30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រ​សួង​មហា​ផ្ទៃ​៖ ​បទ​ឧក្រិដ្ឋ​កើន​ឡើង​​ក្នុង​ឆ្នាំ​២០១៤​ ដោយ​សារ​អាជ្ញាធរ​ជាប់​រវល់​​ដោះ​ស្រាយ​ការ​តវ៉ា

ក្រសួង​​​មហាផ្ទៃ​​​បាន​​​អះ​​​អាង​​​នៅក្នុង​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​២០១៤ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​នៅ​​​កិច្ច​​​ប្រជុំ​​​បូក​សរុបការ​ងារ​ប្រចាំ​​​ឆ្នាំ​​​កាល​​​ពី​​​ម្សិល​​​មិញថា ចំនួន​​​បទ​​​ឧក្រិដ្ឋ​​​ដែលបាន​​​ប្រព្រឹត្ត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​កាល​​​ពី​​​ឆ្នាំមុន​​​ ពីព្រោះ​​​អាជ្ញាធរ​​​ជាប់​​​រវល់​​​ដោះ​​​ស្រាយ​​​ការ​​​តវ៉ា និង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ជា​​​ច្រើន​​​​​​លើក​​ច្រើន​​​សា​​​​​។ យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា អាជ្ញាធរ​​​ដោះ​​​ស្រាយ​​​ករណី​​​ព្រហ្មទណ្ឌ​​​បាន​​​ចំនួន​​​២.៨១៤​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ បើ​​​ប្រៀបធៀប​​​នឹង​​​ឆ្នាំ​​​២០១៣ ដោះស្រាយបាន​ចំនួន​​​២.៧០៩​​​ករណី​​​។ អាជ្ញាធរ​​​បាន​​​សន្មត​​​​​​​​​ការ​​​កើន​​​ឡើង​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​ទៅ​​​លើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​ បើ​​​ទោះ​​ការ​​​ពិត​​​ថា រដ្ឋាភិបាល​​​​​ហាម​​​ឃាត់​​​ការ​ធ្វើ​​​បាតុកម្ម​​​ដែល​បាន​​​ចូល​​​ជា​​​ធរមាន​​​រយៈពេល​ជាង​កន្លះ​​​ឆ្នាំ​​ហើយ​ក៏ដោយ​​​​។ របាយ​ការណ៍​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ថា "ក្នុង​​​ឆ្នាំ​​​២០១៤​​​បទ​​​ឧក្រិដ្ឋ​​​បាន​​​កើន​​​ឡើង​​​បន្តិច​​​បន្តួច ​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣ ពីព្រោ​ះ​​​មាន​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​​​​កើន​​​ឡើង​​​ ហើយ​​​ហេតុ​​​ដូច្នោះ​​​ហើយ​​​ នគរ​​​បាល​​​ជាប់​រវល់​​​ល្បាតចំពោះការ​ធ្វើ​​​កូដកម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​។ កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣...​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ និង​​​បញ្ហា​​​​​ដី​​​ធ្លី​​​ជា​​​​​​ដើម"។ កាល​​​ពី​​​ដើម​​​ខែ​​​មករា​​​ឆ្នាំ​​​មុន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​បាញ់​​​កម្មករ​​​ដែល​​​ធ្វើ​​​កូដកម្ម​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​របួស​​​ជាង​​​៤០​​​នាក់​​​ក្នុង​​​ការ​​​បង្ក្រាប​​​លើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​។ បញ្ហានេះ​​កើតឡើង​បន្ទាប់ពី​ការ​ហាមឃាត់​​លើ​ការ​តវ៉ា​ជាសាធារណៈ​​ដែល​​ជាប់រហូត​​ដល់​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​​រវាង​គណបក្ស​ប្រជាជនកម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែកក្កដា។ របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ចំនួន​​​២.៤៣៩លើក​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ គឺជា​​​មធ្យម​​​​​​​​​ជាង​​​៦​​​លើក​​​ក្នុង​​​មួយ​​​ថ្ងៃ ប៉ុន្តែ ក្រសួង​​​មិន​​​បាន​​​ផ្តល់​​​ស្ថិតិ​​​ប្រៀបធៀប​​​សម្រាប់ឆ្នាំ​​​២០១៣ ឬ​​​កំណត់​​​ពីអ្វីដែលចាត់​​​ទុក​​​ថា​​​ ជា​​​ការ​​​តវ៉ា​​​ឡើយ​​​។ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ របាយការណ៍​​​ដដែល​​​នេះ​​​បាន​​​បន្ត​​​ថា "ក្រុម​​​មួយ​​​ចំនួន​​​បាន​​​ញុះ​​​ញង់​​​ និង​​​បាន​ព្យាយាម​បង្ក​​​អំពើ​​​ហិង្សា​​​ និង​​​ភាព​​​ចលាចល​​​ក្នុង​​​សង្គម...

