស៉ៅ​​​ផ្សំ​​​គ្រឿង​​​ញៀន​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ជ្រលក់​​​ត្រាំ​​​​​​ចូល​​​ក្នុង​​​កន្សែង​​​ទាំង​​​នោះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា គីមី​​​ដែល​​​ប្រមូល​​​បាន​​​​​​មាន​​​ទម្ងន់​​​ត្រឹម​​​តែ​​​ជាង​​​១២​​​គីឡូក្រាម​​​ប៉ុណ្ណោះ។ ដំបូង​​​ឡើយ​​​អាជ្ញាធរ​​​កម្ពុជា​​​បាន​​​ចាប់​​​ខ្លួន​​​ វ៉ាន វ៉ៃ ក្រោយ​​​ពី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​សម្ងាត់​​​ពី​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី​​​ដែល​​​បាន​​​ជូន​​​ដំណឹង​​​ពួក​​​គេ​​​ថា តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ចំនួន​​​ប្រាំ​​​មួយ​​​ប្រអប់​​​មាន​​​ផ្ទុក​​​​​​ពេញ​​​ទៅ​​​ដោយ​​​ស្យូដូហ្វេឌ្រីន បាន​​​​​​ចូល​​​ទៅ​​​ដល់​​​ប្រទេស​​​នោះ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៤​​​។ ពេល​​​បង្ហា​​​ញ​​​មុខ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​ ពីបទ​​​រក្សា​​​ទ​​​ុក​​​និង​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ពាក់​​​ព័ន្ធ​​​នឹង​​​កន្សែង​​​​​​ពោះ​​​​​​គោ​​​ដែល​​​​​​ដក​​​ហូត​​​បាន​​​ វ៉ាន វ៉ៃ បាន​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​ ដោយ​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​មិនមែន​​​ជា​​​ម្ចាស់​​​កន្សែង​​​ពោះ​​​គោ​​​ទាំង​​​នោះ​​​ទេ​​​ ហើយ​​​ខ្លួន​​ក៏មិន​​​មែន​​​ជា​​​អ្នក​​​ចុះ​​​​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ជួល​​​អាផាត​​​មិន​​​នោះ​​​ដែរ​​​។ វ៉ាន វ៉ៃ និយាយ​​​ទៀត​​​ថា "ខ្ញុំ​​​មិ​​​ន​​​បាន​​​ប្រព្រឹត្ត  ទេ​​​។ ផ្ទះ​​​នោះ​​​គឺ​​​ ឈ្មោះ ឡាំ ជា​​​អ្នកជួល​​ហើយ​​​ខ្ញុំ​​​គឺ​​​ជា​​​សាក្សី​​​ដឹង​​​ឮ​​​នៅ​​​ក្នុង​​​កិច្ច​​​សន្យា​​​ជួល​​​នេះ​​​"។ ក្រឡា​​​បញ្ជី​​​មួយ​​​រូប​​​បាន​​​អាន​​​ចម្លើយ​​​បំភ្លឺ​​​របស់​​​​​​ម្ចាស់​​​ផ្ទះ​​​ជួល​​​​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា វ៉ាន វ៉ៃ "កម្រ​​​មក​​​លេង​​​" ផ្ទះ​​​នេះ​​​ណាស់​​​។លោក តុបឈុន​​​ ហេង​​​ ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សាល​​​ក្រម​​ផ្តន្ទា​​​ទោស​​​​​​នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​១៣​​​ ខែ​​​មីនា៕​​​សុខុម  

ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ព្យាយាម​​យក​ថ្នាំញៀន​ចូលពន្ធនាគារ​

ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សន្តិសុខ​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ការ​​យាម​កាម​ដ៏តឹងរ៉ឹង​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​​ចាប់​ខ្លួន​ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់ កាលពី​ព្រឹកថ្ងៃច័ន្ទ ខណៈ​ស្ត្រី​រូប​នេះ​ប៉ុន​ប៉ង​យក​ម៉ាទឹកកក​ទម្ងន់​៣៥​ក្រាម​ចូល​ក្នុងពន្ធនាគារ​ ដោយ​លាក់​នៅ​ក្នុង​អាវ​ទ្រនាប់​របស់​ខ្លួន​។ លោក គា សុវណ្ណា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី៣ បាន​លើក​ឡើង​ថា...