លោក​ សម​ រង្ស៊ី​ ​លើក​ឡើង​ពី​​ករណី​ស្ត្រី​ជន​ជាតិ​​ចាម​ដែល​ត្រូវ​បាន​ជួញ​ដូរ​

បន្ទាប់​​​ពី​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ខេត្ត​​​ត្បូង​​​ឃ្មុំ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ដើម្ប​​ី​​​ស្វែង​​​រក​​​កា​​​រ​​​គាំទ្រតាម​ភូមិ​ដែល​មាន​ជន​ជា​តិ​​​ចាមរស់​នៅ​​​​ លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើក​​​យក​​​ករណី​​​ស្ត្រី​​​ពីរ​​​នាក់​​​ដែល​​​និយាយ​​​ថា កូន​​​ស្រី​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ជួញ​​​ដូរ​​​ទៅក្នុង​​​អាជីវកម្ម​​​ផ្លូវ​​​ភេទ ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី។ ប្រធាន​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិលមិញ នៅ​​​ការិ​យាល័យ​​​របស់​​​លោក​​​នៅ​​​រដ្ឋ​​​សភា​​​ ដែល​​​អ្នកស្រី​​​ ម៉ាត់​​​​​​ ម៉ារី បាន​​​រៀប​​​រាប់​​​​​​ពី​​​សាច់​​​រឿង​​​កូនស្រី​​​របស់​​​គាត់​​​អាយុ​​​១៥​​​ឆ្នាំ ជាមួយ​​​ស្ត្រី ​​​អាយុ​​​២៣​​​ឆ្នាំ  ម្នាក់​​​ទៀត បាន​​​ចាក​​​ចេញពី​​​ភូមិ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ស្រុក​​​តំបែរ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី កាល​​ពីខែ​​​វិច្ឆិកា​​​ ជា​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​គិត​​​ថា ជា​​​ការ​​​ងារ​​​ស្រប​​​ច្បាប់​នោះ​។ អ្នកស្រី ម៉ារី បាន​​​និយាយ​​​ថា "មួយ​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​ទៅ​​​ដល់​​​...ខ្ញុំ​​​បាន​​​ទទួល​​​​​​ទូរស័ព្ទ​​​ពី កូន​​​ស្រីអាយុ​​​១៥​​​ឆ្នាំបស់​​​ខ្ញុំ​​​ ដែល​​​បាន​​​និយាយ​​​ថា នាង​​​ត្រូវ​​​បាន​​​គេ​​​លក់​​​ឲ្យ​​​ធ្វើ​​​ជា​​​ទាស​​​ករ​​​ផ្លូវ​​​ភេទ​​​របស់បុរស​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ ហើយ​​​ត្រូវបាន​​​លក់​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ទៅ​​​ឲ្យ​​មនុស្ស​​​ផ្សេង​ទៀត"។ អ្នកស្រី ម៉ារី បាន​​​និយាយ​​​ថា និយោជក​​​របស់​​​នាង​​​បាន​​​ប្រាប់គាត់​​​​នៅ​​​ចម្ការ​​​ដំឡូង​​​ថា កូន​​​ស្រី​​​របស់​​​គាត​​​​​​​​​់ នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​៥០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ដោយ​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​មួយ ដែល​​​ផលិត​​​កេស​​​ស្រាបៀរ​​​។ អ្នកស្រី ស្មាន់ ស្រីណុប ដែល​កូនស្រី​អាយុ​​​២៣​​​ឆ្នាំរបស់គាត់​ក៏​​​បាន​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​ម៉ាឡេ​ស៊ី​ផង​​​ដែរ​បាន​​​និយាយ​​​ថា មេខ្លោង​​​បាន​​​យក​​​ប្រាក់​​​ប្រហែល​​​២.