ប្រទះឃើញ​​​សាក​​​សព​​​ស្ត្រី​​​អាក្រាតកាយ​​​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​ សង្ស័យ​​​ជា​​​ករណី​​​រំលោភ​​​ហើយ​​​សម្លាប់​​​

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សាក​​​សព​​​ស្ត្រី​​​អាក្រាត​កាយ​ម្នាក់​​​ដែល​​​ត្រូវ​​​គេ​​​ប្រទះ​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ នៅ ក្នុង​​​ព្រៃ​​​មួយ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ ខេត្ត​​​ព្រះ​​​សីហនុ ទំនង​​​ជា​​​ករណី​​​រំលោភ​​​ ហើយ​​​​​​សម្លាប់​​​។ លោក សំ សុខា នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ព្រៃ​​​នប់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ដើរ​​​រក​​​ឃ្មុំ​​​ម្នាក់​​​បាន​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​នេះ​​​នៅ​​​ក្នុង​​​ព្រៃ​​​ខាង​​​ក្រៅ​​​ភូមិ​​​បត់​​​សិរ​​​មាន់​​​ ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​វេលា​​​ព្រឹក​​​ បុរ​​​សម្នាក់​​​បាន​​​ដើរ​​​រក​​​ឃ្មុំ​​​ ហើយ​​​បាន​​​ធំុ​​​ក្លិន​​​ស្អុយ​​​យ៉ាងខ្លាំង។ បុរស​​​រូប​​​នេះ​​​បាន​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​ស្ត្រី​​​ម្នាក់​​​ដែល​​​មិន​​​ស្គាល់​​​ឈ្មោះហើយ​​​បាន​​​រាយ​​​ការណ៍​​​ប្រាប់​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​"។ លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​រូប​​​នេះ​​​មិន​​​មាន​​​សម្លៀក​​​បំពាក់​​​ជាប់​​​ខ្លួន​​​ទេ​​​ លើក​​​លែង​​​តែ​​​ស្រោម​​​ជើង​​​ ហើយ​​​ត្រូវ​​​បាន​​​គេ​​​កាច់​​​មែក​​​​​​ឈើ​​​​​​ក្បែរ​​​​​​នោះ​​​យក​​​មក​​​គ្រប។ លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា "គេ​​​បាន​​​កាច់​​​មែក​​​ឈើ​​​យក​​​មក​​​គ្រប​​​សាក​​​សព​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ស្ត្រី​​​រូប​​​នេះ​​​ប្រហែល​​​ជា​​​ត្រូវ​​​គេ​​​សម្លាប់​​​២០​​​ទៅ​​​៣០​​​ថ្ងៃ​​​មក​​​ហើយ​​​។ យើង​​​​​​នៅតែមិន​​​អាច​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដដែល ពីព្រោះ​​​សាក​​​សព​​​ហើម​​​ និង​​​រលួយយ៉ាងខ្លាំង"​​​។ លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​ជឿ​​​ថា​​​ ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​រំលោភ​​​ ពីព្រោះ​​​នាង​​​គ្មាន​​​សម្លៀក​​​បំពាក់​​​ជាប់​​​ខ​​​្លួន​​​ទេ ហើយ​​​ថា​​​នាង​​​ត្រូវ​​​បាន​​​រំលោភ​​​ ហើយ​​​សម្លាប់ ពីព្រោះ​​​ដៃ​​​ស្តាំ​​​របស់​​​នាង​​​បាន​​​បាក់​​​​​​​​ និង​​​បាក់​​​ធ្មេញ​​​មួយ​​​ចំនួន​​​ទៀត​​​ផង​​​។ លោក សារ៉ាត់ វិជ្ជា ប្រធាន​​​ការ​​​ិល័យ​​​បច្ចេកទេស​​​ និង​​​វិទ្យា​​​សាស្ត្រ​​​នៃ​​​នគរ​​​បាល​​​ខេត្ត​ ដែល​​​បាន​​​ដឹក​​​នាំ​​​ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព​​​​​​បាន​​​យល់​​​ស្រប​​​ថា​​​ ស្ត្រី​​​រូប​​​នេះ​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​រំលោភ ហើយ​​​សម្លាប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ពិនិត្យ​​​សាក​​​សព​​​រួច​​​ហើយ។ ជន​​​សង្ស័យអាច​​​ម្នាក់​​​ ឬ​​​ច្រើន​​​នាក់់​​​បាន​​​រំលោភ ហើយ​​​សម្លាប់​​​​​​នាង​​​នៅ​​​កន្លែង​​​ផ្សេង​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​យក​​​សាក​​​សព​​​មក​​​​​​ព្រៃ​​​នេះ​​​ ពីព្រោះ​​​យើង​​​បាន​​​ឃើញ​​​ស្នាម​​​ជើង​​​"។ លោក វិជ្ជា បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ម្សិលមិញ​​​ នគរ​​​បាល​​​ខេត្ត​​​បាន​​​ចាប់​​​ផ្តើម​​​​​ពិនិត្យ​​​មើល​​​​​​របាយការណ៍​​​អ្នក​​​បាត់​​​ខ្លួន​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ និង​​​ម្នាក់​​​ទៀត​​​មក​​​ពី​​​ខេត្ត​​​កំពត​​​ ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​ តើ​​​ជន​​​រង​​​គ្រោះ​​​រូប​​​នេះ​​​ត្រូវ​គ្នា​នឹង​​​​របាយការណ៍​​​ឬ​​​យ៉ាង​​​ណា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​កំពុង​ទាក់ទង​​​ទៅ​​​ក្រុម​​​គ្រួសារ​​​មួយ​ចំនួននៅឡើយ​​​​​អំពី​​​ករណី​​​នេះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា សាក​​​សព​​​ស្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ចុះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅ​​​វត្ត​​​មួយ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ ។ លោក កុល​​​ ផល្លី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នៅ​​​ឡើយ​​​ទេ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ "ការ​ស៊ើប​អង្កេត​​​​​របស់​​​យើង​​​កំពុង​​​វិវឌ្ឍទៅមុខ​អំពី​ករណី​​​នេះ។ យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ភ័ស្តុ​​​តាង​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​"៕សារុន​​​​​​​​  

ការ​ប្រគំតន្ត្រី​ Kazantip នៅ​កោះពស់​ត្រូវ​បាន​លុប​ចោលទាំង​ស្រុង​

អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ​បាន​ផ្លាស់​ប្ដូរ​គំនិត​ម្ដង​ទៀត​ចំពោះ​ការ​ប្រគំតន្ត្រី​ Kazantip ជា​តន្ត្រី​បែប​សប្បាយ​ភ្លើត​ភ្លើន​ហួស​ហេតុ​ ដោយ​​ដក​ព្រឹត្តិការណ៍​នេះ​ចេញពី​កោះពស់ក្នុង​​ក្រុង​ព្រះសីហនុជា​លើកទី២​ ហើយ​មាន​មន្ត្រី​ម្នាក់​បាន​លើក​ឡើង​ថា ការ​ធ្វើ​ដូច្នេះ​​គឺ​មិន​ចង់​ឲ្យ​មាន​ "ទេសចរណ៍​បែប​មិន​សមគួរ​"។ យោង​តាម​លោក ឈិន សេងងួន...