៥០០ដុល្លារ​​​ពី​​​គ្រួសារ​​​នីមួយ​​​ៗ​​​ នោះ បាន​​​ខ្ចី​​​ពី​​​ម្ចាស់​​​បំណុល​​​យក​​​ទៅ​​​ធ្វើ​​​លិខិត​​​ស្នាម​​​ ដែល​​​ពួក​​​គាត់​​​អះ​​​អាង​​​ថា ជា​​​ការ​​​តម្រូវ​​​ដើម្បី​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ទទួល​​​បាន​​​ការ​​​ងារ​​​ដែល​​​មាន​​​ប្រាក់​​​កម្រៃ​​​ខ្ពស់​​​។ អ្នកស្រី ស្រីណុប បាន​​​និយាយ​​​ថា "ឥឡូវ​​​នេះ​​​យើង​​​ជំពាក់​​​បំណុល​​​គេ ហើយ​​​កូន​​​ស្រី​​​របស់​​​យើង​​​​​​បាន​​​ក្លាយ​​​ជា​​​ទាសករ​​​ផ្លូវ​​​ភេ​​​ទ​​​ទៀត​​​"។ លោក សម រង្ស៊ី ដែល​​​បាន​​​ជួប​​​​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ អំឡុង​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​លោក ទៅ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ស្នើ​​​សុំ​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក ហោ ណាំហុង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ការបរទេស​​នៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ជួយ​​​ដល់ស្ត្រីជាម្តាយ​​​ទាំង​​​ពីរ​​​នាក់​​​ ដែល​​​បាន​​​លើក​​​ឡើង​​​​​​ថា ពួក​​​គាត់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​​​តែមិន​​​ត្រូវ​​​អើពើ​​នោះ​​​ ​បាន​​​លើក​​​ឡើង​​​ពី​​​កង្វល់​​​របស់​​​ពួក​​​គាត់​​​ទៅ​​​​ក្រសួង​​​នេះ​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ឲ្យ​​​ផ្សព្វ​​​ផ្សាយ​​​​​​ព័ត៌​​​មាន​​​នេះ ពីព្រោះ​​​យើង​​​មិន​​​​​ចង់​​​ជួយ​​​សង្គ្រោះ​​​តែ​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ទេ​​​។ យើង​​​មិន​​​គិត​​​ថា មាន​​​ជន​​​រង​​​គ្រោះ​​​តែ​​​ពីរ​​​នាក់​​​ឡើយ ប៉ុន្តែ យើង​​​ជឿ​​​ថា មាន​​​ជន​​​រងគ្រោះ​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​ជួប​​​ស្ថា​​​នភាព​​​បែប​​​នេះ "។ ស្ត្រី​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ​ក៏​​​បាន​​​ដាក់​​​ជូនពាក្យ​​​បណ្តឹង​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​​​រដ្ឋ​​​សភា​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិល​មិញ៕សារុន​​​  

កំហឹង​តាំង​ពី​១០​ឆ្នាំមុន​បណ្តាល​ឲ្យ​យុវជន​ម្នាក់​កាប់បុរស​ម្នាក់​រហូត​ដល់ស្លាប់​

នគរបាល​បាន​និយាយថា កសិករ​អាយុ​៣២ឆ្នាំម្នាក់​​ត្រូវបាន​កាប់​​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​ខាងក្រៅ​ពិធីរៀប​​​អាពាហ៍ពិពាហ៍​​​​​​មួយ​​​ក្នុង​ខេត្ត​​​ព្រៃ​​​វែង កាលពី​យប់ថ្ងៃអាទិត្យ​ក្នុង​អ្វី​ដែល​នគរបាល​ជឿថា ជាការ​វាយ​ប្រហារសងសឹក​​ពីសំណាក់យុវជន​​អាយុ​២០ឆ្នាំម្នាក់​ដែល​ចង​កំហឹង​តាំងពី​កុមារភាព​ដោយសារ​​ការ​ធ្វើឲ្យ​កូនក្របី​របស់គ្រួសារ​ខ្លួនងាប់​​កាលពី​មួយ​ទសវត្សរ៍​កន្លង​​មក​​។ លោក​​​វរសេនីយ៍​​​ឯក​​​ ឈួន គឹមសាន់ មេបញ្ជាការ​​​រង​​​កង​​​រាជ​អាវុធហត​្ថខេត្ត​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​រងគ្រោះ ឈ្មោះ ខន សុផា ទើប​តែ​បាន​ចាក​ចេញ​​ពី​ពិធី​រៀប​អាពាហ៍ពិពាហ៍មួយ​ក្នុង​ឃុំថ្មពូន​ ស្រុក​ញ្ជ្រៀចនៅម៉ោង​​៨និង​២០នាទីយប់​កាលពី​ថ្ងៃ​អាទិត្យ​នៅពេល​ ឃៀន វិច្ឆិកា...

ស្ត្រី​ម្នាក់​​រង​របួស​ស្រាល​ពេល​តដៃ​ជាមួយ​ចោរ​

អធិការ​នគរ​បាល​ខណ្ឌ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​២២​ឆ្នាំ​ម្នាក់​​ត្រូវ​គេ​បាញ់​ចំដៃ​កាលពី​ម្សិលមិញ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​នាង​​​តដៃ​ជាមួយ​ចោរ​ចំនួនពីរ​នាក់​ ដែល​ប៉ុន​ប៉ង​ឆក់​យក​​កាបូប​​ពី​នាង​។ លោក ថេង កុសល អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​បានលើក​ឡើង​​ថា ស្ត្រី​រូប​នេះ​កំពុង​​បើក​ម៉ូតូ​តាម​ផ្លូវ​វេងស្រេង...

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​​​​​​ផ្ដល់​​ដំបូន្មាន​ដល់​អ្នកនាំពាក្យ​ក្មេង​ខ្ចី​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​ និង​លោក ឈឹម​ ផលវរុណ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​អ្នក​នាំពាក្យ​​ក្មេង​ខ្ចី​របស់​រដ្ឋាភិបាល​​នៅ​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ម្សិលមិញ​ថា...