គណបក្ស​​​ទាំង​​​ពីរខ្វែង​​​គំនិត​​​គ្នា​​​ជុំវិញ​​​បម្រាម​​​ “ប្រមាថ​​​” ការ​​​បោះ​​​ឆ្នោត​​​ ដោយ​​​លោក​​​ សម រង្ស៊ី ចង់​​​ឲ្យ​​​ប្រើ​​​ពាក្យ​​​ថ្មី​​​

វិសាល​​​ភាព​​​នៃ​​​បម្រាម​​​ដ៏​​​ច​​​ម្រូង​​​ចម្រាស​​​លើ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ "ប្រមាថ​​​" គណបក្ស​​​នយោបាយ​​​នៅ​​​ក្នុង​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បន្ត​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ខ្វែង​​​គំនិត​​​គ្នា​​​ អំឡុង​​​ពេល​​​ចរចា​​​ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​របស់​​​ប្រទេស ដោយ​​​ក្រុម​​​ចរចា​​​បាន​​​សម្រេច​​​​បញ្ជូន​​​បញ្ហា​​​នេះ​​​ទៅឲ្យ​​​​​​មេ​​​ដឹក​​​នាំ​​​បក្ស​​​របស់​​​ពួកគាត់​​​ដោះស្រាយ​​​​​​។ លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ពេល​​​នេះ​​​នឹង​​​ពិភាក្សា​​​អំពី​​​បម្រាម​​​​​​​​​នេះ​​​ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​ថា​​​ "​​​ប្រមាថ​​​" ប្រហែល​​​ជា​​​ត្រូវ​​​លុប​​​ចេញ​​​ដោយ​​​ប្រើ​​​ពាក្យ​​ផ្សេង​​​ជំនួស​​​​​​​​​ដែល​​​មិន​​​គម្រាម​​​រារាំង​​​ការ​​​រិះ​​​គន់​​​ជា​​​សាធារណៈ​​​។ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី ប៊ិន ឈិន និង​​​លោក​​​ គួយ​​​ ប៊ុនរឿន មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​ប្រឆាំង ​​​​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​ចរចា​​​ទាំង​​​ពីរ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​​​​នេះ​​​ ហើយ​​​បាន​​​រួប​​​រួម​​​គ្នា​​​ដើម្បី​​​ដាក់​​​បញ្ចូល​​​​​​​​​​​​បម្រាម​​​លើ​​​ការ​​​ប្រមាថ​​​ដែល​​​លោក​​​ទាំង​​​ពីរ​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មាន​​​អព្យាក្រឹតភាព​​​។ ប៉ុន្តែ លោក គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ព​ី​​​ការ​​​ចរចា​​​នៅ​​​ឯ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​​​ម្សិល​​​មិញ​​​ថា ពេល​​​នេះ​​​គណបក្ស​​​កាន់​​​អំណាច​​​កំពុង​​​ជំរុញ​​​ឲ្យ​​​ចេញ​​​បម្រាប​​​នេះ​​​ដើម្បី​​​អនុវត្ត​​​ក្រោយការ​​​បោះ​​​ឆ្នោត​​​ អំឡុង​​​រាប់​​​​​​សន្លឹក​​​ឆ្នោត​​​ ហើយ​​​ជា​​​ញឹក​​​ញាប់​​​បណ្តា​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ជួយ​​​ឃ្លាំ​​​មើល​​​​​​នីតិវិធី​​​ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​លួច​​​បន្លំ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ពេល​​​នេះ​​​យើង​​​មិន​​​ទាន់​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ទេ​​​ ពីព្រោះ​​​វា​​​​​​ជា​​​ការ​​​ប្រសើរ​​​ក្នុង​​​ការ​​​សរសេរ​​​វា​​​ឡើង​​​​​សម្រាប់​​​រយៈ​​​ពេល​​​ធ្វើ​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែពេល​​​នេះ​​​វា​​​នឹង​​​ត្រូវ​​​ចែង​​​​​​​​​សម្រាប់​​​​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​ និង​​​​ប្រកាស​​​លទ្ធផល​​​បោះឆ្នោត។ វា​​​ជា​​​ការ​​​ពិបាក​​​​​​ក្នុង​​​ការ​​​ហាម​​​ឃាត់​​​ពួកគេ​​​អំឡុង​​​រយៈ​​​ពេល​​​នោះ​​​ពី​​​   នូវ​​អ្វី​​​ដែល​​​ពួក​​​គេ​​​រក​​​ឃើញ​​​។ សម្រាប់​​យុទ្ធ​​​នាការ​​​បោះឆ្នោត​​​ យើង​​​គ្រាន់​​​តែ​​​ហាម​​​ឃាត់​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ផ្តួច​​​ផ្តើម​​​ផែនការ​​​ចូល​​​រួម​​​ក្នុង​​​យុទ្ធនាការ​​​ និង​​​ការ​​​ផ្តល់​​​សម្ភារ​​​ និង​​​ថវិកា​​​ដល់​​​គណបក្ស​​​នយោបាយ​​​"។ លោក ប៊ិន ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​េនះ​​​មិន​​​ទាន់​​​​​​មាន​​​ភា​​​ពច្បាស់​​​លាស់​​​ថា តើ​​​​​​រដ្ឋាភិបាល​​​ នឹង​​​ដាក់​​​ទោស​​​មេដឹក​​​នាំ​​​សង្គម​​​ស៊ីវិល​​​ដែល​​​គេ​​​​​​ចាត់​​​ទុក​​​ថា​​​បាន​​​ប្រមាថ​​​គណបក្ស​​​នយោបាយ​​​ឬ​​​យ៉ាង​​​ណា​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "រហូត​​​មក​​​ទល់​​​ពេល​​​េនះ ​​​យើង​​​មិន​​​ទាន់​​​បាន​​​គិត​​​អំពី​​​ការ​​​ដាក់​​​ទោស​​​ពៃ​​​ទេ​​​។ ប៉ុន្តែ ដូច​​​ខ្ញុំ​​​បាន​​​និយាយ​​​ហើយ​​​ថា ទាំង​​​សង្គម​​​ស៊ីវិល​​​ក្នុង​​​ស្រុក​​​ និង​​​សង្គម​​​ស៊ីវិល​​​អន្តរជាតិ គួរ​​​តែ​​​មាន​​​ជំហរ​​​អព្យាក្រឹត និង​​​ភាព​​​ឯករាជ។ ពេល​​​នេះ​​​វា​​​និយាយ​​​អំពី​​​បញ្ហា​​​បោះ​​​ឆ្នោត​​​ រាប់​​​សន្លឹក​​​ឆ្នោត​​​ និង​​​ការ​​​ពង្រឹង​​​   បោះ​​​ឆ្នោត​​​ និង​​​ការ​​​ប្រកាស​​​លទ្ធផល​​​ យើង​​​ក៏​​​ចង់​​​ឲ្យ​​​ពួកគេ​​​រក្សា​​​អព្យាក្រឹត​​​ និង​​​មិន​​​លម្អៀង​​​ផង​​​ដែរ​​​ដូច​​​អំឡុង​​​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​​​​បោះ​​​ឆ្នោត​​​​​​ជា​​​ដើម​​​។​​​ យើង​​​គ្មាន​​​បំណង​​​បញ្ឈប់​​​ពួកគាត់​​​មិន​​​ឲ្យ​​​បញ្ចេញ​​​យោបល់​​​នោះ​​​ទេ​​​ បើ​​​សិន​​​ជា​​​ពួ​​​កគេ​​​អព្យាក្រឹត​​​​​​ និង​​​និយាយ​​​ការ​​​ពិត​​​ពេល​​​នោះ​​​នឹង​​​មិន​​​ប្រឈម​​​ទោស​​​ឡើយ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃគណៈកម្មាធិការ​​​​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​នៅ​​​​​​កម្ពុជា (ខុម​​​ហ្វ្រែល)  បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​មិន​​យល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គណបក្ស​​​នយោបាយ​​​ទាំង​​​ពីរ​​​ចង់​​​ដាក់​​​ចេញ​​​បម្រាម​​​​​​ប្រមាថ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "គំនិត​​​សំខាន់​​​នៃ​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត​​​ដើម្បី​​​ផ្តល់​​​សេរីភាព​​​ដល់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​ សង្គម​​​ស៊ីវិល អ្នក​​​បោះ​​​ឆ្នោត​​​ អ្ន​​​ក​​​នយោបាយ​​​ សម្រាប់​​​ការ​​​ពិភាក្សា​​​ផ្នែក​​​នយោបាយ​​​ និង​​​ការ​​​សាក​​​សួរ​​​។ ហេតុអ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​កំពុង​​​ព្យាយាម​​​​​​កាត់​​​បន្ថយ​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​អំឡុង​​​យុទ្ធនាការ​​​? អំឡុង​​​រយៈ​​​ពេល​​​បោះ​​​ឆ្នោត​​​ ពួក​​​គេ​​​គួរ​​​តែ​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​ច្រើន​​​​​​។ ពួកគេ​​​គួរ​​​តែ​​​លើក​​​ឡើង​​​​​​លម្អិត​​​ពី​​​បទប្បញ្ញត្តិ​​​រើស​​​អើង​​​ប្រភេទ​​​នេះ​​​លើ​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​។ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគេ​​​កំពុង​​​​​​តម្រង់​​​ទៅ​​​លើ​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​? តើ​​​បញ្ហា​​​ប្រភេទ​​​ណា​​​ខ្លះ​​​ដែល​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ដែល​​​មាន​​​​​​ការ​​​ប្រមាថ​​​នេះ​​​ដែរ​​​។ ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​ អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយ​​​ក្រុម​​​​​​ដែល​​​ហៅ​​​ខ្លួន​​​ឯង​​​ថា សម្ព័ន្ធ​​​ភាព​​​​​​កំណែទម្រង់​​​ការ​​​បោះឆ្នោត (អឺរ៉ា)​​​ បាន​​​បញ្ចេញ​​​របាយការណ៍​​​ទូលំទូលាយ​​​មួយ​​​ឡើង​​​វិញ​​​ដែល​​​បង្ហាញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​លទ្ធផល​​​ល្អ​​​នៅ​​​កន្លែង​​​ដែល​​​មាន​​​ភាពមិន​​​ប្រក្រតី​​​ក្នុង​​​ពេល​​​បោះឆ្នោត​​​កើត​​​ឡើង​​​ភាគ​​ច្រើន​​​បំផុត​​​។ ទី​​​ស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​ចេញ​​​ផ្សាយ​​​ចម្លើយ​​​ឆ្លើយ​​​តប​​​​​​កម្រាស់​​​៤០​​​ទំព័រ​​​ដោយអះ​​​អាង​​​ថា អង្គការ​​​មួយ​​​ចំនួន​​​​​​ដែល​​​ពាក់​​​ព័ន្ធ​​​ ធ្វើ​​​ការ​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ដើម្បី​​​បញ្ចេញ​​​ឥទ្ធិពល​​​លើ​​​ទស្សន​​​របស់​​​សាធារណជន​​​ជុំវិញ​​​ការ​​​បោះ​​​ឆ្នោត​​​ និងរំលំ​​​​​​ផ្តួល​​​រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា  លោក​​​ជឿ​​​ថា ​​​ភាព​​​ចម្រូង​​​ចម្រាស​​​ជុំវិញ​​​បទប្បញ្ញត្តិ​​​នឹង​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ ប្រសិនបើ​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​រក​​​ពាក្យ​​​មួយ​​​មក​​​ជំនួស​​​ពាក្យ​​​ "ប្រមាថ" ដែល​​​មិន​​​អាច​​​​​​មាន​​​ន័យ​​​ថា "រិះ​​​គន់​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា បញ្ហា​​​នៅ​​​ត្រង់​​​ពាក្យ​​​ពេចន៍​​​ប៉ុណ្ណោះ។ យើង​​​មិន​​​ចង់​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ "ប្រមាថ" ទេ។ យើង​​​នឹង​​​រក​​​ពាក្យ​​​មួយ​​​ដែល​​​ស័ក្ដិសម​​​ជាង​​​នេះ។ ​​​យើង​​​មិន​​​អាច​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ប្រមាថ​​​ទេ ប៉ុន្តែ ការ​​​រិះ​​​គន់​​​ដើម្បី​​​ស្ថាបនា​​​គឺ​​​មាន​​​ប្រយោជន៍​​​ ហើយ​​​យើង​​​មិន​​​គួរ​​​រារាំង​​​ការ​​​រិះ​​​គន់​​​ទេ​​​។ នៅ​​​ទី​​​បញ្ចប់ ​​​យើង​​​នឹង​​​រក​​​ពាក្យ​​​ស័ក្តិសម​​​ បាន​​​ដើម្បី​​​ធានា​​​សេរីភាព​​​បញ្ចេញ​​​មិតិ​​​របស់​​​សង្គម​​​ស៊ីវិល​​​ដោយ​​​គ្មាន​​​ផ្តល់​​​ភាព​​​ស្ញប់​​​ស្ញែង​​​ថា តើ​​​ពួកគេ​​​ចេះ​​​ប្រមាថ​​​អ្នក​​​ដទៃ​​​ ឬ​​​ធ្វើ​​​ឲ្យអ្នក​​​ដទៃ​​​ខឹង​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ទទួល​​​យក​​​ពាក្យ​​​ បទប្បញ្ញត្តិ​​​ណា​​​មួយ​​​ដែល​​​បំបិទ​​​មាត់​​​​​​សង្គម​​​ស៊ីវិល​​​ឡើយ​​​"៕សុខុម​​​​​​​​​​​​  

ព័ត៌មានថ្មីៗ