កម្មការិនី​​ជាច្រើន​បាន​ដួល​សន្លប់​នៅ​រោង​ចក្រ​ស្បែក​ជើង​ក្នុង​ខេត្ត​កណ្តាល

តំណាង​​​កម្មករ​​​ និង​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​បាន​​​ឲ្យដឹង​​​ថា កម្មការិនី​​​ជាង​​​៦០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​ពេល​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយ​​​ក្នុង​​​ស្រុក​​​អង្គស្នួល​​​ ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ លោក លៀង ដា តំណាង​​​កម្មករ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មការិនី​​​៦២​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​បន្ទាប់​​​ពី​​​ឃើញ​​​​​​កម្មការិនី​​​មាន​​​ផ្ទៃ​​​ពោះ​​​ម្នាក់​​​ដួល​​​សន្លប់​​​នៅរោង​​​ចក្រ Grand East Footwear International ដែល​​​កាន់​​​កាប់​​​ដោយ​ជន​ជាត​ិ​​​ចិន​​​តៃវ៉ាន់​​​។ លោក ដា បាន​​​មាន​​​ប្រសាសន៍​​​ថា "ដំបូង​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​រូប​​​នេះ​​​បាន​​​ដួល​​​សន្លប់ ហើយ​​​បន្ទាប់​​​មក​​​កម្មការិនី​​​ផ្សេង​​​ទៀត​​​បាន​​​ដួល​​​សន្លប់​​​ដែរ​​​។ ការ​​​ដួល​​​សន្លប់​​​នេះ​​​បណ្តាល​​​មក​​​ពី​​​សីតុណ្ហ​ភាពនៅ​​​រោង​​​ចក្រ​​​​ក្តៅ​​​ខ្លាំង​​​ដែល​​​មិន​​​មាន​​​កង្ហារ​​​ និង​​​កង្ហារ​​​បឺត​​​ក្លិន​​​គ្រប់​​​គ្រាន់​​​ បណ្តាល​​​ឲ្យ​​​ធុំ​​​ក្លិន​​​សារធាតុ​​​គីមី​​​យ៉ាង​ខ្លាំ​​​ង​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​"។ លោក ប៉ុក វណ្ណថាត ប្រធាន​​​គណៈកម្មការ​​​ស្រាវ​​​ជ្រាវ​​​ និង​​​ទប់​​​ស្កាត់​​​ការ​​​ដួល​​​សន្លប់​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សីតុណ្ហភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​បាន​​​ឡើង​​​ដល់​​​៣៣​​​.២អង្សាសេ កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​ថា រដ្ឋាភិបាល​​​បាន​​​ស្នើ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​បិទ​​​រហូត​​​ដល់​​​ថ្ងៃ​​​ពុធ​​​ ខណៈ​​​ដែល​​​កំពុង​​​ជួស​​​ជុល​​​​​ប្រព័ន្ធ​​​ខ្យល​​​់​​​ចេញ​​​ចូល​​​ឲ្យ​​​បាន​​​ស្រួល​​​។ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ កម្មករ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយ​​​ទៀត​​​ក្នុង​ខេត​្ត​កំពង់​ឆ្នាំង រីឯកាលពីសប្តាហ៍មុន រោង​ចក្រ​មួយ​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ បាន​​​បិទ​​​​​​បណ្តោះ​​​អាសន្ន​​​ បន្ទាប់​​​ពី​​​កម្មករ​​​ជាង​​​១០០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​ក្នុង​​​​​​ចំនួន​​​ដ៏​​​ច្រើន​​​ពីរ​​​លើក​​​ផ្សេង​​​គ្នា​​​៕សារុន​​​  

រដ្ឋាភិបាល​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​ និង​​​បញ្ជូន​​​ចេញ​​​ពី​​​កម្ពុជា​​​

មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​បាន​​​បញ្ជូន​​​លោក អាឡិច​​​ហ្សង់ដ្រូ​​​ ហ្គន់​​​ហ្សាឡេស ដេវិតសឹន សកម្ម​​​ជន​​​ការពារ​​​បរិស្ថាន​​​ដែល​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​ ឡើង​​​ជើង​​​ហោះ​​​ហើរ​​​ត្រឡប់​​​ទៅ​​​កាន់​​​ប្រទេស​​​អេស្ប៉ាញ​​​វិញ​​​កាល​​​ពី​​​យប់​​​មិញ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បាន​​​អំពាវ​​​នាវ​​​ជា​​​សាធារណៈ​​​​​​ឲ្យ​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​មិន​​​ចេះ​​​នឿយ​​​ហត់​​​រូប​​​នេះ​​​ ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។

ភាគី​ហ៊្វុនស៊ិនប៉ិចប្រទាញ​ប្រទង់​អំពី​សិទ្ធិ​ចេញ​លិខិត​ផ្លូវ​ការ

ការ​តស៊ូ​អំណាច​ដ៏​តូច​មួយ​​ទាក់ទិន​នឹង​នរណា​មាន​សិទ្ធិ​ចេញ​លិខិត​ហ៊្វុនស៊ិនប៉ិច​ជា​ផ្លូវការ​បាន​ផ្ទុះ​ឡើង​កាលពី​ចុង​សប្តាហ៍ ចំពេល​មាន​ការ​ខិតខំ​របស់​គណបក្ស​នេះ​ដើម្បី​រួម​បញ្ចូល​អតីត​ភាគី​ដែល​មាន​ជម្លោះ​ផ្ទៃ​ក្នុង បន្ទាប់ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​មក​ធ្វើ​ជា​មេដឹកនាំ​របស់​ខ្លួន​វិញ​កាលពី​ខែ​មុន។ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​រាជា​និយម​កាលពី​ថ្ងៃ​ទី​១៩​ខែ​មករា ដោយ​អតីត​ប្រធាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី...

​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​​​ទាក់​​​ទាញ​​​សន្លឹក​​​ឆ្នោត​​​​​​ខ្មែរ​​​ឥស្លាម​​​នៅ​​​ក្នុង​​​ខេត្តភាគ​​​បូព៌ា​​​

​​​ថ្លែង​​​លើក​​​ឡើង​​​ពី​​​ប្រទេស​​​ឥណ្ឌូនេស៊ី និង​​​ម៉ាឡេស៊ី​​​ ដែល​​​​​​ជា​​​ប្រទេស​​​មូស្លីម​​​​​​ យក​​​ជា​​​ឧទាហរណ៍​​​សម្រាប់​​​កម្ពុជា​​​នោះ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ លោក​​​ សម រង្ស៊ី​​​​​​ បាន​​​ដឹក​​​នាំ​​​អ្នក​​​តំណាង​​​រាស្ត្រ​​​មួយ​​​ក្រុម​​​ ដើម្បី​​​កៀង​​​គរ​​​សន្លឹក​​​ឆ្នោត​​​នៅ​​​ក្នុង​​​ភូមិ​​​ខ្មែរ​​​ឥស្លាម​​​​​​ក្នុង​​​ខេត្ត​ត្បូង​​​ឃ្មុំ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​កំពុង​​​កាន់​​​អំ​​​ណាច​​​ មាន​​​ឥទ្ធិពល​​​យ៉ាង​​​ខ្លាំងទៅ​​​លើ​​​សន្លឹក​​​ឆ្នោត​​​ខ្មែរ​​​ឥស្លាម​​​ ដោយ​​​​​​មាន​​​ចាស់ព្រឹទ្ធាចារ្យ​​​ សហគមន៍​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពល​​​ ដែល​​​នៅ​​​តែ​​​មាន​​​ភក្តីភាព​​​ចំពោះ​​​គណបក្សកាន់អំណាច​​​​​​​​​នេះ​​​ ដោយ​​​សារ​​​តែ​​​មាន​​​​​​ការ​​​ស្រឡាញ់​​​រាប់អានចំពោះ​​​​​​ឥស្លាម​​​ ក្រោយ​​​ពី​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ខ្មែរ​​​ឥស្លាម​​​ពីរបី​​​រយ​​​នាក់ បាន​​​មក​​​​​​ស្តាប់​​​​​​​​​លោក សម រង្ស៊ី​​​ មាន​​​ប្រសាសន៍​​​នៅ​​​ក្នុងឃុំ​​​ សេដា ស្រុក​​​ តំបែរ​​​ កាលពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​មេដឹកនាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​​​​បាន​​​កោត​​​សរសើរ​​​​​​ប្រព័ន្ធ​​​នយោបាយ​​​របស់​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​ និង​ប្រទេស​​ម៉ាឡេស៊ី​​​។ លោក សម​​​ រង្ស៊ី បាន​​​មាន​​​ប្រ​​​សាសន៍​​​មុន​​​នឹង​​​លើក​​​ឡើង​​​អំពី​​​មេ​​​រៀន ​​​ដែលលោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជាគួរ​​​​​​​​​រៀន​​ពី​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​ថា "ខ្ញុំ​​​គោរព​​​ប្រទេស​​​ទាំង​​​ពីរ​​​ ដែល​​​យើង​​​អាច​​​យក​​​ជា​​​គំរូសម្រាប់​​​ប្រទេស​​​កម្ពុជា​​​នា​​​ពេល​​​នេះ ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​​​ស្អាត​​​ស្អំ"។ លោក​​​ រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ "កំុ​​​ប្រព្រឹត្ត​​​អំពើ​​​ពុករលួយ ដូច​​​សព្វ​​​ថ្ងៃ​​​នេះ។ កុំ​​​បំផ្លាញ​​​ជាតិ ដូចសព្វ​​​ថ្ងៃ​​​នេះ។ កុំ​​​បំផ្លាញ​​​ជីវភាព​​​រស់​​​នៅរបស់​​​ប្រជារាស្ត្រ ដូច​​​សព្វ​​​ថ្ងៃ​​​នេះ។ កុំ​​​បំផ្លាញអនាគត​​​កូន​​​ចៅរបស់​​​យើង​​​ ដូច​​​សព្វ​​​ថ្ងៃ​​​នេះ"។ លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​រិះគន់​​​ចំពោះ​​​ការ​​​​​​រឹប​​​អូស​​​យក​​​ដី​​​ធ្លី​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថាជា "អំពើ​​​អា​​​ក្រក់​​​ ដោយ​​​មិន​​​គិតពី​​​សាសនា​​​ដែល​​​យើង​​​កាន់" ថា​​ ​​​"ក្រឡេក​​​មើល​​​ប្រទេស​​​ឥណ្ឌូនេស៊ី និង​​​ម៉ាឡេស៊ី។ មិនមាន​​​ការ​​​បំផ្លិច​​​បំផ្លាញបែបនេះ នៅទី​​​នោះ​​​ទេ"។ លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​មាន​​​ការ​​​ព្រួយ​​​បារម្ភអំពី​​​ការ​​​និយាយ​​​រឿង​​​នយោ​​​បាយ​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​​​របស់​​​លោក​​​ រង្ស៊ី ទេ ​​​ដោយ​​​​​​ចោទ​​​​​​មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​រូប​​​នេះ​​​ ថា​​​និយាយ​​​បំផ្លើស។ លោក ឥសាន​​​ បាន​​​មាន​​​ប្រសាសន៍ថា  "​​អ្វី​​​ដែល​​​គាត់​​​និយាយ​​​ គឺ​​​ជា​​​សកម្មភាព​​​ប្រចាំ​​​ថ្ងៃ​​​​​​របស់​​​គណបក្ស​​​ប្រឆាំង។ ប្រសិន​​​បើ​​​គាត់​​​មិន​​​បាន​​​និយាយ​​​ដូច្នេះ​​​ទេ តើ​​​គាត់​​​ធ្វើ​​​ជា​​​គណបក្សប្រឆាំង​​​ម្តេ៉ច​​​កើត”? អ្នក​​​នាំ​​​ពាក្យ​គណ​​​បក្យ​​​ប្រជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា "​យើង​​​មិន​​​មាន​​​កង្វល់​​​ទេ។ ប្រជាពលរដ្ឋ​​​ មិន​​​អាច​ចាញ់​​​បោក​​​គេ​​​ងាយៗ​​​ទេ​​​ ឥ​​​ឡូវ​​​នេះ ពី​​​ព្រោះ​​​គេ​​​គិត​​​ពិចារណា​​​ចំពោះ​​​អ្វី​​​ ដែល​​​គេ​​​ឮ។ រដ្ឋាភិបាល​​​ កំពុងប្រឹង​​​​​​ប្រែង​​​រាល់ថ្ងៃ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​​​​ក្លាយ​​​ជា​​​នីតិរដ្ឋ​​​ និង​​​ប្រជាធិបតេយ្យ​​​"។ ទាក់ទង​​​កាល​​​ពី​​​ម្សិល​​​មិញ លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ភក្តីភាព​​​របស់​​​សហគមន៍​​​ខ្មែរ​​​ឥស្លាម​​​ កំពុង​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ ដោយ​​​សារ​​​តែ​​​​​​មាន​​​យុវជន​កាន់តែ​​​ច្រើន​​​ឡើង​​​​​​ទៅ​​​សិក្សា​​​នៅ​​​ក្រៅ​​​ប្រទេស​​​"។ លោក រង្ស៊ី​​​...

តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​​សវនាការ​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​​នៅ​ទីលាន​ប្រជាធិបតេយ្យ

តុលាការ​ក្រុង​ភ្នំពេញ​​​បាន​លើក​ពេល​សវនាការ​មនុស្ស​​១១​នាក់ ​​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា ដែល​ជាប់​ចោទ​ពីបទ​កុបកម្ម​ និង​បទ​ល្មើស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរ​ឈាម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​​កាលពី​ខែ​កក្កដា។ ការ​លើក​ពេល​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​លិខិត​មួយ​ពី​ព្រះរាជអាជ្ញារង​​ លោក...

ព័ត៌មានថ្មីៗ